មនុស្សប្រុស-ស្រីចំនួន៣០នាក់បានរងរបួសធ្ងន់នឹងស្រាល ក្នុងករណីគ្រោះ​ថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ…

បាត់ដំបង​៖ មនុស្សប្រុសស្រីចំនួន៣០នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍បង្កដោ​យរថយន្តច្នៃមួយគ្រឿងបានរេចង្កូតទៅបុកក្បាលស្ពានពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើង។ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៦និ​ង៣០នាទីព្រឹក​ថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩ នៅចំណុចផ្លូវយុទ្ធសាស្រ្តស្ថិតក្នុង​ភូមិទួលខ្វាវ.ឃុំបារាំងធ្លាក់.ស្រុក​ភ្នំព្រឹក.ខេត្តបាត់ដំបង។ ​ប្រភព​ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តច្នៃមួយគ្រឿងគ្មានស្លាកលេខបើ​កបរដោយឈ្មោះសឹ​ង្ហ រ័ត្ន ភេ​ទប្រុ​ស អាយុ៣១ឆ្នាំមានទីលំនៅក្នុងភូ​មិទ្បុងផាត់.ឃុំអូរដា.ស្រុកកំរៀង.ខេត្តបាត់ដំបង។ បានដឹកកម្មករបេះ​ផ្លែស្វាយចំនួន៣០នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានដាច់ក្រទ្បេ និងរេចង្កូតទៅបុកក្បាលស្ពានពេញទំហឹងក្រទ្បាប់ផ្ងាជើងបណ្តាលអោយអ្នកជិះរងរបួសធ្ងន់ស្រាលចំនួន៣០នាក់ក្នុងនោះស្រីចំនួន២០នាក់។ ​ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ ​និង​ដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។​ ដោយឡែករថយន្តបង្កត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកភ្នំព្រឹករង់​ចាំដោះស្រាយតាមផ្លូវច្បាប់៕

អានបន្ត

សូមបងប្អូនប្រុងប្រយត្ន័ ! នៅខេត្តបន្ទាយមានជ័យ មានករណីពស់ពឹសចឹកប្រជាពលរដ្ឋជាង៣០០នាក់បណ្តាលអោយស្លាប់និងរងបួសក្នុងរយះពេល១១ខែ

(បន្ទាយមានជ័យ)៖ខេត្តបន្ទាយមានជ័យពស់ពឹសចឹកពលរដ្ឋជាងបីរយនាក់រងរបួសនិងស្លាប់ក្នុង រយះពេលជា១១ខែឆ្នាំ២០១៩ធ្វើអោយពលរដ្ឋខេត្តមានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំងទោះបីពេទ្យមានថ្នាំក៍ដោយ។ បើតាមទិន្នន័យិមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និងមន្ទិរពេទ្យបង្អែកស្រុកថ្មពួកដែលជាពេទ្យទទួលសង្គ្រោះពិនិត្យនិងព្យាបាលជនរងគ្រោះត្រូវពស់ចឹកច្រើនជាងគេក្នុងជាង១១ខែនៃឆ្នាំ២០១៩មានអ្នករងគ្រោះដោយពស់ពឹសចឹកចំនួន៣០៣នាក់/ស្រី៨១នាក់ឬក្នុង១ថ្ងៃមានមនុស្សម្នាក់ត្រូវពស់ចឹក។ លោកវេជ្ជបណ្ឌិតចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីបានអោយអោយអ្នកសារព័ត៍មានដឹងថាមន្ទីរពេទ្យមិត្មតភាពកម្ពុជា ជប៉ុនករណី ពស់ពឹសចឹកមានចំនួន១៥២នាក់/ស្រី៤៤នាក់មកទទួលសេវាសង្គ្រោះពិនិត្យព្យាបាល។ ក្នុងនោះអ្នករងគ្រោះច្រើនជាងគេមកពីតំបន់ទំនាបលិចទឹកប៉ែកខាងកើតនិងខាងត្បូង។ ចំណែកលោកវេជ្ជបណ្ឌិតញ៉ែម ភីរម្យ ប្រធានមន្ទិរពេទ្យបង្អែកស្រុកថ្មពួកបានអោយដឹងដែរថារយះពេល១១ខែឆ្នាំ២០១៩នេះមានអ្នករងគ្រោះដោយពស់ពឹសចឹកមានចំនួន១៥១នាក់/ស្រី៣៧នាក់ មកទទួលសេវាសង្គ្រោះពិនិត្យព្យបាលនៅមន្ទុីរពេទ្យនេះ ។ក្នុងនោះ អ្នករងគ្រោះភាគច្រើនជាងគេមកពីតំបន់ទីទួលខ្ពង់រាបនិងជួរភ្នំនៅប៉ែកខាងកើតខាងជើងនិងខាងលិច។ លោកវេជ្ជបណ្ឌិតខាងលើថា ប្រភេទពឹសពស់ដែលពស់ចឹកមានប្រភេទហូរឈាម(Hemorahgique)(ដែលធ្វើអោយហូរឈាមខ្យោះរហូតអស់)និងប្រភេទសរសៃប្រសាទ(Neurologique)(ដែលធ្វើអោយងុយដេក ស្ពឹកស្រពន់ វិលមុខ

