អាសូរណស់ ! ប្តីស្លា.ប់គា.បជាប់រថយន្ត ប្រពន្ធរ.ង.របួសធ្ង.ន់ដោយសាររថយន្តកុងតឺន័របើកបុកពេញទំហឹង

បាត់ដំបង៖ បុរសជាប្តី.បានស្លា.ប់ដោយគាបជា.ប់​នៅក្នុងរថយ.ន្តរីឯប្រពន្ធរ.ងរបួ.សធ្ង.ន់ សមត្ថកិច្ចសង្គ្រោះទៅម​ន្ទី​រពេទ្យ​ដោយសាររថយន្តកុងតឺន័រឡើង​វ៉ារថ​យន្ត​ផ្សេងហើយទៅបុកជាមួយ​រថយន្តហាយឡិនឌ័ររបស់​ជ​ន​​​រ.ង​គ្រោះក្នុងទិសដៅបញ្ច្រាសគ្នា។ គ្រោះ.ថ្នាក់.ចរាច.រណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ត្រង់​ចំណុ​ចក្រុមទី១ភូមិរាមគន់ ឃុំគារ ស្រុក​មោងឫស្សី ចន្លោះបង្គោលគីឡូម៉ែត្រ​លេ​ខ​243-244ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា តៃកុង​រថ​យ​ន្តហា​យឡិន​ឌ័រដែលស្លា.ប់មានឈ្មោះសៀ​ក​ សេងទ្រី អាយុ៥៥ឆ្នាំ និងស្រ្តីជាប្រពន្ធរ​ង.របួ​ស.ធ្ង​ន់ ឈ្មោះពេញ សុ​ធី អាយុ៥៣​ឆ្នាំ។ ទាំងពី​រនា​ក់ប្តីប្រពន្ធនេះរស់នៅ​ភូមិ​,ប៉ាហ៊ីត្បូង,ក្រុងប៉ៃលិន.ខេត្តប៉ៃលិ​ន​ ទើបត្រឡប់ពីចូលរួមពិធីមង្គលការបងប្អូននៅឯខេត្តកំពុងចាម។ចំណែកតៃកុងរថយន្តបង្កមិន​ស្គា​ល់ឈ្មោះទេ​ក្រោយកើតហេតុ​បានរ​ត់គេច​ខ្លួន​បាត់​។ សាក្សីបានប្រាប់ស​មត្ថិច្ចដែលចុះទៅវាស់វែង​ថា​

អានបន្ត

ក្នុង​មួយខែៗ ពលរដ្ឋខ្មែរប្រមាណ៤០ម៉ឺននាក់ បានធ្វើចំណាកស្រុកទៅ​ក្រៅ​ប្រទេស​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ

