រន្ធត់ណាស់! ឆេះរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យលោកសង្ឃ​ បណ្តាលឲ្យរងរបួសម្នាក់​និងខូតខាតរថយន្ត​ ០៣គ្រឿង​…(មានវីដេអូ)

រន្ធត់ណាស់!ឆេះរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យលោកសង្ឃ​ បណ្តាលឲ្យរងរបួសម្នាក់​និងខូតខាតរថយន្ត​០៣គ្រឿង​…(មានវីដេអូ) ភ្នំពេញ​៖​ នៅថ្ងៃទី១៥​ខែតុលា​ឆ្នាំ​២០១៩​វេលាម៉ោង​១៦:៣០នាទី មានករណីឆេះរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យលោកសង្ឃ​ បណ្តាលមកពីការដូរធុងអុកសុីសែន​ ដើម្បីយកអ្នកជំងឺចេញទៅតាមខេត្ត​នៅទីតាំងអាគារមន្ទីរពេទ្យព្រះកុសុមៈ​ ស្ថិតនៅផ្លូវ១៥០​ក្រុម៣៦​ភូមិ១២​សង្កាត់ទឹកល្អក់២​ ខណ្ទទួលគោក។ ករណីនេះ​សមត្ថកិច្ចពន្លត់អគ្គីភ័យ​បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន​០២ឡាន និងបំពង់ពន្លត់អគ្គីភ័យអស់ចំនួន​០៧បំពង់ទើបរលត់ទាំងស្រុង​ នៅវេលាម៉ោង​១៧:២០នាទី។ ក្នុងករណីនេះ​បណ្តាលអោយមានមនុស្សរងរបួសចំនួន​០១នាក់ និងខូចខាតរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យអស់ចំនួន​ ០៣គ្រឿង៕

អានបន្ត

ខ្លោចចិត្ត! បងស្រីម្នាក់រៀបរាប់ទាំងទឹកភ្នែកថា កូនខ្ញុំគ្រុនក្ដៅធម្មតាមិនទាន់ដឹងថាឈឺអីផងចាក់យកៗដាក់សេរ៉ូម២ប្លោក ដល់ពេលដល់ដំណាក់កាលទៅពេទ្យថ្មីគេថាថ្លើមកូនខ្ញុំខ្ទិចជួយលែងបានទៅហើយដោយសារ..

ខ្លោចចិត្ត! បងស្រីម្នាក់រៀបរាប់ទាំងទឹកភ្នែកថាកូនខ្ញុំគ្រុនក្ដៅធម្មតាមិនទាន់ដឹងថាឈឺអីផងចាក់យកៗដាក់សេរ៉ូម២ប្លោក ដល់ពេលដល់ដំណាក់កាលទៅពេទ្យថ្មីគេថាថ្លើមកូនខ្ញុំខ្ទិចជួយលែងបានទៅហើយដោយសារ.. ដោយយោងតាមគណនីហ្វេបុករបស់បងស្រីម្នាក់ដែលមានឈ្មោះលី សូនីដាបានធ្វើការបង្ហោះសារដោយទួញសោករៀបរាប់កាលពីថ្ងៃម្សិលមិញទី១៤ ខែតុលាឆ្នាំ២០១៩ថាកូនខ្ញុំគ្រុនក្ដៅធម្មតា ក្ដីសលាញ់បារម្មណ៍ខ្លាំងនាំទៅពេទ្យធំខេត្តបាត់ដំបង មិនទាន់ដឹងថាឈឺអីផងចាក់យកៗដាក់សេរ៉ូមបាន២កប្លោកក៏ដោះចេញកូនខ្ញុំប្រកាន់ថាមិនអីទេ យ៉ាប់ខ្លាំងសុំចេញមិនអោយចេញបោះសំដីថាមិនទាន់ដល់ដំកាល តែដល់ពេលដល់ដំណាក់កាលទៅពេទ្យសៀមរាបថ្លើមកូនខ្ញុំខ្ទិចជួយលែងបានទៅហើយ។ ឈឺចាប់ណាស់បានត្រឹមឈរមើលកូនដាច់ខ្យល់ស្លាប់តែជួយអីមិនបាន។ អាពួកមនុស្សគ្មានបេះដូងកូនប្រុសរបស់ខ្ញុំគួអោយសំលាញ់ណាស់ តែពួកឯងសម្លាប់កូនខ្ញុំព្រោះតែលុយថ្ងៃណាមួយឯងនិងយល់ថាបេះដូងជាម្ដាយឈរមើលកូនវេទនារហូតដល់ស្លាប់អារម្មណ៍វាបែបណា. កូនខ្ញុំស្លាប់ដោយសារថ្នាំងលើសកំរិតមិនមែនដោយសារជំងឺទេហើយសូមផ្ដាំអ្នកណាដែលមានកូនឈឺ ទោះស្រាលរឺធ្ងន់ប្រយាប់ទៅពេទ្យគន្ធះបុប្ផាទៅ ពេទ្យគេល្អមើលកូនយើងឌិតដល់ណាស់តែស្ដាយកូនម្ដាយយឺតពេលហើយ។ ចុងក្រោយកំចូលអោយសោះបាត់ដំបង បាត់បង់កូនមួយរៀងចាលពេញមួយជីវិតពេទ្យបាត់ដំបង។ ខ្នាញ់ណាស់យើងដេញសួថាកូនញុមកើតអីឆ្លើយមកថា សួធ្វើអីបើដឹងហើយយកទៅព្យាបាលខ្លួនឯងមែន?អាថោកទាបម្ដងចុះមិនដែលជេអ្នកណាទេ។

