បងប្អូននៅ​ក​ម្ពុជា​ក្រោមបានបង្ហោះសារមួយបង្ហាញ​ការ​គាំទ្រ​ជម្រើសជាតិ​កម្ពុជាពេល​ប៉ះ​វៀតណាម អានហើយស្ទើរ​ស្រក់​ទឹកភ្នែក ​

ហ្វេ​ស​ប៊ុ​ក​៖ មានប្រភព​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ Khmer Krom Man Journalist បាន​បង្ហោះសារមួយដល់ក្រុមជម្រើសជាតិកម្ពុជាដោយបានសរសេរ​រៀបរាប់​ថា “​នៅ​កម្ពុជា​ក្រោម​យើងខ្ញុំ អ្នក​ដែល​ចេះ​មើល​បាលទាត់ស្ទើ​តែ ១០០% គាំទ្រ​ក្រុមបាលទាត់​កម្ពុជានៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៅ​ម៉ោង៧ ស្អែក​នេះបើ​ទោះជា​សព្វថ្ងៃរស់នៅ​ក្នុង​ប្រទេស​វៀតណាម​ក្តី។ ខ្មែរក្រោម​ខ្លះដែល​មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន បាន​បញ្ចុះតម្លៃ​ជូន​ភ្ញៀវ ចាបពី ៥០-១០០% នៅ​ពេល​គោព្រៃ​កម្ពុជាឈាន​ចូល​ដល់​វគ្គ​នេះជា​ប្រវត្តិសាស្ត្រ​ថ្មី។ កម្ពុជាតស៊ូ​ឡើង 🇰🇭🇰🇭🇰🇭💪💪💪ក្រោយ​អាន​សារ​មួយ​នេះ​បាន​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​ជា​ច្រើនមានការ​អួល​ដើម​ក ព្រោះតែ​ខ្មែរក្រោម​នៅ​តែ​ស្រឡាញ់និង​គាំទ្រ​ប្រទេស​ក​ម្ពូ​ជាទោះបីជា​ខ្លួន​រស់នៅ​ទឹកដី​វៀតណាម​ក៏​ដោយ​៕

អានបន្ត

សូមជួយស៊ែរផង!ថៅកែហាងពេជ្រម្នាក់ប្រកាសឧបត្ថម្ភម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿងដល់អ្នកគ្រូ…

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឲ្យកោតសរសើរដោយអ្នកគ្រូបង្រៀនម្នាក់បានតស៊ូដើរលើវាលខ្សាច់៥គីឡូដីហាលថ្ងៃជារៀងរាល់ថ្ងៃដើម្បីបានបង្រៀនផ្ទេរចំណេះដឹងដល់ក្មេងៗដោយអ្នកគ្រូនៅភូមិទី៨ឃុំកោះសំរោងស្រុកកំពង់សៀមខេត្តកំពង់ចាម។ បន្ទាប់ពីមានការចែករំលែកពេញបណ្តាញសង្គមដូច្នេះនារីស្រស់ស្អាតម្នាក់ដែលជាថៅកែហាងពេជ្រដែលតែងតែធ្វើនូវអំពើសប្បុរសធម៌បានបង្ហោះនៅលើហ្វេសប៊ុកថាខ្លួននឹងឧបត្ថម្ភម៉ូតូម៉ាកឌ្រីមសង់ឆ្នាំ២០២០មួយគ្រឿងដល់អ្នកគ្រូបង្រៀននិងសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទីនោះផងដែរ។នេះបើយោងតាមការបង្ហោះនារីស្រស់ស្អាតបានសរសេររៀបរាប់ថា៖គ្រូបង្រៀនជាអ្នកមានគុណទី២ជាអ្នកផ្ទេរចំណេះវិជ្ជាដើម្បីអនាគតប្អូនៗ។ខ្ញុំពិតជាសរសើរទឹកចិត្តអ្នកគ្រូ​ម៉ៅខ្លាំងណាស់ហើយក៏អាណិតខ្លាំងដែរព្រោះត្រូវដើរមកបង្រៀនក្មេងៗរាល់ថ្ងៃបែបនេះ​😥😥😥 ខ្ញុំមិនដឹងថាលើវាលខ្សាច់ មានផ្លូវអាចជិះម៉ូតូបានឬអត់ទេខ្ញុំចង់លើកទឹកចិត្តអ្នកគ្រូដោយជួយជាម៉ូតូម៉ាកឌ្រីមសង់ឆ្នាំ២០២០មួយគ្រឿងហើយដឹកឱ្យគាត់ដល់កន្លែងតែម្ដង​ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររបស់គាត់។ មានបងប្អូនណាស្គាល់គាត់ឬនៅជិតគាត់ទេខ្ញុំចង់ដឹងច្បាស់ថាគាត់នៅទីណាអាចយកម៉ូតូទៅជូនគាត់ដល់កន្លែងបានឬអត់។បើមានអ្នកស្គាល់ជួយប្រាប់ផង​ធ្វើអំពើល្អទាំងគ្នា 😊😊😊

