ខណៈកំពុងឈ្លោះជាមួយចិន!តើឥណ្ឌា អាចពឹងលើរុស្ស៊ី ក្នុងនាមជាដៃគូយោធាបានដែរឬទេ?

ញូដេលី៖ ការអនុម័តលើកិច្ចព្រមព្រៀងយោធាមានតម្លៃ២.៤ពាន់លានដុល្លារក្នុងនោះរួមមានទាំងការទិញយន្ដហោះចម្បាំង៣៣គ្រឿងរបស់ឥណ្ឌាជាមួយរុស្ស៊ីកាលពីសប្ដាហ៍មុនបានបង្កឱ្យមានការជជែកដេញដោលជាច្រើនជុំវិញគោលនយោបាយរបស់ឥណ្ឌា ពឹងផ្អែកលើទីក្រុងម៉ូស្គូខណៈកំពុងមានភាពតានតឹងជាមួយចិនក្រោយ.ផ្ទុះ.ជ.ម្លោះនៅតំបន់ព្រំដែននៃជួរភ្នំហិម៉ាឡៃ(Himalayan)។ អ្វីដែលសំខាន់នៅពេលនេះនោះគឺថាតើរុស្ស៊ី នៅតែជាមិត្តគួរឱ្យទុកចិត្តបានសម្រាប់ឥណ្ឌាដែរឬទេស្របពេលទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងកំពុងល្អូកល្អើននឹងគ្នាដែរនោះ។ក្រុមអ្នកជំនាញនយោបាយមួយចំនួនដូចជាលោកស្រីRajeshwari Rajagopalanជាសាស្ត្រាចារ្យជំនាញផ្នែកកិច្ចការបរទេសរុស្ស៊ីមកពីសាកលវិទ្យាល័យJawaharlal Nehru Universityក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា ជឿជាក់ថាឥណ្ឌានឹងនៅតែបន្តរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយរុស្ស៊ី ហើយប្រឹងស្ការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ លោកស្រីRajagopalan បានពន្យល់ថាឥណ្ឌាអាចនឹងប្រើប្រាស់យុទ្ធសាស្ត្រចាប់ដៃជាមួយរុស្ស៊ីផងនិងជាមួយសហរដ្ឋអាមេរិកផងក្នុងពេលតែមួយពោលគឺមិនអាចទេរទៅ ម្ខាងណាដាច់ខាតនោះទេ។ ដ្បិតនៅក្នុងចំណោមមន្ត្រីការទូតឥណ្ឌាជាច្រើនបើទោះជាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានចេញមុខគាំទ្រឥណ្ឌាពេញទំហឹងនៅក្នុងជ.ម្លោះ.ព្រំដែនជាមួយចិនក៏ដោយ ក៏ប៉ុន្តែពួកគេនៅតែមានការសង្ស័យដដែលលើទីក្រុងវ៉ាស៊ីនតោនដោយសារតែស្លាកស្នាមរបួសកាលពីអតីតកាលនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ កំឡុងសម័យ.សង្រ្គាម.ត្រជាក់ជាពេលដែលឥណ្ឌានៅកាលណោះរត់រកអតីតសហភាពសូវៀត(រុស្ស៊ី)រីឯសហរដ្ឋអាមេរិកគំាទ្រសត្រូវរបស់ឥណ្ឌា

អានបន្ត

អាមេរិកក្ដៅស្លឹកត្រចៀក! បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដានិយាយចំៗថាអោយប៉ុន្មានម៉ាត់ថា…

(អូតតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ(Justin Trudeau)បាននិយាយថា កាណាដាបានដោះស្រាយការឆ្លងរាតត្បាតCOVID-19បានល្អប្រសើរជាងបណ្ដាសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួនក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNAនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។ កាណាដាដែលមានប្រជាជនតិចជាងសហរដ្ឋអាមេរិកជិត១០ដងគិតត្រឹមថ្ងៃពុធម្សិលមិញមានករណីឆ្លងCOVID-19 សរុបចំនួន១០៦,១៦៧ករណី ក្នុងនោះស្លា.ប់ ៨,៧១១នាក់ខណៈសហរដ្ឋអាមេរិកវិញដែលកំពុងប្រឈមមុខនឹងរលកទី២ នៃការ.ផ្ទុះ COVID-19 មានករណីឆ្លងច្រើនជាង៣.១លានករណី ក្នុងនោះស្លាប់ច្រើនជាង ១៣១,០០០នាក់ហើយនេះជាតួលេខខ្ពស់ជាងគេបំផុតនៅលើពិភពលោក។នៅក្នុងការបញ្ចេញមតិដ៏កម្រ ជុំវិញការដោះស្រាយវិបត្តិ COVID-19

អានបន្ត

ទ្វារចរចានៅតែបើកចំហជានិច្ច ដើម្បីស្វាគមន៍កូរ៉េខាងជើង, នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិក

