ចាប់ពីដើមឆ្នាំ​២០២០នេះ! ​ ហាង​ទំនិញ​ទាំងឡាយ​នៅក្នុង​ប្រទេស​ថៃនឹងមិន​ផ្តល់​ថង់​ប្លាស្ទិក​Freeឱ្យ​អតិថិជន​ទៀតទេ ហើយរដ្ឋាភិបាលថៃបាន​ប្តេជ្ញាចិត្តថា​​នឹងបញ្ឈប់តែម្ដងនៅឆ្នាំ​២០២២…(មានវីដេអូ)

ថៃ៖ តាំងពីថ្ងៃទី១មករាមកប្រជាពលរដ្ឋ​ថៃដែល​ចូល​ទៅ​ទិញ​ទំនិញ ​នៅ​ហាង​ពាណិជ្ជកម្ម​នានាគឺ​បាន​យក​ថង់​ផ្ទាល់ខ្លួន​ពីផ្ទះ។ អ្នក​ខ្លះយ​កញ្ច្រែង​.យក​បង្វិច​ស្ពាយ​ឬ​រទេះ​រុញ​ផ្ទាល់ខ្លួន ដើម្បី​ដាក់​ទំនិញ​ដែលខ្លួនត្រូវការ។ មនុស្ស​មួយ​ចំនួន​​ធ្វើ​រឿងនេះដោយ​ស្នាម​ញញឹមទៀតផង​។ នេះជាការ​ចូលរួម​ផ្ទាល់​ខ្លួន​ពី​ពលរដ្ឋ​ម្នាក់ៗ ទន្ទឹម​នឹងហាងទំនិញ​ធំៗដូច​ជា7Elevenនិងសមាគម​អ្នក​ចែក​ចាយ​ទំនិញ បាន​បំផុស​ស្មារតី​និង​ប្តេជ្ញាចិត្ត​ថា​មិន​ចែក​ថង់ប្លាស្ទិកឱ្យ​​ហ្វ្រី​ៗ(ដោយ​ឥតថ្លៃ​)ដល់អតិថិជន​​​​ ដូច​ពី​មុន​ឡើយ​​។ ស្មារតី​គិតគូរ​ពីបរិស្ថាន​នេះផ្ទុះ​ខ្លាំងតាំង​​ខែ​តុលា​២០១៩មក​ បន្ទាប់ពី​​សត្វ​តោសមុទ្រមួយក្បាលងា​ប់ហើយ​ក្នុង​ពោះ​វា​ឃើញ​សុទ្ធតែ​សំរាម។ រឿង​អាស្រូវ​នេះ​ត្រូវ​បណ្តាញទំនាក់ទំនង​​សង្គមនាំគ្នា​ផ្អើល​ ហើយ​ទាមទារ​ឱ្យ​មហាជន​យកចិត្តទុកដាក់​ចំពោះ​បរិស្ថានពិសេស​គឺ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​។ តាម​របាយការណ៍ជនជាតិថៃម្នាក់ក្នុង​មួយ​ថ្ងៃគឺប្រើ​ថង់​ប្លាស្ទិកយ៉ាង​តិច​៨ថង់​.រាប់ចាប់តាំងពី​ថង់​ដាក់​កាហ្វេ.កែវ​កាហ្វេធ្វើ​ពីប្លាស្ទិករហូត​ដល់​ថង់​ខ្ជាប់​ចំណីអាហារទៀត​ ដែល​បាស្ទិក​ទាំង​នេះគឺ​បង្ក​ជាសំរាម​រាប់​លាន​តោន​​នៅ​ស្រុក​ថៃ​។ ថៃជាប្រទេសធំ​មួយដែល​បញ្ចេញ​កាកសំណល់​និង​ប្លាស្ទិកច្រើនសន្ធឹកនៅ​អាស៊ីអាគ្នេយ៍។ ​តំបន់​នេះ​ គឺប្រភព​ធំ​ទី​៦ដែល​​បំពុល​ទឹក​សមុទ្រដោយសារតែ​​កាកសំណល់និង​សំរាម​ប្លាស្ទិក។​ អង្គការ​ការពារបរិស្ថានជាច្រើន​​បា​នសាទរ​ចំពោះ​ស្មារតី​ភ្ញាក់រលឹក​របស់ពលរដ្ឋថៃ​ដែល​ផ្តើម​យក​ចិត្តទុកពីបរិស្ថាន​