អានបន្ត

អរគុណជប៉ុន! ទីលានបាល់ទាត់Futsalថ្មី ត្រូវបានផ្តល់ជូនទៅកាន់វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ដោយក្រុមហ៊ុនTaica…

នៅថ្ងៃទី៥ខែធ្នូឯកឧត្តមមិកាមិ-ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានចូលរួមពិធីប្រគល់ទីលានបាល់ទាត់ដោយក្រុមហ៊ុនTaicaនៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនខេត្តព្រៃវែង។ឯកអគ្គរាជទូតមិកាមិ បានសម្តែងអំណរគុណចំពោះលោកSuzuki-Taitoប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនTaica សម្រាប់ការបន្តឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជានិងរំពឹងទុកថាក្មួយៗដែលខិតខំហ្វឹកហាត់នៅទីលាននេះនឹងក្លាយជាកីឡាករលំដាប់អន្តរជាតិ។ នេះគឺជាទីលានបាល់ទាត់ទី២ហើយដែលឧបត្ថម្ភដោយក្រុមហ៊ុនTaicaដល់កម្ពុជា។នៅក្នុងពិធីនេះមានសារវីដេអូពីលោកHonda-Keisukeអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា។ក្រៅពីនោះក៏មានការបង្ហាញនូវមេរៀនបាល់ទាត់ដោយសាលាបាល់ទាត់SOLTILOនិងការប្រកួតមិត្តភាពរវាងសិស្សវិទ្យាល័យនិងក្រុមកីឡាករបាល់ទាត់នារីរបស់ក្រុមហ៊ុនTaicaកម្ពុជានៅទីលានបាល់ទាត់ថ្មីនេះផងដែរ។

អានបន្ត

បើគាំទ្រស្នាដៃខ្មែរស៊ែរមួយ! ដបទឹកក្ដៅ ត្រជាក់ ធ្វើអំពីបំពងឫស្សី មានមាត្រាដ្ឋានត្រឹមត្រូវ ជាស្នាដៃកូនខ្មែរ…

សព្វថ្ងៃផលិតផលដែលផលិតពីជ័រប្លាស្ទិកគឺមានច្រើនសន្ធឹកសន្ធាប់ដែលយើងប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បរិស្ថាននៅពេលថ្ងៃអនាគត។មនុស្សម្នាក់ៗត្រូវការប្រើជាចាំបាច់ដូចជាស្បោង,ដបទឹកជាដើមដើម្បីបំពេញតម្រូវការរបស់ខ្លួននៅក្នុងការរស់នៅ។ យ៉ាងណាមិញយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មះMoon-Kanhaបានបង្ហោះរូបភាពអមជាមួយនឹងការសរសេរដោយរដ្ឋាដបទឹកក្តៅត្រជាក់ធ្វើអំពីបំពង់ឬស្សីមានមាត្រដ្ឋានត្រឹមត្រូវគួរលើកស្ទួយទាំងអស់គ្នាស្នាដៃខ្មែរ។តាមរយៈរូបភាពដូចដែរយើងឃើញថាដបទឹកមានតួខ្លួនជាឬស្សីដែលមានឆ្លាក់ប្រសាទអង្គរវត្តនិងអក្សរខ្មែរថាកម្ពុជាជាមួយអក្សរអង់គ្លេសថាCambodiaនិងមានការរចនាផ្សេងៗទៀត។ ដូច្នេះសូមបងប្អូនជួយគាំទ្រផលិតផលជាតិហើយវាក៏មានរូបរាងស្រស់ស្អាតនិងមានមានរំខានត្រឹមត្រូវផងដែរ បើបងប្អូនមានចំណាប់អារម្មណ៍សូមទំនាក់ទំនង់ទៅគណនីហ្វ៊េសបុកខាងលើ៕