អានបន្ត

ពិតជាមានន័យណាស់! ឧបសគ្គ៥ឆ្នាំ១០ខែមកនេះរាប់មិនអស់ទេ វាមិនងាយនោះទេទម្រាំមានថ្ងៃនេះអរគុណសម្រាប់គ្រប់យ៉ាង បងសម្លាញ់…

ពិតជាមានន័យណាស់!ឧបសគ្គ៥ឆ្នាំ១០ខែមកនេះរាប់មិនអស់ទេ វាមិនងាយនោះទេទម្រាំមានថ្ងៃនេះអរគុណសម្រាប់គ្រប់យ៉ាងបងសម្លាញ់… ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រហែលជាស្គាល់ហើយ ពាក្យថាស្នេហាគឺមានន័យខ្លាំងណាស់ដោយក្នុងន័យស្នេហានោះគឺមានគ្រប់រស់ជាតិ ទាំងប្រៃ.ជូរ.ចត់.ផ្អែមនិងសាបដូច្នេះស្នេហាគឺពិបាកនឹងស្មានខ្លាំងណាស់។ ស្នេហាដែលឈឺចាប់ខ្លាំងបំផុតនិងមិនអាចបំភ្លេចបាននោះគឺជាស្នេហាគ្រាដំបូងនៃមនុស្សស្រីប្រុសដែលទើបនឹងពេញវ័យហើយចាប់ផ្តើមមានស្នេហា។ យ៉ាងណាមិញប្រិយមិត្ដរួមជាមួយមិត្ដៗយុវវ័យ ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រាកដជាធ្លាប់មានស្នេហា មួយដ៏ផ្អែមល្ហែមកាលពីមុនរួចមកហើយ ដែលក្នុងអំឡុងពេលនេះ ក៏មានអ្នកខ្លះកំពុងតែស្រលាញ់គ្នាយ៉ាងមានក្ដីសុខ ហើយអ្នកខ្លះទៀតក៏កំពុងតែខូតចិត្ដចំពោះគូរស្នេហ៏របស់ខ្លួនផងដែរ។ ជាក់ស្តែងស្រាប់តែកាលពីពេលថ្មីថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រហ្វេសប៊ុកនារីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះDavy Davyបានបង្ហោះទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យរបស់ខ្លួននិងបានភ្ជាប់សារដ៏ចាក់ដោតមួយឃ្លាថា៖ ឧបសគ្គ៥ឆ្នាំ១០ខែមកនេះរាប់មិនអស់ទេ វាមិនងាយនោះទេទម្រាំមានថ្ងៃនេះអរគុណសម្រាប់គ្រប់យ៉ាង បងសម្លាញ់ថ្ងៃ២៧ខែមករាឆ្នាំ២០១៩មកដល់ថ្ងៃនេះថ្ងៃ១០ខែតុលាឆ្នាំ២០១៩៕

អានបន្ត

ជូនពរឲ្យកម្ពុជាទទួលបានជ័យជំនះ ! នេះជាជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតកម្ពុជា-អ៉ីរ៉ាក់

