អ៊ីរ៉ង់ដាក់ការសង្ស័ យលើអ៊ីស្រាអែល ខណៈរោងចក្រនុយក្លេអ៊ែររបស់ខ្លួនរងគ្រោះថ្នាក់លេចធ្លាយ…

ទីក្រុងតេហេរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីគ្រោះថ្នា.ក់លេចធ្លាយនូវសារធាតុអ៊ុយរ៉ាញ៉ូម ពីក្នុងរោងចក្រ នុ.យក្លេ.អ៊ែរ ណាតាស នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ ប៉ុន្តែវាមិនបង្កការគ្រោះថ្នា.ក់ដល់ជីវិ.តមនុស្ស ឬមានការបំពុ.លវិទ្យុសកម្មនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានJapenTodayនៅថ្ងៃទី៣ខែមិថុនានេះ។ ប៉ុន្មានម៉ោងបន្ទាប់ពីមានការប្រកាសការលេចធ្លាយនៅរោងចក្រនុ.យក្លេ.អ៊ែររបស់ខ្លួន ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់IRNAបានចេញផ្សាយការបទវិចារណកថា ដោយមានការព្រមានថា “ប្រសិនបើរកឃើញប្រទេសជាសត្រូវ បានឆ្លងកាត់បន្ទាត់ក្រហមរបស់អ៊ីរ៉ងតាមមធ្យាបាយណាក៏ដោយ ពិសេសប្រទេសអ៊ីស្រាអែល និងអាមេរិកនោះ ប្រទេសអ៊ីរ៉ងនឹងប្រឆាំងតបតគ្រប់ស្ថានភាព។ សូមបញ្ជាក់ថា រោងចក្រនុ.យក្លេ.អ៊ែរណាតាស ជារោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ហើយបានឹងបន្តបង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូមបន្ថែម

អានបន្ត

តោះមកដឹងពីអំណាចយោធារវាងកងទ័ពចិននិងឥណ្ឌា ដែលប្រហែលជាត្រូវប្រើប្រសិនបើពួកគេត្រូវប្រយុ ទ្ធនៅឆ្នាំ២០២០នេះ

កាលពីថ្ងៃច័ន្ទកងទ័ពឥណ្ឌាបានអះអាងថាទាហានឥណ្ឌាយ៉ាងតិច២០នាក់បានស្លា.ប់ដោយសារការប៉ះទង្គិ.ចជាមួយកងទ័ពចិននៅតាមព្រំដែននៅហិម៉ាឡៃយ៉ា។ នៅក្រោយមកថ្ងៃអង្គារបន្ទាប់ កងទ័ពឥណ្ឌាបានបន្ថែមថាកងទ័ពខ្លួនចំនួន១៧នាក់បានរងរបួ.សយ៉ាងធ្ង.ន់ធ្ង.របន្ថែមទៀត ដោយសារការប៉ះទង្គិ.ចគ្នានៅព្រំដែនឥណ្ឌា-ចិននេះ។ ខាងក្រោមនេះបង្ហាញពីរូបថតអំណាចយោធាដែលប្រហែលជានឹងប្រើប្រសិនបើប្រទេសទាំងពីរត្រូវប្រយុ.ទ្ធគ្នានៅឆ្នាំ២០២០នេះ។ ចិន៖ វិស័យយោធាដែលកំពុងរីកដុះដាលយ៉ាងខ្លាំងក្នុងតំបន់ ជាហេតុនាំឪ្យពួកគេស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកនិងរុស្ស៊ីក្នុងអំណាចយោធា។ កម្លាំងពលកម្ម៖ នៅក្នុងឆ្នាំ២០២០តាមការប៉ាន់ស្មានពី’globalfirepower’គេជឿជាក់ថាប្រទេសចិនមានកងទ័ពជាង៧៥២.៨៥៥.៤០២នាក់។ កម្លាំងអាកាស៖ រហូតមកដល់ពេលនេះចិនមានយន្តហោះចម្បាំងសរុបគឺ៣.២១០គ្រឿង កម្លាំងជើងគោក៖ ប្រទេសចិនមានចំនួនសរុប៤៦.៥៥០គ្រឿងនៅឆ្នាំ២០២០រួមមានរថពាសដែករថក្រោះនិងរបស់ជាច្រើនទៀត។ កម្លាំងជើងទឹក៖ នៅឆ្នាំ២០២០នេះចិនមាននាវាចម្បាំ.ងសរុបប្រមាណ៧៧៧គ្រឿង។ កងនាវាចររួមមាននាវាចម្បាំ.ងនាវាមុជទឹកនិងច្រើនទៀត។ ឥណ្ឌា៖ ប្រទេសឥណ្ឌាក៏មិនណយដែរ!ឥណ្ឌាក៍ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសមានឥទ្ធិពលបំផុតទាំង៥ក្នុងអំណាចយោធាដែរ។

