លោកខេមរៈ សិរីមន្ដ បាននាំក្រុមគ្រួសារទៅដង្ហែកឋិនទាន និងស្លៀកក្បិនបែបប្រពៃណីខ្មែរមើលទៅពិតជាសមសួនស័ក្ដិសមជាកូនខ្មែរពិតៗ…(មានវីដេអូ)

លោកខេមរៈ សិរីមន្ដបាននាំក្រុមគ្រួសារទៅដង្ហែកឋិនទាននិងស្លៀកក្បិនបែបប្រពៃណីខ្មែរមើលទៅពិតជាសមសួនស័ក្ដិសមជាកូនខ្មែរពិតៗ…(មានវីដេអូ) នៅរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០១៩នេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ដ បានប្រារព្ធធ្វើពិធីបុណ្យអង្គកឋិនទានសាមគ្គីមួយដែលនឹងត្រូវដង្ហែទៅកាន់វត្ដអង្គសីង្ហ។កំពូលតារាចម្រៀងខេមរៈ សិរីមន្តនិងគ្រួសារបាននាំគ្នាទៅប្រារព្ធពិធីបុណ្យកឋិននៅខេត្តតាកែវ បាននាំគ្នាស្លៀកសំលៀកបំពាក់តាមបែបប្រពៃណីខ្មែរ ជាមួយនឹងក្បិនពណ៌ក្រហមឆ្អៅនិងអាវពណ៌សទាំងរូបលោកផ្ទាល់ភរិយាកូនៗព្រមទាំងឪពុកម្ដាយ។ការបង្ហាញឈុតប្រពៃណីខ្មែរក្នុងខែបុណ្យទាននេះបានធ្វើឱ្យលោកខេមរៈ សិរីមន្តនិងគ្រួសារមើលទៅពិតជាសមសួនស័ក្ដិសមជាកូនខ្មែរពិតៗ ។តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់កំពូលតារាចម្រៀងប្រុសរូបនេះបានរៀបរាប់ថា ៖ ថ្ងៃទី២០ខែ១០២០១៩លោកខេមរៈសិរីមន្តបានប្រារព្ធពិធីអង្គកឋិននៅខេត្តតាកែរ ស្រុកខាងម្ដាយក្មេកនិងក្រុមគ្រួសារទាំងអស់មានទឹកចិត្តសប្បាយរីករាយព្រមទាំងស្នាមញញឹមដោយវិសេសវិសាល។ថៃ្ងនេះខ្ញុំបាទនិងក្រុមគ្រួសារ សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នា។ សូមរំលឹកឡើងវិញថាកឋិនទានគឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះនិងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទាន ដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដីនិងរយៈកាលកឋិនទានក្ដីអាចធ្វើបានតែក្នុងសម័យតែ១ខែគត់(២៩ថ្ងៃ)ចាប់ពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃ១៥កើតខែកត្តិក។បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនទានបានដែរ

អានបន្ត

(មានវីដេអូ) ចោរនៅស្ទើរ !ឃើញនាងជាមនុស្សស្រីចង់មកប្លន់ ចុងក្រោយត្រូវនាងចាប់ក្លេជាប់ស្រែកយំឲ្យម៉ែជួយ

