(មានវីដេអូ) Update៖ កាន់តែច្រើនហើយ ! ខណៈនេះចំនួនមនុស្សស្លា.ប់កើនដល់ ៤០នាក់ហើយ និង ២១៣នាក់ទៀត រងរ.បួ.សក្នុងហេតុការណ៍រត់ជា.ន់គ្នាក្នុងពិធីបុណ្យសពមេទ័ពអ៊ីរ៉ង់

UPDATE៖ ប្រជាជនអ៊ីរ៉ង់៤០នាក់បានស្លា.ប់បា.ត់បង់ជី.វិត និងរាប់រយនាក់ទៀតបានរ.ងរបួ.សដោយសារការរត់ជាន់លើគ្នានៅក្នុងពិធីបុណ្យស.ព លោក កាស្សេម សូឡៃមេនី(Qassem Soleimani)មេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAl Jazeera នៅយប់ថ្ងៃអង្គារទី០៧ ខែមករា ឆ្នាំ២០២០។ដោយសារតែពិធីបុណ្យស.ពនៅក្នុងរដ្ឋធានីតេហេរ៉ង់ មានសភាពណែនណាន់តាន់តាប់ខ្លាំងពេកនោះ ទើបការធ្វើដំណើរមានការលំបាកហើយឈានទៅដល់ការកើតមានហេតុការណ៍រត់ប្រជា.ន់លើគ្នានៅពេលមឈូសលោកមេទ័ពត្រូវដង្ហែទៅរកកន្លែងបញ្ចុះនោះ។ បើតាមសេចក្ដីរាយការណ៍មន្ត្រីគ្រប់គ្រងគ្រាមានអាសន្នរបស់អ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់យ៉ាងដូច្នេះថា«ប្រជាជនដែលបានបា.ត់ប.ង់ជី.វិត ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យស.ពបានកើនដល់៤០នាក់និង២១៣នាក់ទៀតទទួលរងរបួស»។ ដោយសារហេតុនេះហើយទើបពិធីបញ្ចុះស.ពលោក Soleimani ត្រូវបានពន្យារពេលសិន

អានបន្ត

ឱ ជីវិតកម្មករសំណង់ ! ស.ព៥ មឈូស៤ ស្លា.ប់មួយគ្រួសារ រលាយរូបពេលតែមួយ អង្រួនចិត្តអ្នកភូមិស្រក់ទឹកភ្នែកគ្រប់គ្នា

ខេត្តបាត់ដំបង៖ សំឡេងខ្លងខែកហែកស្បៃរាត្រីបានអង្រួនអ្នកភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងឲ្យទ្រាំស្រក់ទឹកភ្នែកមិនបាន គ្រាដែលមឈូសស.ពមនុស្ស៥នាក់ដែលស្លា.ប់មួយគ្រួសារដោយការបាក់រលំអគារនៅក្រុងកែបកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នោះ ត្រូវបានបានគេយកទៅតម្កល់តម្រៀបគ្នាជាជួរលើមេរុចំនួន៤ សម្រាប់ធ្វើការបូជាតាមប្រពៃណីខ្មែរទាំងក្តុកក្តួលបំផុត។ អ្វីដែលមានការចាប់អារម្មណ៍នាយប់ថ្ងៃចន្ទទី១២ កើតខែ.បុស្ស.ឆ្នាំ.កុរ.ឯកស័ក.ព.ស២៥៦៣​.ត្រូវនឹងថ្ងៃទី០៦ខែមករាឆ្នាំ២០២០ដែលជាថ្ងៃបូជាស.ពមនុស្ស៥នាក់ក្នុងគ្រួសារមួយនេះគឺមេរុ តម្កល់ស.ពនីមួយៗគេឃើញមានការតុបតែងលម្អដោយផ្កាភ្ញី រំលេចដោយភ្លើងអំពូលអគ្គិសនីភ្លឹបភ្លែតៗ រត់ប្រទាក់ក្រឡាគ្នា លាយឡំដោយភ្លេងពិណពាទ្យយ៉ាងទ្រហឹងពេញភូមិដែលសបញ្ជាក់ឲ្យដឹងថា សមាជិក៥នាក់ដែលក្នុងនោះមានកុមារានិងកុមារី២នាក់របស់គ្រួសារអភ័ព្វមួយនេះបានលាចាកលោកនេះទាំងពូជនិងទាំងបិទភ្នែកមិនជិតព្រោះតែឧបទ្ទវហេតុដ៏ចង្រៃមួយនេះ។ ក្រោមការចាត់ចែងនិងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ស.ពជ.នរ.ងគ្រោះនៃឧបទ្ទវហេតុបាក់រលំអគារនៅក្រុងកែប ទាំងអស់ត្រូវបានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចាត់ចែងធ្វើបុណ្យជាមួយគ្រួសារស.ពអស់ពីចិត្តពីថ្លើម។

