(Update) គិតមកត្រឹមពេលនេះ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់និង១៦អង្គ/នាក់រងរបួស ក្នងករណីបាក់រលំប្លង់សេសាលាឆាន់

ខេត្តសៀមរាប-គិតមកត្រឹមល្ងាចថ្ងៃ២ធ្នូ២០១៩នេះ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល,សង្កាត់គោកចក,ក្រុងសៀមរាប,ខេត្តសៀមរាប ក្រុមសង្គ្រោះបានរកឃើញជនរងគ្រោះទាំងព្រះសង្ឃនិងគ្រហស្ថសរុបចំនួន ១៦អង្គ/នាក់ ក្នុងនោះស្លាប់៣នាក់ចំណែកអ្នករងរបួសអជ្ញាធរបានជួយសង្គ្រោះរួចនាំយកទៅកាន់មន្ទីរពេទ្យជាមួយនឹងការសន្និដ្ឋានថាជនរងគ្រោះទំនងជាមិនមានសេសសល់ទៀតទេ។ សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីជនរងគ្រោះ៣នាក់ដែលស្លាប់មានជនរងគ្រោះចំនួន១៣អង្គ/នាក់រងរបួសរួមមាន៖ របួសធ្ងន់មាន៤នាក់(ជាងសំណង់៣នាក់ និងប្រជាការពារម្នាក់) រងរបួសស្រាលចំនួន៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ២អង្គ ប្រជាការពារម្នាក់និងជាងសំណង់៧នាក់)។ ជនរងគ្រោះដែលរងរបួសទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ទោះជាយ៉ាងនេះប្រតិបត្តិការកាយរុករកនៅធ្វើបន្តក្រែងមាននៅសេសសល់ជនរងគ្រោះផ្សេងទៀត៕

អានបន្ត

គួរឲ្យខ្លាចណាស់! គ្រោះថ្នាក់ចរាចរណ៍ឡានបែកកង់ បុកឡានដូចគ្នា នៅខេត្តកោះកុង បណ្ដាលឲ្យស្លាប់មនុស្សចំនួន…

ព័ត៌មានទាន់ហេតុការណ៍ជាបឋម៖គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤៨ត្រង់ចំនុចផ្លូវចូលទៅជីផាតគីឡូ៤៦,៤៧ក្នុងភូមិប្រលាន,ឃុំកណ្តាល,ស្រុកបូទុមសាគរខេត្តកោះកុង មូលហេតុឡានបែកកង់បណ្ដាលបុកឡានដូចគ្នាហើយបានស្លាប់មនុស្ស០៤នាក់ប្រុសទាំងអស់គឺឡានពេទ្យ។ នេះយោងតាមរបាយការណ៍របស់អធិការស្រុកបូទុមសាគរលោកសុខ-ផន ដែលបានចុះទៅទីនោះផ្ទាល់នេះជាបឋមគ្រោះថ្នាក់ចរាចរណ៍នេះនៅម៉ោង២,០០នាទីថ្ងៃទី២ខែធ្នូរឆ្នាំ២០១៩។ បើបងប្អូនណាបានស្គាល់លេខឡានឬដឹងមុខសញ្ញាជួយរាយការណ៍ផងយកតែបុណ្យផង។

អានបន្ត

ក្ដៅៗ! រក​ឃើញមនុស្សម្នាក់​ស្លាប់ ក្នុងគំនរ​បាក់​បែក​​​រលំអគារសាលាឆាន់…

ព័ត៌មាន​បឋម​​បាន​ឱ្យ​ដឹង​ថាក្រុម​អ្នក​​សង្រ្គោះ​បាន​​រក​ឃើញ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុងគំនរបាក់​បែក​ក្នុងហេតុការណ៍បាក់​រលំអគារនៅ​រសៀលថ្ងៃទី​១២ ខែវិច្ឆិកានេះ។ ហេតុ​ការណ៍នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​ថ្ងៃទី​២ខែធ្នូ​ឆ្នាំ​២០១៩។ អគារ​សាលាឆាន់​នេះមាន​ទីតាំងស្ថិតនៅ​ភូមិ​វាល,សង្កាត់​គោកចក ក្រុង​សៀមរាបខេត្ត​សៀមរាប។ ប្រភពអត្ថបទ៖កម្ពុជាថ្មី

