លោកត្រាំ បានច្រានចោលការចុះផ្សាយដែលថាមានទាហានអាមេរិកជាង៨០នាក់បានស្លា.ប់នោះ ដោយលោកបានអះអាងថាមិនមានទាហានអាមេរិកណាម្នាក់ស្លា.ប់ដោយការវាយប្រហារនោះទេ ដោយសារតែ…(មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបានរៀបចំសេចក្តីថ្លែងការណ៍មួយនាយប់ថ្ងៃទី០៨ខែមករាឆ្នាំ២០២០ដែលត្រូវនឹងពេលព្រឹកម៉ោង១១នៅសហរដ្ឋអាមេរិក ក្រោយពេលអឺរ៉ង់ការវា.យប្រ.ហារតាមដែនអាកាសមុខលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់។ តាមរយៈសេចក្តីថ្លែងការណ៍នោះលោកដូណាល់ ត្រាំបានប្រកាសថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់មានអា.វុធនុយក្លេអែរនោះឡើយ ហើយអាមេរិកនឹងវាយបកបន្តទៀត។ ប្រធានាធិបតីអាមេរិកបានច្រានចោលការចុះផ្សាយដែលថាមានទាហានអាមេរិកជាង៨០នាក់បានស្លា.ប់នោះ ដោយលោកត្រាំបានអះអាងថាមិនមានទាហានអាមេរិកណាម្នាក់ស្លា.ប់ដោយការវាយប្រហារនោះទេ ដោយសារតែប្រព័ន្ធជូនដំណឹងអាសន្នត្រូវបានប្រកាស ហើយទាហានដែលនៅក្នុងមូលដ្ឋានទាំងពីរបានភៀសខ្លួនទៅកន្លែងមានសុវត្ថិភាពទាន់ពេលវេលាមុនពេលដែលគ្រាប់មីស៊ីលហោះមកដល់។ ជាមួយគ្នានេះដែរលោកដូណាល់ ត្រាំបានចោទដោយចំៗទៅលើប្រទេសអ៊ឺរ៉ង់ថាគឺជាអ្នកផ្គត់ផ្គង់ពួកឧទ្ទាមហេប៊ូឡា ហើយបានប្រកាសបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអឺរ៉ង់។ សូមជម្រាបថានាព្រឹកព្រហាមថ្ងៃពុធនេះមីស៊ីលរបស់អ៊ីរ៉ង់សរុបចំនួន២២គ្រាប់ បានបា.ញ់មកលើមូលដ្ឋានយោធា២កន្លែងរបស់អាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលក្នុងនោះមីស៊ីល១៧គ្រាប់ត្រូវបានបា.ញ់មកលើមូលដ្ឋានទ័ពអាកាសអាល់.អាសាដ(Al-Asad)ក្នុងខេត្តអាន់បា(Anbar)ប៉ុន្តែ២គ្រាប់មិនបានផ្ទុះ។ ចំណែកមីស៊ីល៥គ្រាប់ទៀតបានធ្លាក់ក្នុងមូលដ្ឋានទ័ពក្នុងខេត្តអឺប៊ីល(Erbil)ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ គេដឹងថាការវា.យប្រ.ហារនេះរបស់អ៊ីរ៉ង់គឺជាការឆ្លើយតបចំពោះការសម្លា.ប់ប្រមុខកងកម្លាំងទ័ពពិសេសរបស់អ៊ីរ៉ង់ពីសំណាក់ពីសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន។ អ៊ីរ៉ង់បានហៅការធ្វើឃា.តនោះនោះថាជា“សកម្មភាពបង្កសង្រ្គា.ម”និង“ជាសកម្មភេរវ.កម្ម”ហើយបានប្តេជ្ញាសង.សឹកវិញ។ មិនត្រឹមតែប៉ុណ្ណេះអ៊ីរ៉ង់

អានបន្ត

ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា គ្មានកងទ័ពអាមេរិកណាម្នាក់ស្លា.ប់ ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់នោះទេ ហើយអាមេរិកនឹងបន្តដាក់ទណ្ឌកម្មអ៉ីរ៉ង់

