អ្នក​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​អះអាង​ថា កម្ពុជា​បាន​នាំ​បន្លែ​ចូល​ពី​ក្រៅ​ប្រទេស​ចន្លោះ​ពី​២០០​តោន​ទៅ​ជាង​៤០០​តោនក្នុង​មួយ​ថ្ងៃដែល​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​និង​ថៃ​…

អ្នក​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​អះអាង​ថា កម្ពុជា​បាន​នាំ​បន្លែ​ចូល​ពី​ក្រៅ​ប្រទេស​ចន្លោះ​ពី​២០០​តោន​ទៅ​ជាង​៤០០​តោនក្នុង​មួយ​ថ្ងៃដែល​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​និង​ថៃ​ហើយ​គិត​ជា​ទឹក​ប្រាក់​ក្នុង​មួយ​ឆ្នាំ​គឺ​កម្ពុជា​ត្រូវ​ចំណាយ​អស់​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​។ ​ដោយ​ឡែក​ហាង​អាហារ​ល្បី​ឈ្មោះ​មួយ​បាន​ប្រមូល​បន្លែ​ដ៏កម្រ​របស់​ខ្មែរ​ជា​ច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ​ជូន​សាធារណៈ​ឲ្យ​បាន​ស្គាល់​ជា​លើ​ដំបូងខណៈ​នៅ​លើ​ទី​ផ្សារ​ភាគ​ច្រើន​មិន​មាន​លក់​ឡើយ​។​ ប្រភពអត្ថបទ៖rfi

អានបន្ត

ជប៉ុន បង្កើតគម្រោងចិញ្ចឹមត្រីឲ្យទទួលបានទិន្នផលខ្ពស់តាមរយៈការប្រើបច្ចេកវិទ្យាទំនើប ដោយជម្រុញឲ្យប្រជាពលរដ្ឋ ងាកមកចាប់យកមុខរបរនេះ ដើម្បីទទូលបានប្រាក់ចំណូលបន្ថែម ពីលើការងារធ្វើស្រែចំការ!