អានបន្ត

គិតត្រឹមម៉ោង២០និង៣០នាទីយប់ ក្រុមជួយសង្រ្គោះបានជួយជនរងគ្រោះ២នាក់បងប្អូន ចេញពីគំនរអគារបាក់រលំ សរុបជនរងគ្រោះពេលនេះឡើងដល់២៩នាក់ ស្លាប់៧នាក់

គិតត្រឹមម៉ោង២០និង៣០នាទីយប់ក្រុមជួយសង្រ្គោះបានជួយជនរងគ្រោះ២នាក់បងប្អូនចេញពីគំនរអគារបាក់រលំ,សរុបជនរ.ងគ្រោះពេលនេះឡើងដល់២៩នាក់ស្លា.ប់៧នាក់ កែប៖គិតត្រឹមម៉ោង២០និង៣០នាទីយប់ថ្ងៃទី០៤ខែមករាឆ្នាំ២០២០នេះក្រុមជួយសង្រ្គោះបានជួយជនរ.ងគ្រោះពីរនាក់បងប្អូនចេញពីគំនរអគារបាក់រលំ,សរុបជនរ.ងគ្រោះពេលនេះឡើងដល់២៩នាក់ក្នុងនោះស្លា.ប់៧នាក់។ ក្រុមអ្នកសង្រ្គោះបានកាយរកឃើញជនរងគ្រោះសរុបទាំងអស់២៩នាក់ចេញពីគំនរអគារនៅខេត្តកែបក្នុងនោះមានជនរ.ងគ្រោះស្លា.ប់៧នាក់បានស្លាប់ខណៈការរុករកកំពុងបន្តយ៉ាងសកម្មដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។ រដ្ឋបាលខេត្តកែបប្រកាសផ្លូវការអំពីលេខទូរស័ព្ទ៖092860888សម្រាប់ទំនាក់ទំនងរកសាច់ញាតិជនរ.ងគ្រោះនៃករណីបាក់រលំអគារ។ជាមួយនោះដែររដ្ឋបាលខេត្តកែបក៏បានបង្ហាញពីបញ្ជីឈ្មោះជនរងគ្រោះទាំង២៧នាក់ដែលរងគ្រោះជាប់ក្នុងគំនរអគារដែលបាក់រលំហើយត្រូវបានជួយសង្រ្គោះចេញពីគំនរអគារ៕ ប្រភព៖កូនខ្លាតូច

អានបន្ត

ជួយស៊ែរឲ្យសាច់ញាតិគាត់បានដឹងផង! ប្អូនស្រីម្នាក់បានគ្រោះថ្នា.ក់ចរាចរច.ណ៍ ឡូវនៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខេត្តកំពត!

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកៈកូនខ្លាតូច បានបង្ហោះនៅមុននេះបន្តិចថា៖មានបងប្អូនណាស្គាល់ប្អូនស្រីម្នាក់នេះទេ?ដំណឹងស្វែងរកសាច់ញាតិជនរងគ្រោះដោយគ្រោះថ្នា.ក់ចរាចរច.ណ៍ ឥឡូវនៅសង្រ្គោះបន្ទា.ន់នៅមន្ទីពេទ្យខេត្តកំពតឭថាជនរងគ្រោះមានស្រុកកំនើតនៅស្រុកព្រៃនុបឈ្មោះស្រីពេជ្រ-អាយុប្រហែល១៩ឆ្នាំមានប្រជ្រុយនៅជញ្ចើមខាងស្តាំ។០៤/០១/២០២០សូមជួយស៊ែផងពុកម៉ែបងប្អូន ប្រភពអត្ថបទ៖កូនខ្លាតូច

អានបន្ត

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឧបត្ថម្ភថវិកាដល់ជនរងគ្រោះរលំអគារនៅខេត្តកែបចំនួន…

លោកឧកញ៉ាវេជ្ជបណ្ឌិតគួច-ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី-ជេ.គួច.អេឌ្យូខេសិន(មជ្ឈមណ្ឌលភាសាអេ.អាយ.អាយនិងសាលារៀនអន្តរទ្វីបអាមេរិកាំង) បានឧបត្ថម្ភថវិកាចំនួន៤០លានរៀល(១ម៉ឺនដុល្លារ)ដល់ជនរងគ្រោះរលំអគារនៅខេត្តកែបកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២០ដើម្បីសម្រាលជីវភាពដល់ក្រុមគ្រួសារជនរ.ងគ្រោះ។ គួរបញ្ជាក់ផងដែរថាកាលពីម្សិលមិញមានហេតុការណ៍បាក់រលំអាគារកម្ពស់៦ជាន់នៅខេត្តកែបបណ្ដាលអោយមនុស្សជា៣០នា់បានបា.ត់ខ្លួន។ មកទល់ពេលនេះមានជនរ.ងគ្រោះចំនួន២៧នាក់ត្រូវបានជួយសង្រ្គោះក្នុងនោះមាន៧នាក់បានស្.លាប់បាត់បង់ជីវី.ត៕ ប្រភពអត្ថបទ៖The-Intercom-Rooster-MJQE

