ពិតជាទឹកចិត្តល្អមែន! ជប៉ុនខ្លាចខ្មែរធ្វើកសិកម្មប្រើជាតិគីមីច្រើននិងមិនបានផលល្អ ទើបក្រុមហ៊ុនជប៉ុនមួយស្ម័គ្រចិត្តជួយដោយ…

មកទល់ពេលនេះប្រទេសកម្ពុជាមានក្រុមហ៊ុនផ្គត់ផ្គង់និងចែកចាយផលិតផលកសិកម្មដូចជាជីថ្នាំកសិកម្មជាច្រើនមុខនិងច្រើនប្រភេទស្ទើររាប់មិនអស់។ អ្នកជំនាញកសិកម្មហើយក៏ជាអគ្គនាយកនៃក្រុមហ៊ុន”ហាយ៉ាស៉ីដា-យេផេន-អេហ្គ្រីខលឈ័រ”(Hayashida-Japan-Agriculture)ជាជនជាតិជប៉ុនដែលបានចុះធ្វើកិច្ចការងារកសិកម្មដោយផ្ទាល់ដល់កសិដ្ឋានកសិកម្មសឹងគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាបានលើកទ្បើងថាដោយមើលឃើញថាការអនុវត្តបច្ចេកទេសកសិកម្មនិងការប្រើប្រាស់ជីថ្នាំកសិកម្មរបស់ប្រជាកសិករនិងអ្នកធ្វើកសិកម្មជាច្រើនក្នុងប្រទេសកម្ពុជានៅពុំទាន់យល់ច្បាស់និងអនុវត្តការប្រើប្រាស់បានត្រឹមត្រូវនៅទ្បើយនោះទើបក្លាយជាកត្តាឲ្យថ្លៃដើមផលិតកើនទ្បើងនិងជះឥទ្ធិពលអាក្រក់បំផុតដល់អ្នកកំពុងប្រើប្រាស់(ប្រើប្រាស់ថ្នាំ)អ្នកបរិភោគជាពិសេសគឺដីសម្រាប់ដាំដុះនិងជាពិសេសបរិស្ថានដាំដុះទាំងមូលដូចជាខ្យល់និងទន្លេបឹងបួរតែម្តងរងការបំពុលជាខ្លាំង។ ដើម្បីចូលរួមការអភិវឌ្ឈវិស័យកសិកម្មក្នុងប្រទេសកម្ពុជាឲ្យបានប្រសើរទ្បើងលោកជំនាញការរូបនេះបានលើកទ្បើងបន្ថែមទៀតថា:អ្នកផលិតត្រូវការឲ្យយល់ច្បាស់អំពីហេតុផលនិងតម្រូវការប្រើប្រាស់ជីថ្នាំ។ដោយសារហេតុផលមួយនេះហើយទើបក្រុមហ៊ុន”ហាយ៉ាស៉ីដា-យេផេន-អេហ្គ្រីខលឈ័រ”(Hayashida-Japan Agriculture)របស់លោកផ្គត់ផ្គង់ផលិតផលកសិកម្មដោយពុំធ្វើការចែកចាយតាមដេប៉ូនោះទេ។ លោកបញ្ជាក់ថាក្រុមហ៊ុនមានគោលការណ៍លក់២ចំណុច៖១.ស្តាប់ឲ្យបានច្បាស់៖ក្រុមហ៊ុនចំណាយពេលជាមួយអតិថិជនដើម្បីទទួលបានព័ត៌មានអំពីការដាំដុះបញ្ហានិងតម្រូវការដើម្បីកុំឲ្យគាត់ជួបបរាជ័យដោយការប្រើប្រាស់ជីថ្នាំនេះ។បច្ចុប្បន្នផលិតរបស់ក្រុមហ៊ុនកំពុងផ្គត់ផ្គង់មានដូចជាជីសរីរាង្គនិងសុវត្ថិភាព ដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទនាំចូលពីប្រទេសជប៉ុនដល់អ្នកប្រើប្រាស់ដោយផ្ទាល់ទាំងសហគមន៍កសិកម្មម្ចាស់កសិដ្ឋានកសិកម្មជាដើមដូច្នេះអាចគ្រប់គ្រងបានអំពីប្រសិទ្ធភាពនិងបញ្ហាប្រឈមផ្សេងៗអំពីផលិតផលរបស់ក្រុមហ៊ុនលោក។ ២.ផ្តល់ការប្រឹក្សាឲ្យបានជាក់ច្បាស់៖មកទល់ពេលនេះអ្នកធ្វើកសិកម្មពេលទៅកន្លែងលក់ជីថ្នាំគាត់ដឹងជាមុនហើយថាគាត់ត្រូវទិញអ្វី១ដើម្បីត្រទ្បប់មកវិញជាក់ជាមិនខាន។ដោយទ្បែកក្រុមហ៊ុន”ហាយ៉ាស៉ីដា”ចង់ឲ្យអតិថិជនមានអារម្មណ៍ថាទីនេះដូចជាមន្ទីរពេទ្យសំរាប់ដំណាំរបស់គាត់អញ្ចឹងដែរ។ដូច្នេះអតិថិជនអាចយករូបភាពដំណាំឬសំណាកដីឬកូនដំណាំមកជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកជំនាញជាដុកទ័រជនជាតិជប៉ុនថែមទៀតផង។ដើម្បីចៀសវាងការប្រើប្រាស់ពុំចំគោលដៅនាំឲ្យខ្ជះខ្ជាយនិងប៉ះពាល់សុខភាពអ្នកផលិតអ្នកទទួលទានដែលកាន់តែធ្ងន់ធ្ងរនោះគឺបរិស្ថានដីតែម្តង។ លោកបន្ថែមថា«ក្នុងនាមខ្ញុំជាអ្នកជំនាញកសិកម្ម១រូបយល់ឃើញថា:សកម្មភាពរបស់ក្រុមហ៊ុនហាយ៉ាស៉ីដាកំពុងតែធ្វើបច្ចុប្បន្នគឺកំពុងចូលរួមជួយតម្រង់ទិសដៅបច្ចេកទេសរបស់អ្នកផលិតដើម្បីបង្កើនការផលិតកសិផលដែលសុវត្ថិភាពនាំចូលទៅក្នុងទីផ្សារទាំងក្នុងនិងក្រៅប្រទេស»៕ ប្រភព៖wearekhmer.com

