ជនជាតិចិនរកសុីonline នៅតែបន្តចាក់ចេញពីខេត្តព្រះសីហនុ…
ព្រះសីហនុ៖ នាថ្ងៃចន្ទ០១រោចខែអស្សុជឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ ក្រោមការចង្អុលដឹកនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអាសយានដ្ឋានអន្តរជាតិភ្នំពេញនៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន១៨នាក់។ នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង១៨នាក់ខាងលើនេះ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបកាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៩ នៅក្រុងព្រះសីហនុខេត្តព្រះសីហនុពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍(VOIP)និងធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ដោយហាមចូលប្រទេសរយ:ពេល០៣ឆ្នាំ
អានបន្ត