មិនបានមើលប្រយ័ត្នស្ដាយក្រោយ! ប្រសិនជាចុចមើលវីដេអូនេះហើយ អ្នកនឹងបានដឹងថា ការញ្ញាំមីវាមានគ្រោះថ្នាក់យ៉ាងណា! (មានវីដេអូ)

លោកបណ្ឌិតBraden-Kuoជាគ្រូពេទ្យឯកទេសខាងក្រពះពីមន្ទីរពេទ្យទូទៅនៃរដ្ឋMassachusettsបានធ្វើឱ្យអ្នកគិតដល់រឿងគ្រោះថ្នាក់បណ្ដាលមកពីការទទួលទានមីកញ្ចប់។ លោកបណ្ឌិតBraden-Kuoបានណែនាំអ្នកចូលរួមឱ្យលេបឧបករណ៍រកសំឡេងឥតខ្សែនៅពេលដែលញ៉ាំមីកញ្ចប់។លទ្ធផលបង្ហាញថាបន្ទាប់ពី២ម៉ោង៣នាទី មីឆ្អិននៅតែមាននៅក្នុងក្រពះដដែល។ក្នុងករណីភាគច្រើនអាហារដែលកែច្នៃច្រើនតែរលាយឆាប់រហ័ស។ វាប៉ះពាល់ដល់ជាតិស្ករក្នុងឈាមនិងអាំងស៊ុយលីន។ប៉ុន្តែមីកញ្ចប់មិនមែនដូចគ្នានោះទេវាពិបាកក្នុងការរំលាយពីព្រោះក្រពះត្រូវចំណាយពេលយូរដើម្បីរំលាយ។ជាធម្មតាប្រសិនបើចំណីអាហារស្ថិតក្នុងក្រពះអស់រយៈពេលជាយូរមកហើយរាងកាយនឹងស្រូបយកសារធាតុចិញ្ចឹមច្រើន។ ប៉ុន្តែមីកញ្ចប់មិនមានសារធាតុចិញ្ចឹមណាមួយទេមីកញ្ចប់មិនមានអត្ថប្រយោជន៍ដល់រាងកាយទេ។មីកញ្ចប់មានផ្ទុកសារធាតុគីមីច្រើនប្រភេទមួយក្នុងចំនោមនោះគឺថ្នាំT-butyl-hydroquinone(TBHQ)ឬសារធាតុប្រូតេអ៊ីន។នេះគឺជាសារជាតិដែលជួយថែរក្សានិងថែរក្សាចំណីអាហារទាំងនេះអស់រយៈពេលយូរដោយមិនបាត់បង់។វាគ្មានអត្ថប្រយោជន៏ចំពោះរាងកាយរបស់យើងសូម្បីតែបន្តិច។ ជាញឹកញាប់ត្រូវបានគេមើលឃើញនៅក្នុងអាហារកែច្នៃដើម្បីរក្សាស្ថេរភាព។ប្រភេទនៃការញៀននេះមានតែ១ក្រាមប៉ុណ្ណោះដែលអាចបណ្តាលអោយមានជាតិពុលចង្អោរ,ក្អួត,ឈឺពោះប្រកាច់ប្រសិនបើប្រើរហូតដល់ 50ក្រាមនឹងបណ្តាលឱ្យស្លាប់ភ្លាមៗ។សូមទស្សនាវីដេអូដូចខាងក្រោម៖ ប្រភពអត្ថបទ៖KNOWBLOG

អានបន្ត

ប្រពៃណាស់ ! ឧកញ៉ា គីម ហ៊ាង ប្រកាសឧបត្ថម្ភ U22 កម្ពុជា ក្រោយឈ្នះម៉ាឡេស៊ីឡើងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ

ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ីក្នុងលទ្ធផល(CAMBODIA 3:1 MALAYSIA)​ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រកាសឧបត្ថម្ភក្រុមជម្រើសជាតិ(U22)កម្ពុជាភ្លាមៗបន្ទាប់ពីក្រុមគោព្រៃកម្ពុជានេះ ដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកីឡាស៊ីហ្គេមលើកទី៣០ជាប្រវត្តិសាស្ដ្រតាមរយៈការប្រកួតឈ្នះក្រុម(U22)ម៉ាឡេស៊ីដោយលទ្ធផល៣-១ នាល្ងាចថ្ងៃទី០៤ខែធ្នូនេះ។