អានបន្ត

សូមសប្បុរសជនជួយគាត់ផង! លោកតាលោកយាយកំសត់ រស់នៅក្នុងខ្ទមទ្រុឌទ្រោម ភួយមុងរហែករយ៉េរយ៉ៃ រាល់ថ្ងៃបានអ្នកជិតខាងជូនបាយពិសារតែប៉ុណ្ណោះ…(មានវីដេអូ)

ក្នុងការរស់នៅគឺមិនសំដៅទៅលើការមានទ្រព្យធនសម្រាប់ចាយនិងសម្រាប់ដោះស្រាយបញ្ហាតែម្នាក់ឯងទេប៉ុន្តែគឺជាការផ្ដល់ក្តីស្រលាញ់និងការចេះអាណិតអាសូរទៅកាន់អ្នកដែលរស់នៅជិតខាងភូមិផងរបងជាមួយគ្នាផងដែរចេស្ដានៅក្នុងបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះជនជាច្រើនកំពុងតែចូលរួមសកម្មភាពសង្គមចាំល្ងាចដែលនេះបង្ហាញឲ្យឃើញពីការគោរពស្រលាញ់ចំពោះជនជាតិរួមគ្នា។ តាមរយះហ្វេសប៊ុកឈ្មោះChav-Mearnup-Keo-Nimith បានឲ្យដឹងថា៖សូមបងប្អូនមេត្តាជួយsharevideoនេះផងនិងជួយជាថវិកាបន្តិចបន្តួចដល់លោកតាលោកយាយផងចុះព្រោះសព្វថ្ងៃពួកគាត់រស់នៅគ្មានកូនចៅនិងគេទេគឺអាស្រ័យលើអ្នកជិតខាងអោយបាយកកតិចតួចដើម្បីចិញ្ចឹមជីវិតអ្វីដែលគួរឲ្យខ្លោចចិត្តជាងនេះទៅទៀតនោះគឺមុងភួយរបស់គាត់រហែករយ៉េរយ៉ៃអស់ហើយថវិកាបងប្អូនបន្តិចបន្តួចប៉ុន្តែអាចជួយផ្លាស់ប្ដូរជីវិតគាត់បានឲ្យរស់ស្រួលជាងនេះបានលេខទូរសព្ទខ្ញុំបាទChav-Mearnup093633500បញ្ជាក់លោកតាលោកយាយគាត់មានអាសយដ្ឋាននៅក្នុងភូមិព្រៃទទឹងឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡខេត្តបាត់ដំបងថវិការបស់បងប្អូនបន្តិចបន្តួចនៅពេលនេះសំខាន់ខ្លាំងណាស់សម្រាប់អាយុជីវិតរបស់លោកតាលោកយាយនៅពេលនេះ”៕ អត្ថបទ៖ពត័មានថ្មីៗ

