ព្រះសង្ឃជប៉ុនរាប់រយអង្គ ប្រារព្ឋព្រះរាជពិធីឧទ្ទិសមហាព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ…

ប្រទេសជប៉ុន៖ព្រះសង្ឃជប៉ុនរាប់រយអង្គនៅក្នុងប្រទេសជប៉ុនបានរៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាគម្រប់ខួប៧ឆ្នាំ។ ព្រះតេជព្រះគុណបណ្ឌិតKyuse-Enshinjohស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយNenbutsushuបានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី៧ឆ្នាំនៃការយាងចូលព្រះទីវង្គិតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពដែនដីនិងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាប្រទេសជប៉ុន។CNCបានដកស្រង់ចេញពីហ្វេសបុកRoyal-du-Cambodge។ សូមជំរាបថាព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានយាងចូលទិវង្គតនៅថ្ងៃចន្ទទី១៥-ខែតុលាឆ្នាំ២០១២ត្រូវនឹងថ្ងៃ១៥កើត-ខែភទ្របទឆ្នាំរោង-ចត្វាស័ក វេលាម៉ោង១និង២០នាទីយប់នៅទីក្រុងប៉េកាំងប្រទេសចិនក្នុងព្រះជន្ម៩០ព្រះវស្សាហើយព្រះបរមសពត្រូវបានដង្ហែមកតម្កល់ធ្វើបុណ្យនៅព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ កម្ពុជាបានកាន់ព្រះរាជមរណទុក្ខអស់រយៈពេល៣ខែរហូតដល់ថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០១៣ព្រះបរមសពត្រូវបានបូជានៅវាលព្រះមេរុស្ថិតខាងជើងជាប់ព្រះបរមរាជវាំង៕ ប្រភព៖CNC

អានបន្ត

គួរឲ្យក្នាញ់ណាស់! ឱក សុគន្ធកញ្ញា​ បង្ហាញមុខកូនប្រុស​ ក្រោយសម្រាលបាន២ថ្ងៃ…

ប្រទេសថៃ៖ ក្រោយសម្រាលកូនដំបូងបាន២ថ្ងៃរួចមកកាលពី១ម៉ោងមុននេះតារាចម្រៀងស្រី​ប្រចាំប្រទេសកម្ពុជា​អ្នកនាង​ឱក​ សុគន្ធកញ្ញា បានបង្ហាញមុខកូនរបស់ខ្លួនហើយជាសាធារណៈ។ ក្នុងនោះដែរសុខភាពទាំងម្តាយ​និងកូនក៏មានលក្ខណៈល្អប្រសើររឹងមាំល្អ ក្រោមការមើលថែយ៉ាងដិតដល់ពីស្វាមីរបស់អ្នកនាងដែលតែងនៅជិត​ស្ទើរតែគ្រប់ពេលដើម្បីធ្វើយ៉ាងណាឲ្យសុគន្ធកញ្ញា មានភាពកក់ក្តៅនិងមានក្តីសុខក្នុងអំឡុងពេលពរពោះ។ អ្វីដែលកាន់តែចាប់អារម្មណ៍គឺទើបតែកើតសោះកូនប្រុសរបស់អ្នកនាងឱក សុគន្ធកញ្ញា មានទម្រង់មុខគួរឲ្យស្រលាញ់បាត់ទៅហើយជាមួយនឹង ទឹកមុខញញឹមស្រស់ប្រិមប្រិយ​តាំងពីក្មេងតែម្តង៕តោះមើលទិដ្ឋភាពនិងរូបភាពកូនប្រុសរបស់អ្នកនាងឱក សុគន្ធកញ្ញា៖ ប្រភព៖ KhmerLoad

អានបន្ត

រកឃើញកូនក្រពើទៀតហើយ! បងប្រុសម្នាក់ ឈរបត់ជើងតូចសុខៗ ស្រាប់តែភ្ញាក់ផ្អើលឃើញកូនក្រពើនៅក្នុងប្រឡាយ សមត្ថកិច្ចចាប់បាន ៤ក្បាល…

កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៃរឿងការព្រលែងកូនក្រពើមួយក្បាលនៅអង្គរតូច ហើយស្រាប់តែពេលនេះមានការភ្ញាក់ផ្អើលម្តងទៀតដោយបងប្រុសម្នាក់មានគណនីហ្វេសបុកឈ្មោះថា:កូន សេកមាសទីវុឌ្ឍី បានបង្ហោះឲ្យដឹងថាគាត់បានឈប់បត់ជើងតូចនៅប្រឡាយមួយដែលគាត់និយាយថា ផ្លូវទៅផ្សារខ្នារហើយបានប្រទះឃើញកូនក្រពើ២ក្បាល។គាត់មានការភ្ញាក់ផ្អើលនិងបានប្រាប់ទៅសមត្ថកិច្ច ហើយមុននេះប៉ុន្មានម៉ោងគាត់បានបង្ហោះថា៖ អរគុណបងៗសមត្ថកិច្ចដែលបានចុះទៅពិនិត្យនិងចាប់កូនក្រពើបានហើយ។ ឃើញក្នុងរូបថតមានរហូតដល់ទៅ៤ក្បាលឯណោះ។ យ៉ាងណាមិញសុំបងប្អូនមានចិញ្ចឹមក្រពើមេត្តាប្រុងប្រយ័ត្នកុំឲ្យរួចនិងកុំព្រលែងក្រពើឲ្យវារស់នៅអីព្រោះពេលវាធំអាចមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕ ប្រភព៖មហាចក្រព័ត៍មានMCPNNEW

អានបន្ត

ពេទ្យបង្អែកខេត្តរតនះគិរី មានពេទ្យម្នាក់សំដីអសុរោះ ហៅខ្ញុំថាមីនេះៗ ហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់កខ្ញុំទៀត…(មានវីដេអូ)

រតនះគីរី៖យោងតាមរយៈគេហទំព័រហ្វេសប៊ុកប្រជាពលរដ្ឋម្នាក់ដែលគាត់មានឈ្មោះថាលីតុង​អាន-លីតុងអាន បានបង្ហោះឃ្លីបវីដេអូមួយកាល​ពីព្រឹកមិញ​នេះបង្កអោយមានការស៊ែរចែករំលែកតៗគ្នារហូតទៅដល់រាប់​ពាន់នាក់ឯណោះ ដែលម្ចាស់គណនីខាងលើបានសរសេររៀបរាប់ពីមន្ទីរពេទ្យមួយកន្លែង បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យគ្មានក្រមសីលធម៌ជាគ្រូពេទ្យទាល់តែសោះមកកាន់គាត់។ ជាមួយគ្នានេះដែរ ក្នុងទិដ្ឋភាពវីដេអូឃ្លីបបូករួមជាមួយការរៀបរាប់ហេតុការណ៏នៅពេលនោះគាត់បានប្រាប់ឱ្យដឹងថា៖​«ពេទ្យបង្អែកខេត្តរតនះគិរី​ មានពេទ្យម្នាក់សំដីអសុរោះហៅខ្ញុំថាមីនេះៗហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់កខ្ញុំទៀត​សូមបងប្អូនជួយស៊ែរផងដើម្បីអោយលោកប្រធានពេទ្យគាត់បានឃើញពីចរឹកកូនចៅគាត់ផង»។ ចំពោះ​ឃ្លីប​វីដេអូ​មួយ​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បានសម្តែងនូវ​អារម្មណ៍​មិនពេញ​ចិត្ត​ជាខ្លាំង​ ចំពោះ​កាយវិកាមិនសមរម្យរបស់​លោក​គ្រូ​ពេទ្យ​ម្នាក់​នេះ​ដែលមេីលទៅ​ហាក់បីដូចជា​មនុស្ស​មិនមានចំណេះដឹងនោះទេ​ដែលបាន​ប្រើប្រាស់​នូវ​ពាក្យ​ពេចន៍​ ក៏ដូចជា​កាយវិកាបែបនេះ​មកកាន់​អ្នក​ជំងឺ។ ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​មហាជន​មួយ​ចំនួន​បានស្នេីរដល់​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ឯកឧត្ដម​ម៉ម​ ប៊ុន​ហេង​ មេត្តាពិនិត្យមន្ត្រីពេទ្យម្នាក់ហ្នឹងផង​គួរធ្វើយ៉ាងណាបើប្រើហឹង្សាដាក់ប្រជាពលរដ្ឋបែបនេះ។កុំ​ឲ្យ​ខាត​ពេល​យូរ​ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​នោះ​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ទិដ្ឋភាព​ឃ្លីប​វីដេអូ​មួយ​នេះ​ដូច​តទៅ​។ ប្រភព៖KH OSJA

អានបន្ត

ត្រៀមៗ…អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧​ ខែវិច្ឆិកា​ ចាប់ពីម៉ោង០៩ ដល់ម៉ោង១៧ ដើម្បី…

