ពលករខ្មែរ​ម្នាក់​ទៀត​ហើយ​ ! ពលករខ្មែរ​ម្នាក់បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយសារតែ….

ថៃ៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ មានពលករខ្មែរ​ ម្នាក់​ទៀត​ហើយ​បាន​ស្លា.ប់​បា.ត់ប.ង់​ជី.វិត​នៅ​ក្នុង​ប្រទេស​ថៃ​។ ពលករខ្មែរ​ម្នាក់​ដែលបានស្លា.ប់ឈ្មោះ​ លី​ ឡាក់​ ភេទ​ស្រី.​អាយុ​២៤​ឆ្នាំ​ មានស្រុក​កំណើត​រស់​នៅ​ខេត្ត​បាត់ដំបង​,មុខ​របរ​ជា​ពលករ​ខ្មែរ​ ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​រ៉ាក់​យ៉ង​/ប្រទេស​ថៃ​។ បាន​ស្លា.ប់​បា.ត់ប.ង់​ដោយ​សារ​ជំងឺ​ប្រចាំ​កាយ​ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​រ៉ាក់​យ៉ង​/ប្រទេស​ថៃ​ នៅ​ថ្ងៃ​អាទិត្យ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០២០​នេះ​។ បច្ចុប្បន្ន​សា.កស.ព​ជនរងគ្រោះ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ខេត្ត​រ៉ាក់​យ៉ង​ដេីម្បី​រង់ចាំ​សាច់ញាតិ​មកទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អានបន្ត

អាសូរណាស់ ​! ពលករ​ខ្មែរ​ធ្វើ​ការ​លេីក​អំពៅនៅថៃ​​ម្នាក់​ត្រូវ​រថយន្ត​.កិ.ន​.ស្លា.ប់អាណោចអាធ័ម​ណាស់

ថៃ៖ នៅថ្ងៃទី០៦ខែមករា ឆ្នាំ២០២០ មាន​ករណី​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​លេីក​អំពៅ​​ម្នាក់​ត្រូវ​រថយន្ត​កិ.ន​ស្លា.ប់​យ៉ាង​អា.ណោ.ចអា.ធ័ម​។យោង​តាម​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បាន​អោយ​ដឹង​ថា​ មាន​ករណី​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​កាប់​អំពៅ​ម្នាក់​ត្រូវ​រថយន្ត​សណ្ដោង​កិ.ន​ស្លា.ប់​យ៉ាង​អា.ណោ.ចអា.ធ័ម​ ហេតុ​ការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​០៦:៣០​នាទី​ ថ្ងៃ​ច័ន្ទ​ ទី​០៦​ ខែ​មករា​ ឆ្នាំ​២០២០​ ចំណុច​កេីតស្ថិតនៅភូមិ​ណងប្រាយ៉ាប្លុង​/សង្កាត់​ប៉រ៉ៃ​,ស្រុក​អារញ្ញ​យ៉ាប្រាថេត​,ខេត្ត​ស្រះកែវ​.ប្រទេស​ថៃ​។ ជនរ.ង.គ្រោះ​ដែល​ស្លា.ប់​បា.ត់ប.ង់​ជី.វិត​ ភេទ​ប្រុស​/អាយុ​១៧​ឆ្នាំ​ ជា​ពលរដ្ឋ​ខ្មែរ​មក​ធ្វើការ​លេីក​អំពៅ​ដាក់​រថយន្ត​។ តាម​ការ​បញ្ជាក់​មូលហេតុ​ ជនរ.ងគ្រោះ​ធ្លា.ក់​ពី​លើ​រថយ.ន្តបន្ទាប់មកត្រូវរថយន្ដកិ.នស្លា.ប់នៅកន្លែងកេីតហេតុ​។ក្រោយ​ពេល​កេីតហេតុ​សមត្ថកិច្ច​ថៃ​បាន​ចុះ​ត្រួតពិនិត្យ​សាកសព​នៅ​កន្លែង​កេីតហេតុ​ រួច​បញ្ជូន​សា.ក​ស.ពទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ដេីម្បី​កោសល្យវិច្ច័យ​៕

