ហេតុអ្វីនៅប្រទេសថៃ គេសរសេរអក្សរខ្មែរថា “ហាម ចោលសំរាម” ចឹង???

ពាក្យហាមចោលសំរាមជាភាសាខ្មែរយើងតែងតែបានឃើញជាញឹកញាប់នៅតាមទីសាធារណៈនិងសួនច្បារជាដើម ហេតុនៃការដាក់ពាក្យហាមចោលសំរាមនេះដើម្បីពញ្ញាក់អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋកុំអោយចោលសំរាមផ្ដេសផ្ដាសជាហេតុនាំឲ្យខូចសោភ័ណភាពទីសាធារណៈក៏ដូចជាសួនច្បារជាដើម។ តែនៅថ្មីៗនេះពាក្យហាមចោលសំរាមជាភាសាខ្មែរគឺត្រូវបានបិទបង្ហាញនៅក្នុងប្រទេសថៃជាហេតុធ្វើឱ្យអ្នកលេងនៅបណ្ដាញសង្គមមានការចាប់អារម្មណ៍ដោយមិនដឹងច្បាស់ថាមូលហេតុអ្វីបានជាប្រទេសថៃសរសេរពាក្យហាមចោលសំរាមជាភាសាខ្មែរនៅក្នុងប្រទេសខ្លួនបែបនេះ៕

អានបន្ត

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង ២២លានដុល្លារ សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយ២២លានដុល្លារដល់កម្ពុជាសម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់នាពេលខាងមុខនេះ។ការចុះហត្ថលេខាលើលិខិតប្តូរឯកសារស្តីពីជំនួយនេះនឹងធ្វើឡើងនៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ស្អែកនេះនៅក្រសួងការបរទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបចំនួន¥២.៤០៥.០០០.០០០(ជាង២២លានដុល្លារអាមេរិក)នឹងធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រីប្រាក់-សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងលោកមិកាមិ-ម៉ាសាហ៉ីរ៉ូ(MIKAMI-Masahiro)ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅវេលាម៉ោង១០៖៣០នាទីព្រឹកស្អែកនេះ។ ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះគឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុនក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជាជាពិសេសវិស័យទឹកស្អាត៕ ប្រភពអត្ថបទ៖FreshNew

អានបន្ត

សូមជួយស៊ែរឲ្យសាច់ញ្ញាតិគាត់បានដឹងផង ! លោកតាម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូលទៅដល់មន្ទីពេទ្យ…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីវេលាមុននេះបន្តិចមានប្រភពគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះ(Monika Pich)ដែលបានបង្ហោះរូបលោកតាម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ តាមប្រភពខាងលើដដែលបានសរសេររៀបរាប់ថា៖ ថ្ងៃនេះនាងខ្ញុំបាជួបប្រទះជាមួយនឹងគ្រោះថ្នាក់​ចរាចរណ៍​ ដែលលោកតាម្នាក់គាត់បណ្ដេីរកង់ឆ្លងថ្នល់​ បណ្ដាលអោយរថយន្តចចាប់ហ្រ្វាំងមិនទាន់បុកទៅនឹងកង់របស់លោកតាធ្វេីអោយលោកតារងរបួសធ្ងន់​ នឹងបានដំណឹងថាលោកតាបាន​ (ស្លាប់)បន្ទាប់ពីរបានបញ្ចូនទៅដល់មន្ទីពេទ្យ​ ចំណែកលុយនោះគឺជាលុយរបស់លោកតាបន្ទាប់ពីនាងខ្ញុំបានរកមេីលក្នុងហោប៉ាវរបស់គាត់ក្រែងមានឯកសារខ្លះតែមិនមានឯកសារសោះ ដោយឡែកមានបងប្អូនក្នុងភូមិរបស់គាត់ឃេីញក៏ខលទាក់ទងទៅគ្រួសារលោកតា​ 😭🙏ចៅពិតជាតក់ស្លុតណាស់តា​ សូមទេវតាតាមថែរក្សា​វិញ្ញាណក្ខន្ធ​លោកតាទៅកាន់​សុកតិភព​🙏🙏🙏ទៅទាំងគ្មានពាក្យលាដល់កូនចៅពិតខ្លោចចិត្ត🙏😭

