ពិតមែនអត់! ក្រពើដែលប្រលែងចូលទឹកកសិន្ធុប្រាសាទអង្គរវត្ត ពេលនេះត្រូវបានលោកពូម្នាក់ចាប់បានវិញហើយ…

សៀមរាប៖នៅពេលថ្មីៗនេះមានភាពល្បីរន្ទឺជាខ្លាំងនៅក្នុងបណ្ដាញសង្គមអំពីសត្វក្រពើ។ ដោយសារតែមានកូនក្រពើមួយក្បាលត្រូវបានប្រលែងឲ្យចូលទៅក្នុងទឹកកសិន្ធុបរិវេណជុំវិញប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ការប្រលែងកូនក្រពើនេះបានធ្វើឡើងដោយលោកជំទាវហ៊ុន-ស៊ីណាត ហើយលោកជំនាវក៏បានបកស្រាយផងដែរថារឿងលែងកូនក្រពេីនៅកស្សិណអង្គរ​ ​ដោយសារតែលោកជំទាវមិនបានឃេីញបម្រាមហាមឃាត់មិនអោយលែង​កូនត្រី​-កូនក្រពេីនោះទេ។ ការប្រលែងកូនក្រពើទៅក្នុងទឹកកសិន្ធុបរិវេណប្រាសាទអង្គរវត្តនេះដែរ ក៏មានប្រជាពលរដ្ឋជាច្រើនបានប្រតិកម្មទៅនឹងការលេងកូនក្រពើទៅក្នុងទឹកបរិវេណប្រាសាទអង្គរវត្តបែបនេះ។ ក្រោយពីមានការប្រតិកម្មពីប្រជាពលរដ្ឋរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃ​សុក្រ​១២កេីត​ខែកត្ដិក​ ឆ្នាំកុរ​ឯកស័កព.ស២៥៦៣​ត្រូវនឹងថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តនិងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្តមកវិញ ។តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយការដាក់សន្ទូចឬការអូសមង ឬការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។ តែនៅមុននេះបន្តិចមានគណនីfacebookមួយដែលមានឈ្មោះថាMey-Solo បានបង្ហោះរូបភាពអមជាមួយនឹងការសរសេររៀបរាប់ថា:”ក្រពើដែលប្រលេងពេលនេះលោកពូគាត់ចាប់បានវិញហើយ” នេះជាការសរសេររៀបរាប់របស់អ្នកនៃហ្វេសប៊ុកខាងលើ។

អានបន្ត

លោកជំទាវហ៊ុន​ ស៉ីណាត​ បកស្រាយថារឿងលែងកូនក្រពេីនៅកស្សិណអង្គរ​ ដោយសារមិនបានឃេីញបម្រាមហាមឃាត់មិនអោយលែង​ កូនត្រី​ កូនក្រពេីនោះទេ

លោកជំទាវហ៊ុន ស៉ីណាត បានបង្ហោះវិដេអូព្រលែងក្រពើ​និងទទួលបានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយមានការលើកឡើងព្រួយបារម្ភខ្លាចពេលដែលក្រពើនេះធំបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនឬក្មេងៗមកលេងទឹកនៅកស្សិណអង្គរ។ ក្រោយពីទទួលរងនូវការរិះគន់លោកជំទាវហ៊ុន​ ស៉ីណាត​ ក៏បានបកស្រាយថារឿងលែងកូនក្រពេីនៅកស្សិណអង្គរ​ ​ដោយសារតែលោកជំទាវមិនបានឃេីញបម្រាមហាមឃាត់មិនអោយលែង​ កូនត្រី​-កូនក្រពេីនោះទេ។ ហើយក៏មានអ្នកលេងបណ្តាញសង្គមមួយឈ្មោះជីវ តាក្វាន់ បាននិយាយពីមូលហេតុនៃការព្រលែងសត្វក្រពើរបស់លោកជំទាវយ៉ាងដូច្នេះថា៖ “អត្ថន័យពិតប្រាកដនិងជាចេតនាព្រលែងក្រពើគឺអ្នកមីងប្រៀបធៀបសម រង្ស៊ីទៅនឹងសត្វរមិលគុណ១នេះ សម្ដេចលោកព្រលែងវាតែបែរជាត្រូវវាយកទោសមកសងវិញ​”។ បន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមយល់ឃើញពីមូលហេតុដែលបណ្តាលឲ្យលោកជំទាវព្រលែងសត្វក្រពើ លោកជំទាវក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ “ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសារព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង

