នារីម្នាក់បានណែនាំបងប្អូនទៅលេងថៃ ចង់ជិះតុកៗអាចទាក់ទងគាត់បាន គាត់ជាមនុស្សល្អ ស្លូត គាត់ជាកូនខ្មែរដូចគ្នា គាត់នៅម្តុំ…

បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​ខ្មែរ​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាច្រើន​បានកំពុង​តែសប្បាយរីករាយ​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ទៅក្រៅប្រទេស​ ខណៈដែល​ប្រទេស​ជាតិ​ទាំង​មូល​កំពុង​មាន​សុខ​សន្តិភាព​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មាន​ការងារ​ធ្វើ​និងទទួលបាន​នូវ​ប្រាក់​បៀវត្សរ៍​សមរម្យ​ផងនោះ។ ទន្ទឹម​នឹង​នេះ​ដែរ​ បេី​យេីងក្រឡេកមកមេីកពី​តំបន់​ទេសចរណ៍​ក្រៅ​ប្រទេស​ដែលសំបូរ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅលេងកម្សាន្តច្រេីនជាងគេនោះគឺ​ប្រទេស​ថៃ​ខណៈ​ដែល​ប្រទេស​មួយ​នេះ​នៅ​ជាប់​ភូមិ​ផង​របង​កម្ពុជា​និងជាប្រទេស​ដែល​មាន​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​ ហេីយ​អ្វី​ដែលពិសេសទៀតនោះ​ចំពោះ​ការ​ចំណាយ​ថ្លៃចាយវាយក៏មាន​ភាព​សមរម្យ​អាច​ទទួល​យក​បាន​ផងដែរ​។ ដោយ​ឡែក​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះថា៖​An-Ny បាន​ចែករំលែក​នូវ​ព័ត៌មាន​មួយ​ទៅ​កាន់​មហាជន​ខ្មែរ​ដែលមាន​បំណងចង់​ទៅលេង​កម្សាន្ត​នៅ​ប្រទេស​ថៃ​អាច​ទំនាក់ទំនង​ទៅកាន់​បងប្រុស​ម្នាក់​ដែលគាត់​ជាអ្នក​រត់តុកតុក​តែគាត់​ជាកូនខ្មែរ​និងមាន​អត្តចរិត​ស្មោះត្រង់​អាច​អោយបងប្អូន​ជឿជាក់​ទុក​ចិត្ត​បាន​។ ក្នុង​នោះដែរ​ ម្ចាស់​គណនីនារី​រូប​ស្រស់​ខាងលើ​នេះ​បានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖​«បងប្អូនទៅលេងថៃចង់ជិះតុកៗអាចទាក់ទងគាត់បានគាត់ជាមនុស្សល្អ ស្លូតគាត់ជាកូនខ្មែរដូចគ្នាអាណិតគាត់!គាត់នៅម្តុំឆាយណាផោន ជួយសែរអោយបងប្អូនបានស្គាល់គាត់ផងលេខទូរសព្វ័គាត់083-9129809»។ ប្រភព៖KHOSJA

អានបន្ត

អត្ថបទល្អគួរអាន! ចង់ឲ្យកូនខ្មែរបានដឹងពីផែនទី ទឹកដីរបស់អាណាចក្រខ្មែរយើង ដែលដូនតាបុព្វបុរសខ្មែលបន្សល់ទុកកាលពីជំនាន់មុន…

កម្វុជទេឝ(អានថា:កាំវុជៈទេស)គឺជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុត​នៅអាស៊ីអាគ្នេយ៍ អាណាចក្រនេះបានលូតលាស់ចេញពីអតីតនគរកម្វុជជួនកាលបានគ្រប់គ្រងលើនិង/រឺប៉ែកមួយចំនួននៃប្រទេសលាវ.ថៃ.វៀតណាម.មីយ៉ាន់ម៉ានិងម៉ាឡេស៊ីសម័យទំនើបដែលធ្លាប់ជាសាមន្តរដ្ឋរបស់ខ្លួន​។ កេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់អាណាចក្រនេះគឺអង្គររមណីយដ្ឋានទីក្រុងរាជធានីក្នុងសម័យនៃអាណាចក្រនេះឈានដល់ចំណុចកំពូល។តាមការស្រាវជ្រាវទំនើបដោយប្រើផ្កាយរណបបានបង្ហាញថា អង្គរគឺជាតំបន់ប្រមូលផ្ដុំនៃមនុស្សធំបំផុតលើពិភពលោកមុនសម័យឧស្សាហកម្ម។ទឹកដីដ៏វិសាលភាពរបស់ដូនតាបុព្វបុរសខ្មែរនៅសម័យមុនបានក្លាយជាអ្នកដឹកនាំដ៏មហស្ចារ្យដែលគ្មានប្រទេសណាហ៊ានបៀតបៀនប្រទេសយើងឡើយ។តោះមកមើលផែនទីមហាអាណាចក្រខ្មែរយើងកាលពីជំនាន់មុនថាអស្ចារ្យនិងលាតសន្ធឹងធំធេងប៉ុនណា៖ ប្រភព៖ក្នុងស្រុកKnongsrok

