មកស្គាល់ពីព្រះទីនាំងរថយន្តដឹកព្រះសពរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី ដែលបានទទួលការរិះគន់ ជាប្រភេទរថយន្តម៉ាក់ Mercedes Benz…

កាលពីពេលថ្មីៗនេះមានការរិះគន់មួយចំនួនពីបណ្តាមហាជននៅលើបណ្តាញសង្គមFacebookទាក់ទងទៅនឹងព្រះទីន័ងរថយន្ត ដែលប្រើប្រាស់មកធ្វើការដឹកព្រះសពរបស់សម្តេចរាជបុត្រីព្រះរៀមនរោត្តមបុបា្ជទេវី ដោយអ្នកខ្លះចោទថាជារថយន្តតូរីស។ ដើម្បីបកស្រាយចម្ងល់នេះក្រុមការងារយើងនឹងធ្វើការបង្ហាញអំពីព័ត៌មានមួយចំនួននៃរថយន្តមួយនេះ។ ជាក់ស្តែងទៅបើមើលអំពីរូបរាងនៃរថយន្តពណ៌ស.មួយគ្រឿងដែលមានឡាញពណ៌លឿងនៅផ្នែកខាងក្រោមនោះបានបញ្ជាក់អោយដឹងថាវាជាប្រភេទរថយន្តMercedes-BenzMB140Dដែលផលិតឡើងដោយក្រុមហ៊ុនMercedesក្នុងចន្លោះឆ្នាំ1999ដល់ឆ្នាំ 2004។ ប៉ុន្តែដោយសារតែរថយន្តប្រភេទនេះមានតំលៃថ្លៃនិងពិបាកលក់នៅលើទីផ្សារប្រទេសកូរ៉េទើបក្រុមហ៊ុនSsangYongរបស់កូរ៉េ ធ្វើការទិញសិទ្ធិពីក្រុមហ៊ុនMercedesទៅផលិតនិងកែខៃផ្នែកមួយចំនួនដើម្បីអោយរថយន្តមួយនេះមានថ្លៃដើមតិចជាងនិងអាចដាក់លក់នៅលើទីផ្សារបានហើយដាក់ឈ្មោះថ្មីថាSsangYong.Istana។ ចំពោះរថយន្តSsangYongនោះវិញគឺត្រូវបានផ្លាស់ប្តូរLogoចេញនិងមិនមានតែមMB140Dនោះឡើយហើយផ្នែកខាងក្នុងរថយន្តក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរដោយម៉ាស៊ីនគ្រឿងក្រោមប្រអប់លេខគឺជាបច្ចេកវិទ្យារបស់Mercedes-Benzទាំងស្រុង។ហើយចំពោះព្រះទីន័ងរថយន្តដែលប្រើប្រាស់មកធ្វើការដឹកព្រះសពរបស់ សម្តេចរាជបុត្រីព្រះរៀមនរោត្តមបុបា្ជទេវី គឺជារថយន្តMercedes-BenzMB140Dរបស់ក្រុមហ៊ុនMercedesដោយយើងសំគាល់ទៅលើLogoទាំងផ្នែកខាងមុខនិងខាងក្រោយតែម MB140Dនិងយ៉ាន់រថយន្តតែម្តង៕ ប្រភព៖KhmerNote

អានបន្ត

ផ្ទុះការរិះគន់ខ្លំាង! អំពីរថយន្តដែលប្រើសំរាប់ដឹក ព្រះស ព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ចេញពីព្រលានយន្តហោះ…(មានវីដេអូ)

