នាវេលាល្ងាចនេះ! សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គោរពព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

នាវេលាល្ងាចថ្ងៃទី២០ខែវិចិ្ឆកាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ-ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាគោរពព្រះវិញ្ញណក្ខ័ន្ធសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី-ទេពនាដវដ្ដីឯកនាវត្តបុទុមវតីរាជវរារាម។ សូមជម្រាបថាសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃដោយជរាពាធ។ ប្រភព៖CNC

អានបន្ត

ឯកឧត្តម ឃួង ស្រេង សម្រេចបិទទីតាំងអគារ Gold Tower42 (ហៅអគារ៤២ជាន់) នេះហើយ ក្រោយកើតមានឧបទ្ទវហេតុមង្ដជាពីរដង…

ភ្នំពេញ៖យោងតាមការបញ្ជាក់​របស់លោកម៉េត-មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់លោកសុវណ្ណរិទ្ធី នៅវេលាម៉ោង២និង៤៧នាទី រសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩នេះថា៖ក្រោយកើតមានឧបទ្ទវហេតុធ្លាក់ដែកមកលើរថយន្តប្រជាពលរដ្ឋម្តងជាពី២ដងរួចមកហើយនោះដោយសារតែការធ្វេសប្រហែសមិនប្រយត្ន័របស់អគារក្រុមហ៊ុន«Gold.Tower.42»(ហៅអគារ៤២ជាន់)ពេលនេះឯកឧត្តមឃួង-ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជាជំហ៊ានដំបូងបានសម្រេចបិទទីតាំងអគារ«Gold.Tower42»(ហៅអគារ៤២ជាន់)នេះហើយ។ខណៈដែលមន្ត្រីជំនាញខាងខណ្ឌនិងរាជធានីកំពុងតែចុះទៅទីតាំងកើតហេតុជាបន្តបន្ទាប់ដើម្បីអនុវត្តន៍គោលការណ៍នេះ។ សូមបញ្ជាក់ថាមានការភ្ញាក់ផ្អើលឡើងសារជាថ្មីទៀតហើយក្រោយពីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក-ម៉ាសឺដេស-ពាក់ស្លាកលេខភ្នំពេញ2BC-7788ត្រូវបានដែកនៅអាគារGold-Tower42(ហៅអាគារ៤២ជាន់)ធ្លាក់ចំបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។នេះពិតជាមហាសំណាងណាស់ដែលគ្មានមនុស្សរងគ្រោះថ្នាក់នោះឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩នៅស្តុបអាគារ៤២ជាន់មុខការដ្ឋានGold-power42(ហៅអាគារ៤២ជាន់)ក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ។ គួររំលឹកថាអគារ៤២ជាន់នេះធ្លាក់កើតរឿងជាច្រើនដងមកហើយតែងតែបង្កគ្រោះថ្នាក់ធ្លាក់ដែកមកលើរថយន្តរបស់ប្រជាពលរដ្ឋជាញឹកញាប់តែអាគារនេះហាក់បីដូចជាបន្តសាងសង់បាននិងបណ្តោយឲ្យកើតរឿងមកលើប្រជាពលរដ្ឋជាច្រើនលើកជាច្រើនសារ៕ ប្រភព៖TVFB

អានបន្ត

ផ្អើលបន្ទាយមានជ័យ ! បង្ក្រាបសំបុកល្បែងអនឡាញមួយកន្លែងនៅប៉ោយប៉ែតឃាត់ខ្លួនជនបរទេសនិងខ្មែរជាង២០០នាក់

