ប្រញាប់មានទៅណា! ស្របពេលមេរោគផ្លូវដង្ហើម(កូរ៉ូណាវីរុស)កំពុងរាតត្បាត ម៉ាសហាក់ឡើងថ្លៃកប់ពពក ដោយមួយប្រអប់តម្លៃ 250$

នៅ​ប្រទេស​ចិនចំនួន​មនុស្សស្លា.ប់​ដោយសារ​មេរោ.គរលាកផ្លូវដង្ហើម(កូរ៉ូណាវីរុស)បាន​កើន​ឡើង​ដល់​៥៦នាក់និង​បាន​ចម្លង​ទៅ​មនុស្ស​១៩៧៥​គិត​មកដល់​ថ្ងៃអាទិត្យ​ទី២៦មករា២០២០។តាម​តុល្យការ​ផ្លូវការ​ចុងក្រោយផ្តល់​ដោយ​គណៈកម្មការ​ជាតិ​សុខភាព​ចិនគេឃើញ​មាន​ករណី​អ្នកជំងឺស្លា.ប់​ដោយ​កូរ៉ូណាវីរុសជាលើកទី១​នៅទីក្រុង​សៀងហៃ។ ស្របពេលគ្នានេះដែរនៅប្រទេសកម្ពុជាយើងទោះបីជាមិនទាន់មានសញ្ញានៃការឆ្លងដោយ មេរោ.គរលាកផ្លូវដង្ហើម(កូរ៉ូណា)ក៏ដោយតែប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំងដោយរកវិធីដើម្បីការពារខ្លួនដូចជាការពាក់ម៉ាសដើម។ តែយ៉ាងណាមិញតម្លៃម៉ាសហាក់កើនតម្លៃខ្ពស់ដោយយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា;Aplus-Coocបានបង្ហោះរៀបរាប់ឲ្យដឹងថា:ម៉ាសមួយប្រអប់​លក់​$250​… areyousick? នៅសៀមរាប​….ស្មេីរក្រសួងសុខាភិបាលផង​ជួយចាត់ការផង​..ដែលបិទឈ្មោះ​ព្រោះផូសជាទូទៅ​សំរាប់ហាងនានា​ជួយថយតំលៃ​ កុំឡេីងថ្លៃពេក​ឈប់ទៅ​កុំលក់កោគេរបៀបនេះ…

អានបន្ត

ប្រវត្តិសាស្ត្រហើយ! នៅឆ្នាំ1720,1820,1920,2020រយៈពេល100ឆ្នាំម្តងសុទ្ធតែជួបរឿងអាក្រក់ធំៗ តែងតែកើតមានជំងឺកាចសាហាវរាតត្បាត…

ហ្វេសបុក៖ ស្របពេលដែលកូរ៉ូណាវី.រុសថ្មីកំពុងរាតត្បាតមនុស្សយើងក៏គួរតែដឹងដែរថាចាប់ពីឆ្នាំ១៧២០មកជំងឺធំៗកើតឡើង១០០ឆ្នាំម្តងរហូត។ នេះបើតាមប្រភពពីគណនីហ្វេសបុក កូន ខ្លាតូចបានឲ្យដឹងថា៖ ឆ្នាំ១៧២០៖ ជំងឺឆ្លងដ៏ខ្លាំងក្លានៅទីក្រុងម៉ាកសៃគឺជាជំងឺដ៏សាហា.វដែលកើតឡើងចុងក្រោយនៅអឺរ៉ុបដែលហៅថាBubonic plagueបានសម្លា.ប់មនុស្ស ១០ម៉ីននាក់នៅទីក្រុងម៉ាកសៃ ប្រទេសបារាំង។ ឆ្នាំ១៨២០៖ ជំងឺអាសន្នរោគធ្ងន់ធ្ងរលើកទី១បានកើតឡើងនៅប្រទេសថៃ ឥណ្ឌូណេស៊ីនិងហ្វីលីពីនហើយគ្រាន់តែនៅលើកោះជ្វា វាបានសម្លា.ប់មនុស្ស១០ម៉ីននាក់។ ឆ្នាំ១៩២០៖ ជំងឺឆ្លងThe Spanish Fluកើតឡើងនៅចន្លោះឆ្នាំ១៩១៨ទៅ១៩២០។ ពិភពលោកបានស្គាល់ដំបូងបង្អស់ពីការឆ្លងជំងឺផ្តាសាយបក្សីH1N1 ដែលលើកទីពីរទើបកើតឡើងនៅឆ្នាំ២០០៩។