ភ្នំពេញ៖ទន្ទឹមនឹងពិធីដង្ហែព្រះសពចេញពីប្រលានយន្តហោះក៏ផ្ទុះនូវការរិះគន់រឿងប្រើប្រាស់រថយន្តសាមញ្ញដឹកព្រះអង្គនៅយប់ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩នេះព្រះសពសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម-សីហនុ.ព្រះមហាវីរក្សត្រកម្ពុជាដែលបានសោយទិវង្គតក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃដោយជរាពាធនោះត្រូវបានត្រូវដង្ហែរមកដល់រាជធានីភ្នំពេញហើយ។ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានធ្វើការរិះគន់ព្រោងព្រាតជាក់ស្តែងតាមរយៈទំព័រហ្វេសបុក”TrafficSpy–អ្នកប្រមាញ់ចរាចរណ៍”បានលើកជាមតិរិះគន់តយ៉ាងដូច្នេះថា៖ឃើញ​ព្រះ​ទីន័ង​ដឹក​ព្រះ​បរម​សម្ដេច​រាជបុត្រី​ព្រះរៀម​នរោត្តម​បុប្ផា​ទេវី​ ហើយ​ខ្លោចចិត្ត​ណាស់​។ដាក់​ព្រះ​មឈូស​ក្នុង​ឃ្លុប​អីវ៉ាន់​យន្តហោះ​ដឹក​អ្នកដំណើរ​ធម្មតា​។តេី​ហេតុអ្វី​មិន​ជួល​យន្តហោះ​ឯកជន​សម្រាប់​តែ​ដឹក​ឬ​ប្រេីប្រាស់​យន្តហោះ​ រាជការ​ដេីម្បី​ដឹក​ព្រះសព​?ចំណែក​រថយន្ត​ដឹក​ព្រះសព​ហេតុអី​រក​រថយន្ត​សមរម្យ​បន្តិច​ដេីម្បី​ដឹក​ព្រះសព​មិនបាន​?បែរជា​យក​រថយន្ត​១២​កៅអី​សាមញ្ញ​ស្លាកលេខ​រដ្ឋ​​មក​ដឹក​។បេី​រៀបចំ​រថយន្ត​ដឹក​ព្រះសព​ឲ្យ​សមរម្យ​មិនទាន់​ទេ​ម្ដេច​មិន​ប្រេីប្រាស់​ឡាន​ពេទ្យ​តែម្ដង​ទៅ?ស្រុកថៃ​ព្រះបរមសព​អតីត​ព្រះមហាក្សត្រ​ថៃ​ក៏​គេ​ដឹក​តាម​ឡាន​ពេទ្យ​ដែរ​(រថយន្ត​MercedesVIPតែ​ជា​ប្រភេទ​ឡាន​ពេទ្យ​)​ពី​មន្ទីរពេទ្យ​ទៅកាន់​ព្រះបរមរាជវាំង​។សម្ដេច​រាជបុត្រី​ព្រះរៀម​នរោត្តម​បុប្ផា​ទេវី​ ព្រះអង្គ​មាន​ព្រះរាជ​គុណូបការៈ​ខ្ពង់ខ្ពស់​ណាស់​លេី​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​នាទី​ចុងក្រោយ​នៃ​ព្រះ​ជន្ម​ព្រះអង្គ​រាជការ​រៀបចំ​សមរម្យ​ខ្លាំងណាស់​!ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ប្រភព៖KhmerTopNew

អានបន្ត

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានយាងដល់វត្តបុទុមវត្តី ក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ភ្នំពេញ៖ កាលពីវេលាមុននេះបន្តិចព្រះ​សពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែមកដល់​រាជធានីភ្នំពេញហើយ ហើយមុ​ននេះបន្តិចសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរក្នុងសេរីភាព,សេចក្តីថ្លៃថ្នូរ,និងសុភមង្គលជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីតម្កល់ព្រះបរមស​ពនៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯកនាវត្តបុទុមវតីរាជ​វរារាមខា​ងជើងដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះ​រាជបវេណីនា​វេលាយប់ថ្ងៃទី១៩ខែវិចិ្ឆកាឆ្នាំ២០១៩។សូម​ថ្វាយ​ព្រះ​មហា​កុសល​ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ នៃ​សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​

អានបន្ត

ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែរមកដល់រាជធានីភ្នំពេញហើយ (មានវីដេអូ)