ខេត្តបន្ទាយមានជ័យ៖ ទីតាំងសំបុកល្បែងអនឡាញមួយកន្លែងស្ថិតនៅក្នុងប្លុកកាសីណូនៃក្រុងប៉ោយប៉ែតត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ធ្វើការបង្ក្រាបកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ ដោយឃាត់ខ្លួនបានជនបរទេសប្រុសស្រីនិងខ្មែរជាង២០០នាក់។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកម្លាំងចម្រុះដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍​ កែវ​ វណ្ណថន​ អគ្គនាយករងអន្តោប្រវេសន៍និងរូបលោកសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកដោយមានការសម្របសម្រួលនីតិវិធីដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យគោលដៅចំនួន០២កន្លែង​ដែលសង្ស័យមានល្បែងអនឡាញខុសច្បាប់​ដោយទីតាំងទី១​នៅនាគទិព្វ២(មានច្បាប់អនុញ្ញាត)ទីតាំងទី២​នៅផ្ទះល្វែងក្រុមហ៊ុន​paramex(គ្មានច្បាប់អនុញ្ញាត​)ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។ លោកបន្តថានៅចំណុចទីតាំងទី២នេះកម្លាំងនគរបាលបានធ្វើការបង្ក្រាបឃាត់ខ្លួនបានជនបរទេសចំនួន២០៩នាក់ស្រី១៣០នាក់​ក្នុងនោះជនសង្ស័យមាន០៧សញ្ជាតិ-ថៃ១៨៣នាក់ស្រី១១៨នាក់-ឥណ្ឌា០៣នាក់ស្រី០០នាក់-ម៉ាឡេស៊ី​០២នាក់ស្រី-ឥណ្ឌូនេស៊ី០២នាក់-តៃវ៉ាន់០២នាក់ស្រី០០នាក់-ឡាវ០៥នាក់​ ស្រី០៤នាក់-ខ្មែរ​១២នាក់ស្រី០៦នាក់។ លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថាក្រោយពីធ្វេីការត្រួតពិនិត្យរួចហេីយកម្លាំងចម្រុះបានអនុញ្ញាតឲ្យជនជាតិខ្មែរចំនួន១២នាក់ស្រី០៦នាក់

អានបន្ត

បុរសម្នាក់! ឃើញមុខខ្លួនមិនសូវស្អាត មានមុនពេញមុខខ្មៅស្រអាប់ ហើយបានទៅកែសម្រស់ខ្លួនឯងស្ទើរតែ១៨០ដឺក្រេមើលមិនស្គាល់ដូចមនុស្ស២ផ្សេងគ្នា…

ថៃ៖ ក្នុងពេលបច្ចុប្បន្ននេះឃើញថាបច្ចេកវិទ្យាកាន់តែទំនើប មនុស្សជាច្រើនបានធ្វើការកែសម្រស់របស់ខ្លួនឲ្យមើលទៅប្លែកតាមការចង់របស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ ក៏ឃើញមានមនុស្សមួយចំនួនដែលជាប្រុសបានផ្លាស់ប្តូរខ្លួនឯងមួយរយភាគរយ ដើម្បីឲ្យក្លាយទៅជាស្រីតាមរយៈការកែសម្រស់នេះក៏ច្រើនណាស់ដែរ។ ជាក់ស្តែងកាលពីកន្លងទៅថ្មីៗនេះមានបុរសម្នាក់ដែលមានមុខមាត់មិនសូវស្អាត មានមុនពេញមុខខ្មៅស្រអាប់បានធ្វើការកែប្រែខ្លួនឯងស្ទើរតែ១៨០ដឺក្រេមើលមិនស្គាល់ដូចមនុស្ស២ផ្សេងគ្នា ជាមួយនឹងការកែមុខមាត់ទៅជាស្រីយ៉ាងស្រស់ស្អាតមើលសឹងតែមិនដឹងថា ធ្លាប់ជាមនុស្សប្រុសនោះទេ។ ទន្ទឹមនឹងរូបភាពនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាលួចលង់ស្រលាញ់គ្រប់គ្នា ខណៈពេលដែលបច្ចុប្បន្ននេះនារីជាភេទទី៣រូបនេះ គឺជាគ្រូបង្រៀនម្នាក់ដែលមានរូបឆោមទាក់ភ្នែកសិស្សគ្រប់គ្នានៅក្នុងប្រទេសថៃ។ រាល់រូបភាពជាច្រើនដែលបានផ្សព្វផ្សាយនិងសរសើរពីសម្រស់នារីភេទទី៣រូបនេះគ្រប់គ្នា ដែលមានសម្រស់ស្អាតខ្លាំងប្រៀបដូចជាមនុស្សស្រីពិត ក្រោយបានឆ្លងកាត់មុខកាំបិតកែសម្រស់រួច៕

