សូមប្រុងប្រយត្ន័ ! ជំងឺផ្លូវដង្ហើមថ្មី(វីរុសកូរ៉ូណា) មាននៅកម្ពុជាហើយ

រាជធានីភ្នំពេញ៖ យោងតាមលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃទី២៧ខែមករា ២០២០នេះ ដោយបានអោយដឹងថា វិទ្យាស្ថានប៉ាស្ទ័របានរកឃើញករណីជំងឺរលាកសួតប្រភេទថ្មីលើជនជាតិចិនម្នាក់មកពីទីក្រុង Wuhan ប្រទេសចិន ឈ្មោះ JIA JIANHUA កាន់លិខិតឆ្លងដែនលេខE54319891។ លោកម៉ម ប៊ុនហេងបានអោយដឹងថា ករណីជំងឺនេះបានរកឃើញបន្ទាប់ពីលទ្ធផលរបស់វិទ្យាស្ថានប៉ាស្ទ័រអស់រយៈពេលជាយូរ ហើយលទ្ធផលបានចេញនៅរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២០។ យ៉ាងណាក៏ដោយបងប្អូននិងក្រុមគ្រួសារដែលមកជាមួយជនជាតិនេះ មិនមានការលទ្ធផលវិជ្ជមាននោះទេគ្រាន់តែ ផ្ដាសាយធម្មតា

អានបន្ត

ក្ដៅៗ ! ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីជំងឺផ្លូវដង្ហើមថ្មី នៅលើជនជាតិចិនម្នាក់ នៅកម្ពុជា

(ព័ត៌មានបឋម) គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ស្នាក់នៅQueenco Hotel។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងសន្និសីទកាសែតនៅព្រលប់ថ្ងៃទី២៧ខែមករា ឆ្នាំ២០២០នេះ។

អានបន្ត

Breaking News: កម្ពុជា​រក​ឃើញ​វីរុស​ប្រភេទ​ថ្មី​កូរ៉ូណា​លើក​ដំបូង នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ

BreakingNews:កម្ពុជា​រក​ឃើញ​វីរុស​ប្រភេទ​ថ្មី​កូរ៉ូណា​លើក​ដំបូងនៅ​លើ​ជនជាតិ​ចិន​ម្នាក់​នៅខេត្តព្រះសីហនុ។នេះបើតាមប្រសាសន៍​លោក​ម៉ម-ប៊ុន​ហេងរដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​ថ្លែង​មុននេះ។ជនជាតិ​ចិនខាងលើ​ធ្វើ​ដំណើរ​មក​ពីក្រុង​វ៉ូហានប្រទេសចិន។នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកៈKampuchea-Thmey-Daily ប្រភព៖Kampuchea-Thmey-Daily