ភ្នំពេញ៖នៅយប់ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩នេះព្រះសពសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម-សីហនុព្រះមហាវីរក្សត្រកម្ពុជាដែលបានសោយទិវង្គតក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃដោយជរាពាធនោះត្រូវបានត្រូវដង្ហែរមកដល់រាជធានីភ្នំពេញហើយ។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញគេសង្កេតឃើញមានការនិមន្តយាងនិងអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំមន្រ្តីរាជការ,ប្រជាពលរដ្ឋនិងសិល្បៈករសិល្បៈការិនីមកពីព្រះមរបរាជវាំងក្រសួង,ស្ថាប័នរដ្ឋទៅចាំទទួលព្រះសពយ៉ាងច្រើនកុះករ។ សូមជម្រាបថាសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃដោយជរាពាធ។ សម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី ជាព្រះរាជបុត្រីច្បងនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម.សីហនុ-ព្រះមហាវីរក្សត្រនិងអ្នកម្នាងផាត់-កាញ៉ុលនាដការីនៃរបាំព្រះរាជទ្រព្យ។ព្រះអង្គត្រូវជាព្រះរៀមបង្កើតមាតាទីទៃនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តម-សីហមុនី.ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖FreshNew

អានបន្ត

(មានវីដេអូ) ស្តាប់សម្តីលោកចោរឆ្លើយគ្មានភ័យអីតិច ! ឆក់ជាង២០លើក ជាប់ពន្ធនាគារ១ខែ ចេញមកឆក់ទៀត

ស្តាប់សម្តីលោកចោរនិយាយបន្តិចមើលមិចដែរឆ​ក់ជាង២០លើកជាប់១ខែចេញមក​ឆក់ទៀតឆក់រហូតដល់ជនជាតិចិននៅ​កំពង់សោមបាន​ជាង៥ម៉ឺនដុល្លារទៀតទីបំផុតជាប់ខ្នោះនគរបា​លពោធិ៍សែនជ័យម្តងទៀតកាលពីជាង១០ថ្ងៃមុ​នសង្ឃឹមលើកនេះជាប់បានយូ​រទៅចុះសូមACUជួយពិនិត្យមើល​ផងបាទ ។បានធ្វើសកម្មភាពឆក់​លើកចុងក្រោយគឺនៅវេលាម៉ោង០២និង៣​០នាទីយប់រំលងអាធ្រាត្រឈានថ្ងៃទី​៤ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុច​ស្ថានីយ៍ប្រេងតាមផ្លូវសហព័ន្ធរុស្សីភូមិព្រៃជីសាក់,សង្កាត់ចោមចៅទី៣,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។ មុនពេលឈានដល់ការបង្ក្រាបនិងចា​ប់ខ្លួនជាបន្តបន្ទាប់បែបនេះគឺជនសង្ស័យក្រុម​ទី១ដែលមានគ្នា៤នាក់បានធ្វើសកម្មភាព​ឆក់ទូរស័ព្ទពីជន​រងគ្រោះម្នាក់ឈ្មោះ លីម ចែ ភេទប្រុស,អាយុ៣៦ឆ្នាំ,មុខរបរកម្មករ,ស្នាក់នៅភូមិជម្ពូវ័ន១,សង្កាត់ចោមចៅទី៣,ខណ្ឌពោធិ៍សែនជ័យ។ខណៈដែលជនរងគ្រោះកំពុងធ្វើដំ​ណើរតាមPa​ss App១គ្រឿង នាវេលាយប់រំលងអា​ធ្រាត្រតាមផ្លូវសហព័ន្ធរុស្សី,ភូមិព្រៃជីសាក់,សង្កាត់ចោមចៅទី៣,ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះជនសង្ស័យឆក់យកបានទូរស័ព្ទដៃដែលជនសង្ស័យឆក់ពីជនរងគ្រោះម៉ាកiPhone6Plusពណ៌ផ្កាឈូក។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣កំពុងល្បាតប្រទះឃើញសកម្មភាពជាក់ស្ដែងទើបដេញតាមឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ប្រុស ម៉េងហុងរួចនាំយកទៅ​សាកសួរទាំងយប់។លុះនៅ​ព្រឹកថ្ងៃទី៣វិច្ឆិកាដដែលនគរបាលផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌបា​ននាំខ្លួនឈ្មោះ ប្រុស ម៉េងហុង ទៅចង្អុលបង្ហាញទីតាំងលាក់ខ្លួនទើបចា​ប់ខ្លួនបក្សពួក៣នា​ក់បន្ថែមទៀត។បន្ទាប់មកទៀតកម្លាំងនគរបាលរបស់លោ​កបានធ្វើការស្រាវជ្រាវ​រហូតចាប់ខ្លួនបានក្រុមទី២យកមកសាកសួរបន្តហើយបានដឹងថាជនសង្ស័យក្រុមទី២នេះមិនធម្មតាឡើយគឺជាមុខសញ្ញាឆក់យ៉ាងសកម្មនិងធ្លាប់ឆក់យកកាបូបលុយជនជាតិចិននៅខេត្តព្រះសីហនុយក​លុយអស់ចំនួន៥ម៉ឺនដុល្លារ។ពេលនេះកម្លាំងបានកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ហើយ៕ ​

