ព្រឺរោមណាស់! បុរស១ក្រុមកំពុងតែដើរៗក៍បានជួបនឹងផ្កាពណ៌សចម្លែកមួយ ហើយបានសម្រេចចិត្តទៅមើលផ្កានោះឲ្យជិតនិងចង់ប៉ះវាស្រាប់តែផ្កានោះ…(មានរូបភាពជាច្រើន)

ព្រឺរោមណាស់! បុរស១ក្រុមកំពុងតែដើរៗក៍បានជួបនឹងផ្កាពណ៌សចម្លែកមួយ ហើយបានសម្រេចចិត្តទៅមើលផ្កានោះឲ្យជិតនិងចង់ប៉ះវាស្រាប់តែផ្កានោះ…(មានរូបភាពជាច្រើន) បរទេស៖ ថ្ងៃមួយបុរសម្នាក់រួមជាមួយមិត្ដភក្ដិរបស់គាត់បានដើរលេងជាមួយអ្នកដើរកំសាន្តដ៏ទៃទៀតនៅព្រៃត្រូពិច។ នៅពេលដែលពួកគេកំពុងដើរពួកគេបានជួបនឹងផ្កាពណ៌សចម្លែកមួយ។ ការរកឃើញនេះបានបង្កើតឲ្យមានការចាប់យកចំណាប់អារម្មណ៍របស់អ្នកទស្សនាគ្រប់គ្នាដែលមិនដែលឃើញផ្កាបែបនេះពីមុនមកសោះ។ នៅលើការចង់ដឹងចង់ឃើញរបស់បុរសម្នាក់នេះបានសម្រេចចិត្តទៅមើលផ្កាយ៉ាងជិតស្និទ្ធ និងចង់បានប៉ះវា។គួរឱ្យភ្ញាក់ផ្អើលបន្ថែមទៀតភ្លាមៗនោះ នៅពេលផ្កាចម្លែកត្រូវបានប៉ះពួកវាចាប់ផ្តើមធ្វើចលនា ហើយធ្វើឱ្យបុរសនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយហៅមិត្តរបស់គាត់ឲ្យជួយ។ក្នុងរយៈពេលកន្លង មកផ្កាដែលនៅ តែមានចលនាបានចាប់ផ្តើមបង្ហាញខ្លួនជាធម្មតា។ បុរសនោះបានប្រាប់ថាវាមានស្លាបពណ៌ត្នោតងងឹតនៅលើកំពូល រីឯខ្នងមានពណ៌ប្រផេះ។ ផ្នែកទាបនៃរាងកាយរបស់បក្សីគឺស្លេកនិងពណ៌ប្រផេះបន្តិច។ តាមពិតវាជាបក្សីមួយដែលមានលក្ខណៈស្រដៀងនឹងសត្វខ្ញោក។ តើបងប្អូនដែលប្រទះនឹងសត្វនេះដែរ​ឫទេ?

អានបន្ត

សូមជួយស៊ែរបន្តផង ! អាណិតណាស់ ដោយសារជំងឺឆ្កួតជ្រូករើរឡើង បានប្រកាច់នៅក្នុងភ្នក់ភ្លើងបណ្ដាលឲ្យរលាកមួយចំហៀងខ្លួនដៃឆេះត្រូវការកាត់ដៃជាបន្ទាន់ សូមសប្បុរសជនមេត្តាជួយគាត់ផង​

