~ (បាត់ដំបង)៖ កាលពីយប់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោងប្រហែល២៤និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចអូរយាយតា,ស្ថិតក្នុងភូមិអូរកាច់,ឃុំជ្រៃសីមា,ស្រុកសំពៅលូន,ខេត្តបាត់ដំបង មានជនសង្ស័.យមិនស្គាល់អ ត្តសញ្ញា.ណបានធ្វើសកម្មភាព.លួ.ចយកគោចំនួន០២ក្បាលទៅបាត់ ក្នុងខណ:ដែលម្ចាស់គោឈ្មោះសុខ ស្រីសួង,ភេទស្រី អាយុ៤៥ឆ្នាំ,រស់នៅចំណុចកើតហេតុ,ចងគោទុកនៅខាងមុខផ្ទះ។ ~ ក្រោយពេលដឹងថា គោរបស់ខ្លួនត្រូវបាន.ចោរ.លួ.ចយកទៅបាត់ ម្ចាស់បានរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗ ហើយឆ្លងតាមរយ:ព័ត៌មាននេះសមត្ថកិច្ចនគរបាលបាន ចាត់វិធានការស្រាវជ្រាវជាបន្ទាន់រហូតដល់វេលាម៉ោង១០និង៣០នាទី ដោយមានការសហ ការល្អជាមួយសមត្ថកិច្ចនគរបាល ស្រុកមេឡៃ,ខេត្តបន្ទាយមានជ័យ ទើបស្វែងរកជនសង្ស័.យនោះឃើញនៅចំណុចជើងភ្នំយាយសំ,ឃុំទួងពង្រ,ស្រុកមេឡៃ,ខេត្តបន្ទាយមានជ័យដោយធ្វើការឃា.ត់ខ្លួន ព្រមទាំងដកហូតបានគោចំនួន០២ក្បាលនោះមកវិញ។
អានបន្ត