អានបន្ត

ទៀតហើយ បើត្រូវអ្នកជិះម៉ូតូ តើគិតយ៉ាងណា ! ដែកមួយយ៉ាងធំធ្លាក់ពីលើអគារ៤២ជាន់ចំរថយន្តមែកសឺដេសស៊េរីទំនើបមួយគ្រឿង

រាជធានីភ្នំពេញ៖ កាលពីវេលាមុននេះបន្តិចមានករណីធ្លាក់ដែកពីលើអគារ៤២ជាន់ត្រូវរថយន្តមែកសឺដេសស៊េរីទំនើបមួយគ្រឿងបណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅអគារGolden Tower 42ជាន់ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនី​​វង្សទល់មុខវិទ្យាល័យព្រះយុគន្ធរ ហើយសំណាងល្អហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុ។ នេះមិនមែនជាលើកទី១ឡើយដែលមានករណីធ្លាក់ដែកចេញពីអគារកំពស់៤២ជាន់នេះដែលកាលពីប៉ុន្មានខែមានករណីធ្លាក់ដែកមួយដើមចំរថយន្ត Lexus RX350បណ្តាលឲ្យធ្លាក់កំបូលម៉ាស៊ីនរបស់រថយន្ត៕

អានបន្ត

(មានវីដេអូស្ដែងៗ) ​ក្រុមហ៊ុន​ផលិត​រថយន្តស៊ុយអែត​​​Scania​AB ប្រើ​ប្រាស់​​Drone​ជា​ច្រើន​គ្រឿង​យោង​រថយន្ត​ដឹក​ទំនិញ​របស់​ខ្លួន​ហោះ​សំកាំង​នៅ​លើ​មេឃ…

ត​​ក្រុមហ៊ុន​ផលិត​រថយន្តស៊ុយអែត​​​Scania​AB​បាន​សាង​​ភាព​ភ្ញាក់ផ្អើល​ធំ​មួយ​ដោយ​បាន​ប្រើ​ប្រាស់​​Drone​ជា​ច្រើន​គ្រឿង​យោង​រថយន្ត​ដឹក​ទំនិញ​របស់​ខ្លួន​ហោះ​សំកាំង​នៅ​លើ​មេឃ។ វីដេអូ​ខ្លី​អំពី​​សកម្មភាព​យោង​រថយន្ត​នេះ​ដោយ​ប្រើ​ប្រាស់​Drone​ចំនួន​​២​ពាន់​គ្រឿង​បាន​បង្ហោះ​នៅ​លើ​គណនី​Twitter​កាល​ពី​ថ្មីៗ​នេះ​ដែល​ថត​ដោយ​ស្មាតហ្វូន​ហើយ​គេ​ជឿជាក់​ថា​វា​ជា​ហេតុ​ការ​ពិតៗ​មួយ។ កាល​ពី​ចុង​ខែ​កញ្ញា​​ក្រុមហ៊ុន​Scania​បាន​បង្ហោះ​វីដេអូ​មួយ​លើ​គណនី​ផ្លូវ​ការ​បង្ហាញ​អំពី​ការ​យោង​រថយន្ត​ដឹក​ទំនិញ​ដូច​គ្នា​នេះ​ដែរ។​ប៉ុន្តែ​វីដេអូ​នោះ​​គេ​ជឿជាក់​ថា​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​បច្ចេកទេស​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ៕ ប្រសិនបងប្អូនចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ ប្រភព៖Sabay.News

អានបន្ត

ស៊ែរអោយគាត់បានល្បីផង! ក្រែងល្បីទៅគេស្គាល់ច្រើនខ្មាស់គេយកលុយមកសង់ខ្ញុំវិញ ស្រីចរឹកថោកBffគ្នា3-4 ឆ្នាំហើយមិនស្មានថាចរឹកថោកចឹងសោះ…(មានវីដេអូ)

ថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឃើញថា ការហែហួរគ្នាមានកំណើនកើតទ្បើងជាលំដាប់មិនថាទាក់ទងនឹងរឿងស្នេហាមិត្តភាពរឺ កាខ្ចីលុយទ្បើយគឺមានការបង្ហោះសារជាមួយរូបភាពជាបន្តបន្ទាប់ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះជាពិសេសតែម្តង។ បើក្រទ្បេកមើលទៅម្ចាស់អាខោនឈ្មោះNã Nãបានធ្វើការបង្ហោះសារនឹងរូបភាពជាមួយវីដេអូរបស់Bffរបស់នាងដែលបានស្គាល់គ្នា ៣,៤ឆ្នាំមកបែរជាបោកប្រាសទំនុកចិត្តនាង ដោយអោយខ្ចីលុយជាបន្ទាប់ប៉ុន្តែបែរជាមិនសងទៅវិញ។ រឿងនេះបានធ្វើអោយម្ចាស់អាខោនឈ្មោះNã Nãទ្រាំលែងបានក៏សំរេចចិត្តបង្ហោះរូបភាពBffនាងដែលខ្ចីលុយមិនសងថែមទាំង brand មានលុយចូលក្លឹប ប៉ុន្តែបែរជាមិនសងលុយនាងទៅវិញដែលបានធ្វើអោយមិត្តភាពអ្នកទាំង២បានបែកបាក់គ្នា។ ក្នុងនោះម្ចាស់គណនីយហ្វេសប៊ុកឈ្មោះNã Nãបានបង្ហោះសារថា៖“ស្រីចរឹកថោកBffគ្នា3.4ឆ្នាំហើយមិនស្មានថាចរឹកថោកចឹងសោះ ពេលយកលុយគេយាយស្រួលណាស់ដល់ពេលគេយកវិញយកលេសនេះលេសនោះមិនចេះចប់ចរឹកថោកកែមិនឡើងគាត់ខំទាក់ប្តីគេហើយស្មាន់តាបានចាយលុយគេស្រួលដឹងអីអោយគេ….ហើយដល់អាលូវដឹងមិចប្រហែលប្រពន្ធគេដឹងគេឈប់អោយទាក់ទង់ហើយបានជំពាក់លុយគេអត់សង់ចឹង brand មានលុយចូលក្លឹបចូលអីដែរអត់សង់លុយគេ ជំពាក់លុយគេហើយសំដីឡូយទៀតលោកព្រះមនុស្សដូចគាត់អស់ភាពខ្មាស់អៀនហើយឆ្ងាញ់អាត្រង់block ឯងចោលហើយមិនទាន់គ្រប់block សង្សារឯងចោលទៀតលុយនឹងបើអត់សង់កំុសង្ឃឹមថានៅបានសុខ

អានបន្ត

(មានវីដេអូ) ហួសចិត្ត ! យុវជនម្នាក់ខឹងគ្រួសារភ្លេចថ្ងៃកំណើតរបស់ខ្លួន ជិះម៉ូតូយំតាមផ្លូវក្នុងល្បឿនលឿន ប៉ូលិសដេញតាមចាប់ ចុងក្រោយទិញនំខេកឲ្យមួយ