ភ្នំពេញ៖ បងប្អូនបានជ្រាប​ហើយថាលោកKeisuke Hondaជាអតីតកីទ្បាក​រជម្រើសជាតិជប៉ុននឹងជា​កីទ្បាករលំដាប់ពិភព​លោកម្នាក់។ លោកបា​នក្លាយជាអ្នកចាត់ការទូទៅនិងគ្រូប​ង្វិក​ជម្រើសជាតិកម្ពុជា​កាលពីឆ្នាំ២០១៨ ដោយលោកមិន​​ទទួលយកប្រាក់កម្រៃទ្បើយ។ ចាប់តាំងពីគាត់ក្លាយ​ជាអ្នកចាត់ការទូទៅនិងគ្រូបង្វិកជម្រើស​ជាតិកម្ពុជាមកមានការផ្លាស់ប្តូរច្រើន។ ដោយឡែកកាលពីសប្ដាហ៍​មុនបងប្អូនបាន​ជ្រាបច្បាស់ហើយដោយ​ជម្រើសជាតិកម្ពុជាបានបរាជ័យ​យ៉ាងធ្ងន់ក្រោមថ្វីជើងជម្រើសជាតិ​អ៊ីរ៉ង់ដោយលទ្ធផល ១៤-០។ ជាក់ស្ដែងនៅល្ងាចនេះ​កម្ពុជានឹងបើកកីឡាដ្ឋានជាតិ​អូឡាំពិចទទួលស្វាគមន៍ក្រុមជ​ម្រើសអ៊ីរ៉ាក់នៅ​វេលាម៉ោង ៦:៣០នាទីល្ងាចនេះ។ សូមបងប្អូនចូលរួម​ជួយគាំទ្រក្រុម​ជម្រើសជាតិ​យើងទាំង​អស់គ្នា។

អានបន្ត

មិនសរសើរមិនបាន! ឱកសុគន្ធកញ្ញា ទោះជិតគ្រប់ខែក្តីតែសម្រស់របស់អ្នកនាង នៅតែស្អាតក្មេងជាងវ័យដដែល…

ទោះបីជាកំពុងតែពរពោះកូនក្នុងផ្ទៃបែបណាក្តី ក៏ប៉ុន្តែតារាស្រីអ្នកនាងឱកសុគន្ធកញ្ញានៅតែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ ខណៈពោះកាន់តែធំឡើង តែនាងនៅតែចេញទៅធ្វើគណកម្មការX Factorយ៉ាងរលូននិងរឹងមាំយ៉ាងខ្លាំង។ ត្រូវបានមហាជនសរសើរគ្រប់គ្នាថារាល់ការតែងខ្លួនរបស់តារាចម្រៀងស្រី អ្នកនាងឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកX Factor ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រាល់ការតែងខ្លួនរបស់នាងតែងតែស្អាត បែបថ្លៃថ្នូរគួរឲ្យសរសើរស្ទើតែគ្រប់ឈុតមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែស្ទាយ៍សក់ក៏លេងមិនឲ្យជាន់គ្នាដដែលៗនោះដែរ។ ជាមួយគ្នានេះដែរតារាស្រីរូបនេះតែងតែទទួលបានការកោតសរសើរ ជាមួយនឹងការតែងខ្លួនរបស់នាងដែលតែងតែស្អាតជានិច្ច ទោះកំពុងពរពោះកូនក្នុងផ្ទៃយ៉ាងណាក្តី។ យ៉ាងណាមិញពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងស្រីអ្នកនាងឱក សុគន្ធកញ្ញា

អានបន្ត

សូមជួយស៊ែរលើកទឹកចិត្តកីឡាករយើងផង ! ជូនពរឲ្យក្រុមគោព្រៃកម្ពុជាទទួលបានជ័យជំនេះនៅល្ងាចនេះ ដែលត្រូវបើកទ្វារទទួលក្រុមភ្ញៀវជម្រើសជាតិអ៉ីរ៉ាក់

