ពិតជាស្រស់ស្អាតខ្លាំងណាស់! ឈុតអប្សរាមេរា​ស្រីសួគ៌ គ្រងដោយបវរកញ្ញាទេសចរណ៍កម្ពុជា២០១៩ ចន សុទីម៉ា មើលទៅទាក់ទាញ…

ភ្នំពេញ៖ ចន សុទីម៉ាបានតំណាងប្រទេសកម្ពុជាជាបវរកញ្ញាទេសចរណ៍កម្ពុជា២០១៩ ចូលរួមដណ្ដើមយកមកុដក្នុងកម្មវិធីប្រកួតប្រជែងសម្រស់និងសមត្ថភាព(Miss Tourism International 2019) ឬ(បវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៩)ក្នុងខែតុលានេះ នៅប្រទេសម៉ាឡេស៊ី ក្រោយកញ្ញាគ្រងមកុដជ័យលាភីលេខ៣នៃការប្រកួត Miss Universe Cambodiaឆ្នាំ២០១៩។ ថ្មីៗនេះក៏មានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតបុរាណអប្សរាមេរា​ស្រីសួគ៌ ដែលគ្រងដោយបវរកញ្ញាទេសចរណ៍កម្ពុជា ២០១៩ កញ្ញា ចន សុទីម៉ា ដោយឈុតនេះពុំមែនជាឈុតតំណាងជាតិឡើយ។

អានបន្ត

ទៅស្រែប្រទះឃើញក្រឡបុរាណមួយ រួចក៏យកមកផ្ទះ ស្រាប់តែមានរឿងអភូតហេតុនឹកស្មានមិនដល់…

អ្នកភូមិនគរក្រៅ ស្ម័គ្រចិត្តប្រគល់ក្រឡបុរាណដែលជីកបាន បន្ទាប់ពីរក្សាទុកអស់រយៈពេល ៣ខែ អ៊ំស្រី សាប គួន អាយុ ៦៨ឆ្នាំ ជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។កាលពី ៣ខែមុន គាត់បានប្រទះឃើញក្រឡមួយខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត។តាមការរៀបរាប់របស់អ៊ំស្រីបានឲ្យដឹងថា ពេលឃើញក្រឡដំបូងគឺមិនហ៊ានគាស់យកទេ ព្រោះខ្លាចជាក្រឡដាក់ឆ្អឹងខ្មោច (តាមជំនឿ) ហើយក៏មិនដឹងថាក្រឡនោះជារបស់មានតម្លៃ ជារបស់បុរាណអីដែរ ទើបហៅកូនប្រុសឲ្យមកជីកយក។លជីកបាន

អានបន្ត

អុញនោះ! បែកធ្លាយតារាចម្រៀង​ ប៉ាច​ ​គី​ម​មួយ ​ធ្លាប់​មាន​ស្វាមី​ជា​អ្នក​សិល្បៈ​ដូចគ្នាតែ​ក្រោយមកក៍…

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានស្គាល់រួចមកហើយ តារាចម្រៀង​ដែលមាន​រូបរាង​តូច​ស្រឡូន ​គួរ​ឱ្យ​ក្នាញ់​​ ប៉ាច​ ​គី​ម​មួយ ត្រូវ​បាន​គេ​ចាត់ទុក​តារាចម្រៀង​ ដែល​មាន​ប្រជាប្រិយ​ខ្ពស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ បើនិយាយពីប្រវត្តិគ្រួសារវិញ ពិតជាគួរអោយភ្ញាក់ផ្អើលមែន ដោយសារតែតារាចម្រៀងស្រីរូបនេះធ្លាប់​មាន​ស្វាមី​និងបាន​ចែក​​ផ្លូវ​គ្នា​។​ ​បើ​តាម​ប្រភព​ជិតស្និទ្ធ​ ជាមួយ​តារាចម្រៀង​រូប​ស្រឡូន​ម្នាក់​នេះ​ បានឱ្យ​ដឹង​ថា​ ​ប៉ាច​ ​គី​ម​មួយ​ ​ធ្លាប់​មាន​ស្វាមី​ជា​អ្នក​សិល្បៈ​ដូចគ្នាតែ​ក្រោយមក​ក៏​ចែកផ្លូវ​គ្នា​ទៅវិញ​ ​ប៉ុន្តែ​គេ​មិនដឹង​ច្បាស់​ពី​មូលហេតុ​នោះ​ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​ ចំពោះការបង្ហើបបែនេះបានធ្វើអោយមហាជនជាច្រើន

