ឪពុកម្ដាយត្រូវប្រយ័ត្ន! បើស្រឡាញ់កូន កុំថើបមាត់កូនអី ព្រោះបាក់តេរីអាចឆ្លងដល់ក្មេងលឿនណាស់…

ជាការពិតណាស់ ឪពុកម្ដាយគ្រប់រូបប្រាកដណាស់ជាស្រឡាញ់កូនតូចៗលោកអ្នកជាមិនខាន ដោយសារតែកូនជាសុភមង្គលនៅក្នុងគ្រួសារ ហើយពេលកូនៗនៅតូចទើបតែនេឹងកើត ឪពុកម្ដាយតែងតែមើលថែកូននិងយកចិត្តទុកដាក់ចំពោះកូនៗជាខ្លាំង ដោយសារគ្នានៅតូចមិនដឹងអីទេ ឪពុកម្ដាយគួរជៀសវាងការថើបមាត់ក្មេង ជាក់ស្ដែងរូបភាពជាច្រើនសន្លឹករបស់ក្មេងតូចម្នាក់ដែលពងបែកពេញមាត់ ឃើញហើយពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់លោកអើយ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Monorith Heng បានបង្ហោះ «បើស្រលាញ់ក្មេង សូមកុំថើបមាត់ក្មេងអី ព្រោះមាត់យើងពោរពេញដោយបាក់តេរី អាចឆ្លងដល់ក្មេងបាន ✋ 🛑»។ ដូច្នេះឪពុកម្ដាយបើស្រឡាញ់កូន

អានបន្ត

បើគាំទ្រស៊ែមួយ! អ្នកជំនាញអារ្យធម៌ខ្មែរ ស្នើឲ្យរាជរដ្ឋាភិបាល ចុះបញ្ជីការប្រណាំងទូក«ង» ជាសម្បត្តិបេតិកភណ្ឌពិភពលោក!

ភ្នំពេញ៖លោករ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរបានលើកឡើងថាបើសិនជារាជរដ្ឋាភិបាលជាពិសេសតាមរយៈក្រសួងពាក់ព័ន្ធរៀបចំចុះបញ្ជីការប្រណាំងទូកង ធ្វើជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺជារឿងល្អប្រសើរបំផុតព្រោះជាមោទកភាពជាតិទាំងមូល។ ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មានFresh-Newsលោករ័ត្ន សណ្តាប់ អះអាងថាការចុះបញ្ជីការប្រណាំងទូកងជាសម្បត្តិបេតិកភណ្ឌពិភពលោកនឹងធ្វើឲ្យពិភពលោកឃើញថា ខ្មែរយើងគឺជាអាណាចក្រមួយដែលចេះប្រើប្រាស់ទូកមានភាពអស្ចារ្យណាស់។កាលពីសម័យបុព្វកាលទូកង ត្រូវបានគេប្រើដើម្បីធ្វើចម្បាំងហើយខ្មែរគឺជាអតីតអាណាចក្រដែលពូកែធ្វើចម្បាំងខាងផ្លូវទឹកដូចប្រទេសមហាអំណាចសព្វថ្ងៃនេះ។ អ្នកជំនាញអារ្យធម៌ខ្មែររូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំគិតថាបើសិនរាជរដ្ឋាភិបាលឬក៏ក្រសួងដែលពាក់ព័ន្ធនឹងវប្បធម៌រៀបចំព្រះរាជពិធីអុំទូកទៅក្នុងបេតិកភណ្ឌពិភពលោក វាជាមោទកភាពជាតិយើង។មោទនកភាពត្រង់ណាគឺចង់បង្ហាញឲ្យពិភពលោកឃើញថា ខ្មែរយើងគឺជាអាណាចក្រមួយដែលចេះប្រើប្រាស់ទូកសម័យនោះមានភាពអស្ចារ្យណាស់ពីមុនគេប្រើប្រាស់នៅក្នុងសឹកសង្គ្រាម»។ លោករ័ត្ន សណ្តាប់ បានបន្តថាឥឡូវនេះទូកលែងប្រើប្រាស់ធ្វើសឹកសង្គ្រាមហើយ គឺគេយកទៅប្រើជាប្រពៃណីនិងទំនៀមទម្លាប់។បើនិយាយពីទូកខ្មែរទៀតសោតនៅសម័យបុព្វកាល វាមានលក្ខណៈពិសេសជាងទូកនៃប្រទេសដទៃ។ពិសេសត្រង់ថាគេមិនទៅប្រើប្រាស់ធម្មតា មិនអាចយកទូកនោះទៅដឹកភ្ញៀវរកស៉ីបានទេគឺគេទុកចម្បាំងបន្ទាប់មកគេយកទៅទុក មានក្បូនខ្នាតត្រឹមត្រូវអត់ឲ្យអ្នកណាប៉ះពាល់អ្វីទេ ព្រោះទូកចម្បាំងទូកសឹកគេមានតំណមច្បាស់លាស់។

