ចិនបង្ហាញមហិច្ឆតាធំ! ព្រមានវៀតណាម ថាកុំធ្វើជាឆ្អឹងទទឹងកខ្លួននៅសមុទ្រចិនខាងត្បូង…

ក្រោយពីវៀតណាមបានព្រមានអំពីអសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ាន ចំពេលមានការព្រួយបារម្ភថា ប្រទេសចិនកំពុងបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់មានជម្លោះអំឡុងពេលមានជំ.ងឺរាតត្បាតកូវីដ១៩ ចិនបានព្រមានវៀតណាមវិញថា កុំធ្វើឆ្អឹងទទឹងកនៅសមុទ្ទចិនខាងត្បូង។ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦កាលពីថ្ងៃទី២៦ខែមិថុនាកន្លងទៅថ្មីៗនេះ ដែលវៀតណាមធ្វើជាប្រធានអាស៊ានទាំងទីក្រុងហាណូយ និងទីក្រុងម៉ានីលបានធ្វើការព្រមានទៅដល់សមាជិកអាស៊ានទាំងអស់ ជាពិសេសប្រទេសដែលជាប់ជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងឲ្យប្រុងប្រយ័ត្នខ្ពស់ពីមហិច្ឆតារបស់ចិន។ កាលពីដើមខែមេសាប្រទេសវៀតណាមបាននិយាយថា ទូកនេសាទរបស់ខ្លួនមួយគ្រឿងត្រូវបានបុកពន្លិចដោយនាវាត្រួតពិនិត្យដែនសមុទ្រចិន។ ប្រទេសចិនបាននិយាយថាការអះអាងរបស់វៀតណាមនៅសមុទ្រចិនខាងត្បូងគឺខុសច្បា.ប់ហើយនឹងត្រូវបរាជ័យ។ ពាក់ព័ន្ធនឹងបញ្ហានេះមន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ធ្លាប់បានអះអាងអំពី​ជំហរ​របស់​ចិន​ថា ប្រជុំកោះ​ប៉ារ៉ាស៊ែល ដែល​ចិន​ហៅ​ថា“ស៊ីស្ហា”(Xisha)គឺ​ជា​ទឹកដី​របស់​ចិន ដោយ​មិន​មាន​ជាប់ជម្លោះ​អ្វី​នោះទេ ដូច្នេះ ​​វៀតណាម​ត្រូវតែ​​បញ្ឈប់​ការ​បំពង​សំឡេង​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខា​ងត្បូង​នេះ​តទៅទៀត ព្រមទាំង​​​

អានបន្ត

អីចឹងតើបានជាបើកសាហាវៗណាស់! សមត្ថកិច្ចធ្វើតេស្តអ្នកបើកបររថយន្ដដឹកដី១៦៣នាក់រកឃើញ៧នាក់មានផ្ទុកសារជាតិញៀន

ភ្នំពេញ៖កម្លាំងអធិការដ្ឋាននគបាលខណ្ឌ,កម្លាំងកងរាជអាវុធហត្ថខណ្ឌ,កម្លាំងនគរបាលប៉ុស្តិ៍ និងមន្ត្រីការិយាល័យសាធារណការសហការគ្នាចុះត្រួតពិនិត្យនិងធ្វើតេស្ដទឹកនោមរកសារជាតិញៀ.នអ្នកបើកបររថយន្តដឹកដី១៦៣នាក់រកឃើញមានអ្នកផ្ទុកសារជាតិញៀនចំនួន០៧នាក់ ។ កិច្ចសហការចុះត្រួតពិនិត្យនិងធ្វើតេស្ដទឹកនោមរកសារជាតិញៀនអ្នកបើកបររថយន្តដឹកដីនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនានិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០នេះក្នុងសង្កាត់ឱឡោក សង្កាត់ស្នោ និងសង្កាត់ភ្លើងឆេះរទេះក្រោមការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណ:អភិបាល និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌកំបូល ។ ជាលទ្ធផល៖បានត្រួតពិនិត្យអ្នកបើកបររថយន្ដដឹកដីសរុបចំនួន១៦៣នាក់ ហើយក្នុងចំណោមនេះ រកឃើញអ្នកផ្ទុកសារជាតិញៀ.នចំនួន០៧នាក់បញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

