ក្រោយពីរិះគន់កន្លងមក ! ពេលនេះអាជ្ញាធរខណ្ឌចំការមនចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលកំសាន្ត​ លួចបង្កប់ហ្គេមបាញ់ត្រី និងឃាត់ខ្លួនមនុស្សបានចំនួន​១១នាក់

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែ​ធ្នូ​ ឆ្នាំ២០១៩នេះ សមត្ថកិច្ចខណ្ឌចំការមនបានចុះបង្ក្រាបទីតាំងអាជីវកម្មមជ្ឈមណ្ឌលកំសាន្តសំរាប់កុមារ​ ហ្គេម​ វេីលដ៏​ ដែលស្ថិតនៅក្រោយស្ថានទូតអូស្ត្រាលី​ផ្លូវលេខ​៧៨,ភូមិ១៤,សង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ។ ប្រភពព័ត៌មានឲ្យដឹងថាសមត្ថកិច្ចបានត្រួតពិនិត្យនិងរកឃេីញទូរហ្គេមបាញ់ត្រីចំនួន០៨​គ្រឿង ដែលដាក់បង្កប់នៅក្នុងមជ្ឈមណ្ឌលកំសាន្ដនេះ​។ សមត្ថកិច្ចបានសម្រេចដកហូតទូរហ្គេមទាំងអស់នេះមករក្សាទុកនៅសាលាខណ្ឌចំការមន​និងបាននាំអ្នកពាក់ព័ន្ធចំនួន​១១នាក់​ដើម្បីមកសាកសួរព័ត៌មានបន្ថែមនៅសាលាខណ្ឌចំការមន​។ ប្រភពបន្តថាចំពោះបញ្ហាពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌចំការមន លោកអភិបាលខណ្ឌចំការមន នឹងបន្តចាត់វិធានការចុះបង្រ្កាបបន្តបន្ទាប់ទៀត៕

អានបន្ត

គួរឲ្យអាណិតណស់ ! បុគ្គលិកក្រុមហ៊ុន Opennet ម្នាក់ឡើងតខ្សែអ៊ិនធើណេត ប៉ះចរន្តអគ្គីសនី ឆក់ឆេះសក់ និងឆេះខ្នង ដូចគេដុតទាំងរស់

(ភ្នំពេញ)៖ហេតុការណ៍គ្រោះថ្នាក់នេះបាន​កើតឡើងនៅថ្ងៃទី១២​ខែធ្នូឆ្នាំ២០១៩ស្ថិតនៅផ្លូវជាតិលេខ៦ក្នុង​ភូមិគៀនឃ្លាំង,សង្កាត់ព្រែកលៀប,ខណ្ឌជ្រោយចង្វា។ បុគ្គលិកក្រុមហ៊ុន Opennet ឡើងតខ្សែអ៊ិនធើ​ណេតប៉ះចរន្តអគ្គីសនីឆក់ឆេះសក់និងឆេះខ្នងដូច​គេដុតទាំងរស់តែសំណា​ងល្អត្រូវអ្នកធ្វើការជាមួយគ្នារួមទាំងអ្នកភូមិនាំគ្នាទាញយកចេញបញ្ជូនទៅសង្គ្រោះរួច​ផុតពីគ្រោះថ្នាក់ដល់អាយុជីវីត។ ជនរងគ្រោះត្រូវនគរបា​លអោយដឹងថាមានឈ្មោះ ទឹម ឈុន អាយុ៣០ឆ្នាំជាបុគ្គលិកក្រុមហ៊ុនOpennet ស្នាក់នៅម្តុំសួនឧស្សាហ៍កម្មកា​ណាឌីយ៉ាក្នុងសង្កាត់ចោមចៅ២,ខណ្ឌពោធិ៍សែនជ័យ,ត្រូវចរន្តអគ្គីសនីឆក់​ឆេះសក់និងឆេះខ្លោចខ្នងរងរបួសធ្ងន់ធ្ងរត្រូវបានអ្នកធ្វើការជាមួយគ្នាដឹកតាមម៉ូតូកង់៣បញ្ចូនទៅកាន់មន្ទីរពហុព្យាបាលតុសិត។ ប្រភពពត៌មាននៅកន្លែងកើត​ហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុគ្គលិកក្រុមហ៊ុនខ្សែ​កាបមានគ្នា២នាក់បានដាក់ជណ្តើរឡើងតខ្សែអ៊ីនធើណេត។ ខណៈតបណ្តាញនោះជនរងគ្រោះក៏បានដាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវហើយបាននឹងប៉ះបណ្តាញអគ្គីសនីឆក់បែកផ្កាភ្លើងឆេះសក់និងអាវបណ្តាលអោយឆេះខ្លោចខ្នង។ ប្រភព​បន្តទៀតថាភ្លាមៗត្រូវបានអ្នកធ្វើការការជាមួយគ្នាទៅដោះខ្សែក្រវា​ត់ចាប់ទាញចេញយក​ដាក់លើដំបូលផ្ទះក្រោយមកអ្នកភូមិបាននាំគ្នាជួយទំលាក់នាំយក​ទៅសង្គ្រោះ។ បើតាមឈ្មោះឃួន ចាន់ធី អាយុ៣៥ឆ្នាំដែលជាអ្នកធ្វើការជាមួយគ្នាបានអោយដឹងថាខ្លួនត្រូវបានបុគ្គលិកក្រុមហ៊ុនជួលក្នុង១ថ្ងៃតម្លៃ១៥ដុល្លារម្នាក់ដើម្បីអោយតខ្សែអ៊ិនធើណេ​តនៅពេលគាបខ្សែក៏ប៉ះខ្សែបណ្តាញអគ្គិសនីឆក់ចរន្តឆក់បណ្តាលអោយរងរបួសធ្ងន់តែម្តង៕