អានបន្ត

ជប៉ុនបានផ្ដល់ជំនួយឥតសំណងជិត២០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីបង្កើនការយល់ដឹងផ្នែកបរិស្ថានដល់ក្មេងជំនាន់ក្រោយ…..

ភ្នំពេញ៖ នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថ​វិកាសរុបចំនួន ១៩១ ៧៤៤ ដុល្លារអាមេរិកដល់អង្គការ Nature Center Risen ក្រោមគ្រោងការណ៍ជំនួយឥតសំណង​ដើម្បីយកមកជួយបញ្ជ្រាប​ចំណេះដឹងដល់អ្នកជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជាឱ្យពួកគា​ត់កាន់តែយល់ច្បាស់ពីបញ្ហាបរិស្ថាន។ពិធីចុះហត្ថលេ​ខាលើកិច្ចសន្យាផ្ដល់ជំនួ​យនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជានិងលោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកូ នាយិកាអង្គការ Nature Centure Risen

អានបន្ត

សូមប្រុងប្រយ័ត្ន ! រកឃើញទំនិញហួសកាលបរិច្ឆេទចំនួន៥៣គីឡូក្រាមក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ សាខាកាំកុងត្រូលសហការជាមួយមន្ត្រីពាណិជ្ជកម្មរួមនិងអាជ្ញាធរដែនដីនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញនៅតាមតូបចាប់ហួយនានាក្នុងក្រុងបាត់ដំបងហើយបានរកឃើញទំនិញជាភេសជ្ជៈហួសកាលបរិច្ឆេទចំនួន៥៣គីឡូក្រាម។លោក ពៅ បូផា ប្រធានការិយាល័យកាំកុងត្រូលខេត្តបាត់ដំបងបានអោយដឹងថា៖ទំនិញដែលពិនិត្យឃើញថាមានហួសកាលបរិច្ឆេទដែលបានរឹបអូសពីអាជីករតូបចាប់ហួយនានាក្នុងភូមិចំការសំរោង,សង្កាត់ចំការសំរោង,ក្រុងបាត់ដំបងនាថ្ងៃនេះមានភេសជ្ជះជាទឹកក្រូចដបតូចនិងធំសរុបចំនួន៥៣គីឡូក្រាមយកមករក្សាទុកនៅសាខាដើម្បីរងចាំពេលវេលាធ្វើការដុតកំទេចចោលនិងបានធ្វើការអប់រំពន្យល់និងណែនាំដល់ក្រុមអាជីវករទាំងអស់ត្រូវមានភាពស្មោះត្រង់ចំពោះអតិថិជនលក់តែទំនិញណាដែលមានគុណភាពមិនប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងអ្នកប្រើប្រាស់ ។ លោកបានបន្តថាក្រុមការងារសាខាកាំកុងត្រូលខេត្តបាត់ដំបង នឹងបន្តចុះពិនិត្យគុណភាពទំនិញនៅតាមតូបលក់ចាប់ហួយនិងក្នុងផ្សារនានាផ្សេងទៀតក្នុងខេត្តបាត់ដំបង គោលបំណងពង្រឹងគុណភាពចំណីអាហារក៏ដូចជាសុវត្ថិភាពចំណីអាហារអោយបានកាន់តែល្អប្រសើរថែមទៀតដើម្បីចៀសវាងមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកបានទទូចដល់អាជីវករត្រូវពិនិត្យមើលពីអាស័យដ្ឋាននៃទីតាំងផលិតនិងកាលបរិច្ឆេទអោយបានត្រឹមត្រូវ មុននឹងយកទំនិញមកលក់ឬដាក់តាំងលក់ចៀសវាងពេលមានអ្នកបរិភោគឬប្រើប្រាស់ទៅមានគ្រោះថ្នាក់ហើយបង្កបញ្ហាដល់ខ្លួនឯងដែលជាអ្នកទទួលយកមកលក់។ បន្ថែមពីនេះក្រុមការងារមន្ត្រីជំនាញក្រៅពីធ្វើការត្រួតពិនិត្យទៅលើទំនិញក្នុងនោះក៏បានណែនាំពន្យល់ផ្សព្វផ្សាយនិងចែកបិទស្ទីកឃើជូនដល់អាជីវករផងដែរ។