បើយោងតាមផេកផ្លូវការរបស់អគ្គិសនីកម្ពុជា បានបង្ហោះសារជូនសាធារណជនឲ្យបានជ្រាបថា”សេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ,តម្លើងបរិក្ខារនានានិងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩និងថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលានិងទីកន្លែងដូចខាងក្រោម៖ថ្ងៃពុធ២រោចខែកត្តិកឆ្នាំកុរ ឯកស័ក.ព.ស.២៥៦៣ រាជធានីភំ្នពេញថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៩៖ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង០៩និង០០នាទីដល់ម៉ោង១៧និង០០នាទីនឹងផ្អាកអគ្គិសនី១.នៅតំបន់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន(សាខាចាក់អង្រែក្រោម)២.សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យ៣.ខណ្ឌមានជ័យ(សាខាទួលពង្រ)៣.នៅក្នុងសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី.សង្កាត់អូរបែកក្អម,សង្កាត់គោកឃ្លាង,សង្កាត់ក្រាំធ្នង់,សង្កាត់ឃ្មួញ,ខណ្ឌសែនសុខ(សាខាអូរបែកក្អម)៤.សង្កាត់ស្ទឹងមានជ័យទី១ ,សង្កាត់ស្ទឹមមានជ័យទី២,សង្កាត់ស្ទឹងមានជ័យ៣,ខណ្ឌមានជ័យ,សង្កាត់ដង្កោ,សង្កាត់ព្រៃស,សង្កាត់ជើងឯក,ខណ្ឌដង្កោ(សាខាទួលពង្រ)និង៥.សង្កាត់ចោមចៅទី៣,សង្កាត់សំរោងក្រោម,ខណ្ឌពោធិ៍សែនជ័យ,សង្កាត់គោករកា,ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ ចាប់ពីម៉ោង០៩និង០០ដល់ម៉ោង១៧និង០០នាទីនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីៈ១.សង្កាត់ជើងឯក,ខណ្ឌដង្កោ,(សាខាទួលពង្រ)២.ស្ថិតនៅក្នុងស្អាង​ខេត្តកណ្តាល(សាខាចាក់អង្រែក្រោម)៣.សង្កាត់ចោមចៅទី១​ខណ្ឌពោធិ៍សែនជ័យ(សាខាទួលពង្រ)និង៤.សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង,សង្កាត់ឃ្មួញ,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ(សាខាអូរបែកក្អម)។ នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩ចាប់ពីម៉ោង០៩​និង០០នាទីដល់ម៉ោង១៧និង០០នាទីនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖១.សង្កាត់ជើងឯក,ខណ្ឌដង្កោ (សាខាទួលពង្រ)២.ស្រុកស្អាងខេត្តកណ្តាល(សាខាចាកអង្រែក្រោម)៣.សង្កាត់ទួលសង្កែទី២.ខណ្ឌឬស្សីកែវ សង្កាត់បឹងកក់ទី២.ខណ្ឌទួលគោក សង្កាត់ភ្នំពេញថ្មី.ខណ្ឌសែនសុខ(សាខាអូរបែកក្អម)៤.សង្កាត់ដង្កោ,សង្កាត់ព្រៃស,សង្កាត់ពងទឹក​,សង្កាត់ព្រៃវែង,សង្កាត់ប្រទះឡាងខណ្ឌដង្កោ(សាខាអូរដឹម)

អានបន្ត

ពិតជាសោកស្តាយខ្លាំងណាស់! ផ្សោតញីមួយក្បាលនៅខេត្តក្រចេះបានស្លាប់ ដោយសារតែ…

បើយោងតាមការបញ្ជាក់ពីមន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា“យើងខ្ញុំ​ទាំងអស់​គ្នាចូលរួមសោកស្តាយ​បំផុត ដោយកាលពីថ្ងៃទី១២.ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ ឆ្មាំទន្លេប្រចាំប៉ុស្តិ៍​កាំពីបាន​ប្រទះ​ឃើញ​សត្វ​ផ្សោត​ញី​មួយ​ក្បាលដែលមានប្រវែង​២,២៧ស.ម និងទង្ងន់១១០គីឡូក្រាមបានស្លាប់នៅចំណុចអន្លង់​ព្រះ​សង្ឃ​ ភូមិ​សំបុក​.ឃុំ​សំបុក​.ស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ​ដោយ​ស្ថានភាព​ផ្សោតស្លាប់៖​ហើម​,ធ្លាយពោះ” មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងផងដែរថា មូលហេតុបណ្តាលឲ្យផ្សោតញីនោះស្លាប់គឺដោយសារជាប់ម៉ងនៅគល់កន្ទុយ​ ក្រឡា១៤ស.ម​,ប្រវែង​៣០ម។ អាជ្ញាធរក៏បានសំណូមពរឲ្យបញ្ឈប់រាល់ការនេសាទខុសច្បាប់គ្រប់ប្រភេទនៅតំបន់ដែលមានសត្វផ្សោតរស់នៅ​ និង​ចូលរួម​អភិរក្ស​ឲ្យ​បាន​គង់វង្ស​ដើម្បី​កំណើន​ទេសចរ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​៕ ប្រភព៖ Khmer Note