អានបន្ត

ឃាត់ខ្លួនជនជាតិចិន៣នាក់ ក្នុងករណីចាប់ជនជាតិចិនដូចគ្នាបង្ខាំងជំរិតទារប្រាក់នៅស្រុកកោះធំ

ស្រុកកោះធំ៖ ករណីជនជាតិចិនចាប់ជនជាតិចិនបង្ខាំងជំរិតទារប្រាក់កើតហតុនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី នៅចំណុចភូមិជ្រៃធំ,ឃុំសំពៅពូន,ស្រុកកោះធំ,ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ(តឹង ធៀនសឹង)ភេទប្រុស,អាយុ១៨ឆ្នាំជាជនជាតិចិនមានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម,ឃុំក្អមសំណរ,ស្រុកលើកដែក,ខេត្តកណ្ដាល,មានមុខរបរជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា។ឃាត់ខ្លួនជនសង្ស័យ០៣នាក់៖ ១-ឈ្មោះស៊ាវ ជីវ័យ,ភេទប្រុស,អាយុ២៦ឆ្នាំជនជាតិចិន មុខរបរជាកម្មករ។ ២-ឈ្មោះចាង វ័យជី,ភេទប្រុស,អាយុ១៩ឆ្នាំ,ជនជាតិចិន មុខរបរជាបុគ្គលិកទីផ្សារ។ ៣-ឈ្មោះចឹង វួយភីង,ភេទប្រុស,អាយុ២៤ឆ្នាំ,ជនជាតិចិន មានមុខរបរជាបុគ្គលិកទីផ្សារអ្នកទាំង៣ស្នាក់នៅភូមិជ្រៃធំ,ឃុំសំពៅពូន,ស្រុកកោះធំ។ដកហូតបានរថយន្ត០១គ្រឿង,កាំបិប៉័ងតោ១កូនកាំបitស្រួច+កន្ត្រៃ១,លិខិតឆ្លងដែន២ច្បាប់,ទូរស័ព្ទ៣គ្រឿង,កាបូបដៃ១,កាតធនាគារ(ATM)១០សន្លឹក,ប័ណ្ណសម្គាល់ខ្លួន ២សន្លឹក,លិខិតជួលរថយន្ដ១ច្បាប់,ពិលឆក់១គ្រឿង,ម៉ាស់៥។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី។

អានបន្ត

ជួយស៊ែររកសាច់ញ្ញាតិគាត់ផង ! លោកយាយចំណាស់ម្នាក់គាត់មានស្មារតីវង្វេង មិនអាចចាំផ្លូវត្រលប់ទៅផ្ទះវិញបាន…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីវេលាមុននេះបន្តិចមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះ(កូនអ្នកជនបទ ត្បូងឃ្មុំ)បានបង្ហោះប្រកាសស្វែងរកសាច់ញ្ញាតិរបស់លោកយាយម្នាកដែលគាត់មានស្មារតីវង្វេង មិនអាចរកផ្លូវត្រលប់ទៅផ្ទះវិញបាន។ បើតាមប្រភពគណនីយហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ មេត្តាជួយស៊ែរម្នាក់1ផងលោកយាយចំណាស់ម្នាក់គាត់បានប្រាប់ឈ្មោះថាគាត់ឈ្មោះលោកយាយឈ្នោះ (យៀន) បានជិះកង់បីពីខាងទីរួមខេត្តកំពង់ចាមមកដល់ចំនុចភូមិដូនៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំគាត់មានស្មារតីវង្វេងព្រោះ​ គាត់អត់ស្គាល់ផ្លូវទៅផ្ទះគាត់វិញទេញ្ចឹងបើបងប្អូនណាបាត់ម្ដាយរឺក៏យាយជួយទាក់ទងមកផងមើលទៅគាត់យំខ្លាំងណាស់😓😭🙏#អាចឆាតសួររឺខល098814486#ខ្ញុំព្យាយាមខលទៅABCអត់ចូល

អានបន្ត

សូមប្រុងប្រយត្ន័ទាំងអស់គ្នា ! ទុស្សេចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងអស់ទាំងស្រុង នៅស្រុកបាទី