អានបន្ត

ក្ដៅៗ! វិទ្យាល័យស្រុក សំពៅលូន មានករណីសិស្សសាលាបានដួលសន្លប់បន្តគ្នា រហូតដល់២៧នាក់…

បាត់ដំបង​៖នៅព្រឹកថ្ងៃទី០២ខែវិច្ឆិកា​ឆ្នាំ២០១៩​វេលាម៉ោង៧​នៅ​វិទ្យាល័យស្រុកសំពៅលូនស្ថិតក្នុងភូមិត្រពាំងប្រលឹត,ឃុំសន្តិភាព,ស្រុកសំពៅលូនខេត្តបាត់ដំបងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានករណីសិស្សសាលាបានដួលសន្លប់បន្តគ្នា២៧នាក់ប្រុសម្នាក់មិនទាន់​ដឹងមូលហេតុច្បាស់លាស់។ ​​អធិការស្រុកសំពៅលូនលោ​កពេជ្រ-សា​រ៉ែន បានឲ្យដឹងថាករណីសិស្សដួលសន្លប់ជាច្រើននាក់ខណៈ​កំពុងគោរពទង់ជាតិបា​នបញ្ជូនទៅមណ្ឌលសុខភាព ស្រុកសំពៅលូនបន្តបន្ទាប់ដើម្បីជួយសង្រោះដែលមានរោគសញ្ញា:(វិលមុខ​,រវើរវាយ,​ភ័យខ្លាច​សន្លប់​,សម្ពាធឈាមឡើង​,ចង្វាក់បេះដូងខ្ពស់ចាប់ពី​ ១០០ដង/១នាទី)សង្ស័យជំងឺខ្វះជាតិស្ករ​និងថប់អារម្មណ៍។ ​ចំណែកលោកយី-សុ​ងគី ប្រធានមន្ទីរអប់រំយុវជននិ​ងកីឡាខេត្តបាត់ដំបងបា​នឲ្យដឹងថាសិស្សនៅ​វិទ្យាល័យសំពៅលូនបានដួលសន្លប់ទាំងអស់មានចំនួន ២៧នាក់ក្នុងនោះមានប្រុសម្នាក់។ លោ​កប្រធានមន្ទីរបានបញ្ជាក់ទៀតថាមូលហេតុបណ្តាលមកពីក្មេងៗមានការភ័យខ្លាចហើយដូចជាថប់ៗដង្ហើមមុនដំបូងពេលគោរពទង់ជាតិមានក្មេងស្រីម្នាក់បានដួលសន្លប់បន្ទាប់មកក៏មា​នក្មេងដ​ទៃទៀតមានការភ័យខ្លាចបណ្តាលឲ្យសន្លប់ជាច្រើននាក់តែម្តង។រ​ហូតមកដល់ល្ងាចថ្ងៃដដែលនេះសិស្សសាលាទាំងអស់បានធូរស្បើយវិញហើយ៕

អានបន្ត

ពិតជាពិសេសណាស់! កូនខ្មែរ​ម្នាក់ បានបញ្ចប់​ការ​សិក្សា​​នៅសាលា​យោធា​ដ៏ល្បីមួយ ​នៅ​សហរដ្ឋអាមេរិក…