អានបន្ត

សម្ដេចតេជោ ហ៊ុន សែន រំជួលចិត្តក្រៃលែង ពេលដែលបានឃើញជនរ.ងគ្រោះ២នាក់ប្តីប្រពន្ឋ នៅមានមានអាយុជីវិតនៅឡើយ

នៅរសៀលថ្ងៃទី៤មករាឆ្នាំ២០២០ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់សម្តេចតេជោហ៊ុន-សែន នាយករដ្ឌមន្រ្តីគឺយើងបានសង្រ្គោះជនរ.ងគ្រោះ២នាក់ប្ដីប្រពន្ធដែលត្រូវបានអគារបា.ក់រលំសង្កត់អស់ពេល១ថ្ងៃ។ បានក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ប្រើគ្រឿងចក្រកាត់បេតុងធំៗកាត់ដែកជាផ្ទាំងៗយកចេញពីលើតំបូលអាគារអស់មួយព្រឹកធំទើបសម្រេចជួយយកជនរ.ងគ្រោះទាំង២នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។ សម្តេចតេជោហ៊ុន-សែនបានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់បងប្អូនជនរ.ងគ្រោះដែលមកទល់ថ្ងៃទី៤មករានេះគឺប្រមូលវិភាគទានបាន១,៤០១,០០០.00។ ចំនួនថវិកាគឺនៅបន្តទទួលពីសប្បុរសជនដែលនឹងជម្រាបជូនជាសាធារណៈនៅពេលឆាប់ៗនេះ។តាមទំហំថវិកាទទួលបានជំហានដំបូងគឺសម្តេចតេជោគ្រោងនឹងផ្តល់ជូនជនរ.ងគ្រោះក្នុងម្នាក់ៗ១ម៉ឺនដុល្លារ។ ចំពោះជនរ.ងគ្រោះដែលជាប្ដីប្រពន្ធ២គូរ(៤នាក់)គឺទទួលបានថវិកាបន្ថែមក្នុងម្នាក់ៗ២ម៉ឺនដុល្លារអាមេរិកថែមទៀត។ចំពោះគ្រួសារស.ពជនរ.ងគ្រោះគឺម្នាក់ៗទទួលបានថវិកា៥ម៉ឺនដុល្លារនិងប្រាក់បន្ថែម១០លានរៀលទៀតសម្រាប់ធ្វើបុណ្យស.ព៕

អានបន្ត

ក្តៅៗ! មានករណីអគ្គិសភ័យឆេះអាគារសុីហ៊ូជាន់ទី៣នៅក្រុងព្រះសីហនុ សង្ស័យផ្ទុះសេខ្សែរភ្លើង…

ក្រុងព្រះសីហនុ៖ នេះបើតាមប្រភពព័ត៍មានពីKPS BreakingNewsបានអោយដឹងថា៖ (ព័ត៌មានបឋម)មានករណីអគ្គិសភ័យឆេះអាគារសុីហ៊ូជាន់ទី៣ សង្ស័យផ្ទុះស្សេរខ្សែរភ្លើង នៅវេលាម៉ោងជិត៣ រសៀលថ្ងៃទី៤.០១.២០២០។ បច្ចុប្បន្នរលត់វិញហើយ ដោយពុំទាន់ដឹងពីមូលហេតុ និងមិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ឡើយ។ ដោយឡែកបើតាមរយៈគណនីហ្វេសបុកដែលមានឈ្មោះថាឃុន រីបានខមិនថាមិនមានកេីតអ្វីទេបងប្អូននេះជាការសមរបស់គ្រុមកាងានិងសន្តិសុខទេកំច្រឡំអីរឿងមិនពិត និងគណនីហ្វេសបុកមួយទៀតដែលមានឈ្មោះថាYøū Knøw Mēបានខមិនស្រដៀងគ្នាដែលថា៖ វាគ្រាន់តែជាកាTrainning របស់ក្រុមពន្លត់អគ្គីភ័យ ហើយនឹងសន្ដិសុខប៉ុណ្ណោះ មិនមានអ្វីកើតឡើងទេ កុំយល់ច្រលំអី។