អានបន្ត

Update គិតមកដល់ពេលនេះ មនុស្សស្លា.ប់ដោយសារ​ការ​ឆ្លង​មេរោគ​កូរ៉ូណាវីរុសកើនឡើងដល់ ៥៦ នាក់ហើយ

មកទល់ពេលនេះមនុស្ស៥៦នាក់ នៅ​ក្នុង​ប្រទេស​ចិនបាន​ស្លា.ប់​ដោយសារ​ការ​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មីដែល​ហៅ​ថា 2019-nCoV។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ចិន។មនុស្ស​ជិត២ពាន់​នាក់នៅ​ក្នុង​ប្រទេស​ចិន​បាន​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ។រដ្ឋមន្ត្រី​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​លោក Ma Xiaowei បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថាគេ​ដឹង​តិច​តួច​នៅ​ឡើយ​អំពី​មេរោគ​ថ្មី​នេះ។ លោក​បាន​បញ្ជាក់​ថាមេរោគ​នេះ​មាន​រយៈពេល​បង្ក​រោគ​ពី​មួយ​ថ្ងៃ​ដល់១៤ថ្ងៃ ដោយ​ក្នុង​រយៈពេល​នេះមេរោគ​នេះ​អាច​ឆ្លង​បាន​ដោយ​ងាយ​ស្រួល​ជា​ទី​បំផុត។ លោក​បាន​បន្ថែម​ថាការ​ឆ្លង​មេរោគ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​កើន​ឡើង។ ប្រទេស​ចិន​បាន​បញ្ជាក់​ថា ករណី​ឆ្លង​មេរោគ​ថ្មី​នេះ​ចំនួន៦៨៨ករណី​ទៀតត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ប្រធានាធិបតី​ចិន​លោក Xi Jinpingបាន​និយាយ​ថា ប្រទេស​ចិន​កំពុង​ប្រឈម​នឹង«ស្ថានភាព​ធ្ងន់ធ្ងរ»។មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​កើត​ឡើង​ដំបូង​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៩ នៅ​ផ្សារ​គ្រឿង​សមុទ្រ​មួយ​កន្លែង​ដែល​លក់​សត្វ​ព្រៃ​ខុស​ច្បាប់នៅ​ក្នុង​ទីក្រុងWuhanខេត្តHubeiប្រទេស​ចិន។នៅ​ថ្ងៃ​អាទិត្យ​នេះ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ហាម​ឃាត់​ការ​លក់​ដូរ​សត្វ​ព្រៃ​ជា​បណ្ដោះ​អាសន្ន​នៅ​ទូទាំង​ប្រទេស។ ទីក្រុងWuhanនិង​ទីក្រុង​ចិន​ជាង១០ផ្សេង​ទៀតត្រូវ​បាន​កាត់​ផ្ដាច់​ពី​កន្លែង​ដទៃដែល​ជា​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ។

អានបន្ត

ឃើញមុខច្បាស់ណាស់! នេះហើយជាមុខសញ្ញាចោរឆក់ទូរស័ព្ទ សូមបងៗសមត្ថកិច្ចមេត្តាជួយតាមស្វែងរកចាប់មុខសញ្ញាមកផ្ដន្ទាទោសទៅតាមច្បាប់ផង…

