សង្វេគណាស់!​ បុរសម្នាក់ ធ្លាក់ពីលើដើមត្នោតស្លា.ប់ បន្សល់ទុកប្រពន្ធនិងកូន ជាមួយនឹងជីវភាពក្រីក្រខ្វះខាត!

ខេត្តស្វាយរៀង៖ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២០ចំណុចភូមិព្រែខ្ជាយឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀង។ គួរឲ្យសង្វេកណាស់បន្ទាប់ពីជនរងគ្រោះបានធ្លាក់ពីលើដើមត្នោតកម្ពស់១០ម៉ែត្រស្លា.ប់ធ្វើឲ្យប្រពន្ធនិងកូនយំស្តា.យស្រណោះអឡោះអាល័យប្តីឪពុកខណៈករណីនេះសង្ស័.យជនរ.ងគ្រោះងងឹតមុខ។ បើតាមសមត្ថ.កិច្ចនគរបាលស្រុកវានអោយដឹងថាជនរ.ងគ្រោះឈ្មោះអ៊ុំ-ចយ អាយុ៥៨ឆ្នាំមុខរបរឡើងត្នោតរស់នៅភូមិឃុំខាងលើ។ក្រុមគ្រួសារខាងលើនេះមានជីវភាពក្រីក្រខ្វះខាតរកព្រឹកខ្វះល្ងាចហើយមានតែមុខរបរឡើងត្នោតដើម្បីចិញ្ចឹមជីវិ.ត។ មុនកើតហេតុបុរសរងគ្រោះនេះបានដើរចេញពីផ្ទះមកដាក់ទឹកត្នោតដូចសព្វរាល់ដងដែលនៅខាងជើងផ្ទះចម្ងាយ១២ម៉ែត្រលុះប្រមាណកន្លះម៉ោងស្រាប់តែជនរ.ងគ្រោះសង្ស័យងងឹតមុខមុខធ្លា.ក់ពីលើចុងត្នោតកំពស់ប្រមាណជាង១០ម៉ែត្រមកដីបង្កការភ្ញា.ក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារតែម្ដង៕ ប្រភពអត្ថបទ៖កូនខ្លាតូច

អានបន្ត

ទើបចេញពីគុកមិនទាន់បានប៉ុន្មានផង លួចដុតផ្ទះប្រជាពលរដ្ឋអស់៣​គ្រួសារ នៅស្រុក​ស្ទឹងត្រង់

កំពង់ចាម៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង​២០៖៤០នាទីស្ថិត​នៅ​ចំណុចភូមិ​បឹងដែង​ ឃុំ​ព្រែក​កក់​ ស្រុក​ ស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីអគ្គីភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះចំនួន​៣​ខ្ន​ង​អស់ទាំងស្រុង​។ ម្ចាស់ផ្ទះដែលការខូចខាតទាំង៣នោះរួមមាន៖ ទី១.ឈ្មោះ​(ឡង់ឌី​)ភេទ​ប្រុស​,ធ្វើពីឈើប្រក់ស័ង្កសី​មានទំហំ​៥ម៉ែត្រគុណនឹង៧ម៉ែត្រ​ឆេះខូចខាតទាំងស្រុង​។ទី២-​ផ្ទះឈ្មោះ​(សុខផៃ)ភេទ​ស្រី​,អាយុ​៦៦​ឆ្នាំ ធ្វើពីឈើ​ប្រក់សង្ក័សី​ទំហំ៥ម៉ែត្រ​គុណនឹង៧ម៉ែត្រ​ ឆេះខូចខាតទាំងស្រុងសម្ភារៈខូចខាតទូរបេង​មួយសម្លៀកបំពាក់ក្នុងទូរមួយចំនួន​និងទី៣-​ឈ្មោះ​(សុខលីន​)ភេទ​ស្រី​,អាយុ​៥០​ឆ្នាំ​ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង​។ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន​៣​គ្រឿងអស់ទឹកចំនួន​៥​ឡាន រីឯមូលហេតុគឺបណ្តាលមកពីជនសង្ស័យឈ្មោះ​(ស៊ីន ដេត)ភេទ​ប្រុស​,អាយុ៣១ឆ្នាំ​ រស់នៅភូមិ​ឃុំ​កើតហេតុជាមុខសញ្ញាទើបដោះលែងចេញពីពន្ធនាគារជាអ្នកលួចដុត​៕

