នៅចាំពួកគាត់ទេ! ជីវិតស្នេហាដ៏ល្បីរន្ទឺរ រវាងបុរសមាត់ធំបានជួបស្នេហ៍ពិត​ជាមួយនារីស្រស់ស្អាត់ម្នាក់និងបានរៀបការជារួមគ្នា តែ​ពេលនេះពួកគេបានដើរដល់ផ្លូវបំបែកហើយព្រោះតែ…

ថៃ៖ ប្រិយមិត្តមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីជីវិតស្នេហាដ៏ល្បីរន្ទឺរបស់ លោកមីមីជាបុរសមាត់ធំខូចទ្រង់ទ្រាយបានជួបស្នេហ៍ពិត​ជាមួយនាងប៊ី ជាស្រីស្អាតក្ដីស្រឡាញ់ដែលត្រូវគេនិយាយកោតសរសើរយ៉ាងច្រើនថា សេចក្ដីស្រឡាញ់របស់អ្នកទាំងពីរកម្រមាននោះ ពេលនេះពួកគេបានដើរដល់ផ្លូវបំបែកហើយ។ យ៉ាងណាមិញ អ្នកទាំងពីរបានរៀបការជាមួយគ្នាអស់រយៈពេល១ឆ្នាំមកហើយ ហើយថ្មីៗនេះនាងប៊ីដែលអាយុ២៣ឆ្នាំ សម្រេចបោះបង់ស្វាមីខ្លួននាំកូនទៅនៅជាមួយបុរសថ្មីម្នាក់ទៀត។ ចំណែកកលោកមីមីអាយុ៣៧ឆ្នាំ ដែលជាអតីតស្វាមីនាងប៊ី បានបង្ហោះហេ្វសប៊ូកនូវរូបថតប្រពន្ធខ្លួនថត​ជាមួយនិងប្រុសថ្មីដោយប្រាប់ថា“នាងលែងខ្វល់ពីអ្នកណាទាំងអស់”ខណៈពេលដែលលោកមីមី ធ្វើដំណើរត្រឡប់ទៅដល់ស្រុកកំណើតនៅឯខេត្តសុរិន្ទវិញ។តួយ៉ាង គាត់ក៏បានប្រាប់ថា“ជីវិតរបស់គាត់ទាំងអស់បានផ្ញើឲ្យទៅ នាងប៊ីអស់ទៅហើយ”ផងដែរ។ កាលពីថ្ងៃទី៨តុលាឆ្នាំ២០១៩នាង ប៊ី បាននិយាយតាមទូរស័ព្ទប្រាប់គ្រប់គ្នាថានាងមិនចង់និយាយដល់អតីតស្វាមីទៀតនោះទេហើយខ្លួននៅមិនទាន់ចង់ឆ្លើយតបសំណួរនេះជាមួយអ្នកណាទាំងអស់ ព្រោះខ្លាចគ្រប់គ្នាមើលមកមិនល្អហើយប្រសិនបើ

អានបន្ត

ត្រឹមតែ១ឆ្នាំសោះ! ​Tomboy ដ៏ល្បីមួយរូបប្រែរូបរាងនិងសម្លេងពីស្រីទៅសឹងពេញលក្ខណៈដោយសារតែ…(មានវីដេអូ)