អានបន្ត

ពិតជាពិសេសណាស់ប្រទេសគេ! ថៃឈប់អនុញ្ញាតឲ្យនាំចូល​ រថយន្តមួយទឹក ចូលក្នុងប្រទេសខ្លួនហើយ បាប់ពីខែឆ្នូនេះតទៅ ដោយសារតែ…

ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថាការនាំចូលរថយន្តជជុះនឹងមិនត្រូវបានអនុញ្ញាតទៀតទេចាប់ពីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ដោយសារអាជ្ញាធរចង់បង្កើនការទប់ស្កាត់ការបន្លំភាពមិនប្រក្រតី,អំពើពុករលួយនិងការបំពុលបរិស្ថាន។លោកKeerati-Ratchanoអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសនិយាយថានាយកដ្ឋានរបស់លោកកំពុងត្រៀមហាមឃាត់ការនាំចូលរថយន្តជជុះទៅប្រទេសថៃដែលត្រូវបានណែនាំដោយក្រសួងពាណិជ្ជកម្ម។ការហាមឃាត់នេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែកក្កដាហើយនឹងចូលជាធរមាននៅថ្ងៃទី១០ខែធ្នូខាងមុខនេះ។ កាសែតThe-Nationបានរាយការណ៍ថាការលើកលែងមួយនឹងត្រូវធ្វើឡើងសម្រាប់យានជំនិះឯកទេសដែលបានបរិច្ចាគដល់អង្គការមិនស្វែងរកប្រាក់ចំណេញឬរដ្ឋាភិបាលនិងសហគ្រាសរដ្ឋ។ទាំងនេះអាចរួមបញ្ចូលទាំងរថយន្តសណ្ដោងត្រាក់ទ័រ,រថយន្តសង្គ្រោះបន្ទាន់ឬរថយន្តពន្លត់អគ្គីភ័យ។ការហាមឃាត់នេះអនុវត្តតែចំពោះការនាំចូលរថយន្តដែលប្រើសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។រថយន្តដែលត្រូវបានប្រើប្រាស់ផ្សេងទៀតដូចជា៖យានយន្តការទូត, រថយន្តគំរូសម្រាប់ការស្រាវជ្រាវនិងការធ្វើតេស្ត,យានយន្តដែលត្រូវកែប្រែសម្រាប់នាំចេញ,យានយន្តសម្រាប់ដាក់តាំងសារមន្ទីរនិងរថយន្តយោធាគឺមិនរងផលប៉ះពាល់នោះឡើយ។ អត្ថបទ៖KhmerNote

អានបន្ត

Shareមួយបងប្អូន🇰🇭❤️! អបអរសាទរ👏!! ក្រុមគោព្រៃកម្ពុជា​អាយុក្រោម១៩ឆ្នាំមានឱកាសឡើងទៅវគ្គផ្តាច់ព្រ័តពានរង្វាន់ ​AFC U19 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត…