អានបន្ត

ជួយស៊ែរឲ្យអ្នកគ្រូ ម៉ៅ ❤️ផង! មិនសរសើរមិនបាននេះហើយទឹកចិត្តគ្រូ តស៊ូរដើរកាត់វាលខ្សាច់ទាំងកណ្តាលថ្ងៃជិត៥គីឡូម៉ែត្ររាល់ថ្ងៃ ដើម្បីឲ្យកូនសិស្សមានអនាគតភ្លឺសា្វងនិងមានចំណេះ…(មានវីដេអូ)

ជួយស៊ែរឲ្យអ្នកគ្រូ ម៉ៅ ផង!មិនសរសើរមិនបាននេះហើយទឹកចិត្តគ្រូ តស៊ូរដើរកាត់វាលខ្សាច់ទាំងកណ្តាលថ្ងៃជិត៥គីឡូម៉ែត្ររាល់ថ្ងៃ ដើម្បីឲ្យកូនសិស្សមានអនាគតភ្លឺសា្វងនិងមានចំណេះ…(មានវីដេអូ) ហ្វេសបុក៖ ក្នុងនាមជាអ្នកគ្រូបង្រៀនម្នាក់គឺពិតជាពិបាកខ្លាំងណាស់ត្រូវខិតខំបង្រៀនកូនសិស្សមិនថាព្រឹក.ថ្ងៃ.លា្ងចនោះទេខំប្រឹងព្យាយាមណាស់ ដើម្បីឲ្យកូនរបស់គេមានអនាគតភ្លឺសា្វងនិងមានចំណេះជាប់តាមខ្លួន។ នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ Thoeun Pnn បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ទឹកចិត្តគ្រូបង្រៀនអ្នកកោះសំរោងប្រហែលជាស្គាល់អ្នកគ្រូច្រេីនណាក់ទឹកចិត្តគ្រូបង្រៀនពិតជាល្អពេកហេីយ​អ្នកគ្រូជាម្តាយទី២បន្ទាប់ពីម្តាយឪពុកបង្កេីត​ សូមកុំមេីលងាយឬស្អប់គ្រូរបស់អ្នកបេីគួរដឹងគុណគួរតែធ្វេីទៅ​ឬលេីកទឹកចិត្តគាត់តាមវិធីណាមួយ​ ពេលកូនគេរៀនពូកែ​គេថាពូជគេល្អ​បេីកូនគេរៀនមិនចេះអក្សរគេបន្ទោសមកពីគ្រូបង្រៀនមិនកេីត បញ្ជាក់ខ្ញុំនឹងមានការលេីកទឹកចិត្តដល់អ្នកគ្រូជាថវិកានឹងសំភារះខ្លះ​ក៏ដូចជាក្មេងៗសិស្សានុសិស្សជាសំភារះសិក្សា​.សំលៀកបំពាក​.បងប្អូនអាចចូលរួមបាន​អរគុណ🙏🙏អាចទំនាក់ទំនងសួរពត៌មានបាន​ 0976667575 ។ គួរបញ្ចាក់ឲ្យដឹងផងដែរថាគ្រូបង្រៀនរបស់អ្នកមានគុណប៉ុណ្ណាសម្រាប់កូនសិស្សគ្រប់ៗគ្នា? ជាការពិតណាស់លោកគ្រូនិងអ្នកគ្រូដែលធ្លាប់បងៀនយើងកន្លងមក