អានបន្ត

កូនស្រីមន្ត្រីយោធាកងទ័ពជើងទឹករាមម្នាក់ ត្រូវរថយន្តរបស់ក្មេងទំនើងម្នាក់បើកបរក្នុងស្ថានភាពស្រវឹងជោគ បើកបុកយុវតី២នាក់ស្លា ប់ម្នាក់ និងរបួសធ្ងន់ម្នាក់..

ព្រះសីហនុ៖ កូនស្រីមន្ត្រីយោធាកងទ័ពជើងទឹករាមម្នាក់ត្រូវ​បានរថយន្តរបស់ក្មេងទំនើងម្នា​ក់បើកបរក្នុង​ស្ថានភាពស្រវឹង​ជោគបុ.កយុវតី.២នាក់.ស្លា.ប់ម្នាក់.និងរ.បួស.ធ្ងន់.ម្នាក់។សាច់ញាតិយុវតីរ.ង.គ្រោះបានស្នើឲ្យមន្ត្រីសា​លាដំបូងខេត្តព្រះសីហនុជួយ​រកយុត្តិធម៌និងជួយនាំខ្លួនជ​នបង្កដើម្បីកសា​ងសំណុំរឿងបញ្ជូនទៅកាន់តុ​លាការផ្តន្ទាទោសតាមច្បាប់​ដោយអនុគ្រោះ។ ករណីគ្រោះ.ថ្នាក់.ចរាច.រណ៍ខា​ងលើនេះ បានកើតឡើងនៅតា​មឆ្នេរសមុទ្ររាម ស្ថិតក្នុងភូមិអុង.ឃុំរាម.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។​ប្រភពបានឲ្យដឹងថា យុវជនទំនើង​ដែលបើករថយន្ត ក្នុងស្ថាន​ភាពស្រវឹងជោគ​នោះ ហើយបុ.កស្ត្រី.ម្នាក់ស្លា.ប់ គឺជាអតីតបុគ្គលិក​ធនាគារមួយកន្លែងស្ថិត​ក្នុងក្រុង-ខេត្តព្រះសីហនុ។ ប្រភពអះអាងថាស្ត្រីរ.ង.គ្រោះដែលរង.គ្រោះដល់អាយុ.ជី.វិតគឺជាកូនស្រី របស់មន្ត្រីយោធាបម្រើការងារជាចុងភៅនៅសាលាទ័ពជើងទឹករាម ខេត្តព្រះសីហនុ។ហេតុការណ៍គ្រោះ.ថ្នាក់ច.រាច.រណ៍ខាងលើនេះបង្កឡើងដោយរថយន្តឡង់គ្រីស័រ៥៧០ពណ៌សហើយ.គ្រោះ.ថ្នាក់ច.រាច.រណ៍នេះបានកើតឡើងនៅម៉ោង៥និង៣០នាទី ល្ងាចថ្ងៃអាទិត្យទី៥ ខែមករាឆ្នាំ២០២០ ក្រោយពួកគេបានបញ្ចប់ការជួបជុំផឹកស៊ីនៅឆ្នេរសមុទ្ររាម។ បច្ចុប្បន្នក្មេងទំនើងដែលបង្ក បានបើករថយន្តបុកយុវតីម្នាក់.បាន.ស្លា.ប់ និងរបួ.សធ្ង.ន់ម្នាក់ ត្រូវបានមិត្តភ័ក្រជម្លៀសចេញពីកន្លែងកើតហេតុភ្លាមៗ..។យ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ

អានបន្ត

ក្តុកក្តួលណាស់! ឪពុកស្លា ប់ក្នុងបេសកកម្ម កូនប្រុសបានស្លៀកសម្លៀកបំពាក់ជាអ្នកពន្លត់អគ្គីភ័យ ដើម្បីទទួលមេដាយជំនួសឪពុកខ្លួនចំពោះភាពក្លាហាននិងការលះបង់ដល់ធំធេងរបស់គាត់…