អានបន្ត

ជួយស៊ែរបន្តផង! មិននឹកស្មាន់សោះកីឡាករប្រដាល់ល្បីស្រុកខ្មែរ ឯម ខ្លឹមខ្មៅ ធ្លាក់ខ្លួនបេះត្រគួន រកត្រីដើម្បីចិញ្ចឹមក្រពេះ……

ជួយស៊ែរបន្តផង!មិននឹកស្មាន់សោះកីឡាករប្រដាល់ល្បីស្រុកខ្មែរឯម ខ្លឹមខ្មៅ ធ្លាក់ខ្លួនបេះត្រគួនរកត្រីដើម្បីចិញ្ចឹមក្រពេះ…… ភ្នំពេញៈ កីឡាករប្រដាល់លោក ឯម ខ្លឹមខ្មៅ គឺជាកីឡាករល្បី១រូប ដែលធ្វើអោយអ្នកទស្សនាជក់ចិត្តដិតអាម្មណ៍ជាក្បាច់គុណបុរាណខ្មែរ ។ថ្មីៗនេះស្រាប់ឃើញនៅលើបណ្តាលសង្គមហ្វេសប៊ុកការស៊ែរពោងព្រាតពេញបណ្តាញសង្គម ក្រោយឃើញកីឡាករប្រដាល់លោក ឯម ខ្លឹមខ្មៅ បានធ្វើការបង្ហាញជាមួយនឹងជីវិតពិតប្រចាំថ្ងៃរបស់ខ្លួន ដែលមើលទៅហាក់ដូចជាពិបាកខ្លាំង ធ្វើឲ្យមហាជនជាច្រើនក្តុកក្តួលយ៉ាងខ្លាំង។ ជាក់ស្តែងនៅក្នុងនោះដែរ ឃើញថាក្រៅពីជីវិតជាអ្នកប្រដាល់ ឈឺសាច់ដើម្បីប្រាក់នៅក្នុងការប្រកួត លោកក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជីវភាពប្រចាំថ្ងៃ

អានបន្ត

មិនត្រឹមតែក្មេងស្អាត មានទ្រព្យស្តុកស្តម្ភ សូម្បីតែរឿងស្នេហាក៏ អូនម៉ី ធ្វើឲ្យគេ….

មួយរយៈពេលចុងក្រោយនេះឃើញ តារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពអៀរ ម៉េងលិ ហៅអូនម៉ី ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីលេចលឺថា នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានមុខជំនួញកាន់កាប់នៅក្នុងដៃជាច្រើនមុខ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនជាច្រើនសរសើរដល់រូបនាង ដែលមិនត្រឹមតែមានរូបសម្រស់ស្អាត សូម្បីតែជីវិតឯកជន របស់របរប្រើប្រាស់ថ្លៃៗ ជិះឡានស៊េរីទំនើប ពោលគឺនាងពិតជាសំណាង ដែលបានរស់នៅក្នុងកន្លែងដែលស្តុកស្តុម្ភ ស្របពេលដែលទើបតែមានវ័យ២០ឆ្នាំនោះ។ដោយឡែក បើកក្រឡេកមើលជីវិតស្នេហារបស់តារារូបនេះ នាពេលបច្ចុប្បន្ននេះវិញ ឃើញថានាងក៏ទទួលបាន គូស្នេហ៍ដែលចេះយល់ចិត្ត

