(មានវីដេអូ)! សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីតាំងរលំអាគារ៧ជាន់នៅខេត្តកែប ថែមទាំងទៅសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យ!

នៅវេលាម៉ោង៩៖៥០យប់ថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះសម្តេចតេជោហ៊ុន-សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញចុះទៅដល់ទីតាំងបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែបហើយដើម្បីដឹកនាំប្រតិបត្តិការរុករងជនរងគ្រោះដែលជាប់នៅក្នុងគំនរអគារ។ សូមបញ្ជាក់ថាអគារកម្ពស់៧ជាន់ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែបខេត្តកែបបានបាក់រលំនៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០នាក់ដែលជាកម្មករសំណង់ត្រូវបានគេសន្និដ្ឋានថាអាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។អគារកម្ពស់៧ជាន់ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែបខេត្តកែបដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាតកាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ឯក-សារុន(ប្តី)និងឈីវ-សុធី(ប្រពន្ធ)មានលំនៅបច្ចុប្បន្នភូមិ១សង្កាត់៣ក្រុងព្រះសីហនុបានបើកការសាងសង់នៅថ្ងៃទី២០ខែសីហាឆ្នាំ២០១៩។ គិតម៉ោង៩៖០០នាទីយប់ថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ២០នាក់ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ស្រី៣នាក់)នៅក្នុងគំនរអគារកម្ពស់៧ជាន់ដែលរលំបាក់ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែបខេត្តកែប៕សូមទស្សនាការឡាយផ្ទាល់ខាងក្រោម៖

អានបន្ត

អ្នកឧកញ៉ា គិត ម៉េង ដែលបានជួយជាថវិកា ចំនួន១០មុឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងហេតុការណ៍រលំបាក់អគារនៅខេត្តកែប!

សម្តេចតេជោហ៊ុន-សែន បានថ្លែងអំណរគុណដល់អ្នកឧកញ៉ាគិត-ម៉េង ដែលបានជួយជាថវិកាចំនួន១០មុឺនដុល្លារដើម្បីជួយដល់ជនរ.ងគ្រោះក្នុងហេតុការណ៍រលំបាក់អគារៅខេត្តកែប។ គិតត្រឹមពេលនេះរដ្ឋបាលខេត្តកែបប្រកាសថាគិតត្រឹមម៉ោង៩និង២៣នាទីយប់ក្រុមសង្គ្រោះបានរកឃើញជនរ.ងគ្រោះ២០នាក់ស្លាប់៤នាក់។

អានបន្ត

លោកឧកញ៉ា ហ៊ុន តូ និងដៃគូ បានជួយថវិកា៥២ម៉ឺនដុល្លារ ដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តកែប

សម្តេចតេជោហ៊ុន-សែន អរគុណឧកញ៉ាហ៊ុន-តូនិងដៃគូដែលជួយថវិកា៥២ម៉ឺនដុល្លារដល់ជនរ.ងគ្រោះក្នុងករ.ណីរលំបាក់អគារនៅខេត្តកែប។ គិតម៉ោង៨៖៣០នាទីយប់ថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរ.ងគ្រោះ១៩នាក់ក្នុងនោះជនរងគ្រោះ៤នាក់បានស្លា.ប់(ប្រុស១ស្រី៣នាក់)នៅក្នុងគំនរអគារកម្ពស់៧ជាន់ដែលរលំបាក់ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែបខេត្តកែប។