អានបន្ត

(មានវីដេអូ) អេមហួស ! ព្រះសង្ឃមួយអង្គ ឡើងកាន់ដៃចង្កូតបើកឡានដោយខ្លួនឯង

ហ្វេសប៊ុក៖ កាលពីថ្មីៗកន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែមានព្រះសង្ឃ១អង្គបានឡើងបើករថយន្តម៉ាកឡិចស៊ីសពណ៌ខ្មៅ១គ្រឿង ដោយខ្លួនឯងផ្ទាល់យ៉ាងឡូយហើយត្រូវពលរដ្ឋនៅទីនោះថតវីដេអូបានរួចយកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យមហាជនផ្ទុះប្រតិកម្មយ៉ាងខ្លាំងព្រមទាំងចែករំលែកតៗក្នាជាច្រើន។ នេះបើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ Ly Pov បានបង្ហោះវីដេអូឃ្លីប ព្រះសង្ឃឡើងបើករថយន្តដោយផ្ទាល់នោះបានសរសេររៀបរាប់យ៉ាងខ្លីថា « ព្រះសង្ឃទំនើបបើកបររថយន្តដោយខ្លួនឯងក្រុងកំពង់ចាមយើងណឹង»។តែយ៉ាងណាម្ចាស់គណនីហ្វេសប៊ុកមិនបានបញ្ជាក់ប្រាប់ពីព្រះនាមសង្ឃខាងលើនិងកំពុងគង់ក្នុងវត្តណាឡើយ។ សូមទស្សនាវីដេអូខាងក្រោម៖

អានបន្ត

អ្នកវិនិយោគិននិងជាអ្នកបើកយន្តហោះ ជនជាជាតិបារាំង មានបំណងចង់មកវិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបង!

ព្រឹកថ្ងៃអង្គារ,៥រោច,ខែបុស្ស,ឆ្នាំកុរឯកស័ក-ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៤ខែមករាឆ្នាំ២០២០ឯកឧត្តមងួន-រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានទទួលជួបសម្តែងការគួរសមជាមួយលោកEmmanuel-DIASអ្នកគ្រប់គ្រងទូទៅរបស់គម្រោងAiraviata(AAT)Cambodia-Regional Airlines-Companyនៅសាលាខេត្តបាត់ដំបង។ គោលបំណបងនៃជំនួបពិភាក្សានេះគឺលោកEmmanuel-DIASអ្នកគ្រប់គ្រងទូទៅរបស់គម្រោងAiraviata(AAT)បានធ្វើបទបង្ហាញអំពីគម្រោងជូនឯកឧត្តមអភិបាលខេត្តហើយលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុកនិងយន្តហោះប្រភេទខ្នាតតូច។លោកបន្តថានេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង។ ឯកឧត្តមងួន-រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានស្វាគមន៍និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបងមានដំណើរការឡើងវិញ។ ឯកឧត្តមបានបន្តទៀតថាបើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនទៀត។

អានបន្ត

(មានវីដេអូ) ក្ដៅៗ ! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបកស្រាយបំភ្លឺ រូបភាពព៌ណស តូចនោះហើយ

រាជធានីភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វេីការបញ្ជាក់ជូនសាធារណៈជនអោយបានជ្រាបថារូបភាពព៌ណសតូចនោះមិនមែនជាគ្រឿ.ង.ញៀ.ននោះទេវាគឺជាដែកកេះរបស់ជនសង្ស័យដែលមានព៌ណស។ ដោយមាន(Facebook Account)និង(Facebook Page)មួយចំនួនបានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចុះរឹតបន្តឹងច្បា.ប់ច.រាច.រណ៍តាំងពីថ្ងៃទី១២ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះជនស.ង្ស័យ២នាក់បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួនដោយមានការស.ង្ស័យនៅពេលនោះកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌបានដេ.ញចា.ប់បានរួចធ្វេីការឆែកឆេរនិងនាំយកទៅពិនិត្យទឹកនោមដេីម្បីស្វែងរកសារធា.តុញៀ.នជាលទ្ធផលគឺពិតជាមានសារធា.តុញៀ.នមែន។ AccountនិងPageមួយចំនួនបានយកព័ត៌នេះមកចុះផ្សាយខុសពីការពិតនិងមានលក្ខណៈបំផុសបំផុលញុះញង់អោយមានការស្អប់មកលេីកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយៈចុងក្រោយនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាខណ្ឌ/ប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រនិងសរសេីរពីសំណាក់ប្រជាពលរដ្ឋ៕ មានវីដេអូខាងក្រោម៖