អានបន្ត

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរនិងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល3:1

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរនិងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ីក្នុងលទ្ធផល(CAMBODIA 3:1 MALAYSIA)​ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។ សម្តេចតេជោបានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋនិងកូនក្មួយទាំងអស់ដែលគាំទ្រវិស័យកីឡាជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាននិងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងព្រឹត្តិការណ៍កីឡាSEA Games 2019៕

អានបន្ត

សូមចូលរួមរំលែកទុក្ខផង ! ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ ត្រូវពស់សាហាវចឹក ពេលកំពុងតែច្រូតស្រូវកណ្តាលវាលស្រែ

កាលវេលាម៉ោង០៧នឹង២៦ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីសត្វពស់ស្រចាស់ចឹកក្មេងស្រីម្នាក់អាយុ១៧ឆ្នាំនៅពេលដែលកំពុងតែច្រូវស្រូវពេលពស់ក៏បានជិកជើង ឈឺសន្លប់នៅកណ្តាលវាស្រែហើយអ្នក ភូមិក៏បាននាំនាងមកមន្ទីពេទ្យបង្អែកខេត្ត តែកម្មអកុសលនាង បានលាចាកលោកទៅហើយ ចូលរួមសោកស្តាយផង ដូច្នេះរដូវច្រូតកាត់សូមបងប្អូនមេត្តាប្រុងប្រយត្ន័ ជាពិសេសសត្វពស់ច្រើនណាស់រដូវច្រូតកាត់៕ ប្រភព៖ Long Dara Omc

អានបន្ត

បង្ក្រាបទីតាំងកែច្នៃសារធាតុញៀនខុសច្បាប់និងឃាត់ខ្លួនជនសង្ស័យបាន០៤នាក់

(ភ្នំពេញ)នៅថ្ងៃទី០៤-ខែធ្នូ-ឆ្នាំ២០១៩ វេលាម៉ោង១០និង១០នាទី ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ,លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀង រាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅនិងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះឆែកឆេរទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ខាងលើ។ ឃាត់ខ្លួនបានជនសង្ស័យ០៤នាក់(ប្រុស២នាក់,ស្រី ២នាក់)នៅចំណុចផ្ទះជួល,សង្កាត់បឹងកេងកង២,ខណ្ឌបឹងកេងកង។ ដកហូតបានវត្ថុតាង៖ ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន)ចំនួន១០កញ្ចប់ធំ)។ ការឆែកឆេរនៅទីតាំងខាងលើរកឃើញ៖ -ម្សៅក្រាមពណ៌សថ្លាចំនួន

អានបន្ត

គួរឲ្យអាណិតគ្នាណាស់! ស្ត្រីជាកម្មការនីរោងចក្រម្នាក់ ត្រូវបានចោរមួយក្រុមប្លន់យកម៉ូតូមួយគ្រឿងយកទៅបាត់ដោយសុវត្តិភាព…

ភ្នំពេញ៖ ម៉ូតូសេ១២៥មួយគ្រឿងខណៈដែលស្ត្រីជាកម្មការនីរោងចក្រម្នាក់ កំពុងជិះធ្វើដំណើរទៅធ្វើការរោងចក្រត្រូវបានជនសង្ស័យមួយក្រុមគ្នា៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ស្ទាក់ចាប់ច្រានផ្តួលប្លន់ដណ្តើមយកម៉ូតូជិះគេចទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៦និ​ង៣០នាទីព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ នៅតាមផ្លូវលំកាត់វាលស្រែចំណុចដំរីកប់កូន.ភូមិតាភេម.សង្កាត់កំបូល.ខណ្ឌកំបូល.រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះព្រោះចោរប្លន់មានឈ្មោះធឹម ស្រីនិច អាយុ៣២ឆ្នាំមុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិសន្លូង.សង្កាត់កំបូលក្បែរកន្លែងកើតហេតុ។ចំណែកឯម៉ូតូ ដែលក្រុមចោរប្លន់យកទៅបាត់ត្រូវបានជនរងគ្រោះអះអាងថា ម៉ាកហុងដាសេ១២៥ស៊េរី០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GZ-3242។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុខណៈដែលដែលជិះម៉ូតូចេញពីផ្ទះឆ្ពោះទៅធ្វើការងាររោងចក្រ ដោយធ្វើដំណើរតាមផ្លូវលំខាងលើពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ស្ទាក់ចាប់ឲ្យឈប់ទាញច្រានផ្តួលប្លន់ដណ្តើមយកម៉ូតូបានសម្រេចហើយ នាំគ្នាជិះគេចទៅបាត់អស់ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។ តាមប្រជាពលរដ្ឋបានលើកឡើងថាចំណុចខាងលើញយដងទៅហើយដែលជនសង្ស័យធ្វើសកម្មភាពប្លន់ ទ្រព្យសម្បត្តិដោយភូមិសាស្ត្រខាងលើស្ងាត់ពលរដ្ឋឆ្លងកាត់ដោយពេលវេលា។ ក្រោយកើតហេតុស្ត្រីរងគ្រោះបានត្រឹមអង្គុយយំសោកស្តាយរបស់ទ្រព្យខ្លួនហើយនគរបាលចុះទៅពិនិត្យសាកសួរជាក់ស្តែង