បរទេស៖ កាលពីពេលថ្មីៗ​នេះមានយុវតីជាជនជាតិប្រេស៊ីលកំពុងទទួលបានការកោតសរសើរជាខ្លាំងបន្ទាប់ពីកញ្ញាមិនទន់ខ្សោយហ៊ានតដៃជាមួយក្រុមចោរដែលព្យាយាមគំរាមយកទូរស័ព្ទរបស់កញ្ញាដោយហេតុការណ៍នេះបានកើងឡើងនៅក្នុងទីក្រុង Manaus ប្រទេសប្រេស៊ីស។មុនកើតហេតុយុវតីរងគ្រោះឈ្មោះ Sabrina កំពុងឈរលេងនៅមុខផ្ទះរបស់នាង​ស្រាប់តែមាន​ក្រុមចោរមានគ្នា២​នាក់ជិះម៉ូតូមកក្បែរ​នាងហើយមាន​ម្នាក់ចុះពីម៉ូតូដើរ សំដៅមករកនាងក្រោយឃើញភ្លាម​កញ្ញាបានក្រវែង​ទូរស័ព្ទរបស់នាង​ចូលក្នុងផ្ទះធ្វើឲ្យចោរ​ភ័យក៏ចង់រត់គេច​តែត្រូវបាន​អ្នកជិះខាងរបស់នាង​ជិះបុកទាន់ហើយកញ្ញាក៏បានស្ទុះទៅវ៉ៃ និងប្រើក្បាច់​ពិសេសកាច់ដៃចោរ​ធ្វើឲ្យចោរនេះស្រែក​រកពុទ្ធោសុំឲ្យនាង​ឈប់។ យុវតីរងគ្រោះឈ្មោះ Sabrina បានបញ្ជាក់ថាតាមពិត​ទៅប្រសិនបើនាង​ដឹងថាចោរប្រដាប់ដោយ​អាវុធ ក៏កញ្ញាមិនហ៊ាន​ប្រថុយតដៃជាមួយ​ក្រុមចោរដែរ តែនេះគឺពួកវា​គ្មានអ្វីនៅនឹង​ដៃទេ គ្រាន់តែចង់​គម្រាមយក​ទូរស័ព្ទតែប៉ុណ្ណោះ។ ចង់ជ្រាបកាន់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

អានបន្ត

មិននឹកស្មានសោះ! បុរសម្នាក់ចិញ្ចឹមសត្វកំភេនយកស្លាបវាលក់ ចំនេញបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំដោយសារតែ…

ថៃ៖ កំភេនគឺជាសត្វមួយប្រភេទដែលមានជើង6ស្លាបភ្លឺរលោងពណ៍ខៀវនឹងដើមទ្រូងភ្លឺស្រដៀងពណ៏មាស ហើយថ្មីៗនេះត្រូវគេចាប់វាទៅស្លាប់របស់វាបំពេញគ្រឿងអលង្កាផ្សេងៗ តែយ៉ាងណាក្ដីសត្វកំភេនគឺជាសត្វដែលកម្រនឹងពិបាកក្នុងការកបំផុតពិបាកចិញ្ចឹម ហើយវាជិតផុតពូជផងដែរ។ តែថ្មីៗនេះក៏មានបុរសម្នាក់ជាអ្នកធ្វើស្រែចំការដោយសារតែកាធ្វើស្រែចំការមានជីវភាពខ្វះខាតពេក ទើបគាត់នឹកឃើញមុខរបស់ថ្មីមួយបន្តែមទៀត គឺមុខរបរចាប់កំភេនលក់អោយជាងធ្វើគ្រឿងអលង្កា ដោយស្លាបកំភេនគេយកទៅធ្វើស្នៀតសក់ ដង្កៀបសក់និងវត្ថុផ្សេងៗជាដើម។ តែដោយសារគាត់រកយូរៗទៅក៏ខ្សត់ទៅៗទើបគាត់សម្រេចចិត្តឈប់ដើររកគឺគាត់ចិញ្ចឹមវីញម្តង ប៉ុន្តែការចិញ្ចឹមសត្វកំភេននេះវាពិបាកខ្លាំងណាស់ ពេលខ្លះវាងាប់ ពេលខ្លះវាហើរចេញបាត់ជាចុងក្រោយគាត់បានរកវិធីសាស្រ្តថ្មីក្នុងការចិញ្ចឹមសត្វប្រភេទនេះយ៉ាងជោគជ័យ ដោយមិនអោយវាហើរចេញ និងរស់នៅបានយូរ។ គាត់គ្រាន់តែរកស្លឹកឈើដែលកំភេនចូលចិត្តស៊ីយកមកអោយវាស៊ី ដូចជាស្លឹកអំពិលទឹក ស្លឹកសាប៊ួ ស្លឺកម្ទេស

អានបន្ត

គួរឲ្យអាណិតណាស់ ! បុរសម្នាក់ត្រូវភ្លើងឆក់បណ្ដាលឲ្យសន្លប់ភ្លាមៗ….