យុវជនផាន់-វិទ្យា ជា​កូន​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​និស្សិត​កម្ពុជានិង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​ក្ដី​សុបិន​ចង់​ទទួល​បាន​ការ​សិក្សា​ផ្នែក​យោធា​ឯ​សាលា​ល្បី ​នៅ​សហរដ្ឋ​អាមេរិក​ពេល​នេះ​យុវជន​រូប​នេះបាន​សម្រេច​ក្ដី​សុបិន្ត​របស់​ខ្លួន​បន្ទាប់​ពី​ទទួល​បាន​អាហារូករណ៍​កាល​ពី​ឆ្នាំ២០១៣និង​ទើប​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​ ២០១៧នេះ។មាន​មាឌ​ធំដំបង,រាងរៅ​​មាំ​សម​ជា​កង​យោធា​មួយ​រូបយុវជន​​​វ័យ២៣ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថាគេ​មាន​ក្ដី​ស្រមៃចង់​ក្លាយ​ជា​កងយោធា​មួយ​រូប​ ដើម្បី​ថែរក្សា​មាតុភូមិ​កំណើត​តាំង​ពី​វ័យ​ក្មេង​មក​ម្ល៉េះ។ យុវជន​រូបនេះបានប្រាប់​LIFT-យុវវ័យថា៖តាំង​ពីគេ​ទើប​ជាប់​អាហា​រូករណ៍​ទៅ​សិក្សា​ឯសាលា​យោធា​ដំបូង​កាល​ពីឆ្នាំ​២០១៣ថា«ខ្ញុំ​ស្រឡាញ់​ការងារ​ផ្នែក​យោធាខ្ញុំ​ស្រឡាញ់​ផ្នត់​គំនិត​នៃ​ការបម្រើ​ប្រទេស​ជាតិហើយ​ខ្ញុំ​តែង​តែ​លេខ​​មួយ​នឹង​សកម្មភាព​ជាទាហានម្នាក់​»។ ជាលទ្ធ​ផលថ្មី​មួយ​ទៀត​ដែល​យុវជន​ខ្មែរ​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​វិទ្យា​សាស្ត្រ​​នយោ​បាយ​ពី​សាលា​យោធា​ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក​(The-United States-Naval-Academy)ដែល​យុវជន​និងនិស្សិត​រាប់​ម៉ឺន​នាក់​ក្នុង​១ឆ្នាំៗបាន​ប្រឡង​និងប្រាថ្នា​ចង់​បន្ដ​ការ​សិក្សា​នៅ​ទីនោះ​ប៉ុន្ដែ​ក្នុង​១ឆ្នាំ​សាលាយោធា​នេះ​បាន​ជ្រើស​រើស​និស្សិត​តែ​១ពាន់​នាក់​ប៉ុណ្ណោះនៅ​ទូទាំង​សកល​លោក​ឲ្យ​ចូល​សិក្សា​បើ​តាម​ការ​ឲ្យ​ដឹង​ពី​យុវជនវិទ្យា។ យុវជនរូបនេះ​បាន​លើក​ឡើងថាព្រោះ​តែ​ស្រលាញ់​ជំនាញ​យោធា​នេះគេ​បាន​ស្ម័គ្រ​ចិត្ដ​ចូល​បម្រើ​ការ​នៅ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ពីរឆ្នាំ​ទើប​ព្យាយម​ដាក់​ពាក្យ​ប្រឡងអាហារូប​ករណ៍​ទៅ​បន្ដ​ការ​សិក្សា​នៅ​សាលា​យោធានេះ​ជាប់។វិទ្យា​បាន​រំលឹកថា​«ពីដំបូង​ខ្ញុំ​បាន​ព្យា​យាម​ដាក់​ពាក្យ​សុំ​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​សាលា​យោធា​ឯសហរដ្ឋ​អាមេរិកប៉ុន្ដែ​មិន​ជាប់ក្រោយ​មកខ្ញុំ​បាន​ចំណាយ​​ពេល​ពីរឆ្នាំ​ទៅ​ចូល​បម្រើ​ការ​ងារ​នៅ​កង​កម្លាំង​ភារវកម្ម​ពិសេស​ហើយ​ប្រឹង​ប្រែង​បង្កើន​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​ឲ្យ​បាន​ពិន្ទុ​ខ្ពស់និង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​បន្ថែម​ទៀតទើប​ខ្ញុំ​ទទួល​បាន​ឱកាស​អាហា​រូបករណ៍​នេះ​»។ បើ​តាម វិទ្យា នៅ​សាលាយោធា​ឯសហរដ្ឋ​អាមេរិកដែល​គេ​ទៅ​សិក្សា​នោះក៏​មាន​និស្សិត​កម្ពុជា​០២រូប​ទៀត​កំពុង​បន្ដ​ការ​សិក្សា​ដែរ​។ទាក់ទិន​នឹង​ការ​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ដ៏ល្បី​នៅ​លើ​ពិភព​លោក​ហើយ​វិល​ត្រឡប់​មក​ប្រទេស​វិញ​នេះ វិទ្យាបាន​ប្រាប់​ឲ្យ​ដឹង​ថា​គេ​នឹង​ចូល​ទៅ​បម្រើ​ការ​ជាកង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​បន្ត​ហើយ​ប្រសិន​បើ​មាន​ឱកាស​​នឹង​បន្ត​ការ​សិក្សា​បន្ថែម​ទៀត។ សាលា​យោធាThe-U.S.Naval-Academyគឺជា​សាលា​ដ៏ល្បី​មួយ​របស់​អាមេរិក​ដែល​បាន​ផ្ដល់​គុណ​ភាព​អប់រំ​​កម្រិត​ខ្ពស់ទាម​ទាឲ្យ​សិស្ស​សិក្សា​មាន​ការ​ប្រកួត​ប្រជែង​ដែល​គេ​តែង​ហៅ​ថាកង​យោ​ធា​នាវាចរ(Midshipmen)។ និស្សិត​កម្ពុជាដែល​មាន​ទេព្យ​កោសល្យ​ចង់​ប្រឡង​ទៅ​សិក្សា​នៅ​សាលា​យោធា​នេះ​ត្រូវ​មាន​អាយុ​ចាប់​ពី១៧-២២​ឆ្នាំមាន​ចំណេះដឹង​ទូលំទូលាយ​មាន​កម្រិត​ពន្ទុរ​សិក្សា​នៅ​វិទ្យា​ល័យ​ខ្ពស់នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា៕ ប្រភព៖den-sharing