អានបន្ត

គ្រឿងក្នុងជ្រូកខុសច្បាប់ជាង ១តោន នាំចូលពីប្រទេសថៃមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបាន…

បន្ទាយមានជ័យ៖ គ្រឿងក្នុងជ្រូកដែលមានទម្ងន់១,០៩៤គីឡូក្រាមនាំចូលពីប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបរថយន្តក្រុង១គ្រឿងរបស់ក្រុមហ៊ុនឫទ្ធិមុនី។ ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនាថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ នៅបេនឡានចាស់ក្រុងសិរីសោភ័ណស្ថិតក្នុងភូមិ៣,សង្កាត់ព្រះពន្លា,ក្រុងសិរីសោភ័ណ,ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកស្នងការរដ្ឋានគនរបាលខេត្តដើម្បីសាកសួរបន្ត។បើតាមលោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យលួចដឹកគ្រឿងក្នុងជ្រូកមានឈ្មោះ សូត្រ សុគន្ធ អាយុ៣៦ឆ្នាំ,រស់នៅភូមិមិត្តភាព,សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោប៉ែត,ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានឱ្យដឹងទៀតថា ក្រោយពីឃាត់រថយន្តនោះបានហើយលុះនៅព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញបានឆែកឆេរក្នុងរថយន្តបានរកឃើញគ្រឿងក្នុងជ្រូកមានចំនួន១៦កេសរួមមាន៖

អានបន្ត

ជៀសបាន គួរតែជៀសទៅ ! ភេសជ្ជៈ Soft Drink ញ៉ាំច្រើនពេក អាចបណ្តាលឱ្យពុកឆ្អឹង…

ភេសជ្ជៈ​​​ប្រភេទ​Soft Drink(ភេសជ្ជៈមាន​ជាតិ​ស្ករ​ផ្អែម​ច្រើន)កាល​ណា​ដែល​ស្រូប​ចូល​ក្នុង​រាង​កាយ​​ច្រើន​បណ្តាល​ឱ្យ​​កម្រិត​កាល់​ស្យូម​​​គ្មាន​តុល្យភាពជា​ហេតុ​បណ្តាល​ឱ្យ​​ដង់​ស៊ីតេ​ឆ្អឹង​ធ្លាក់​ចុះនាំ​ឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង​​បាន​។ តាម​ការ​សិក្សា​ថ្មី​​ចុង​ក្រោយ​បាន​ពិនិត្យ​​មើល​ទិន្នន័យ​ពី​​របប​អាហារ​របស់​ស្រ្តី​ជា​អ្នក​ចូល​រួម​​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជិត​៧​ម៉ឺន​នាក់ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ពី​ អ្នក​ចូល​រួម​ទាំង​នោះ​។ លទ្ធផល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ត្រី​ចូល​រួម​ដែ​ល​​ញ៉ាំ​ប្រភេទ​ភេសជ្ជៈ​ជាតិ​ស្ករ​ ជា​មធ្យម​១៤​កំប៉ុង ក្នុង​១​សប្តាហ៍​ ឬ​២​កំប៉ុង​ក្នុង​១​ថ្ងៃ មាន​ហានិភ័យ​​នៃ​ជំងឺ​ពុក​ឆ្អឹង​​កើន​ឡើង​ដល់​ទៅ២៦​%ទៅ​៣២​% បើ​ប្រៀប​ទៅ​នឹង អ្នក​ដែល​ពុំ​បាន​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​Soft Drinkនោះ។ ​ដោយ​ផ្អែក​តាម​ការ​សិក្សា​ពី​​មុន​ៗ ក្រៅ​ពី​ពពួក​​ភេសជ្ជៈ​ជាតិ​ផ្អែមគ្រឿង​ស្រវឹង​ពពួក​អាល់​កុលក៏​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​ផង​ដែរដោយ​​សមាស​ធាតុ​នៅ​ក្នុង​ភេសជ្ជៈ​ទាំង​នោះទៅ​រា​រាំង​ការ​ស្រូប​កាល់​ស្យូម​របស់​រាង​កាយ ព្រម​ទាំង​បាន​សម្លាប់​កោសិកា​បង្កើត​ឆ្អឹង​និង​បំផ្លាញ​កោសិកា​សរសៃ​ប្រសាទ​មនុស្ស​។ ​ក្រុម​អ្នក​ស្រាវជ្រាវ​​​នៃ​ព្រឹត្តិបត្រ​​វេជ្ជសាស្រ្ត​ Menopause សហរដ្ឋអាមេរិក​ដែល​បាន​ស្រាវជ្រាវ​បញ្ហា​ខាង​លើ​នេះ​​