ជប៉ុនបង្កើតគម្រោងចិញ្ចឹមត្រីឲ្យទទួលបានទិន្នផលខ្ពស់តាមរយៈការប្រើបច្ចេកវិទ្យាទំនើបដោយជម្រុញឲ្យប្រជាពលរដ្ឋនៅឃុំស្រអែមខេត្តព្រះវិហារងាកមកចាប់យកមុខរបរនេះដើម្បីទទូលបានប្រាក់ចំណូលបន្ថែមពីលើការងារធ្វើស្រែចំការ បានបង្ហាញពីគោលបំណងបង្កើតគម្រោងចិញ្ចឹមត្រីនិងភ្ញាស់កូនត្រីជាសហគមនដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះវិហារក្នុងឃុំស្រអែមស្រុកជាំក្សាន្ត ដើម្បីចេះចិញ្ចឹមត្រីតាមបច្ចេកវិទ្យទំនើបដែលអាចទទួលបានទិន្នផលខ្ពស់និងប្រាក់ចំណូលបន្ថែមនិងបង្កើតមុខរបរនេះសម្រាប់ពួកគាត់ទៅថ្ងៃអនាគត់។ លោកតិរាអូ-ស៊ិនូបឹ នាយកគ្រប់គ្រងក្រុមហ៊ុនលីតិច(Litech)របស់ជប៉ុនបានឲ្យដឹងថាគម្រោងនេះមានផែនការច្រើនឆ្នាំមកហើយដោយគិតជាសំខាន់ជាងគេគឺបង្កើតកន្លែងភ្ញាស់កូនត្រីដើម្បីពង្រីកវិសាលភាពនៃការចិញ្ចឹមត្រីនៅជុំវិញខេត្តព្រះវិហារឲ្យបានច្រើនដោយសង្ឃឹមថានៅថ្ងៃក្រោយអាចផលិតបានកូនត្រីលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃថោកប្រជាពលរដ្ឋអាចងាកមកចិញ្ចឹមត្រីវិញដែលនេះជាការបង្កើតមុខរបរបន្ថែមពីលើការងាធ្វើស្រែចំការបច្ចុប្បន្ន។ លោកសង្ឃឹមថាគម្រោងនេះអាចនិងជោគជ័យដើម្បីបង្កើតសេដ្ឋកិច្ចជូនប្រជាជនមួយកម្រិតទៀតដោយប្រជាពលរដ្ឋនិងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចិញ្ចឹមត្រីនិងបច្ចេកទេសថ្មីដែលនៅក្នុងគម្រោងនេះក៏មានបំណងនាំប្រជាកសិករទៅរៀនពីបច្ចេកទេសចិញ្ចឹមត្រីនៅប្រទេសថៃផងដែរ។ លើសពីនេះអត្ថប្រយោជន៍សំខាន់ទៅថ្ងៃក្រោយក្រុមហ៊ុនក៏និងជម្រុញទីផ្សារផ្នែកលក់ត្រីដែលកសិករអាចមានទីផ្សារតាមរយៈក្រុមហ៊ុនដែលមានស្រាប់នេះ។ នេះជាគម្រោងថ្មីមួយក្នុងការជួយប្រជាកសិករឲ្យទទួលបានមុខរបរបន្ថែម។ប្រជាពលរដ្ឋប្រមាណជិត៥ពាន់គ្រួសារដែលរស់នៅក្នុងតំបន់អភិរក្សរបស់អាជ្ញាធរព្រះវិហារពី២០ទៅ៣០ភាគរយគឺមានស្រះចិញ្ចឹមត្រីផ្ទាល់ខ្លួនហើយការបង្កើតកន្លែងភ្ញាស់កូនត្រីនៅទីនេះផ្ទាល់វាផ្តល់លក្ខណៈងាយស្រួលសម្រាប់ពួកគាត់និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានច្រើនក្នុងការរកទិញកូនត្រីនិងចំណីត្រីមិនពិបាកស្វែងរកទិញដូចមុន។បើតាមក្រុមហ៊ុនគម្រោងរបស់ជប៉ុនមួយនេះមិនផ្តោតសំខាន់ទៅលើប្រាក់ចំណេញនោះទេ ប្រាក់ដែលបានពីការលក់កូនត្រីឲ្យប្រជាកសិករក្រុមហ៊ុននិងយកទៅជួយប្រជាពលរដ្ឋក្រីក្រនៅឃុំផ្សេងទៀតដែលនៅក្បែរនោះនិងជាពិសេសយកទៅកសាងកន្លែងផលិតទឹកស្អាតនិងអណ្តូងទឹកចំនួន១០០ដើម្បីជួយប្រជាពលរដ្ឋឲ្យមានសុខភាពល្អ។ សូមជម្រាបថានេះគឺជាគម្រោងអេកូវីលីក(Eco-Village)ដែលមានកិច្ចសហការរវាងក្រុមហ៊ុនជប៉ុននិងអាជ្ញាធរព្រះវិហារដើម្បីបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅតំបន់នេះឲ្យទទួលបានប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមត្រីដោយអេកូវីលីក(Eco-Village)ស្ថិតនៅក្នងដែនគ្រប់គ្រងរបស់អាជ្ញាធរព្រះវិហារ។ នៅក្នុងនោះដែរក្រុមហ៊ុនលីតិចរបស់ជប៉ុន(Litech)ក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរព្រះវិហារដើម្បីជម្រុញគម្រោងនេះឲ្យទទួលបានជោគជ័យ៕ ប្រភពអត្ថបទ៖CTC

អានបន្ត

(មានវីដេអូ)ក្រុមឆក់យ៉ាងសកម្មនៅប៉ោយប៉ែតត្រូវបានលោកអធិការនគរបាលដឹកនាំបង្ក្រាបមានភស្តតាងបទល្មើសលាក់ក្រោមពូកសំរាប់រាតត្បាតសង្គម…