អានបន្ត

អបអរសារទ! លោក ឱក ព្រហ្មសុដន្ត្រៈ បានឈ្នះពានរង្វាន់ឆ្នាំ២០២០ ក្រោយពីបានឡើងលើវេទិកា TED ដើម្បីធ្វើការសម្តែងនិងរៀបរាប់បង្ហាញពីរបាំបុរាណរបស់ខ្មែរ ទៅបរទេសឲ្យបានយល់ដឹង

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយដែលកាលពីពេលថ្មីៗនេះវីដេអូមួយត្រូវបានមហាជនរបស់យើងដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើនរហូតទៅដល់ជិត២មុឺនដងឯណោះស្ដីពីបុរសម្នាក់ជាជនជាតិខ្មែររបស់យើងបានធ្វើឲ្យពិភពលោកមានការកោតសរសើររូបលោកជាខ្លាំងព្រោះតែរូបលោកបានឡើងសម្ដែងរបាំរបស់ខ្មែរនៅលើវេទកាTEDមួយដ៏ល្បីឈ្មោះ។ ក្នុងវីដេអូដែលបង្ហោះឡើងកាលពីថ្ងៃច័ន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០១៩ដោយម្ចាស់គេហទំព័រហ្វេសប៊ុកផេកឈ្មោះប្រយោជន៍–Brayochបានជួយសម្រួលបកប្រែជាភាសាខ្មែរនិងបានសរសេរប្រាប់ឱ្យដឹងថា៖”(វីដេអូបន្តកន្លែងរៀបរាប់សំខាន់ៗ)លោកឱក-ព្រហ្មសុដន្ត្រៈ(Prumsodun-Ok)ជាបងប្អូនខ្មែរយើង ដែលបានឡើងមកលើវេទិកាTEDដ៏អស្ចារ្យដើម្បីធ្វើការសម្តែងនិងរៀបរាប់បង្ហាញពីរបាំបុរាណរបស់ខ្មែរទៅបរទេសឲ្យបានយល់ដឹង។ខាងក្រោមនេះជាការនិយាយរៀបរាប់របស់គាត់ទៅបរទេស។(បញ្ចូលអក្សរខ្មែរលើវីឌីអូដោយBrayoch,កុំភ្លេចចុចឡាយផេកដើម្បីតាមដានផុសបន្ត) យើងមានកាយវិការដៃបួនធំៗដែលយើងប្រើ។តើអាចអនុវត្តជាមួយគ្នាបានទេ?បាទ?យល់ព្រម។នេះគឺជាដើមឈើមួយ,ដើមឈើនោះនឹងដុះឡើង បន្ទាប់មកវានឹងមានស្លឹក។បន្ទាប់ពីវាមានស្លឹកវានឹងមានផ្កាហើយបន្ទាប់ពីវាមានផ្កាវានឹងមានផ្លែ។ផ្លែឈើនោះនឹងធ្លាក់ចុះហើយដើមឈើថ្មីនឹងដុះឡើង។ ហើយនៅក្នុងកាយវិការទាំងបួននោះគឺជាវដ្តនៃជីវិត។កាយវិការទាំងបួននេះត្រូវបានប្រើដើម្បីបង្កើតភាសាទាំងមូលដែលអ្នករបាំសម្តែងចេញ។ ដូច្នេះឧទាហរណ៍ខ្ញុំអាចនិយាយថា“ខ្ញុំ”,“ខ្ញុំ”នៅក្នុងរបាំដែលនឹងត្រូវ“ខ្ញុំ”។ឬខ្ញុំអាចនិយាយថា“ហេអ្នកមកទីនេះមកទីនេះ”,នៅក្នុងរបាំ“មកទីនេះ”ឬ “ទៅទៅ”,“ទៅ ”ហើយអ្វីគ្រប់យ៉ាងពីសេចក្តីស្រឡាញ់រហូតដល់សោកសៅកំហឹងក៏អាចត្រូវបានបង្ហាញតាមរយៈរបាំផងដែរ។ មានសិល្បៈជាក់លាក់មួយនៅក្នុងរបៀបដែលអ្វីៗត្រូវបានត្រង,ផ្លាស់ប្តូរនិងដាក់បញ្ចូលគ្នាដើម្បីបង្កើតលទ្ធភាពក្នុងសិល្បៈ។ ក្នុងពាក្យខ្មែរ“សិល្បៈ”តាមពិតវាមានន័យថា“វេទមន្ត”។អ្នកសិល្បករឬសិល្បការនី,តែមិនមែនជាប្រភេទអ្នកលេងសៀកទេ។ខ្ញុំពិតជាមានមោទនភាពណាស់ដែលខ្ញុំជាអ្នកសិល្បៈបន្តជំនាន់ពីគ្រូរបស់ខ្ញុំគឺ“សូហ្វីលីន-ជៀម-សាហ៊ីរ៉ូ”,ពីគ្រូរបស់គាត់ធ្លាប់ជាតារានៅក្នុងព្រះបរមរាជវាំង,ពីអ្នករបាំបុរាណអង្គរ និងពីអ្នកភូមិដើមដែលមានទម្រង់សិល្បៈដើមកើតឡើង”។ ទន្ទឹមនឹងនេះដែរពិតជារឿងដ៏គួរអោយសែនត្រេកអរមួយនិងមានមោទនភាពជាខ្លាំងដោយយោងតាមការដកស្រង់ចេញពីសារព័ត៍មានBBC-Newsលោក ឱក-ព្រហ្មសុដន្ត្រៈ ធ្លាប់ត្រូវបានចូលរួមសម្ដែងនៅក្នុងព្រឹត្ដិការណ៏ធំៗជាច្រើនដែលបានរៀបចំឡើងដ៏ក្រសួងវប្បធម៌ប៉ុន្ដែអ្វីដែលកាន់តែពិសេសទៀតនោះ គឺរូបលោកទើបតែទទួលបានពានរង្វាន់ឆ្នាំ២០២០ពីមូលនិធិMonette-Horwitz-Trustដែលជាសមាគមមួយដ៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុងម្លុកបំបាត់ការរើសអើងមនុស្សដែលស្រលាញ់ភេទដូចគ្នាផងដែរ”។ ប្រភពអត្ថបទ៖KHOSJA