អានបន្ត

ប្រធានាធិបតីគីមជុងអ៊ុនមានការខឹ ងសម្បារយ៉ាងខ្លាំង ចំពោះការពណ៌នាដ៏ស្មោ កគ្រោកប្រមា ថមើលងាយភរិយារបស់គាត់នៅក្នុងយុទ្ធនាការខិត្តប័ណ្ណប្រឆាំ ងនឹងទីក្រុងព្យុងយ៉ាង…

ប្រធានាធិបតីគីមជុងអ៊ុនមានការខឹ.ងសម្បារយ៉ាងខ្លាំងចំពោះការពណ៌នាដ៏ស្មោ.កគ្រោ.កប្រមា.ថមើលងាយភរិយារបស់គាត់នៅក្នុងយុទ្ធនាការខិត្តប័ណ្ណប្រឆាំ.ងនឹងទីក្រុងព្យុងយ៉ាងដែលផ្តួចផ្តើមដោយអ្នករត់ចោលជួរនៅកូរ៉េខាងត្បូងដែលគាត់បានបំ.ផ្ទុះការិយាល័យទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលហើយបានគំរា.មចា.ត់វិធានការយោធា។ ខិត្តប័ណ្ណដែលកាន់ព្រំដែនដែលមានយោធានិយមខ្ពស់ដោយបាល់ប៉ោងគឺជាយុទ្ធសាស្ត្រឃោសនាដែលប្រទេសទាំងពីរបានប្រើតាំងពីសង្គ្រា.មកូរ៉េ។ ទីភ្នាក់ងារព័ត៌មានបារាំងAFPបានដកស្រង់សំដីរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើងលោកអាឡិចសាន់ឌឺហ្គូហ្គោរ៉ាបាននិយាយថាប៉ុន្តែខិត្តប័ណ្ណដែលធ្វើនៅលើព្រំដែននៅថ្ងៃទី៣១ខែឧសភាដែលរួមបញ្ចូលទាំងរូបភាពបង្កហេ.តុរបស់ជំទាវទី១រីរីជូជូបានធ្វើឱ្យមានកំ.ហឹ.ងយ៉ាងខ្លាំងនៅទីក្រុងព្យុងយ៉ាង។ លោកMatsegoraបានប្រាប់សារព័ត៌មានTASSរបស់រុស្ស៊ីថា“ខិត្តប័ណ្ណទាំងនោះមានផ្ទុកនូវការឃោសនាជេ.រប្រ.មា.ថដែលមានលក្ខណៈពិសេសសម្រាប់ប្តីប្រពន្ធរបស់មេដឹកនាំ។ គាត់បាននិយាយថាពួកគេត្រូវបានគេថតរូបក្នុងរបៀបថ្នាក់ទាបដែលពួកគេបានក្លាយជា”ចំបើងចុងក្រោយ”សម្រាប់ព្រះរាជាណាចក្រ Hermit។ ការិយាល័យទំនាក់ទំនងនៅKaesongដែលស្ថិតនៅខាងជើងព្រំដែនបានផ្ទុះឡើងនៅថ្ងៃទី១៦ខែមិថុនាបន្ទាប់ពីបងស្រីរបស់គីមគឺលោកគីមយ៉ូជុងបានព្រមានអំពីឈុតឆាកសោ.កនា.ដក.ម្មនៃការិយាល័យទំនាក់ទំនងរួមគ្នាខាងជើង-ខាងត្បូងដែលគ្មានប្រយោជន៍បានដួ.លរ.លំទាំងស្រុង។ នៅថ្ងៃបន្ទាប់ក្រុងព្យុងយ៉ាងបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធយោធាលើកកំពស់ការត្រៀមខ្លួននៅតាមទីប្រជុំជនតាមព្រំដែននិងបង្កើតប៉ុស្តិ៍យាមឡើងវិញដែលជាសកម្មភាពបង្កហេតុបំផុតនៅលើឧបទ្វីបចាប់តាំងពីវាបានចុះកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូងដើម្បីបន្ថយភាពតានតឹងនៅឆ្នាំ២០១៨។