ភ្នំពេញ៖ ​យោងតាម​របាយ​ការណ៍​ឆ្នាំ​២០១៩ ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​​ជួញដូរ​មនុស្សបានឲ្យ​ដឹងថា ​ប្រជាព​លរដ្ឋ​ខ្មែរ​ជា​មធ្យម​ចំនួន​៣៦០.០០០​នាក់​បាន​ចាក​ចេញ​ពីផ្ទះ​សម្បែង​របស់​ពួកគេ​ទៅកា​ន់​ប្រទេស​ដទៃដើម្បី​ស្វែងរក​ការងារ​ក្នុង​មួយខែៗ​​ដោយ​ក្នុង​នោះ​ស្ត្រី​ជាង​៤៥​ភាគរយ​និង​កុមារ​ជាង​២ភាគរយ​។ របាយការណ៍​ដែល​ទូរទស្សន៍​ប៊ី​ធី​វី​ទទួល​បាន​កាលពី​ល្ងាច​ថ្ងៃទី​៣០ខែធ្នូ​ ម្សិលមិញ​ខណៈ​មន្ត្រីអន្តរក្រសួង​ដឹកនាំ​ដោយ​លោកជំទាវ​ ជូ ប៊ុន​អេង ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃនិង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បើក​កិច្ចប្រជុំ ​ស្តីពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្សនិង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​និង​ទិសដៅ​ឆ្នាំ​២០២០។ ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថានាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិបានធ្វើបច្ចុប្បន្នភាព​ជាប្រចាំ​ថ្ងៃ​លើ​ស្ថិតិ​ពលរដ្ឋ​ខ្មែរ ​ដែល​ធ្វើ​ចំណាក់​ស្រុក​នៅ​ក្រៅ​ប្រទេសប្រចាំខែ​នីមួយៗ​។ ដោយ​ការធ្វើ​បច្ចុប្បន្នភាព​នោះបាន​ពិនិត្យឃើញថា​ ការធ្វើ​ចំណាក់​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​មាន​ជា​ប្រក្រតី​ជា​មធ្យម​ចំនួន​ពលរដ្ឋ​ដែល​អវត្តមាន​ជាប្រចាំ​ពី​លំនៅឋាន​មូលហេតុ​ចាក់ចេញទៅ​ស្នាក់នៅ​ធ្វើការ​ក្នុង​ប្រទេស​គោលដៅប្រមាណ​៣៦០.០០០​នាក់​ក្នុង​មួយខែៗ ​ក្នុងនោះ​មាន​ស្ត្រី១៦៣.០០០​នាក់​ ស្មើ និង​៤៥.២៧​ភាគរយ​និង​កុមារ​ប្រមាណ​៨៨០០​នាក់​ស្មើ​និង​២.៤៤​ភាគរយ ក្នុង​នោះ​អ្នក​ចេញ​ទៅ​រក​ការងារ​និង​ស្នាក់នៅ​ប្រទេស​គោលដៅ​ដោយ​ស្របច្បាប់​ ប្រមាណ​២១០.០០០ នាក់​ស្មើ​និង​៥៨.៣៣​ភាគរយ​និង​ប្រមាណ​៤១.៦៧​ភាគរយមិនបាន​ចាក់ចេញ​ដោយ​ស្របច្បាប់​នោះឡើយ​។

អានបន្ត

១០ឆ្នាំមានម្ដង! ថ្ងែនេះជាថ្ងែឆ្លងទសវត្សរ៍ ឆ្នាំជូត-កុរ-មមី-វក-ច ដាច់ខាតត្រូវអាន…

ឆ្នាំជូត-រាសី​ខ្ពស់ត្រដែត៖នៅក្នុង​ឆ្នាំថ្មីនេះនឹង​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកបការងារនិង​កិច្ចការ​ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់​កាស​ផង។ក្រៅពី​នេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​ការ​សម្រេចចិត្ត​កិច្ច​ការងារ​ធំដុំ​ឬ​ចាប់ផ្តើម​ប្រកបការងារ​អ្វីមួយ​ថែម​ទៀត។សម្រាប់​ពេលវេលា​ល្អ​របស់​លោក​អ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង​៧​ទៅ​ដល់​៨​និង​៥៩​នាទី​ព្រឹក។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្តិចឯ​ប្រាក់​កម្រៃ​ទៀត​សោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន។រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នា​ច្រើន។ ឆ្នាំកុរ-រាសី​ខ្ពស់ត្រដែត៖​នៅក្នុង​ឆ្នាំថ្មីនេះរាល់​កិច្ច​ការងារ​បើ​ទោះបី​មិន​មាន​អ្វី​ឃើញ​លេច​ចេញ​ជា​ដុំ​កំភួន​ពិត​មែន​តែ​រាល់​កិច្ចការ​របស់​លោក​អ្នក​មានការ​រីក​លូតលាស់​ជា​សន្សឹម​ៗ​ហើយ​កំពុង​មាន​ភាព​សុខដុម​ណាស់​ដែរ។​ក្រៅពី​នេះ​បើ​លោក​អ្នក​ចង់​មានការ​ពិគ្រោះ​ពិភាក្សា​ជាមួយ​អ្នក​ដទៃ​ក៏​តែង​ហុច​ផ្លែផ្កា​មក​វិញ​គួរ​ជាទី​កក់ក្តៅ។អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុម​​មនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញ​ខ្លួន​កាន់តែ​ច្រើន​ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាង​មុខ។រីឯ​បញ្ហា​សេចក្តី​ស្នេហា​ប្រុស​​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការ​ផ្សំផ្គុំ​ជា​គ្រួសារ៕ ឆ្នាំមមី-រាសី​ខ្ពស់ត្រដែត៖​នៅក្នុង​ឆ្នាំថ្មីនេះបើ​លោក​អ្នក​រង់ចាំ​ដំណឹង​អាច​បាន​ទទួល​ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ផង។អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​មក​វិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត។សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា។ ឆ្នាំវក-រាសី​ខ្ពស់ត្រដែត៖​​នៅក្នុង​ឆ្នាំថ្មីនេះផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចេញ​បំពេញ​កិច្ច​ការងារ​ឬ​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ​ផង។ក្រៅពី​នេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​ទទួល​ជោគ​លាភ​អ្វីមួយ​ថែម​ទៀត។ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុង​ការ​ពង្រីក​មុខរបរ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ក្សេមក្សាន្ត​ដូច​សព្វមួយដង។រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តី​ប្រាថ្នា។ ឆ្នាំច-រាសី​ខ្ពស់ត្រដែត៖​នៅក្នុង​ឆ្នាំថ្មីនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកមាន​ភាពល្អ​ប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ជា​ផ្លែផ្កា​មក​វិញ​ជា​និច្ច។អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការ​រក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេពី​ព្រោះ​ងាយ​ប៉ះទង្គិច​និង​មានរឿង​រាវ​យាយី។រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេពី​ព្រោះ​ម្នាក់​ៗ​ប្រកាន់​ចិត្តខ្លាំង​រៀង​ៗ​ខ្លួន។