(សេអ៊ូល)៖ តំណាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកនិងជាប្រេសិតពិសេសទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស្ទេហ្វិន ប៊ីហ្គាន់(Stephen Biegun)បានបញ្ចប់ដំណើរទស្សនកិច្ចនិងកិច្ចប្រជុំជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះហើយនិងកំពុងត្រៀមបន្តបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនជាទីដែលសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង នឹងក្លាយជារបៀបវារៈសំខាន់រវាងលោកនិងក្រុមមន្ត្រីជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNAនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។ នៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃពុធម្សិលមិញលោក Biegunបានច្រានចោលព័ត៌មានដែលថា លោកកំពុងស្វះស្វែងជួបជាមួយក្រុមមន្ត្រីកូរ៉េខាងជើង កំឡុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែលោកបានអះអាងថាសហរដ្ឋអាមេរិកនៅតែបើកចំហទ្វារចរចាជាមួយទីក្រុងព្យុងយ៉ាង។ លោក Biegun

អានបន្ត

អាមេរិកចំណាយពេលជិត១០ឆ្នាំ ទើបអាចតាមរកឃើញ និងសម្លា.ប់មេភេ.រវក.រអាល់កៃដា «អូសាម៉ា បិនឡាដិន»

បរទេស)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១១ កងកម្លាំងយោធាពិសេសរបស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការលុកលុយទៅលើទីតាំងលាក់ខ្លួនមួយកន្លែងរបស់ក្រុមភេ.រវ.ករអាល់កៃដានៅឯទីក្រុងអាបុតតាបាដ(Abbottabad)ក្បែររដ្ឋធានីអ៉ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថានហើយសម្លា.ប់មេភេវ.ករធំបំផុតនៅលើពិភពលោកគឺ អូសាម៉ា បិនឡាដិន(Osama bin Laden)។ប្រតិបត្តិការទាំងស្រុងនោះមានរយៈពេលត្រឹម៤០នាទីប៉ុណ្ណោះគិតតាំងពីការចាប់ផ្តើមរហូតដល់ចប់តែវាជាសមិទ្ធផលបានមកពីការខិតខំប្រឹងប្រែងស៉ើបការណ៍ រៀបចំខ្លួន និងហ្វឹកហាត់ដោយផ្ចិតផ្ចង់បំផុតអស់រយៈពេលជាច្រើនឆ្នាំ។ មេភេរវ.ករអាល់កៃដា បិនឡាដិន ដែលជាមេក្លោងនៅពីក្រោយមហាភេរវក.ម្មលើទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ត្រូវក្រុមយោធាពិសេសអាមេរិកសៀលធីមស៉ិក(SEAL Team Six)រកឃើញនិងបាញ់សម្លាប់ក្នុងពេលត្រឹម៩នាទីនៃការចាប់ផ្តើមប្រតិបត្តិការ។រយៈពេលប្រមាណជិត១០ឆ្នាំក្រោយព្រឹត្តិការណ៍ភេរវកម្ម«១១/កញ្ញា»ទើបសហរដ្ឋអាមេរិកអាចស្វែងរកឃើញកន្លែងលាក់ខ្លួនរបស់ បិនឡាដិន

អានបន្ត

រថយន្តដឹកមេនសម្រាប់បូជាស.ព បែ.កកង់ក្រឡា.ប់ប.ង្កអោយមនុស្ស៣នាក់បាន…

សៀមរាប៖ នៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹកលើកំណាត់ផ្លូវជាតិលេខ៦៨ត្រង់ចំណុចក្នុងភូមិដូនកាយ,ឃុំចន្លាស់ដៃ,ស្រុកក្រឡាញ់។ រថយន្តជួប.គ្រោះ.ថ្នា.ក់.ចរាចរណ៍នេះម៉ាកកូរ៉េធុន១តោនកន្លះពណ៌សពាក់ស្លាកលេខ សៀមរាប2A.4972ដឹកមេនសម្រាប់បូ.ជាស.ពបើកបរដោយឈ្មោះ ញឹម សារ៉េន ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិត្រស់,ឃុំអូរតាគី,ស្រុកថ្មគោល,ខេត្តបាត់ដំបង។ រថយន្តបើកក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូងលុះដល់ចំណុចកើតហេ.តុបានដា.ច់កង់ខាងក្រោយម្ខាងក្រឡា.ប់ខ្លួនឯង។ អ្នករួមដំណើរជាមួយចំនួន៣នាក់ ទី១ឈ្មោះ ណែ រើន ភេទប្រុសអាយុ៤៧ឆ្នាំ ទី២ឈ្មោះ លួម កង់លី ភេទប្រុសអាយុ២៧ឆ្នាំនិងទី៣ឈ្មោះ

អានបន្ត

ជនអន្តោប្រវេសន៍​ខុ.សច្បា.ប់​ជិត​៥០​នាក់ ​ត្រូវ​បាន​រក​ឃើញនៅ​ស្រុកស្រែ​អំបិល​​ ដែលមកពីប្រទេស….

