ពិតជាធនធានកម្ពុជាដ៏កម្រ! កុមារា សាន់ វ៉េ លើកមុនអាចស្គាល់និងដឹងពីរឿងរ៉ាវ នៃប្រធានាធិបតីទាំង45រូបរបស់សហរដ្ឋអាមេរិក លើកនេះអាចស្គាល់រូបរាងនិងឈ្មោះ រួមទាំងសំឡេងរបស់សត្វដាយណូស័រប្រមាណ300ប្រភេទ! (មានវីដេអូ)
លើកមុនប្រិយមិត្តប្រាកដជាបានឃើញរួចមកហើយនូវសមត្ថភាពដ៏អស្ចារ្យរបស់ប្អូនប្រុសវិចិត្រ-គន្ធបញ្ញាសិទ្ធិ ហៅប្អូនសាន់-វ៉េ ដែលបានឡើងបង្ហាញសមត្ថភាពក្នុងកម្មវិធីតូច.ខ្លឹម.ខ្លាំងរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។ សមត្ថភាពដ៏អស្ចារ្យរបស់ប្អូនសាន់-វ៉េគឺអាចស្គាល់និងដឹងរឿងរ៉ាវអំពីប្រធានាធិបតីទាំង45រូបរបស់សហរដ្ឋអាមេរិកបានយ៉ាងច្បាស់ហើយនេះគឺជាសមត្ថភាពដែលមិនងាយមានក្មេងណាដូចឡើយ។ ក្រោកពីបានបញ្ចេញសមត្ថភាពដ៏អស្ចារ្យនៅក្នុងកម្មវិធីនេះហើយខាងកម្មវិធីក៏បានឲ្យកាដូទៅប្អូនសាន់-វ៉េ ជាសត្វដៃណូស័រជាច្រើនបន្ទាប់ពីបានទទួលរង្វាន់ជាសត្វដៃណូស័រពីខាងកម្មវិធីនេះហើយកុមារខួរក្បាលអច្ឆរិយសាន់-វ៉េ បានធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯងអំពីប្រភេទសត្វដៃណូស័រនីមួយៗរហូតដល់ជាង300ប្រភេទ។ ក្រោយពីស្គាល់រូបរាងនិងឈ្មោះប្អូនប្រុសសាន់-វ៉េ អាចចាំទាំងសំឡេងដៃណូស័រទាំងនោះទៀតផង។ចង់ដឹងពីសមត្ថភាពរបស់ប្អូនសាន់វ៉េពិសេសយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
អានបន្ត