អានបន្ត

ត្រកូលអធិរាជមាស បាត់ប្រុសៗដែលជាអ្នកស្នងដំណែងអស់ហើយ ចំណែកគ្រួសារលោកដែលនៅរស់ក៏មានជីវភាពលំបាក គ្មានការជួយជ្រោមជ្រែង…

យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា:Seng-Daraបានបង្ហោះរៀបរាប់ថា៖អភ័ព្វម្លេះគ្រួសារអធិរាជស្តេចចម្រៀងខ្មែរ..ប្រុសៗដែលជាអ្នកមានទេពកោសល្យស្នងសិល្បៈពីលោកបានចែកឋានទៅអស់ហើយ…។ ចំណែកគ្រួសារលោកដែលនៅរស់ក៏មានជីវភាពលំបាកគ្មានការជួយជ្រោមជ្រែងទំនុកបម្រុងឬយកចិត្តទុកដិតដល់ដាក់ពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋឡើយ។ រីឯក្រុមហ៊ុនផលិតកម្មដែលទទួលបានប្រយោជន៍កេរតំណែលលោកក៏ព្រងើយកន្តើយទាំងអស់។ផលិតកម្មធំតូចដែលធ្លាប់រកស៊ីមានបានពីចម្រៀងរបស់លោកគួរពិចារណាជួយជីវភាពគ្រួសារលោកផង។ភរិយាលោកនៅរស់នៅឡើយទេឯខេត្តស្ទឹងត្រែង។ ឯកូនចៅលោកក៏រស់តាមយថាកម្មធ្វើការទទួលបានប្រាក់ខែសឹងតែបង់ថ្លៃផ្ទះមិនគ្រប់ផង..។នេះឬជីវិតគ្រួសារកំពូលស្តេចម្រៀងខ្មែរដែលពលរដ្ឋគោរពមួយប្រទេស? គួរបញ្ជក់ផងដែរថាចៅប្រុសអធិរាជសម្លេងមាស​ស៊ីន​-ស៊ីសាមុត​លោក​ស៊ីន​-ស៊ីសេដ្ឋាកុល​ បានបាត់បង់ជីវិ.តកាលពីម្សិលមិញនេះដោយការចាកចេញរបស់ចៅប្រុសអធិរាជសម្លេងមាសនាគ្រានេះ​កូនរបស់លោកនៅតូចៗនៅឡេីយ​ដោយមិនដឹងទៅថ្ងៃមុខ​ពួកគេពិបាកយ៉ាងណានោះឡេីយ។

អានបន្ត

Update ទីបំផុត សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណ ស្រ្តីដេកស្លា.ប់ក្នុងសភា.ពអា.ក្រា.តកាយនោះហើយ

បាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណៈជនដែលនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមជ្រាបថា តាមរយៈការជូនដំណឹងនិងតាមគ្រប់មធ្យោបាយរបស់សមត្ថកិច្ចនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០១៩ម្សិលមិញដើម្បីស្វែងរកអត្តសញ្ញាណនៃជនរង.គ្រោះ.ភេទ.ស្រីដែលប្រជាពលរដ្ឋបានប្រទះ.ឃើញដេ.កស្លា.ប់ក្នុងសភា.ពអាក្រា.ត.កាយ ស្ថិតនៅចំណុចវាលស្រែ.ស្ថិតក្នុងភូមិ.ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង,ខេត្តបាត់ដំបង នោះរហូត.មកដល់ពេលនេះថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណហើយ ដែលសា.កស.ពនោះមានឈ្មោះ ហង្ស ហ៊ន ភេទស្រី,អាយុ៣៩ឆ្នាំ មានទីលំនៅភូមិរកា,ឃុំរកា ស្រុកសង្កែ,ខេត្តបាត់ដំបង។

អានបន្ត

(មានវីដេអូ) នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Porsche បានបុកក្បាលព្រួញចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ នារីម្នាក់បេីករថយន្តមួយគ្រឿងជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ញាជេីងម្ខាង កាលវេលាម៉ោង៣៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង នៅចំណុចកែងនិងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយ១ ខណ្ឌបឹងកេងកង ។ តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញនារីខាងលើបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកPorsche ពណ៌ស គ្មានស្លាកលេខ ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់និងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជេីងម្ខាងរងការខូចខាតតែស្ទើរទាំងស្រុងតែសំណាងល្អម្ចាស់រថយន្តរងរបួសស្រាល។ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ឲ្យចុះមកស្ទូចយករថយន្តទៅរក្សាទុក រងចាំដោះស្រាយតាមច្បាប់ ៕

អានបន្ត

ផ្ទុះទៀតហើយ៖ ប្រទេសចិនឈប់ឲ្យនាំចូលសាច់ជ្រូកពីឥណ្ឌូណេស៊ី ដោយសារជំងឺប៉េ.សជ្រូកអាហ្វ្រិក បានផ្ទុះឡើងជាច្រើនករណី!

ប្រទេសចិន​៖អាជ្ញាធរពន្ធគយចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថាខ្លួនបានសម្រេចិត្តហាមឃាត់ការនាំចូលសត្វជ្រូក,ជ្រូកព្រៃនិងផលិតផលពាក់ព័ន្ធនឹងសាច់ជ្រូកពីប្រទេសឥណ្ឌូណេស៊ីដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNAនៅល្ងាចថ្ងៃចន្ទទី៣០ខែធ្នូឆ្នាំ២០១៩។ នៅលើគេហទំព័ររបស់ខ្លួនអាជ្ញាធរពន្ធគយចិនក៏បានឱ្យដឹងដែរថាជំងឺប៉េសជ្រូក៣៩២ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៧ខែធ្នូកន្លងទៅ។ ទោះបីជាបែបនេះក្តីចិនមិនទាន់បានបញ្ជាក់លម្អិតថាតើការហាមឃាត់នេះមានរយៈពេលប៉ុន្មាននោះទេខណៈជំងឺមួយនេះបាននិងកំពុងរីករាលដាលនៅក្នុងប្រទេសចិនដោយបង្ខំឱ្យអាជ្ញាធរចិនសម្លាប់សត្វជ្រូករាប់លានក្បាលចាប់តាំងពីជំងឺប៉េ.សជ្រូកផ្ទុះឡើងដំបូងនៅទូទាំងប្រទេសកាលពីខែសីហាឆ្នាំ២០១៨។ គួរបញ្ជាក់ថាទីក្រុងប៉េកាំងបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីបង្កើនផលិតផលធ្វើពីសាច់ជ្រូកឡើងវិញនៅក្នុងស្រុកតាមរយៈការរឹតត្បិតនិងគ្រប់គ្រងលើការនាំចូលសត្វជ្រូកពីបរទេស។យ៉ាងណាក៏ដោយកាលពីពាក់កណ្តាលខែធ្នូអាជ្ញាធរចិនបានបញ្ជាក់ថាចិនបានត្រៀមសត្វជ្រូកបម្រុងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទីផ្សារនៅក្នុងឱកាសដែលបុណ្យចូលឆ្នាំចិនកាន់តែកៀកមកដល់៕ ប្រភពអត្ថបទ៖FreshNew