អានបន្ត

អាណិតបងស្រីខ្លាំងណាស់!​​ គ្មានឪពុកម្តាយសាច់ញាតិមានតែប្អូនស្រីម្នាក់សតិមិនសូវល្អទៀត គាត់មានជំងឺរលាគសួតធ្ងន់ធ្ងរពេទ្យថាអស់លទ្ធភាពព្យាបាលហើយអោយគាត់ត្រលប់ទៅផ្ទះវិញតែ…

ហ្វេសបុក៖ បើយោងតាមគណនីហ្វេសបុកដែលមានឈ្មោះថាChav Mearnup Keo Nimithបានបង្ហោះក្នុងគណនីរបស់ខ្លួនថា៖ អានិតបងស្រីខ្លាំងណាស់ គ្មានឪពុកម្តាយសាច់ញាតិមានតែប្អូនស្រីម្នាក់សតិមិនសូវល្អទៀត គាត់មានជំងឺរលាគសួតធ្ងន់ធ្ងរពេទ្យថាអស់លទ្ធភាពព្យាបាលហើយអោយគាត់ត្រលប់ទៅផ្ទះវិញ តែគាត់គ្មានថវិកាទិញម៉ាសុីនឧសុីសែន បើគាត់បើគ្មានម៉ាសុីនហ្នឹងគាត់ពិបាកដកដង្ហើមហើយហត់ខ្លាំង សុំអោយបងប្អូនមេត្តាជួយជាថវិកាដល់គាត់ដើម្បីផ្គង់ការហូបចុកហ្នឹងទិញមា៉សុីនឧសុីសែនអោយដល់គាត់បានត្រលប់ទៅផ្ទះវិញ 🙏🙏🙏🙏 នេះលេខរបស់គាត់ 093633500។ ប្រសិនបើបងប្អូនចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ វីដេអូ ប្រភព៖Chav Mearnup Keo Nimith

អានបន្ត

អាណិតណាស់! សូមជួយShare ផងក្រែងមានអ្នកបានឃើញ 🙏🙏🙏ដំណឹងស្វែងរកក្មេងប្រុសម្នាក់ដែលបានបាត់ខ្លួន…

ហ្វេសបុក៖ បើតាមប្រភពពីផែកហ្វេសបុកមួយដែលមានឈ្មោះថាខេត្តតាកែវ សូមស្វាគមន៍ Welcome to Takeo Provinceបានបង្ហោះរៀបរាប់ថា៖អាណិតគ្នាសូមជួយShare ផងក្រែងមាននាក់បានឃើញ 🙏🙏🙏ដំណឹងស្វែងរកក្មេងប្រុសម្នាក់ដែលបានបាត់ខ្លួន នៅក្នុងស្រុកគិរីវង់ខេត្តតាកែវ បើបងប្អូនណាបានឃើញសូមជួយផ្តល់ដំណឹងជូនផង។ នៅរកក្មួយញ៉ុមមិនទាន់ឃើញទេ បងប្អូនអើយ ហេតុអ្វីទៅ?😭😭😭😭ពួកញ៉ុមដើររកគ្រប់ច្រកល្ហកអស់ហើយនៅតែរកមិនឃើញទៀត បើបងប្អូនបានឃើញនៅត្រង់កន្លែងណាមួយ សូមជួយផ្ដល់ដំណឹង ដល់ពួកញ៉ុមផង ពួកញ៉ុមនឹងមានសគុណតបស្នងជូនវិញ សូមអរគុណទុកជាមុន 0967408470…

អានបន្ត

ញាក់សាច់! អ្នកបើកបររថយន្ដធុនធំៗចំនួន៥នាក់ត្រូវបានឃា.ត់ខ្លួន បន្ទាប់ពីធ្វើតេស្តទឹ​ក​នោមឃើញថាមានគ្រឿងញៀ.នទាំងអស់….