អានបន្ត

ជួយស៊ែរផង! វិធីងាយៗដើម្បី លាងបន្សាបជាតិពុល នៅក្នុងបន្លែផ្លែឈើ ដោយប្រើធ្យូង…

យើងដឹងហើយថាបន្លែផ្លែឈើដែលលក់នៅលើទីផ្សាភាគច្រើនគឺមានជាតិគីមីជាហេតុធ្វើអោយមានផលប៉ះពល់ដល់សុខភាពអ្នកបិភោគ។ខាងក្រោមនេះជាវិធីសាស្រ្តមួយដែលអាចជួយបន្សាបជាតលពុលនៅក្នុងបន្លែផ្លែឈើ៖ ធ្យូងអាចបន្សាបជាតិពុលដែលជាប់នៅជាមួយបន្លែនិងផ្លែឈើ។ដើម្បីប្រាកដថាបន្លែត្រូវបានលាងសំអាតជាតិពុលនិងថ្នាំកសិកម្មផ្សេងៗសូមយកដុំធ្យូងមកដាក់ដាក់ជាមួយបន្លែហើយត្រាំទឹកអោយបាន១៥នាទីរួចហើយលាងសំអាតម្តងទៀតដោយទឹកត្រជាក់និងជាទឹកស្អាត បន្ទាប់មកចាំយកមកបរិភោគ។វាជួយកាត់បន្ថយជាតិពុលនៃថ្នាំកសិកម្មបានដល់៩០%។វាកាន់តែមានប្រសិទ្ធិភាពខ្ពស់ប្រសិនបើយើងប្រើដុំធ្យូងដែលផលិតចេញពីដើមឬស្សី។ធ្យូងឬស្សីល្អបំផុតក្នុងការបន្សាបជាតិពុល៕ ប្រភពអត្ថបទ៖KHMERBUZZ24.COM

អានបន្ត

ជួយស៊ែរយកតែបុណ្យទៅ! អាណិតណាស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ គាត់ជាកូនទោលមានតែម្តាយគ្មានឪពុកទេ ហើយត្រូវពួកឆកឪកាសដោះយកខ្សែករនឹងទូរស័ព្ទទៀត…

សូមបងប្អូនទំាងអស់គ្នាជួយshareម្នាក់មួយមក!គាត់ជាក្រុមការងាររបស់ខ្ញុំ គាត់ជួបគ្រោះថ្នាក់ចរាចរណ៍តែគាត់ជាកូនទោលមានតែម្តាយគ្មានឪពុកទេ… ហ្វេសបុក៖ ដោយយោងតាមរយៈហ្វេសបុកប្អូនស្រីម្នាក់ដែលមានឈ្មោះថា(Izme Izme)បានសរសេររៀបរាប់ថា៖ សូមបងប្អូនទំាងអស់គ្នាជួយshareម្នាក់មួយមកគាត់ជាក្រុមការងាររបស់ខ្ញុំ គាត់មានគ្រោះថ្នាក់ចរាចរណ៍តែគាត់ជាកូនទោលមានតែម្តាយគ្មានឪពុកទេ ហើយពេលមានគ្រោះថ្នាក់ឆ្លៀតមានពួកឆក់ឱកាសដោះយកខ្សែករ និងយកទូរស័ព្ទគាត់អស់ទៀតធ្វើអោយគាត់មិនអាចខលមកអ្នកផ្ទះបាន។ ហើយលូវគាត់ពុងសំរាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃតែមានអាការះធ្ងន់ធ្ងរណាស់ហើយម្តាយគាត់ក៏គ្មានលទ្ធភាពគេងពេទ្យបន្តដែរ🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻-គាត់បាក់ថ្គាមសងខាង-ស្រាំរលាក្បាល-ស្រាំថ្ងាលើភ្នែកស្តាំត្រូវវះកាត់បន្ទាន់🙏🏻🙏🏻សូមទំនាក់ទំនងលេខ:096.64.16.776/086.79.99.93/096.64.77.114/010.81.25.67.ABA 000167844(Pen Sreykhoch) ប្រភព៖ Izme Izme