អានបន្ត

សូមសរសើរទឹកចិត្តអ្នកគ្រូពេទ្យចិត្តធម៌! កុំតែបានគាត់កុំអីអ្នកជំងឺម្នាក់នេះស្លាប់ហើយ ឥឡូវបានជាសះស្បើយត្រឡប់ទៅស្រុកវិញ ស៊ែរម្នាក់មួយផង🙏…

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា៖Chan-Tola បានបង្ហោះសំណេរមួយថា៖អ្នក​ជំងឺ​អនាថា​ម្នាក់​មិន​មាន​បង​ប្អូន​មក​មេីល​ថែទាំ​ប្រហែល​ជា​មួយ​ខែ​ដេក​សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​គាត់​ហេីម​ជេីង​នឹង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដេីរ​ទៅ​ណា​មិន​រួច​បន្ទរបង់នៅនិងកន្លែង។ល។ គាត់​ពិត​ជា​មាន​សំណាង​បាន​ជួប​អ្នក​គ្រូ​ពេទ្យ​ចិត្ត​ធម៌​មេីល​ថែរក្សា​អោយ​បាយ​ទឹក​ និង​អោយ​ថ្មាំ​លេប​ទេីប​អ្នក​ជំងឺ​ជា​សះស្បើយ​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ​(ជនជាតិ​ថៃ)បេី​មិន​មាន​អ្នក​គ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​តេី​អ្នក​ជំងឺ​ម្នាក់​នេះ​ប្រហែល​ជា​ស្លាប់​​បាត់បង់​ជិវិត​ទៅ​ហេីយ​។អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា​អ្នក​គ្រូ​ពេទ្យ​ចិត្ត​ធម៌​និង​គាត់​ជា​អ្នក​ណា​? គាត់​គឺ​ជា​ម្ដាយ​បង្កើត​របស់​ខ្ញុំ​រាល់​ដំបូន្មាន​របស់​គាត់​តែងតែ​ប្រាប់​ខ្ញុំ​ថា​ ជួយ​គេ​អោយ​បាន​ច្រេីន​កូន​ធ្វើ​អំពើ​ល្អ​អោយ​បានច្រើន​ទោះ​គេ​មិនមែន​បង​ប្អូន​យេីង​ក៏ដោយ​ហេីយ​ជួយ​គេ​កុំ​ចង់​បាន​អី​តប​ស្នង​មកវិញ​ព្រោះ​យេីង​ជា​ពេទ្យ​។ ប្រភព៖ពិភពPost

អានបន្ត

ជួយស៊ែអោយឪពុកម្ដាយក្មេងបានដឹងផង ! ជនសង្ស័យដែលចាប់ក្មេងយកទៅលក់ ចាប់បានហើយនៅផ្សារស្ទោងខេត្តកំពុងធំ….

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នំា២០១៩នេះ កូនរបស់អ្នកស្រីដែ​លត្រូវគេលួចនោះ​មានឈ្មោះប៊ុនថា សុពៀន អាយុ១ឆ្នាំ៩ខែត្រូវ​បាននារីម្នាក់លួ​ចចេញពីផ្ទះរបស់អ្នកស្រីតែម្ដង។ គ្រួសារអ្នកស្រី លន ប៉ិ ត្រូវបាននារីម្នាក់លួចយកកូនស្រីពីផ្ទះបាត់ដែលស្ថិតក្នុងភូមិផ្សារកំបូល,សង្កាត់កំបូល,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។ បានបាត់តាំងពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នំា២០១៩មកដល់ពេលនេះនៅតែមិនទាន់រកឃើញនៅឡើយពួក​គាត់បានលើកដៃទទូចសុំ​ការអន្តរាគមន៍ពីសមត្ថកិច្ចគ្រប់ច្រកល្ហកនិងប្រជាពលរដ្ឋផងដែរប្រសិនបើឃើញក្មេងស្រីដូចក្នុងរូបភាពខាងក្រោមសូមមេត្តាជួយផ្ដល់ដំណឹងជូនគ្រួសារគាត់ផង។ ក្រោយពីបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករួចមក មិនយូរប៉ុន្មានសមត្ថកិច្ចក៍បានតាមចាប់ស្រ្តីដែលជាជនសង្ស័យនោះបានហើយ។ ជាក់ស្ដែងបើយោងតាមប្រភពគណនីយហ្វេសប៊ុកមួយឈ្មោះDara Chindaដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុនបានឲ្យដឹងថា៖ ថ្ងៃ16 11 2019 ចាប់បានជនសង្ស័យដែលចាប់ក្មេងយកទៅលក់.ចាប់បាននៅផ្សារស្ទោងខេត្តកំពុងធំ សូមជួយស៊ែអោយឪពុកម្ដាយក្មេងនេះបានដឹងផង