យោងតាមប្រភពហ្វេសប៊ុកមួយដែលមានឈ្មោះ នារី ចិត្តធម៍ បានបង្ហោះនិងរៀបរាប់ពីទុក្ខលំបាករបស់ស្រីម្នាក់ឲ្យដឹងថា៖😭😭អាណិតគាត់ណាស់ម្ដាយឈឺនៅដេកពេទ្យលោកសង្ឃកូនទ្រាំជំងឺហើយនៅថ្ងៃមួយគាត់បានដាំបាយមានជំងឺនៅក្នុងខ្លួនគឺជំងឺឆ្កួតជ្រូកបានប្រកាច់នៅក្នុងភ្នក់ភ្លើងបណ្ដាលឱ្យរលាកមួយចំហៀងខ្លួនដៃឆេះត្រូវការកាត់ដៃជាបន្ទាន់ថ្ងៃនេះ🙏🙏🙏 សូមសប្បុរសជនមេត្តាជួយគាត់ផង​ពិតជាអាណិតអាសូរគាត់ខ្លាំងពេកហួសពីការអាណិត ព្រោះជីវភាពក្រកម្សត់លំបាកវេទនា ឥឡូវគាត់សម្រាកមន្ទីរពេទ្យលោកសង្ឃទាំងម្ដាយទាំងកូនម្ដាយស្លាប់មួយចំហៀងខ្លួនទាំងពីរ😭😭លេខអ្នកថែទាំជំងឺ0962078161 ABA : 000635152,Name: Nguon Raksmey

អានបន្ត

មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំង៦ នាក់ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ខេត្តកោះកុង៖ កាលពីថ្ងៃទី​១៤ខែតុលាឆ្នាំ​២០១៩​កម្លាំងការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​​បង្ក្រាបបានករណី​ជួញដូរនិងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន​ចំនួន១ករណី​នៅចំណុចភូមិ​ចាំយាម​,ឃុំប៉ាក់ខ្លង​,ស្រុក​​មណ្ឌលសីមា​,ឃាត់ខ្លួន​មុខសញ្ញាសង្ស័យ​បានចំនួន​៦នាក់​,ស្រី​៥​​នាក់​រួមមាន៖ ១-ឈ្មោះពិន​ ដានិត,ភេទ​ស្រី​អាយុ១៦ឆ្នាំ,ជន​ជាតិខ្មែរ​,មុខរបរបុគ្គលិ​ក​ខារ៉ាអូខេ​,មានទីលំនៅភូមិ-ឃុំកេីតហេ​តុខាងលេី​។ ២-ឈ្មោះឋាន​ ស្រីនុត​,ភេទស្រី​,អាយុ១៩ឆ្នាំ,ជនជាតិខ្មែរ,មុខរបរបុគ្គ​លិក​ខារ៉ាអូខេ,​​មានទីលំនៅភូមិ-ឃុំកេីត​ហេតុខាងលេី​។ ៣-ឈ្មោះចាន់​ ក្លឹង​ ភេទស្រី​,អាយុ​២៤ឆ្នាំ,ជនជាតិខ្មែរ មុខរបរ,បុគ្គលិក​ខារ៉ាអូខេ​​,មានទីលំ​នៅភូមិ-ឃុំកេីតហេ​តុខាងលេី​។ ៤-ឈ្មោះសាន​ រស្មី​ ភេទស្រី​,អាយុ២៩ឆ្នាំ,ជនជាតិខ្មែរ,មុខរបរ​បុគ្គលិក​ខារ៉ាអូខេ​​ មានទីលំ​នៅភូមិ-ឃុំកេីតហេ​តុខាងលេី​។ ៥-ឈ្មោះសាន​ សុគុណ​រដ្ឋ​​ ភេទស្រី​,អាយុ២៧ឆ្នាំ,ជនជាតិខ្មែរ,មុខរបរបុគ្គលិក​ខារ៉ាអូខេ​​,មានទីលំនៅ ភូមិ-ឃុំកេីតហេ​តុខាងលេី​។ ៦-ឈ្មោះ​សៀន​ សារ៉ុន,ភេទប្រុស​​,អាយុ២១ឆ្នាំ,ជនជាតិខ្មែរ,មុខរប​រលក់ត្រី,​​មានទីលំនៅភូមិ-ឃុំកេីតហេ​តុខាងលេី​។ដកហូតវត្ថុតា​ងបាន៖

អានបន្ត

ប៉ូលីសនឹងធ្វើ​កោសល្យវិច័យ! ​ទាក់ទងនឹងការស្លាប់របស់​Sulli ក្រោយ​​ពីបានសហការជាមួយក្រុម​គ្រួសាររបស់នាងផ្ទាល់…​