អានបន្ត

ផ្តើមចេញពីក្មេងកំព្រាឪពុកនិងក្រីក្រខ្លាំងក្លាយជាស្តេចកំប្លែងល្បីល្បាញពេញពិភពលោក!

បើយើងគ្រាន់តែរំឭកឈ្មោះថា សាក់ឡូ នោះអ្នកណាៗក៏ស្គាល់ថាជាកំពូលតារាកំប្លែងនិងល្បីល្បាញជាងគេផងដែរគឺព្រោះតែភាពប៉ិនប្រសប់របស់គាត់ក្នុងការសម្តែងកាយវិការ។ប៉ុន្តែយើងនៅមិនទាន់បានដឹងពីជីវប្រវត្តិនិងការតស៊ូក្នុងជីវិតរបស់គាត់យ៉ាងណាខ្លះទេទម្រាំមានថ្ងៃល្បីល្បាញបាន។ សាក់ឡូ មានឈ្មោះពិតថា ឆាលស៍ ស្ប៉េនស៊ឺរ៍ ឆាលីឆាបលីន(Charles Spencer Charlie Chaplin)មានសញ្ជាតិអង់គ្លេស។គាត់គឺជាអ្នកនិពន្ធរឿងភាពយន្តនិងបទភ្លេងដឹកនាំរឿងនិងជាតួសម្ដែងដ៏ពូកែម្នាក់ផងដែរ។សាក់ឡូ បានកើតថ្ងៃទី១៦ខែមេសាឆ្នាំ១៨៨៩នក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ឪពុកឈ្មោះ ឆាលស៍ ស្ប៉េនស៊ឺរ៍ ជាអ្នកបញ្ចូលសំឡេងនិងជាតារាសម្ដែង។លោកមានម្តាយឈ្មោះហាណាហ៍ ឆាបលីន ជាអ្នកចម្រៀងនិងជាតារាសម្ដែង។ពួកគេបានចែកផ្លូវគ្នានៅពេលដែល សាក់ឡូ មានអាយុមិនទាន់បាន៣ឆ្នាំផង។គាត់លំបាកជាខ្លាំងព្រោះគ្មានទីពឹងក្រៅពីម្តាយដោយសាតែគ្មានឪពុកនៅជួយចិញ្ចឹមរូបគាត់។នៅពេលគាត់មានអាយុ១២ឆ្នាំ ឪពុករបស់គាត់បានស្លា.ប់ឪពុករបស់គាត់មានជំងឺថ្លើមក៏ទទួលមរ​.ណៈភាពនៅឆ្នាំ១៩០១។ក្រោយពេលដែលឪពុកស្លា.ប់ឆាលីក៏បានរស់នៅជាមួយក្រុមល្ខោនមួយឈ្មោះថាThe

អានបន្ត

អុញនោះ! ឥណ្ឌាតឿនឲ្យរុស្ស៊ីពន្លឿនការប្រគល់S-400និងយន្តហោះចម្បាំ ង​ដល់ខ្លួន សង្ស័ យតែប្រញាប់ធ្វើសង្រ្គា មហើយ…