អានបន្ត

ប្រពៃណាស់! កូនក្រមុំមីយ៉ាន់ម៉ា ​ហេតុតែស្រលាញ់សំលៀកបំពាក់រៀបការប្រពៃណីខ្មែរពេក ​សុខចិត្តមកខ្មែរថតរូបដើម្បីទុកតាំងមុខរោងការនៅប្រទេសខ្លួន…

ដូចដែលយើងបានដឹងរួចមកហើយថាសិល្បៈ.វប្បធម៌​និងប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណពិតជាល្អផូផង់ណាស់ ជាពិសេសពីឈុតប្រពៃណីរៀបអាពាហ៍ពិពាហ៍ខ្មែរតែម្តង។ជាក់ស្តែងមានបរទេសមួយចំនួនមិនតិចអ្នកទេសុទ្ធតែប៉ងប្រាថ្នាចង់គ្រងឈុតបុរាណខ្មែរ​ជាពិសេសគឺឈុតរៀបការតែម្តងព្រោះតែឈុតដ៏ស្រស់ស្អាតផូរផង់របស់ខ្មែរមើលទៅស្អាតប្លែកគួរឱ្យចាប់អារម្មណ៍។ រហូតជនបរទេសប៉ែកអឺរ៉ុបមួយចំនួនសុខចិត្តមកថតរូបរៀបការនៅស្រុកខ្មែរទុកជាអនុស្សាវរីយ៍ទៀតផងថ្មីៗនេះផងដែរ ​ឈុតរៀបការប្រពៃណីខ្មែរត្រូវបានចាប់ចិត្តស្រលាញ់ពីប្រទេសក្បែរតើងទៀតហើយដោយក្នុងនោះកូនក្រមុំជនជាតិមីយ៉ាន់ម៉ាមួយរូបដែលជិតដល់ថ្ងៃរៀបការទៅហើយនោះសុខចិត្តមកស្រុកខ្មែរដើម្បីថតឈុតរៀបការរបស់ខ្លួនក្នុងឈុតសំណលៀកបំពាក់ប្រពៃណីខ្មែរទៅវិញ​ធ្វើឱ្យមានការភ្ញាក់ផ្អើលនិងកោតសរសើរពេញបណ្តាញសង្គមហ្វេសប៊ុក។ តាមរយៈគណនីហ្វេសប៊ុកផេកសម្អាងការមួយមានឈ្មោះថាGoldEmbellishmentandSalonបានបង្ហោះរូបកូនក្រមុំកូនកំលោះមីយ៉ាន់ម៉ា គ្រងឈុតរៀបការប្រពៃណីខ្មែរជាច្រើនសន្លឹក​ថែមទាំងរៀបរាប់ថា៖«កូនក្រមុំមីយ៉ានម៉ា👰🏻💍👑គាត់ថាគាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ចឹងហើយគាត់ចង់ថតដើម្បីដាក់បង្ហាញក្នុងថ្ងៃកម្មវិធីគាត់នៅប្រទេសគាត់❤️❤️❤️អរគុណដែលស្រលាញ់ប្រទេសកម្ពុជានិងសេវាកម្មរបស់ហ្គោល-សំអាងការនិងសាឡន(កំពង់សោម)។នេះពិតជាមោទកភាពនៃប្រទេសខ្មែរប្រាកដមែន​​ដែលសូម្បីតែប្រទេសជិតខាងភូមិផងរបងក៏មានចិត្តស្រលាញ់ទំនៀមទម្លាប់ខ្មែរបែបនេះ៕ ប្រភព៖សេដឡាហ្វ