ស្រុកស្ទឹងហាវ៖ នៅវេលាម៉ោង10និង10នាទីព្រឹកថ្ងៃទី20ខែតុលាឆ្នាំ2019 មានករណីឆក់ខ្សែភ្លើងមួយកើតឡើងនៅចំណុចក្រុម1ភូមិ1ឃុំកំពេញស្រុកស្ទឹងហាវខេត្តព្រះសីហនុ(ផែទទួលទិញផលនេសាទ) បណ្ដាលឲ្យឆក់ជនរងគ្រោះ1ម្នាក់ឈ្មោះ ម៉ែន សារ៉េត ភេទប្រុសអាយុ39ឆ្នាំ មុខរបរបើកបរ ស្នាក់នៅក្រុម2ភូមិ1ឃុំកំពេញ,ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ បណ្ដាលអោយសន្លប់ហើយកម្លាំងអ.ហ ស្រុកស្ទឹងហាវនឹងប្រជាពលរដ្ឋទបានជួយសង្គ្រោះបឋមបានដឹងខ្លួនហើយ។បច្ចុប្បន្នគ្រុមគ្រួរសារបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីសង្គ្រោះបន្ត។

អានបន្ត

អាសូរណាស់ ! បាត់មុខសិល្បៈយូរស្រាប់តែនាយកុយ ប្រទះឃើញតារាកំប្លែងជើងចាស់តាការ៉េ រស់នៅគួរឲ្យអាណិតណាស់…

តារាកំប្លែងជើងចាស់តាការ៉េ មានការអាណិតអាសូរ​ក្រោយពេល​ឈប់ពីសិល្បៈអស់ពេល​ជាច្រើនឆ្នាំម​កនេះលោក​មានការលំបាក​ខ្លាំងក្មេងៗ​ជំនាន់ក្រោយជាច្រើនសឹងតែមិនស្គាល់ទៅហើយ។ លោកមាននជំងឺប្រចាំ​កាយរីឯជីវភាពក៏ក្រីក្រទៀត​ទាំងនេះ បើយោងតាមការបង្ហោះពី​តារាកំប្លែង​នាយកុយដែលបានរៀបរាប់ឲ្យដឹងថា «ថ្ងៃនេះមកសម្តែងល្ខោនវត្តភែក​នៅស្រុកភ្នំស្រួច​កាត់តាមផ្លូវ​សម្រោងយ៉ោងចូលមក​ដល់គ្រាំងស្លែងខ្ញុំក៏ចូល​សួរសុខទុក្ខតាការ៉េ ដែលគាត់ជាកំប្លែងជើងចាស់មានជំងឺពុកឆ្អឹង គួរអាសូរគាត់ណាស់មានជីវភាពខ្វះខាតថ្ងៃមុនបាន​លោកហេងឡុងជួយគាត់មួ​យដងហើយ ដើម្បីជួយសម្រួលជីវភាព​និងថ្នាំលេបប្រចាំថ្ងៃផង​ដែរសូមបងប្អូន​កូនក្មួយមេត្តាជួយគាត់​ផងអាណិតគាត់ណាស់»។

អានបន្ត

ជនជាតិចិនម្នាក់បើករថយន្តបញ្ច្រាសទិសបុករថយន្តដឹកខ្សាច់ខ្ទេចមួយកំណាត់មុខ….

ភ្នំពេញៈ ករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែលបង្កឡើង​រថយន្ត​២គ្រឿងបុក​គ្នាយ៉ាងពេញ​ទំហ៊ឹង​បណ្តាលឲ្យរង​ការខូច​ខាតទាំងសងខាង បង្កការ​ភ្ញាក់ផ្អើលកាលពី​វេលាម៉ោង១០និង៤៥​នាទីព្រឹក​ថ្ងៃទី​២០ខែតុលាឆ្នាំ២០១៩ ស្ថិតនៅតាម​​បណ្តោយផ្លូវ​ជាតិលេខ៣,ក្នុងភូមិព្រៃ​ព្រីងត្បូង១,សង្កាត់​ចោមចៅទី២,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។ តាមប្រភព​ព័ត៌មាន​នៅមុន​ពេលកើតហេតុ​​មានរថយន្តRAV4​ពាក់ស្លាក​លេខ​ភ្នំពេញ2Y 8832 បើកបរដោ​យ​ជនជាតិចិន មិនបាន​ស្គាល់​ឈ្មោះ​បានធ្វើដំណើរពីជើងទៅត្បូងដោ​យបើកបរមិនប្រកាន់ស្តាំបានមកដល់ចំណុចកើតហេតុ​បុកយ៉ាងពេញទំហឹងជា​មួយរថយន្តប្រភេទបែនដឹកខ្សាច់​ពាក់ស្លាកលេខ ភ្នំពេញ 3D 8177​ទិសដៅពី​ត្បូងទៅជើង​ដោយ​បើកបរប្រកាន់​ស្តាំត្រឹមត្រូវ បណ្តាលឲ្យរង​ការខូចខា​ត​ខ្ទេចមួយកំណា​ត់មុខសំណាង​​អ្នកបើកបរ​មិនមានរបួស។ក្រោយ​ពេល​កើតហេ​តុសមត្ថ​កិច្ចបាន​ចុះ​វាស់វែងនិង​យករថ​យន្តទាំង​សង​ដាក់អែប​ខាងដើម្បីរ​ង​ចាំការដោះ​ស្រាយ៕