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Postនៅរសៀលថ្ងៃអង្គារទី៣០ខែមិថុនាឆ្នាំ២០២០ ក្រុមអ្នកជំនាញយោធាបាននិយាយថាប្រព័ន្ធមីស៊ី.លការពារដែនអាកាសS-400ដែលឥណ្ឌាបានបញ្ជាទិញពីរុស្ស៊ីអាចនឹងក្លាយជាការគំរា.មកំ.ហែ.ងនិងគ្រោះថ្នា.ក់សម្រាប់ចិន ប្រសិនបើប្រព័ន្ធមីស៊ី.លនេះត្រូវបានដាក់ពង្រាយ​នៅក្បែរតំបន់ជ.ម្លោះព្រំដែនរវាងមហាយក្សទាំង២។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីចុងសប្ដាហ៍កន្លងទៅបានរាយការណ៍ថាទីក្រុងម៉ូស្គូបានយល់ព្រមពន្លឿនការប្រគល់S-400ឱ្យឥណ្ឌាមុនកាលបរិច្ឆេទ​ដែលបានកំណត់។ ឥណ្ឌាបានបញ្ជាទិញនិងចុះកិច្ចព្រមព្រៀងទិញS-400ក្នុងតម្លៃ៥.៤៣ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ហើយការប្រគល់មីស៊ីលនេះដំបូងនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២១។ ប៉ុន្តែក្រោយផ្ទុះជ.ម្លោះនៅឯតំបន់ព្រំដែននៃជួរភ្នំហិម៉ាល័យ(Himalayan)ជាមួយចិន ដែលបានបណ្ដាលឱ្យកងទ័ពឥណ្ឌា២០នាក់ស្លា.ប់ទីក្រុងញូដេលីបានប្ដូរចិត្តចង់បានប្រព័ន្ធមី.ស៊ី.លការពារដែនអាកាសនេះ​នៅខែមករាឆ្នាំ២០២១ខាងមុខនេះតែម្ដង ទោះបីជាមានការព្រមានដាក់ទ.ណ្ឌក.ម្មពីសហរដ្ឋអាមេរិក រឿងទិញអាវុធពីរុស្ស៊ីក៏ដោយ។ ជុំវិញបញ្ហានេះដែរលោកសុង ចុងពីង(Song Zhongping)ជាអ្នកជំនាញយោធាម្នាក់​ក្នុងទីក្រុងហុងកុងបាននិយាយថាS-400អាចនឹងក្លាយជាការគំ.រា.មកំហែ.ងនិងគ្រោះថ្នា.ក់សម្រាប់ចិន។ លោកសុងបានបញ្ជាក់យ៉ាងដូច្នេះថា«ប្រសិនបើS-400ត្រូវបានឥណ្ឌាដាក់ពង្រាយ​នៅក្បែរតំបន់ជ.ម្លោះព្រំដែនឡាដាក(Ladakh)ពិតមែននោះ វានឹងអាចបង្កគ្រោះថ្នា.ក់ដល់យន្ដហោះចម្បាំ.ងចិន ហើយវាក៏នឹងក្លាយជារឿងឈឺក្បាលមួយផងដែរសម្រាប់ការល្បាតនិងត្រួតពិនិត្យតំបន់ព្រំដែនរបស់កងទ័ពរំដោះប្រជាជនចិន(PLA)»។

អានបន្ត

កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”