Shareមួយបងប្អូន🇰🇭❤️!អបអរសាទរ👏!!ក្រុមគោព្រៃកម្ពុជា​អាយុក្រោម១៩ឆ្នាំមានឱកាសឡើងទៅវគ្គផ្តាច់ព្រ័តពានរង្វាន់AFC U19ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត… ភ្នំពេញ៖ ទីបំផុតក្រុមជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា បានឡើងជុំផ្ដាច់ព្រ័ត្រឬវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់យុវជនជើងឯកអាស៊ីឆ្នាំ២០២០AFC U-19Championship2020)ជាផ្លូវការហើយបន្ទាប់ពីក្រុមU19គូវែតបានប្រកួតស្មើក្រុមU19ប៉ាឡេស្ទីន ដោយលទ្ធផល៣-៣ដែលទើបបញ្ចប់ការប្រកួតមុននេះនៅប្រទេសអូម៉ង់។ សម្រាប់ការចែកគ្នា១ពិន្ទុម្នាក់ក្នុងជំនួបបញ្ចប់ពូលAរបស់ក្រុមទាំងពីរខាងលើ បានក្លាយជាកាដូយ៉ាងពិសេសសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជាបង្កើតប្រវត្តិសាស្ដ្រឡើងជុំផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងនាមក្រុមលេខ២ល្អជាងគេទាំង៥ក្រុមព្រោះក្រុមU19គូវែតដែលកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបានត្រឹម៨ពិន្ទុក្នុងពូល ហើយដកពិន្ទុប្រកួតជាមួយក្រុមបាត់តារាងគឺក្រុមប៉ាគីស្ថាន ពួកគេនៅសល់ត្រឹម៥ពិន្ទុប៉ុណ្ណោះផ្ទុយពីក្រុមU19កម្ពុជាដែលកាត់កងការប្រកួតជាមួយក្រុមបាត់តារាង(ម៉ារីអាណាខាងជើង)កម្ពុជានៅសល់៦ពិន្ទុ។ ដូច្នេះក្រោមការដឹកនាំរបស់លោកGyotoku Koji ពេលនេះក្រុមជម្រើសជាតិU19កម្ពុជាគឺបានទទួលកៅអីវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់យុវជនជើងឯកអាស៊ីឆ្នាំ២០២០ជាផ្លូវការហើយ ទោះបីពូលAនៅសល់១ប្រកួតទៀតរវាងក្រុមU19អ៊ីរ៉ាក់ប៉ះក្រុមU19អូម៉ង់នាយប់នេះក៏ដោយ។ ការប្រកួតបញ្ចប់ពូលAនេះបើសិនអ៊ីរ៉ាក់ឈ្នះពួកគេក៏នឹងទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមក្រុមកំពូលតារាងតែបើស្មើគេនឹងគិតទៅលើផលសងគ្រាប់បាល់ជាមួយគូវែត ព្រោះបច្ចុប្បន្នអ៊ីរ៉ាក់កំពុងមាន៧ពិន្ទុក្នុងដៃ។ប៉ុន្ដែករណីអ៊ីរ៉ាក់ចាញ់វិញក្រុមត្រូវឡើងវគ្គបន្ដគឺគូវែត៕

អានបន្ត

ជួយស៊ែរបន្តផង! វិធីងាយៗ៣យ៉ាង មានប្រសិទ្ធភាព ក្នុងការជួយព្យាបាលជំងឺឫសដូងបាត…

វិធីងាយៗ៣យ៉ាងអាចជួយព្យាបាលជំងឺឫសដូងបាតយ៉ាងមានប្រសិទ្ធភាពសម្រាប់អ្នកដែលមិនទាន់សម្រេចចិត្តថាវះកាត់ វិធីទី១៖ *ធាតុផ្សំ៖ ១/មើមឆៃថាវ២/ទឹកឃ្មុំសុទ្ធ:ជាដំបូងយកមើមឆៃថាវកន្លះមើមមកលាងទឹកឲ្យស្អាតរួចកាត់ក្បាលចោលបុកឬក្រឡុកអោយម៉ដ្ឋច្របាច់យកទឹក១ស្លាបព្រាបាយលាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយការលាយនេះសម្រាប់ការហូបម្តងរួចកូរឲ្យសព្វចូលគ្នារួចហើយហូបមុនពេលចូលគេង។**សូមកុំហូបទឹកតាមក្រោយតែបើពិបាកទ្រាំខ្លាំងអាចផឹកទឹកបន្តិចបានហើយធ្វើម្តងសម្រាប់ហូបម្តងមិនធ្វើទុកទេ។ –សំរាប់អ្នកដែលទើបតែកើតហូប១ថ្ងៃ១ដង។ –សំរាប់អ្នកដែលកើតយូរហើយហូប១ថ្ងៃ៣ដងព្រឹកថ្ងៃល្ងាចក្រោយហូបបាយ២០នាទីហូបរាល់ថ្ងៃរយៈពេល១អាទិត្យឡើងនឹងមានប្រសិទ្ធភាព។ វិធីបន្ថែម៖កោសមើមថៃថាវលាយជាមួយទឹកឃ្មុំរួចញាត់ចូលរន្ធគូទពេលដេកយប់រយៈពេល៧ម៉ោងតែ៣ថ្ងៃនឹងបានជា។ប្រភពពីFacebookដែលបងប្អូនជាច្រើនបានបង្ហោះនិងអ្នកដែលគាត់អនុវត្តវិធីនេះបានទទួលផលល្អ។វិធីដែលមានអ្នកធ្លាប់ព្យាបាលបែបធម្មជាតិបានជាមានច្រើនរបៀបការផុសនេះខ្ញុំជ្រើសរើស១ក្នុងចំណោមវិធីទាំងនោះ។សម្រួលដោយ៖អ៊ាង សុផល្លែត វិធីទី២៖ *គ្រឿងផ្សំដែលអ្នកត្រូវការ៖ –ដំឡូងបារាំង១ដុំ–ប្រេងអូលីវ(Olive-អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ១០,៥ដុល្លារក្នុងមួយដប)១ស្លាបព្រាកាហ្វេ។ *របៀបធ្វើ៖ –កោសយកសាច់ដំឡូងរួចលាយជាមួយប្រេងអូលីវ –រួចយកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗហើយយកទៅបិទត្រង់មាត់ទ្វារធំ –ទុកវាចោលមួយយប់រួចដកបោះចោលនៅព្រឹកបន្ទាប់។ *នេះគឺជារបៀបប្រើឱសថធម្មជាតិនេះក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖ –ហាន់ដំឡូងជាចំណិតរួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ –ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះរួចរុញវាចូលរន្ធគូទរបស់អ្នក –ទុកវាចោលមួយយប់ឫសដូងនឹងស្វិតទៅវិញហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។ អត្ថបទ៖KhmerRead

