ជឿអត់! ផ្អើល​ស្រុក​ខ្មែរ​ថា The Rock ស្លាប់ តើ​ជា​រឿង​ពិត​ទេ?

តារា​សម្ដែងDwayne‘The Rock’Johnson បាន​​ក្លាយ​ជា​ជន​រងគ្រោះ​​​ផ្ទុះ​ព័ត៌មាន​ថា​ស្លាប់។តាម​ពិត​ទៅ​នេះ​តារា​វ័យ​៤៧​ឆ្នាំ​មិន​បាន​ស្លាប់​ទេ។យ៉ាណាក្ដីមាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ពាសពេញ​បណ្ដាញ​សង្គម​។ ព័ត៌មាន​ក្លែងក្លាយ​នេះ​បាន​សាយភាយ​​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​​នេះ​ថាអតីត​តារាWWEបាន​ស្លាប់​បន្ទាប់​​ពី​សម្ដែង​ខុស​បច្ចេកទេស។លីង​​ព័ត៌មាន​ក្លែងក្លាយ​មួយ​បាន​​សរសេរ​ចំណង​ជើង​​ធំ​ៗ​ថា៖“BBC: Dwayne‘The Rock’Johnson បាន​ស្លាប់​ក្នុង​វ័យ​៤៧​ឆ្នាំក្រោយ​សម្ដែង​ខុស​បច្ចេកទេស”។ ​ព័ត៌មាន​ក្លែងក្លាយ​នេះ​បាន​ព្យាយាម​​​ប្រើ​​ឡូហ្គោ​​សារព័ត៌មាន​អង់គ្លេសBBC-Newsដើម្បី​បំភ័ន្ត​​អ្នក​អាន។តែ​បន្ទាប់​ពី​ចុច​មើល​គឺ​គ្មាន​ព័ត៌មាន​ពិតប្រាកដ​ឡើយ។នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​ជន​ខិលខូច​ប្រើ​ល្បិច​​បោក​នេះជាក់​ស្ដែង​ព័ត៌មាន​តារា​កំប្លែង​Mr.Beanស្លាប់ តែងតែ​ចេញ​ជា​រឿង​រាល់​ឆ្នាំ៕ ​​ ប្រភព៖SabayNew

អានបន្ត

រន្ធត់ចិត្ត! ពស់ថ្លាន់មួយក្បាលរស់នៅជាមួយគ្រួសារមួយអស់រយះពេល២៥ឆ្នាំ ពេលនេះត្រូវបានស្លាប់ធ្វើអោយម្ចាស់មានការសោកស្តាយជាខ្លាំង ថែមទាំងធ្វើបុណ្យឲ្យទៀត!(មានវីដេអូ)

ជាធម្មតាតែសត្វដែលធ្លាប់នៅជាមួយកាលណាតែបាត់បង់ម្ចាស់តែងមានចិត្តស្តាយ ស្រណោះជានិច្ចព្រោះធ្លាប់ឃើញ ធ្លាប់ហៅរាល់ថ្ងៃនោះយ៉ាងណាមិញព្រោះពួកគេដ៏ដូចជាសមាជិកគ្រួសាររបស់យើងផដែរ មានតែមានសត្វចិញ្ចឹមហើយស្រលាញ់វាខ្លាំងប៉ុន្នោះ​ ដែលយល់អារម្មណ៍មួយនេះ។ជាក់ស្តែងយោងតាមគណនីហ្វេសបុកឈ្មោះ សេដ្ឋ បានបង្ហោះសារយ៉ាងសោកស្តាយក្រោយបាត់បង់សត្វពស់ចិញ្ចឹមជាង២៥ឆ្នាំ ដោយលោកបានបង្ហោះសាររៀបរាប់ថា:“ រយៈពេល25ឆ្នាំដែលបងស្រីមករស់នៅជាមួយគ្រួសារខ្ញុំតាំងតែពីខ្ញុំមិនទាន់កើត តែពេលនេះគ្មានវត្តមានរបស់អ្នកនៅក្នុងគ្រួសារមួយនេះទៀតទេអ្នកផ្សេងគេគិតអ្នកត្រឹមជាសត្វមួយក្បាលតែចំពោះគ្រួសារយើងទាំងមូលគិតអ្នកជាសមាជិកក្រុមគ្រួសាររបស់យើងទាំងមូលលាហើយបងស្រីជាតិក្រោយកុំអោយកើតជាសត្វទៀត ថ្ងែអាទិត្យទី១០ ឆ្នាំ២០១៩”៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ។ ប្រភព៖សេដ្ឋ