អានបន្ត

កុំដាច់ចិត្តអោសរំលងអី! ជួយស៊ែរម្នាក់១ផង!! នាយស្មាញ តារាកំប្លែងជើងចាស់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ត្រូវការថវិការពី ៥ពាន់ទៅ៦ពាន់ដុល្លារ ទើបអាចធ្វើការវះកាត់បាន…

នាយស្មាញតារាកំប្លែងជើងចាស់ពេលនេះបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយនោមធ្លាក់ឈាមហើយអាចបង្កជាជមងឺមហារីកថែមទៀតផង ដែលត្រូវការសង្គ្រោះជាបន្ទាន់តែខ្ទង់ចំណាងដល់ទៅពាន់ដុល្លារឯណោះ។ បើតាមប្រភព“សំណើចចុងសប្តាហ៍”បានរៀបរាប់ថា៖“មិនចង់ជឿនៅចុងឆ្នាំ២០១៨ដើមឆ្នាំ២០១៩នេះ។ តារាកំប្លែងជើងចាស់ដែលធ្លាប់ចូលរួមសម្តែងក្នុងកម្មវិធីសំណើចចុងសប្តាហ៍មួយរូបទៀតហើយ គឺនាយស្មាញកំពុងទទួលរងនូវជំងឺដ៏កាចសាហាវ បន្ទាប់ពីនាយក្តិប និងនាយសានម៉ៅដែលបាននឹងកំពុងសម្រាកព្យាបាលនៅប្រទេសថៃ។​ ពិតជាគួរឲ្យអាណិត នាយស្មាញដែលបានសម្ងំព្យាបាលជំងឺរបស់ខ្លួនរហូតដល់រកថវិកាទប់ទល់លែងបានជាច្រើនខែមកហើយ តែមកដល់ពេលនេះជំងឺនោមធ្លាក់ឈាម​របស់គាត់នឹងអាចវិវឌ្ឍទៅជាជំងឺមហារីកដែលតម្រូវធ្វើការវះកាត់ជាបន្ទាន់ ហើយនឹងត្រូវចំណាយថវិការពី ៥ពាន់ ទៅ៦ពាន់ដុល្លារ ទើបអាចធ្វើការវះកាត់បាន។ ក្រុមការងាររបស់យើងសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកតាមជួយថែរក្សាលោកពូឲ្យរួចផុតពីជំងឺដ៍កាចសាហាវនេះ”៕

អានបន្ត

អាណោចអាធ័មណាស់ ! ពីរនាក់បងប្អូននាំគ្នាដើររើសខ្យងរអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលឲ្យស្លាប់យ៉ាងសង្វេគ….