អានបន្ត

អបអរសាទរផង! ពន្ធនាគារទំនើប​ដំបូង​គេ​នៅ​កម្ពុជាបានសាងសង់រួចរាល់ហើយ ត្រៀមទទួល​អ្នកទោសដែលមានបំណង ចង់រស់នៅប្រកបដោយផាសុខភាព…

ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជាកំពុង​ផ្ទុក​អ្នកទោសដោយ​ហួសការ​កំណត់​។ វាជា​បញ្ហា​ដ៏​ធំ​មួយដែល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកទោស​ក្នុងប្រទេស​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​យល់ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះមានតែ​ក្រសួង​ម​ហាផ្ទៃ​ត្រូវសាងសង់​ពន្ធនាគារ​បន្ថែ​ម ដើម្បីជួយសម្រួលដល់ការងារនិងការចង្អៀតណែន ក្នុងពន្ធនាគារព្រៃសបានមួយកម្រិត។ ទន្ទឹមនឹងនេះដែរអគ្គនាយកដ្ឋានភស្តុភារនិងហិរញវត្ថុនៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៦ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងវិនិយោគសាងសង់អគារស្នាក់នៅពន្ធនាគាររវាងក្រសួងមហាផ្ទៃនិងក្រុមហ៊ុន គន្ធរីខុន ហូលឌីង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារនិងហិរញវត្ថុនៃក្រសួងមហាផ្ទៃ។ យ៉ាងណាមិញគិតមកដល់ពេលនេះគឺមានរយៈពេល៣ឆ្នាំនិង៦ខែមកហើយ ដែលពន្ធនាគារ​ទំនើប​ដំបូង​គេ​នៅ​កម្ពុជាខាងលើនេះគឺបានសាងសង់​រួចរាល់ហើយ ដោយបានប្រគល់​ជូន​ក្រសួងមហាផ្ទៃ។ ក្នុងនោះដែរយោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយឈ្មោះVann

អានបន្ត

ដំណឹងល្អ ! ប្រជាជនខ្មែរនឹងឃើញតំណក់ប្រេងដំបូង របស់កម្ពុជានៅឆ្នាំ២០២០ ក្នុងបរិមាណដ៏ច្រើន…

ក្រុមហ៊ុនគ្រីសអែននីជី(KrisEnergy)របស់ប្រទេសសិង្ហបុរីដែលទទួល​បានសិទ្ធិវិនិយោគគម្រោងប្រេង​កាតប្លុក(A)របស់កម្ពុជាបា​នអះអាងថា ការបូមប្រេងកាតចេញ​ពីតំបន់អប្សរា គ្រោងនឹងត្រូវធ្វើឡើងនៅឆ​មាសទី១ឆ្នាំ២០២០ខាងមុខនេះ ដែលមានអត្រាផលិតកម្មខ្ពស់​បំផុត៧៥០០បារ៉ែល​ក្នុង១ថ្ងៃ។ការអះអាងបែបនេះរបស់KrisEnergyធ្វើឡើងក្នុងសេចក្តីប្រកាស​ព័ត៌មានចុះកិច្ចសន្យា​សាងសង់ផ្លាតហ្វមបូម​ប្រេងសម្រាប់តំ​បន់ប្រេងអប្សរា។KrisEnergy បានបញ្ជាក់យ៉ាងដូច្នេះថា«ប្រេងពីតំបន់​អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆ​មាសទី១ឆ្នាំ២០២០ ហើយតំប​ន់នេះត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រា​ផលិតកម្មខ្ពស់បំផុត​៧៥០០បារ៉ែលក្នុង១ថ្ងៃ»។ក្រុមហ៊ុន គ្រីសអេនើជី(អប្សរា)ឯ.ក បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន PT Profabដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូចសម្រាប់តំបន់ប្រេងអប្សរាដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា។ ថ្លែងក្នុងឱកាសចូលរួមបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្ររបស់ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង នៅលើទឹកដីខេត្តកំពតនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ លោក ស៊ុយ សែម បានអះអាងថា៖កម្ពុជានឹងផលិតដំណក់ប្រេងទី១ក្នុងពេលដ៏ខ្លីខាងមុខនេះ។