អានបន្ត

សូមជួយសែរមួយផងបងប្អូន! នេះហេីយទឹកចិត្តម្ដាយទោះជាពិកាជេីងសង្ខាងក៏នៅតែដេីរសុំទៀតដេីម្បីចិញ្ចឹមកូនដែរ😭

យោងតាមគណនីហ្វ៊េសបុកមួយដែរមានឈ្មោះថា៖Aok.Sokunkanha.វីរះសិទ្ធ.លក់សំលៀកបំពាក់បានបង្ហោះរូបអមជាមួយនិងការសរសេររៀបរាប់ថា៖នេះហេីយទឹកចិត្តម្ដាយទោះជាពិកាជេីងសង្ខាងក៏នៅតែដេីរសុំទៀតដេីម្បីចិញ្ចឹមកូនដែរសូមជួយសែរមួយផងបងប្អូន ខ្ញុំបានរ៉ាហ្វីនបានឃេីញអ្នកមីងម្នាក់ដែលគាត់ដេីរសំទានហេីយគាត់ពិការជេីងសង្ខាងនេះហេីយទឹកចិត្តម្ដាយទោះជាពិការជេីងសង្ខាងក៏នៅតែទ្រាំដេីម្បីកូនទោះភ្លៀងទោះក្ដៅយ៉ាងណាក៏នៅតែតស៊ូរដេីម្បីកូនដែរទាំងទាំងម្ដាយមានជំងឺទៀតឱអ្ននមានគុណហត់ខ្លាំងណាស់ពេលនេះកំពង់តែត្រូវកាថវិកាព្យាបាលជំងឺសូមជួយបងប្អូនពូរមីងជួយមីងម្នាក់នេះផង ខ្ញុំបាទរ៉ាហ្វីនបានឃើញហើយពិតជាអាណិតគាត់ណាស់បងប្អូនសូមបងប្អនជួយគាត់ផងបងប្អូនបើសិនបងប្អូនបានឃើញហើយសូមបងប្អូនជួយសែរដើម្បីអោយបងប្អូនយើងបានឃើញនិងបានជួយដល់ពួកគាត់ផង1000៛ក្ដី2000៛ដើម្បីអោយគាត់បានព្យាយបាលនិងមានហូបគ្រប់គាន់និងគេផងបងប្អូនផងបងប្អូនជិវិតគាត់ជីវិតយើងគ្មានអ្នកណាម្នាក់ចង់លំបាកទេមានតែអំពើរល្អទេទើបអាចជួយយើងបានណាបងប្អូនសព្វថ្ងៃគាត់រស់នៅខេត្ត​តាកែវ​ហើយបើសិនជាបងប្អូនចង់ជួយគាត់ផងបងប្អូន បងប្អូនចង់ជួយគាត់អាចទំនាក់ទំនងមកលេខទូរស័ព្ធទំនាក់ទំនង់​081641318​ឫក៏អាចអញ្ចើញទៅផ្ទាល់ក៏បានដែរណាបងប្អូនយើងរួមគ្នានិងសាមគ្គីគ្នាដើម្បីមនុស្សធម៌នៃប្រទេសជាតិយើងទាំងអស់គ្នាណាសង្ឃឹមថាអល់ឡោះទ្រងនិងទទួលយកអំពើល្អរបស់ពួកយើងទាំងអស់គ្នាណាបងប្អូន។ ប្រភព៖Aok.Sokunkanha.វីរះសិទ្ធ.លក់សំលៀកបំពាក់