ភ្នំពេញ៖ បងប្អូនបានជ្រាប​ហើយថាលោកKeisuke Hondaជាអតីតកីទ្បាក​រជម្រើសជាតិជប៉ុននឹងជា​កីទ្បាករលំដាប់ពិភព​លោកម្នាក់។ លោកបា​នក្លាយជាអ្នកចាត់ការទូទៅនិងគ្រូប​ង្វិក​ជម្រើសជាតិកម្ពុជា​កាលពីឆ្នាំ២០១៨ ដោយលោកមិន​​ទទួលយកប្រាក់កម្រៃទ្បើយ។ ចាប់តាំងពីគាត់ក្លាយ​ជាអ្នកចាត់ការទូទៅនិងគ្រូបង្វិកជម្រើស​ជាតិកម្ពុជាមកមានការផ្លាស់ប្តូរច្រើន។ ដោយឡែកកាលពីសប្ដាហ៍​មុនបងប្អូនបាន​ជ្រាបច្បាស់ហើយដោយ​ជម្រើសជាតិកម្ពុជាបានបរាជ័យ​យ៉ាងធ្ងន់ក្រោមថ្វីជើងជម្រើសជាតិ​អ៊ីរ៉ង់ដោយលទ្ធផល ១៤-០។ ជាក់ស្ដែងនៅល្ងាចនេះ​កម្ពុជានឹងបើកកីឡាដ្ឋានជាតិ​អូឡាំពិចទទួលស្វាគមន៍ក្រុមជ​ម្រើសអ៊ីរ៉ាក់នៅ​វេលាម៉ោង ៦:៣០នាទីល្ងាចនេះ។ សូមបងប្អូនចូលរួម​ជួយគាំទ្រក្រុម​ជម្រើសជាតិ​យើងទាំង​អស់គ្នា។

អានបន្ត

ជួយស៊ែរបន្តផង ! កម្របានឃើញណាស់នេះជារូបថតដំបូងបង្អស់នៃប្រាសាទអង្គរវត្តកម្ពុជាកាលពី១៥១ឆ្នាំមុន…

ពិតជាកម្របានឃើញ​ណាស់នូវទិដ្ឋភាពដ៏​អស្ចារ្យនៃប្រាង្គប្រាសាទ​អង្គរវត្តសម័យបុរាណ​កាលដែលថតដោយជាងថតរូបអាជីពជនជាតិបារាំង។ បើគិតទៅរូបភាពនេះមានអាយុកាល​១៥១ឆ្នាំ​ហើយ។យោងតាម​ហ្វេស​ប៊ុកឈ្មោះ SPKT LIV បាន​សរសេររៀបរាប់ថា៖ «នេះគឺជារូបថតដំបូងបង្អស់នៃប្រាសាទអង្គរវត្ត កម្ពុជាដែលថត​កាលពី១៥១ឆ្នាំ​មុន ដោយជាងថតរូប​អាជីពជនជាតិ​បារាំងឈ្មោះ អាមីល ជីសែល ក្នុងគ.ស ១៨៦៦(មុនឆ្នាំ១៨៦៦មានតែរូបគំនូរព្រាងដោយដៃ)»៕ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

អានបន្ត

សូមជួយស៊ែរម្នាក់១ផង! អាណិតគាត់ណាស់! តារាសម្តែងជើងចាស់ អ្នកនាងផល្លារ ស្រក់ទឹកភ្នែកក្រោយគ្មានប្រាក់បង់ថ្លៃផ្ទះ ហើយត្រូវម្ចាស់ផ្ទះដេញមិនឲ្យចូលផ្ទះ…(មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះតារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពនិយមសម្តែងរឿងកុនអប់រំនានា បានបង្ហាញស្ថានភាពដ៏ក្តុកក្តួលនាពេលបច្ចុប្បន្ន ដែលកំពុងតែខ្វះខាតជីវភាពខ្លាំង គ្មានប្រាក់សូម្បីតែបង់ផ្ទះគេប្រចាំខែ។ នៅក្នុងនោះដែរតារាសម្តែង អ្នកនាងផល្លារបានធ្វើការរៀបរាប់ទាំងទឹកភ្នែកខណៈពេលដែលបច្ចុប្បន្ននេះជីវភាពរបស់ខ្លួនកំពុងតែពិបាកខ្លាំង ខ្វះខាតទាំងលុយ រីឯជំងឺក៏កំពុងតែចូលមកក្នុងខ្លួន។ តាមរយៈវីដេអូតារាស្រីរូបនេះ បានធ្វើការរៀបរាប់បន្ថែមថាសម្រាប់ការជួលផ្ទះក៏គ្មានប្រាក់ឲ្យគេ ដែលធ្វើឲ្យម្ចាស់ផ្ទះបិទទ្វារចាក់សោរលែងឲ្យចូល និងរស់នៅទៀត ខណៈពេលដែលពួកគាត់កំពុងតែខ្វះខាតខ្លាំងមានតែលើកម្រាមដៃ១០សុំការជួយពីមហាជនប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរបណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្ត ដែលមិននឹកស្មានថាតារាស្រីរូបនេះមានជីវិតឡូយឆាយ សប្បាយតែនៅក្នុងរឿងតែធាតុពិតគាត់កំពុងតែជួបការលំបាកខ្លាំងបែបនេះ៕