អានបន្ត

តោះ!! មកស្គាល់ភរិយាអភិបាលខេត្ត៣រូប ស្រស់ស្អាតគ្មានទាស់ ហើយចរិយាក៏ថ្លៃថ្នូរទៀត…

មិន​ត្រឹមតែ​មាន​វាស​ខ្ពស់​​បាន​ស្វាមី​ប្រកបដោយ​ចំណេះ​ខ្ពង់ខ្ពស់​ ​មានបុណ្យ​ស័ក្ដិ​កិត្តិយស​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​ ​តែបើ​ក្រឡេកមក​មើលរូប​ឆោម​ភរិយា​អភិបាលខេត្ត​​៣​ ​រូប​នេះ​វិញ​គឺ​ស្អាត​ស័ក្ដិសម​គ្មាន​ទាស់​ហើយ​ចរិយាមារយាទ​ថ្លៃថ្នូរ​គួរ​ឱ្យ​កោតសរសើរ​។​ ​តើ​លោកជំទាវ​ភរិយា​អភិបាលខេត្ត​ទាំង​​៣​​រូប​នោះ​មាន​នរណា​ខ្លះ​​?​សូម​បងប្អូន​ខ្មែរ​មក​ស្គាល់​ទាំងអស់គ្នា​​៖​ ​ ១​.​លោកជំទាវ​​អ៊ូ.​​ធីតា​ពៅ​.​គួច.​​ចំរើន​ជា​ភរិយា​អភិបាលខេត្ត​ដ៏​ឆ្នើម​មួយ​រូប​​លោកជំទាវ​ ​អ៊ូ​ ​ធីតា​ពៅ​ ​ក៏​លេចធ្លោ​មិនចាញ់​ស្វាមី​នោះ​ដែរ​​។​ ​មិន​ត្រឹមតែ​មាន​រូបសម្បត្តិ​ស្រស់​សោភា​ប៉ុណ្ណោះ​ទេ​ ​តែ​លោកជំទាវ​មាន​ទាំង​ទឹកចិត្ត​ល្អ​​ចរិយា​សមសួន​ទន់ភ្លន់​ជានា​រី​ខ្មែរ​​។​ ​លោកជំទាវ​តែង​បង្ហាញមុខ​ជា​រឿយ​ៗ​ក្នុង​អំពើ​សម្បុរស​ធម៌​ផ្សេង​ៗ​មិនដែល​អាក់ខាន​ ​ជាក់ស្ដែង​កាល​ខេត្ត​ព្រះសីហនុ​​ជួប​គ្រោះ​ទឹកជំនន់​លោកជំទាវ​បាន​ជួសមុខ​ឱ្យ​ស្វាមី​ចែក​អំណោយ​ជូន​ប្រជាជន​​និង​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​ប្រជាជន​ដែល​កំពុង​មានទុក្ខ​​។​ ​ ២​.​​លោកជំទាវ​​ទាង​.​អេង​.​ទៀ​.​សីហា​ ​ចំណែក​ឯ​ភរិយា​ឯកឧត្ដម​ទា​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ឯណេះ​វិញ​ក៏​មិនធម្មតា​ដែរ​។​ ​លោកជំទាវ​កំពុងតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ស្រឡាញ់​ពេញចិត្ត​ជា​ខ្លាំង​

អានបន្ត

នរបាលក្រុងប៉ៃលិនឃាត់ខ្លួនជនសង្ស័យម្នាក់រកស៊ីឈើដុះស្លែដ៍សកម្មម្នាក់ ខណៈបើករថយន្តគេចនាពេលយប់…