ញាក់សាច់! អ្នកបើកបររថយន្ដធុនធំៗចំនួន៥នាក់ត្រូវបានឃា.ត់ខ្លួន បន្ទាប់ពីធ្វើតេស្តទឹ​ក​នោមឃើញថាមានគ្រឿងញៀ.ន…. ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ច្បា​រអំ​ពៅ រួមជាមួយនឹងកម្លាំង​ច​ម្រុះ​កាលពីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០នេះ។ បានដាក់គោលដៅត្រួតពិនិ​ត្យ​ស្វែង​រកសា​រ​ធាតុ.ញៀ​ន​(ធ្វើតេស្តទឹ​ក​នោម)ទៅលើអ្នកបើកបររថយ​ន្ត​ធុន​ធំ នៅមុខខ្លោងទ្វា​រវត្ត​ចំប៉ាលើកកំណាត់ផ្លូវជាតិលេ​ខ១ ភូមិជ្រោយអំពិល​១ ស​ង្កាត់​ក្បា​លកោះ ខណ្ឌច្បារអំពៅ ​រាជធានី​ភ្នំ​ពេញ ដោយបានរកឃើញនិងឃា.ត់ខ្លួនតៃកុងរថយន្តធុនធំចំនួន៥​នា​ក់ មានសា​រ​ធា.តុ​ញៀ.ន​ក្នុ​ងខ្លួន។

អានបន្ត

(មានវីដេអូ) កសិករខ្មែរដាំស្លឹកខ្ទឹម កំពុងវ័ណ្ឌ.កជំពាក់ធនាគារ និងទំនិញចិន ព្រោះធ្លាក់ថ្លៃខ្លាំងពេក គ្មានទីផ្សារ

ខេត្តកណ្តាល៖ ខ្ទឹមស្លឹកបានកំពុងតែចុះថោកដែលជាហេតុធ្វើឲ្យប្រជាកសិករប្រកបរបរដាំដុះត្អូញត្អែក្នុងការជំពាក់បំណុលធនាគាដែលខ្ចីយកដើមមកដាំនេះបើតាមកសិករដែលប្រកបរបស់ដាំខ្ទឹមស្លឹក។លោក(ជឿន)កសិកររស់នៅក្នុងឃុំព្រែក,ស្រុកស្អាង,ខេត្តកណ្តាលដំណាងកសិកក្នុងភូមិ,ដែលប្រកបរកដាំខ្ទឹមស្លឹកបានត្អូញត្អែថា ខ្ទឹមស្លឹកពេលកំពុងតែចុះថោកស្ទើគ្មានទីផ្សារដែលជាហេតុធ្វើឲ្យអ្នកមួយចំនួនជំពាក់លុយធនាគារដែលយកដើមមកទិញពូជដាំ។ កសិកររូបបានបញ្ជាក់ថាឲ្យដឹងយ៉ាងដូច្នេះថា៖«ខ្ទឹមស្លឹកអាលូវចុះថោកដោយតម្លៃ១០០០រៀលក្នុងមួយគីឡូក្រាមទីផ្សារមិនឡើងរួចសោះ។ ខ្ញុំបានចំណាយដើមទន់ចុះណាស់ក្នុងការដាំខ្ទឹម។ លោកបានឲ្យដឹងថាពូជខ្ទឹមដែលលោកយកមកដាំនេះទិញពីគេក្នុងតម្លៃជិត២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយទំម្រាំដាំរហូតដល់ពេលដកសម្រាប់លក់ឲ្យឈ្នួញបានចំណាយដើមច្រើនដូចជាជីមានតម្លៃថ្លៃមិនចុះសាំងក៏ថ្លៃមិនចុះ។ ករណីនេះធ្វើឲ្យពួកគាត់ជាកសិករជំពាក់លុយធនាគារ។ លោកបញ្ជាក់ថា៖«ទីផ្សារខ្ទឹមស្លឹកអត់មាន ប្រជាពលរដ្ឋខំធ្វើបានមកចុះថោកស្ទើគ្រប់ប្រភេទ។ ខ្ញុំទិញជីពីគេប្រេងពីគេថ្លៃគ្រប់មុខ តែដល់ពេលខ្ទឹមទទួលបានផលចុះថោករហូត។ ពេលមុនក្នុងមួយគីឡូជាង៣០០០រៀលតែចុះរហូតមកដល់១០០០រៀល»។ជាមួយគ្នានោះដែរកសិកររូបនេះក៏បានលើកឡើងថាខ្ទឹមស្លឹកចុះថោកដល់១០០០រៀល តែពេលខ្លះឈ្នួញក៏មកយកខ្ទឹមមួយចំនួនដែរគឺពេលខ្ទឹមល្អពេលក៏គេមិនយកមិនល្អក៏គេមិនយករហូតសម្រេចចិត្តទុកពូជក៏មាន។លោកគូសបញ្ជាក់ថា៖«ខ្ញុំពិបាកនិយាយណាស់ពេលខ្លះរបស់ល្អគេនៅរើសទៀត។គេរើសទាំងខ្ទឹមខ្ចីក៏គេមិនយកមិនសូវមានមើមក៏គេមិនយក។ តែខ្ញុំទិញថ្នាំមកបាញ់ថ្លៃបាញ់ស្ទើរាល់ថ្ងៃដោយក្នុងមួយធុងអស់ប្រាក់ប្រមាណ៥ម៉ឺនរៀលឬលើសពីនេះ»។កសិកររូបនេះក៏បានលើកឡើងថាប្រសិនបើខ្ទឹមស្លឹកនេះស្ថិតក្នុងតម្លៃ៣០០០រៀលឬលើសពីនេះប្រជាកសិកមិនខាតនោះទេចំណេញបានបន្តិចបន្តួចឬក៏រួចដើម។ ផ្ទុយទៅវិញបើខ្ទឹមថោកមកត្រឹម១០០០រៀលបែបនេះប្រជាកសិករមិនរួចខ្លួនដើមទិញពូជនោះទេ។ជាងនេះនៅជំពាក់ថ្លៃឈ្នួលដកស្មៅព្រោះថាមួយថ្ងៃតម្លៃ២៥០០០រៀលចំណែកអ្នកជញ្ជូនចំបើងរាយ៤០០០០រៀល។ លោកបានឲ្យដឹងទៀតថាទំនិញដែលប្រជាកសិករទិញមកប្រើប្រាស់ថ្លៃរហូតមិនចុះនោះទេដូចជាជី ថ្នាំបាញ់សម្លា.ប់សត្វល្អិតពូជជាដើម។ ផ្ទុយទៅនៅពេលប្រជាកសិករទទួលបានផលចុះថោករហូតមិននឹងថ្លៃនោះទេដែលជាហេតុមិនទប់ទល់នឹងតម្លៃទំនិញដែលទិញនោះធ្វើកសិកខាតទាំងស្រុង។ក្នុងដៃកំពុងកាន់ខ្ទឹមនៅក្នុងចំការលោកជឿនតំណាងឲ្យប្រជាកសិករដែលដាំខ្ទឹមនៅក្នុងស្រុកបានអំពាវនាវដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងមន្ទីកសិកម្មជួយពង្រឹងទីផ្សារបន្លែរជូនប្រជាពលរដ្ឋផង។