អានបន្ត

(មានវីដេអូ)រន្ធត់ណាស់! រសៀលនេះមានករណីបាក់រលំប្លង់សេ ខណៈកំពុងសាងសាង់នៅវត្តប្រាសាទគោកចក សង្កត់មនុស្សជាង២០នាក់, មនុស្ស៦នាក់ត្រូវបានជួយសង្គ្រោះ…

BREAKINGNEWS:ស្រុតព្រះវិហារកំពុងសាងសាង់នៅវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាបសង្កត់មនុស្សជាង២០នាក់,មនុស្ស៦នាក់ត្រូវបានជួយសង្គ្រោះ (សៀមរាប)៖ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតព្រះវិហារកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប.ខេត្តសៀមរាប.បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។ សេចក្ដីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្ស ៦នាក់ហើយ ចេញពីគំនរព្រះវិហារ។ យ៉ាងណាមិញសម្រាប់មូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។សូមអោយនាក់ដែលជាប់នៅក្នុងវិហារផុតគ្រោះទាំងអស់គ្នាផងចុះ🙏😣😔 ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕

អានបន្ត

ក្តៅៗ! មុននេះបន្តិចមានការបាក់រលំប្លង់សេ ខណៈដែលកំពុងសាងសង់សាលាឆាន់ បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់ និងកំពុងជាប់នៅខាងក្នុងប្រមាណជា១០នាក់​…(មានវីដេអូ)

ក្តៅៗ! មុននេះបន្តិចមានការបាក់រលំប្លង់សេខណៈដែលកំពុងសាងសង់សាលាឆាន់ បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់និងកំពុងជាប់នៅខាងក្នុងប្រមាណជា១០នាក់​…(មានវីដេអូ) សៀមរាប៖ យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ព័ត៌មានជាបឋមនូវករណីបាក់រលំប្លង់សេ ខណៈដែលកំពុងសាងសង់សាលាឆាន់នៅក្នុងវត្តប្រាសាទគោកចក.ខេត្តសៀមរាបបណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានមនុស្សកំពុងជាប់នៅខាងក្នុងប្រមាណជា១០នាក់​ មានរបួសទាំងព្រះសង្ឃ​និងប្រជាពលរដ្ឋ​ដោយខណៈនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្ស៦នាក់ហើយចេញពីគំនរព្រះវិហារ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ ប្រភពពីគណនីហ្វេសប៊ុក៖Long Chamreun/Srey Noch

អានបន្ត

ខ្លោចចិត្ត! ឈឺពោះសំរាលកូនគ្មានលុយទេព្យដេញឲ្យទៅសៀមរាប ឯតៃកុងឡានខ្លាចស្លាប់លើឡានដេញឲ្យចុះពីរលើឡានកណ្តាលយប់ ស្លាប់ទាំងម៉ែទាំងកូនក្នុងពោះ…