ខេត្តប៉ៃលិន ៖ ជនសង្ស័យរកស៊ីដឹកឈើដុះស្លែដ៍សកម្មម្នាក់ដែលអាងខ្នងអ្នកធំមួយចំនួនក្នុងខេត្តប៉ៃលិននៅពីក្រោយត្រូវបានក្រុមនគរបាលចុះល្បាត ដេញស្ទាក់ចាប់ឃាត់ខ្លួនខណៈរកស៊ីដឹកឈើឆ្លងពីទឹកដីថៃចូលមកក្នុងខេត្តប៉ៃលិនទាំងយប់ទាំងថ្ងៃដោយគ្មានខ្លាចញញើតនឹងច្បាប់។ ប្រជាពលរដ្ឋរង់ចាំមើលថាតើឈ្មួញដុះស្លែម្នាក់នេះអាចនឹងជាប់ពន្ធនាគាររយៈពេលយូរប៉ុណ្ណាដែរ?ហេតុការណ៍នគរបាលដេញស្ទាក់ចាប់ឃាត់រថយន្តដឹកឈើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ៈ០០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិតាង៉ែនលើសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៍មានបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ជឹម ព្រីង ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន

អានបន្ត

រថយន្តបាឡែនលួចដឹកឈើប្រណីតមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបនៅស្រុកអូរជុំ…

(ខេត្តរតនគិរី)៖កម្លាំងសមត្ថកិច្ចចម្រុះចុះស្ទាក់ចាប់រថយន្តកាមរីបាឡែនមួយគ្រឿងលួចដឹកជញ្ជូនឈើខុសច្បាប់ត្រូវបានបង្ក្រាប។ ប្រតិបត្តិការចុះស្ទាក់ចាប់រថយន្តមួយគ្រឿងខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤ៈ៣០នាទីទាបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ សមត្ថកិច្ចដែលចុះបង្ក្រាប បានឲ្យដឹងថាក្នុងនោះមានកម្លាំងនគរបាលស្រុកអូរជុំសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកអូរជុំ និងកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្រុកអូរជុំ បានធ្វើការចុះបង្រ្គាបរថយន្តលួចដឹកជញ្ជូនឈើមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្លែរ អត់ស្លាកលេខ ផ្ទុកឈើប្រណីតចំនួន៨ កំណាត់ជាប្រភេទឈើកកោះ មុខកាត់២០គុណ២០ ប្រវែង១,២សង់ទីម៉ែត្រ ស្មើរនិង០,៥ម៉ែត្រគូប។ក្រោយពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹក

អានបន្ត

កម្មកររោងចក្រជាច្រើនផ្ទុះបាតុកម្មបិទផ្លូវខឹងថៅកែបើកលុយមិនគ្រប់…

(ខេត្តកំពង់ឆ្នាំង)៖ ការស្ទះចរាចរណ៍ជាង៤ម៉ោងលើកំណាត់ផ្លូវជាតិលេខ៥ដោយសារតែក្រុមកម្មករបានចេញធ្វើបាតុកម្មនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិពោធិ៍ ឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យត្រូវបានស្ទះចរាចរណ៍ជាង៤ម៉ោងដោយសារតែកម្មកររោងចក្រជីនយីធ្វើបាតុកម្មបិទផ្លូវ។ ហេតុការណ៍ផ្ទុះបាតុកម្មបណ្តាលអោយស៊ស្ទះចរាចរណ៍នេះចាប់ពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ រហូតដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ទើបចរាចរណ៍អាចដំណើរការជាធម្មតាវិញបន្ទាប់ពីអាជ្ញាធរខេត្តនិងស្នងការនគបាកខេត្តចុះធ្វើការសម្របសម្រួល និងអោយចូលធ្វើការវិញផងដែរ។មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថានៅវេលាម៉ោង៧ៈ៣០ នាទីព្រឹកកម្មកររោងចក្រជីនយី ជាច្រើនរយនាក់បានចាប់ផ្ដើមធ្វើបាតុកម្មបិទកំណាត់ផ្លូវមិនឲ្យធ្វើដំណើរបាន។មូលហេតុគឺដោយសារតែខាងរោងចក្រជីនយីមិនបានបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន។ ចរាចរណ៍បានកកស្ទះចាប់ពីម៉ោង៧ៈ៣០នាទីរហូតដល់ម៉ោង១១ៈ៣០នាទីថ្ងៃដដែលទើបដំណើរការជាធម្មតាវិញបន្ទាប់ពីអភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿននិងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចុះធ្វើការសម្របសម្រួលជួបជាមួយភាគីខាងរោងចក្រជាលទ្ធផលភាគីខាងរោងចក្រព្រមបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន ដោយចែកជា២ដំណាក់កាលគឺបើកប្រាក់ខែនៅថ្ងៃទី ២៦ ខែតុលា មួយដំណាក់កាលនឹងថ្ងៃទី