អានបន្ត

គួរឲ្យអាណិតណាស់! ដោយសារតែអាកាសធាតុត្រជាក់ពេក ក៍នាំគ្នាដុត​ភ្លើង​ដេក​ឆ្អើរ​ បណ្ដាល​ឲ្យ​រាល​ឆេះ​ផ្ទះ​អស់​ទាំង​ស្រុង…

គួរឲ្យអាណិតណាស់! ដោយសារតែអាកាសធាតុត្រជាក់ពេកក៍នាំគ្នាដុត​ភ្លើង​ដេក​ឆ្អើរ​ បណ្ដាល​ឲ្យ​រាល​ឆេះ​ផ្ទះ​អស់​ទាំង​ស្រុង… ឧ​ត្ត​រ​មានជ័យ​៖​​​ ផ្ទះ​ប្រជាពលរដ្ឋ​​​០១​ខ្នងត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀបភ្លឺថ្ងៃ​ទី​០៥ខែ​ធ្នូឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​ក្រសាំង.សង្កាត់​បុស្បូវ.ក្រុង​សំរោង.ខេត្ត​ឧត្តរមានជ័យ។ ​ដោយសារ​ម្ចាស់​ផ្ទះ​ត្រជាក់​ខ្លាំង​ពេក​ដុត​ភ្លើង​ដេក​ឆ្អើរ​រាល​ឆេះ​តែម្ដង។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថាផ្ទះ​០១​ខ្នង​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​គឺ​ជា​ផ្ទះ​តៀម​ ​​សង់​ពី​ឈើទំហំ៤,៥០​ម៉ែត្រគុណ​នឹង៨​ម៉ែត្រដំបូល​ប្រក់​ស័ង្កសី​.ជញ្ជាំង​ក្តារ.ម្ចាស់ផ្ទះ​មានឈ្មោះ​ព្រឿ​យ ជួន អាយុ​២៤​ឆ្នាំ។ ប្រពន្ធ​ឈ្មោះម៉ន សុ​ផា អាយុ២២​ឆ្នាំ​មាន​កូន​ចំនួន​០១​នាក់ប្រុសអាយុ៣​ខែ។ សមត្ថកិច្ច​បាន​បន្ត​ថាមូលហេតុ​នៃ​ករណី​នេះដោយសារ​ម្ចាស់​ផ្ទះ​ដុត​ភ្លើង​ដេក​ឆ្អើរ​ ទើប​បណ្ដាល​ឲ្យ​រាល​ឆេះក៏​នាំ​ប្រពន្ធ​កូន​រត់ចេញ​ក្រៅ​ផ្ទះ និង​ហៅ​អ្នកជិតខាង​ឲ្យ​ជួយ​ពន្លត់តែ​​​ខ្យល់​ខ្លាំង​ពេក​ទើប​ពន្លត់​មិន​បាន៕ ប្រភព៖ kampucheathmey

អានបន្ត

ប្រពៃណាស់! លោក​ ​​ហុងដា មិនត្រឹមតែជួយជម្រើសជាតិកម្ពុជាមិនយកលុយទេ ថែមទាំងឆ្លៀតទៅវិនិយោគជួយកសិករខ្មែរទៀត…(មានវីដេអូ)