អានបន្ត

ករណីពុលត្រីប្រៃ មនុស្ស ប្រុស-ស្រី ចំនួន​២៨​នាក់​ ធ្ងន់​០២​នាក់​ នៅ​ស្រុក​ពួក​ ខេត្តសៀមរាប…

(សៀមរាប)​៖​ កាលពី​ថ្ងៃ​​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​ ចន្លោះ​ពី​ម៉ោង​១១​នឹង​០០​នាទី​ព្រឹក​ដល់​ម៉ោង​១៤​នឹង​០០​នាទី​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពួក​,ស្រុក​ពួក​,ខេត្តសៀមរាប​ បាន​ពុល​ត្រី​ប្រៃ​ចំនួន​២៨​នាក់​(​ស្រី​១៦​នាក់​)​ធ្ងន់​០២​នាក់​(​ស្រី​២​នាក់​)​។​ ​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បានឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​បាន​ទិញ​ត្រី​ប្រៃ​ពី​ឈ្មោះ​ប៊ូ​ នឿ​ម​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​គោក​ជួន​,ឃុំ​ពួក​,ស្រុក​ពួក​,ខេត្តសៀមរាប​ ដែល​ដាក់​លក់​នៅ​ផ្សារ​ពួក​យក​ទៅ​បរិភោគ​ជាមួយនឹង​បន្លែ​ត្រប់​ ព​ពាយ​ និង​បាយ​ ។​ ​ក្រោយ​បរិភោគ​បាយ​រួច​ប្រមាណ​ជាមួយ​ម៉ោង​ក្រោយ​ពួក​គាត់​ចាប់ផ្ដើម​មាន​អាការ​ក្អួតចង្អោរ​ហើយ​ត្រូវ​បាន​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​

អានបន្ត

កុំដាច់ចិត្តអូសរំលងអីជួយចែករំលែកផង! លោកអ៊ុំម្នាក់ប្រាប់ពីវិធីព្យាបាលអ្នកកើតជំងឺក្រិនថ្លើមនិងទាចទឹកធំហួសបែបធម្មជាតិ ដោយប្រើធាតុផ្សំតែ១មុខព្យាបាលជំងៃជាសះស្បើយ…(មានវីដេអូ)