ក្តុកក្តួលណាស់! ឪពុកស្លា.ប់ក្នុងបេសកកម្ម កូនប្រុសបានស្លៀកសម្លៀកបំពាក់ជាអ្នកពន្លត់អគ្គីភ័យ ដើម្បីទទួលមេដាយជំនួសឪពុកខ្លួនចំពោះភាពក្លាហាននិងការលះបង់ដល់ធំធេងរបស់គាត់… បរទេស៖ Harveyដែលជាកូនប្រុសទើបតែមានអាយុ១៩ខែ របស់លោកGeoffrey Keatonជាអ្នកពន្លត់អគ្គីភ័យមួយរូបដែលបានបាត់បង់ជីវិតក្នុងបេសកកម្មរបស់ខ្លួនក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃនៅអូស្រ្តាលី បានទទួលមេដាយជំនួសឪពុកខ្លូនយ៉ាងគួរឱ្យអាណិត ។ លោក Geoffrey Keaton បានទទួលមរណភាពកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩។ នៅក្នុងពិធីបុណ្យសពរបស់លោកកូនប្រុសរបស់លោកបានស្លៀកសម្លៀកបំពាក់ជាអ្នកពន្លត់អគ្គីភ័យ ដើម្បីទទួលមេដាយជំនួសឪពុកខ្លួនចំពោះភាពក្លាហាននិងការលះបង់ដល់ធំធេងរបស់គាត់។ នៅក្នុងពិធីបុណ្យសពនោះទៀតសោតមានការចូលរួមពីសំណាក់អ្នករួមការងារជាមួយលោកយ៉ាងច្រើនកុះករ ប៉ុន្តែមានទឹកមុខប្រកបដោយភាពសង្រែគ អាឡោះអាល័យ៉ាងខ្លាំងចំពោះការបាត់បង់នេះ។ ក្រៅពីនោះក៏មានការរៀបចំសម្រាប់លោកនានទីចុងក្រោយបានយ៉ាងល្អជាទីផុត។

អានបន្ត

មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់! យើងនឹងកម្ទេចអ៊ីស្រាអែលឲ្យទៅជាផេះនិងបាត់ពីផែនទីពិភពលោកតែម្តង ដើម្បីកំញើញអាមេរិក…