អាមេរិក:ប្រធានាធិបតីអាមេរិកលោកដូណាល់-ត្រាំ បានអះអាងថាគ្មានកងទ័ពអាមេរិកណាម្នាក់ស្លា.ប់បាត់បង់ជី.វិតនៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ី.លរបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកពីរកន្លែងនៅក្នុងប្រទេសអ៉ីរ៉ាក់នោះទេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅយប់ថ្ងៃពុធ ទី០៨ខែមករាឆ្នាំ២០២០។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយចំពោះមុខអ្នកសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ(ម៉ោងនៅវ៉ាស៊ីនតោន)លោកត្រាំ.បានបញ្ជាក់ដូច្នេះថា៖«គ្មានកងទ័ពរបស់យើងណាម្នាក់បា.ត់បង់ជីវិ.តនោះទេ។ កងទ័ពរបស់យើងទាំងអស់មានសុវត្ថិភាពហើយមូលដ្ឋានយោធារបស់យើងក៏រងការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ»។លោកត្រាំ បន្ថែមថាសហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌក.ម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ដោយនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុ.ធនុយក្លេ.អ៊ែរជាដាច់ខាត។ គួរជម្រាបថានៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះអ៉ីរ៉ង់បានបើកការវា.យប្.រហារដោយគ្រាប់មីស៊ី.លជាង២២គ្រាប់លើមូលដ្ឋានអាមេរិកAyn-al-Asadស្ថិតនៅភាគខាងលិចខេត្តAnbarនិងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុងErbil។ មិនតែប៉ុណ្ណោះអ៉ីរ៉ង់ក៏បានព្រមានដែរថានឹងវាយប្រហារលើទីតាំងឈរជើងរបស់អាមេរិកចំនួន១០០កន្លែងផ្សេងទៀតបូករួមទាំងអ៊ីស្រាអែល-អេមីរ៉ាតអារ៉ាប់រួមឬសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់បើសិនជាសហរដ្ឋអាមេរិកបើកវា.យប្រ.ហារសងសឹ.កលើអ៉ីរ៉ង់វិញ។ ប៉ុន្តែបើតាមលោកដូណាល់-ត្រាំ អ៉ីរ៉ង់ហាក់ដូចជាធូរស្បើយនិងមានការប្រុងប្រយ័ត្នជាមុនច្រើនក្រោយវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក៕ ប្រភពអត្ថបទ៖FreshNew

អានបន្ត

សូមក្រសួងសុខាភិបាលជួយពិនិត្យមើលផង ! ទា.រកទើបនឹងកើតម្នាក់បានស្លា.ប់ ដោយសារតែ វេជ្ជបណ្ឌិតនៅផ្នែកសម្ភពកាល់ម៉ែត្រ ខ្វះការទទួលខុសត្រូវ

ហ្វេសប៊ុក៖​ នៅល្ងាចថ្ងៃទី០៨​ខែមករាឆ្នាំ២០១៩ មានប្រភពគណនីយហ្វេសប៊ុកមួ​យដែលមានឈ្មោះ៖(Sunneng Neat) បានបង្ហោះនិង​បានសរ​សេររៀបជាច្រើនដែលមា​នខ្លឹមសារដូចតទៅ៖ ខ្ញុំបាទ​ឈ្មោះ នាត ស៊ុនណេង ត្រូវជាស្វាមីលោកស្រី ខេង សុវណ្ណរី ដែលជាម្តាយរបស់​កូនស្រីដ៏កំសត់របស់ខ្ញុំ។ខ្ញុំពិ​តជាមានអារម្មណ៍ក្តុ​កក្តួលសោ.កស្តា.យយ៉ាងក្រៃលែង😭😔😭😭និងសូមចែករំលែ​កជាបទពិសោធន៍ពីការខ្វះ​ការទទួលខុសត្រូវរប​ស់វេជ្ជបណ្ឌិតនៅផ្នែកសម្ភពកាល់ម៉ែត្រ ដែលបា​នទុកឲ្យកូនស្រីខ្ញុំស្លា.ប់ដោយគ្មានការជួ​យសង្រោះពីក្រុមវេជ្ជបណ្ឌិតវេនប្រចាំការនិង​សូមឲ្យថ្នាក់ដឹកនាំក៏ដូចជាគ​ណៈគ្រប់គ្រងពិនិត្យឡើងវិញនៅ​ផ្នែកសម្ភពកាល់ម៉ែត្រ។ កាលពីល្ងាចថ្ងៃទី០៦​មករាឆ្នាំ២០២០ ភរិយារបស់ខ្ញុំបានចូ​លសម្រាលកូន​នៅសម្ភព​ពេទ្យកាល់ម៉ែត្រនៅអគារសម្ភពតេជោសន្តិភាពដោយ​បានមកតាមដាននៅសម្ភពកា​ល់ម៉ែត្ររាល់ខែតាមរបាយ​ការណ៍វិភាគពីវេជ្ជបណ្ឌិតសម្ភពបានប​ង្ហាញថាល័ក្ខខណ្ឌទា.រកមានភាពល្អប្រសើរគឺអាចកើតតា​មធម្មជាតិបាន។ ចូលមកដល់យប់ថ្ងៃ​ដដែរឈានចូលព្រឹកថ្ងៃទី០៧មករា ឆ្នាំ២០២០ ភរិយាខ្ញុំបានចាប់ផ្តើមឈឺពោះ​នៅម៉ោងជាង(2:00am)និងបានរុញចូល​បន្ទប់ត្រៀមសម្រាលតែពេលភរិយាឈឺពោះខ្លាំងស្បូនក៏បើក4កាំ ប្រពន្ធខ្ញុំគាត់ឈឺខ្លាំងយើងក៏បានស្នើសុំនិងទទូចរៀបចំឯកសាសារវះកាត់ព្រោះមិនអាចទ្រាំទៀតបាន តែឆ្មបនៅតែនិយាយថា​អាចកើតតាមធម្មជាតិបាន