អានបន្ត

រដ្ឋមន្ដ្រី ឬអ្នកនយោបាយនៅស៊ុយអ៊ែត ពួកគេគ្មានឡានទំនើប និងត្រូវធ្វើដំណើរតាមសេវាសាធារណៈដូចមនុស្សទូទៅ…

ស្ដាប់មើលទៅវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះថានៅស៊ុយអែតរដ្ឋរបស់ពួកគេនឹងមិនផ្តល់នូវបន្ទប់ការិយាល័យផ្ទាល់ខ្លួន,រថយន្តទំនើបឬឋានន្ដរសក្ដិ ដល់អ្នកនយោបាយរបស់ពួកគេនោះទេ។រ ដ្ឋមន្រ្តីស៊ុយអ៊ែតនិងសមាជិកសភាមិនមានរថយន្តឬអ្នកបើកបរឯកជនផ្ទាល់ខ្លួនទេ ពួកគេធ្វើដំណើរចុះឡើងដូចជាមនុស្សធម្មតាគ្រប់គ្នា ពោលគឺពួកគេធ្វើដំណើរដោយជិះកង់ឬនៅតាមឡានក្រុងនិងតាមរថភ្លើងសាធារណៈ ដែលជាមធ្យោបាយធ្វើដំណើរមានមនុស្សច្រើនកកកុញ ។ លើកលែងតែនាយករដ្ឋមន្រ្តីទេដែលមានភាពទំនើបក្នុងការប្រើប្រាស់ឡាន ប៉ុន្តែវានៅតែចេញពីកងកម្លាំងសន្តិសុខលើការរៀបចំអចិន្រ្តៃយ៍ប៉ុណ្ណោះ។ វាមិនមែនជារឿងចម្លែកទេដែលអ្នកនឹងឃើញរដ្ឋមន្ត្រីខុទ្ទកាល័យស៊ុយអែត ឬចៅហ្វាយក្រុងឈរតម្រង់ជួរនៅចំណតឡានក្រុង ឬរង់ចាំជើងរថភ្លើងដែលមានពោរពេញដោយមនុស្សយ៉ាងច្រើនច្រើន។ ម៉្យាងទៀតសូម្បីតែអ្នកនយោបាយ ដែលប្រើលុយពន្ធសាធារណៈសម្រាប់ថ្លៃឈ្នួលតាក់ស៊ីក៏នឹងត្រូវប្រឈមនឹងការមើលងាយយ៉ាងខ្លាំងដែរ។ បើនិយាយទៅគឺវាខុសពីប្រទេសផ្សេងៗដែលនៅប្រទេសស៊ុយអែតសមាជិកសភាត្រូវបានគេចាត់ទុកថា “ជាអ្នកបម្រើសាធារណៈ” មិនមែនជាអភិជនវណ្ណៈខ្ពស់ជាងឬត្រួតត្រាមនុស្សគ្រប់គ្នានោះទេ ៕ ប្រភព៖

អានបន្ត

ខ្លាំងម្ល៉េះ! បុរសម្នាក់ចូលញុាំអាហារគេហើយ មិនមានលុយគ្រប់បង់ឲ្យគេ ក៏ឈ្លោះប្រកែកគ្នា ចុងក្រោយបានបងប៉ូលីសចិត្តល្អ ជួយចេញលុយសងជំនួស…(មានវិដេអូ)