ក្រោយប្រតិបត្តិការសម្លា.ប់នាយឧត្តមសេនីអ៊ីរ៉ង់រួចមកមានតែសម្ព័ន្ធមិត្តអាមេរិកតែមួយគត់គឺប្រទេសអ៊ីស្រាអែលដែលបានចេញមុខគាំទ្របេសកកម្មរបស់អាមេរិក ក្រៅពីនេះគ្មានប្រទេសមហាអំណាចណាសម្តែងការអបអរឬគាំទ្រចំពោះប្រតិបត្តិការរបស់អាមេរិកនេះទេ។ ទាំងបារាំង.អង់គ្លេស.ឬអាល្លឺម៉ង់សុទ្ធតែបានសម្តែងការព្រួយបារម្ភ.អំពីការសង.សឹកគ្នាទៅវិញទៅមក ដែលអាចឈានក្លាយទៅជាសង្រ្គា.មដោយចំហរឬសង្គ្រាមលោកលើកទី៣ដែលផ្តើមដោយរវាងអាមេរិកនិងអ៊ីរ៉ង់នៅលើទឹកដីអ៊ីរ៉ាក់។ ការចេញមុខទាំងបើកជំហរគាំទ្រអាមេរិកពីសំណាក់អ៊ីស្រាអែលនេះមេបញ្ជាការម្នាក់នៃកងឆ្មាំការពារជាតិនៃប្រទេសអ៊ីរ៉ង់បានព្រមានអ៊ីស្រាអែលធ្ងន់ៗថា ទីក្រុងតេហេរ៉ង់នឹងក.ម្ទេចទីក្រុងតែលអាវីវ(Tel.Aviv)និងទីក្រុងហៃវ៉ា(Haifa)របស់ប្រទេសអ៊ីស្រាអែលឲ្យទៅជាផេះតែម្តងបើសិនសហរដ្ឋអាមេរិកហ៊ានបើកការវាយប្រហារមកលើអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ីSputnik។ មេទ័ពកងឆ្មាំការពារជាតិនៃប្រទេសអ៊ីរ៉ង់លោក យ៉ាទល់ឡោះ.ចាវ៉ានីបាននិយាយដូច្នេះថា៖អាមេរិកមិនហ៊ានបា.ញ់សូម្បីតែមួយគ្រាប់សំដៅមកយើង ទោះបីជាពួកគេមានសព្វា.វុធនិងប្រព័ន្ធការពារទំនើបៗក៏ដោយតែក្នុងករណីដែលពួកគេវាយប្រ.ហារលើយើងពួកយើងធានាថានឹងកម្ទេចក្រុងTel.AvivនិងHaifaឲ្យទៅជាផេះនិងបាត់ពីផែនទីពិភពលោកតែម្តង។ ដោយឡែកមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក ហ្គូឡាម៉ាលី.អាពូហាំហ្សះបានព្រមានថាមូលដ្ឋានទ័ពឬទីតាំងឈរជើងរបស់កងទ័ពអាមេរិកចំនួន៣៥នៅក្នុងតំបន់មជ្ឈិមបូព៌ារួមទាំងទីក្រុងតែល.អាវីវប្រទេសអ៊ីស្រាអែលនឹងមិនអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់នោះទេ ហើយទីក្រុងតេហេរ៉ង់នឹងតាមសង.សឹកសហរដ្ឋអាមេរិកទោះដល់ទីណាក៏ដោយឱ្យតែអាចទៅដល់។ ការព្រមានធ្ងន់ៗខាងលើរបស់លោក អាពូហាំហ្សះត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មានអ៊ីរ៉ង់Tasnimនៅថ្ងៃសៅរ៍នេះ ចំពេលភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ បានឡើងដល់ចំណុចកំពូលបន្ទាប់ពីមេបញ្ជាការកំពូលអ៊ីរ៉ង់លោក កាសឹម.សូឡីម៉ានីត្រូវបានយោធាអាមេរិកសម្លា.ប់ចោលតាមបញ្ជារបស់លោកដូណាល់ ត្រាំនៅលើទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រកន្លងទៅ។ លោកអាពូហាំហ្សះបានគូសបញ្ជាក់ដូច្នេះថា៖

អានបន្ត

ជួយស៊ែរលើកទឹកចិត្តផង! ជួយគ្នាក្នុងគ្រាលំបាកជាគម្រូដ៏ល្អមួយក្នុងសង្គម ឃើញប្រជាជនខ្លះគ្មានលទ្ធភាពជួលគេឲ្យច្រូតស្រូវ ទើបព្រះសង្ឃចុះជួយបែបនេះ…