អានបន្ត

ចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនៃក្រុមគ្រួសារផង! ប្អូនប្រុសខ្មែរក្រោមម្នាក់បានយួនកោះហៅទៅធ្វើទាហ៊ានហើយបានស្លាប់ដោយគ្មានមូលហេតុ ខ្លួនប្រាណប្អូនមានស្នាមរបួសជាំពេញខ្លួន…(មានវីដេអូ)

ចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនៃក្រុមគ្រួសារផង! ប្អូនប្រុសខ្មែរក្រោមម្នាក់បានយួនកោះហាវទៅធ្វើទាហ៊ានហើយបានស្លាប់ដោយគ្មានមូលហេតុ ខ្លួនប្រាណប្អូនមានស្នាមរបួសជាំពេញខ្លួន…(មានវីដេអូ) ហ្វេសបុក៖ យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាDuong Na បានសរសេររៀបរាប់ក្នុងគណនីរបស់ខ្លួនថា៖ ប្អូនប្រុសខ្មែរក្រោមម្នាក់បានយួនកោះហាវទៅធ្វើទាហ៊ានហើយបានស្លាប់ដោយគ្មានមូលហេតុខ្លួនប្រាណប្អូនមានស្នាមរបួសជាំពេញខ្លួន មេបញ្ជាការកងទាហ៊ានរបស់ប្អូនបានឆ្លើយប្រាប់ដល់គ្រួសារប្អូនដោយឥតមានមូលហេតុច្បាស់លាស់ត្រឹមត្រូវជូនដល់គ្រួសារប្អូនសោះ។ ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា ភិក្ខុ.សច្ចធរោ.គឹម.ថាញ់ឡុង​បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនៃក្រុមគ្រួសារ.នៃសពរបស់ប្អូនដែលបានស្លាប់នៅក្នុងទាហាន(លោកឪពុម្ដាយរបស់ប្អូនបាននិយាយថា ការស្លាប់របស់កូនខ្ញុំដោយមិនដឹងហេតុផងច្បាស់លាស់)សេចក្ដីទុកនេះមិនមែនតែក្រុមគ្រួសារទេ គឺមានចំណែកនៃមនុស្សទូទៅផងដែរ។ (សពថ្ងៃចន័្ទទេីបបូជា វេលាម៉ោង៩ព្រឹក)។ កម្ពុជាក្រោម.ខេត្តព្រះត្រពាំង៕ ប្រភព៖Duong Na&ភិក្ខុ.សច្ចធរោ.គឹម.ថាញ់ឡុង