ហ្វេសបុក៖ កីឡាករ​បាល់ទាត់​អាជីព​ល្បីឈ្មោះ​របស់​ប្រទេស​ជប៉ុន​​គឺ​លោក​​កេស៊ូ​កិ​ ​ហុងដា​​(​Keisuke​ ​Honda​)​​ដែល​ជា​គ្រូបង្វឹក​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​ផង​ដែរ​នោះ​បាន​ជំរុញ​​លើកទឹកចិត្ត​ដល់​កសិករ​កម្ពុជា​ ​ក្នុង​ការ​ប្រកបរបរ​កសិកម្ម​ដោយ​បាន​ផ្ដល់​ពានរង្វាន់​លើកទឹកចិត្ត​ដល់​ ​កសិករ​ដែល​ស្ថិត​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​ ​អេ​ហ្គ្រី​បា​ឌី​(​Agribuddy​)​។ ​លោក​កេស៊ូ​កិ​ ​ហុងដា​គឺជា​វិនិយោគិន​មួយ​រូប​ហើយក៏​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​(​អេ​ហ្គ្រី​បា​ឌី​)​ដែល​ជា​ក្រុមហ៊ុន​ជប៉ុន​ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​បំណង​លើកកម្ពស់​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​​និង​កម្រិតជីវភាព​រស់នៅ​របស់​កសិករ​ខ្នាត​តូច​ក្នុង​ប្រទេស​កម្ពុជា​​និង​ឥណ្ឌា​​។​​ ​បច្ចុប្បន្ន(​​អេ​ហ្គ្រី​បា​ឌី​)​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ទទួល​បានការ​វិនិយោគ​ច្រើនជាង​ ​គេ​បំផុត​ពី​មូលនិធិ​អ្នក​វិនិយោគ​​KSK​ដែល​ជា​មូលនិធិ​វិនិយោគ​មួយ​ ​បង្កើត​ឡើង​ដោយ​លោក​កេស៊ូ​កិ​ ​ហុងដា​ ​ផ្ទាល់​។​​ ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​​នៅ​ឯ​ការិយាល័យ​ក្រុម​ហ៊ុន​អេ​ហ្គ្រី​បា​ឌី​ ប្រចាំ​ប្រទេស​កម្ពុជា​​លោក​​កេស៊ូ​កិ​ ​ហុងដា​ ​បាន​ផ្ដល់​ពានរង្វាន់​ដល់​កសិករ​ឆ្នើម​និង​សហគ្រិន​(​បា​ឌី​)​ឆ្នើម​ ​ក្រោម​គម្រោង​(អេ​ហ្គ្រី​បា​ឌី)​​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​នៅក្នុង​បណ្ដា​ខេត្ត​ចំនួន​​៧​​គឺ​៖ ពោធិ៍សាត់​.​បាត់ដំបង​.​ប៉ៃលិន​.​បន្ទាយមានជ័យ​.​ឧត្តរមានជ័យ​

អានបន្ត

ជួយស៊ែរឲ្យប្រុសៗបានដឹងផង! ការលះបង់មនុស្សស្រី ដែលប្រុសៗខ្លះមិនបានមើលឃើញ ហើយធ្វើបាបនាង…

ការលះបង់មនុស្សស្រី 👉🏻តាំងពីតូចថែរខ្លួនប្រាណឬព្រហ្មចារីយ៍ទុកអោយប្តីឬមនុស្សខ្លួនស្រលាញ់ 👉🏻រៀបការហើយប្រគល់ទាំងខ្លួននិងជីវិតអោយប្តីទាំងអស់ 👉🏻ពេលមានកូនលះបង់ឈាមស្រស់កាត់សាច់ស្រស់ដើម្បីកូនហើយក៏ដើម្បីប្តី 👉🏻គ្រាន់តែកើតកូនហើយត្រូវដេរទាំងសាច់ស្រស់ឬដេរឆៅឈឺជាន់លើឈឺ 👉🏻កើតកូនហើយខ្លាចទ្វារមាសរីកធំខ្លាចប្តីលែងសុខស្រួលលែងស្រលាញ់ទៀត 👉🏻សុខចិត្តអោយគេដេរមិចអោយតូចស្អាតដូចមុន🥺 👉🏻កើតកូនហើយត្រូវចំណាយពេលមើលកូនរហូតភ្លេចថែរខ្លួនអែង 👉🏻សរសៃខ្ចី៣ខែថែរសាច់ថែរខ្លួនអោយស្អាតល្អវិញ 👉🏻រួចសរសៃខ្ចី៣ខែដល់ពេកប្តីចាត់ការទៀត😂ឆ្ងាញ់មាត់ប្តីទៀតឈឺម្តងទៀត😏 🥰មនុស្សប្រុសខ្លះយល់ហើយស្រលាញ់ប្រពន្ធកាន់តែខ្លាំង 😔តែប្រុសខ្លះមិនយល់លួចមានស្រីទៅវិញ 🥰អគុណប្តីសំលាញ់តែងតែយល់និងស្រលាញ់ប្រពន្ធរហូតមក 🙏🏻សូមសរសើរមនុស្សស្រីទាំងអស់និងខ្លួនអែង ឆ្លងកាត់ពេលវេលាឈឺចាប់ដូចរូបនេះបាន 📝Writebyសំអាងឌីណា(Nita)☺️☺️

អានបន្ត

មនុស្សស្រីរៀបការយឺតឬមិនរៀបការមិនហៅថាអភ័ព្វទេ! តែបើរៀបការខុសឬយកប្តីខុសនោះទើបហៅថា អភ័ព្វ!