ភ្នំពេញ៖ ករណីចោរឆក់ពិតជាមានច្រើននិងគួរឲ្យបារម្ភខ្លាំងណាស់ព្រោះពេលពួកចោរធ្វើសកម្មភាពមិនមែនតែបាត់ទ្រព្យសម្បត្តិទេ ប៉ុន្តែអាចបង្កគ្រោះ.ថ្នាក់ដល់អាយុជីវិ.តថែមទៀតផង ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នខ្លួនឯងឲ្យបានខ្ពស់និងសូមអាជ្ញាធរមានសមត្ថកិច្ចចា.ប់ចោរទាំងនោះមកផ្ដន្ទាទោ.សតាមច្បា.ប់ឲ្យបាន។ ជាក់សម្ដែងបើតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាThaRith KoKo បានបង្ហាញរូបចោរឆក់និងសរសេររៀបរាប់ថា៖ នេះជាមុខសញ្ញាចោរ ឆក់ទូរស័ព្ទប្អូនរបស់ខ្ញុំនៅមុខផ្ទះរបស់ប៉ាខ្ញុំ នៅភូមិព្រែកទាល់.សង្កាត់ស្ទឹងមានជ័យ.ខណ្ឌមានជ័យ បានធ្វើសកម្មភាពឆក់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ខែមករា ឆ្នាំ២០២០។ ដោយជិះម៉ូតូម៉ាកSmash Revoពណ៌ខៀវដែលមានស្លាកលេខ1R 4017ដែលមានភិនភាគដូចរូបខាងក្រោមនេះ ដូច្នេះសូមអាជ្ញាធរនិងសមត្ថកិច្ចមេត្តាជួយតាម ស្វែងរកចាប់មុខសញ្ញាមកផ្ដន្ទាទោសទៅតាមច្បាប់។ ប្រភព៖ThaRith KoKo

អានបន្ត

ចំណេះដឹងល្អជួយស៊ែរប្រាប់តៗគ្នាផង! ខ្ទឹម​ស​អាចកា​រពា​រនិង​សម្លាប់​មេរោ​គ​ឆ្លង​តាម​ខ្យល់​ដង្ហើម​ថ្មីៗ យ៉ាង​មាន​ប្រសិទ្ធិភាព អាចអនុវត្តន៍បានតាមវិធីដូចខាងក្រោម👇🏻…