ប៉ូលីសនឹងធ្វើ​កោសល្យវិច័យ!ទាក់ទងនឹងការស្លាប់របស់​Sulli ក្រោយ​​ពីបានសហការជាមួយក្រុម​គ្រួសាររបស់នាងផ្ទាល់…​ កូរ៉េ៖ ដូចដែលមានសេចក្ដីរាយការណ៍ឱ្យដឹងពីកាលពីថ្ងៃទី១៤ខែតុលានេះថាអតីតសមាជិកក្រុមf(x)បានស្លាប់ នៅក្នុង​ផ្ទះ​ល្វែង​របស់​នាង​ដោយ​ការ​ចងក​សម្លាប់ខ្លួន។ ទោះបីជានាងត្រូវ​បាន​អ្នកគ្រប់គ្រង​របស់នាង​ប្រទះឃើញ​ស្លាប់នៅ​ក្នុង​ផ្ទះជាន់ទី២ក៏ដោយ ក៏​មូលហេតុ​ពិតប្រាកដ​នៃការ​ស្លាប់​របស់នាង នៅ​មិនទាន់​ត្រូវបាន​គេដឹងច្បាស់​​នៅឡើយទេ។ លុះមកដល់​នៅព្រឹកថ្ងៃទី១៥ខែតុលានេះផងដែរ ប៉ូលីសប៉ុស្ដិ៍Seongnam.Sujeongបានបង្ហាញថា ពួកគេកំពុងត្រៀមនឹង​ធ្វើ​កោសល្យ​វិច័យ​​ក្នុងករណី​នៃការស្លាប់​ដែល​មិនបានព្រៀងទុកនេះ ដោយមានការ​យល់ព្រមនិងសហការ​​ពីក្រុម​គ្រួសាររបស់Sulliផ្ទាល់​ផងដែរ។ ក្រឡេក​មកមើលភ្នាក់ងាររបស់SM Entertainmentវិញ ក៏បានចេញ​សេចក្ដីប្រកាសដែរថាពិធីបុណ្យសព​របស់Sulli នឹងធ្វើ​ឡើង​ជាលក្ខណៈ​​ឯកជន​​​តាមការស្នើសុំ​របស់ក្រុម​គ្រួសារនាង ប៉ុន្តែកម្រងអនុស្សាវរីយ៍​មួយចំនួន​នឹងត្រូវបានរៀបចំ​សម្រាប់​អ្នក​គាំទ្រ​​គោរព​វិញ្ញាណក្ខន្ធ៕

អានបន្ត

ព្រឺក្បាល! បុរសម្នាក់ចូលទៅចាប់ស្តេចពស់វែកមួយក្បាលប្រវែងជាង៤ម៉ែត្រ ដោយឆៅៗដោយដៃទទេតែម្តង…(មានវីដេអូស្ដែងៗ))