អានបន្ត

ជួយស៊ែរផង! លោកយាយ ជរាអាយុ៨០ឆ្នាំហើយ ថែមទាំងដើរមិនរួច រស់នៅម្នាក់ឯង ពេលនេះកំពុងរកជំនួយពីសប្បុរសជន (មានវីដេអូ)

នៅក្រោមមេឃតែមួយតែវាសនារបស់មនុស្សខុសគ្នា អ្នកខ្លះរស់នៅក្នុងភាពសម្បូរបែបតាំងពីនៅក្មេងរហូតដល់វ័យចំណាស់ ហើយអ្នកខ្លះទៀតរស់នៅក្នុងជីវភាពក្រលំបាកខ្វះខាតតាំងពីក្មេងរហូតដល់វ័យចំណាស់ យ៉ាងណាមិញវាពិតជារឿងមួយគួរឲ្យអាណិតអាសូរ លោកយាយជរាមួយរូបរស់នៅយ៉ាងវេទនាគ្មានកូនគ្មានចៅបងប្អូនមើលថែ សព្វថ្ងៃរស់នៅក្នុងខ្ទមស្ថិតនៅលើដីរបស់គេ រស់នៅក្នុងផ្ទះដំបូលធ្លុះធ្លាយឃើញហើយគួរឲ្យសង្វេគជាពន់ពេក។ជីវិតរបស់លោកយាយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេកនិងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។យោងតាមគណនីហ្វេសប៊ុកចៅអធិការវត្តបដិមាករ បានបង្ហោះយ៉ាងដូច្នេះថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អាត្មា​ចៅ​អធិការ​វត្ត​បដិមា​ករ​សូម​អំពាវនាវ​ដល់​ញាតិ​ញោម​សាធុ​សប្បុរសជន​ទាំង​អស់​មេត្តា​ជួយ​ដល់​លោក​យាយ​ឈ្មោះ​ឡាណ​ អាយុ​៨០ឆ្នាំ​គាត់​រស់​នៅ​ម្នាក់​ឯង​គ្មាន​កូន​ចៅ​ស្ថិត​នៅ​លេី​ដី​គេ​។ ភូមិ​ទួល​អង្គុញ​-ឃុំ​ផ្សារ​ដែក​-ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​(នៅ​ជិត​ភ្នំ​ឧត្តុង្គ​)​។ សូម​អរគុណ​សម្រាប់​ការ​ជួយ​share​លេខ​ទូរស័ព្ទ​របស់​អាត្មា​ភាព​ផ្ទាល់​ 012747402 /087995533 / 0888997755″។ ដោយពេលនេះមានការសាងសង់ផ្ទះជូនលោកយាយប្រសិនបើសប្បុរសជនចាប់អារម្មណ៍

អានបន្ត

សូមបងប្អូនប្រយ័ត្នផង!! ស្រ្តីម្នាក់បានចូលទៅលួចទូរស័ព្ទនិងកាបូបលុយក្នុងផ្ទះគេ ហើយប្រកែកថាអត់ទៀតតែលទ្ធផលចុងក្រោយគឺ…(មានវីដេអូ)