ប៉ោយប៉ែត៖ បក្សពួកទំនើង១ក្រុមនៅប៉ោយប៉ែតត្រូវបានលោកអធិការនគរបាលដឹកនាំបង្ក្រាបមានភស្តតាងបទល្មើសលាក់ក្រោមពូកសំរាប់រាតត្បាតសង្គម ១.ឈ្មោះពេជ្រ សុីឡាងភេទប្រុស.អាយុ១៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរគ្មាន។២.ឈ្មោះអោក រស្មីភេទប្រុសអាយុ១៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរគ្មាន។៣.ឈ្មោះសេង លីញភេទប្រុស.អាយុ១៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរគ្មាន។៤.ឈ្មោះនួន វ៉េវភេទប្រុស.អាយុ១៧ឆ្នាំជន.ជាតិខ្មែរ.មុខរបរគ្មាន។៥.ឈ្មោះកែវ មករាភេទប្រុស.អាយុ១៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរកម្មករសំណង់។ ជនទាំង៥នាក់ខាងលើបានសារភាពថាខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពឆក់ ទូរសព្ទ័ដៃជនជាតិចិនជាច្រើនលើកមកហើយពិតប្រាកដមែន នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតដូចជា៖ផ្លូវដើមពុទ្រា.ផ្លូវក្រោយនាគទិព្វ.ផ្លូវ៩៩៩និងផ្លូវ.ជាតិលេខ៥ ក្រោយពេលបានឃាត់ខ្លួនជនទាំង៥បានចង្អុលបង្ហាញបន្ទប់ស្នាក់ ពេលនោះយើងបានរកឃើញដាវនិងកាំបិត.ពូថៅចំនួន៦។ តាមការចង្អុលបង្ហាញថាពេលធ្វើសកម្មភាពរួចជនទាំងនេះបានដកដាវលើកបង្ហាញដើម្បីកំញើញ។ ក្រោយពេលសាកសួរជនសង្ស័យធ្លើយថាខ្លួនពិតជាបានដកដាវគំរាមគេពិតមែន។ ជនសង្ស័យទាំង៥នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តផ្តន្ទាទោសតាមផ្លូវច្បាប់។ វីដេអូ

អានបន្ត

ខ្លាំងៗណាស់បង! ក្មេងស្ទាវ​ៗនិងក្មេងសិស្សសាលាមើលមុខគ្នា ហេីយឌឺដងគ្នាចេញចរិកជេីងកាងទ្រាំមិនបាន​ ទាញដុំថ្ម​ដុំឥដ្ឋ​គប់គ្នា​ទៅវិញទៅមក

អស្ចារ្យណាស់ពួកបងៗងាប់តែអែងបានហេីយកុំនាំទុក្ខដល់គេវេីយជិះម៉ូតូ​ដេញគប់គ្នាប្រសេចប្រសាចពេញផ្លូវ​គ្រាន់តែ​ខឹងរឿងងាកមេីលមុខឌឺដងគ្នា​ចេញចរិកជេីងកាង​នៅជិតសាលាចាក់អង្រែ​ ក្មេងស្ទាវ​ៗ​និងក្មេងសិស្សសាលាមើលមុខគ្នាបន្តិចមិនបាន​ទេ​ដឹងតែបង្ហាញ​រិទ្ធដាក់គ្នា​ហេីយឌឺដងគ្នាទេីបកេីតចេញជាទំនាស់ជិះដេញគ្នា​ពេញផ្លូវ​គ្រាន់តែ​ខឹងរឿងងាកមេីលមុខឌឺដងគ្នា​ចេញចរិកជេីងកាងទ្រាំមិនបាន​ ទាញដុំថ្ម​ដុំឥដ្ឋ​គប់គ្នា​ទៅវិញទៅមកប្រសាចដូចក្នុងរឿង​បង្ក​អ​ស្ថេ​រ​ភាពអសន្តិសុខ​សង្គម​យ៉ាងខ្លាំង​ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ចាក់អង្រែ​ផ្លូវជាតិលេខ២​មានការភ្ញាក់ផ្អើលទាំងថ្ងៃ។ ប្រភពអត្ថបទ៖កូនខ្លាតូច