ជួយស៊ែរលើកទឹកចិត្តផង! ជួយគ្នាក្នុងគ្រាលំបាកជាគម្រូដ៏ល្អមួយក្នុងសង្គមឃើញប្រជាជនខ្លះគ្មានលទ្ធភាពជួលគេឲ្យច្រូតស្រូវ ទើបព្រះសង្ឃចុះជួយបែបនេះ… ហ្វេសបុក៖ នេះបើតាមប្រភពពីnews-khបានអោយដឹងថា៖ Matthana Maoនេះជាការចេះជួយគ្នាដ៏ល្អមួយ។ ក្រៅពីការជួយច្រូតស្រូវជាមួយប្រជាជន ខ្ញុំក៏ធ្លាប់ឃើញមានព្រះសង្ឃនិងប្រជាជនជួយចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមកដែរ។ នេះជារដូវច្រូតកាត់ហើយមួយឆ្នាំមានតែម្តងឬ២ដងប៉ុណ្ណោះ ប្រជាជនខ្លះគាត់គ្មានលទ្ធភាពជួលគេអោយច្រូតអោយនោះទេទើបព្រះសង្ឃចុះជួយបែបនេះ មិនមែនជាការមិនសមរម្យអ្វីឡើយព្រោះមិនមែនមានន័យថាព្រះសង្ឃខ្វះពេលមកសិក្សាធម៌វិន័យឯណាពេលវេលាសិក្សាមានច្រើនណាស់ ជួយគ្នាក្នុងគ្រាលំបាកជាគម្រូដ៏ល្អមួយក្នុងសង្គម!បើទោះបីនៅតាមតំបន់ខ្វះខាតខ្លះក៏ប្រជាជនអ្នកមានជំនឿល្អក្នុងពុទ្ធសាសនា ពួកគាត់នៅតែឆ្លៀតយកចង្ហាន់ទៅប្រគេនព្រះសង្ឃបានដដែលទេ។ ប្រភព៖news-kh

អានបន្ត

ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​! 🕊️🕊️អរគុណសន្តិភាព🕊️🕊️ អរគុណដល់អ្នកជួយរកសន្តិភាពនិងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេស…

កំពង់ចាម​៖ ពេលខ្លះយើងអាចមើលមិនឃើញឬចាប់អារម្មណ៍និងឱ្យតម្លៃចំពោះអ្វីដែលមានតម្លៃបំផុតនៅក្នុងជីវិតយើងដូចជាសន្តិភាពជាដើម សន្តិភាពជារបស់មនុស្សជាតិទាំងអស់គ្នាយើងអាចរស់បានដោយសារសន្តិភាពហើយវាមានតម្លៃណាស់នៅពេលដែលវាបាត់បង់ ប៉ុន្តែយ៉ាងណាក៏ដោយឆ្លងតាមសភាពការណ៍ជាក់ស្តែងកន្លងមកក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋខ្មែរភាគច្រើនបានយល់ច្បាស់និងឱ្យតម្លៃលើសេចក្តីសុខនិងសន្តិភាពរបស់ប្រទេសជាតិ គឺសន្តិភាពដែលសម្រេចបានដោយនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនិងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ សន្តិភាពនេះគឺជាសមិទ្ធិផលរួមប្រកបដោយមោទនភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា។ សូមអរគុណសន្តិភាពដែលកំពុងមាននេះ,សូមអរគុណដល់អ្នកជួយរកសន្តិភាពនិងសូមចូលរួមទាំងអស់គ្នាថែរក្សាការពារឱ្យខានតែបាន។​ ការ​លេីក​ឡើង​យ៉ាង​ដូច្នេះ​របស់​ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនថ្លែងក្នុងពិធីសម្ពោធពុទ្ធរូបព្រះអង្គធំនិងសមិទ្ធិផលនានាក្នុងវត្តនិគ្រោធារាម.នៅឃុំពាមជីកង.ស្រុកកងមាស.ខេត្តកំពង់ចាម​នាព្រឹក​ថ្ងៃទី០៥ខែមករាឆ្នាំ២០២០​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​បាន​ថ្លែង​ថា​បញ្ហាប្រឈមនិងការខ្វះខាតក៏នឹងបន្តកើតមានជាដរាប ប៉ុន្តែអ្វីដែលសំខាន់គឺការមានទឹកចិត្តនិងការយកចិត្តទុកដាក់ចូលរួមជួយចែករំលែកនិងដោះស្រាយបញ្ហាទាំងអស់គ្នា

អានបន្ត

ផ្ទះប្រជាពលរដ្ឋជាច្រើនល្វែង នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវបានបំផ្លាញដោយគ្រោះអគ្គិភ័.យ!