អានបន្ត

(មានវីដេអូ) ក្ដៅៗ ! ខណៈពេលនេះអ៉ីរ៉ាក់កំពុងត្រៀមសងសឹកអាមេរិក ដូចអ៉ីរ៉ង់ដែរហើយ

លោក កាអ៉ីស អាល់ ខាសាលី (Qais al-Khazali) ដែលជាមេបញ្ជាការមួយរូបនៃកងជីវពលនៅប្រទេសអ៉ីរ៉ាក់ នាថ្ងៃពុធនេះបានលើកឡើងថា អ៉ីរ៉ង់ទើបតែបានធ្វើការឆ្លើយតបជាជំហានដំបូងដាក់សហរដ្ឋអាមេរិកសម្រាប់ការសម្លាប់មេទ័ពអ៉ីរ៉ង់លោក អាស្សេម សូឡៃមេនី (Qassem Soleimani) ហើយឥឡូវវាក៏ដល់ពេលដែលអ៉ីរ៉ាក់ត្រូវធ្វើយ៉ាងដូច្នោះដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធទី០៨ ខែមករាឆ្នាំ២០២០។ លោក

អានបន្ត

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ មិនអាចស្នើសុំធ្វើស្លាកលេខពិសេសផ្ទាល់ខ្លួន​ ឬ ដាក់ពាក្យអាសអាភាស និងពាក្យទាំងនេះបានឡើយ

ភ្នំពេញ៖ បើតាមលោក ស៊ុន ចាន់ថុល ស្លាកលេខពិសេសនេះមានតម្លៃចា​ប់ពី២លានរៀលដល់​១០០០លានរៀល។ បើស្លាកលេខពិសេ​សដាក់ដេញថ្លៃមានតម្លៃខ្ពស់ជា​ងនឹងទៅទៀត។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួង​សាធារណៈការនិងដឹកជញ្ជូនបា​នបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ​ទាំងអ​ស់មិនអាចចុះបញ្ជីឬស្នើសុំធ្វើស្លាកលេខពិសេសផ្ទាល់ខ្លួនដាក់ពាក្យដូចជា៖ អា.សអា.ភា.ស អសុរោះឬដាក់ពាក្យរាជរដ្ឋាភិបាល,ព្រះមហាក្សត្រ,រដ្ឋសភានិងព្រឹទ្ធសភាបានឡើយ។ពល​រដ្ឋអាចធ្វើការ​ជ្រើសរើសស្លាកលេខរថយ​ន្តដែលខ្លួនស្រឡាញ់​តាមរយៈការដា​ក់ពាក្យស្នើសុំទិញឬការដា​ក់ដេញថ្លៃ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនីដែលខ្លួនមានឬតម្កល់ប្រាក់ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុដែលបានសហការជាមួយក្រសួងសាធារណការដើម្បីបង្កលក្ខណៈងាយស្រួល,តម្លាភាព,ទំនុកចិត្ត,លឿនរហ័ស,និងសុវត្ថិភាពខ្ពស់។លក្ខណៈសម្បត្តិស្លាកលេខ​ពិសេសផ្ទាល់ខ្លួនគឺត្រូវបានបោះពុម្ពដោយមានអ​ក្សរ“កម្ពុជា”នៅផ្នែកខាងលើនិង​ការរួមបញ្ចូលគ្នានៃលេខ​ឡាតាំងឬអក្សរ ចាប់ពី១ដល់៨ខ្ទង់បោះពុម្ពនៅ​ផ្នែកកណ្តាលព្រមទាំងមានQR Code នៅផ្នែកខាងស្តាំនៃស្លាកលេ​ខ។ផ្លាកលេខពិសេស​នេះក៏អាចរក្សាទុកបា​ននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។ ក្នុងពិធីដាក់ឲ្យដំណើរការល​ក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់​រថយន្ដនៅរសៀលថ្ងៃទី៧