អានបន្ត

ស្គាល់​អត្តសញ្ញាណ ម្ចាស់​សំណង់​ ដែលបាក់​រលំនៅខេត្តកែបហេីយ​…

ម្ចាស់សំណង់ឈ្មោះឯក-សារុន(ប្តី)និងឈីវ-សុធី(ប្រពន្ធ)មានលំនៅបច្ចុប្បន្នភូមិ១សង្កាត់៣ក្រុងព្រះសីហនុ។ សំណើចុះថ្ងៃ០៦-៣-២០១៩​។មកដល់ច្រកចេញចូលសាលាខេត្តលេខ១៧៩/១៩ចុះថ្ងៃ១៦-៧-២០១៩​។មន្ទីរដនសសខេត្តកែបលេខ០០៩ដនសស/ក.សុដីចុះថ្ងៃ០៣-៧-២០១៩​។ ខេត្តសម្រេចលេខ៤២៧/១៩បជចុះថ្ងៃ០២-៨-២០១៩​។បើកការដ្ឋាន០២៣/ដនសស-ខកចុះថ្ងៃ២០-៨-២០១៩​។ ថ្ងៃទី៥-១២-២០១៩មន្ទីរបានចុះពិនិត្យបានសន្និដ្ឋានថាសំណង់សង់ខុសពីលិខិតអនុញ្ញាត​។សំណង់នេះក្រោម៣០០០ម៉ែត្រការ៉េរដ្ឋបាលខេត្តកែបសំរេចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថាអាគារកម្ពស់៧ជាន់បានរលំបាក់ដោយមានមនុស្សជាង៣០នាក់កំពុងតែបាត់ខ្លួននៅខេត្តកែប៕ ប្រភពអត្ថបទ៖Pheng-Vannak-New

អានបន្ត

Update៖គិតត្រឹមពេលនេះ សមត្ថកិច្ចបានជួយសង្រ្គោះជនរ.ងគ្រោះ១៩នាក់ ក្នុងនោះជនរ.ងគ្រោះ៤នាក់បានស្លា.ប់! (មានវីដេអូ)

គិតម៉ោង៨យប់ថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ក្នុងនោះជនរ.ងគ្រោះ៤នាក់បានស្លា.ប់(ប្រុស១ស្រី៣នាក់)នៅក្នុងគំនរអគារកម្ពស់៧ជាន់ដែលរលំបាក់ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែបខេត្តកែប។ សូមបញ្ជាក់ថាអគារកម្ពស់៧ជាន់ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែបខេត្តកែបបានបាក់រលំនៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី០៣ខែមករា ឆ្នាំ២០២០នេះ។ជនរ.ងគ្រោះប្រមាណ២០ទៅ៣០នាក់ដែលជាកម្មករសំណង់ត្រូវបានគេសន្និដ្ឋានថាបានជាប់គាំងក្នុងគំនរអគារនេះ។ មានសេចក្តីរាយការណ៍ថាអគារនេះត្រូវបានគេអះអាងថាសាងសង់រួចរាល់ប្រមាណជា៩០ភាគរយហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។ ពាក់ព័ន្ធនឹងករណីរលំបាក់អគារនេះសម្តេចតេជោហ៊ុន-សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញទៅដឹកនាំប្រតិបត្តិការកាយរកជនរ.ងគ្រោះក្នុងគំនរអគារ៧ជាន់ដែលបាក់រលំនៅខេត្តកែបដោយផ្ទាល់តែម្តង៕

អានបន្ត

Update គិតដល់ពេលនេះ មានជនរ.ងគ្រោះស្លា.ប់២នាក់ហើយ ក្នុងគំនរអគារនៅខេត្តកែប

កែប៖ រហូតដល់ម៉ោង៧៖០០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៦នាក់ក្នុងនោះជនរងគ្រោះ២នាក់បានស្លា.ប់នៅក្នុងគំនរអគារកម្ពស់៧ជាន់ដែលរលំបាក់ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែប/ខេត្តកែប។ សូមបញ្ជាក់ថាអគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែប/ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះ។ ជនរ.ងគ្រោះប្រមាណ២០ ទៅ៣០នាក់ដែលជាកម្មករសំណង់ត្រូវបានគេសន្និដ្ឋានថាបានជាប់គាំងក្នុងគំនរអគារនេះ។ មានសេចក្តីរាយការណ៍ថាអគារនេះត្រូវបានគេអះអាងថាសាងសង់រួចរាល់ប្រមាណជា៩០ភាគរយហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។ពាក់ព័ន្ធនឹងករណីរលំបាក់អគារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញទៅដឹកនាំប្រតិបត្តិការកាយរក ជនរងគ្រោះក្នុងគំនរអគារ៧ជាន់ ដែលបាក់រលំនៅខេត្តកែប ដោយផ្ទាល់តែម្តង៕

អានបន្ត

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យរកម្ចាស់សំណង់ អ្នកម៉ៅការ និងជាងសំណង់ភ្លាមៗ ក្រោយអគារបាក់រលំ