ភ្នំពេញ៖កាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩គឺជាថ្ងៃទី៣នៃព្រះរាជពិធីបុណ្យទូក មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើងរវាងបុរសម្នាក់ជាសន្តិសុខ បានចូលហូបអាហារក្នុងហាងរបស់ជនជាតិឥណ្ឌាមួយកន្លែង មានលុយមិនគ្រប់បែរជាចង់ចេញទៅឲ្យមិនឲ្យគេតែម្តង រហូតដល់ឈ្លោះប្រកែកពាក្យសម្តីគ្នាទើបឈានដល់ការប្រើអំពើហិង្សាដាក់គ្នា​បង្កឲ្យមានការភ្ញាក់ផ្អើលពេញហាង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចហាងមួយកន្លែងនៅម្ដុំមាត់ទន្លេនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ,ខណ្ឌដូនពេញរាជធានីភ្នំពេញ ។ បើយោងសម្តីរបស់បុរសម្នាក់សន្តិសុខ​ ដែលជនជាតិខ្មែរបានប្រាប់ថាគាត់បានចូលទៅហូបអាហារក្នុងហាងអ៊ីនដៀរ-ឆីងឃិន(Indian-Kitchen)នៅម្ដុំមាត់ទន្លេ។ក្រោយពីហូបអាហាររួច ស្រាប់តែមិនមានលុយគ្រប់សម្រាប់បង់ឲ្យថ្លៃអាហារ បុរសជាសន្តិសុខខាងលើបានរករឿងចង់ចេញទៅដោយមិនឲ្យលុយអាហារ ជូនដល់ម្ចាស់ហាង។ភ្លាមនោះក៏ផ្ទុះទាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំងរហូតដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ការពារក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកនិងជួយសម្របសម្រួល ដោយឲ្យបុរសរូបនោះចេញលុយថ្លៃអាហារឲ្យគេទៅគឺចប់រឿងបាត់ទៅហើយ។ ដោយសារតែបុរសដែលជាសន្តិសុខខាងលើមិនមានលុយគ្រប់ទើបសមត្ថកិច្ចជួយចេញលុយជំនួសទៀត ព្រោះមិនចង់វែងឆ្ងាយច្រើន៕ ប្រភព៖ Sovann Rithy

អានបន្ត

ក្ដៅៗ ក្រោយទទួលបានការរិះគន់ពីមហាជនខ្លាំងរឿងឈុតសម្លៀកបំពាក់បែប​ជា​ម៉ូដ​ប្រទីបផ្កា​ឈូកកាលពីយប់មិញ ស្រាប់តែកញ្ញា ទេព បូព្រឹកបង្ហោះសារមួយឃ្លាថា

ភ្នំពេញ៖កាលពី​យប់មិញ​នេះដែរ​កញ្ញា​ ទេព​ បូព្រឹក្ស​ បាន​គ្រងឈុតសម្លៀកបំពាក់បែប​ជា​ម៉ូដ​ប្រទីបផ្កា​ឈូក​នៅក្នុង​កម្មវិធី​ប្រគុំតន្ត្រី​មួយ​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​ថ្ងៃទី២ដែលធ្វើឲ្យ​មាន​ការ​រិះគន់​ពី​មហាជន​មួយចំនួន​។ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​គណនី​ហ្វេសបុក​មួយ​ឈ្មោះ​Mean-Mean​បានចេញមុខ​ធ្វើ​ការ​បកស្រាយ​ដោយបាន​រៀប​រាប់​ថា៖«ពេលខ្លះគ្រាន់តែចង់ឲ្យអ្នកទស្សនាមើលទៅប្លែកភ្នែក ប្លែកអារម្មណ៍កុំឲ្យដដែលៗពេកគ្រាន់តែធ្វើអីប្លែកដើម្បីឲ្យគ្រប់គ្នាសប្បាយហេតុអីត្រូវជេរគាត់?ខ្ញុំមិនយល់ទេ មនុស្សមួយចំនួនស៊ែរឲ្យគាត់ថាមិនគិតពីវប្បធម៌ខ្លួនឯង?THIS.FASHIONប៉ៈដល់វប្បធម៌?ជួយប្រាប់ផងថាត្រង់ណាកុំឲ្យតែ1បានជេរ ហើយតែស្ករជេរតគ្នានោះអ្នកអាចរិៈគន់បែបស្ថាបនាបានកុំអាងអីជេរអាងជេរ គេទៅធ្វើអីអ្នក?ថាមើល​ទៅ​FASHION​មួយនេះចំណាយប៉ុន្មាន?ពិបាកពាក់មិច?​ហើយកុំនិយាយថាបើពិបាកចឹងពាក់រកងាប់អី?ចម្លើយគឺដើម្បីហ្វែននិងអ្នកគ្រប់គ្នាមើលទៅប្លែកអារម្មណ៍ ដឹងស្រាប់ហើយថាគាត់ជាមនុស្សម្នាក់ដែរចូលចិត្តលេងស្ទាយប្លែក​ៗ​សុខចិត្តពិបាកខ្លួនឯង ដើម្បីឲ្យគ្រប់គ្នាមានស្នាមញញឹមមកកាន់គាត់វិញ»។យ៉ាងណា​មិញ​នៅ​មុន​នេះ​បន្តិច​កញ្ញា​ទេព​ បូព្រឹក្ស​ ក៏បាន​មានការ​បញ្ជាក់​ក៏ដូចជា​ឆ្លើយតប​ទៅកាន់អ្នក​រិះគន់​ខ្លួន​វិញថា៖​ «ចាសនេះម៉ូតសំលៀកបំពាក់របស់ខ្ញុំ​សំរាប់យប់មិញអុំទូកថ្ងៃទី2គឺជាប្រទីត ផ្កាឈូកវាពិបាកពាក់បន្តិចតែក៏សប្បាយចិត្តនឹងពាក់មិនហត់រឺខ្ជិលឡើយនឹងធ្វើអ្វីដែរសំរាប់ហ្វេនokay​យប់នេះជួបគ្នាបន្តទៀតចាសនៅឆាកតន្រ្តីGanzberg-Beer។ខ្ញុំសូមបន្ថែមតិចចុះ បើអ្នកដែលជេរខ្ញុំនោះ គាត់ប្រែទៅជាថា តារាចំរៀងខ្មែររឺកូនខ្មែរមួយរូបនេះមានគំណិតច្នៃប្រឌិតចេះមានគំណិតយកផ្កាឈូក,ប្រទីប មកច្នៃម៉ូតសំលៀកបំពាក់ដ៍ស្រស់ស្អាតវិញមិនដឹងមិចទេណ តែនេះអាក្រក់ណាស់ចូលចិត្តជាន់ពន្លិចជាតិសាសន៍ខ្លួនឯង