ប្រទេសថៃ៖ កាលពីថ្មីៗមានរឿងដែល​គួរឲ្យហួសចិត្តមួយដោយប៉ូលិស​ម្នាក់នៅឯប្រទេសថៃកំពុងទទួ​លបានការចាប់អារម្មណ៍យ៉ា​ងខ្លាំងពីបណ្ដាអ្ន​កប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្រោយពីគាត់បានទិញនំខេកឲ្យទៅក្មេងប្រុសវ័យជំទង់ម្នាក់។ បើយោងតាមស្ដីរបស់លោកប៉ូលិស Kanokpan Putthapong បានឲ្យដឹងថា នៅក្នុងយប់ថ្ងៃនោះគាត់​បានឃើញក្មេងប្រុសជំទង់ម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ា​ងលឿនដោយមិនមាន​ពាក់មួកសុវត្ថិភាពនិង​មិនមានស្លាកលេខ។ ឃើញដូច្នេះគាត់បា​នជិះដេញតាមចាប់​ក្មេងប្រុសជំទង់រូបនោះ។ នៅពេលដែលដេញតាមទាន់ក្មេងប្រុសជំ​ទង់នោះបានស្រក់ទឹកភ្នែកគា​ត់ក៏បានសួររកមូលហេតុ។ ក្មេងប្រុសជំទង់​បានរៀបរាប់ទាំងទឹកភ្នែក​ថា​គេទើបតែចាកចេញពីខុនដូរបស់បងប្រុស ព្រោះថ្ងៃនេះជាថ្ងៃខួបកំណើតរប​ស់គេប៉ុន្ដែគ្មានសមាជិកក្នុងគ្រួសារ​ណាម្នាក់ខ្វល់នោះទេ។ ប្រភព​បានឲ្យដឹងដែរ​ថាដោយឃើញក្មេងប្រុសជំទង់កំពុងក្រៀមក្រំប៉ូលិសបាន​ប្រាប់គេឲ្យអង្គុយរង់ចាំនៅទីនោះ​សិនមុននឹងអនុញ្ញាតឲ្យត្រល​ប់ទៅផ្ទះវិញហើយគាត់ក៏បានទៅ​ហាងលក់អីវ៉ាន់7-11។ មិនយូរប៉ុន្មានលោកប៉ូលិស​បានត្រលប់មកវិញជាមួយនឹ​ងនំខេក​តូចមួយធ្វើឲ្យក្មេងប្រុសជំទង់រំភើបនិងស្រក់ទឹកភ្នែកម្ដងទៀត។ លោកប៉ូលិសPutthapongបានបង្ហោះរូបភាពរបស់គាត់ជាមួយក្មេងប្រុសជំទង់នោះទៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយសរសេរថា៖ «រីករាយថ្ងៃកំណើតប្អូនប្រុស! ឆ្នាំនេះ ប៉ូលិសទិញនំខេកឲ្យប្អូន។»

អានបន្ត

ក្តុកក្ដួលណាស់! ពុកម៉ែគេ ពុកម៉ែយើង!! ស្លុតចិត្ត គេងមិនលក់ បាយមិនពិសារ ទឹកមិនផឹក ដេកសង្ឃឹមបន្ទាប់ពីបានលឺដំណឹងថាកូនស្លាប់នៅស្រុកគេព្រោះតែ…(មានវីដេអូ)

ដំណឹងមរណ៖ ភាពជនជាតិខ្មែរយេីង​ឈ្មោះ​ បុនថាន​ បានគាំងបេះដូង​ស្លាប់ម្នាក់ទៀតហេីយ​កាលពីយប់មិញ ក្នុងរដូវត្រជាក់នេះ​មានស្រុកកំណេីត​ភូមិអារក្សត្នោត.ឃុំអារក្សត្នោត.ស្រុកស្ទឹងត្រង់.ខេត្តកំពង់ចាម។ ព័ត៌មានលំអិតនឹងផុសបន្តិចទៀតនេះ​កំពុងសាកសួរ។ យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ពលរាជ.អចលនទ្រព្យ.នៅកម្ពុជាបានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញថា៖ ថ្ងៃនេះខ្ញុំមានទុក្ខយ៉ាងខ្លាំងព្រោះបាត់បង់ប្អូនប្រុសម្នាក់ដែលគួអោយស្រលាញ់ប្អូនទៅធ្វេីការនៅប្រទេសកូរ៉េ ទេីបនិងបានមួយឆ្នាំជាងខ្ញុំតែងតែផ្ដែផ្ដាំប្អូនថា​កុំអោយនៅយប់ជ្រៅពេក កុំផឹកស្រា.កុំដេីរលេងច្រេីន.ប្រយ័ត្ននៅរដូវត្រជាក់អ្វីដែលបងផ្ដែផ្ដាំប្អូនគឺខ្លាចជួបរឿងបែបនេះឯង៕ គណនីខាងលើដដែលបានបង្ហោះឲ្យដឹងបន្ថែមទៀតថា៖ នេះគឺជាឪពុកម្ដាយប្អូនRa Hooគាត់គេងមិនលក់.បាយមិនពិសារ.ទឹកមិនផឹក គាត់នៅតែនិយាយថាកូនអេីយប៉ាទៅជាមួយកូនប៉ារង់ចាំកូនមកពីប្រទេសកូរ៉េ.ប៉ាកាន់ដៃកូនទៅទាំងពីរនាក់ ឥឡូវនេះខ្ញុំនិងបងប្អូនលួងលោមគាត់យ៉ាងណាក៍គាត់មិនព្រមពិសារបាយ.ពិសារទឹក សូម្បីតែបាយមួយម៉ាតទឹកមួយក្អៀក.ពិបាកចិត្តរឿងគាត់ណាស់៕