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថាPing​ បានបង្ហោះវិដេអូពាក់ព័ន្ធនឹងករណីស្រ្តីម្នាក់បានចូលទៅលួច ទូរស័ព្ទនិងកាបូបលុយ នៅក្នុងផ្ទះរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ។ នៅក្នុងវិដេអូឃ្លីបនោះក៏បានបង្ហាញពីសកម្មភាពរបស់ស្រ្តីម្នាក់ដែលហ៊ានខ្លាំងណាស់ ដែលហ៊ានចូលលួចទូរស័ព្ទដៃនិងកាបូបលុយគ្មានញញើតអ្វីបន្តិច។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ បានប្រាប់ថាស្រ្តីដែលលួចរូបនោះមានប្តីកំពង់តែចាំគាត់នៅខាងក្រៅ ជាមួយអ្នកនិងកូនស្រី ម្នាក់នៅក្នុងកំពុងអង្គុយចាំស្រ្តីរូបនោះ ពេលលួចរួចចោររូបនោះបានយកទូរស័ព្ទទៅលក់បាត់។ ភ្លាមនោះស្ត្រីដែលជាម្ចាស់ទូរស័ព្ទ ក៏បានមកតាមទាន់ស្រ្តីដែលជាចោរលួចនោះនៅមុខកន្លែងលក់កាហ្វេ។​ ស្រាប់តែម្ចាស់ទូរស័ព្ទ​ឲ្យស្រ្តីរូបនោះ យកទូរស័ព្ទចេញមកភ្លាមតែស្រ្តីដែលជាជនសង្ស័យបានប្រកែក យ៉ាងតឹងសរសៃរកដាក់ម្ចាស់ទូរស័ព្ទថា​ខ្លួនមិនបានយក។ ទន្ទឹមនឹងនោះបុរសម្នាក់ដែលត្រូវជាប្តីរបស់ស្រ្តីរងគ្រោះ ក៏បានឆែកមើលនៅក្នុងកាបូបជនសង្ស័យក៏បានឃើញកាបូបលុយរបស់ខ្លួន នៅក្នុងនោះ ។

អានបន្ត

ចាប់បានអត់មើលទៅ! ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត ដោយប្រើមធ្យោបាយ…

សៀមរាប៖ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត ។ ថ្ងៃ​សុក្រ​១២កេីត​ខែកត្ដិក​ឆ្នាំកុរ​ឯកស័កព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយបានការណែនាំពីឯកឧត្តម​អភិបាល​នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​អាជ្ញាធរអប្សរាមន្ទីរ​អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​បណ្ដោយ​ប្រហែល៤០​សង់ទីម៉ែត្រ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ប៉ែក​ខាងកេីត​កាលពីបីថ្ងៃមុន ។ ក្រោយពីបានចុះដល់ទីតាំង​និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​បានសុំអោយអាជ្ញាធរអប្សរា​សហការជាមួយក្រុមការងារជលផល​នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​បន្តកិច្ចការតាមចាប់កូនក្រពេីនេះ​ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​២៤ម៉ោង​លេី​២៤ម៉ោង​ ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត ។ តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញដោយការដាក់សន្ទូចឬការអូសមង ឬការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។ អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើលនិងព្រួយបារម្ភឡើយព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

អានបន្ត

(មានវីដេអូ) ច្បាស់ហើយពេលនេះ! ទីបំផុតកញ្ញា ចរិយា​ បានចេញមុខបកស្រាយហើយ ដោយរឿងនេះគឺគ្រាន់តែជា