អានបន្ត

ជួយស៊ែរបន្តផង! អាណិតខ្លោចចិត្តប្អូនគេប្អូនយើង😞 ក្មេងប្រុស២នាក់ត្រូវបានម្តាយខ្លួនយកមកបោះចោល ដូចចករសាត់គ្មានកោះត្រេីយ…(មានវីដេអូ)

ជួយស៊ែរបន្តផង!អាណិតខ្លោចចិត្តប្អូនគេប្អូនយើង😞 ក្មេងប្រុស២នាក់ត្រូវបានម្តាយខ្លួនយកមកបោះចោល ដូចចករសាត់គ្មានកោះត្រេីយ…(មានវីដេអូ) ហ្វេសបុក៖ ដោយតាមគណនីហ្វេសបុកដែលមានឈ្មោះថាកូន ខ្លាតូចបានសរសេររៀបរាប់ថា៖ បានមេីលហេីយអាណិតខ្លោចចិត្តប្អូនគេប្អូនខ្ញុំ😒😞សុំផ្តាំទៅម្តាយឪពុកគ្រប់រូបផង បង្កេីតគ្នាហេីយសុំមានទំនូលខុសត្រូវលេីពួកគេទាំងនុះផង ទោះមានស៉ី.អត់ស៉ី យ៉ាងណាក៏ដោយសុំលោកអ្នកនឹកឃេីញពីរមនោសញ្ចេតនាដល់ពួកគេជាកូនផង អ្នកស៊ូចិញ្ចឹមគ្នាបានធំដល់ប៉ុណ្ណេះហេីយ។ ហេតុអីមិនជួយគ្នាអោយដល់កោះត្រេីយផងទៅយកគ្នាមកបោះចោលដូចចករសាត់គ្មានកោះត្រេីយ​ គ្នានៅក្មេងណាស់អាចស៊ូនឹងការលំបាកអ្វីបានខ្លះ ខ្ញុំឃេីញករណីមួយនេះកេីតឡេីងញឹកញាប់ណាស់.ខ្ញុំពិតជាហួសចិត្តនឹកស្មានមិនដល់ថាហេតុអ្វីពួកគាត់ចិត្តដាច់បោះចោលឈាមដែលខ្លួនបង្កេីតចេញពីរសាច់អែងបែបនេះសោះ ហ៉ឺម..ក្មេងប្រុសដែលប្រាប់ម្តាយយកមកទុកចោលមកពីខេត្តព្រៃវែងជួយចែករំលែកផង។ ប្រភព៖ កូន ខ្លាតូច វីដេអូ

អានបន្ត

សុំចូលរួមរំលែកទុក្ខផង! បាត់បង់អ្នកមានសមត្ថភាពមួយទៀតហើយ​ អ្នកស្រី ម៉ុក ចាន់មាលី ជាកវីនិពន្ធដ៍ល្បីកាលពីជំនាន់សង្គមពីដើមពេលនេះបានទទួលមរណភាពហើយ…