អានបន្ត

ស្រីៗពូកែ Add Story ពេកប្រយ្ន័តបានប្ដីដូចគាត់ ! អត់ដែលស្គាល់គ្នាផង Add Story សេដលេងៗសោះ Reply Story ខ្ញុំហើយក៏អោយខ្ញុំមានថ្ងៃនេះ

ហ្វេសប៊ុក៖ នៅក្នុងសង្គមយើងនេះមនុស្សប្រុសស្រីគ្រប់រូបដែល​កេីត​មកនេះ​ប្រាកដ​ជា​​មាន​គូស្រករ​រៀងៗខ្លួននៅពេលខាង​មុខហើយចំពោះស្នេហាកើតចេញ​ពីការស្រលាញ់គ្នា​ស្រលាញ់ដោយចិត្តនឹងចិត្ត​និង​ចេះ​យោគយល់​​អធ្យាស្រ័យ​ដល់គ្នានោះច្បាស់​ណាស់​ពួក​គេ​នឹង​អាចរស់នៅជាមួយគ្នាបាន​យូរអង្វែង​និង​មាន​សុភ​មង្គល​ជាក់ជា​មិន​ខានឡេីយ។ ដោយ​ឡែក​ក្រឡេក​​មកមេីល​ពី​គូស្នេហ៍​មួយ​នេះ​វិញ​ដែលពួ​កគេទាំងពីរស្គាល់គ្នា​តាម​រ​យៈ​បណ្តាញ​សង្គម​ហ្វេសបុ៊ក​ដែលនេះគឺជា​​និស្ស័យ​ស្នេហ៍​យ៉ាង​ពិតប្រាកដ​បេីទោះបីជា​នៅ​ឆ្ងាយពីគ្នាយ៉ាងណា​មិនដែលស្គា​ល់​និងមិនដែរ​ឃេីញ​មុខគ្នា​ក៏ដោយនោះ​ក៏គង់​តែ​មកជួបគ្នា​និងក្លាយជា​គូ​ជីវិត​រួម​រស់ជាមួយគ្នាបានផងដែរ។ បេីយោងតាម​រយៈ​គណនី​យហ្វេសប៊ុក​ឈ្មោះ​(Lin Lin)ដែលត្រូវ​ជា​កូន​ក្រមុំ​បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖​«អ្នកដទៃមើលមកជាមនុស្សបែបណាមិនសំខាន់ អ្វីដែលសំខាន់គឺអ្នកគ្រប់គ្រាន់សម្រាប់ខ្ញុំអរគុណដែរខ្ញុំAdd Storyសេដលេងៗសោះ Reply Story ខ្ញុំហើយក៏អោយខ្ញុំមានថ្ងៃនេះអត់ដែលស្គាល់គ្នាផង កុំពូកែAdd Storyពេកប្រយ្ន័តបានប្ដីដូចខ្ញុំ»។

អានបន្ត