ខេត្តរតនគិរី៖ ក្មេងប្រុសពីរនាក់បងប្អូន ដើររើសខ្យងនៅ​​មាត់ស្រះទឹក​​ក៏រអឹលជើង​ដោយខ្លួនឯង​ធ្លាក់ចូលលង់​ស្លាប់យ៉ាងអាណោច​អាធ័មបំផុត។ហេតុការ​ណ៍ក្មេងពីរ​នាក់លង់ទឹកស្លាប់​បានកើតឡើងនៅ​វេលាម៉ោងប្រហែល០០.៤២នាទីថ្ងៃទី១៩ខែ​តុលាឆ្នាំ២០១៩ ថ្ងៃត្រង់នៅចំណុច​ទឹកស្រះក្រោ​យផ្ទះរបស់ឈ្មោះ​ឆុនភារ៉ាខាង​ត្បូងសាលាឃំុឯក​ភាពចម្ងាយប្រហែល​៣០០ម៉ែត្រស្ថិតក្នុង​ភូមិប៉ាអរ ឃុំឯកភា,ស្រុកអូរជុំ,ខេត្តរតនគិរី។ ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹងថាក្មេងរង​គ្រោះមាន៖ទី១​-ឈ្មោះ​ ផេត ចិត្ត​ភេទប្រុសអាយុ​១២ឆ្នាំជនជាតិខ្មែរ។ទី២-ឈ្មោះ​ផេត យុត ភេទប្រុស,អាយុ៧ឆ្នាំជនជាតិខ្មែរទាំងពីរនាក់ជា​សិស្សមានទីលំនៅភូមិប៉ាអរ,ឃុំឯកភាព,ស្រុកអូរជំុ,ខេត្តរតនគិរី។ ប្រភពបន្តតាមការ​សន្និដ្ឋានរបស់​សមត្ថកិច្ចថា​ក្មេងៗទាំងពីរនាក់​បងប្អូនបាននាំគ្នាដើររើសខ្យង​តាម​មាត់ស្រះក្នុង​ខណៈនោះ​ក្មេងតូចជាប្អូន​​បានរអិលជើង​ធ្លាក់​ចូលក្នុង​ទឹកស្រះនោះមុន ហើយក្មេងរងគ្រោះជាបងឃើញដូនោះក៏ហក់លោតទៅ​ជួយរួចក៏លង់ទឹកស្លាប់ទាំង២នាក់តែម្តងទៅ។ ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំឯកភាពក៏បានចុះទៅពិនិត្យដល់កន្លែងកេីតហេតុ​រួចបាន​ចុះជួយរាវរក​ឃើញថាក្មេងៗពិតជាបានលង់ទឹក​ស្លាប់យ៉ាងពិតប្រាកដមែន។ ហើយកម្លាំងប៉ុស្តិ៍រដ្ឋបាល​ក៏បានធ្វេីលិខិតប្រគល់សាកសព​ឱ្យក្រុមគ្រួសា​រអាណាព្យាបាលយកទៅ​ធ្វេីបុណ្យតាមប្រពៃ​ណីផងដែរ៕

អានបន្ត

នារីស្រស់ស្អាតម្នាក់! ឆ្ងល់ថាទូរស័ព្ទiPhone11Pro Max មានកាម៉េរ៉ាដល់ទៅបីគ្រាប់តែហេតុអ្វីពេលថតប្រើតែកាម៉េរាអ៊ីចឹង ស្រាប់តែមានអ្នកតបថា…(មានវីដេអូ)

ក្រុមហ៊ុនទូរស័ព្ទAppleបានប្រកាសដាក់លក់ផ្លូវការនូវទូរស័ព្ទ ស៊េរីថ្មីមាន០៣ស៊េរីដូចជាiPhone 11,iPhone11 Pro និងiPhone 11 Pro Max ផ្ដល់ជម្រើសច្រើនដល់អ្នកប្រើប្រាស់ជាមួយ​នឹង​ការ​បំពាក់​កាមេរ៉ាបែបមុំចង្ក្រាន។ ក្នុងនោះផងដែរឃើញថាអ្នកនិយមប្រើប្រាស់ទូរស័ព្ទដៃទំនើបនិងផ្លាស់ប្តូរម៉ូតក៏បាននាំគ្នាប្តូរម៉ូតចាស់យកសេរីថ្មី បង្ហោះចូលបណ្តាញសង្គមហ្វេស​បុកព្រោងព្រាតដោយឡែកហាងលក់ទូរស័ព្ទដៃសេរីទំនើបក្នុងប្រទេសកម្ពុជា ក៏មានលក់ទូរស័ព្ទសេរីទំនើបខាងលើផងដែរក្នុងតម្លៃខ្ពស់និងដាក់ឲ្យអតិជនកម្ម៉ង់មុនផងដែរពេលចេញភ្លាមៗដំបូង។ ដោយឡែកគណនេយ្យហ្វេសបុកមួយឈ្មោះថាGech Gech បន្ទាប់ពីបានប្រើប្រាស់សេរីទូរស័ព្ទទំនើបនេះបានកើតចេញចម្ងល់ ដោយបានបង្ហោះវីដេអូចូលបណ្តាញសង្គមហ្វេសបុក ហើយត្រូវបានគេស៊ែរតៗគ្នានិងធ្វើការបញ្ចេញមតិជាច្រើនដោយម្ចាស់គណនេយ្យហ្វេសបុកខាងលើ បានឆ្ងល់ថា ទូរស័ព្ទIphoneសេរីទំនើបនេះ មានកាម៉េរ៉ាដល់ទៅបីគ្រាប់តែហេតុអ្វីពេលថតប្រើតែកាម៉េរាអ៊ីចឹង។