អានបន្ត

សូមកុំដាច់ចិត្តអូសរំលងអី! ស្រ្តីម្នាក់កើតជំងឺចំលែកស៊ីសាច់ថ្ពាល់អស់១ចំហៀងដល់ស្លឹកត្រចៀកទៀត ឈឺចាប់ខ្លាំងរាល់ថ្ងៃ…

សូមកុំដាច់ចិត្តអូសរំលងអី!!ជួយស៊ែរម្នាក់មួយដេីម្បីចែករំលែកព័ត៌មាននេះ​ឲ្យបានដល់សប្បរសជន​ជួយដល់គាត់ផង​ គាត់មានការខ្វះខាតខ្លាំងណាស់ គាត់គ្មានប្រាក់ព្យាបាលទេ​។ស្ត្រីដែលកេីតជំងឺចំឡែកមានឈ្មោះពិន​-ភា​ ភេទស្រីអាយុ​៣៧ឆ្នាំ​មានមុខរបរនៅផ្ទះជាមួយឪពុកម្ដាយ​រស់នៅភូមិស្វាយជ្រុំ​,សង្កាត់បារាណ៍​,ក្រុងដូនកែវ​ខេត្តតាកែវ​។ តាមប្រភពពីស្រ្តីរងគ្រោះ​បានរៀបរាប់ថា​ គាត់មានជំងឺចំឡែកនេះ៣ទៅ៤ឆ្នាំហេីយ​ពីដំបូងគាត់គិតថាបូស​ហេីមថ្ពាល់ឡេីងក្រហមរឹង​តែដោយសារគាតគ្មានថវិកាដេីម្បីព្យាបាលចេះតែទ្រាំរស់នៅតែក្នងផ្ទះ​ រហូតមកដល់សព្វថ្ងៃនេះ​ជំងឺកាន់តែសុីសាច់ថ្ពាល់អស់មួយចំហៀងដល់ស្លឹកត្រចៀកទៀត​ដោយមានការឈឺចាប់ខ្លាំង​ថែមទាំងអត់លុយព្យាបាល​ ទេីបដាច់ចិត្តសុំអោយបងប្អូនដែលមានចិត្តធម៌សប្បរសធម៌​ជួយ​គាត់ផង​។ ស្ត្រីរងគ្រោះបានបន្តទៀតថា​ គាត់ធ្លាប់បានទៅធ្វេីការព្យាលនៅមន្ទីពេទ្យបង្អែកខេត្តតាកែវដែរ​តែត្រូវបានគ្រូពេទ្យប្រាប់ថា​ជំងឺនេះមិនបាច់ព្យាបាលទេ​ ជៀសងាប់មិនរួចទេ​ ទៅដេកផ្ទះទៅកុំអោយអស់លុយ​ទុកលុយទិញថ្នាំលេបនៅផ្ទះទៅ។ ដោយជំងឺធ្វេីទុកខ្លាំង​ស្ត្រីរងគ្រោះខាងលេី​ សុំអោយបងប្អូននិងសប្បរសជនដែលមានចិត្តមេតាជួយគាត់ផង​និងទំនាក់ទំនងតាមរយះលេខទូរសព្ទគាត់ផ្ទាល់​[0979358985]សូមអរគុណ​។

អានបន្ត

នេះជាអក្សរសម្រាប់ឆ្កែសរសេរ!​ ព្រោះគ្មានក្នុង​វចនានុក្រម​ សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​ ទេ ហេីយ​លោកគ្រូ​អ្នកគ្រូ​ អ៊ុំ​ ពូ​ យាយតា​ ចាស់ព្រឹទ្ធាចារ្យ​ខ្មែរយេីង​ ​លោកមិនអាច​អានដាច់​និងយល់ន័យបានឡេីយ!