ខ្លោចចិត្ត! ឈឺពោះសំរាលកូនគ្មានលុយទេព្យដេញឲ្យទៅសៀមរាប ឯតៃកុងឡានខ្លាចស្លាប់លើឡានដេញឲ្យចុះពីរលើឡានកណ្តាលយប់ ចុងក្រោមប្អូនស្រីម្នាក់នេះបានស្លាប់ទាំងម៉ែទាំងកូនក្នុងពោះ… ហ្វេសបុក៖ នេះបើតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ (ចៅចិត្ដ.លក់ផ្លែឈើតិចតូច)បានសរសេររៀបរាប់ថា៖ Ripទៅអោយបានសុខណាអូន ឈឺពោះសំរាលកូនពេទ្យទាវះតែគ្មានលុយអោយទេព្យ60ម៉ឺនរៀល។ ពេទ្យដេញឲទៅសៀមរាបជិះឡានជិតដល់សៀមរាបឈឺពោះលើឡានរកដាច់ខ្ចល់ តៃកុងឡានខ្លាចស្លាប់លើឡានដេញឲ្យចុះពីរលើឡានកណ្តាលយប់ ប្អូនស្រីម្នាក់នេះបានស្លាប់ទាំងម៉ែទាំងកូនក្នុងពោះ សព្វប្អូនស្រីម្នាក់នេះពេលនេះដង្កល់នៅវត្តកោះកែវ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ថ្ងែទី2ខែធ្នូឆ្នាំ2019#អ្នកណានៅខេត្តបន្ទាយមានជ័យអាចជួយជាលុយចូលបុណ្យសព្វបានបាទ(ចូលខ្លួនឯង នៅវត្តកោះកែវ ស្រុក មង្គលបូរី ខេត្ត

អានបន្ត

អបអរសាទរ! យ៉ុង ម៉េងលី ជាកីឡាករដំបូងគេរបស់កម្ពុជាយើង🇰🇭 ដែលដណ្តើមបានមេដាយមាសឲ្យប្រទេសជាតិលើវិញ្ញាសាPadded Stick…

អបអរសាទរ!យ៉ុង.ម៉េងលីជាកីឡាករដំបូងគេរបស់កម្ពុជាយើង🇰🇭 ដែលដណ្តើមបានមេដាយមាសឲ្យប្រទេសជាតិលើវិញ្ញាសាPaddedStick… ហ្វេសបុក៖ ដោយយោងតាមគណនីហ្វេសបុករបស់លោក Huy Bunlengបានបង្ហោះនៅក្នុងគណនីរបស់លោកថា៖ 🇰🇭🇰🇭កីឡាករជម្រើសជាតិកម្ពុជាគុនល្បុក្កតោឈ្មោះយ៉ុង.ម៉េងលីដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាដំបងខ្លីArnisលើវិញ្ញាសាPadded Stickទម្ងន់៦០-៦៥គីឡូក្រាម។ ក្រោយយកឈ្នះម្ចាស់ផ្ទះហ្វីលីពីនឪVALENZUELA.BILLY.JOELឮនៅវគ្គផ្តាច់ព្រ័ត្រ។ យ៉ុង.ម៉េងលីជាកីឡាករដំបូងគេរបស់កម្ពុជាយើងដែលដណ្តើមបានមេដាយមាសឲ្យប្រទេសជាតិ សម្រាប់ព្រឹត្តិការណ៍SEA.Gamesនៅហ្វីលីពីនឆ្នាំ២០១៩នេះ ។ ប្រតិភូដឹកនាំកីឡាទៅចូលរួមប្រកូតនេះប្រាប់បណ្តាញផ្សព្វផ្សាយថាគិតត្រឹមថ្ងៃទី២ខែធ្នូនេះ ក្រុមអត្តពលិកកម្ពុជាយើងបានឈ្នះមេដាយសរុប១៣គ្រឿងហើយក្នុងនោះមេដាយមាស១.ប្រាក់៣និងសំរឹទ្ធ៩គ្រឿងជូនប្រទេសជាតិ🌹🌹៕ គួរបញ្ជាក់ថាថ្ងៃនេះគឺជាថ្ងៃទី២ហើយសម្រាប់ការកឲប្រកួតកីឡាSEA.Gamesនៅហ្វីលីពីនឆ្នាំ២០១៩។ ប្រភព៖ Huy Bunleng

អានបន្ត