អានបន្ត

អុញនោះកាន់តែផ្ទុះខ្លាំងហើយ! ក្រោយការស្លាប់ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានី បារាំង និងអង់គ្លេសគាំទ្រអាមេរិក…

បរទេស៖ នេះបើតាមសេចក្តីថ្លែង​របស់​លោកនាយករដ្ឋមន្រ្តី​អង់គ្លេស​​បូរីស ចនសុន​នា​យប់​ថ្ងៃ​អាទិត្យទី៥មករា​បាននិយាយថា៖«យើង​មិន​យំសោក​ចំពោះ​ការ​ស្លា.ប់​កាសឹម សូឡីម៉ានី​ទេ»ក៍ព្រោះតែលោកឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ​បាន​បង្ក​ការ​គំរាមកំហែង​ដល់​ផលប្រយោជន៍​អង់គ្លេស។ លោក​ចនសុន បានបន្តទៀតថាឧត្តមសេនីយ​អ៊ីរ៉ង់​នេះបាន​ដើរតួនាទី​នៅ​ក្នុង​ទង្វើ​ដែល​បាន​បណ្តាល​ឲ្យ​ស្លា.ប់​ជនស៊ីវិល​ស្លូតត្រង់ និង​ពលរដ្ឋ​បស្ចិមលោក​ជា​ច្រើន​ពាន់នាក់។ ចំណែក​ប្រមុខ​ការទូត​អង់គ្លេស​ថែម​ទាំង​បាន​លើក​ឡើង​ពី​ការ​ការពារ​ស្របច្បាប់​របស់​អាមេរិកនិង​សិទ្ធិ​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​សម្លា.ប់​ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី​ទៀត​ផង។ ការ​បញ្ជាក់​ជំហរ​ដូច​នេះ​បាន​ធ្វើ​ឡើង២ថ្ងៃ​បន្ទាប់​ពី​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ស្តី​បន្ទោស​សម្ព័ន្ធមិត្ត​អឺរ៉ុប​មាន​អាល្លឺម៉ង់.បារាំង.និង​អង់គ្លេស​ពី​កង្វះ​សាមគ្គីភាព​ជាមួយ​អាមេរិក។ ទន្ទឹម​នឹង​សម្តែង​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាមេរិក​លើ​ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី អង់គ្លេស​ក៏​បាន​អំពានាវ​ឲ្យ​មាន​ការ​កាត់បន្ថយ​ភាព​តានតឹង និង​អស្ថិរភាព​នៃ​ស្ថានការណ៍​នៅ​ក្នុង​តំបន់​ដែរ។ ចំពោះ​បារាំង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​ពី​វិមានប្រធានាធិបតី លោក​ម៉ាក្រុង​បាន​ធានា​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​ពី​សាមគ្គីភាព​ទាំងស្រុង​ជាមួយ​គ្រប់សម្ព័ន្ធមិត្ត និង​បាន​អំពាវនាវ​ដល់​អ៊ីរ៉ង់​ឲ្យ​ចៀសវាង​ការ​ប៉ះទង្គិច​ផ្លូវយោធា​ដែល​អាច​ធ្វើ​ឲ្យ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ធ្លាក់​កាន់​តែ​ធ្ងន់ធ្ងរ។ ដោយឡែក​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​មួយនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល សមភាគី​អង់គ្លេស​លោក​ចនសុននិង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ព្រមព្រៀង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់។

អានបន្ត

(មានវីដេអូ) ទុក្ខជាន់ទុក្ខ ! ប្រជាជនរត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពអ៊ីរ៉ង់ បណ្ដាលឲ្យមនុស្ស​ ៣៥ នាក់ស្លា.ប់ និង ៤៨ នាក់ទៀតទទួលរ.ងរ.បួស