នេះជាអក្សរសម្រាប់ឆ្កែសរសេរ!”​ព្រោះគ្មានក្នុង​វចនានុក្រម​ សម្ដេចព្រះសង្ឃរាជ​ ជួន​-ណាត​ ទេ។ហេីយ​លោកគ្រូ​អ្នកគ្រូ​-អ៊ុំ​ពូ​យាយតា​ចាស់ព្រឹទ្ធាចារ្យ​ខ្មែរយេីង​​លោកមិនអាច​អានដាច់​និងយល់ន័យបានឡេីយ។ចោទថៃជាជាតិលួចអក្សរពីខ្មែរ​ តែចោរប្រឹងថែអក្សរដែលគេលួចយេីងណាស់​រីឯម្ចាស់កំពុងបំផ្លាញយ៉ាងខ្លោចផ្សា។ប្រវត្តិសាស្ត្រ​៖​(ឆ្នាំ១៩៤២-១៩៤៣)​វីរជនខ្មែរ​លោក​អាចារ្យ​ហែមជៀវ​ ត្រូវស្លាប់ដោយសារប្រឆាំងបារាំងកុំឱ្យប្រេី​អក្សរឡាតាំង​ជំនួសអក្សរជាតិខ្មែរ។ (ឆ្នាំ១៩១៥-១៩៦៨)​ដេីម្បីការពារអក្សរខ្មែរ​ដូនតាលោកបានចំណាយពេលជាច្រេីនឆ្នាំ​ រហូត​វចនានុក្រមខ្មែរ​ត្រូវបានបង្កេីតបានសម្រេចជាស្ថាពរដោយស្នាព្រះហស្ថអ្នកប្រាជ្ញខ្មែរ​សម្ដេចព្រះសង្ឃរាជ​ ជួន-ណាត​ មុនពេលព្រះអង្គចូលទិវង្គត។(បច្ចុប្បន្ន)គេអាចប្រេីអក្សរ​ឡាតាំង​ដោយគ្រាន់សម្រាប់តែសរសេរសំគាល់បានត្រឹមតែឈ្មោះ​ នាមករណ៍​(ឈ្មោះសំគាល់នាម)​តែប៉ុណ្ណោះ​។ឧទាហរណ៍៖​ អង្គរវត្ត=Angkor Wat,ភ្នំពេញ=Phnom Penh,ស៊ិន​ ស៊ីសាមុត=Sin Sisamuth​ល​។ល​ បញ្ជាក់៖​សរសេរអង់គ្លេស​ឱ្យចំជាភាសាអង់គ្លេស​,​បារាំង​ឱ្យត្រូវភាសាបារាំង​(ភាសាជាតិទី២)​ បញ្ឈប់សរសេរឡាតាំង​ដេីម្បីបំផ្លាញអក្សរដូនតា!បេីមិនបញ្ឈប់សរសេរអក្សរឡាតាំងនៅថ្ងៃនេះទេ​២០ឆ្នាំទៀត​ កូនខ្មែរនឹងលែងចេះសរសេរអក្សរជាតិខ្លួនជាក់ជាមិនខាន!សុខចិត្តសរសេរអក្សរខ្មែរខុស!តែកុំខុសធ្ងន់រហូតដល់ថ្នាក់ឈប់សរសេរអក្សរខ្មែរ!អក្សរបាត់​ ជាតិបាត់!