ស្តេចពស់វែកមួយក្បាលប្រវែងជាង៤ម៉ែត្រត្រូវបានបុរសម្នាក់ចូលទៅចាប់ឆៅៗដោយដៃទទេតែម្តង ខណៈសត្វពស់នោះព្យាយាមវារចេញពីក្នុងលូទឹកមួយកន្លែងនៅក្នុងខេត្តក្រាបប៊ីភាគខាងត្បូងប្រទេសថៃ។ បុរសជាអ្នកចាប់ពស់មួយក្បាលមានឈ្មោះថាKritkamon Kanghae អាយុ២៦ឆ្នាំមានការងារជាអ្នកជួយសង្គ្រោះបន្ទាន់របស់អាជ្ញាធរថៃ ដែលជាធម្មតាតួនាទីរបស់គាត់គឺត្រូវចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាននូវកិច្ចការបន្ទាន់មួយចំនួនទាក់ទងនឹងបញ្ហាសុវត្ថិភាពរបស់ពួកគេ។ បើតាមអ្នកចាប់ពស់រូបនេះមានឲ្យដឹងថា សត្វពស់មួយក្បាលនេះមានទម្ងន់១៥គីឡូក្រាមគឺជាសត្វពស់ធំបំផុតដែលពួកគេបានជួបប្រទះ ហើយសម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវពស់ប្រភេទនេះចឹកអាចប្រឈមនឹងការបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លី ប្រសិនបើពួកគេមិនបានទៅចាក់ថ្នាំការពារពិសពស់បានទាន់ពេលវេលានោះទេ។ យ៉ាង​ណាក្តី មួយថ្ងៃក្រោយពេលចាប់សត្វពស់មួយក្បាលនេះបាន វាត្រូវបានគេយកទៅប្រលែងនៅក្នុងព្រៃមួយឆ្ងាយពីតំបន់ប្រជាពលរដ្ឋរស់នៅ។ សូមបញ្ជាក់ជូនថា ក្នុងរដូវមានទឹកជំនន់សត្វពស់ជាច្រើនប្រភេទបាននាំគ្មាវារចេញពីលូចូលទៅកាន់តំបន់ឬផ្ទះប្រជាពលរដ្ឋរស់នៅ តួយ៉ាងនៅក្នុងក្រុងបាងកកបញ្ហាសត្វពស់ថ្លាន់វារចូលទៅសម្ងំនៅក្នុងផ្ទះ ឬបន្ទប់ទឹក បានក្លាយជាបញ្ហាសង្គមមួយសម្រាប់ប្រជាពលរដ្ឋមួយចំនួនផងដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃការចាប់ស្តេចពស់វែកដូចក្នុងវីដេអូខាងក្រោមនេះ៖ ប្រភព៖

អានបន្ត

ជួយចែករំលែកតគ្នាផង ! រូបសំណាក​លោកវេជ្ជ​បណ្ឌិត​ Beat Richner ​ស្ថាបនិកមន្ទីរ​ពេទ្យ​គន្ធបុប្ផា​ រចនា​ឡេីងរួចរាល់ហើយដោយនិស្សិតផ្នែកចម្លាក់….

ភ្នំពេញ៖ រូបសំណាក​​លោកវេជ្ជ​បណ្ឌិត​ Beat Richnerបិតា​ស្ថាប​និកមន្ទីរ​ពេទ្យ​​គន្ធបុប្ផា ដែលជា​ស្នាដៃបញ្ចប់ឆ្នាំ​របស់និស្សិតផ្នែក​​ចម្លាក់នៃ​សាកលវិទ្យាល័យភូមិន្ទ​វិចិត្រសិល្បៈ ត្រូវបានយក​មកតម្កល់នៅក្នុង​បរិវេណសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ឬសាលារចនា នៅព្រឹកថ្ងៃទី១៨​ខែតុលាឆ្នាំ២០១៩។ រូបសំណាកនេះស្ថិតនៅក្នុងប្រធានបទ​“វីរៈបុរសមនុស្សធម៌”​ជាស្នាដៃរបស់​លោកឈិន​ ពិសិដ្ឋ​ លោកព្រិច​ ពៅ ជាក្រុមបេក្ខជ​នការពារនិក្ខេបទ​ ថ្នាក់​បរិញ្ញាបត្រ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ជំនាន់​ទី​២៦​ផ្នែក​ចម្លាក់​។ ដោយគណនី​ហ្វេសប៊ុកឈ្មោះ Visal SK បានសរសេររៀបរាប់ថា៖“ទីបំផុត​រូបសំណាករបស់គាត់​ត្រូវបានធ្វើឡើងរួចរាល់​ហើយនេះជា​ស្នាដៃរបស់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈធ្វើឡើងដើម្បីបញ្ចប់ស្នាដៃ​ថ្នាក់បរិញ្ញាបត្រផ្នែកចម្លាក់”។ សូមបញ្ជាក់ថា​លោកវេជ្ជបណ្ឌិត Beat Richner