ភ្នំពេញ៖អគ្គិភ័.យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី១បណ្ដាលឲ្យរ.ងការខូ.ចខាតផ្ទះអស់ជាច្រើនខ្នងនិងបណ្ដាលឲ្យរ.ងការខូ.ចខាតទ្រព្យសម្បត្តិមួយចំនួន។ ហេ.តុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖៣០នាទីយប់ឈានចូលថ្ងៃទី០៦ខែមករាឆ្នាំ២០២០ដែលមានទីតាំងស្ថិតនៅចំណុចភូមិបាក់ទូក,សង្កាត់ទួលសង្កែទី១,ខណ្ឌឬស្សីកែវ,រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេ.តុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេបានលឺសំឡេងផ្ទុះលាន់យ៉ាងខ្លាំងភ្លាមៗនោះប្រជាពលរដ្ឋជាច្រើនបានរត់ចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះយ៉ាងស.ន្ធោសន្ធៅនិងរាលដាលយ៉ាងខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។ភ្លាមៗនោះក៏បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការនិងពន្លត់កាអគ្គិភ័.យឲ្យចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើ.ងដែលកំពុងឆា.បឆេះខាងលើនេះផងដែរ។ សូមបញ្ជាក់ផងដែរថាអគ្គិភ័.យដែលបានឆា.បឆេះខាងលើនេះត្រូវបានរថយន្តពន្លត់អគ្គិភ័.យចំនួន៤១គ្រឿងបានចេញមកជួយអន្តរាគមន៍បាញ់ទឹកអស់ជាច្រើនគ្រឿងទើបអាចទប់ស្កាត់ការឆាបឆេះនេះមិនឲ្យរាលដាលទៅផ្ទះជិតខាងផ្សេងៗទៀត។ សមត្ថកិច្ចបានវាយតម្លៃជាបឋមថាករណីអគ្គិភ័.យដែលឆាបឆេះយ៉ាងស.ន្ធោស.ន្ធៅខាងលើនេះបានបណ្ដាលឲ្យរងការខូ.ចខាតផ្ទះចំនួន១៥ល្វែងស្មើនឹង១៧០បន្ទប់និងរងការខូ.ចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផងដែរ។ ដោយឡែកសម្រាប់ដើមចងដែលបង្កឲ្យមានគ្រោះអគ្គិភ័.យនៅមិនទាន់ដឹងមូលហេតុនោះទេហើយទំហំនៃការខូ.ចខាតសមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេព្រោះកំពុងតែធ្វើការស្រាវជ្រាវ៕ ប្រភពអត្ថបទ៖ប៉ូច គឹមសុខ