ហ្វេសបុក៖ បើតាមរយៈលោកវិជ្ជបណ្ឌិតDavid Lengបានបង្ហោះក្នុងគណនីខ្លួនពីវិធីការពារផ្លូវដង្ហើមកុំអោយឆ្លងតាមរយៈការប្រើប្រាស់ខ្ទឹមសដោយមានខ្លឹមផ្សាទាំងស្រុងដូចតទៅ៖ ជំងឺមេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះងាយស្រួលឆ្លងណាស់និងធ្វើឱ្យយើងផ្តាសាយ.ក្អក.ហៀរសំបោរ.ឈឺក្បាល.ក្តៅ។ ខ្ទឹមសមានឈ្មោះវិទ្យាសាស្រ្តAllium.Sativum L.ក្នុងខ្ទឹមសគឺមានឱសថសំខាន់ៗសម្លាប់មារោគគឺAllixin,Liallyl.SulfideនិងAjoene (Antivirus)ធម្មជាតិការពារនិងព្យាបាលជំងឺគ្រុនផ្តាសាយដោយvirusនិងជំងឺផ្តាសាយដោយAH1N1និងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមអាចការពារនិងព្យាបាលបានផងដែរជំងឺគ្រុនដោយVirus យើងគ្មានថ្នាំពេទ្យណាអាចព្យាបាលបានឡើយ។ ថ្ងៃនេះខ្ញុំនិងចែករំលែកជាមួយលោកអ្នកអំពីការពារនិងព្យាបាលជំងឺទាំងអស់នេះនៅផ្ទះដោយងាយស្រួលជាមួយនឹងខ្ទឹមសគ្រាន់តែអស់500រតែប៉ុណ្ណោះ។ រៀបចំ: -ខ្ទឹមស3កំពឹ -ត្បាល់បុក ទឹកឆ្អិន1ស្លាបព្រាកាហ្វេ សំឡីយក1ដំទំតូចប៉ុនមេដៃរួចមូលអោយតូចប៉ុនចុងម្រាមដៃរបស់អ្នក របៀបធ្វើទី១ យកខ្ទឹមសបុកឱ្យមត់បន្ទាប់មកលាយជាមួយទឹកនឹងខ្ទឹមសរួចហើយយកសំឡីមូលឱ្យវាតូចស្មើចុងម្រាមដៃរួចហើយច្រលួកវាចូលទឹកខ្ទឹមបន្ទាប់មកដាក់វាចូលទៅជ្រៅក្នុងច្រមុះប្រហែលជា1នាទីបានយកចេញ។ របៀបធ្វើទី២: យកខ្ទឹមសបុកឱ្យមត់បន្ទាប់មកលាយជាមួយទឹកមួយស្លាបព្រាកាហ្វេនឹងខ្ទឹមសរួចហើយច្របាច់យកទឹកវាបីដំណក់ទឹកខ្ទឹមសចូលច្រមុះលោកអ្នក។ ការពារនិងព្យាបាលធ្វើតែម្ដងប៉ុណ្ណោះ។ បញ្ចាក់:ទឹកខ្ទឹមសវាឈួលខ្លាំងណាស់នៅពេលដាក់វាចូលទៅក្នងរន្ធច្រមុះរបស់អ្នកធ្វើអោយអ្នកក្រដាសនឹងហៀរសបោរសុូមអ្នកទ្រាំតែ1នាទីប៉ុណ្ណោះបន្ទាប់មក5

អានបន្ត

គ្រូពេទ្យ​នៅ Wuhan ​ថា​អ្នក​ឆ្លង​វីរុសCoronaនៅ​ចិន កើនឡើង​ដល់ ​៩ ​ម៉ឺន​នាក់​ហើយ​

គ្រូ​ពេទ្យ​ម្នាក់​ដែល​ស្ថិត​នៅ​កន្លែង​ផ្ទុះ​មេរោគ[Corona]ផ្ទាល់​តែ​ម្ដង បាន​បង្ហោះ​វីដេអូ​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​ចិន​មាន​អ្នក​ផ្ទុក​មេរោគ Corona ​រហូត​ដល់​៩០ ០០០​នាក់​ហើយ​។​ រដ្ឋាភិបាល​ចិន ​បាន​ប្រកាស​នៅ​ពេល​ថ្មី​ៗ​នេះ​ថា​បច្ចុប្បន្ន​នេះ​មាន​អ្នក​ផ្ទុក​មេរោគ[Corona]​ត្រឹម​តែ​ជិត​២​ពាន់​នាក់​ប៉ុណ្ណោះ ​ខណៈ​ដែល​មាន​មនុស្ស​៥៦​នាក់​បាន​ស្លា.ប់​ដោយសារ​មេរោគ​នេះ។ ​ តែ​បើ​តាម​ការ​បញ្ជាក់​របស់​ពេទ្យ​ម្នាក់​ដែល​បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​នោះ ​បាន​បញ្ជាក់​ថា​មិន​មែន​ជិត​២​ពាន់​នាក់​ទេគឺ​បច្ចុប្បន្ន​នៅ​ប្រទេស​ចិនជា​ពិសេស​ខេត្ត Wuhan និង​Hubei ​មាន​អ្នក​ផ្ទុក​មេរោគ​ដល់​ទៅ​៩​ម៉ឺននាក់​ទៅ​ហើយ។ ​គ្រូពេទ្យ​ម្នាក់​នោះ​បាន​បញ្ជាក់​ទៀត​ថា​សូម​ប្រជាពលរដ្ឋ​ទាំង​អស់​គួរ​តែ​សម្រាក​នៅ​ក្នុង​ផ្ទះ មិន​គួរ​ដើរ​ទៅ​ណា​មក​ណា​ឡើយ។ ​ប្រសិន​បើ​មាន​ដំណើរ​ទៅ​ក្រៅគួរ​តែ​មាន​ម៉ាស់​ពាក់​ឱ្យ​បាន​ត្រឹម​ត្រូវ៕