អ្នកទេសចរណ៍ដែលបានឡើងទៅដល់កំពូលភ្នំបូកគោកាលពីប៉ុន្មានឆ្នាំមុនធ្លាប់ឃើញព្រះរាជដំណាក់ព្រះបាទសម្ដេចព្រះមុនីវង្សរងការបំផ្លិចបំផ្លាញនិងទុកចោលឲ្យនៅឯកោគួរសង្វេគ។ ឥលូវព្រះរាជដំណាក់នេះមានការជួសជុលកែលម្អរំលេចសោភ័ណភាពគួរឲ្យទាក់ទាញប៉ុន្តែក៏មានហ្វេសប៊ុកមួយសម្តែងការសោកស្តាយដែលមិនគួរអតីតព្រះរាជនិវេសនដ្ឋានក្លាយជារបស់ឯកជន។ យោងតាមទំព័រហ្វេសប៊ុក Royal du Cambodge បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថាព្រះរាជដំណាក់ព្រះបាទស៊ីសុវត្ថិ មុនីវង្ស លើភ្នំបូកគោទីឋានសោយទិវង្គតត្រូវបានជួសជុលរួចរាល់ និងត្រូវបានជួលឱ្យឯកជនហើយ។ ហ្វេសប៊ុកនោះសរសេរបញ្ជាក់ថា «ទោះបីជាទីតាំងនិងអគារផ្សេងៗត្រូវបានជួលទៅឱ្យឯកជនក្តី ខ្ញុំថា រាជការគួរតែប្រគល់អគារដោយឡែកមួយនេះជូនទៅខាងរាជវាំងវិញឬយ៉ាងហោចណាស់កែប្រែអគារនេះជាសារមន្ទីរដើម្បីរំឭកដល់គ្រាមួយនៃប្រវត្តិសាស្ត្រ ដ៏រុងរឿងនៃអគារនេះ ដែលធ្លាប់ជារម្យស្ថាន នៃស្តេចផែនដីខ្មែរ ដើម្បីទុកជាកេរដំណែល រំឭកទៅដល់ព្រះមហាករុណាទិគុណរបស់ព្រះអង្គ និងដើម្បីជាចំណេះដឹងកាសិក្សាស្រាវជ្រាវផ្សេងៗ

អានបន្ត

សូមប្រុងប្រយ័ត្នបងប្អូន! ​ឃាត់ខ្លួនបានជនសង្ស័យម្នាក់​ក្នុងចំណោមបក្សពួក៣នាក់ដែលកាត់សោចូលហាងគេទាំងយប់…

ភ្នំពេញ​ ៖​ ឃាត់ខ្លួនជនសង្ស័យ១នាក់​២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល​ខណៈដែលផ្លោះរបងចូលក្នុងហាង​ និងកាត់សោចូលបំរ៉ុងលួចទ្រព្យសម្បត្តិតែត្រូវបានម្ចាស់ហាងដឹងទាន់​បានខលហៅបងប្អូននិងសមត្ថកិច្ចមកព័ទ្ធដេញចាប់បានម្នាក់រហូតដលលមុខព្រះវិហាចាមបឹងកក។ ហេតុភ្ញាក់ផ្អេីលទាំងយប់នេះ​បានកេីតឡេីងនៅវេលាម៉ោង​ ១:២៥នាទីយប់ឈានចូលថ្ងៃទី០១ខែកក្កដាឆ្នាំ២0២០​ ត្រង់ចំណុចទីតាំងហាងយីហោ(ថាយជី)​ ផ្លូវ៨៤កែង៧៥​ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ​រាជធានីភ្នំពេញ។ តាមប្រភពពីបុរសម្នាក់ដែលធ្វេីការក្នុងហាងនោះបានប្រាប់អោយដឹងថា​ កន្លងទៅហាងនេះត្រូវបានក្រុមជនសង្ស័យចូលគាស់ទ្វាយកទូរទស្ស៍​ កុំព្យួទ័រនិងសម្ភារជាច្រេីនទៀត​ដែលគាត់មិនចាំអស់​ក្រោយបានញឹកពេក​ទេីបថៅកែរហាងបានដាក់កំលាំងចាំឃ្លាំមេីល​លុះមកដល់ថ្ងៃកេីតហេតុខាងលេីវេលាម៉ោង១:០០នាទី​យប់ក៍លេចមុខជនសង្ស័យមួយក្រុមមានគ្នា៣នាក់ធ្វេីសកម្មភាពដោយទុកម្នាក់ចាំមេីលផ្លូវខាងក្រៅ​ហេីយពីនាក់ទៀតចូលក្នុងហាង​ឃេីញដូចនេះ​ ក៍ខលទូរស័ព្ទហៅបងប្អូននិងរាយការណ៍ទៅសមត្ថកិច្ចមកព័ទ្ធចាប់​គ្រាន់តែលឺសំលេងឡាននិងម៉ូតមកជនសង្ស័យដែលមេីលផ្លូវបានដាក់មេប្រូចបាត់​ចំណែក២នាក់ខាងក្នុងបានផ្លោះរបងចេញតែត្រូវបងប្អូនម្ចាស់ហាងដេញរហូតដល់មុខវិហាចាបបឹងកក​ទេីបចាប់បានម្នាក់​មានឈ្មោះ​ គង់​ ចាន់ស្រស់​ យកមកកន្លែងកេីតហេតុខាងលេីវិញ​អតីតអ្នកបេីកទូកទេសចរណ៍បច្ចុប្បន្នមុខរបរមិនពិតប្រាកដ។ សម្ភារៈក្នុងខ្លួនជនសង្ស័យ​ដែលសម្ថកិច្ចដកហូត​មានកាបូបស្ពាយ១​ និងកូនសោរចំនួន៤និងសោរខ្សៀលេខ៨១​ ដែកកាប់កាត់លួស១​ ដែលអូរតូគ្រប់មុខ១​