អានបន្ត

ដុតសំរាមមិនប្រយ័ត្ន បណ្តាលឲ្យឆេះក្បាលឡានអស់២គ្រឿង

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះក្បាលរថយន្តចំនួន២គ្រឿងយ៉ាងសន្ធរសន្ធៅ នៅក្នុងឃ្លាំងរថយន្តមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញជួយអន្តរាគមន៍ពន្លត់ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី,ក្នុងសង្កាត់គោកឃ្លាង.ខណ្ឌសែនសុខ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានមនុស្សបានដុតសំរាមនៅក្នុងធុងដែកក៏ស្រាប់តែរាលដាលដល់ក្បាលរថយន្តដែលនៅជិតនោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុនាំគ្នាយកបំពុងពន្លត់អគ្គីភ័យមកបាញ់ តែមិនរលត់ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកត្រួតពិនិត្យ និងបានរាយការណ៍បន្តទៅខាងរថយន្តពន្លត់អគ្គីភ័យចេញរថយន្តជួយពន្លត់។ ករណីអគ្គីភ័យខាងលើនេះដែរសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់២គ្រឿងទើបរលត់ទៅវិញតែរថយន្តមកដល់កន្លែងកើតហេតុចំនួន៤គ្រឿង។ ចំពោះមូលហេតុជំហ៊ានដំបូងគឺមកពីមានមនុស្សដុតសំរាម។ សំរាប់ការខូចខាតក្បាលរថយន្តចំនួន២គ្រឿងនិងសំភារៈមួយចំនួនផងដែរ ៕

អានបន្ត

តើកម្លាំងយោធាអ៊ីរ៉ង់ មានសមត្ថភាពខ្លាំងដល់កម្រិតណា? បានមិនខ្លាចអាមេរិចសោះ!

*អ៊ីរ៉ង់មានកងទ័ពខ្លាំងក្លាច្រើនជាងកន្លះលាននាក់ក្នុងនោះរួមមានទាំងកងទ័ព១៥០,០០០នាក់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់IRGC(មិនរាប់កងទ័ពបម្រុង) *កងកម្លាំងIRGCត្រូវបានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយដើម្បីការពាររបបដឹកនាំសព្វថ្ងៃនៅអ៊ីរ៉ង់ប្រកបដោយបទពិសោធន៍ខ្ពស់ *អ៊ីរ៉ង់មានមីស៊ីលផ្លោងបាលិស្ទីគអន្តរទ្វីប(មិនរាប់បញ្ចូលយន្ដហោះចម្បាំងឬនាវាចម្បាំង)ដូចជា៖ -មីស៊ីលហ្សាហាប១(Shahab1)បាញ់បានចំងាយ៣០០គីឡូម៉ែត្រ-មីស៊ីលShahab2បាញ់បានចំងាយ៥០០គីឡូម៉ែត្រ-មីស៊ីលហ្វាតេហ៍(Fateh)ចំងាយពី៣០០ ដល់៥០០គីឡូម៉ែត្រ -មីស៊ីលហ្សូលហ្វាហ្គា(Zolfaghar)ចំងាយ៧០០គីឡូម៉ែត្រ-មីស៊ីលកៀម១(Qiam-1)ចំងាយ៧៥០ម៉ែត្រ-មីស៊ីលShahab៣ចំងាយ២,០០០គីឡូម៉ែត្រ។ ប្រភពអត្ថបទ៖Hakleng Lim

អានបន្ត

(មានវីដេអូ) កាន់តែក្ដៅឡើងហើយ ! បន្ទាប់ពីការវា.យប្រហារ២លេីករបស់អឺរ៉ង់​(ស្លា.ប់ជាង៨0នាក់)​ ខណៈនេះយន្តហោះចម្បាំងទំនេីបៗបានចេញពីទឹកដីអាមេរិកហេីយ​