អានបន្ត

លាង ចាន់ឡា!! ស្ងាត់មួយរយៈធំ រហូតដល់ថ្ងៃបុណ្យអុំទូក ដោយសារតែ…

កាលពីពេលថ្មីៗនេះ មានការលេចឮដំណឹងថាតារាចម្រៀងប្រុសលោក អ៊ីណូ និងមានកាដូត្រៀមយ៉ាងពិសេសនៅក្នុងការបញ្ចេញបទចម្រៀងថ្មី ​ក្រោមការនិពន្ធរបស់ខ្លួនទៅកាន់អតីតបេក្ខភាពXFactorលាង ចាន់ឡា។ បេក្ខនារី​ ចាន់​ឡា​ ក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោកX Factor Cambodia​កាល​ពី​រាត្រី​យប់ថ្ងៃទី​០៤ខែសីហា​ឆ្នាំ​២០១៩​​នេះ​ ក្នុងវគ្គ​BootCamp​រួចមក​ប្អូនស្រី​បាន​ទទួល​នូវការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន​។ ក្នុង​នោះដែរ​ដោយ​ក្តី​ស្រលាញ់​ និង​អាណិត​អាសូរ​ពន់ពេក​​ផងនោះ​សប្បុរសជន​ជាច្រើន​បានធ្វើ​ការ​ប្រកាស​ស្វែង​រក​បេក្ខនារី​ ចាន់​ឡា​ ដេីម្បី​ជួយ​ឧបត្ថម្ភ​ដល់ប្អូនស្រី​ដែលរួមមាន​ដូចជា​សម្លៀកបំពាក់​ ការតុបតែង​មុខ​ការ​កែ​សម្ផស្ស​ លេលាបអោយស​និងថវិកាមួយចំនួនទៀតផងដែរ។ រហូតដល់ពេលកន្លងមកនេះឃើញថា

អានបន្ត

ខូចមុខមាត់ខ្មែរយើងអស់! ជនបរទេសម្នាក់ផ្តាំឲ្យប្រយ័ត្នសួរតម្លៃជាមុនសិន គ្រាន់តែកោរពុកមាត់និងសំអាតមុខនៅហាងកាត់សក់មួយ ដល់ពេលគិតលុយលេងអស់ចំនួន…

ជនបរទេសម្នាក់ទៅកោរពុកមាត់សំអាតមុខនៅហាងកាត់សក់ ផ្តាំឲ្យប្រយ័ត្នសួរតម្លៃជាមុនសិនព្រោះគិតលុយអស់30$ម្ចាស់ហាងជាជនជាតិស៊ីរី…នេះបើយោងតាមគណនីហ្វេសបុកTommy Christensen គាត់បានសរសេរថា៖ “គាត់ចូលទៅកោរពុកមាត់ ហើយនឹងសំអាតមុខ រកក្នុងតម្លៃ2$ អូខេតែចុងក្រោយគេគិតលុយគាត់អស់30$។ ពួកគេសើចគាត់ពេលដែលគាត់ចេញពីហាង ហើយគាត់និយាយថា ម្ចាស់ហាងនឹងកំពុងបង្រៀនខ្មែរអោយដេញភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកមិនមែនជាទេសចរណ៍នឹងមិនអោយត្រឡប់មកវិញ។ សីលធម៌របស់ខ្មែរមិនដល់ថ្នាក់អាក្រក់ដូចសីលធម៌ជនជាតិស៉ីរីទេតែវាមានផ្លូវផ្សេងទៀត។ ម្ចាស់ហាងអាចគិតលុយទៅតាមអ្វីដែលគេចង់បាន ព្រោះវាជាទីផ្សារសេរី,ប៉ុន្តែគួរណាប្រាប់ភ្ញៀវជាមុនដែរអំពីតំលៃនៃសេវាកម្ម ហើយអន់ណាស់ក៏គួរមានតារាងតំលៃអោយភ្ញៀវមើល មិនមែនទារថ្លៃតាមចិត្តនោះទេ។ អាចនិយាយបានថា នេះជាស្ទាយមួយនៃវប្បធម៌អ្នករកស៊ីខ្លះ ប៉ុន្តែមិននឹកស្មានថាវាមកដល់ភ្នំពេញសោះ។នេះគឺជារបៀបរកស៊ីរបស់ជនជាតិស៊ីរីនៅក្នុងក្រុងភ្នំពេញ