អានបន្ត

ត្រៀមខ្លួនរួចហើយឫនៅ? កុំ​ភ្លេចចូលរួម​ទាំងអស់​គ្នា ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យានឹងចាប់ផ្តើម​សប្តាហ៍​ក្រោយ​នេះហើយ…

ត្រៀមខ្លួនរួចហើយឫនៅ? កុំ​ភ្លេចចូលរួម​ទាំងអស់​គ្នា ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យានឹងចាប់ផ្តើម​សប្តាហ៍​ក្រោយ​នេះហើយ… ហ្វេសបុក៖ ការរៀបចំកម្មវិធីពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យានឹងប្រព្រឹត្តទៅ នៅក្នុងមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុងរាជធានីភ្នំពេញ​នា​ថ្ងៃ​ទី​១៣-១៥ខែ​ធ្នូឆ្នាំ​២០១៩ខាងមុខនេះ។ នេះបើតាមសេចក្តីជនដំណឹង​របស់​ក្រសួងអប់រំយុវជននិងកីឡា​។ កម្មវិធីពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យានេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន សហការជាមួយក្រុមហ៊ុនអាកាសយាន្តដ្ឋានកម្ពុជាព្រមទាំងក្រសួងអប់រំយុវជននិងកីឡា ខណៈ​នេះគឺជាលើក​ទី​២ហើយ​ដែល​ក្រសួងអប់រំយុវជននិង​កីឡា​បាន​រៀបចំកម្មវិធីនេះ​ឡើង។ អ្វីដែលពិសេសក្នុងពិព័រណ៍ឆ្នាំ២០១៩នេះគឺមានការចូលរួមតាំងបង្ហាញយន្តហោះប្លែកៗយ៉ាងច្រើន ក៏ដូចជាស្នាដៃបច្ចេកវិទ្យាការសរសេរកូដវិស្វកម្ម និងវិទ្យាសាស្រ្តថ្មីអស្ចារ្យរបស់សិស្សនិសិ្សតកម្ពុជា។ ពិព័រណ៍នេះមានគោលបំណងផ្តល់ឱកាសដល់យុវជនសិស្សនិស្សិតកម្ពុជាទាំងអស់ និងសាធារណជនបានឃើញនិងចូលទស្សនាដោយសេរី តាមរយៈការដាក់បង្ហាញយន្តហោះឯកជន(Private.Jets)និងឧទ្ធម្ភាគចក្រ(Helicopters)ជាដើម ទាំងផ្នែកខាងក្រៅនិងក្នុងនៃយន្តហោះព្រមទាំងការតាំងបង្ហាញនូវស្នាដៃទេពកោសល្យកូនខែ្មរយើង ដែលបានផលិតឧបករណ៍អេឡិចត្រូនិចគ្រឿងយន្តបច្ចេកវិទ្យានិងការសរសេរកូដផ្សេងៗជាដើម។​ សម្រាប់ព័ត៌មានបន្ថែមសូមអាននៅក្នុងសេចក្តីប្រកាសខាងក្រោម៖

អានបន្ត

គ្រួពេទ្យបានណែនាំថា: ដាច់ខាតកុំលាបប្រេងខ្យល់ប្រេងកូឡាលើក្បាលក្មេង ក្បាលក្មេងមិនត្រូវការលាបអ្វីទាំងអស់…