អានបន្ត

សិស្សសាលានៅមណ្ឌលគិរីចំនួន ១៤ នាក់ដួលសន្ល.ប់ជាបន្តបន្ទាប់ ដែលសង្ស័យមកពី……

មណ្ឌលគិរី៖សិស្សប្រុសស្រីនៃវិទ្យាល័យហ៊ុន សែន កែវសីមាចំនួន១៤នាក់ក្នុងខេត្តមណ្ឌលគីរីបានដួលសន្ល.ប់ទៀតហើយខណៈកំពុងរៀនក្នុងថ្នាក់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីនារសៀលថ្ងៃទី២៧ មករា ឆ្នាំ២០២០នេះនៅវិទ្យាល័យ ហ៊ុន សែន កែវសីមា/ខេត្តមណ្ឌលគីរី។គួររំលឹកផងដែរថានេះជាករណីទី២ហើយនៃការដួលស.ន្លប់សិស្សានុសិស្សនៃវិទ្យាល័យកែវសីមាកាលពីថ្ងៃទី២៣ សប្តាហ៍មុនក៏មានករណីដួ.លស.ន្លប់ដូចគ្នាដដែលនេះផងដែរ ដែលករណីនេះនាំឲ្យសិស្សស្រីចំនួន១០នាក់បានដួលសន្លប់ជាបន្តបន្ទាប់។សេចក្តីរាយការណ៍បានបញ្ជាក់ថា សិស្សដែលរងការដួលសន្លប់នោះគឺជាសិស្សស្រីទាំងអស់ដែលក្នុងចំណោមសិស្សទាំង១៤នាក់នោះមាន៤នាក់ធ្លាប់បានដួ.លសន្ល.ប់នៅថ្ងៃទី២៣ម្តងរួចមកហើយ។ ការសន្និដ្ឋានជាលើកទី២ពីគ្រូពេទ្យនិងគ្រូបង្រៀនបានបញ្ជាក់ថាមូលហេតុដែលនាំឲ្យសិស្សសន្ល.ប់នោះគឺដោយសារអាកាសធាតុក្តៅខ្លាំងនិងសុខភាពពួកគេចុះខ្សោយ។ សិស្សស្រីទាំង១០បានរងនឹងអការៈស្ពឹកជើង,ថប់ដ.ង្ហើម,ណែនដើមទ្រូងនិងវិលមុខមុនហេតុការណ៍ដែលដួលស.ន្លប់នោះសិស្សទាំង១៤នាក់ ត្រូវបានគេបញ្ជួនយកទៅមន្ទីរពេ.ទ្យនិងមិនមានអ្នកណាម្នាក់រ.ង.គ្រោះដល់ជី.វិតនោះទេ។ បើតាមការបញ្ជាក់ពីគ្រូបង្រៀនអាកាសធាតុដែលជាក់ស្តែងនៅក្នុងទីតាំងសាលាពេលកំពុងកើតហេតុនោះគឺមានរហូតដល់៣៣អង្សាសេ។ ក្រោយករណីដួលសន្ល.ប់កាលពីសប្តាហ៍មុនមកសាលាបានបំពាក់បន្ថែមនៅកង្ហា២បន្ថែមទៀតក្នុងថ្នាក់រៀនដោយមួយបន្ទប់មានកង្ហាចំនួន៤។បើតាមការបន្ថែមពីគ្រូបង្រៀននៅវិទ្យាល័យនោះទីតាំងនៃអាគាសាលានោះគឺជុំជិតទៅដោយរណ្តៅដីជីកដែលនាំឲ្យកង្វះនៅខ្យល់អុកស៊ីសែនចូលដល់ក្នុងទីតាំងសាលា។សូមជំរាបថានេះជាករណីទី២ហើយ រាប់តាំងពីដើមខែមករាឆ្នាំ២០២០មក ដែលមានការដួលស.ន្លប់នៅវិទ្យាល័យកែវសីមានេះដែលមានចំនួនចាប់ពី១០នាក់ឡើងទៅ៕

អានបន្ត

ជួយប្រាប់តៗគ្នាផង! មកមើលចំណុចដែលបង្ហាញថា ម៉ាស ក្លែងក្លាយ ឬ ពិតប្រាកដ (មានរូបភាព)

គិតត្រឹមមកទល់ពេលនេះនៅកម្ពុជាយើងមិនទាន់រកឃើញករណីផ្ទុះឆ្លងមេរោ.គផ្លូវដង្ហើម(កូរ៉ូណាវីរុស)នៅឡើយទេនេះបើតាមការអោយដឹងពីលោករដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ម-ប៊ុនហេង។ បើទោះបីជានៅកម្ពុជាយើងមិនទាន់រកឃើញករណីផ្ទុះឆ្លងដោយមេរោ.គផ្លូវដង្ហើម(កូរ៉ូណាវីរុស)នៅឡើយក៏ដោយប៉ុន្តែប្រជាពលរដ្ឋហាក់មានការព្រួយបារម្ភជាខ្លាំងដោយស្វែងរកវិធីការពារខ្លួនដូចជាការពាក់ម៉ាស់ជាដើម។ ហេតុដូច្នេះហើយកាលពីពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងនៃការកើនឡើងនូវតម្លៃម៉ាសថ្លៃកប់ពពកស្របពេលមេរោ.គផ្លូវដង្ហើម(កូរ៉ូណាវីរុស)កំពុងរាតត្បាតខ្លាំង។ ម៉ាសពាក់ការពារមេរោ.គផ្លូវដង្ហើម(កូរ៉ូណាវីរុ.ស)នេះដែរមិនមែនេចះតែពាក់នោះទេត្រូវជ្រើសរើសម៉ាសណាដែលមានសមត្ថភាពទប់ទល់ជាមួយមេរោគបានជាមូយគ្នានេះដែលគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាៈឱសថស្ថាន-អនឡាញ-ខេមបូឌា-Page បានអោយដឹងពីចំណុចដែលបង្ហាញថាម៉ាសក្លែងក្លាយឬក៏ពិតប្រាកដ។(សូមមើលរូបភាពខាងក្រោម)៖ ប្រភព៖ឱសថស្ថាន-អនឡាញ-ខេមបូឌា-Page