អានបន្ត

ចប់ហើយវប្បធម៌ខ្មែរ! កាលពីមុនពេលដង្ហែរកឋិនម្ដងៗសុទ្ធតែមានលេងឆៃយ៉ាំ តែឥឡូវនេះមិនដូចពីមុនទេគឺដាក់បាស់ផ្អើលភូមិតែម្ដង! (មានវីដេអូ)

បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីពេលថ្មីៗនេះប្រជាជនខ្មែរមួយចំនួនបាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែប្រទេសកម្ពុជាបានបាត់ទឹកដីមួយចំនួនបើយោងទៅតាមផែនទីប្រទេសវៀតណាមនិងកូរ៉េចំពោះការបាត់ដីនេះប្រជាជនកម្ពុជាមិនមានការពេញចិត្តឡើយហើយបានស្នើរឲ្យមន្ត្រីដែលជាប់ពាក់ព័ន្ធចេញមុខបកស្រាយដើម្បីឲ្យប្រជាជនបានយល់ថា ហេតុអ្វីបានបាត់ដីជាមួយគ្នានេះដែរមិនត្រឹមតែផ្អើលរឿងបាត់ដីទេគឺនាំគ្នាមកផ្អើលរឿងថៃលួចយកល្ខោនខោលខ្មែរទៅផ្សព្វផ្សាយថា ជារបស់ខ្លួនទៀតរឿងពីរកើតឡើងនៅក្នុងពេលតែមួយធ្វើឲ្យប្រជាជនខ្មែរពិបាកទទួលយកខ្លាំងណាស់ទឹកដីក៏បាត់ ចំណែកវប្បធម៍ក៏ត្រូវរលាយបន្តិចម្តងដោយសារតែគេលួចទៅមើលថែជំនួសបានយ៉ាងល្អទៀត។ ចុះកូនខ្មែរយើងកំពុងតែធ្វើអ្វីបានបណ្តោយឲ្យគេលួចទៅយ៉ាងស្រួលៗអញ្ចឹង?កូនខ្មែរយើងកំពុងតែសប្បាយនិងកំពុងតែបំផ្លាញវប្បធម៍របស់ខ្លួននិងប្រទេសរបស់ខ្លួន យ៉ាងណាមិញដូចជារឿងមួយនេះអញ្ចឹង ពិធីបុណ្យកឋិនទាន ជាពិធីបុណ្យមួយដែលមានតាំងពីយូរយារណាស់មកហើយនៅក្នុងពិធីបុណ្យនេះគេប្រើភ្លេងឆៃយុាំដើម្បីដង្ហែត្រៃចូលព្រះវិហារ តែក្រលេកមកមើលកូនខ្មែរយើងវិញលេងសុទ្ធតែធុងបាស់ចាក់សុទ្ធតែបទញ៉ាក់ដើម្បីដង្ហែត្រៃចូលព្រះវិហារតើនេះឬជាម្ចាស់វប្បធម៍ខ្មែរ? ចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ReakReay