ភ្នំពេញ៖មួយ​រយៈ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ប្រិយមិត្ត​ជាច្រើន​បានមានការ​តាមដាន​អំពី​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​នាង​ធី​-សុវណ្ណ​ថា​ និង​លោក​ផែ​-សុវណ្ណា​រិទ្ធ​ដែលចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីររួចមកក៏ស្រាប់​តែ​ផ្ទុះ​រឿងនារី​ម្នាក់​ឈ្មោះ​ចរិយា​ បាន​ទូរស័ព្ទ​ទៅកាន់លោក​ហេង​-ឡុង​និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ផែ​-សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ដោយ​ឡែក​កាលពី​យប់ថ្ងៃ​ទី០៦​ខែវិច្ចិកា​ឆ្នាំ​២០១៩​នេះ​​សន្និសីទការសែតបានមានការ​ចាប់​ផ្តើម​រួមគ្នា​ដែលជាការ​ស្នេីរសុំពី​អ្នក​នាងធី​-សុវណ្ណ​ថា​ ទៅកាន់​លោក​ហេង​ ឡុង​ដេីម្បី​តទល់គ្នាដេញដោល​រកការពិត​តែ​បែរអត់មាន​វត្តមាន​របស់​កញ្ញា​ចរិយា​មកទៅវិញ​ដែលធ្វើឲ្យ​មហាជនជាច្រេីន​ជាច្រើន​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ចំពោះ​ការ​ខកខាន​នេះ​។ ទន្ទឹម​នឹង​ការ​ខកខាន​ចូល​រួម​សន្និសីទ​កាសែត​​ខាង​លើ​នេះ​ក៏​ត្រូវ​បាន​លោក​ហេង​-ឡុង​ ដែលកាលពី​រាត្រី​យប់​មិញ​នេះ​បានចេញមុខធ្វេីការ​បកស្រាយ​រួចមក​ហេីយ​តែអ្វីគួរឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មជ្ឈដ្ឋាន​មហាជនចង់អោយម្ចាស់​សាមី​ខ្លួន​ដែលមាន​កញ្ញា​ចរិយា​ជាអ្នក​អះអាង​នោះ​ចេញធ្វេីការ​បកស្រាយ​ដោយ​ផ្ទាល់​តែម្តង​។ គូសរំលឹកថា​កាល​ពី​ម្សិលមិញ​នេះ​ ​អ្នក​នាង​ធី​ សុវណ្ណ​ថា​ បានមាន​ការលើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖​«ល្ងាចនេះនាងខ្ញុំនិងស្វាមីសម្រេចដាក់ពាក្យប្តឹងឈ្មោះអេង-ចរិយា​ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងគំរាមកំហែងហែកកេរ្តិ៍ស្នើសុំព្រះរាជ្យអាជ្ញាឃុំខ្លួននិងផ្តន្ទាទោសតាមច្បាប់និងទាមទារជំងឺចិត្ត២០ម៉ឺនដុល្លា»។ ចំណែក​ឯ​លោក​ហេង​-ឡុង​ ក៏​បាន​ចេញ​មុខ​សុំទោស​ដល់​អ្នកនាង​ធី​ សុវណ្ណ​ថា​និង​លោក​ផែ​-សុវណ្ណា​រិទ្ធ​ ផងដែរ​ដោយលោកបាន​មានការ​រៀប​រាប់​នៅ​លេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖​​«ខ្ញុំបាទ​ហេង​-ឡុង​ សូមអភ័យទោសចំពោះប្អូនស្រីធី​-សុវណ្ណថា​និងស្វាមី ដែលបានផ្សាយព័ត៌មាន​ធ្វេីឲ្យប៉ះពាល់​ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២​សូមប្អូននិងស្វាមី​មេត្តាយោគយល់»។

អានបន្ត

(មានវីដេអូ) ក្តៅៗ!! ទៀតហើយសកម្មភាពក្រុមស្លៀកពាក់សុីវិលចាប់មនុស្សយ៉ាងអនាធិបតេយ្យទាំងថ្ងៃ នៅប្លុកបឹងកក់…