អានបន្ត

រំភើបណាស់! ក្រុមហ៊ុនយក្សផលិតម៉ាស៊ីនហ្គេមរបស់ជប៉ុនPSP និងNintendo បោះទុនជាង400លានដុល្លារបង្កើតរោងចក្រនៅកម្ពុជា អាចនឹងជួយឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើជាង២ពាន់នាក់ឆាប់ៗនេះ…

ហ្វេសបុក៖ សម្រាប់អ្នកតែងតែចូលចិត្តលេងហ្គេមប្រាកដជាធ្លាប់ដឹងឮរួចមកហើយ អំពីម៉ាស៊ីនហ្គេមចល័តដែលមានភាពល្បីល្បាញឈ្មោះថាSwitchរបស់ក្រុមហ៊ុនមកពីប្រទេសជប៉ុនNintendo។ ចុះប្រិយមិត្តទាំងអស់គ្នាតើធ្លាប់គិតមើលដែរឬទេថាវានឹងអាចមកផលិតនៅប្រទេសយើង និងនាំយកទៅទីផ្សារអន្ដរជាតិ ព្រោះនាពេលឆាប់ៗខាងមុខនេះវានឹងក្លាយទៅជាការពិតហើយ។ ដោយឡែកនៅយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩នេះសម្តេចតេជោហ៊ុន សែនបានបញ្ជាក់នៅលើFacebookផ្លូវការរបស់សម្តេចថាក្រុមហ៊ុនជប៉ុន មីនីបៀ បានបោះទុនលើទឹកប្រាក់ប្រមាណជាង៤០០លានដុល្លារ ដើម្បីវិនិយោគលើការផលិតហ្គេមកំសាន្តPSP.GameនិងNintendo.Gameនៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។ សម្តេចបានបញ្ជាក់ថែមទៀតថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះបានរួមចំណែកក្នុងការផ្តល់ការងារដល់ប្រជាជនខ្មែរជាង៧ពាន់នាក់ ហើយអាចនឹងកើនឡើងដល់២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ នៅលើផេកសម្តេចតេជោបានរៀបរាប់ថា៖ កម្ពុជាទាក់ទាញនិងជាទីទុកចិត្តនៃក្រុមហ៊ុនវិនិយោគបរទេសអរគុណក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុនដែលបាននឹងកំពុងវិនិយោគជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ប្រមាណជាង៤០០លានដុល្លារអាមេរិកនៅកម្ពុជា ដែលបានផ្តល់ការងារដល់កូនក្មួយកម្មករជាង៧ពាន់នាក់ ហើយដែលចំនួននេះនឹងកើនរហូតដល់២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខ

អានបន្ត

ផ្ទុះម៉ីនតោនកក្រើកដី បណ្តាលឲ្យបុរសបើកបរត្រាក់ទ័រម្នាក់រងរបួសធ្ងន់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១៣និង៣០នាទីនៅចំណុចខាងត្បូងភ្នំហេងដានស្ថិតក្នុងភូមិហុងទឹក,ឃុំបារាំងធ្លាក់,ស្រុកភ្នំព្រឹក,ខេត្តបាត់ដំបង ក្នុងពេលដែលឈ្មោះ គ្រី ប្រុស,ភេទប្រុស,អាយុ២៩ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិចក្រី,ឃុំបារាំងធ្លាក់,ស្រុកភ្នំព្រឹក,ខេត្តបាត់ដំបងបើកបរត្រាក់ទ័រភ្ជួរដីចំការដើម្បីបង្កបង្កើនផលបន្ទាប់ពីដីនោះបានធ្វើការប្រមូលផលពោតរួចរាល់នាពេលថ្មីៗកន្លងទៅក៏ស្រាប់តែកង់ត្រាក់ទ័ររបស់គាត់បានជាន់លើគ្រាប់ម៉ីនតោនមួយគ្រាប់ដែលបង្កប់នៅក្នុងដីបណ្តាលឲ្យផ្ទុះឡើងកក្រើកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅទីនោះ។ក្នុងឧប្បត្តិហេតុនេះបានបណ្តាលឲ្យជនរងគ្រោះឈ្មោះ គ្រី ប្រុស ទទួលរងរបួសធ្ងន់ធ្ងរត្រូវបាននាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនរីឯត្រាក់ទ័រដែលកំពុងភ្ជួរនោះបានទទួលរងការខូចខាតទាំងស្រុង។ លោកវរសេនីយ៍ទោសារ៉េត វិសេដ្ឋ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថាដីចំការដែលកើតឧប្បតិ្តហេតុនាពេលនេះត្រូវបានម្ចាស់ចំការធ្វើការភ្ជួររាស់ដាំដុះ បង្កប ង្កើនផលជារៀងរាល់ឆ្នាំប៉ុន្តែពេលមុនៗមិនមានបញ្ហាអ្វីនោះទេទើបក្នុងថ្ងៃនេះការភ្ជួរដីរបស់គាត់បានប៉ះចំគ្រាប់ម៉ីនតោនដែលបង្កប់នៅក្នុងដីនិងបណ្តាលឲ្យកើតមាននូវឧប្បត្តិហេតុបែបនេះ។ សូមជម្រាបជូនថាក្នុងភូមិសាស្រ្តស្រុកនៅតាមតំបន់ព្រំដែនរហូតមកដល់ពេលនេះនៅមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅសេសសល់រាយប៉ាយទាំងក្នុងដីនិងនៅលើដីនៅឡើយដែលយុទ្ធភ័ណ្ឌទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ ហើយជារឿយៗយុទ្ធភ័ណ្ឌទាំងនេះតែងតែបង្កនូវមហន្តរាយដល់ប្រជាពលរដ្ឋនិងទ្រព្យសម្បតិ្តនៅទីនោះ៕