អានបន្ត

Pray For AUSTRALIA🙏🙏🙏! សង្ឃឹមថាប្រទេស អូស្រ្តាលី និងឆ្លងផុតគ្រោះដ៏អាក្រក់នេះ…

ប្រទេសអូស្ត្រាលី៖កាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅនេះមានគ្រោះធម្មជាតិភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី ដែលបណ្តាលឲ្យរាលដាលទៅឆាបឆេះផ្ទះប្រពលរដ្ឋអស់រាប់សិនខ្នងនៅតំបន់South-WalesនិងQueenslandនេះជារឿងដ៏អាក្រក់បំផុតខណៈសាលារៀនរាប់រយកន្លែងត្រូវបិទទ្វារនិងប្រជាជនទាំងអស់ត្រូវបានណែនាំឲ្យត្រៀមខ្លួនជម្លៀសដើម្បីបង្ការពេលកើតមានគ្រោះមហន្តរាយធ្ងន់ធ្ងរជាងនេះ។ យោងតាមប្រភពព័ត៌មានbbc-newsបានឲ្យដឹងថា សីតុណ្ហភាពជាមធ្យមបានកើនឡើងដល់៣៥អង្សាសេ ហើយបូករួមទាំងខ្យល់ក្តៅនិងស្ងួតផងនោះវាបាននិងកំពុងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃកាន់តែរីករាលដាលខ្លាំងនៅទូទាំងរដ្ឋដែលព័ទ្ធជុំវិញទីក្រុងស៊ីដនីមួយនេះ។ មានប្រជាជនជាច្រើនប្រមាណជាជាង៣១.៥០០នាក់ កំពុងស្ថិតនៅភាគខាងជើងច្រាំងខាងជើងបានរងគ្រោះនឹងហានិភ័យមួយនេះ ជាពិសេសសាលារៀន៤០០ត្រូវបានបិទទ្វាររួមទាំងសាលារដ្ឋចំនួន៣០០និងសាលាយោធាកាតូលិកនិងឯករាជ្យ១០០ទៀតគឺAngus-Campbell ក៏បានចេញបទបញ្ជាឱ្យមេបញ្ជាការមូលដ្ឋានប្រើប្រាស់ធនធានដើម្បីធ្វើការការពារប្រឆាំងនិងប្រុងប្រយ័ត្នបានខ្ពស់បន្ថែមទៀតផងដែរ ដោយពត៌មានបានឱ្យដឹងបន្ថែមទៀតថា មានអ្នកពន្លត់អគ្គិភ័យ៣នាក់បានស្លាប់នៅទីនោះរួចមកហើយ។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅរដ្ឋNew-South-Walesបានអូសបន្លាយប៉ុន្មានសប្តាហ៍មកហើយដោយវាអាចបណ្តាលមកពីការឆាបឆេះព្រៃតូចតាច រហូតរាលដាលកាន់តែធ្ងន់ធ្ងរឡើងៗក៏ព្រោះតែអាកាសធាតុក្តៅស្ងួតមួយរយៈនេះ បានបោកបក់ទៅលើភាគខាងកើតអូស្ត្រាលីដែលជាប់នឹងឆ្នេរសមុទ្រ។ ភ្លើងឆេះព្រៃអាក្រក់បំផុតចុងក្រោយនៅអូស្ត្រាលីគឺបានកើតឡើងកាលពីឆ្នាំ២០០៩នៅរដ្ឋវិចតូរៀ(Victoria)ដែលស្ថិតនៅជាប់រដ្ឋNew-SouthWalesផងដែរ ដោយកាលណោះបានផ្តាច់យកជិវិតមនុស្ស១៨០នាក់៕

អានបន្ត

ពិតជាមិនងាយស្រួលទេ! នារីម្នាក់រៀបរាប់ថាទម្រាំនាងបានស្អាតបែបនេះគឺត្រូវឆ្លងកាត់…(មានរូបភាពជាច្រើន)

ពិតជាមិនងាយស្រួលទេ ក្រោយនារីម្នាក់នេះកែសម្ផស្សហើយដូចជា…..(មានរូបភាពជាច្រើន) ថ្មីៗនេះមានគណនីមួយដែលមានឈ្មោះថាKhun Ryu ដែលបានទទួលការកែសម្ផស្សនៅនឹងកន្លែងរបស់ពួកគាត់ហើយបានញ្ចាក់ទៀតថាទម្រាំបានស្អាតបែបនេះ គឺនារីរូបនេះបានប្រើប្រាសសេវានឹងបានកែសម្ភស្សមានដូចជា៖ ១).សេវាV Line(កាត់ថ្ពាម កែចង្កា ឲ្យរាងស្រួច តែបែបកូរ៉េ) ២).ចាក់បំពេញសាច់ថ្ពាល់ដោយសារតែរូបនាង មានទម្រង់មុខផតឃើញចាស់ខ្លាំង ៣).កែកុនច្រមុះ (ដោយដាក់ ឆ្អឹងខ្ចីស្លឹកត្រចៀក អមជាមួយនឹងស៊ីលីកូន) ៤).កែភ្នែក(មុនដំបូងត្រូវកាត់ត្របកភ្នែកធំរបស់នាងជាមុនសិន មុននឹងកែកុនភ្នែកសាដើម)និងចាក់បំពេញសាច់ក្រោមភ្នែក ដើម្បីកុំឲ្យឃើញដក់ខ្មៅពេក។ក្រោយពីបានកែសម្ផស្សហើយ