អានបន្ត

ជួយស៊ែរឲ្យបានដឹងគ្រប់គ្នាផង ! បងប្អូនទិញម៉ាស 3M សូមពិនិត្យឲ្យបានច្បាស់ ប្រយ័ត្នប៉ះរបស់ក្លែងក្លាយ

យើងដឹងហើយវីរុ.សផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា​ បាន​នឹង​កំពុង​ឆ្លងរាតត្បាត​ទៅកាន់មនុស្ស​ជាច្រើន​រាប់ពាន់​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ីភាគកណ្តាលប្រទេសចិន​ហើយ​វីរុស​ថ្មី​មួយ​នេះ​បា​ន​នឹង​កំពុង​តែ បង្ក​ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូលផងដែរ​។ ទន្ទេឹមនឹងនេះផងដែរតម្រូវការម៉ាសសម្រាប់ពាក់ការពារវីរុសcoronaនេះកំពុងមានការកើនឡើងខ្លាំង។ ចំណែកម៉ាស 3M ជាប្រភេទម៉ាសការពារនិងបន្សុកខ្យល់មេរោគមិនឱ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងណែនាំឱ្យប្រើប្រាស់ដោយគ្រូពេទ្យនៅប្រទេសចិន ដើម្បីបញ្ចៀសមេរោគប្រភេទថ្មី (corona virus)។ ដោយសារតែមានតម្រូវការច្រើនពេក ពេលនេះក៍មានម៉ាស3Mក្លែងក្លាយផង។ ដូច្នេះហើយមុននឹងទិញសូមបងប្អូនពិនិត្យមើលឲ្យបានច្បាស់ជាមុនសិន ដើម្បីជៀសវាងទិញប៉ះម៉ាស​3Mក្លែងក្លាយ៕ សូមពិនិត្យមើលរូបភាពខាងក្រោមនេះ

អានបន្ត

ជួយស៊ែរបន្តផង! ម៉ាស3M លក់មួយតែ ២០០០រៀលទេ លក់ចែកជូនប្រើដើម្បីសុខភាពទាំងអស់គ្នា!

កាលពីពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងនៃការកើនឡើងនូវតម្លៃម៉ាសថ្លៃកប់ពពកស្របពេលមេរោ.គផ្លូវដង្ហើម(កូរ៉ូណាវីរុស)កំពុងរាតត្បាតខ្លាំង។ ជាមួយគ្នានេះដែរមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាៈMixFashionបានបង្ហោះរៀបរាប់អោយបានដឹងថា៖ចង់បានម៉ាស់3Mនាំចូលពីប្រទេសចិនផ្ទាល់បងបងណាចង់បានអាចទាក់ទង់បាន គណនីខាងលើបានបញ្ចាក់ថាៈម៉ាស់1=0.50$លក់ចែកជូនប្រើដើម្បីសុខភាពទាំងអស់គ្នាមិនមែនអ្នកលក់ចាក់កទេ៕ដូច្នេះបើបងប្អូនចង់ជាវសូមមេត្តាធ្វើការទំនាក់ទំនងតាមរយះគណនីហ្វេសប៊ុកខាងលើ(MixFashion) គួរបញ្ជាក់ថាគិតត្រឹមមកទល់ពេលនេះនៅកម្ពុជាយើងមិនទាន់រកឃើញករណីផ្ទុះឆ្លងមេរោ.គផ្លូវដង្ហើម(កូរ៉ូណាវីរុស)នៅឡើយទេនេះបើតាមការអោយដឹងពីលោករដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ម-ប៊ុនហេង៕

អានបន្ត

ប្រពៃណាស់! ម្ចាស់ហាងពេជ្រ អ្នកនាង ដាណា ប្រកាសចែកម៉ាស Free Free ជូនបងប្អូន ហើយសំណូមពរដល់អ្នកលក់កុំឡើងថ្លៃអី…