ភ្នំពេញ៖ នៅក្នុងរាជធានីភ្នំពេញក្នុងពេលថ្មីៗនេះគេសង្កេតឃើញថាមានក្រុមស្លៀកពាក់ស៊ីវិល ដើរចាប់មនុស្សយ៉ាងអនាធិបតេយ្យនៅតាមទីសាធារណៈ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋហើយការចាប់នោះមិនដឹងថា ជាករណីអ្វីហើយពួកក្រុមដែលស្លៀកពាក់ស៊ីវិលនោះមិនដឹងថាជាក្រុមមកពីអង្គភាពណាឡើយ ។ តែពួកគេបានធ្វើសកម្មភាពចាប់មនុស្សប្រតាយប្រតប់យ៉ាងអាណាធិបតេយ្យនៅតាមផ្លូវ ជាពិសេសនៅម្ដុំបឹងកក់ធ្វើឲ្យប្រជាពលរដ្ឋមានការមិនពេញចិត្តជាខ្លាំង នឹងបានប្រតិកម្មទៅនឹងទង្វើរបស់ក្រុមសៀមរាបពាក់ស៊ីវិលបែបនេះ ហើយក៏មានបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយផងដែរ ។ យ៉ាងណាមិញ នៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មនុស្សចាស់ បានបង្ហោះវីដេអូអមជាមួយនឹងការសរសេររៀបរាប់ថា “នេះជារូបភាពដែលប្រជាពលរដ្ឋខ្មែរផ្ញើមកក្រុមការងារ ដែលឃើញកម្លាំងស៊ីវិលធ្វើការចាប់យុវជនម្នាក់ដែលគាត់កំពុងតែជិះម៉ូតូទៅធ្វើការ។ សូមលោកស្នងការរាជធានីភ្នំពេញមេត្តាត្រួតពិនិត្យនៅតំបន់អភិវឌ្ឍបឹងកក់ផង។សូមជួយshare ផងដើម្បីដល់ស្នងការរាជធានីភ្នំពេញ”។ យ៉ាងណាមិញយើងមិនទាន់ដឹងច្បាស់អំពីករណី

អានបន្ត

លក់មុខជាតិណាស់! ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានចាញ់បោកជនខិលខូចដែលបន្លំខ្លួនជាម្ចាស់សណ្ឋាគារម្នាក់នៅក្នុងខេត្តសៀមរាម អស់ប្រាក់ចំនួន…

ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានចាញ់បោកជនខិលខូចដែលបន្លំខ្លួនជាម្ចាស់សណ្ឋាគារម្នាក់នៅក្នុងខេត្តសៀមរាម និងខាតបង់អស់ប្រាក់ចំនួន RM ១ ២៧៤(៣១០ ដុល្លារអាមេរិក)។ ស្ត្រីជនរងគ្រោះបានរៀបរាប់អំពីវិធីបោកប្រាស់នេះថា នៅលើបណ្តាញសង្គមFacebookគាត់បានស្គាល់ក្រុមភ្នាក់ងារទេសចរណ៍ក្លែងក្លាយមួយដែលបានផ្តល់ជូនកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេសមួយមកកាន់ប្រទេសកម្ពុជា ដែលមានទាំងការស្នាក់នៅធ្វើដំណើរកំសាន្តនិងអាហារមួយចំនួនផងក្នុងតម្លៃត្រឹមតែ៣១០​ដុល្លារប៉ុណ្ណោះ។ ភ្នាក់ងារទេសចរណ៍ក្លែងក្លាយបាននាំស្រ្តីជនរងគ្រោះឲ្យស្គាល់បុរសម្នាក់ ដែលមានគណនីបណ្តាញសង្គមថាMr.Arielតំណាងឲ្យសណ្ឋាគារAnchor.Orchid.Hotelក្នុងខេត្តសៀមរាប។ Mr.Arielបានតម្រូវឲ្យស្រ្តីជនរងគ្រោះផ្ញើរប្រាក់មកមុន ដើម្បីធ្វើការកក់កញ្ចប់ទេសចរណ៍ខាងលើ ហើយដំណើរការនៃការផ្ញើរលុយភស្តុតាងទទួលលុយទីតាំងសណ្ឋាគារមធ្យោបាយធ្វើដំណើរ និងសេវាកម្មផ្សេងត្រូវបានបង្ហាញជូនតាមបណ្តាញសង្គមដូចមែនទែនអីចឹង។ យ៉ាងណាក្តីក្រោយផ្ញើលុយរួចស្រ្តីរងគ្រោះមិនទទួលបានលិខិតបញ្ជាក់ពីខាងសណ្ឋាគារថា គាត់ត្រូវស្នាក់នៅក្នុងបន្ទប់ណាមួយនិងរយៈពេលច្បាស់លាស់នៃការស្នាក់នៅឡើយ។ ជាច្រើនថ្ងៃក្រោយមកស្រ្តីរងគ្រោះមិនអាចទាក់ទាងជាមួយនិង Mr. Arielបានទៀតឡើយ