អានបន្ត

ក្តៅៗ!នៅទីបំផុត លោកគ្រូពេទ្យបង្អែកដែលប្រើសំដីអសុរោះ មកលើនារីម្នាក់នៅខេត្តរតនគិរីនោះ ពេលនេះត្រូវបានផ្អាក់ការងារហើយ…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកជាច្រើនក្រោយពីមាននារីម្នាក់ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(លីតុងអាន លីតុងអាន)បានបង្ហោះវិដេអូអមជាមួយសារយ៉ាងខ្លីថា(ពេទ្យបង្អែកខេត្តរតនះគិរីមានពេទ្យម្នាក់សំដីអសុរោះហៅខ្ញុំថាមីនេះៗហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់កខ្ញុំទៀតសូមបងប្អូនជួយស៊ែរផងដើម្បីអោយលោកប្រធានពេទ្យគាត់បានឃើញពីចរឹកកូនចៅគាត់ផង)។ ក្រោយពីបានទទួលបានដំណឹងនេះភ្លាម មនី្ទរសុខាភិបាលខេត្តរតនគិរីបានចេញលិខិត ចាត់តាំងប្រធានមន្ទីរពេទ្យខេត្តរតនគិរីសម្រេចថាលោក ចាន់ សុខជា ភេទប្រុសអាយុ៣៤ឆ្នាំមុខជំនាញបច្ចេកទេសគិលានុបដ្ឋាកបឋម បម្រើការងារនៅផ្នែកពិគ្រោះជំងឺក្រៅ ត្រូវបានផ្អាកការងារបណ្តោះអាសន្នឲ្យមកបម្រើការងារនៅផ្នែករដ្ឋបាលហិរញ្ញាវត្ថុ(វត្តមានចាំបាច់នៅផ្នែករដ្ឋបាលរៀងរាល់ម៉ោងធ្វើការ)។ លោកចាន់ សុខជាបានឲ្យដឹងថានៅវេលាម៉ោងប្រមាណជាប្រាំបួននិងសូន្យ១នាទីព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៩ មានបងស្រីម្នាក់ បានមកសុំធ្វើសំណុំបែបបទសុំចេញពីមន្ទីរពេទ្យ ដើម្បីយកកូនរបស់គាត់ទៅរកសេវាព្យាបាលនៅខាងក្រៅស្របពេលនោះមានអតិថិជនរង់ចាំធ្វើឯកសារចូលនិងចេញច្រើនតែបងស្រីរូបនោះមកក្រោយអតិថិជនដ៏ទៃបានបង្ខំឲ្យពេទ្យរៀបចំឯកសារឲ្យបានមុនគេ ហើយក្រុមគ្រួសារពេទ្យបានប្រាប់ឲ្យស្រីរូបនោះរងចាំបន្តិចសិន។ ស្រាប់តែពេលនោះគាត់មានអារម្មណ៍គ្រោធខឹងនិងបានប្រើពាក្យអសុរសមិនសមរម្យមកលើក្រុមគ្រូពេទ្យ ព្រមជាមួយនោះគាត់ក៏បានយកកាំមេរ៉ាទូរស័ព្ទមកថតក្រុមគ្រូពេទ្យ

អានបន្ត