អានបន្ត

មកស្គាល់ទូក​ងដែល​មាន​ល្បឿន​លឿនជាងគេ និងស្អាត​ជាងគេប្រចាំឆ្នាំ ២០១៩…

ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ.អកអំបុក ឆ្នាំ២០១៩ នេះមានទូកចូលរួមសរុប២៩៧មកពីបណ្តាខេត្តនិងស្ថាប័ននានារបស់រដ្ឋផ្សេងៗគ្នាបានធ្វើការប្រកួតប្រណាំងគ្នារយៈពេល​៣ថ្ងៃបញ្ចប់ទៅដោយបរិបូរណ៍។សម្រាប់ឆ្នាំ២០១៩ នេះតើ​ទូក​ណានឹង​ទទួល​តំណែង​ជា​ទូក​ដែល​មានល្បឿន​លឿន​ជាងគេនិង​មាន​សោភ័ណភាព​ស្អាត​ជាង​គេ? ទូក​ដែល​មាន​ល្បឿន​លឿន​ជាងគេ​ប្រចាំឆ្នាំ២០១៩៖ ១)-សារាយតេជោសែនជ័យមកពីខេត្តកណ្ដាល លេខទូក២២២ចំណាយថិរវេលាសរុប៣ថ្ងៃគឺ៣០នាទីនិង២៦វិនាទី ២)-សម្តេចវិបុលបញ្ញាបារមីមានជ័យមកពីខេត្តតាកែវ លេខទូក២២៣ចំណាយថេថិរវេលាសរុប៣ថ្ងៃគឺ៣០នាទីនិង៣៣វិនាទី ៣)-គិរីវង្សសុខសែនជ័យមកពីខេត្តតាកែវ លេខទូក២៣២ចំណាយថិរវេលាសរុប៣ថ្ងៃគឺ៣០នាទីនិង៤៨វិនាទី។ ទស្សនាវីដេអូទូកក្អែកសតេជោសែនជ័យមកពីរាជធានីភ្នំពេញ ទូក​ដែល​មាន​សោភ័ណភាពស្អាតជាងគេប្រចាំឆ្នាំ២០១៩៖ ១)-ក្អែកសតេជោសែនជ័យមកពីរាជធានីភ្នំពេញ លេខទូក១៦២ ២)-នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រមកពីខេត្តបាត់ដំបង លេខទូក១៣០ ៣)-សុវណ្ណរាជសីហបារមីបន្ទាយមហានគរមកពីខេត្តបន្ទាយមានជ័យ លេខទូក២២៨។ បញ្ជាក់ដែរថា

អានបន្ត