បើ​តាម​ប្រភពវេបសាយ jewishpress ​បាន​បញ្ជាក់​ថា​នៅ​មុន​នេះ​បន្តិចថា ​យន្ដហោះ​ចម្បាំង​ល្អ​ផុត​លេខ​របស់​អាមេរិក F-35A ​៦​គ្រឿង ​របស់​អាមេរិក​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​នៅ UAE ​ហើយ ​សំដៅ​ទៅ​កាន់​ប្រទេសអ៊ីរ៉ង់។ ​ព្រឹកមិញនេះអ៊ីរ៉ង់ ​ជា​ការ​សង​សឹក​អាមេរិក​ដែល​សម្លា.ប់​មេ​ទ័ព​កំពូល​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នោះ ​បាន​បា.ញ់​មីស៊ីល​១០​គ្រាប់​ទៅ​កាន់​មូលដ្ឋាន​ទ័ព​របស់​អាមេរិក​២​នៅ​ទឹក​ដី​អ៊ីរ៉ាក់បណ្ដាល​ឱ្យ​មាន​ការ​ខូច​ខាត ប៉ុន្តែ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នោះ​ទេ​ តែមនុស្ស៣០នាក់ស្លា.ប់​និង​៦០​នាក់រងរបួស​ រហូតដល់មុននេះបន្តិចអឺរ៉ងបានវាយ​ ប្រហារលេីកទី២​ តែមិនទាន់ដឹងការខូចតំបន់​ទេ​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានSputnikនៅថ្ងៃពុធទី០៨ ខែមករា

អានបន្ត

(Updated) ពុទ្ធោ! យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនធ្លាក់នៅអឺរ៉ង់ចំនួន១៨០នាក់ គឺស្លាប់ទាំងអស់…(មានវីដេអូ)

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ ISNA បានរាយការណ៍ថាយន្ដហោះប៊ូអ៊ីង ៧៣៧ ដែលដឹកអ្នកដំណើរនិងបុគ្គលិកចំនួន ១៨០ នាក់បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអ៊ីម៉ាមខូមេនីនៅទីក្រុងតេអេរ៉ង់នៅព្រឹកថ្ងៃពុធម៉ោងក្នុងស្រុក។ លោក Pirhossein Koulivand ប្រធានផ្នែកសេវាកម្មវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់របស់អ៊ីរ៉ង់បាននិយាយថាអ្នកដំណើរភាគច្រើននៅលើយន្ដហោះអន្ដរជាតិអ៊ុយក្រែនបានស្លា.ប់ទាំងអស់។ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងធ្លាក់ប៉ុន្តែមិនអាចជួយបានទេពីព្រោះតំបន់នេះកំពុងឆេះ។ លោក Koulivand បាននិយាយថាទីតាំងធ្លាក់នេះស្ថិតនៅចន្លោះទីក្រុង Parand និង Shahriar ។

អានបន្ត

(មានវីដេអូ) មនុស្សទាំងអស់ ១៧៦ នាក់ស្លា.ប់ ក្នុងករណីធ្លាក់យន្តហោះក្នុងប្រទេសអ៊ីរ៉ង់

នៅ​ថ្ងៃទី០៨​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន១គ្រឿង​ ​បាន​ធ្លាក់​នៅ​ចំ​ទីក្រុង​តេហេរ៉ង់​/​ប្រប្រទេសអ៊ីរ៉ង់ ​ដោយមាន​ផ្ទុក​មនុស្ស​ ​១៨០នាក់​។​ ​ភ្នាក់ងារ​សារព័ត៌មាន​ ​Al​ ​Hadath​ ​នៅ​អ៊ីរ៉ង់​ ​បាន​រាយការណ៍​ថា៖ ​ យន្តហោះ​នេះ​អាច​ធ្លាក់​ដោយសារតែ​ការ​បាញ់​ច្រឡំ​​របស់​អ៊ីរ៉ង់​។​យ៉ាងណក៏ដោយ​ ​មិនទាន់​មានការ​បញ្ជាក់​ផ្លូវការ​នៅឡើយ​ទេ​។សូមជួយរួមសោកស្តាយមនុស្សស្លូតត្រង់ស្លា.ប់ដោយគ្មានកំហុស និងរម្លែកទុកដ៏ក្រៀមក្រំដល់គ្រួសារសាច់ញាតិនៃស.ព៕ ប្រភព:CNN News & BBC

អានបន្ត