រំភើបជំនួស! ស៊ឹម សូលីកា ធ្វើខួបកំណើតឲ្យកូនស្រីគម្រប់១៨ឆ្នាំ ពេញក្រមុំស្ដូក ជូនកាដូសុទ្ធតែបាច់ផ្កាលុយមិនចេះតិច!

ភ្នំពេញ៖បើទោះជាអ្នកនាងស៊ឹម សូលីកា ដែលជាអតីតពិធីការិនីជើងចាស់មួយរូបមិនបានប្រឡូក​ក្នុងវិស័យសិល្បៈដូចមុនក្ដី តែតារាស្រីរូបនេះ បានធ្វើឲ្យប្រិយមិត្តរាល់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតគ្រួសារមួយ ដែលពោរពេញដោយក្ដីសុខជាមួយស្វាមីនិងកូនស្រីបណ្ដូលចិត្ត។ លើសពីនេះស៊ឹម-សូលីកា តែងតែបង្អួតរាល់សកម្មភាពស្វីតៗនិងដំណើរកម្សាន្តជាលក្ខណៈគ្រួសារឃើញហើយលួចច្រណែនទៀតផង។ជាក់ស្ដែង កាលពីពេលថ្មីៗនេះអ្នកម្ដាយក្មេងជាងវ័យរូបនេះ បានបង្កភាពភ្ញាក់ផ្អើលមួយដល់កូនស្រីក្នុងថ្ងៃខួបកំណើតគម្រប់វ័យ១៨ឆ្នាំរបស់នាង។ ជាមួយគ្នានេះដែរស៊ឹម-សូលីកានិងគ្រួសារ បានប្រារព្ធពិធីយ៉ាងសាមញ្ញតាមរយៈការទទួលទានអាហារពេលល្ងាច ក្រោមពន្លឺភ្លើងទៀនជាមួយគ្នា យ៉ាងរ៉ូមែនទិក។អ្វីដែលពិសេសមិនដឹងជាកូនស្រីនាងរំភើបប៉ុណ្ណាទេ ក្រោយពីទទួលបានកាដូបាច់ផ្កា មានលុយយ៉ាងច្រើនទៀតផង។ យ៉ាងណាមិញ ក្រោយពីឃើញបែបនេះភ្លាម មានមហាជនជាច្រើនប្រាថ្នាចង់បានជីវិតគ្រួសារដូចតារារូបនេះគ្រប់គ្នា និងមិនភ្លេចសរសើរពីរូបសម្រស់របស់ម្ដាយកូននេះទេ

អានបន្ត

កម្រងរូបភាព៖ «កងកម្លាំង​ប្រដាប់​អាវុធ​ល្បាតនៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ»

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​មាន​ក្រុម​កងរាជ​អាវុធ​ហត្ថ និងកង​កម្លាំង​ទាហា​ន​ជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដងវិថីសហព័ន្ធ​រុស្ស៊ី​ ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ថ្ងៃសៅរ៍ ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩​ ​ទិវា​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៦ និង​ជា​ថ្ងៃដែល​មេដឹក​នាំ​ក្រុម​ជំទាស់ លោក សម រង្ស៊ី គ្រោង​នឹ​ង​វិល​ត្រឡប់​មក​កម្ពុជា​វិញបន្ទាប់​ពី​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​២០១៥។ រូបភាព​ដោយ៖ ទុំ ម្លិះ/VOA

អានបន្ត

លោកពូជនជាតិជប៉ុនម្នាក់ ឃើញសំរាមបងប្អូនខ្មែរមួយចំនួនចោលរាយប៉ាយ ក៏ប្រមូលច្រកថង់ឲ្យឡើងស្អាត ព្រោះគាត់ខ្លាចឆ្លងមេរោគទៅក្មេងៗដែលមកលេងជិតសំរាម!

ភ្នំពេញ៖យោងតាមគណនីហ្វេសបុករបស់ប្អូនស្រីDii-Dii បានបង្ហោះឲ្យដឹងថា៖ព្រឹកមិញនេះអ៊ុំប្រុសម្នាក់មិនដឹងថាគាត់មកពីណាទេ(ជនជាតិជប៉ុន) មានភ្ជាប់នូវរទេះមួយរនាស់មួយ អំបោសមួយដង្កៀបមួយនឹងថង់សំរាប់ច្រកសំរាម ដេីរមកសំអាតសំរាមចងឡេីងស្អាតអោយម្ចាស់រោងចក្រនៅជាប់ផ្ទះខ្ញុំ ដំបូងស្មានថាម្ចាស់រោងចក្រធ្វេីខ្លួនឯងតាមពិតមិនមែនសោះ គាត់ជាអ្នកដេីរស្ម័ក្រចិត្តសំអាតតាមដងផ្លូវ ឃេីញបែបនេះហេីយមិនសសេីរមិនបាន។ តាមពិតលោកពូជនជាតិជប៉ុនមានឈ្មោះថាInoue-Aibiki បានមករស់នៅប្រទេសខ្មែរប្រហែលជា១ឆ្នាំជាង ហើយគាត់ផ្តល់បទសំភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកមួយដោយគាត់រៀបរាប់ថា គាត់បានឃើញក្មេងៗលេងជាមួយសំរាមរួចទៅហូបអី គាត់ឃើញដូចនេះក៏សម្រេចចិត្តដើររើសសំរាម ច្រកចូលថង់ កុំឲ្យរាយប៉ាយ ដូចវិដេអូរបស់ប្អូនស្រីខាងក្រោមនេះ។ សុំប្រិយមិត្ត និងបងប្អូនចំនួន ដែលចូលចិត្តចោលសំរាមពាសវាលពាសកាល មេត្តាជួយសំអាតទីក្រុងយើង