អានបន្ត

មិត្តជប៉ុនគេល្អណាស់🇯🇵! ជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគនៅកម្ពុជាលើរោងចក្រផលិតសំបកកង់រថយន្ត និងយន្តហោះដោយសារតែ…

ហ្វេសបុក៖ អ្នកវិនិយោគមួយក្រុមមកពីជប៉ុន បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីឱកាសវិនិយោគនៅកម្ពុជា ជាពិសេសលើរោងចក្រផលិតសំបកកង់រថយន្ត និងយន្តហោះដែលមិនទាន់មាននៅក្នុងប្រទេស​កម្ពុជា។ ការចាប់អារម្មណ៍នេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តមកិត្តសេដ្ឋាបណ្ឌិត ចមប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងប្រតិភូជម្រុញការវិនិយោគមកពីប្រទេសជប៉ុនមួយក្រុម ដែលសម្របសម្រួលដោយសមាគមកម្ពុជា-ជប៉ុន ដឹកនាំដោយលោកFumiaki.Takahashiជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩កន្លងទៅនេះ។ នៅក្នុងជំនួបពិភាក្សាឯកឧត្តមកិត្តសេដ្ឋាបណ្ឌិតបានលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍បណ្ដាក់ទុនឲ្យកាន់តែច្រើនថែមទៀត ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ដែលកម្ពុជាបានរៀបចំបង្កើតឡើងជាច្រើនតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា បន្ទាប់ពីភាគីជប៉ុនចង់ទទួលបានការណែនាំមួយចំនួនពីឯកឧត្តម និងចង់សិក្សាស្វែងយល់ពីវិស័យឧស្សាហកម្ម និងឱកាសវិនិយោគនៅកម្ពុជា។