អានបន្ត

ក្រុមការងារព័ត៌មាននៃស្នងការរាជធានីភ្នំពេញបានស្រាយបំភ្លឺហើយ! សូមបងប្អូនប្រជាពលរដ្ឋឈប់យល់ច្រឡំតទៅទៀត!

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការបំភ្លឺជូនសាធារណជនពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថាកាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ យើងពិនិត្យឃើញមានការចែករំលែកបន្តគ្នាក្នុងបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនិងករណីបង្ក្រាបគ្រឿ.ងញៀ.ន នៅសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញនិងពិនិត្យឃើញមានការបកស្រាយមួយចំនួនដែលធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់សមត្ថកិច្ច។ ដើម្បីចៀសវាងការយល់ច្រឡំយើងខ្ញុំសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម÷កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៧:៣០នាទីនគរបាលមូលដ្ឋានបានចេញល្បាតនិងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿ.ងញៀ.នក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាកSuzuki Smash-Vពណ៌ខ្មៅផ្លាកលេខភ្នំពេញ១GZ-៨៦១៧បានឈប់ម៉ូតូទទួលយកគ្រឿ.ងញៀ.នពីជនសង្ស័.យម្នាក់ទៀតមិនស្គាល់ឈ្មោះរួចជនសង្ស័.យម្នាក់គេចចូលដីឡូត៍ក្បែរនោះបាត់ទៅចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញដេីម្បីគេចខ្លួនពីសមត្ថកិច្ច។ឈ្មោះ វ៉េ ឡូងរាជ្យ ហៅ ខ្នាក់គឺជាមុខសញ្ញាចាស់ជួញដូរគ្រឿ.ងញៀ.ននៅទីតាំងខាងលើដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួនរួមជាមួយនិងបក្ខពួកមួយចំនួនទៀត អំឡុងពេលប្រតិបត្តិការឃាត់ខ្លួនសមត្ថកិច្ចពិនិត្យឃើញជនសង្ស័.យស្ថិតក្នុងស្ថានភាពញៀ.នគ្រឿ.ងញៀ.នខ្លាំងនិងស្រវឹងស្រាជោគជាំនិងមានចេតនាប្រើដំបងប្រ.ព្រឹត្តអំ.ពើហិ.ង្សាលើមន្ត្រីអនុវត្តច្បាប់ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជនសង្ស័.យវាយខ្នោះរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងនីតិវិធីច្បាប់។

អានបន្ត

អាសូរណាស់!ក្មេង​ប្រុស​២នាក់​ចុះលេង​ទឹ​កស្រះ​បណ្តាល​ឲ្យ​លង់​ស្លា.ប់​ខណៈ​ឪពុក​ម្តាយ​មិន​នៅផ្ទះ​…