​កោះកុង​៖ កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយ​ព្រះរាជ​អាជ្ញារង​ខេត្តកោះកុង​បាន​ចុះ​ពិនិត្យ​បង្ក្រា.ប​និង​រក​ឃើញ​ក្រុម​ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​ចំនួន​៤៩​នាក់​ កាលពី​រសៀល​ថ្ងៃទី​៨​ ខែកក្កដា ម្សិលមិញ​ដែល​កំពុងស្នាក់នៅព្រមទាំង​ធ្វើការ​ខុ.សច្បា.ប់​លើ​សា​ឡង់​បូម​ខ្សាច់​នៅ​ស្រុក​ស្រែអំបិល​។ នៅ​ព្រឹក​ថ្ងៃទី​៩ ​ខែកក្កដា ឆ្នាំ​២០២០​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក កែម សារឹម​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេតនិង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បាន​បញ្ជាក់ថា ​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​រក​មិនឃើញ​ឯកសារ​សម្គាល់​លើ​ជនអន្តោប្រវេសន៍​ចំនួន​៤៩​ ក្នុងនោះ​ស្ត្រី​ចំនួន​៣​នាក់​ជា​ជនជាតិ​វៀតណាម​។ បើ​តាម​ឧ​ត្ត​ម​សេនីយ៍ឯក កែម សារឹម ពួកគេ​បាន​ស្នាក់នៅ​និង​ធ្វើការ​លួចលាក់​ខុ.សច្បា.ប់​នៅ​លើ​សាឡង់​បូម​ខ្សាច់​ចំនួន​១៨​គ្រឿង​នៅ​ចំណុច​ភូមិសាស្ត្រ​ចំណុច​ពាម​គយ ​ភូមិ​បាក់​អង្រុត

អានបន្ត

ស្រ្តីពោះធំម្នាក់ក្រពេកគ្មានលុយសុខចិត្តសម្រាលកូននៅផ្ទះដោយខ្លួនឯង តែបែរជាជួបរឿងនឹកស្មានមិនដល់មួយរហូតដល់….

កំពុងចាម៖ ស្ត្រីក្រីក្រម្នាក់នៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសំរាលកូនដោយខ្លួនឯងនៅផ្ទះហើយធ្លា.ក់ឈា.មទើបទៅហៅពេទ្យតាមក្រោយស្រី្តបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ ឥឡូវនេះសភាពរបស់ស្រ្តីនឹងកូនមានសុវត្ថភាពហើយខាងមន្ទីពេទ្យ នឹងនាងខ្ញុំព្រមទាំងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមតាមរយះអភិបាលខេត្តកំពង់ចាមបានជួយឌបត្ថម្ភ កន្ទេល,ភួយ,ខ្នើយ ព្រមទាំងសំភារះទារកមួយចំនួនបើមានសប្បុរសជនចង់ជួយសូមទំនាក់ទំនង់តាមលេខទូរស័ព្ទរបស់ស្ត្រីផ្ទាល់ 0975479102

អានបន្ត

អីយ៉ា! ចែម៉ូលីកាបានបង្ហោះរូបភាពជាមួយក្រុមគ្រួសារយ៉ាងមានក្ដីសុខ ហើយថែមទាំងពោលពាក្យមួយឃ្លាទៀតថា….

មនុស្សស្រីដែលសំណាងមិនមែនជាមនុស្សស្រីដែលបានប្ដីស្អាត,ប្ដីសង្ហា ឬប្ដីអ្នកមានទេមនុស្សស្រីដែលសំណាងគឺបានប្ដីដែលចេះស្រលាញ់ប្រពន្ធ ស្មោះត្រង់នឹងប្រពន្ធយល់ចិត្តប្រពន្ធគោរពអោយតម្លៃប្រពន្ធផ្ដល់ភាពកក់ក្ដៅអោយគ្រួសារហើយនៅក្បែរចាំមើលថែរប្រពន្ធជានិច្ច។ កាដូរដ៏ធំបំផុតរបស់ខ្ងុំគឺទទួលបានកូនស្រីមួយនេះហើយគឺ នុន ចន្ទម៉ូនីតា អូន អាយុបាន4ថ្ងៃហើយចាស កូនស្រីមាសម្តាយ​ធំឡេីងត្រូវធ្វេីជាមនុស្សដែលមានឆន្ទះ​ គុណធម៌​,សីលធម៌​,សច្ចធម៌​,សុច្ចរិត​,មេត្តាធម៌ និងមានទំនួលខុសត្រូវ​ណាកូន​។

អានបន្ត