អានបន្ត

អស្ចារ្យណាស់ ! បំពង់បឺតធម្មជាតិរបស់យុវជនសំរាម កំពុងមានឈ្មោះបោះសម្លេងដល់ប្រទេសកូរ៉េហើយ….

សព្វថ្ងៃនេះខណៈពេលដែលពិភពលោកកំពុងតែប្រើប្រាស់វិធីជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកច្រើនហួសប្រមាណនោះ ថ្មីៗនេះក្រុមយុវជនសំរាមបានយកស្មៅមកធ្វើជាបំពង់បឺត ជំនួសទុយោផ្លាស្ទិកដែលបំពុលបរិស្ថាន និងកំពុងតែមមាញឹកក្នុងការផលិតដើម្បីតម្រូវការរបស់អតិថិជន។ ជាការពិតណាស់ការខិតខំប្រឹងប្រែងរបស់យុវជនសំរាមក៏ទទួលបានការគាំទ្រ ដោយការផលិតទុយោធម្មជាតិ បានធ្វើឲ្យអ្នកព័ត៌មានកូរ៉េចាប់អារម្មណ៍និងយកទៅផ្សព្វផ្សាយនៅលើកាសែតក្រៅប្រទេស។ នេះបើយោងតាមការបង្ហោះរបស់យុវជនសំរាមបានឲ្យដឹងថា៖ “បំពង់បឺតកម្ពុជាយើង ដែលបានផលិតដោយក្រុមយុវជនសំរាមបានកំពុងមានឈ្មោះបោះសម្លេងដល់ប្រទេសកូរ៉េហើយ តោះយើង មានរបស់ជំនួសបំពង់បឺតប្លាស្ទិកហើយ 500ដើម= 5មុឺនរៀលប៉ុណ្ណោះ។ បើមានក្រុមហ៊ុនណាចង់វិនិយោគលើការវិចខ្ចប់ បង្កើនស្តង់ដា និងគុណភាព សូមទំនាក់ទំនងសហការណ៍តាមរយៈលេខ 069216085(ដារ៉ាវីត)”៕

អានបន្ត

ឈប់យល់ច្រលំទៅ ! នគរបាលជាតិបញ្ជាក់ថា៖ (ឈៀក) ដែលបិទនៅលើកញ្ចក់រថយន្ត គឺមិនចាប់ផាកពិន័យទេ…