កំពង់ឆ្នាំង៖ ក្មេង​ប្រុស​២នាក់​ត្រូវជា​បងប្អូន​ជីដូន​មួយបាន​នាំគ្នា​ចុះលេងទឹ​កស្រះ​បណ្តាល​ឲ្យ​លង់​ស្លា.ប់ខណៈ​ឪពុក​ម្តាយ​មិន​នៅ​ផ្ទះ​​យក​​ទៅ​ផ្ញើ​ជាមួយ​ជីតា​។ហេតុការ​ណ៍នេះបានកើតឡើង​នៅវេលា​ម៉ោង​២រសៀលថ្ងៃទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០​២០​នៅ​ក្នុង​ភូមិ​​ត្រដក់​ពង ឃុំ​ខ្នា​ឆ្មារ​ ស្រុក​សាមគ្គី​មាន​​ជ័យ ខេត្តកំពង់​ឆ្នាំង​ ។ យោង​តាម​របាយ​ការណ៍​របស់មន្ត្រីអាជ្ញា​ធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថាក្មេង​រងគ្រោះ​ទាំង២​នាក់នេះ​​ម្នាក់​ឈ្មោះ រស់ សំណាង ភេទប្រុស​អាយុ២​ឆ្នាំ និងម្នាក់ទៀតឈ្មោះ រស់ ​សុជាតិ ភេទ​ប្រុសអាយុ២​ឆ្នាំ។ពួកគេ​ទាំង​២នាក់ត្រូវ​ជាបង​ប្អូន​ជីដូន​មួយរស់​នៅ​ក្នុង​ភូមិឃុំកើត​ហេតុ​ខាង​លើ ។​ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថាមុន​ពេលកើត​ហេតុឪពុក​ម្តាយ​ក្មេង​ប្រុស​រង​.គ្រោះទាំ​ង២នា​ក់មិ​ន​នៅផ្ទះ​ទេ​ដោយ​បាន​យក​កូន​ទៅផ្ញើ​នឹង​ជីតាឲ្យ​ជួយមើល​។ស្រាប់​តែពួក​គេនាំគ្នា​ចុះលេ​ងទឹ​ក​ស្រះ​បណ្តាល​​ឲ្យ​លង់​ស្លា.ប់​តែម្ត​ង ៕