យោងតាមការបង្ហោះរបស់គណនីហ្វ៊េសបុករបស់លោកវេជ្ជ.ហ៊ាង-រតនា បានបង្ហោះរូបភាពអមជាមួយនិងការសរសេររៀបរាប់ថា៖កុំលាបប្រេងខ្យល់ប្រេងកូឡាលើក្បាលក្មេងលោកអើយអាណិតគ្នាផងក្បាលក្មេងមិនត្រូវការលាបអ្វីទាំងអស់។ មុនធ្វើអ្វីលើក្មេងគួរសួរពេទ្យជំនាញកុំចេះតែសួរចាស់ៗតាមចាស់ៗគាត់មិនមែនជាពេទ្យទេ។Dr.Heang-Rottana(ចុចLikePageដើម្បីទទួលបានចំណេះដឹងថ្មីៗដែលមានប្រយោជន៍ជាច្រើន) ប្រភពអត្ថបទ៖ វេជ្ជ.ហ៊ាង-រតនា

អានបន្ត

DREAM Vs WAVE! ម៉ូតូ២គ្រឿងសាកកម្លាំងគ្នាបណ្ដាលអោយម្ចាស់រងរបួសទាំងសងខាង…

កណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ បណ្តាលអោយរងរបួស០២នាក់និងខូចខាតម៉ូតូ០២គ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅត្រូវនិងថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩វេលាម៉ោង៦និង២០នាទី កើតហេតុនៅចំនុចលើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ២២-២៣ភូមិស្លាបតាអោន ឃុំគគីរ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។ ប្រភពពីកន្លែងកេីតបានអោយដឹងថាមាន៖ ម៉ូតូ០១គ្រឿងម៉ាកHONDA.DREAM.C110.ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1N-9079បើកបរដោយឈ្មោះស្រ៊ុន សុខខាន់ ភេទប្រុសអាយុ៥៨ឆ្នាំ(ខ្មែរ)មានទីលីនៅភូមិតារាបដូនស.ឃុំគគីរ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល(របួសស្រាល) ដែលបើកបរមានទិសដៅចេញពីផ្លូវលំខាងត្បូងឆ្លងទៅខាងជើងលុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូ០១គ្រឿងបុកម៉ាកHONDA WAVE&ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1I.0680 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណដែលបើកទិសដៅពីលិចទៅកើតបណ្តាលអោយរងរបួសស្រាល។ អ្នកបើកម៉ូតូទាំង២នាក់ត្រូវបានរថយន្តសាម៉ុយដឹកទៅមន្ទីពេទ្យភ្នំពេញ។ ចំណែកឯម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ៕ ប្រភព៖ BPN News

អានបន្ត

សូមបងប្អូនជួយស៊ែរកលោកយាយផង​! បងប្រុសម្នាក់ប្រកាសជួយឧបត្ថម្ភដល់លោកយាយ តែមិនស្គាល់ទីតាំង!

យោងតាមការបង្ហោះរបស់គណនីហ្វ៊េសបុកមួយដែលមានឈ្មោះថា៖Zhulian-ambodiaបានបង្ហោះរូបភាពនិងសរសេររៀបរាប់ថា៖ បងប្អូនជួយស៊ែរកលោកយាយផង​អាណិតណាស់ម៉ែ ខ្ញុំចង់ឧបត្ថម្ភសម្លៀកបំពាក់និងអាហារដល់គាត់​តែអ្នកផុសមុនមិនដាក់ទីតាំងនិងលេខទំនាក់ទំនងសោះ​រូបនេះវាធ្វេីអោយខ្ញុំចង់ស្រក់ទឹកភ្នែកនិងសង្វេកណាស់លេខខ្ញុំ​០១២​-២០៥១២៣​,០៨១​-២០៥១២៣ សូមបងប្អូនជួយស៊ែរផងព្រោះលោកយាយគួរអោយអាណិតណាស់ សូមអរគុណ!

អានបន្ត