សុំចូលរួមរំលែកទុក្ខផង!បាត់បង់អ្នកមានសមត្ថភាពមួយទៀតហើយ​អ្នកស្រី ម៉ុក ចាន់មាលីជាកវីនិពន្ធដ៍ល្បីកាលពីជំនាន់សង្គមពីដើមពេលនេះបានទទួលមរណភាពហើយ… ហ្វេសបុក៖ បងប្អូនភាគច្រើនមុខជាធ្លាប់បានស្តាប់ធ្លាប់បានឮនូវចម្រៀងចាស់ៗកាលពីសង្គមដូចជាបទ(ស្នេហ៍បាត់សម្រស់)&(ស្នេហ៍ក្រោមម្លប់ជ្រៃ)&(អនុស្សាវរីយ៍ភ្នំក្រាំងដីមាស)&(ខ្ញុំមិនសុខចិត្តទេ)ជាដើម។ដោយបទចម្រៀងទាំងនេះសុទ្ធសឹងតែជាស្នាដៃនិពន្ធទំនុកច្រៀងដោយអ្នកស្រីម៉ុក​ ចាន់មាលី​​ដែលជាកវីនិពន្ធកាលពីជំនាន់សង្គមពីដើម ដោយសារតែជួបរបបប្រល័យពូជសាសន៍អ្នកស្រីបានចាកចេញពីប្រទេសកំណើតទៅរស់នៅឯសហរដ្ឋអាមេរិក។ ក្រោយមកយើងក៍ទទួលដំណឹ​ងមកថាអ្នកស្រីម៉ុក ចាន់មាលីបានទទួលអនិច្ចកម្មហើយ។ដោយយោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថាហង្ស សុខនា បានរៀបរាប់ឲ្យដឹងថា៖(ដំណឹងមរណភាព!ក្រុមគ្រួសារនាងខ្ញំុទាំងអស់​​មានទុក្ខជាទំងន់​ដែលអ្នកស្រីម៉ុក​ចាន់មាលី​​(អតីតអ្នកនិពន្ធទំនុកច្រៀង​សម័យដើម)ដែលត្រូវជាបងប្អូន.ម្តាយ.ម្តាយក្មេក.ជីដូន.​បានទទួលមរណភាពក្នុង​ជន្មាយុ៧២ឆ្នាំដោយជរាពាធនាវេលាម៉ោង៥និង៣០នាទីល្ងាចនេះត្រូវជាថ្ងៃសុក្រទី០៩ខែសីហាឆ្នាំ២០១៩​នៅសហរដ្ធអាមេរិក។សេចក្តីដូចបានរៀបរាប់ខាងលើចាត់ទុកជាការជូនដំណឹងដល់សាច់ញាតិ​និងញាតិមិត្តបងប្អូនជិតឆ្ងាយទាំងអស់មេត្តាជ្រាបជាដំណឹង។ សំរាប់ពិធីបុណ្យសពនាងខ្ញុំនឹងជំរាបជូនដំណឹងពេលក្រោយ)។ គួររំលឹកឲ្យដឹងពីជីវប្រវត្តិរបស់អ្នកស្រីម៉ុកចាន់មាលីឲ្យដឹងដែរថាអ្នកស្រីម៉ុកចាន់មាលីកើតនៅក្នុងគ្រួសារគ្រូបង្រៀនមួយភូមិ.ផ្សារលើ.ឃុំកំពង់ឆ្នាំង.ស្រុករលៀប្អៀរ.ខេត្ដកំពង់ឆ្នាំង.ជាកូនទី៣ក្នុងចំណោមបងប្អូនចំនួន១០នាក់(ប្រុស៥.ស្រី៥)ក្នុងឆ្នាំ១៩៦៨អ្នកស្រីជាសិល្បករផ្នែកល្ខោននិយាយនៅក្នុងសាកលវិទ្យាល័យវិចិត្រសិល្បៈ។ក្នុងឆ្នាំ១៩៧០អ្នកស្រីបានរៀបការជាមួយលោក យិន ឌីកានជាអ្នកនិពន្ធនិងតារាចម្រៀងដោយលោកបាននិពន្ធបទ(មាលីដួងជីវិតបង)ដើម្បីចែចង់អ្នកស្រី ម៉ុក ចាន់មាលី។ ដោយរៀបការជាមួយប្តីជាអ្នកនិពន្ធនិងតារាចម្រៀងអ្នកស្រីបានអភិវឌ្ឍ​ន៍ខ្លួនមកសរសេរទំនុកច្រៀង ដោយចម្រៀងដំបូងបង្អស់ដែលអ្នកស្រីនិពន្ធគឺបទ (សងឈាមជួសបង)។

អានបន្ត

បុកហើយរត់បាត់ស្រមោល បន្សល់ទុកតែស្លាកលេខនៅនឹងកន្លែងកើតហេតុ….

ភ្នំពេញ:មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាលខណៈកំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវបានរថយន្តពាក់ស្លាកលេខខេមរៈបុកពេញទំហឹងរួចរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០យប់រំលងអាធ្តាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខារ៉ាអូខេដឹឃ្វីនតាមបណ្តោយផ្លូវណតព្រីត,ក្នុងសង្កាត់អូរបែកក្អម,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស២នាក់រួមដំណើរនិងស្ត្រី ២ នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់០១៦ពាក់ស្លាកលេខភ្នំពេញ1FN-7298ធ្វើដំណើរទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ 01 2-3985ធ្វើដំណើរមកពីក្រោយបានបត់ស្ដាំដៃទៅបុកពេញទំហឹងពេញទំហឹងបណ្ដាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ស្រាលទាំងបួននាក់ត្រូវបានបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបានរបង្ករបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូស្លាកលេខរថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីធ្វើការស្រាវជ្រាវរករថយន្តមកធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