មនុស្សស្រីរៀបការយឺតឬមិនរៀបការមិនហៅថាអភ័ព្វទេ!តែបើរៀបការខុសឬយកប្តីខុសនោះទើបហៅថា អភ័ព្វ! មនុស្សស្រីអាយុច្រើនជាចំណីភ្នែករបស់មនុស្សជុំវិញខ្លួនតែកុំខ្វល់នឹងសម្ដីនិងខ្សែភ្នែករបស់ពួកគេព្រោះពួកគេមិនអាចផ្តល់សុភមង្គលឲ្យយើងបានទេ ក្រៅពីសំដីដែលរសាត់តាមខ្យល់ប៉ុននោះ។សុភមង្គលស្ថិតលើការគិតនិងការជ្រើសរើសរបស់យើងមិនមែនស្ថិតលើការគិតឬពាក្យបន្តុះបង្អាប់ របស់អ្នកដទៃឡើយមែនអត់???? ប្រភពអត្ថបទ៖Sorry

អានបន្ត

សូមស៊ែរដើម្បីបានដឹងទាំងអស់គ្នា! បងប្រុសម្នាក់បានផ្ដាំថា សូមប្រុងប្រយ័ត្ន ពេលទៅទីក្រុងប៉ារីសប្រទេសបារាំង ព្រោះមានចោរច្រើនណាស់!

យោងតាមគណនីហ្វ៊េសបុកមួយដែលមានឈ្មោះថា:NOnបានបង្ហោះរូបភាពអមជាមួយនឹងការសរសេររៀបរាប់ថា៖សំរាប់អ្នកមកបារាំង(Paris)សូមប្រុងប្រយ័ត្នអោយមែនទែនចោរច្រើនណាស់លួចឆក់លឿនណាស់គ្នាវាច្រើនណាស់ ម្នាក់រុញអោយយើងដួលម្នាក់បាំងម្នាក់យកគ្នាវាច្រើនណាស់សិតតែស្អាតកុំច្រលំពួកអាខ្មៅអីចោរដូចតួចឹងយប់មិញរូបនេះពេលស្រីរត្ន័ថតអោយហើយ 3អ្នកវាបានបុកហើយរកយកកាតាបខ្ញុំតែខ្ញុំស្រែកហើយចូលមើលរូបបានដឹងថតជាប់ចោរBecareful.you.guys.when.you.cometoparis ..

អានបន្ត

ជួយស៊ែរបន្តផង! ដើម្បីជាការដាស់តឿនគ្នា!! ម្នាក់ទៀតហេីយ​ បុរសម្នាក់ទៅច្រូតស្រូវត្រូវពស់ស្រកាចាស់ចឹកបណ្តាលឱ្យប្រកាច់ ចេះសំណាងយកទៅពេទ្យទាន់​…

ហ្វេកបុក៖ ពលរដ្ឋខេត្តបន្ទាយមានជ័យកំពុងមានការព្រួយបារម្ភនិ​ងភ័យខ្លាចយ៉ាងខ្លាំង ខណៈ​ព​ស់ពឹសចឹកពលរដ្ឋខេត្តបន្ទាយមានជ័យជាងបីរយនាក់រងរបួស ​និងស្លាប់ក្នុងរយៈ​ពេល​ជាង១១ខែឆ្នាំ២០១៩។ ​បើតាមទិន្នន័យមន្ទីរ​ពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីនិងមន្ទី​រពេ​​ទ្យបង្អែកស្រុកថ្មពួក ដែលជាពេទ្យទទួលសង្គ្រោះ ពិនិត្យ និងព្យាបាលជនរងគ្រោះត្រូវពស់ចឹកច្រើនជាងគេក្នុងជាង១១ខែនៃឆ្នាំ២០១៩ មានអ្នករងគ្រោះដោយពស់ពឹសចឹកចំនួន៣០៣នាក់/ស្រី៨១នាក់ឬក្នុង១ថ្ងៃមានមនុស្សម្នាក់ត្រូវពស់ចឹក។ ដោយឡែកថ្មីៗនេះមានគណីហ្វេសបុកដែលមានឈ្មោះថា(កូន ខ្លាតូច)បានបង្ហោះថា៖ បេីមានក្រូចសេីចដាក់តាមខ្លួនគឺជាការល្អ…ម្នាក់ទៀតហេីយ​ បុរសម្នាក់ទៅច្រូតស្រូវត្រូវពស់ស្រកាចាស់ចឹកបណ្តាលឱ្យប្រកាច់​ តែសំណាងបានក្រុមគ្រួសារដឹកបញ្ជូនដល់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេលវេលា​ហេតុការណ៍​នេះកេីតឡេីង​នៅឃុំបន្ទាយឆ្មារ.ស្រុកថ្មពួក.ខេត្តបន្ទាយមានជ័យ​។ បុរសរងគ្រោះឈ្មោះ​ឡោម ញឹបអាយុ៥០ឆ្នាំ…សូមបងប្អូនមេត្តាប្រុងប្រយ័ត្តអោយបានខ្ពស់ ព្រោះថាស្រុកយើងឥឡូវសំបូរណាស់..5.12.2019 ប្រភព៖ កូន ខ្លាតូច

