និស្សិតឆ្នាំទី៤ម្នាក់បានចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល ដោយបន្សល់ទុកសំបុត្រមួយច្បាប់ជូនម្ដាយ…
~ ភ្នំពេញ ៖ យុវជនជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាម្នាក់សម្រេចចិត្តបញ្ច ប់ជីវិតដោយបានចង.កសម្លា ប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលជាន់ទី៣ ដោយពុំដឹងពីមូលហេតុឡើយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។ ការធ្វើអ.ត្ត.ឃា.តនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លាក្នុងភូមិចុងខ្នល់ខាងលិចសង្កាត់ទឹកថ្លា,ខណ្ឌសែនសុខ,ភ្នំពេញ។ ~ យុវជននិស្សិតខាងលើមានឈ្មោះ ម៉ា ត្រា អាយុ២១ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកគីមីចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្នាក់នៅបន្ទប់ជួលលេខ៣៦កន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិទ្រាស,ឃុំទ្រាស,ស្រុកស្វាយចេក,ខេត្តបន្ទាយមានជ័យ។ ~ និស្សិតរូបនោះបានចង.កសម្លា ប់ខ្លួននិងក្រមាជាប់ទៅនឹងប្រហោងខ្យល់បន្ទប់ទឹកហើយបង្កឱ្យមានការភ្ញាក់ផ្អើលខណៈពេលដែលម្ដាយទូរស័ព្ទមិនចូលហើយបានទាក់ទងមកម្ចាស់ផ្ទះឲ្យមកមើល។ ទាក់ទិនការធ្វើអ.ត្ត.ឃា.តនេះគេពុំដឹងពីមូលហេតុអ្វីឡើយគេមានការសង្ស័
អានបន្ត