អានបន្ត

លោកខេមរៈ សិរីមន្ត អំពាវនាដល់ប្រជាពលរដ្ឋ សូមពាក់អាវសនិងចូលរួមក្នុងយុទ្ធនាការ(ដើរដោយសុវត្ថិភាព)ទាំងអស់គ្នាដោយសារតែលោក..(មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាចម្រៀងលោកខេមរៈ សិរីមន្តនៅមិនទាន់ភ្លេចនៅឡើយទេចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលលោកជួបប្រទះកាលពី៦ឆ្នាំមុនទេ ពេលធ្វើដំណើរទៅខេត្តព្រះសីហនុដោយបានឆក់យកជីវិតអ្នករួមដំណើរជាមួយលោកផងដែរ។ លោកនិយាយថាបើទោះបីជាវាកើតឡើងរយៈពេល៦ឆ្នាំមកហើយក្តី តែទិដ្ឋភាពនៃគ្រោះថ្នាក់នោះនៅដិតជាប់នឹងជីវិតរបស់ឡើងនៅឡើយ។ លោកខេមរៈ សិរីមន្តនិយាយថា(បើពេលវេលាអាចវិលត្រឡប់ថយក្រោយបាន ខ្ញុំចង់ឲ្យគ្រោះថ្នាក់នោះកុំមាននិងចង់ឲ្យអ្នកដែលរងគ្រោះទាំងអស់មានអាយុជីវិតឡើងវិញ)។ ជាមួយគ្នានេះក្នុងឱកាសដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ រៀបចំនូវយុទ្ធនាការ(ដើរដោយសុវត្ថិភាព)លោក សិរីមន្តបានអំពាវនាដល់ប្រជាពលរដ្ឋ សូមពាក់អាវសនិងចូលរួមក្នុងយុទ្ធនាការ(ដើរដោយសុវត្ថិភាព)ទាំងអស់គ្នានៅមុខវត្តបទុមរួចទើបសំដៅទៅកោះពេជ្រ ថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង៧៖០០ព្រឹក៕

អានបន្ត

គួរឲ្យសោកសង្រេកជាពន់ពេក! ឱក​ ​សុគន្ធ​កញ្ញា​ ​និង​​មាស​ ​សុខ​សោភា​ ​បង្ហោះ​សារ​យ៉ាងក្តុលក្ដួល ក្រោយ​សម្តេច​ព្រះរៀម​យាង​សោយ​ព្រះ​ពិរាល័យ…(មានវីដេអូ)