ប្រជាជនអ៊ីរ៉ង់ចំនួន៣៥នាក់បានបា.ត់ប.ង់ជី.វិត ]និងមួយចំនួនទៀតទទួលរងរ.បួស ដោយសារការរ.ត់ជា.ន់លើគ្នា នៅក្នុងពិធីបុណ្យសពលោក កាស្សេម សូឡៃមេនី(Qassem Soleimani)មេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ BBC នាល្ងាចថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។ដោយសារតែពិធីបុណ្យសពនៅក្នុងរដ្ឋធានីតេហេរ៉ង់ មានសភាពណែនណាន់តាន់តាប់ខ្លាំងពេកនោះ ទើបការធ្វើដំណើរមានការលំបាកហើយឈានទៅដល់ការកើតមានហេតុការណ៍រត់ជា.ន់លើគ្នានៅពេលមឈូសលោកមេទ័ពត្រូវដង្ហែទៅរកកន្លែងបញ្ចុះនោះ។ បើតាមមន្ត្រីគ្រប់គ្រងគ្រាមានអាសន្នអ៊ីរ៉ង់បានប្រាប់ទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់យ៉ាងដូច្នេះថា«ប្រជាជនចំនួន៣៥នាក់ដែលបានចូលរួមក្នុងពិធីបុណ្យសពបានបា.ត់ប.ង់ជីវិ.ត។ ដោយសារហេតុនេះហើយទើបពិធីបញ្ចុះសពលោក Soleimani ត្រូវបានពន្យារពេលសិន ហើយការកំណត់ថ្មីនឹងត្រូវប្រកាស

អានបន្ត

ជួយស៊ែរប្រាប់តៗគ្នាផង ! មន្ទីរទេសចរណ៍ខេត្តក្រចេះ ហាមដាច់ខាតយកស្រាដបចូលក្នុងរមណីយដ្ឋានកាំពី ដោយសារតែ….

ក្រចេះ៖ កាលពីថ្ងៃទី១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៩ កន្លងទៅនេះ មន្ទីរទេសចរណ៍ខេត្តក្រចេះបានចុះដាក់ស្លាកសញ្ញា​ “ហាមយកស្រាដបចូល” ក្នុង​រមណីយដ្ឋាន​ទឹកជួរទន្លេមេគង្កកាំពីដើម្បី​បង្កា​គ្រោះ​ថ្នាក់​ដែល​កើតឡើងពីការសំបកដបក្នុងទឹកនិងដាក់ស្លាកសញ្ញាហាម “ចោលសម្រាម” ដើម្បី​សោភ័ណ​ភាព​រមណីយដ្ឋាន​ផងដែរ​។ ដូច្នេះសូមចូលបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកលេងកម្សាន្តនៅរមណីយដ្ឋាននេះ សូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព និងបរិស្ថានមានភាពស្រស់បំព្រងផងដែរ៕