រថយន្ត​ដែល​មាន​បិទ​ស្ទីក​ឃើ​(​ឈៀក​)​បញ្ជាក់​នៅ​លើ​កញ្ចក់​រថយន្ត​រួចហើយ​នគរបាល​នឹង​មិន​ចាប់​ពិន័យ​ទេ​​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ការិយាល័យ​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​អះអាង​បញ្ជាក់​នេះ​​បន្ទាប់ពី​អ្នកលេង​ហ្វេ​សបុ​ក​មួយចំនួន​បាន​បំភ្លៃ​ការពិត​ថា​ ​សមត្ថកិច្ច​បាន​ចាប់​ពិន័យ​ក្នុងករណី​រថយន្ត​មាន​ស្ទីក​ឃើ​(​ឈៀក​)​នៅ​កញ្ចក់​រួចហើយ​ ​ដោយ​គ្រាន់តែ​មិនបាន​យក​វិញ្ញាបនបត្រ​តាម​ខ្លួន​ទៅវិញ​។ ចំពោះ​ករណីនេះ​សមត្ថកិច្ច​បញ្ជាក់​ថា​ ​ជា​កា​របំ​ភ្លើ​សការ​ពិត​ដោយមាន​ករណី​ឈ្មោះ​ ​គឹម​ ​វ៉ាង​ ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ពិន័យ​ក្នុង​ស្ថានភាព​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​​(​ឈៀក​)​និង​គ្មាន​ស្ទីក​ឃើ​បិទ​លើ​កញ្ចក់​រថយន្ត​ទេ​ ​ជា​ការពិត​រថយន្ត​នោះ​មិន​មាន​ឆៀក​តែម្ដង​។​ ​នៅពេល​នោះ​ ​គឹម​ ​វ៉ាង​ ​បាន​យល់ព្រម​ផ្តិត​មេដៃ​ ​បង់​ពិន័យ​ដោយ​គ្មាន​ការ​តវ៉ា​អ្វី​ឡើយ​។​ ​ក្រោយមក​ស្រាប់តែ​មានការ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ ​ថា​សមត្ថកិច្ច​ពិន័យ​ក្នុងករណី​រថយន្ត​មាន​ស្ទីក​ឃើរ​(​ឈៀក​)​នៅ​កញ្ចក់​ដោយ​គ្រាន់តែ​មិន​បាន​យក​វិញ្ញាបនបត្រ​តាម​ខ្លួន​ទៅ​​វិញ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការិយាល័យ​នគរបាល​ចរាចរណ៍​​និង​សណ្ដាប់ធ្នាប់​សាធារណៈ​សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ ​និង​ចាត់ការ​វិធានការ​រក​ជន​ផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ​ ​ព្រមទាំង​ស្នើ​សាធារណជន​

អានបន្ត

រឿងដែលខ្មែរត្រូវដឹង ត្រូវឈឺឆ្អាល ! ក្រុមហ៊ុនទេសចរណ៏វៀតណាម ចាប់ផ្ដើមផ្សព្វផ្សាយផែនទីថ្មី បន្ទាប់ពីព្រំដែនកម្ពុជា-វៀតណាមបានអនុម័ត

ហ្វេសប៊ុក៖ ក្រោយពីមានការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនដែលជាសន្ធិសញ្ញាឆ្នាំ ១៩៨៥ និងឆ្នាំ ២០០៥ នៅក្នុងរដ្ឋសភាកម្ពុជាកាលពីពេលកន្លងទៅ ក្រុមហ៊ុនទេសចរវៀតណាមជាច្រើនចាប់ផ្ដើមធ្វើការផ្សព្វផ្សាយពីផែនទីថ្មីរបស់ខ្លួនដែលបានពង្រីកបន្ថែមមកលើទឹកដីកម្ពុជា ដោយប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមជាច្រើនបានមើលឃើញភាពខុសប្លែកនេះនៅតំបន់ខាងជើងភាគខាងកើតនៃប្រទេសកម្ពុជាគឺបាត់ជ្រុងកន្ទុយនាគ។ យោងតាមហ្វេសប៊ុកមួយបានបង្ហោះដោយសរសេរថា៖ ល្បីចាញ់រឿងក្រពើម្សិលមិញទេតែរឿងនេះទើបជារឿងដែលខ្មែរត្រូវដឹងត្រូវឈឺឆ្អាលអនុមត័សន្ធិសញ្ញាកំណត់ព្រំដែន ខ្មែរ-វៀតណាម រួចហើយស្ងាត់ជ្រៀបមិនដឹងជាដីនៅដដែររឺក៏ប្រែប្រួលទៅជាយ៉ាងណាប្រភពព័ត៌មានកំពុងតែមានតិចផងអាចទេក្នុងនាមជាប្រជាជនកម្ពុជាស្នើអោយចែក​រំលែកព័ត៌មានផ្លូវការនៃអនុម័តព្រមព្រៀងលើសន្ធិសញ្ញាថ្មីដែលស្តីពីការកំណត់ព្រំដែននេះតើផ្ទៃក្រឡាសរុបនិងគំនូសផែនទីនៃព្រះរាជាណាចក្រកម្ពុជា​មាន​ការប្រែប្រួលដែរ​ឬទេ? ប្រភព៖Khmer-reders.com

អានបន្ត