អានបន្ត

ប្រពៃណាស់! ចាន់ សុបញ្ញា មានចិត្តសប្បុរស មិនភ្លេចគុណបុណ្យព្រះសង្ឃទេ ថែមទាំងចេះឆ្លៀតធ្វើរឿងដ៏ប្រពៃមួយ…

ភ្នំពេញ៖ ប្រិយមិត្តបានស្គាល់រួចមកហើយពីម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំX-FactorCambodiaរដូវកាលទី១ មានឈ្មោះថាចាន់ សុបញ្ញា ពោរពេញដោយសមត្ថភាពស័ក្តិសមនឹងជ័យលាភីនេះខ្លាំងណាស់។ មិនត្រឹមតែមានសមត្ថភាពស័ក្តិសមនឹងជ័យលាភីប៉ុណ្ណោះ ចាន់ សុបញ្ញា បានទាញយកការចាប់អារម្មណ៍ពីសំណាក់មហាជនបាន្រើនព្រោះតែរូបគេជា បេក្ខជនវ័យក្មេងជាងគេដែលមានការតស៊ូខំប្រឹង ទាំងផ្នែកសិល្បៈនិងជីវិតក្រៅឆាកផងដែរ។ ជាក់ស្ដែងមុនពេលហក់ចូលសិល្បៈ ចាន់ សុបញ្ញា គ្រាន់តែជាក្មេងប្រុសម្នាក់រស់នៅជាមួយលោកបងមួយព្រះអង្គគង់នៅវត្តមួយ។ យ៉ាងណាមិញបន្ទាប់ពីទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃ ចាន់ សុបញ្ញា មិនភ្លេចគុណបុណ្យព្រះសង្ឃទេថែមទាំងចេះឆ្លៀតធ្វើរឿងដ៏ប្រពៃមួយទៀត។ តាមរយៈផេកហ្វេសប៊ុកជាផ្លូវការរបស់តារាពន្លកថ្មីរូបនេះបានបង្ហោះរូបភាពមួយសន្លឹក

អានបន្ត

សូមស៊ែរបន្តផង! កុំឲ្យឪពុកម្ដាយធ្វេសប្រហែសឲ្យសោះ ១វិនាទីក៏អាចបង្កគ្រោះថ្នាក់កូនៗ ក្មេងស្រីអាយុ៤ឆ្នាំ កាន់ប៊ិចរត់លេងដួលចាក់ដើមទ្រូង…

រូបថតកុមារម្នាក់ត្រូវប៊ិចជុងជាប់នឹងដើមទ្រូង ឃើញហើយពិតជាខ្លោចចិត្តពន់ពេក ដែលរឿងនេះទំនើងជាមិនកើតឡើងនៅក្នុងប្រទេសយើង គឺនៅក្រៅប្រទេស។ មូលហេតុបណ្ដាលពីក្មេងស្រីអាយុ៤ឆ្នាំ រូបនេះ​បានកាន់ប៊ិចរត់លេង មិនប្រយ័ត្នក៏ដួលចាក់ដើមទ្រូងបែបនេះ។ មហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក សម្ដែងការអាណិតចំពោះកុមារីរូបនោះ និងសូមអំពាវនាវដល់មាតាបិតាគ្រប់រូប មេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កាន់របស់ដែលមុតស្រួច ពិសេសក្មេងវាមិនដឹងអីទេ ស្អីក៏លេងមិនដឹងថាគ្រោះថ្នាក់ទេ ដូច្នេះមានតែឪពុកម្ដាយដែលជាមនុស្សនឹងហើយ ត្រូវមើលថែកូនកុំដាច់ភ្នែកឲ្យសោះ។ ប្រភព៖ ហ្វេសប៊ុក

អានបន្ត

ស៊ែរយកតែបុណ្យទៅ! គួរឲ្យអាណិតណាស់ មកស្តាប់ប្រវត្តិតស៊ូរបស់អ្នកមីង ប្រឹម ស្រីអូន ដែលជាជនរងគ្រោះទឹកអាសុីត..(មានវីដេអូ)