អានបន្ត

គួរអោយសរសើរ! លោកវេជ្ជបណ្ឌិតវ័យ ៨៦ឆ្នាំ បានខិតខំព្យាបាល អ្នកឆ្លងជម្ងឺដោយវីរុសផ្លូវដង្ហើម(កូរ៉ូណា)ទោះបីនៅលើរទេះរុញដើរមិនរួចក៏ដោយ…

ចិន:វេជ្ជបណ្ឌិតដែលមានអាយុ៨៦ឆ្នាំម្នាក់បានប្រើជីវិតចុងក្រោយរបស់លោកក្នុងការជួយស.ង្រ្គោះអ្នកដែលបានឆ្លងជ.ម្ងឺផ្លូវដង្ហើម(កូរ៉ូណា)បើទោះបីគាត់ដើរមិនបាននៅលើរទេះរុញហើយក៏ដោយ។ នេះបើយោតាមគេហទំព័រ:THESUMMITEXPRESSបានរៀបរាប់អោយបានដឹងថា:លោកវេជ្ជបណ្ឌិតដែលមានវ័យ៨៦បានត្រឡប់ពីការចូលនិវត្តន៍មកបំពេញការងារវិញក្រោយមានការផ្ទុះជំ.ងឺឆ្លងដោយវីរុ.ស(កូរ៉ូណា)។ វេជ្ជបណ្ឌិតអាយុ៨៦ឆ្នាំរូបនេះត្រូវបានគេកោតសរសើរថាជាវីរបុរសបន្ទាប់ពីគាត់បានត្រឡប់ពីការចូលនិវត្តន៍ដើម្បីព្យាបាលអ្នកជម្ងឺដែលឆ្លងវីរុ.សWuhanខណៈមន្ទីរពេទ្យកំពុងព្យាយាមព្យាបាលអ្នកផ្ទុកមេ.រោគដែលកំពុងកើនឡើងនៅឯស្រុកកំណើតរបស់គាត់។ អ្វីដែលធ្វើឱ្យគាត់កាន់តែគួរឱ្យកោតសរសើរនោះគឺក្រៅពីការចូលនិវត្តន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយគឺគាត់ប្រើរទេះរុញដើម្មបីកមើលថែអ្នកជំងឺព្រោះគាត់មិនអាចក្រោកឈរឬដើរបាន។នៅពេលដែលមានការផ្ទុះឡើងនៃមេរោគនេះគាត់ស្ម័គ្រចិត្តត្រឡប់មកធ្វើការទោះបីជាលទ្ធភាពដែលគាត់អាចឆ្លងវីរុ.សនេះខ្លាំងហើយអាចស្លា.ប់ក៏ដោយ! ដោយសារវីរុសWuhanបានរាលដាលពាសពេញទីក្រុងដោយឆ្លងដល់អ្នកដំណើរជាច្រើនដែលបាននាំវីរុ.សនេះទៅតំបន់ផ្សេងៗនៃប្រទេសចិននិងរហូតដល់តំបន់ជាច្រើនទូទាំងពិភពលោកបុគ្គលិកពេទ្យនៅមន្ទីរពេទ្យWuhanពិតជាមានភាពតានតឹងក្នុងការមើលថែអ្នកជំងឺច្រើនពេក។មានមនុស្សជាច្រើនដែលរងផលប៉ះពាល់ដោយសារវីរុសនេះដូច្មនេះហើយមន្ទីរពេទ្យWuhan កំពុងតែមានអ្នកជំងឺជាច្រើនដែលអ្នកជំ.ងឺខ្លះត្រូវចែកគ្រែគ្នាគេង។ នៅពេលដែលលឺដំណឹងថាមានគ្រូពេទ្យខ្លះឆ្លងហើយខ្លះទៀតដួលសន្លប់ដោយសារអស់កម្លាំងសាស្រ្តាចារ្យដុង បានសំរេចចិត្តត្រឡប់មកបំពេញភារកិច្ចវិញ។គាត់បានទៅមន្ទីរពេទ្យកុមារWuhanជាកន្លែងដែលគាត់បានបម្រើការជាគ្រូពេទ្យកុមាររាប់ទសវត្សមកហើយ។ វេជ្ជបណ្ឌិតដែលមិនគិតពីសុខភាពខ្លួនឯងរូបនេះបានព្យាបាលអ្នកជំងឺក្មេងៗដោយមិនចេះនឿយហត់ទោះបីជាគាត់ជិះរទេះរុញក៏ដោយ។គ្រូពេទ្យដទៃទៀតបានអរគុណចំពោះវត្តមាននិងការជួយរបស់គាត់។ចាប់តាំងពីWuhanបានប្រកាសបិទទ្វារនៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករាគ្រូពេទ្យល្អរូបនេះបានព្យាបាលអ្នកជំ.ងឺជាង៣០នាក់ក្នុងមួយថ្ងៃ។ មន្ទីរពេទ្យត្រូវបានពោរពេញទៅដោយអ្នកជំងឺប៉ុន្តែសាស្រ្តាចារ្យDong បានធ្វើឱ្យប្រាកដចិត្ពថាពួកគេអាចជួយស.ង្គ្រោះជីវិ.តបានច្រើនតាមដែលអាចធ្វើទៅបានបើទោះបីជាមានន័យថាវាអាចធ្វើអោយពួកគេមានគ្រោះថ្នា.ក់ដល់ជីវិ.តក៏ដោយ។ អរគុណដល់សាស្រ្តាចារ្យDongនិងអ្នកជំនាញវេជ្ជសាស្រ្តរាប់មិនអស់ដែលធ្វើការពេញម៉ោងដើម្បីជួយស.ង្គ្រោះអ្នកជម្ងឺពីការផ្ទុះជំងឺWuhan។សូមអរគុណចំពោះការលះបង់របស់អ្នកទាំងអស់គ្នា! ប្រភព:TheSummitExpress