អានបន្ត

Update:ខណៈពេលនេះសមត្ថកិច្ច បានជួយសង្រ្គោះជនរ.ងគ្រោះ២នាក់បន្ថែមទៀត(ប្រុសម្នាក់ ស្រ្តីមានផ្ទៃពោះម្នាក់)អោយរួចផុតពីគ្រោះថ្នាក់នៃការបាក់រលំអាគារនៅកែប!

នៅវេលាម៉ោង២រសៀលនេះក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរ.ងគ្រោះ២នាក់បន្ថែមទៀត(ប្រុសម្នាក់-ស្រ្តីមានផ្ទៃពោះម្នាក់)អោយរួចផុតពីគ្រោះថ្នា.ក់ក្នុងហេតុការណ៍បា.ក់រលំអាគារ៦ជាន់នៅកែប។ មកទល់ពេលនេះមានជនរ.ងគ្រោះ២៧នាក់ហើយត្រូវបានជួយសង្រ្គោះក្នុងនោះ៧នាក់បានស្លា.ប់បាត់បង់ជីវី.ត។ គួរបញ្ជាក់ផងដែរថាកាលពីម្សិលមិញមានហេតុការណ៍បាក់រលំអាគារកម្ពស់៦ជាន់នៅក្នុងខេត្តកែបដោយមានមនុស្សជាង៣០នាក់បានបា.ត់ខ្លួន៕សូមទស្សនាការផ្សាយផ្ទាល់ខាងក្រោម៖ ប្រភព៖FreshNew

អានបន្ត

ជួយស៊ែរឲ្យកូនខ្មែរគ្រប់រូបបានដឹងផង! សូម្បីតែបរទេសក៏បាននិយាយដែរថាក្បាច់គុន“មួយថៃ”មានដើមកំណើតចេញពីក្បាច់គុនល្បុក្កតោបុរាណរបស់ខ្មែរយើង…

ហ្វេសបុក៖ ក្បាច់គុនល្បុក្កតោបុរាណរបស់ខ្មែរ(Bokator/L’bokator)ប្រហែលជាក្បាច់គុនដែលចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះ ប៉ុន្តែវាត្រូវបានលុបចោលស្ទើរតែទាំងស្រុងក្នុងរបបបង្ហូរឈាមនិងការគាបសង្កត់របស់ប៉ុលពត។ ជាសំណាងដែលសព្វថ្ងៃនេះ“ល្បុក្កតោ”នៅតែរស់រានមានជីវិតបាននេះគឺត្រូវអរគុណដល់លោកគ្រូក្បាច់គុនមួយចំនួន ដែលនិយាយពីវានិងបង្ហាត់ក្បាច់គុននេះដល់សិស្សជំនាន់ក្រោយម្តងទៀត។ រំលឹកទៅដល់សម័យប៉ុលពតវិញវាគឺជារបបប្រល័យពូជសាសន៍ខ្មែរដែលធ្វើឱ្យប្រជាជននៅតែមានអារម្មណ៍ដក់ជាប់និងភ័យខ្លាចបំផុត ទោះបីជាវាកន្លងទៅជាង ៤០ឆ្នាំហើយក្ដី។ ល្បុក្កតោគឺជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយដែលមានអាយុកាលប្រហែលជា២,០០០ឆ្នាំមកហើយ។ វាជាក្បាច់គុនប្រើកែងដៃ​និង​ជង្គង់​ជា​មូលដ្ឋាន​ដែលបង្កើតដោយជនជាតិខ្មែរ នៅលើទឹកដីខ្មែរតាំង​តែពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌាមកម្ល៉េះ។ ក្បាច់គុន​នេះ​ក៏ទំនងជា​កើតឡើង​ដំណាលគ្នា​នឹង​ការកកើត​ទឹកដី​ខ្មែរ​ផងដែរនេះបើតាមរឿងព្រេងនិទានខ្មែរ។“ល្បុក្កតោ”យកលំនាំតាមតថភាពមនុស្សសម័យបុរាណ ក៏ដូចជាកាយវិការរបស់សត្វដោយសារថាកាលនៅជំនាន់នោះខ្មែរយើងយកល្បុក្កតោមកការពារខ្លួនពីសត្រូសត្វសាហាវនិងប្រើក្នុង​សមរភូមិ-ល-។ ​ល្បុក្កតោ​មាន​​ន័យ​ថា​(វាយ​តោ)ពោលគឺ(បុក)មាន​ន័យ​ថា​(វាយ)​ឬក្បាច់​គុន​ ហើយពាក្យ​(តោ)មាន​ន័យ​ថា​​(សត្វ​តោ)ឬអនុភាព។ សរុបមកល្បុក្កតោមាន​ន័យ​​ថា ​ជា​កំពូល​ក្បាច់​គុន​ប្រកប​ដោយ​អនុភាព​ ឬ​ក្បាច់​គុន​ខ្លាំង​ដូច​សត្វ​តោ។ រហូតមកដល់បច្ចុប្បន្នសូម្បីតែប្រដាល់សេរីខ្មែរឬមួយថៃ(Muay Thai)ក៏សុទ្ធតែមានដើមកំណើតចេញពីក្បាច់គុននេះ។