ភ្នំពេញ៖ស៊ែរយកតែបុណ្យទៅអាណិតណាស់ក្រោមមេឃតែមួយតែវាសនាខុសគ្នាស្តាប់ប្រវត្តិតស៊ូរបស់អ្នកមីងប្រឹម ស្រីអូនដែលជាជនរងគ្រោះទឹកអាសុីត។ អ្នកមីងប្រឹម ស្រីអូន បានទទួលរងគ្រោះដោយទឹកអាស៊ីតនៅឆ្នាំ1999ដោយសារទំនាស់នៃការរកស៊ីដែលបានធ្វើឲ្យអ្នកមីងរងរបួសធ្ងន់ធ្ងរមុខមាត់ខ្ទេចខ្ទីអស់ថែមទាំងបាត់បង់ភ្នែកទាំងគូទៀតផង ហើយអ្នកមីងក៏គិតថាអត់ចង់រស់បន្តទៀតទេ។ដោយសារ តែបានដឹងពីសភាពមុខមាត់របស់ខ្លួនឯងតាមរយះការស្ទាបហើយគាត់ក៏មានគំនិតគិតចង់លេបថ្នាំសម្លាប់ខ្លួន សព្វថ្ងៃនេះអ្នកមីងរស់នៅក្នុងរាជធានីភ្នំពេញនៅផ្ទះជួលមួយកន្លែងដែលមានតំលៃ១១០ដុល្លារនៅក្នុងមួយខែ ជាមួយនឹងកូនស្រី២នាក់ដោយប្រកបមុខរបរចាក់កាបូបនិងមួកដើម្បីលក់។ ចំពោះការលក់កាបូបនិងមួកដែលបានចាក់ហើយគឺ ធ្វើឡើងតាមរយៈការឡាយលក់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយមានកូនស្រីរបស់អ្នកមីងជាអ្នកជួយឡាយលក់ ហើយមានផលពិបាកបន្តិចនៅក្នុងការអានអក្សរដោយសារកូនស្រីអ្នកមីង​ទើបតែរៀនថ្នាក់ទី៤ដូច្នេះការអានអក្សរគឺមិនទាន់បានច្បាស់លាស់នៅឡើយ។ ហើយជីវភាពរស់នៅសព្វថ្ងែអ្នក់មីងរកបានតែ៣ទៅ៤ដុល្លាប៉ុណ្ណោះនៅក្នុងមួយថ្ងែ។ បើទោះជាមានផលវិបាកជាច្រើននៅក្នុងជីវិតក៏ដោយ ប៉ុន្តែអ្នកមីងជឿជាក់យ៉ាងមុតមាំថាការព្យាយាមគង់តែបានសម្រេចជាក់ជាមិនខាន ទោះបីជាក្នុងមួយថ្ងៃៗអ្នកមីងលក់កាបូបឬមួកបានតែមួយក៏ដោយ តែអ្នកមីងនៅតែគិតថាអាចរស់នៅបានទោះបីជាថ្ងៃខ្លះអ្នកមីងត្រូវហូបនំប៉័ងមួយដើម៣នាក់ម្ដាយកូនក៏ដោយ ក៏អ្នកមីងនៅតែបន្តអាជីពនេះហើយតស៊ូដើម្បីឲ្យកូនបានទៅរៀនចប់ចុងចប់ដើមហ្នឹងគេដែរ ។ ជីវិតអ្នកមីងពិតជាតស៊ូខ្លាំងណាស់

អានបន្ត

ផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីស្រ្តីម្នាក់បង្ហាញកាយវិការមិនសមរម្យនៅពេលដែលសុំថតរូបជាមួយព្រះមហាក្សត្រ….

ហ្វេសប៊ុក៖ កាលពីព្រឹកមិញមានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកថែមទាំងមានមតិមួយចំនួនធំបានធ្វើរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានរូបថតមួយសន្លឹកត្រូវវបានបង្ហោះបង្ហាញពិកាយវិការមិនសមរម្យរបស់រាស្ត្រម្នាក់នៅពេលដែលសុំថតរូបជាមួយនិងព្រះមហាក្សត្រ។ នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Ly Marady បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ក្នុងព្រះរាជពង្សាវតាខ្មែរជាព្រះមហាក្សត្រអង្គទីមួយដែលបានប្រលែងព្រះកាយរាជានុញ្ញាត អោយកូនចៅប្រជារាស្ត្ររបស់ព្រះអង្គចាប់ព្រះកាយឱបថើបតាមចិត្តដែលស្មោះស្ម័គ្រ និងគោរពស្រឡាញ់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋនិងព្រះករុណាព្រះបាទនរោត្តមសីហមុនី ព្រះអង្គពុំដែល ឆ្មើងឆ្មៃនិង បញ្ញតិអោយកូនចៅរបស់ព្រះអង្គឱបរឹតតាមចិត្តចង់ ម្តងណានោះទេ ផ្ទុយទៅវិញ ព្រះអង្គផ្ទាល់តែងតែ ដាក់ព្រះកាយអោយសាមញ្ញគួរគោរពអំពីអាណានុរាស្ត្ររបស់ព្រះអង្គ៕

អានបន្ត