អានបន្ត

គិតយ៉ាងណាទៅ បើឡានមួយគ្រឿង មានម្ចាស់ដល់ទៅ២នាក់ ថែមទាំងមានឯកសារដូចគ្នាទៀត

(ខេត្តសៀមរាប)៖ អនុវត្តន៍​ដីកា​របស់​សាលា​ដំបូង​ខេត្តសៀ​មរាបដកហូត​រថយន្ត Luxus 470១​គ្រឿង​ពណ៌​ស្លែ​ ស៊េរីឆ្នាំ១៩៩៨ យក​ទៅ​រក្សាទុក​នៅ​តុលាការខេត្ត​ជា​បណ្តោះអាសន្នរង់ចាំ​ការ​​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​​ថ្ងៃ​ទី​១២ខែធ្នូ​ឆ្នាំ​២០១៩ ស្ថិតនៅ​ហាង​ល​ក់​ទូរស័ព្ទ​ដៃយីហោ លាង ហៃ ក្នុងភូមិតាវៀន,សង្កាត់​សាលា​កំរើក,ក្រុង​សៀមរាប ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិ​វិធី​ដោយ​លោក ឡុង សារ៉ាត់ អាជ្ញាសាលា​នៃ​សាលាដំបូង​ខេត្ត​សៀមរាបដោយមាន​កា​រចូលរួម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​​និង​ភាគី​ទាំងស​ងខាង​ចូលរួម​ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ឡុង សារ៉ាត់ អាជ្ញាសាលា​​នៃ​សាលាដំបូង​ខេ​ត្ត​សៀមរាបដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ​បាន​ឲ្យ​ដឹងថាករណី​នេះ​លោក​មិន​បកស្រាយ​អ្វី​នោះទេដោយ​គ្រាន់តែ​មក​អនុវត្តន៍​តាមតែ​ដីកាប៉ុណ្ណោះ​។ ​ចឹ​ង​ទេភាគី​ទាំងសងខាង​មាន​សិទ្ធិ​ស្វែងរក​ឯក​សារ​ពាក់ព័ន្ធ​ផ្សេងៗ​យកទៅ​​តទល់​គ្នា​នៅ​តុ​លាការ

អានបន្ត

អ្នកឈ្នះរត់គេចខ្លួនអ្នកចាញ់ដេកស្លាប់! យុវជនមួយក្រុមដេញវាយយុវជន២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់…(មានវីដេអូ)

ភ្នំពេញ៖ កាលពីម៉ោង៩និង៤០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ដែលស្ថិតនៅមុខស្ថានទូតថៃនៅតាមផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់.ខណ្ឌចម្ការមន មានការណីក្មេងស្ទាវដេញកាប់គ្នាហើយបណ្តាលអោយស្លាប់មនុស្សនិងម្នាក់ទៀតរងរបួសធ្ងន់។ តាមប្រភពបានអោយដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្ទាវមួយក្រុមជិះម៉ូតូឌុបគ្នា៤ទៅ៥គ្រឿង មិនចាំម៉ាកដេញវាយយុវជនពីរនាក់តាមបណ្តោយផ្លូវកើតហេតុពីជើងទៅត្បូង។ ពេលនោះផងដែរជនរងគ្រោះបានស្រែកថាចោរៗ ហើយភ័យពេកក៏ដួលម៉ូតូក៏ត្រូវក្រុមជនសង្ស័យវាយបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកសាកសពយកទៅតម្កល់នៅវត្តរង់ចាំធ្វើកោសល្យវិច័យ។ សម្ភារបន្សល់ទុកនៅកន្លែងកើតហេតុមាន៖ កាំភ្លើងមួយដើមម៉ាកK59,ម៉ូតូម៉ាកBeatពណ៍សលាយក្រហមស្លាកលេខពោធិ៍សាត់ 1I-8728។ ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងយកវត្ថុតាង ទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្តដោយមិនទាន់អាចបញ្ជាក់ទេថាករណីនេះបណ្តាលមកពីអ្វី។ ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ៕