(កែប)៖ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី បែន ដារា បានឱ្យដឹងថា អគារដែលបាក់រលំនេះ បានកើតពេលកម្មករកំពុងចាក់ប្លង់សេអគារនៅជាន់ទី៧។លោកស្នងការបានឱ្យដឹងទៀតថា មានកម្មករប្រមាណ២០-៣០នាក់ បានស្ថិតនៅក្នុងអគារពេលបាក់រលំនោះ។ក្នុងនោះរួមទាំងអ្នកម៉ៅការសំណង់ផងដែរ។ ក្រៅពីការបញ្ជាឱ្យកងកម្លាំងបើកប្រតិបត្តិការដោយយកចិត្តទុកដាក់ខ្ពស់លើការជួយសង្គ្រោះជីវិតជនរងគ្រោះហើយនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានដាក់បទបញ្ជាកម្លាំងនគរបាលខេត្តកែប ឱ្យតាមរកម្ចាស់សំណង់ អ្នកម៉ៅការ និងជាងសំណង់ផងដែរ។

អានបន្ត

សម្ដេចតេជោ ហ៊ុន​ សែន បានចេញទៅខេត្តកែប ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ

នៅមុននេះបន្តិចគណនីហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុន​សែន បានបង្ហោះថាៈខ្ញុំនឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ៕ គួរបញ្ជាក់ផងដែរថា៖មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅខេត្តកែបដោយមានករណីបាក់ស្រុតអគារកម្ពស់ជាន់ស្រុតចុះមកក្រោមសង្កត់មនុស្សជាប់នៅខាងក្នុងប្រហែល៤០នាក់នៅខាងក្នុងមានទាំងស្ត្រីមានផ្ទៃពោះទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី៣ខែមករាឆ្នាំ២០២០នៅជិតវត្តសមាធិក្រុងកែបខេត្តកែប។​

អានបន្ត

អាណិតណាស់!​ ទឹកចិត្តររបស់ម្តាយ ទោះឈឺក៏ដោយ ក៏អោយកូនបៅសិនដែរ!

នៅថ្ងែទី៣ខែមករាឆ្នាំ២០២០មានករណីគ្រោះថ្នា.ក់ចរាច.រណ៍មួយបានកើតឡើងនៅផ្លូវជាតិលេខ3គីឡូ140បណ្ដាលអោយមានមនុស្សរងរបួ.សនឹងខូចខា.តម៉ូតូ។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាៈSuon-Veasnaបានបង្ហោះថា៖គ្រោះថ្នា.ក់ចរាចរ.ណ៍ផ្លូវជាតិលេខ3គីឡូ140អត់មានទូរសព្ទថានៅព្រៃនប់ទឹកចិត្តម្តាយទោះឈឺក៏អោយកូនបៅសិនដែរអាណិតណាស់។ ចំពោះមូលហេតុនៃករណីគ្រោះថ្នា.ក់នេះមិនទាន់បានដឹងច្បាស់នៅឡើយទេ៕

អានបន្ត

(មានវីដេអូ)! ខណៈពេលនេះជនរ.ងគ្រោះ៧នាក់ ត្រូវបានជួយសង្គ្រោះ តែមានមនុស្សប្រមាណ២០-៣០នាក់ កំពុងជាប់នៅខាងក្រោមអគារ

កម្មករជាជនរ.ងគ្រោះប្រមាណជា៧នាក់ហើយត្រូវបានជួយសង្គ្រោះចេញពីក្រោមគំនរអគារគិតត្រឹមវេលាម៉ោងប្រមាណ៥៖២០នាទីល្ងាចថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះ។មន្ត្រីខេត្តបានអះអាងថាមានជនរ.ងគ្រោះប្រមាណជា២០-៣០នាក់បានជា.ប់នៅក្រោមអគារដែលបាក់រលំនេះខណៈពួកគេកំពុងធ្វើការ។ គួរបញ្ជក់ផងដែរថាមុននេះបន្តិចវេលាម៉ោង16:30នាទីមានករណីបាក់រលំអាគារកម្ពស់7ជាន់កំពុងសាងសង់បណ្តាលឲ្យមានអ្នករងគ្រោះជាង30នាក់កំពុងជាប់ក្រោមគំនរអាគារ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី៣ខែមករាឆ្នាំ២០២០នៅជិតវត្តសមាធិ-ក្រុងកែបខេត្តកែប។​ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕សូមទស្សនាការផ្សាព្វផ្ទាល់ខាងក្រោម៖

អានបន្ត