អានបន្ត

ជួយស៊ែរជូនពរគាត់ម្នាក់មួយផង! និស្សិត ហុង ភារិន ត្រៀមខ្លួនប្រកួតការចងចាំលំដាប់ពិភពលោកស្អែកនេះហើយ ដែលមានការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក…

ហ្វេសបុក​៖​ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថានិស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាពនិងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ(Super 100)ដោយទទួលបានការកោតសរសើរនិងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា(អច្ឆរិយកម្ពុជា)។ យ៉ាងណាមិញនៅថ្ងៃចន្ទ៦កេីត​ខែមិគសិរ​ឆ្នាំកុរ​ព.ស​២៥៦៣​ត្រូវនិងថ្ងៃ​ទី២ខែធ្នូ​ឆ្នាំ២០១៩​ក្រោមការដឹកនាំពីសំណាក់លោក សាំង​ វិច្ឆមុនី​ អគ្គកុងស៊ុលកម្ពុជាប្រចាំ​ក្រុង​ឆុង​ឈីង​ប្រទេសចិននិង​និស្សិត​កម្ពុជា​នៅ​ក្រុង​អ៊ូហាន​បានទទួល​ស្វាគមន៍​និង​​ចូលរួម​លើក​ទឹកចិត្ត​ប្អូនប្រុស ​ហុង​ភារិន​ (និសិត្ស​ខ្មែរ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​ល្បង​ប្រាជ្ញា​super100នៅ​ប្រទេស​ថៃ​នោះ) ​ដែល​ប្អូន​​ហុង​ ភារិន​​នឹង​មក​ធ្វើការ​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The.28th.world.memory.championships)​ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ កម្មវិធី​ប្រកួត​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ខែ​ធ្នូ​ដល់​ថ្ងៃ​ទី​៧ខែ​ធ្នូ​ខាងមុខ​នេះ​។ សូមជូនពរអោយប្អូនប្រុស​ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ🇰🇭🇰🇭🎉🎉៕

អានបន្ត

នគរបាលគ្រោងនឹងតាមផាកពិន័យដល់ផ្ទះចំពោះអ្នកបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ​តាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមស្តុប

(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែនសណ្តាប់ធ្នាប់ចរាចរណ៍ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ពីផែនការ របស់នគរបាលជាតិ ក្នុងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពដែលបានបំពាក់តាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញដើម្បីពង្រឹកការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយនឹងផាកពិន័យដល់ផ្ទះ ចំពោះអ្នកដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍និងចតល្មើសច្បាប់ជាដើម។ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែនារសៀលថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន។លោកបានលើកឡើងយ៉ាងដូច្នេះថា«ការបំពាក់ឧបករណ៍កាមេរ៉ាសុវត្ថិភាពនៅក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់បច្ចេកទេសបានយ៉ាងល្អហើយនៅភ្នំពេញនឹងឈានដល់ការពិន័យតាមរយៈការប្រើប្រាស់កាមេរ៉ានេះចំពោះអ្នកមិនគោរពភ្លើងសញ្ញាតាមដងផ្លូវនិងចតខុសគឺអាចធ្វើការផាកពិន័យ ដោយថតយកលេខរថយន្តបាន[ស្លាកលេខរថយន្ត]ស្រាវជ្រាវរកអត្តសញ្ញាណដល់ផ្ទះ»។ ជាមួយគ្នានេះ លោកក៏បានព្រមានផ្សាយរិះគន់តាម Facebookចំពោះអ្នកដែលទទួលពិន័យការបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតមិនគោរពច្បាប់ជាដើម ដែលការធ្វើបែបនេះដើម្បីពញាក់ស្មារតីឲ្យអ្នកប្រព្រឹត្តកំហុសនោះឲ្យចេះខ្មាសអៀននិងកែទម្លាប់មកចេះគោរពច្បាប់។