អានបន្ត

លោក ផែង វណ្ណៈ ៖ អស់​លោក​ដែលបង្ហោះថា​ ក្រសួង​សុខាភិបាល​មិនបានដាក់​ម៉ាស៊ីន​ស្គេននៅតាមព្រលានយន្តហោះ​ និងតាម​ច្រកអន្តរជាតិ​​សំខាន់​ៗ តេី​អស់​លោក​មានបានបេីកភ្នែកមេីលទេ​ ?

ហ្វេសប៊ុក៖ តាមរយៈគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ Pheng Vannak News បានបង្ហោះនិងបានសរសេររៀបប្រាប់ឲ្យដឹងថា៖ អស់​លោក​ដែលបង្ហោះថា​ ក្រសួង​សុខាភិបាល​មិនបានដាក់​ម៉ាស៊ីន​ស្គេននៅតាមព្រលានយន្តហោះ​និងតាម​ច្រកអន្តរជាតិ​​សំខាន់​ៗ តេី​អស់​លោក​មានបានបេីកភ្នែកមេីលទេ​? ក្រសួង​សុខាភិបាល​បានដាក់​ម៉ាស៊ីន​ស្គេន​នេះ​៣-៤​ ថ្ងៃមកហេីយ​ចាប់តាំងពីមានដំណឹងផ្ទុះ​ករណី​ជំងឺផ្លូវដង្ហេីម​(កូរ៉ូណា​វីរុស​)នៅ​ប្រទេស​ចិនមកម្ល៉េះ​។ក្រៅពី​ដាក់​ម៉ាស៊ីន​ស្គេន​ក្រសួង​សុខាភិបាល​និង​អាជ្ញា​ធរ​អាកាសចរណ៍ស៊ីវិល​កម្ពុជា​បានសហការគ្នាហាមជេីងហោះហេីរពីចិនមកកម្ពុជាផងដែរ​។គិត​មកត្រឹម​ម៉ោង​១:១៥​នាទី​ រសៀល​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០២០​កម្ពុជា​មិនទាន់​មាន​ជម្ងឺ​ផ្លូវ​ដង្ហើម​(កូរ៉ូណា​វីរុស​)នៅ​ឡេីយទេ​។ប្រភព៖ Pheng Vannak News

អានបន្ត

សម្ដេច តេជោ ហ៊ុន សែន បានប្រកាសអោយប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា(Corona) ទោះមិនទាន់មកដល់កម្ពុជាក៏ដោយ!

នៅរសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០២០នេះយោងតាមគណនីហ្វេសប៊ុកសម្ដេចតេជោ ហ៊ុនសែន បានបង្ហោះរៀបរាប់អោយបានដឹងថា:យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា(Corona) ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិនសូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថាកូរ៉ូណា(Corona)ដែលកំពុងរាតត្បាតនៅប្រទេសចិនហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជាអាមេរិក,អូស្ត្រាលី,កាណាដា,បារាំង,នេប៉ាល់,ជប៉ុន, សិង្ហបូរី,កូរ៉េខាងត្បូង,តៃវ៉ាន់,ថៃ,វៀតណាមនិងម៉ាឡេហ្សី។ អាការៈរោគគឺមានផ្តាសាយ,ហៀរសំបោរ,ក្អក,ឈឺក្បាល,ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះនិងលាងដៃសម្អាតជាមួយសាប៊ូឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើនិងកុំនៅជិតសត្វពាហានៈឬកសិដ្ឋានចិញ្ចឹមសត្វ។ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។ មកទល់ពេលនេះវីរុសCoronaមិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ

អានបន្ត

សម្តេចតេជោ ហ៊ុន សែន! យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា(Corona)ទាំងអស់គ្នា ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវី.រុសផ្លូវដង្ហើមកូរ៉ូណា សូមមកកាន់មន្ទីរពេទ្យឬទូរស័ព្ទមកលេខ115ជាបន្ទាន់…

ហ្វេសបុក៖ យោងតាមគណនីផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបានថ្លែងឲ្យថា៖ បានទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំ.ងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថាកូរ៉ូណា(Corona)ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា៖អាមេរិក,អូស្ត្រាលី,កាណាដា,បារាំង,នេប៉ាល់,ជប៉ុន,សិង្ហបូរី,កូរ៉េខាងត្បូង,តៃវ៉ាន់,ថៃ,វៀតណាមនិងម៉ាឡេហ្សី។ អាការៈរោ.គគឺមានផ្តាសាយ.ហៀរសំបោរ.ក្អក.ឈឺក្បាល.ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះនិងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លា.ប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើនិងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។ មកទល់ពេលនេះវីរុ.សCoronaមិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំ.ងឺឆ្លងដ៏កាចសា.ហាវនេះក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន(Scan)រកមេ.រោគប្រចាំការ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេសនិងក្នុងប្រទេសដែលកំពុងមានមេរោ.គកូរ៉ូណាឆ្លង។ ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវី.រុសផ្លូវដង្ហើមកូរ៉ូណានេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់

អានបន្ត