អានបន្ត

អាមេរិកសប្បាយអរនិងសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌា ចំពោះការហាមឃាត់មិនឪ្យប្រើប្រាស់APPរបស់ចិនទាំង៥៩ ក្នុងនោះរួមមានកម្មវិធីកំពុងល្បីTIKTOKផងដែរ…

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានThe Hinduនៅថ្ងៃទី២ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះ បានឪ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិកលោកMike Pompeoបានសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការដាក់បម្រាមលើការប្រើប្រាស់appរបស់ចិនក្នុងប្រទេសរបស់ខ្លួនសរុប៥៩appដោយក្នុងនោះរួមមានទាំងកម្មវិធីដែលកំពុងល្បីល្បាញផងដែរគឺTikTokនិងWeChat។ លោកPompeoបានមានប្រសាសន៍នៅក្នុងសន្និសីទខ្លីមួយថា “យើងសូមស្វាគមន៍ចំពោះការហាមឃាត់របស់ប្រទេសឥណ្ឌាចំពោះកម្មវិធីទូរស័ព្ទរបស់ប្រទេសចិន ព្រោះកម្មវិធីទាំងនោះអាចជាការតាមដានកិច្ចការផ្ទៃក្នុងរបស់ប្រទេសឥណ្ឌា ហើយការសម្រេចនេះនឹងជួយលើកម្ពស់បូរណភាពទឹកដី និងសន្តិសុខជាតិឥណ្ឌាផងដែរ” ។ គួររលឹកថា៖ នៅដើមសប្តាហ៍ថ្មីៗនេះរដ្ឋាភិបាលឥណ្ឌាបានសម្រេចបិទការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ចិនទាំង ៥៩កម្មវិធី បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំង ជុំវិញបញ្ហាព្រំដែនរវាងចិន និងឥណ្ឌាដែលនាំឲ្យមានការផ្ទុះហិ.ង្សាដាក់គ្នា បណ្តាលឪ្យសម្លា.ប់កងទ័ពឥណ្ឌាប្រមាណ២០នាក់និងរងរបួ.សធ្ងន់ស្រាលជាង៧០នាក់ ប៉ុន្តែភាគីចិនមិនបានបង្ហាញតួលេខអ្នកស្លា.ប់ ឬរ.ងគ្រោះឡើយ៕

អានបន្ត

អាមេរិកបានអះអាងថា បើសង្រ្គា មផ្ទុះមែនអ៊ីរ៉ង់មិនមែនជាដៃគូរបស់ខ្លួនឡើយ…

សង្រ្គា.មរវាងមហាអំណាចសហរដ្ឋអាមេរិកនិងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់អាចនឹងផ្ទុះឡើង ប៉ុន្តែមិនមែនពេលនេះនោះទេ ហើយក៏មិនមាននរណាដឹងថានៅពេលណានោះដែរ។ ប៉ុន្តែបើសង្រ្គា.មផ្ទុះមែនអ៊ីរ៉ង់មិនមែនជាដៃគូរបស់អាមេរិក ដែលជាមហាអំណាចយោធាលេខមួយនៅលើពិភពលោកបានឡើយ។ នេះជាការលើកឡើងរបស់អតីតមេបញ្ជាការជាន់ខ្ពស់អាមេរិកមួយរូប ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មានThe Washington Post។ ពាក់ព័ន្ធនឹងការលើកឡើងរបស់មេបញ្ជាការជាន់ខ្ពស់អាមេរិកខាងលើនេះ ត្រូវបានអ្នកជំនាញផ្នែកធ្វើសឹកសង្គ្រាមយល់ស្របនឹងទទួលស្គាល់ដោយផ្អែកលើការប្រៀបធៀបត្រួសៗរវាងកម្លាំងយោធាអាមេរិកនិងអ៊ីរ៉ង់៖ សហរដ្ឋអាមេរិក៖ មានកញ្ចប់ថវិកាយោធាជាង៧១៦ពាន់លានដុល្លារ(ឆ្នាំ២០១៨) មានកងទ័ពសកម្មចំនួន១,២៨១,៩០០នាក់និងទ័ពបម្រុង៨៦០,០០០នាក់ មានក្បាលគ្រា.ប់នុយក្លេអ៊ែរចំនួន៧,២០០គ្រាប់(មិនរាប់មីស៊ីល) មានរថក្រោះ៦,៣៩៣គ្រឿង មានយន្ដហោះចម្បាំងសរុប១២,៣០៤គ្រឿង មានឧទ្ធម្ភាគចក្រយោធា៤,៨៨៩គ្រឿង មាននាវាចម្បាំងសរុប៤៣៧គ្រឿង ក្នុងនោះនាវាផ្ទុកយន្ដហោះចម្បាំង២៤គ្រឿងនិងនាវាមុជទឹក៧១គ្រឿង។

អានបន្ត