អានបន្ត

លោកសង្ឃទំនើងមួយអង្គ ញៀនថ្នាំអុកឡុកពេញក្នុងវត្តនិងលួចទូរស័ព្ទសង្ឃដូចគ្នា ចុងក្រោយត្រូវជាប់ខ្នោះ…

(ប៉ៃលិន​)៖ នគរបាល​ក្រុង​ប៉ៃលិនបាន​ចុះ​អន្តរាគមន៍​លើ​ព្រះសង្ឃ​មួយ​អង្គដែល​បាន​បង្ក​ការ​អុកឡុក​ក្នុង​វត្ត​ពោធិ៍មា​រាមហៅ​វត្ត​ប៉ា​ហ៊ី។តាម​ការ​ស្នើសុំ​របស់​គណៈកម្មាធិការ​វត្តនិង​មន្ទីរ​ធម្មការនិង​ពុទ្ធសាសនា​ខេត្តកាលពី​ថ្ងៃទី​២៩ខែ​វិច្ឆិកាឆ្នាំ​២០១៩ នៅ​វត្ត​ពោធិ៍មា​រាម(ហៅ​វត្ត​ប៉ា​ហ៊ី) ស្ថិត​ក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន,ក្រុងប៉ៃលិន។ លុះ​ចូល​ទៅ​ពិនិត្យក៏​ស្រាប់តែ​​​​រក​ឃើញ​ថា​ព្រះ​សង្ឃ​ដែលរងការចោទប្រកាន់បាន​លួច​ទូរស័ព្ទ​ព្រះសង្ឃ​មួយ​អង្គ​ផ្សេងទៀត។ទើប​ត្រូវ​​​ព្រះចៅ​អធិការ​វត្តសម្រេច​ចាប់​ផ្សឹកហើយ​​​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញធ្វើការ​តាម​នីតិវិធី​។ សេចក្ដីរាយការណ៍បានឲ្យដើមរាំងដឹងថា៖ ដំបូង​ឡើយ​ព្រះសង្ឃនិង​គណៈកម្មាធិការ​វត្តព្រមទាំង​ប្រធាន​មន្ទីរ​ធម្មការ​សាសនា​ខេត្ត។បាន​ស្នើ​សុំ​ឲ្យ​មានការ​អន្តរាគមន៍លើ​ព្រះសង្ឃ​មួយ​អង្គដែល​បាន​បង្ក​ការ​អុកឡុក​ក្នុង​វត្ត។ដោយ​សង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀនលុះ​នៅពេល​សមត្ថកិច្ច​ជំនាញ​ចុះទៅ​សាកសួរក៏​មាន​ព្រះសង្ឃ​មួយ​ផ្សេងទៀត​។ រាយការណ៍​ថា៖ បាត់​ទូរស័ព្ទពេល​នោះកម្លាំង​សមត្ថកិច្ចក៏​ធ្វើការ​ស្រាវជ្រាវស្រាប់តែ​ទូរស័ព្ទ​ដែល​បាត់​នៅលើ​ខ្លួន​ជនសង្ស័យ​តែម្តង។ ទើបសមត្ថកិច្ចសុំ​គោលការណ៍​ថ្នាក់លើ​ធ្វើការ​ផ្សឹក​ព្រះសង្ឃ​នោះដើម្បី​ដំណើរការ​តាម​នីតិវិធី​ច្បាប់​។​ជនសង្ស័យ​ជា​សង្ឃ​ឈ្មោះ ឈើ​យ ពិសិដ្ឋ អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង និង​មាន​ទីលំនៅ​ភូមិ​ផ្សា​ព្រំ,ឃុំ​ស្ទឹង​កាច់,ស្រុក​សាលា​ក្រៅ,ខេត្ត​ប៉ៃលិន។បច្ចុប្បន្នស្នាក់នៅ​រៀន​ធម៌​នៅ​វត្ត​ពោធិ៍មា​រាម(ហៅ​វត្ត​ប៉ា​ហ៊ី) ស្ថិត​ក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង,សង្កាត់​ប៉ៃលិន,ក្រុងប៉ៃលិន។ ចំណែក​ព្រះសង្ឃ​រងគ្រោះព្រះនាម សុវណ្ណ បញ្ញា

អានបន្ត