អានបន្ត

កំណាយស្រាវជ្រាវអំពីរចនាសម្ពន្ធផ្លូវបុរាណពីអង្គរទៅរលួស

ផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីពីរនៅសម័យអង្គរគឺរាជធានីយសោធរ(អង្គរ)និងរាជធានីហរិហរាល័យ(រលួស)ស្ថិតនៅភូមិស្ពានក្អែកឃុំកណ្តែក ស្រុកប្រាសាទបាគង/ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវចាប់ពីថ្ងៃទី២០ខែវិច្ឆិកាដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវរចនាសម្ពន្ធផ្លូវបុរាណពីតំបន់អង្គរទៅតំបន់រលួស គឺក្នុងគោលបំណងប្រៀបធៀបទៅនឹងរចនាសម្ពន្ធនៃផ្លូវបុរាណដទៃទៀតដែលស្ថិតនៅទីតាំងផ្សេង និងពិចារណាក្នុងការលើកគម្រោងអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យក្លាយជាបេតិកភណ្ឌរស់។លោក រដ្ឋា បន្តថា ក្នុងការស្រាវជ្រាវឱ្យបានច្បាស់អំពីរចនាសម្ពន្ធផ្លូវបុរាណ ក្រុមការងារបានចុះសិក្សាសម្រង់ប្លង់វាស់វែងនិងបើករណ្តៅកំណាយចំនួន៥ដើម្បីដឹងពីបច្ចេកទេសនៃការសាងសង់ផ្លូវរបស់បុព្វបុរសខ្មែរ។ ជាលទ្ធផលស្រាវជ្រាវបង្ហាញថា ផ្លូវបុរាណនេះកសាងឡើងដោយការចាក់បង្ហាប់ដីមានបីស្រទាប់ គឺស្រទាប់ក្រោមប្រើល្បាយដីខ្សាច់ជាមួយដីឥដ្ឋស្រទាប់កណ្តាលប្រើល្បាយកម្ទេចថ្មបាយក្រៀមដីខ្សាច់និងដីឥដ្ឋនិងស្រទាប់ខាងលើបង្អស់ជាល្បាយដីឥដ្ឋលាយជាមួយដីខ្សាច់ភាគច្រើន។ ផ្លូវនេះមានទំហំសរុបចន្លោះពី៥៦ទៅ៦៦ម៉ែត្រដោយចែកជាទ្រូងផ្លូវទំហំពី៣០ទៅ៤០ម៉ែត្រជើងទេរ៣ម៉ែត្រសងខាង

អានបន្ត

កូនខ្មែរ🇰🇭ជួយស៊ែរទាំងអស់គ្នា! ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹង ប្រទះឃើញស្តូបមួយនៅជាប់ព្រំដែនឡាវ មានឆ្លាក់ព្រះភ័ក្រសម្តេចតា សាងសង់តាំងពីឆ្នាំ១៩៦៤…

យល់ដឹង៖ ថ្មីៗនេះមានការចែកចាយពេញបណ្តាញសង្គមបង្ហាញនូវរូបភាពស្កូបព្រះបរមរតនៈកោដ្ឋ ដែលបានកសាងកសាងនៅឆ្នាំ១៩៦៤​។ ដោយស្កូបនេះមានទីតាំងនៅបុរីអូរស្វាយ.ស្រុកថាឡាបរិវ៉ាត់.ខេត្តស្ទឹងត្រែង.ខេត្តស្ទឹងត្រែង មានចម្ងាយប្រមាណ៦គីឡូម៉ែត្រពីព្រំប្រទល់រវាងប្រទេសកម្ពុជានិងឡាវ។ មានកម្ពស់ប្រមាណ៤ម៉ែត្រនិងមានឆ្លាក់ព្រះឆាយាល័ក្ខណ៍សម្ដេចព្រះនរោត្តម សីហនុ.ព្រះបរមរតនៈកោដ្ឋកាលពីពេលដែលព្រះអង្គឡើងសោយរាជ្យជាលើកដំបូងនៅឆ្នាំ១៩៤១ព្រមទាំងបែរទៅទិសទាំង៤ផងដែរ។ ស្កូបព្រះបរមរតនៈកោដ្ឋ ដែលបានកសាងកសាងនៅឆ្នាំ១៩៦៤​នេះបើយោងតាមការលើកឡើងរបស់ហ្វេសប៊ុកផេក ក្រុមព្រះសូរិយា បាននិយាយថា៖ “ស្នាមប្រវត្តិសាស្រ្តកម្រមានណាស់​ ហើយទីនេះគួរតែជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់ដែលគួរតែរក្សានិងរៀបចំអោយបានល្អសមរម្យ​ សម្រាប់មរតកបេតិកភណ្ឌ​ទេសចរណ៍​ និង​ការគោរព។​ សូមអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមេត្តាជួយការពារ​≥ជួសជុលរក្សានិងផ្សព្វផ្សាយផង ដោយក្តីគោរពពី​ក្រុមព្រះសុរិយា៕ ស្កូបព្រះបរមរតនៈកោដ្ឋដែលបានកសាងកសាងនៅឆ្នាំ១៩៦៤​៕

អានបន្ត