យោងតាមគណនីហ្វេសប៊ុកម្ចាស់ហាងពេជ្រអ្នកនាងដាណា បានបង្ហោះរៀបរាប់អោយបានដឹងថាៈចាប់​ពី​ស្អែក​នេះខ្ញុំ​ចែក​ម៉ាសFreeឱ្យ​បង​ប្អូនអ្នក​ណា​នៅ​ជិត​ព្រែក​ព្នៅមក​យក​នៅ​ហាង​ពេជ្រ​ខ្ញុំ​មកហើយ​អ្នក​ជិះ​កាត់​ចាំ​ហៅ​ឱ្យ។ ខ្មែរ​ដូច​គ្នាត្រូវ​ចេះ​ស្រលាញ់​គ្នាការពារ​គ្នាកុំ​លក់​ឡើង​ថ្លៃ​អីព្រោះ​បើ​ឆ្លង​ទៅមិន​មែន​តែ​គេ​ទេវា​អាច​ប៉ះ​ពាល់​ទាំង​អស់​តែ​គ្នា។ អ្នកនាងបានបន្តថាពិបាក​រក​ទិញ​ដែរ​ហ្នឹងឱ្យ​គេ​រក​ទិញ​គ្រប់​កន្លែង​បាន​ខ្លះចែក​បង​ប្អូនព្រោះ​កន្លែង​ខ្លះ​គេ​អត់​លក់​ឱ្យ​ច្រើន​ទេទុក​លក់​ពេល​ដាច់​ស្តុក​ទៅវា​បាន​កាន់​តែ​ថ្លៃ។ខ្ញុំ​ថា​យក​មក​ចែក​គេ​ទេមាន​អ្នក​ខ្លះ​ឱ្យ១ប្រអប់២​ប្រអប់​អី​ចឹង​ទៅ។ឥឡូវ​ប្រមូល​បាន​ខ្លះចែក​គ្នា​ប្រើ​ទៅកុំ​ឱ្យ​ពិបាក​រក​ទិញ។ សុំ​ទៅអ្នក​លក់​ឡើង​ថ្លៃ​នោះកុំ​ឆ្លៀត​ឱកាស​រឿង​ចឹងៗ។បើ​អ្នក​ណា​ចិត្ត​ល្អ​ទេយក​មក​លក់​ឱ្យដាណាមក ទិញ​ចែក​គេ​ប្រើបាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។គិត​ទៅ វីរុស​នេះមិន​ទាន់​ដល់​ខ្មែរ​ទេហើយ​ក្រសួង​ក៏​ប្រឹង​ការពារ​គ្រប់​កន្លែង​ដែរតែ​យើង​ជួយ​គ្នា​ការពារ​បន្ថែម​ទៅ​វា​ល្អ​ដែរ។😊😊😊

អានបន្ត

ថោកម្ល៉េះ! ប៉េងប៉ោះ ១គីឡូ ៣០០រៀល ហើយគ្មាននាក់ទិញទៀត តើអោយកសិកររំពឹងអី…

ប្រជាពលរដ្ឋកម្ពុជាយើងភាគច្រើនប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិតដោយការដាំដុះដំណាំនានាដូចជាស្រូវ,ពោត,បន្លែជាដើម…។ ការដាំដុះនេះទៀតសោត ប្រជាកសិករបានចំណាយដើមទុនជាច្រើនផងដែរទៅលើថ្លៃកម្លាំងពលកម្ម,ការប្រើប្រាស់ជីនិងផ្សេងៗទៀតដោយពួកគាត់រំពឹងថានៅពេលប្រមូលផលដំណាំគាត់នឹងទទួលបានប្រាក់ចំណេញ។ យ៉ាងណាមិញប្រសិនបើផលដំណាំរបស់ពួកគាត់មានតម្លៃទៀតនៅក្នុងទីផ្សារនោះប្រាកដជាធ្វើឲ្យគាត់លំបាកឬខាតដើមជាមិនខាន។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាៈVan-Ra បានបង្ហោះរូបប៉េងប៉ោះជាច្រើនអមជាមួយនឹងការរៀបរាប់ផងដែរថាៈ1kg៣00៛បេះចាក់ចោលដល់ហើយគ្មានអ្នកទិញ ស្រុកខ្មែរសេដ្ឋកិច្ចពឹងលើកសិកម្មដល់ពេលកសិផលបានហើយ ថោកដូចអាចន៍ឆ្កែ🙄🙄😰កសិកម្មខែ្មរពឹងអី😰😰😰😥 ប្រភព៖Van-Ra

អានបន្ត

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមណូមពរ អ្នកលក់ម៉ាស់ កុំតំឡើងថ្លៃ….

ក្រោយពីជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា ប្រភេទថ្មី (2019-nCoV) បានរីករាលក្នុងប្រទេសមួយចំនួនមក លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មាន ជំងឺរលាកសួត ប្រភេទថ្មីនេះឡើយ ខណៈកម្ពុជា មានវិធានទប់ស្កាត់គ្រប់ពេលវេលា។ បច្ចុប្បន្ននេះ ជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា

អានបន្ត