អានបន្ត

ជៀសបានគួរជៀសទៅ ! អាហារទាំង៤មុខនេះ គឺសំបូរ​សារធាតុ​គីមី​បំផុត

សម័យ​នេះ​ពិបាករក​របស់​ធម្មជាតិ​សុទ្ធគ្មាន​ជាតិគីមី​ណាស់មិន​ថាបន្លែ​ផ្លែឈើឬ​អាហារ​នោះ​ទេ។ ដើម្បី​រក្សា​សោភ័ណភាពនិង​អាចទុកបានយូរអ្នកផលិត អ្នកលក់មួយចំនួនបានច្នៃ​ផលិត​អាហារ​ដោយ​បញ្ចូល​នូវ​សារធាតុគីមីផ្សេងៗភ្លេច​គិត​ដល់​សុខភាព​ជា​ធំ។ អាហារ​​ខូច​គុណភាពមាន​ផ្ទុក​សារធាតុគីមីដែល​​យើង​តែ​​ឮ​​ព័ត៌មាន​​មន្ត្រីកាំកុងត្រូល​​ចាប់​​បាននិង​​ដុត​​បំផ្លាញ​​ចោល​ជារឿយៗ​​មាន​ដូចជា៖ ១-(ប្រហិត)៖ប្រហិត​សាច់គោ សាច់ក្តាម ប្រហិត​បន្លែ​គ្រប់​មុខ Hotdog សុទ្ធ​ជា​សឹង​ជា​​អាហារ​កែច្នៃហើយ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាងដែល​ប្រហិត​ទាំងនោះ​ត្រូវ​​គេ​រក​ឃើញ​មាន​ដាក់​សារធាតុ​គីមី​​ធ្វើ​ឲ្យ​ស្វិតនិង​អាច​រក្សា​ទុក​បាន​យូរ។ ២-(ស្លាបមាន់-ជើងមាន់)៖ស្លាបមាន់-ជើងមាន់​កសិកម្ម​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង កំពុង​តែ​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ គេ​យក​វា​ទៅ​បំពង អាំង ធ្វើ​ជ្រក់​ជាដើម។ តើ​គ្នា​យើង​មាន​ដឹង​អត់​ពពួក​ស្លាប​មាន់ជើងមាន់​ទាំង​នេះត្រូវ​បាន​គេ​ចាក់​សារធាតុគីមី​ម្យ៉ាង​ឈ្មោះថា ហ្វ័រម៉ុល ដើម្បី​រក្សា​ទុក​បាន​យូរមិនស្អុយខូច​គុណភាពនៅ​ពេល​ដែល​យើង​ញ៉ាំ​ទៅ​ប៉ះពាល់​សុខភាព​ច្រើន​ណាស់។ ៣-(សាច់ក្រក)៖មិន​ខុសគ្នា​ពី​ពពួក​អាហារ​ទាំង​ប៉ុន្មាន​ខាង​លើ​ទេ សាច់​ក្រក​ក៏​មានដាក់សារធាតុគីមីដែរបើ​មិន​អ៊ីចឹង​ទេ​ម៉េច​នឹង​អាច​រក្សា​ទុក​បាន​យូររុយ​មិន​រោម​នោះ។ ៤-(មឹកបង្គារ)មឹកនិង​បង្គារ​នៅ​ទីផ្សារបច្ចុប្បន្ន​ក៏​ប្រើ​សារធាតុគីមី​ដែរដើម្បី​រក្សា​ឲ្យ​នៅ​ស្រស់​ល្អឃើញ​ហើយ​ចង់​ទិញ​ភ្លែត។

អានបន្ត

ក្រសួងពាណិជ្ជកម្មថៃ! ជម្លោះរវាងអ៉ីរ៉ង់–អាមេរិក នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដែលនាំឲ្យមានការប្រែប្រួលនៃរូបិយប័ណ្ណទីផ្សារភាគហ៊ុន ការឡើងថ្លៃប្រេងនិងមាស…

ក្រសួងពាណិជ្ជកម្មថៃ!ព្រមានថាជម្លោះរវាងអ៉ីរ៉ង់–អាមេរិក នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដែលនាំឲ្យមានការប្រែប្រួលនៃរូបិយប័ណ្ណទីផ្សារភាគហ៊ុន ការឡើងថ្លៃប្រេងនិងមាស… ថៃ៖ សេដ្ឋកិច្ចអន្តរជាតិកម្មវិធីស្រាយចម្ងល់ព័ត៌​មានកីឡាកីឡាជាតិកីឡាអន្តរជាតិបច្ចេកវិទ្យាសរុបព័ត៌មានផ្សព្វផ្សាយផ្សព្វផ្សាយក្រសួងពាណិជ្ជកម្មថៃបានព្រមានថាជម្លោះរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដែលនាំឲ្យមានការប្រែប្រួលនៃរូបិយប័ណ្ណទីផ្សារភាគហ៊ុន ការឡើងថ្លៃប្រេងនិងមាស។ ការព្រមានរបស់ការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រសួងនេះ បន្ទាប់ពីមានការធ្វើអ.ត្តឃា.តរបស់អាមេរិកទៅលើឧត្តមសេនីយ៍កំពូលអ៉ីរ៉ង់លោកQasem Soleimaniកាលពីថ្ងៃសុក្រ។ ទន្ទឹមនឹងនេះដែរឧប្បត្តិហេតុនេះនឹងជះឥទ្ធិពលដល់ម៉ាក្រូសេដ្ឋកិច្ច និងបណ្តាលឲ្យមានការប្រែប្រួលរូបិយប័ណ្ណ និងទីផ្សារភាគហ៊ុនធ្វើឲ្យវិនិយោគិនដែលកាន់កាប់ទ្រព្យសម្បត្តិមានហានិភ័យ និងតម្លៃមាសឡើងថ្លៃ។ ជាលទ្ធផលគិតមកទល់ពេលនេះតម្លៃប្រេងបានកើនឡើងជិត៤%តាំងពីថ្ងៃសុក្រមក ហើយទំនងនឹងបន្តកើនឡើងថែមទៀតប្រសិនបើមិនមានស្ថានភាពធូរស្បើយ។ មិនតែប៉ុណ្ណោះក្នុងរយៈពេលមធ្យមនិងវែងឧប្បត្តិហេតុនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តរបស់វិនិយោគិននិងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