អានបន្ត

លោក ឆន សុវណ្ណារាជ! តារាចម្រៀងសំនៀងផ្អែមស្រទន់ បានបង្ហាញមុខឪពុករបស់ខ្លួនជាលើកដំបូងតាមបណ្តាញទំនាក់ទំនងសង្គម…

ហ្វេសបុក៖ បើនិយាយពីតារាចម្រៀងប្រុសដែលមានទឹកដមសំនៀងផ្អែមស្រទន់ និងភាគច្រើននិយមបកស្រាយបទចម្រៀងបែបកម្សត់ៗស្នេហាបែកបាក់ជាដើម ប្រិយមិត្តប្រាកដជានឹកដល់លោកឆន សុវណ្ណារាជជាក់ជាមិនខាន។ ក្នុងនោះដែរបើទោះបីជាតារាប្រុសរូបនេះបានប្រលូកក្នុងវិស័យនេះ រៀងយូរដែរហើយក៏ដោយតែប្រជាប្រិយភាពហាក់ដូចជាមិនមានការប្រែប្រួលនោះទេ ថែមទាំងកាន់តែមានសន្ទុះគាំទ្រខ្លាំងទៀតផង ដោយសារតែរាល់បទចម្រៀងរបស់ ឆន សុវណ្ណារាជ សុទ្ធសឹងតែមានអត្ថន័យចាក់ដោតត្រូវចិត្តមិត្តៗយុវវ័យគ្រប់គ្នា។ បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈជាង១០ឆ្នាំតារាចម្រៀងផលិតកម្មហង្សមាសលោក ឆន សុវណ្ណារាជ បានបង្ហាញមុខឪពុករបស់ខ្លួនតាមបណ្តាញទំនាក់ទំនងសង្គម ខណៈលាក់ទុកជាច្រើនឆ្នាំ ដោយមិនដែលបានបញ្ចេញមុខឱ្យទស្សនិកជនបានស្គាល់នាពេលកន្លងមក។ តារាចម្រៀងបែបមនោសញ្ចេតនារូបនេះ បានបញ្ជាក់ក្នុងគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា៖

អានបន្ត

អ្នកបរិភោគត្រីងៀតផ្ទោងមេីលផង ! សមត្ថកិច្ចជំនាញរកឃើញងៀតត្រីផ្ទោង៤០គីឡូក្រាម និងប័រ២០កំប៉ុង ខូចគុណភាពនៅផ្សារវាលយន្ត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញរកឃើញងៀតត្រីផ្ទោង៤០គីឡូក្រាមនិងប័រ២០កំប៉ុង ខូចគុណភាពនៅផ្សារវាលយន្តកាលពីព្រឹកថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាលយន្ត,សង្កាត់ស្វាយរៀង,ក្រុងស្វាយរៀង,ខេត្តស្វាយរៀង។ សមត្ថកិច្ចកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពិនិត្យមុខទំនិញចំនួនជាច្រើនមុខក្នុងផ្សារវាលយន្តនេះបានរកឃើញទំនិញខូចគុណភាព ក្នុងនោះមានប័រ២០កំប៉ុងនិងងៀតត្រីផ្ទោង៤០គីឡូក្រាមចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាពហួសការបរិច្ឆេទប្រើប្រាស់ព្រោះពួកគេទាំងអស់គ្នាបានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។ សមត្ថកិច្ចជំនាញក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវមុននឹងបរិភោគដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នាហើយមន្ត្រីកាំកុងត្រូលនឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀងឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញទាំងអ្នកនាំចូល អ្នកផលិត,អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរព្រោះសុខភាពគឺជាកត្តាចំបងភាពរស់រាននៃជីវិតរបស់មនុស្សផងដែរ ៕

អានបន្ត