អានបន្ត

ចិនបញ្ចេញអាវុ ធថ្មីឆ្ពោះទៅព្រំដែនខាងលិច ស្របពេលភាពតានតឹងជាមួយឥណ្ឌាកាន់តែកើនឡើង…

ឧបករណ៍បា.ញ់កាំជ្រួ.ចគឺជាអាវុ.ធប្រភេទកាណុងខ្លីដែលមានសមត្ថភាពបា.ញ់គ្រា.ប់ផ្លោងនៅលើគន្លងខ្ពស់ ត្រូវបានបញ្ជូនឆ្ពោះទៅព្រំដែនខាងលិចនៅពេលភាពតានតឹងរវាងឥណ្ឌាកាន់តែកើនឡើង។ គំរូពិសេសដែលប្រទេសចិនកំពុងដាក់ចេញត្រូវបានគេហៅថាPCL-181។ អាវុ.ធដែលបំពាក់ដោយយានយន្តទាំងនេះគឺថ្មីគួរសមដោយវាត្រូវបានបង្ហាញខ្លួនជាសាធារណៈនៅឯក្បួនព្យុហយាត្រាយោធាមួយនៅទីក្រុងប៉េកាំងកាលពីខែតុលាឆ្នាំមុន។ DefenseWorldបាននិយាយថាអាវុ.ធថ្មីនេះមានទម្ងន់២៥តោន។ ទូរទស្សន៍ចិនកណ្តាលបាននិយាយថានេះស្តាប់ទៅដូចជាច្រើនបើប្រៀបធៀបទៅនឹងរថយន្តធម្មតាប៉ុន្តែវាស្រាលនិងលឿនជាងម៉ូដែលមុនៗ។ វាមានប្រយោជន៍សម្រាប់ការដាក់ពង្រាយនៅតំបន់ភ្នំដែលមានកម្ពស់ខ្ពស់។ ក្នុងករណីណាក៏ដោយវាមិនមែនជាលើកទីមួយទេដែលអេសអិល-១៨១មានវត្តមាននៅក្នុងតំបន់នោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបង្ហាញអាវុ.ធដែលត្រូវបានប្រើនៅក្នុងសមយុទ្ធសាកល្បងនៅទីបេក្នុងខែមករាឆ្នាំនេះដោយបញ្ជាការមហោស្រពភាគខាងលិចរបស់ប្រទេសចិន។ កងទ័ពរំដោះប្រជាជនចិនបាននិងកំពុងបង្កើនសមយុទ្ធយោធានៅតំបន់ទីបេកាលពីប៉ុន្មានសប្តាហ៍មុន។ វាកើតឡើងបន្ទាប់ពីការប៉ះទង្គិ.ចគ្នារវាងខ្លួននិងកងទ័ពឥណ្ឌានៅជ្រលងភ្នំហ្គាវ៉ាន់ដែលបណ្តាលឱ្យកងទ័ពឥណ្ឌា២០នាក់បានស្លា.ប់។ ប្រទេសចិនមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការអំពីចំនួនអ្នកស្លា.ប់និងរបួ.សប៉ុន្មានទេបើទោះបីជាមានការអះអាងពីប្រព័ន្ធផ្សព្វផ្សាយក៏ដោយ។ តំបន់ជ្រលងដងទន្លេហ្គាវ៉ានគឺជាតំបន់មានជ.ម្លោះនៅតាមព្រំដែនរវាងឥណ្ឌានិងចិន។ ការប៉ះទង្គិ.ចគ្នាដែលបានកើតឡើងនៅទីនោះបណ្តាលឱ្យមានមនុស្សស្លា.ប់ដំបូងនៅក្នុងការប៉ះទង្គិ.ចយោធារវាងឥណ្ឌានិងចិនអស់រយៈពេលជិត៥០ឆ្នាំ។ ភាគីទាំងពីរត្រូវបានគេនិយាយថាកំពុងសម្លឹងមើលការបង្កើនកិច្ចពិភាក្សាការទូតដើម្បីកាត់បន្ថយភាពតានតឹងនិងព្យាយាមដោះស្រាយស្ថានការណ៍។ ប្រភពផ្លូវការបានប្រាប់កាសែតTimes of Indiaថាកិច្ចពិភាក្សាបែបនេះនឹងកើតឡើងជាប្រចាំដោយកិច្ចពិភាក្សាក្រោមយន្តការការងារសម្រាប់ការពិគ្រោះយោបល់និងសម្របសម្រួលលើកិច្ចការព្រំដែនឥណ្ឌា-ចិន(WMCC)គ្រោងនឹងធ្វើឡើងនៅសប្តាហ៍នេះ។ ទោះយ៉ាងណាក៏ដោយវានៅតែត្រូវបានគេមើលឃើញថាតើវិធានការបែបណាដែលជះឥទ្ធិពលរបស់ចិនក្នុងការដាក់ពង្រាយឧបករណ៍យោធាទៅកាន់តំបន់នោះនឹងមានឥទ្ធិពលលើកិច្ចពិភាក្សាទាំងនេះ។ ទន្ទឹមនឹងនេះដែរប្រទេសចិនត្រូវបានគេនិយាយថាកំពុងធ្វើការលើផែនការដើម្បីអភិវឌ្ឍតំបន់ភាគខាងលិចរបស់ខ្លួនបន្ថែមទៀត។

អានបន្ត