អានបន្ត

មេព្រៃប្រគល់ឈើអោយទៅព្រះសង្ឃនៅវត្តអធ្វារវិញហើយ ក្រោយរឹបអូសយកទៅរក្សាទុក្ខនៅខ័ណ្ឌអស់ប៉ុន្មានថ្ងៃកន្លងទៅ

(ខេត្តសៀមរាប)៖ សមត្ថកិច្ចរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះបានសម្រេចដឹកឈើមកប្រគល់ជូនព្រះសង្ឃក្នុងវត្តអធ្វារវិញហើយបន្ទាប់ពីបានរឹបអូសយករក្សាទុកអស់ប៉ុន្មានថ្ងៃមក។ ការប្រគល់ជូននេះគឺបន្ទាប់ពីព្រះសង្ឃនិងពុទ្ធបរិស័ទ្ធក្នុងវត្តធ្វើលិខិតស្នើសុំទៅមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់ ដើម្បីយកកសាងកុដ។ ព្រោះថាឈើទាំងនោះត្រូវបានរឹបអូសដោយសមត្ថកិច្ចរដ្ឋបានព្រៃឈើខណះព្រះសង្ឃកាប់ដោយពុំបានសុំច្បាប់ជាមុន។ ក្រោយប្រគល់ឈើហើយប្រធានមន្ទីរកសិកម្មលោកទា គឹមសុទ្ធបានផ្តល់ជូនថវិការមួយលានរៀលទៀតផងដែរ។ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បាននិយាយថាមូលហេតុដែលនាំអោយមានការរឹបអូសឈើខាងលើគឺដោយសារ ព្រះសង្ឃកាប់និងអារដោយពុំបានសុំច្បាប់។ម្យ៉ាវវិញទៀតឈើនៅក្នុងវត្តគឺស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាចឹងទេបើមានការសុំសហការខាងជំនាញចាំបាច់ត្រូវសហការ។ ដោយឡែកព្រះសង្ឃក្នុងវត្តអធ្វារក៍មានសង្ឃដីការផងដែរថាដោយសាកុដ៍ចាស់មានសភាពឌ្រុតទ្រោមត្រូវកសាងថ្មីហើយខ្វះថវិការ ស្របពេលដែលដើមឈើទាលខាងលើនេះនៅក្បែរកុដ៍ហើយអាចបង្កហានិភ័យពេលមានភ្លៀងខ្យល់ទើបសម្រេចកាប់អារបែបនេះ។ ចំពោះថាការកាប់អារដោយមិនបានសុំច្បាប់នោះគឺលោកពុំបានដឹងទេគឺដឹងត្រឹមតែដើមឈើក្នុងវត្តកាប់យកមកកសាងវត្តពុំមែនជាការលក់ដូរ។ រីឯពេលយប់ឬពេលថ្ងៃនោះគឺព្រោះតែមានព្រះសង្ឃតែមួយអង្គដែលចេះកាន់រណាយន្តហើយលោករវល់ខ្លាំងនៅពេលថ្ងៃ។ ព្រះតេជគុណបន្តថាពេលនេះព្រះអង្គក៍មានគម្រោងសុំកាប់ចំនួនពីរដើមទៀតផងដែរ

អានបន្ត