អានបន្ត

ភ្ញាក់ផ្អើលយ៉ាងខ្លាំង! ស្ត្រីម្នាក់ត្រូវមហាជនថាថតរូបភាពពត់ពែនរាងដូច<កីយ៍ណ>បឹងលំកុដ…

ខេត្តរតនគិរី÷ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ត្រីម្នាក់ក្នុងចំនោមស្ត្រីជាច្រើនអ្នកដែលបានមកទស្សនានៅតំបន់ទេសចរណ៍ធម្មជាតិ បឹងលំកុដបានថតរូបភាពដែលមានកាយវិកាពត់ពែនខុសផ្លែកពីរនារីដ៏ទ័យទៀត ដែលធ្វើអោយមហាជនជាច្រើនដែលមកទស្សន៍កំសាន្តជាច្រើនលាន់មាត់និយាយថា រូបនាងប្រៀបដូច(កីយ៍ណ)បឹងលំកុដ។ ពាក់ព័ន្ធការលើកឡើងបែបនេះបន្ទាប់ពីរនារីរូបស្រស់ខាងលើនេះ បានថតរូបភាពនៅចំពីមុខស្លាកយ៉ីហោបឹងរម្យនីយដ្ឋានបឹងលំកុដខាងលើនេះ។ ហើយបឹងដ៏ស្រស់ស្អាត់មួយនេះត្រូវគេបញ្ជាក់ថា គឺជាបឹងធម្មជាតិដែលមានទីតាំងស្ថិតនៅក្នុង ភូមិសមុត្រសេដាឃុំសមុត្រក្រោមស្រុកលំផាត់ខេត្តរតនគិរី។ ជាក់ស្តែងហេតុការណ៍ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនេះបានផ្ទុះឡើង កាលពីរសៀលថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩នេះ៕ ប្រភព៖ ប៊ីអិនអិន/ប៉ុស្ដិ៍ញ៉ូវ TV

អានបន្ត

(មានវីដេអូ) បែកធ្លាយទៀតហើយ ! ចៅអធិការវត្តកំហូចមួយអង្គ ឆាន់ស្រីម្ដងបីនាក់ផ្ញើលុយអោយ ដើម្បីអោយស្រីថតស្រាតឲ្យមើល

ហ្វេសប៊ុក៖ កាលពីពេលថ្មីនេះមា​នគណនីយហ្វេសប៊ុកមួយ​ដែលមានឈ្មោះ​ថា៖ Hok Naveបានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ បែកធ្លាយទៀតហើយញាតិ​ញោមអើយសាហាវ​ពេកសឹងតែមិនហ៊ានផុសអាចោរថង់យាមឆាន់ស្រីម្ដងបីនាក់អោយស្រីថតប្រដាប់ភេទអោយមើលផ្ញើលុយអោយស្រី ញ៉ែស្រីបង្ខំស្រីសម្ដីផ្អែមហើយ​នៅមានស្រីច្រើននាក់ទៀត​ដែលមិនទាន់បានផុស។ ជាក់ស្តែងគណនីយហ្វេសប៊ុកឈ្មោះ៖ តោវត្ត ស្ដុកប្រវឹក ដែលត្រូវបានជន​មិនស្គាល់មុខយក​គណនីយ​មកធ្វើកា​រថតជាវីដេអូនៅ​​លើកញ្ចក់​ទូរស័ព្ទនៅក្នុងសារMessengers មានការបែកធ្លា​យរឿងអាស្រូវដោយ​មាន​ការឆាត​ស៊ិចនៅលើការឆ្លងឆ្លើយ​ដែលបណ្ដាលឲ្យមា​ន​ការភ្ញាក់ផ្អើល​នៅលើ​បណ្ដាញ​សង្គមនិងចាត់ទុកថាជា​ទង្វើ​បំផ្លាញ​សាសនា​​ដ៏គួរឲ្យស្អប់​ខ្ពើមខ្លាំងបំផុតព្រោះ​ទង្វើទាំងនេះ​គឺជា​​ទង្វើរដែល​​ប្រាស់​ចាក​​​ពីធម៍និងវិន័យ​របស់​ព្រះ​សាម្មាសាពុទ្ធនិងអ្នកបួសនិង​ធ្វើឲ្យតម្លៃ​ព្រះពុទ្ធ​សាសនា​​អាប់អោន។ ចង់ជ្រាបច្បាស់​សូមទស្សនាវិដេអូខាងក្រោម៖