អានបន្ត

ស៊ែរ១ចូលរួមកាត់បន្ថយថង់ប្លាស្ទិចទាំងអស់គ្នា!! នី មុន្នីនាថ ថតរូបផ្សព្វផ្សាយពីផលប៉ះពាល់របស់ថង់ផ្លាស្ទិក និងបាននិយាយយ៉ាងចាក់ដោតថា…

ស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភពីបញ្ហាកាកសំណល់ផ្លាស្ទិកដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏មានតារាទូទាំងពិភពលោកបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់នៃការប្រើថង់ផ្លាស្ទិកផងដែរ។ យ៉ាងណាមិញថ្មីៗនេះតារាសម្ដែងពូកែខាងដើរតួកម្សត់រហូតទស្សនិកជនដាក់រហស្សនាមថាតារាទឹកភ្នែកកញ្ញា នី មុន្នីនាថ ក៏បានចូលរួមផ្សព្វផ្សាយការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិក ដោយកញ្ញាបានថតរូបបង្ហាញពីសកម្មភាពថង់ផ្លាស្ទិកជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ពិភពលោក ជាអន្ទាក់សម្លាប់និងកាត់អាយុសត្វពាហនៈសត្វសមុទ្រជាដើម។ ដោយកញ្ញា នី មុន្នីនាថបានសរសេររៀបរាប់ថា៖(តើអ្នកដឹងទេរាល់ថ្ងៃសម្រាមជាថង់ប្លាស្ទិច កំពុងតែបំផ្លាញបរិស្ថានយ៉ាងសកម្ម មិនថាក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោក?តើប្លាស្ទិចកំពុងបំផ្លាញប្រទេសអ្នកបានកំរិតណាទៅហើយ?យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬដូចជាអត្រាការស្រាប់របស់មនុស្សក៏ដូចជាសត្វពាហនៈ ឬសត្វសមុទ្រជាដើមថាហេតុអ្វីខុសពីសម័យមុនដែលពួកគេមានអាយុវែងៗនិងមិនសូវមានជំងឺឈឺថ្កាត់ហើយអាយុខ្លីដូចបច្ចុប្បន្ន?ដឹងថាហេតុអ្វីទេ?យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិមានការរីកចម្រើនស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថាការរស់នៅក្នុងសម័យបច្ចេកវិទ្យាទំនើបក៏បានបង្កើតជាផលអវិជ្ជមានផងដែរ។ ជាក់ស្តែងសម្រាមប្លាស្ទិចដែលយើងបានប្រើប្រាស់រួចរាល់ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់និងកាត់អាយុសត្វពាហនៈសត្វសមុទ្រក៏ដូចជាមនុស្សជាតិដូចគ្នា។ សម្រាមក៏ដូចជាថង់ប្លាស្ទិចគឺពិតជាស្អុយហើយគួរឲ្យខ្ពើមរអើមមែនតែមនុស្សដែលបោះសម្រាមចោលផ្តេសផ្តាសមិនត្រឹមត្រូវទើបគួរឲ្យខ្ពើមរអើមជាងសម្រាមទៅទៀត។

អានបន្ត

មហាជនមួយចំនួនធំកំពុងមានការព្រួយបារម្ភ!! រឿងគ្រោះថ្នាក់ពេលក្រពើធំ ក្រោយពីជំទាវបានលែងកូនក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ…(មានវីដេអូ)

យោងតាមហ្វេសបុករបស់ Rambo Phon បានរៀបរាប់ដោយសម្កែងនៅការព្រួយបារម្ភថា៖ បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវគាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!

អានបន្ត