អានបន្ត

ចិនទៀតហើយ ! ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះនារីរ.ង.គ្រោះម្នាក់ ករណីចា.ប់ជំ.រិត

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះបានបំបែកសំណុំរឿងបង្ខាំងមនុ.ស្សជំ.រិតទារប្រាក់ដែលប្រ.ព្រឹត្តដោយជនជាតិចិននិងជនជាតិចិននៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ(អណ្តូងអ៊ុនតាក់)ស្ថិតក្នុងក្រុម១៥,ភូមិ២,សង្កាត់៣,ក្រុងព្រះសីហនុ។ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍(សៅ សុខា)អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក(គួច ចំរើន)អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក(លឹម ប៊ុនហេង)ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី(ហេង ប៊ុនទី)បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបានរំដោះជ.នរ.ងគ្រោះម្នា.ក់ជាស្រីឈ្មោះ(CHEN GUIQONG)កាន់លិខិតឆ្លងដែនលេខL11054567និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិនដូចគ្នា។ក្រៅពីនេះសមត្ថកិច្ចក៏ដកហូតបានលុយយន្ត១៥០យន្ដ,លុយខ្មែរ៦៩,០០០រៀល,លិខិតឆ្លងដែន៤ក្បាល,រថយន្តស្តារិចពាក់ស្លាក់លេខព្រះសីហនុ2C-8756 មួយគ្រឿង,ទូរស័ព្ទ២គ្រឿង,អត្តសញ្ញាណបណ្ណចិន៧សន្លឹក,កាបូបស្ពាយចំហៀង១,ស្រោមបិទមុខ៨,មាសបិទមុខ១,ម៉ាស៉ីនវេលុយ១គ្រឿង។

អានបន្ត