អានបន្ត

សូមស៊ែរបន្តផង! បាតុភូត ច័ន្ទគ្រាស នឹងកើតឡើងនៅរាត្រីថ្ងៃ​សុក្រឈានចូលថ្ងៃសៅរិ៍នេះ នៅវេលាម៉ោង…

ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការបកស្រាយនៅក្នុងគេហទំព័រវិទ្យាសាស្រ្តSpace.comថាពាក្យថា«គ្រាស»បានន័យថាងងឹតឬមើលមិនឃើញ។ជាក់ស្តែង នៅពេលដែរភពផែនដីធ្វើដំណើរឆ្លងកាត់ចន្លោះព្រះអាទិត្យនិងព្រះច័ន្ទវិញវាត្រូវបានហៅថា«ច័ន្ទគ្រាស»។ ដោយឡែកនៅពេលដែរព្រះច័ន្ទធ្វើដំណើរឆ្លងកាត់ចន្លោះភពផែនដីនិងព្រះអាទិត្យវាត្រូវបានគេហៅថា«សូរ្យគ្រាស»។ បើយោងតាមគេហទំព័រTime-and-Dateបានផ្សាយថាៈបាតុភូតចន្ទ្រគា្រសនឹងកើតឡើងនៅរាត្រីថ្ងៃ​សុក្រ(១០/០១/២០២០)ឈានចូលថ្ងៃសៅរិ៍៏(១១/០១/២០២០)ម៉ោង១២:០៧​នាទី​រំលងអធ្រាតហើយស្រមោលផែនដីនឹង​គ្របដណ្តប់លើផ្ទៃ​ព្រះចន្ទធំផុតនៅម៉ោង២:១០នាទីព្រមទាំងបាត់ទៅវិញនៅម៉ោង៤:១២នាទីព្រឹក។ ​នៅ​ប៉ាគីស្ថាន​ក៏ដូចជានៅ​បណ្តាប្រទេសខ្លះក្នុងពិភពលោករួមមាន​អឺរ៉ុប-អូស្ត្រាលីនិងអាហ្វ្រិក​ក៏អាចមើលឃើញបាតុភូតសូរ្យគ្រាស​នេះដែរគឺ​ថ្ងៃទី១០ឈានចូលថ្ងៃទី១១ចាប់ម៉ោង១០:០៨យប់រហូតដល់ម៉ោង២និង១២នាទីព្រឹក៕សូមជួយស៊ែរអោយបានដឹងគ្រប់គ្នាផង! ប្រភព៖www.timeanddate.com

អានបន្ត

ជួយស៊ែរផង! ទីបំផុតស្គាល់អត្តសញ្ញាណបុរសដែលបើកឡានបុ.កយុវតីម្នាក់ស្លា.ប់ហើយ គ្រួសារជនរងគ្រោះ ស្នើសុំឯកឧត្តម គួច ចំរើន ជួយរកយុតិ្តធម៌ផង…