អានបន្ត

ក្ដៅៗ ! ដងយោងស្ទូចការដ្ឋានមួយកន្លែងបានបាក់ត្រូវអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) ប្រជាពលរដ្ឋប្រាប់ថា​ នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានករណីដងយោងស្ទូចការដ្ឋានមួយកន្លែងក្នុងខេត្តព្រះសីហនុបានបាក់ត្រូវអគារមួយកន្លែង។ ដងយោងស្ទូចដែលបាន បាក់​ក្នុងការដ្ឋាននេះមានទីតាំងនៅម្តុំចំកាស្ពី ស្ថិតក្នុងភូមិ០៣,សង្កាត់០៤,ក្រុង/ខេត្តព្រះសីហនុ។ ភ្លាមៗនោះគេនៅតែមិនទាន់ដឹងពីមូលហេតុនិងមានមនុស្សរងគ្រោះឫយ៉ាងណានៅឡើយទេ ​បច្ចុប្បន្នផ្នែកពាក់ពន្ធ័កំពុងពិនិត្យអន្តរាគមន៍។

អានបន្ត

មានបុរសម្នាក់តេច្រឡំលេខចូលសម្តេចតេជោ ខណៈពេលកំពុងតែថ្លែងសន្ទរៈកថានៅក្រុងព្រះសីហនុ…

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីបើ​កការដ្ឋានសាង​សង់ផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុ។ នៅក្នុងឱកា​សនោះផងដែរសម្តេចតេជោ​ក៏បាន​ឡើងថ្លែងសន្ទរៈកថាជាសា​ធារណៈដូចសព្វដងផងដែរ។ ខណៈពេលដែលកំពុង​តែមានប្រសាសន៍ ដោយសារតែទូរស័ព្ទរោទ៍ច្រើនដងពេ​កសម្តេចតេជោក៏បាន​លើកចុចបើកspeakerឲ្យលឺតែម្តងហើយ​អ្នកតេមកបាននិយាយថា“អាឡូ!ខ្ញុំច្រលំលេខ​ហើយ”រួចសម្តេចក៏បា​នតបវិញថា“បាទ ច្រលំលេខហើយ​អញ្ជើញមកពីណាហ្នឹង? អញ្ជើញមក​ពីណាក្មួយ?” បន្ទាប់មកអ្នកតេមកច្រលំលេខនោះក៏បានចុចបិទ​បាត់តែម្តង។ សម្តេចតេជោបាន​មានប្រសាសន៍ផ​ងដែរថា៖ នេះល្អចេះប្រុសប្រសិនជា​ចេញសំលេងស្រីមកអា​លាយហើយ៕

អានបន្ត

ជូនពរឲ្យមានសុភមង្គល ! កូនភ្លោះស្រីទាំង២នាក់ បានរៀបការក្នុងថ្ងៃតែមួយ….

ហ្វេសប៊ុក៖​ បងប្អូនភ្លោះនិងគ្នាមិនត្រឹមតែមានមុខ​មាត់ដូចគ្នាប៉ុណ្ណោះទេតែបើ​និយាយពីចំណង់ចំណូល​ចិត្តគឺស្រដៀងគ្នាសឹងតែ១០០%ទៅហើយដែ​លមានដូចជាចូលចិត្តធ្វើរឿងអ្វីដែលដូចគ្នា ការទិញសម្លៀកបំពាក់ដូចគ្នាឬពណ៌ដូចគ្នាទៅណា​មកណាជាមួយគ្នាដែរ។ ដោយឡែកជាក់ស្ដែងនៅ​ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩ កាលម្សិលមិញ មានបងប្អូនភ្លោះស្រី២នាក់បានធ្វើឲ្យអ្នកលេង​បណ្ដាញសង្គមហ្វេសប៊ុកមា​នការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកូនភ្លោះស្រី២នាក់នោះបានរៀបពិធីអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយគ្នា។ បន្ទាប់ពីបានឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកមួយមានឈ្មោះ Oem Chanthy បង្ហាញពីសកម្មភាពក្នុងកម្មវិធីអាពាហ៍ពិពាហ៍ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចូលរួមត្រេកអរជាខ្លាំងហើយថែមទាំងបានផ្ញើរសារអបអរសាទរជាច្រើនថាសូមឲ្យអ្នកទាំង៤ស្រលាញ់គ្នាដល់ចាស់មានសុភមង្គលជារៀងរហូត។ គួរបញ្ជាក់ផងដែរថាកម្មវិធីអាពាហ៍ពិពាហ៍មានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនោះ ប្រព្រឹត្តិទៅនៅក្នុងត្រពាំងរាំង,ឃុំស្នោ,ស្រុកព្រៃកប្បាស ខេត្តតាកែវ៕

អានបន្ត