អានបន្ត

ម៉ូតូកង់បីបើកលឿនពេក គេចពីរថយន្តឆ្លងផ្លូវ ជ្រុលទៅបុកក្បាលនាគ ក្រឡាប់រងរបួសធ្ងន់…

ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង​ដឹកក្រណាត់​ប្រញ៉ាប់បើកបោះ​ពួយល្បឿនលឿនវ៉ាក់​អើជាមួយរថយន្ត​កំពុងឆ្លងផ្លូវគេច​ជ្រុលទៅបុកក្បាលនាគ​ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ រងរបួសបែកប្រអប់​ជើងស្តាំធ្ងន់ក្បាល​នាគប៉ើងវៀចខុសទម្រង់​ដើមកាលពីវេលាម៉ោង៧​និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវសហ​ព័ន្ធរុស្សីភូមិព្រៃជីសាក់,សង្កាត់ចោម​ចៅ៣,ខណ្ឌពោធិសែន​ជ័យ។ តាមប្រភពអ្នក​ឃើញហេតុការណ៍បាន​ឲ្យដឹងថាមុនកើត​ហេតុម៉ូតូកង់បីខាងលើ​ពណ៌សពាក់ស្លាកលេខ​កំពង់ចាម1U-4920 ដឹកក្រណាត់បើក​បរដោយបុរសម្នាក់ បើកល្បឿនលឿនពីលិច​ទៅកើតលុះដល់ចំណុច​កើតហេតុវ៉ាក់អើជាមួយរថ​យន្តធន់ធំមួយគ្រឿងបើក​ស្របទិសកំពុងបើកឆ្លងផ្លូវបែជាម៉ូតូកង់បីព្យាយាមគេចឆ្វេងជ្រុលផុតពីកន្ទុយរថយន្តក៏ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ ប៉ើងកបាលនាគខុសទម្រង់ដើមកង់បីក្រឡាប់ផ្ងារជើងរងរបួសអ្នកបើកបរធ្ងន់បែកប្រអប់ជើងស្តាំ។ក្រោយកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានសាច់ញាតិមកដឹកយកទៅពេទ្យដោយខ្លួនឯងចំណែកម៉ូតូកង់បីរងខូចខាត រួញមួយកំណាត់មុខនគរបាលចុះទៅពិនិត្យនិងយកម៉ូតូកង់បីទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន៕

អានបន្ត

អាសូរណាស់ ! សត្វប្រើសមួយក្បាលរត់ចូលភូមិ មិនទាន់បានប៉ុន្មានផងបែរជា….

ខេត្តព្រះវិហារ៖ កាលពីវេលា​ម៉ោង១និង​៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៩ មានករណី​សត្វប្រើស​បានរត់ចូល​ភូមិបុះធំ,ឃុំប្រ​មេរ,ស្រុកត្បែង​មានជ័យ ដោយមានរបួសចំ.កមកដេក​ក្រោមគុម្ពឬស្សី ដោយមានកម្លាំង​ប៉ុស្តិ៍និងកម្លាំងអធិការដ្ឋាន​បានការពារនៅ​បរិវេណជុំវិញ​នោះយ៉ាង​ម៉ឺងមាត់​ដោយពុំអនុញ្ញាតឲ្យប្រជា​ពលរដ្ឋចូលទៅ​ចោមរោមឡើយ។ ដោយមានរបួសស្រាប់​ប្រើសនោះក៏បាន​ដាច់ខ្សល់ងាប់ នៅវេលាម៉ោង​២និង០០នាទីរសៀល៕

អានបន្ត