ហ្វេសបុក៖ តាំងពីដើមមកមានអ្នកស្លាប់ដោយសារជំងឺទាចទឹកឬហៅថាក្រិនថ្លើមនេះជាច្រើន។ ស្របពេលនេះផងដែរលោកពូម្នាក់មានឈ្មោះ ពុំ រ៉ុន រស់នៅផ្ទះកណ្តាលលើ.ស្រុកស្រីសន្ធរ.ខេត្តកំពង់ចាម។ បានចែករំលែកបង្ហាញថ្នាំព្យាបាលដ៏សាមញ្ញមួយគឺរុក្ខជាតិ ដើមដំបងយក្សដែលលោកពូអះអាងថាអាចព្យាបាកលនឹងជំងឺនេះបាន។ វិធីធ្វើក្នុងវីដេអូនេះលោកពូបាននិយាយយ៉ាងខ្លីថា៖ យកដើមដំបងយក្សមកលាងឲ្យស្អាត រួចដាក់ទឹកល្មមលិចដោយដាំទឹក៣យកទឹក១ហើយហូបពិសាទៅបាត់ហើយ។ ការព្យាបាល៖ អ្នកណាកើតទាចទឹកធំហួសអារោគក្រិនថ្លើម!ប្រើសិនបើបងប្អូនមានជំងឺនេះហើយគ្រូពេទ្យអស់លទ្ធភាពក្នុងការព្យាបាលហើយ នេះជាជម្រើសចុងក្រោយដែលលោកអ្នកអាចទាក់ទងទៅលោកពូ ពុំ រ៉ុន ជាបន្ទាន់ដែលអាសយដ្ឋានរបស់គាត់ដូចបានរៀបរាប់ខាងលើ។ បើតាមសំដីបងស្រីPrem Prey បានឲ្យដឹងថាខ្ញុំជាម្ចាស់ដើមឈើគាត់មកសុំខ្ញុំដំបូងមិនទាន់ចាប់ភ្លឹកទេ

អានបន្ត

សូមអង្វរដល់បងប្អូនជួយគាត់ផង! គាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយ ប្ដីគ្រោះថ្នាក់ចរាចរណ៍រីឯប្រពន្ធកូនខ្ចីកេីតមុនខែទៀត!

សូមអង្វរដល់បងប្អូនណាក្នុងនាមយើងមានឈាមជ័រជាខ្មែរតែមួយសូមកុំដាច់ចិត្តអូសរំលងអីមិនបានជួយជាថវិការបានត្រឹមជួយចែកចាយបន្ដដេីម្បីអោយសប្បុរសជនបានឃេីញផង🙏🏻🙏🏻ប្ដីគ្រោះថ្នាក់ចរាចរណ៍រីឯប្រពន្ធកូនខ្ចីកេីតមុនខែហេីយកំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយ កូនកេីតមកមិនគ្រប់គីឡូស្វិតជេីងម្ខាងទៀតទុក្ខជាន់ទុក្ខហេីយ😔ថ្ងៃនេះត្រូវចេញពីពេទ្យព្រោះគ្មានលុយព្យាបាល កូនក៏គ្មានទឹកដោះបៅ ហឹមកម្មណាស់កូនអេីយកូន😔សំរាប់បងប្អូនដែរចង់ជួយជាទឹកដោះគោនិងថវិការដល់គាត់សូមខលទៅម្ដាយគាត់0962047924ដោយអនុគ្រោះផង🙏🏻🙏🏻 ប្រភពអត្ថបទ៖រាជនីនៃសម្រស់

អានបន្ត

ពេលបាត់បងទៅតើប្រពន្ឋបងទៅជាយ៉ាងណា តើកូនបងទៅជាយ៉ាងណា! ហេតុអ្វីបានជាអ្នកមកឆកជីវិតមនុស្សគ្នានមេត្តាចឹង