អានបន្ត

ប្ដីចិត្តអប្រិយ ប្រពន្ធ​សម្រាលកូន​បាន១​ខែ​ វាយធ្វើបាបនាងរួចរត់​ចោល​បាត់

(ភ្នំពេញ)៖ កំសត់ម្លេះស្ដ្រី​ម្នាក់​ទើប​សម្រាលកូន​បាន​ជាង​១​ខែ ត្រូវ​បាន​ប្ដី​វាយធ្វើបាប និង​ចុះ​ទៅ​ចោល​ដោយ​ទុក​ឲ្យ​ប្រពន្ធនិង​កូន​រស់នៅ​រកតែ​បាយ​ហូប​មិន​បាន​ផង​បង្កការភ្ញាក់ផ្អើល ​នៅ​វេលា​ម៉ោង​៧​និង​៣០៥នាទី​យប់ថ្ងៃ​ទី​១១ខែធ្នូ​ឆ្នាំ២០១៩ ស្ថិតនៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង​៣,សង្កាត់​ចោម​ចៅ​ទី​១,ខណ្ឌ​ពោធិ៍​សែន​ជ័យ,រាជធានីភ្នំពេញ។ ស្ដ្រីកម្សត់ខាងលើ​មានឈ្មោះ ចាន់​ ភក្ដីអាយុ​២៨​ឆ្នាំនិង​កូនប្រុស​ទើបបាន​ជាង​១​ខែមានស្រុក​កំណើត,រស់នៅ​ភូមិ​ឫស្សី​ជួរ,ឃុំ​ក្រោលគោ,ស្រុក​ស្វាយ​ជ្រំ,ខេត្តស្វាយរៀងស្នាក់​នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ។ចំណែក​ប្ដី​ត្រូវគេស្គាល់ឈ្មោះ សា​រិ​ទ្ធ អាយុ​២៩​ឆ្នាំរស់នៅ​ស្រុកជាមួយ​គ្នា​តែ​ភូមិ​ឃុំ​ផ្សេង​គ្នា។ តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ខាងលើ​បាន​និយាយ​រៀបរាប់​ទាំងទឹកភ្នែកថារូប​គាត់និង​ប្ដី​បាន​ស្រលាញ់​ដោយ​ចិត្តនិង​ចិត្ត​ហើយ​រស់នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយនិងបង្កើត​បានកូន​ប្រុស​ម្នាក់អាយុ​ទើបតែ​ជាង​១​ខែ។ ប្ដី​របស់​គាត់​ជា​កម្មករ​សំណង់ចំណែក​រូប​គាត់​វិញ​ពុំ​មានការ​ងារ​ធ្វើ​ទេព្រោះ​គាត់​ទើបនឹង​សម្រាលកូន។ប្រភពដដែលបានបន្តទៀតថានៅមុន​ថ្ងៃ​កើតហេតុ​មួយ​ថ្ងៃ​ប្តី​របស់​គាត់​បាន​នាំ​មិត្ត​ភ័ក្តិ​មក​ផឹកស៊ី​នៅ​បន្ទប់​ផ្ទះ​ជួល​របស់​គាត់ ដោយ​បំរុង​ឲ្យ​មិត្ត​ភ័ក្តិ​រស់នៅ​បន្ទប់​ជួល​ជាមួយ​ទាំង​គាត់​កំពុង​តែ​មាន​ជីវភាព​ខ្វះខាត​ផងបែរជា​ប្ដី​ឲ្យ​មិត្តភក្តិ​នៅ​ជាមួយ​ទៀតពេល​នោះ​គាត់​បាន​និយាយ​មិន​ចង់​ឲ្យ​នៅ​ជាមួយ​ធ្វើ​ឲ្យ​ឈ្លោះប្រកែក​សម្តី​គ្នា​រហូត​ប្ដី​វាយ​ធ្វើបាបរួច​ក៏​ចុះ​ចោល​គាត់​ទៅ​បាត់​តែ​ម្ដង ។ ប្រភព​ដដែល​បាន​រៀបរាប់​បន្ត​ទៀត​ថាកាលពីមុន​គាត់និង​ប្ដី​តែងតែ​រស់នៅ​ដោយ​មាន​ជីវភាព​ខ្វះខាត ថ្ងៃ​ខ្លះ​ដេក​ទាំង​អត់បាយ មួយ​ថ្ងៃ​២​ថ្ងៃ​ក៏​មាន​ដែរ។ បន្ទាប់​ពី​ការ​លិចលឺ​ថាមាន​ស្ត្រី​ទើប​សម្រាលកូន​ហើយ​ប្តី​រត់​ចោល​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​ទី​២មានការ​អាណិតអាសូរ​ពេក​ក៏​បាន​ជួយ​ជា​អង្ករ​ចំនួន​៥​គីឡូ និង​ម្ហូបអាហារព្រមទាំង​មុង​ភួយដល់ស្ត្រី​ដែល​ត្រូវ​ប្តី​រត់​ចោល។

អានបន្ត