អានបន្ត

ដឹងតែសប្បាយកប់ហើយសៀមរាប ! រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០

សៀមរាប៖ រដ្ឋបាលខេត្តសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិនិងសាធារណជនជ្រាបថា នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

អានបន្ត

សូមស៊ែរបន្តផង! មុខឆាប់ក្រហមពេលពិសាគ្រឿងស្រវឹ.ង ជាសញ្ញាហានិភ័យរបស់ជំ.ងឺមហារី.កបំពង់អាហារ!

គ្រឿងស្រវឹ.ងបានក្លាយទៅជាភេសជ្ជៈសំរាប់បង្កើនបរិយាកាសក្នុងការជួបជុំកម្មវិធីសប្បាយរីករាយប៉ុន្តែគួរពិសារក្នុងបរិមាណគិតគូរដល់សុខភាពផងដែរ។ ជាក់ស្តែងការពិសាគ្រឿងស្រវឹ.ងជាប្រចាំត្រូវបានចាត់ទុកថាជាកត្តាបង្កើនហានិភ័យក្នុងជំងឺមហារី.កផ្សេងៗមួយចំនួនជាពិសេសមហារីកតាមផ្លូវដង្ហើមផ្នែកខាងលើនិងប្រព័ន្ធរំលាយអាហារ។ ចំពោះបុគ្គលដែលពិសាគ្រឿងស្រវឹ.ងហើយមុខឆាប់ឡើងក្រហមខ្លាំងមិនមែនជារឿងធម្មតានោះទេ។វាជាសញ្ញាបង្ហាញថាបុគ្គលទាំងនេះមានកត្តាហានិភ័យនៃមហារី.កបំពង់អាហារជាងបុគ្គលធម្មតា។ដូច្នេះគួរកាត់បន្ថយនិងបញ្ឈប់តែម្តងក្នុងការទទួលទានគ្រឿងស្រវឹ.ងប្រសិនជាអាច។ មហារី.កបំពង់អាហារមិនមានរោគសញ្ញាជាក់លាក់ណាមួយក្នុងដំណាក់កាលដំបូងនោះទេ។ចំពោះអ្នកជំងឺដែលមានវិបត្តិរំលាយអាហាររ៉ាំរ៉ៃដូចជាចុកឆ្អល់ក្រហាយចុងដង្ហើមអ្នកជំងឺដែលមានរោគសញ្ញាច្រាលទឹកអាស៊ីតក្រពះជាដើមហើយប្រសិនបើប្រទះឃើញថាខ្លួនមានរោគសញ្ញាដូចជាពិបាកលេបលេបឈឺស្រកគីឡូគ្មានមូលហេតុក្អួ.តពេលបរិភោគអាហារស្លេកស្លាំងជាដើមទាំងអស់នេះវាអាចជាសញ្ញានៃមហារី.កបំពង់អាហារ។ បន្ថែមពីនេះគួរយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាពគួរជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតអោយបានឆាប់រហ័សនិងធ្វើការឆ្លុះក្រពះក្នុងករណីមានរោ.គសញ្ញាដូចបានរៀបរាប់ខាងលើដើម្បីទទួលបានការធ្វើរោ.គវិនិច្ឆ័យមួយទាន់ពេលវេលានិងប្រសិទ្ធភាពខ្ពស់។ ប្រភពអត្ថបទ៖លីនិកឯកទេសអេគីប

អានបន្ត

ព័ត៌មានបឋម៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ បណ្ដា.លឲ្យមានមនុស្សបាត់បង់ជីវិ.ត!

ព័ត៌មានបឋម៖វេលាម៉ោង3:20នាទីថ្ងៃទី30ខែធ្នូឆ្នាំ2019មានគ្រោះថ្នា.ក់ចរាចរ.ណ៍ធ្ងន់.ធ្ងរដល់បាត់បង់ជីវិ.តដោយហេតុការ.ណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ៦ភូមិត្រពាំងជ្រៃឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាម។

អានបន្ត