អានបន្ត

លោកជំទាវ ម៉ែន សំអន រំលែកទុក្ខក្រុមគ្រួសារសព ក្នុងហេតុការណ៍បាក់រលំសាលាឆាន់ក្រុងសៀមរាប ខេត្តសៀមរាប!

នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី៥ខែធ្នូនេះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន-សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធនុងអធិការកិច្ចតំណាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមប្រគល់និងប្រគេនសញ្ញាបត្រដល់សមណនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួនជាង១៦០០អង្គ-នាក់។ ឯកឧត្តមទេសរដ្ឋមន្ត្រីហ៊ឹមឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៏បញ្ជាក់ថា,ក្រសួងធម្មការនិងសាសនាបានបណ្តុះបណ្តាលសមណនិស្សិតគរុសមណនិស្សិតក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពគុណភាពស្របតាមត្រូវការងារទាំងចំណេះផ្នែករឹងនិងទន់តាមនិយាមអប់រំដើម្បី លើកគុណភាពវិស័យអប់រំថ្នាក់ក្រោយឧត្តមសិក្សាឲ្យកាន់តែមានសមត្ថភាពកាន់តែប្រសើរឡើងដែលជាសក្តានុពលប្រគួតប្រជែងទីផ្សារការងារទាំងក្នុងប្រទេសតំបន់និងសាកលលោកនាពេលបច្ចុប្បន្ននិងទៅអនាគត។ នៅក្នុងឱកាសប្រគល់និងប្រគេនសញ្ញាបត្រជូនដល់សមណនិស្សិតនិងនិស្សិតដែរលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន-សំអន មានប្រសាសន៏បញ្ជាក់ថា, បន្ទាប់ពីប្រទេសមានសុខសន្តិភាពនិងមានស្ថេរភាពនយោបាយល្អទើបធ្វើយើងទាំងអស់គ្នាមានសិទ្ធិសេរីភាពពេញលេញក្នុងនោះការអប់រំក៏បាន រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។ហេតុនេះជ័យលាភីទាំងអស់ដែលមានឱកាសបានមកគង់និងអង្គុយសិក្សានៅទីនេះសាស្ត្រាចារ្យមានឱកាសបានមកបង្រៀននៅទីនេះហើយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមានឱកាសបានអភិវឌ្ឍខ្លួនមកដល់កម្រិតនេះគឺដោយសារតែប្រទេសជាតិរបស់យើងមាន«សន្តិភាពពិតប្រាកដ»។សន្តិភាពពិតជាឱកាសមាសសម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យដែលយើងទាំងអស់គ្នាប្ដេជ្ញាថែរក្សាការពារឱ្យបាននៅគង់វង្សជាដាច់ខាត ។ នៅក្នុងឱកាសនោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន-សំអន បានចូលរួមសោកស្តាយនិងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលបានទទួលមរណៈភាពក្នុងហេតុការណ៍បាក់រលំសាលាឆាន់នៅវត្តប្រាសាទគោកចកស្ថិតក្នុងសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបគឺជាហេតុការណ៍ដែលមិនគួរឲ្យកើតមាននោះទេ។ជាមួយគ្នានោះដែរដែរលោកជំទាវកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាពិសេស ពាក់ព័ន្ធនឹងវិស័យសំណង់ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀតក្នុងការត្រួតពិនិត្យនូវគុណភាពសំណង់ឲ្យបានហ្មត់ចត់ដើម្បីរក្សាសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕ ប្រភពអត្ថបទ៖CNC

អានបន្ត