គួរឲ្យសោកសង្រេកជាពន់ពេក!ឱក​ ​សុគន្ធ​កញ្ញា​និង​មាស​ ​សុខ​សោភា​​បង្ហោះ​សារ​យ៉ាងក្តុលក្ដួល ក្រោយ​សម្តេច​ព្រះរៀម​យាង​សោយ​ព្រះ​ពិរាល័យ…(មានវីដេអូ) ​បន្ទាប់ពី​ការ​យាង​សោយ​ព្រះ​ពិរាល័យ​នៃ​សម្តេច​រាជបុត្រី​.​ព្រះរៀម​.នរោត្តម​.​បុប្ផា​ទេវី​កាលពី​ថ្ងៃទី​​១៨​ខែវិច្ឆិកា​កន្លងទៅ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ប្រជានុ​រាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​មានការ​តក់ស្លុត​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង​ ​ព្រោះតែ​កម្ពុជា​បាន​បាត់​បង​សែ​រាជវង្ស​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះ​ហស្ថ​យ៉ាងច្រើន​ហើយក៏​ជា​ទេព​នា​ថ​វដ្តី​ឯក​ដ៏​ឆ្នើម​ដែល​តែងតែបាន​ជួយ​លើកស្ទួយ​សិល្បៈ​ខ្មែរ​​ពិសេស​ផ្នែក​របាំ​ព្រះរាជទ្រព្យ​ឱ្យ​រស់​ឡើងវិញ​។ ​ស្របគ្នា​នឹង​ការ​យាង​សោយ​ព្រះ​ពិរាល័យ​នៃ​អង្គ​សម្តេច​រាជបុត្រី​.​ព្រះរៀម​.នរោត្តម​.​បុប្ផា​ទេវី​ ​នេះ​ដែរ​​ងាក​ទៅ​មើល​តារា​ចម្រៀង​ល្បី​ៗ​ក្នុង​ប្រទេស​ជាច្រើន​ដួង​ក៏បាន​បង្ហាញ​អារម្មណ៍​សោក​ស្តាយ​​និង​​ថ្វាយព្រះ​អាល័យ​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​យ៉ាង​ខ្លាំង​ ​ក្នុង​នោះ​ដែរ​តារាចម្រៀង​ស្រី​ពីរ​ដួង​គឺ​​មាស​ ​សុខ​សោភា​ ​និង​ឱក​ ​សុគន្ធ​កញ្ញា​ ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​កូនសិស្ស​របាំ​នោះ​​ក៏បាន​បង្ហោះ​សារ​សម្តែង​សមានទុក្ខ​យ៉ាង​ក្រៀមក្រំ​​និង​ថ្វាយព្រះ​រាជ​អាល័យ​ចំពោះ​ការ​យាង​សោយ​ព្រះ​ពិរាល័យ​នៃ​អង្គ​សម្តេច​រាជបុត្រី​.​ព្រះរៀម​.​នរោត្តម​.​បុប្ផា​ទេវី​ផង​ដែរ​​។​ តារាចម្រៀង​​ឱក​ ​សុគន្ធ​កញ្ញា​ បាន​សរសេរ​ថា​​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​​ថ្វាយ​ព្រះ​វិញ្​ញ​ណ​ក្ខ័ន្ធ​សម្ដេច​រាជបុត្រី​.​ព្រះរៀម​.​នរោត្តម​.​បុប្ផា​ទេវី​ ​ស្តេច​យាង​ទៅកាន់​ទីឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ សម្ដេច​រាជបុត្រី​.​ព្រះរៀម​.​នរោត្តម​.​បុប្ផា​ទេវី​ ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម​៧៦ព្រះវស្សា​​នា​វេលា​ម៉ោង​១២ៈ៣០​​នាទី​ថ្ងៃទី១៨​ខែវិច្ឆិកា​​ឆ្នាំ២០១៩​.​ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ​​ដោយ​ព្រះ​រោគាពាធ​។​​ព្រះអង្គ​ព្រះ​ប្រសូត​នៅ​ថ្ងៃទី០៨​ខែមករា​ឆ្នាំ១៩៤៣​នា​រាជធានី​ភ្នំពេញ​​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​​នៃ​ព្រះករុណា​.ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ​.ព្រះ​មហា​វីរក្សត្រ.​​ព្រះ​វររាជ​បិតា​ឯករាជ្យ​.​បូរណភាព​ដែនដី​​និង​ឯកភាពជាតិ​ខ្មែរ​.​ព្រះ​បរម​រតន​កោដ្ឋ​​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​និង​អ្នកម្នាង​.ផាត់​.កា​ញ៉ុល​.នាដការី​​នៃ​របាំ​ព្រះរាជទ្រព្យ​​។​ ចំពោះ​តារាចម្រៀង​មាស​

អានបន្ត