អានបន្ត

សូមប្រុងប្រយ័ត្ន ចោរឥលូវសាហាវណាស់ ! ជនសង្ស័យពីរនាក់បានគាស់ទូរដែកយកប្រាក់ជាង៥ម៉ឺនដុល្លារួចរត់គេចខ្លួនបាត់….

ក្រុងតាខ្មៅ៖ ករណីអំពើលួច(គាស់ទូរដែក)កើតហេតុ៖ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩វេលាម៉ោង០៤.២០នាទី នៅចំណុចរោងចក្រតម្បាញមួនតៃ,ភូមិព្រែកហូរលិច១,សង្កាត់ព្រែកហូរលិច១,ក្រុងតាខ្មៅ,ខេត្តកណ្តាល។ ជនរងគ្រោះ(តំណាងរោងចក្រ)៖-ឈ្មោះលឹម វិញ ភេទប្រុស,អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដេីមមាក់ក្លឿ,សង្កាត់ច្បារអំពៅ១,ខណ្ឌច្បារអំពៅ,រាជធានីភ្នំពេញ,មុខរបរ៖ប្រធានរដ្ឋបាលរោងចក្រ។ជនសង្ស័យ០២នាក់ភេទប្រុសមិនស្គាល់អត្តសញ្ញាណភេទប្រុស,អាយុប្រហែល៣០ជាងឆ្នាំ,ពាក់មួកកន្តឹប,ពណ៌ស,ពាក់ម៉ាស,ស្លៀកពាក់ឈុតប៉ារ៉ា(គេចខ្លួន)។ សំភារៈបាត់បង់៖-ប្រាក់ដុល្លា ចំនួន៥០.៥២៣ដុល្លាអាមេរិក។វត្ថុតាងចាប់យក៖ទូរដែកទំហំ៦០សង់ទីម៉ែត្រគុណ៥០សង់ទីម៉ែត្រចំនួន១-អាវយឺតមនុស្សស្រីដៃវែងចំនួន១៨អាវ-ម៉ាឡេតចំនួន១-ទួណឺវីសចំនួន១។ មុនពេលកេីតហេតុជនរងគ្រោះដែលជា តំណាងរោងចក្រនិងខាងគណនេយ្យបានទុកទូរដែកនៅ ក្នុងបន្ទប់ហេីយបានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅផ្ទះ។លុះដល់វេលាម៉ោង០៥.០៩នាទីពេលដែលឈ្មោះយូរ៉ាន់ជាបុគ្គលិកផ្នែកបេីកបរចូលទៅស្កែនមេដៃដេីម្បីបេីកឡានដឹកភ្ញៀវរបស់រោងចក្រស្រាប់តែឃេីញទូរដែកដែលទុកនៅក្នុងបន្ទប់គណនេយ្យត្រូវបានជនសង្ស័យយកចេញមកគាស់នៅមុខបន្ទប់គាត់ក៏បានដេីរទៅហៅជនជាតិចិនដែលស្នាក់នៅ ខាងក្រោយអគាររោងចក្រឲ្យមកមេីលនិងបានរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យឆែកមេីលតាមរយ:កាមេរ៉ាសុវត្ថិភាពឃេីញជនសង្ស័យ២នាក់ដែលមានភិនភាគដូចខាងលេីបានផ្លោះតាមរបងរោងចក្រផ្នែកខាងជេីងចូលទៅធ្វេីសកម្មភាពគាស់ទ្វារបន្ទប់អូសទូរដែកចេញមកមុខបន្ទប់ហេីយគាស់យកលុយរួចគេចខ្លួនបាត់តែម្តង។ ករណីនេះកម្លាំងជំនាញបច្ចេកទេសខេត្តនិងកម្លាំងជំនាញយុត្តិធម៌ក្រុងតាខ្មៅកំពុងបន្តធ្វេីការស្រាវជ្រាវតាមនីតិវិធី។

អានបន្ត