ខេត្តព្រះសីហនុ៖ សាធារណៈជន​កំពុងទន្ទឹងចាំមើ​លចំណាត់ការ របស់តុលាការ​ខេត្តព្រះសីហនុ ទៅលើជនទំនើង​ជិះរថយន្តសេរីទំនើ​បម៉ាកឡង់​គ្រីស័រ៥៧០ ព័ណ៌សបុ.កយុវតីម្នា.ក់ស្លា.ប់និង.របួ.ស.ធ្ង.ន់ម្នាក់ នៅចំណុចផ្លូវកីស៊ូស្របតាមឆ្នេរសមុទ្ររាម,ស្ថិតក្នុងឃុំរាម,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបាន​នាំខ្លួនមកទទួលខុ​សត្រូវចំពោះមុខច្បា​ប់ឬក៏មានអ្នករត់កា​រឲ្យរួចផុតពី​ការផ្តន្ទាទោស​នៅប្រព័ន្ធតុ​លាការ។ សូមបញ្ជាក់ថា ជនទំ​នើងម្នាក់ដែ​លបើ​ករថយន្តស្ថិតក្នុងស្ថានភាពស្រវឹងជោគ​ទៅបុកទាំងកម្រោលបណ្តាលឲ្យយុវតីម្នាក់ស្លា.ប់ និង.របួ.សធ្ង.ន់ម្នាក់ មាន​ឈ្មោះ គុយ សំហួរ(Kuy Samhour)មានលំនៅដ្ឋានរស់​នៅក្នុងក្រុងព្រះសីហនុនិង​ជាអតីតបុគ្គលិកប​ម្រើការងារនៅធ​នាគារRHBប្រ​ចាំសា​ខាខេត្តព្រះសីហនុ។ក្រោយកើតហេតុភ្លាមៗ ជនបង្ក.គ្រោះ.ថ្នាក់ច.រាច.រណ៍ខាងលើនេះ ត្រូវបានមិត្តភក្ត័បានមកជម្លៀសចេញភ្លាមៗពីកន្លែងកើតហេតុ រួចគេចខ្លួនបាត់ពេលនេះ

អានបន្ត

កឺកឺទៅហើយ ! ជនជាតិជាច្រើនចាកចេញពីកំពង់សោមទាំងអាល័យ ដោយបាននិយាយថា៖ លាហើយៗ ទីក្រុងព្រះសីហនុ មិនដឹងថ្ងៃណាបានវិលត្រឡប់មកវិញម្តងទៀតទេ

ព្រះសីហនុ៖ រហូតមកដល់ដើមខែមករា ឆ្នាំ២០២០នេះ គេសង្កេតឃើញថា មានសកម្មភាពរបស់ជនជាតិចិនបានបន្តសម្រុកចាកចេញពីក្រុង-ខេត្តព្រះសីហនុ ជាបន្តបន្ទាប់។ ក្នុងនោះក៏មានទាំងអ្នកវិនិយោគទុនធំៗ,អាជីវករតូចតាចនិងជនជាតិចិនមកលក់កម្លាំងពលកម្ម ឬមករកធ្វើការងារធ្វើ រកប្រាក់ចិញ្ចឹមជីវិត នៅក្នុងខេត្តព្រះសីហនុជាដើម។តាមការសង្កេតជាក់ស្តែងក៏ឃើញថាដោយសារតែការងាររកស៊ីរបស់ពួកគេមានការផ្លាស់ប្តូរ ដែលមិននឹកស្មានដល់នោះក៏មានអ្នកជំនួញចិនខ្លះបានបង្ហូរទឹកនេត្រានិងបង្ហាញពីការខាតបង់ដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ពីការធ្វើជំនួញ ដែលពួកគេមិននឹកគិតដល់ចំណុចអវិជ្ជមាននេះ។យ៉ាងណាក៏ដោយចុះ មុនពេលឈានជើងចាកចេញពីក្រុងព្រះសីហនុរបស់ជនជាតិចិនមួយក្រុមចេញពីអគារជួលស្នាក់នៅមួយកន្លែងក្នុងក្រុងព្រះសីហនុ,ជនជាតិចិនខ្លះដែលក្នុងដៃមានអូសវ៉ាលីសម្រាប់ដាក់សម្ភារៈឬឥវ៉ាន់ផ្សេងៗចាកចេញពីផ្ទះជួលដោយឆ្លងកាត់ផ្លូវថ្នល់ដែលកំពុងតែស្ថាបនាថ្មីនាក្រុងព្រះសីហនុ ដ៏លំបាកលំបិនផងនោះ។ គេសង្កេតឃើញមានជនជាតិចិនខ្លះ បានបង្ហូរទឹកភ្នែកហើយខ្លះទៀតក៏បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋខ្មែរឬអាជីវករខ្មែរ ដែលបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃឬប្រចាំខែជាពិសេសអ្នកដែលទៅខ្ចីលុយពីធនាគារដើម្បីពង្រីកមុខរបរដោយសារឃើញពួកគាត់(ចិន)ចូលមកវិនិយោគឬចូលមកធ្វើការងារច្រើន នាមូលដ្ឋានក្រុងព្រះសីហនុ។ ប៉ុន្តែពេលនេះ ពួកគាត់ភាគច្រើន

អានបន្ត