អានបន្ត

ពិរោះណាស់ជួយស៊ែរម្នាក់មួយផង! ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ទ្រង់បានបន្សល់ទុកនៅស្នាដៃ នៅការតែងនិពន្ធបទចម្រៀងមួយបទដែលមានចំណងជើង«លាហើយកម្ពុជា»មុនព្រះអង្គ…(មានវីដេអូ)

ពិរោះណាស់ជួយស៊ែរម្នាក់មួយផង!ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ទ្រង់បានបន្សល់ទុកនៅស្នាដៃនៅការតែងនិពន្ធបទចម្រៀងមួយបទដែលមានចំណងជើង«លាហើយកម្ពុជា»មុនព្រះអង្គ…(មានវីដេអូ) ភ្នំពេញ៖ មហាជនជាច្រើនប្រហែលជាជ្រាបដឹងហើយថាព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ(ព្រះបរមរតនកោដ្ឋ)ព្រះអង្គប្រសូតនៅថ្ងៃអង្គារ១១កើតខែកត្តិកឆ្នាំចចត្វាស័កព.ស២៤៥៦ ត្រូវនឹងថ្ងៃទី៣១ខែតុលាឆ្នាំ១៩២២នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកនាថ្ងៃ១៥ខែតុលាឆ្នាំ២០១៩នេះគឺជាខួប៧ឆ្នាំនៃការគោរពព្រះវិញ្ញាណក្ខន្ធនៃព្រះមហាវិរក្សត្រសម្តេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋយាងសោយទីព្រះវង្គតថ្ងៃ១៥ខែតុលាឆ្នាំ២០១២ ដែលបានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានភាពអាលះអាឡះយ៉ាងខ្លាំង ចំពោះស្នាដៃព្រះអង្គជាច្រើន។ យ៉ាងណាមិញព្រះមហាវិរក្សត្រសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋទ្រង់បានបន្សល់ទុកនៅស្នាដៃ នៅការតែងនិពន្ធបទចម្រៀងមួយបទដែលមានចំណងជើង(លាហើយកម្ពុជា)ដោយការនិពន្ធនេះ នៅដើមទស្សវត្សរ៍៧០ពីព្រះរាជដំណាក់ក្រុងប៉េកាំងប្រទេសចិន។ ទន្ទឹមនឹងនេះដែរព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោអតីតព្រះរាជលេខាផ្ទាល់របស់ព្រះមហាវិរក្សត្រសម្តេចព្រះនរោត្តមសីហនុ បានមានបន្ទូលរម្លឹកអោយដឹងថា៖”បទចម្រៀង(លាហើយកម្ពុជា)ត្រូវបានសម្តេចតាយកលំនាំទំនុកបទពីបទចម្រៀងជប៉ុនមួយ ហើយព្រះអង្គតែងអត្ថបទចម្រៀងជាភាសាខ្មែរដោយព្រះអង្គឯង៕

អានបន្ត

នាវាទេសចរណ៍បរទេសខ្នាតធំមួយគ្រឿងបានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរនាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន2944នាក់ មកទស្សនាប្រទេសកម្ពុជា

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជាង10ព្រឹកថ្ងៃ15.10.2019 នាវាទេសចរណ៍​បរទេសខ្នាតធំមួយគ្រឿងបានចូល​ចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរនាំភ្ញៀវទេសចរណ៍ចម្រុះជាតិ​សាសន៍ចំនួន2944នាក់ មកទស្សនាប្រទេស​កម្ពុជារយៈពេលមួយថ្ងៃ។ តាមរបាយកា​រណ៍ពីនគរបាល​ច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសី​ហនុអោយដឹងថា នាវានេះមានកងនាវិកបំរើការ​លើនាវាចំនួន1842នាក់ មានដំណើរមកពីប្រទេសម៉ាឡេសុី ចូលមកកម្ពុជា នឹងចាកចេញបន្តទៅប្រទេសថៃនៅ​វេលាម៉ោង19យប់​ថ្ងៃដដែល៕

អានបន្ត