អានបន្ត

ក្រោយមានហេតុការណ៍ បាក់រលំអាគារ៦ជាន់នៅខេត្តកែ​ប នាយ ពែក មី បានបង្ហោះសារមួយថា…

កាលពីម្សិលមិញនេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងគឺមានការបាក់អាគារកម្ពស់៦ជាន់បានបាក់រលំនៅក្នុងខេត្តកែប។ ខណៈពេលនេះសមត្ថកិច្ចកំពុងជួយសង្រ្គោះជនរ.ងគ្រោះដែលើជាប់នៅក្នុងអាគារដែលបាក់។មកទល់ពេលនេះមានជនរ.ងគ្រោះ២៥នាក់ត្រូវបានជួយសង្គ្រោះក្នុងនោះមាន៧នាក់បានស្លា.ប់បាត់បង់ជីវី.ត។ ស្របពេលនេះដែរតារាកំប្លែងនាយពែក-មី ក៏បានបង្ហោះសារមួយថាៈស្លា.ប់នឹងរបួ.សកម្មករ​តេីកំហុសអ្នកណា?ខ្ញុំឆ្ងល់ចង់សួថាតេី1​សាងសង់ខ្លួនឯង​អជ្ញាធរ​មិនដឹង?2​អជ្ញាធរ​ដឹង​តែអនុញ្ញាតិដោយគិតថាមិនអី​?3​ដឹងថាអី​ដែ​តែ$​ជួយរត់ការអនុញ្ញាត្តិ​?4​អជ្ញាធរ​ហាមដែ​តែម្ចាស់សំណង់លួចសាងសង់​?🙏តេីបងន្អូនគិតថាយ៉ាងមុិចវិញ?ខ្ញុំជាកម្មករសំណង់១០ឆ្នាំ​ដែ​ ខ្ញុំអាណិត​នឹងសោកស្តា.យ​ហេីយឈឺចាប់ណាស់😭នេះបើតាម​ការបង្ហោះរបស់នាយពែកមី៕

អានបន្ត

ពេជ្រ សោភា! សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍បាក់អគាររ7ជាន់នៅ…(មានវីដេអូ)

ហ្វេសបុក៖ នេះបើតាមប្រភពពីគណនីផ្លូវការរបស់អ្នកនាង ពេជ្រ សោភាបានបង្ហោះរូបភាពមួយសន្លឹកអមជាមួយនិងសារដោយបានរៀបរាប់ថា៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍បាក់អគាររ7ជាន់នៅខេត្តកែប។ ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយចំពោះការបាត់បង់របស់បងប្អូនខ្មែរយើង ដែលបានរងគ្រោះជាប់នៅក្នុងអគារ​មិនដឹងថាពួកគាត់ឈឺចាប់យ៉ាងណានោះទេ។ គួររំលឹកផងដែរថារហូតដល់ម៉ោង៥៖០០នាទីព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែបចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់អ្នកនៅរស់រានមានជីវិត១៨នាក់។ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះដែលក្នុងនោះមាន អាជ្ញាធរ,កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋានផងដែរ។ នេះជាឧបទ្ទវហេតុរលំអគារលើកដំបូងក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩ ក៏មានករណីរលំបាក់អគារកំពស់៧ជាន់មួយផងដែរកាលពីខែមិថុនា ឆ្នាំ២០១៩

អានបន្ត