ហេតុអ្វីបានជាអ្នកមកឆកជីវិតមនុស្សគ្នានមេត្តាចឹង😭😭😭គាត់កំពុងមានក្ដីសុខចុះហេតុអីខ្ញុំអត់យល់ពីអ្នកទេ គ្រួសារដែលធ្លាប់មានស្នាមញញើមតែឥលូវ😭ប្រែក្លាយជាទុក្ខ😭😭😭😭😭😭😭😭😭😭ពេលបាត់បងទៅតើប្រពន្ឋបងទៅជាយ៉ាងណា តើកូនបងទៅជាយ៉ាងណា តើប៉ាម៉ាក់និងបងប្អូនតើជាយ៉ាងណាកូនប្រុសមានតែមួយ😭😭😭😭សូមអោយបងទៅអោយបានសុខណា😭😭😭 គួរបញ្ចាក់ផងដែលថាបងប្រុសខាងលើបានបាត់បង់ជីវីតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤៨ត្រង់ចំនុចផ្លូវចូលទៅជីផាតគីឡូ៤៦,៤៧ក្នុងភូមិប្រលាន,ឃុំកណ្តាល,ស្រុកបូទុមសាគរខេត្តកោះកុង មូលហេតុឡានបែកកង់បណ្ដាលបុកឡានដូចគ្នាហើយបានស្លាប់មនុស្ស០៤នាក់ប្រុសទាំងអស់៕

អានបន្ត

សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងឧប្បទ្ទវហេតុ បាក់រលំអាគារសាលាឆាន់វត្តគោកចក ក្នុងម្នាក់ៗនូវថវិកាចំនួន…

កាលពីរសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩មានឧបទ្ទវហេតុមួយបានកើតឡើងដោយសាលាឆាន់មួយកន្លែងមានកំពស់៨ម៉ែត្រទំហំ៣០ម៉ែត្រគុណនឹង២០ម៉ែត្រសាងសង់មិនទាន់រួចហើយផងស្រាប់តែបាក់រលំធ្លាក់សង្កត់មកលើប្រជាពលរដ្ឋព្រះសង្ឃនិងកម្មករបម្រើការនៅទីនោះដែលធ្វើឲ្យមានអ្នករងរបួសអស់ជាច្រើននាក់។ទន្ទឹមនឹងឧបទ្ទវហេតុខាងលើដែលបាក់សាលាឆាន់នេះដែរគឺបានកើតឡើងនៅវត្តប្រាសាទគោកចកក្រុងសៀមរាបខេត្ដសៀមរាប។ ក្នុងនោះដែរបន្ទាប់ពីទទួលបានដំណឹងខាងលើនេះរួចមកសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះបំផុត។ ក្រៅពីការតាមដាននិងចាត់ចែងបញ្ជានៅក្នុងប្រតិបត្តិការសង្គ្រោះនេះហើយសម្តេចតេជោហ៊ុន-សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះដើម្បីដោះស្រាយទុក្ខលំបាកផ្សេងៗផងដែរដោយក្នុងក្រុមគ្រួសារទទួលមរណភាពក្នុងម្នាក់ឧបត្ថម្ភថវិកា២០លានរៀលនិងអ្នករងរបួសក្នុងម្នាក់ទទួលបានថវិកា៣លានរៀល។ គូសបញ្ជាក់ផងដែរថាចំពោះឧបទ្ទវហេតុបាក់រលំប្លង់សេសាលាឆាន់ខាងលើនេះបើតាមរបាយការណ៏រដ្ឋបាលខេត្ដសៀមរាបបានចេញសេចក្ដីប្រកាសព័ត៍មានបានឱ្យដឹងថា៖”គិតត្រឹមវេលាម៉ោង១៩៖០០ថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩កម្លាំងសង្រ្គោះរបស់យើងបានរកឃើញជនរងគ្រោះដែលបានធ្លាក់កប់ក្នុងគំនរសំណង់ចំនួន១៦អង្គ/នាក់(ព្រះសង្ឃ០២អង្គ)ក្នុងនោះ៖ រងរបួសធ្ងន់០៤នាក់(ជាងសំណង់០៣នាក់និងប្រជាការពារ០១នាក់)ស្លាប់ចំនួន០៣នាក់នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យហើយរងរបួសស្រាល ចំនួន០៩អង្គ/នាក់(ព្រះសង្ឃចំនួន០២អង្គប្រជាការពារ០១នាក់និងជាងសំណង់ចំនួន០៦នាក់)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប”។

អានបន្ត