តាកែវ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយជះទឹកពន្លត់ តែមិនអាចគ្រប់គ្រងបាននោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិខ្នារធំ,ឃុំពារាម,ស្រុកបាទី,ខេត្តតាកែវ ។សមត្ថកិច្ចបានបញ្ជាក់ថាអគ្គិភ័យបានឆេះផ្ទះដែលមានម្ចាស់ផ្ទះឈ្មោះ ឌី អុក ភេទប្រុស,អាយុ១៩ឆ្នាំ,មុខរបរកសិករស្នាក់នៅផ្ទះកើតហេតុ។ ជាក់ស្តែងអគ្គិភ័យបានឆេះបំផ្លាញផ្ទះដែលមានទំហំ៦ម៉ែត្រ គុណ៧ម៉ែត្រ,ស្រូវ,ទូរទស្សន៍,គ្រែប្រអប់,ប្លង់ដី រួមនិងឯកសារមួយចំនួនទៀត ភ្លាមៗបង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ឡានទឹកអស់១គ្រឿងទើបរលត់ទៅវិញជាស្ថាពរ។ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថាបណ្តាលមកពីទុស្សេខ្សែភ្លើង ៕

អានបន្ត

សឹងតែមិនគួរឲ្យជឿ ! បុរសកើតជំងឺ Depression ធ្លាក់ខ្លួនក្លាយជាអ្នកសុំទាន មានសមត្ថភាពអាចនិយាយបានដល់ទៅ ៥ភាសាបានយ៉ាងស្ទាត់ជំនាញ…(មានវីដេអូ)

(ហ្វេសប៊ុក)៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់មកហើយ កាលពីពេលថ្មីៗនេះមានវីដេអូមួយត្រូវបានមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៏យ៉ាងខ្លាំង និងបាននាំគ្នាស៊ែរចែករំលែករហូតដល់​ជាង១មុឺងដងឯណោះពាក់ពន័្ធនឹងបុរសម្នាក់ដែលបា​នអះអាងខ្លួនជាអ្នក​សុំទានប៉ុន្ដែចំណះដឹងរបស់គាត់វិញគឺពិតជាពិសេសនិងល្អខ្លាំងតែម្ដង។ ជាមួយគ្នានេះដែរបុរសរូបនេះក៏បានបញ្ជាក់ថា កាលពីអតីតកាលរបស់ខ្លួនគឺរូបលោកក៏ធ្លាប់ជាអ្នកBusinessមួយរូបដែលមានកេរ្ដិ៍ឈ្មោះម្នាក់ផងដែរប៉ុន្ដែក្រោយមកគាត់ក៏មានជំងឺDepressionកម្រិតធ្ងន់ធ្ងរតែគាត់មិនបានជ្រើសរើសយកវិធីសម្លាប់ខ្លួនយកមកប្រើប្រាស់នោះទេទើបដូច្នេះហើយគាត់បានសម្រេចចិត្ដដើរសុំទានគេយ៉ាងដូច្នេះតែម្ដង។ ទន្ទឹមនឹងនេះដែរក្រោយពីបានស្ដាប់ អំពីជីវប្រវត្ដិដ៏កំសត់​របស់អ្នកសុំទានខាងលើរួចមកស្រាប់តែមានម្ចាស់គណនីយហ្វេសប៊ុកមួយបានទម្លាយអំពីវីដេអូចាស់មួយរបស់មេបក្សស្មូមសុំទានខាងលើ(កែវ សុដារ៉ា)កាលពីអំឡុងឆ្នាំ២០១៧ស្ដីពី រូបគាត់បានទៅសុំស្រាបៀរគេផឹកហើយនឹងបានទម្លាយប្រាប់ឲ្យដឹងពីចំនេះដឹងរបស់លោកគឺអាចនិយាយបានរហូតទៅដល់៥ភាសាឯណោះដែលមានដូចជា ខ្មែរ អង់គ្លេស វៀតណាម ចិន បារាំង ជាដើម។ ​​

អានបន្ត

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងលោកជំទាវបានរៀបចំពិធីមួយហៅថា(ហោមពិធី)និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ…(មានរូបភាព)

(ក្រុងព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីមួយហៅថា(ហោមពិធី) និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុនៅរង្វង់មូលតោ២,ក្នុងសង្កាត់លេខ៤,ក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងលោកជំទាវ ព្រមទាំងឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញធ្វើជាអធិបតីដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ធ្វើពិធីនេះផ្ទាល់ ក្នុងនោះឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា៖ ពិធីនេះធ្វើឡើងតាមបែបព្រះពុទ្ធសាសនាផងនិងតាមបែបព្រហ្មញ្ញសាសនាផង ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន,សិរីសួស្តី,ជ័យមង្គល,បវរមហាប្រសើរជូនថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ,អាជីវករ,ពាណិជ្ជករ,ប្រតិបត្តិករ,វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅទូទាំងខេត្តព្រះសីហនុបណ្តេញចេញនូវគ្រោះភ័យអន្តរាយព្រមទាំងនាំមកនូវការអភិវឌ្ឍន៍រីកចម្រើន។ នៅក្នុងពិធីមង្គលនេះ

អានបន្ត