ភ្នំពេញ៖ ​ធម្មជាតិបង្កើតមកទោះបីជាមានភេទស្រីនិងភេទប្រុស តែមិនប្រាកដថាអ្នកទាំងអស់នោះមានចិត្តបេះដូង ​និងចរិតទៅតាមភេទរបស់ខ្លួនឯងនោះទេ ​ទោះបីជាយ៉ាងណានេះជាធម្មជាតិរបស់ពួកគេយើងមិនគួររើសអើងស្អប់ខ្ពើមនោះឡើយ ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយដូចគ្នា។ ជាក់ស្តែងដោយសារតែសង្គមចាប់ផ្តើមទទួលស្គាល់នូវចរិតលក្ខណៈខុសភេទទាំងប្រុសតែងខ្លួនស្រី​Gayប្រុសស្រលាញ់ប្រុស​ទាំងស្រីតែងខ្លួនប្រុស​(Tomboy)និងស្រីស្រលាញ់ស្រី(Lesbian)អ្នកដែលខុសធម្មជាតិទាំងអស់នោះ លែងខ្លាចរអារ ​និងទទួលស្គាល់នូវធាតុពិតខ្លួនឯងទៀត ហើយមួយចំនួនទៀតថែមទាំងបើកបង្ហាញគូស្នេហ៍ជាសាធារណៈផងដែរ។នៅក្នុងនោះ​Boy Bachelorដែលជា​Tomboyស្រីតែងខ្លួនប្រុសដ៏ល្បីមួយរូបនៅក្នុងបណ្តាញសង្គម។ ក្រៅពីទទួលស្គាល់និងសារភាពនូវចរិតធម្មជាតិរបស់ខ្លួនឯងថាចង់ធ្វើជាប្រុសទៀតហើយនោះ ពេលនេះស្រាប់តែបានបង្ហាញរូបរាងថ្មីស្ទើរតែគ្មានអ្នកនឹកស្មានដល់​ ដោយពេលនេះBoy Bachelorស្រាប់តែកែប្រែរូបរាងខ្លួនឯងសឹងតែដូចមនុស្សប្រុស១០០%​ទាំងរូបរាង ​និងសំឡេងផងដែរដោយការចាក់បញ្ចូលអរម៉ូនតេស្តូរ៉ូន​(អរម៉ូនបុរស)។ តាមការឱ្យដឹងពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនBoy Bachelorបានឱ្យដឹងថា៖«អរគុណភាពមេីលងាយកន្លងមក អ្វីដែលបងប្អូនអ្នកគាំទ្ររងចាំមេីលខ្ញុំស្គាល់ខ្ញុំពីមុនបែបណា មកដល់ពេលនេះបែបណាដែលខ្ញុំស្ទេីរតែមិនជឿរថាខ្ញុំអាចធ្វេីវាបានរយះពេល១ឆ្នាំនេះក្នុងការប្រែប្រួលខ្លួនឯងអោយមានភាពក្លាហានអោយខ្លាំងជាងមុន

អានបន្ត

ពិតជាពេទ្យទេវតាមែន ! កូនក្តៅខ្លួន នាំទៅព្យាបាលនៅពេទ្យថ្លៃៗពេទ្យលំដាប់នៅតែមិនជា ចុងក្រោយទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប….

នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងគឺជាក្តីសង្ឃឹមរបស់កុមារកម្ពុជាដោយមន្ទីរពេទ្យនេះបានធ្វើការព្យាបាលជម្ងឺកុមារាកុមារីជាច្រើនលាននាក់ឲ្យរស់រានមានជីវិតរួចផុតពីជម្ងឺទាំងស្រាលនិងធ្ងន់ធ្ងរ។ ជាក់ស្តែងណាស់ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះBe Mimaបានថ្លែងអំណរគុណដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបដែលជួយសង្គ្រោះជីវិតកូនរបស់ខ្លួន បន្ទាប់ពីអ្នកនាងបាននាំកូនទៅព្យាបាលជាច្រើនកន្លែងតែកូនរបស់ខ្លួនមិនជាសះស្បើយទាល់តែសោះ រហូតបានមកដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបដែលសេវាល្អព្យាបាលមិនអស់លុយហើយកូនរបស់ខ្លួនក៏ជាសះស្បើយ។ តាមប្រភពដដែលបានសរសេររៀបរាប់ថា៖ អរគុណខ្លាំងណាស់មន្ទីរពេទ្យគន្ធបុប្ផាជួយកុមាររាម់មុីននាក់ពិតជាពេទ្យទេវតាមែន❤️ដែលបានព្យាបាលកូនខ្ញុំអោយបានធូរស្បេីយ🙏🏻ពេលកូនខ្ញុំឈឺនាងខ្ញុំបានទៅអស់ហេីយទាំងពេទ្យគេល្បីពេទ្យថ្លៃពេទ្យBrandក៏ដោយអស់លុយប៉ុន្មានក៏មិនស្តាយខ្ញុំនិងហេីយដែលចូលចិត្តនាំកូនចូលពេទ្យលំដាប់ តែពេទ្យលំដាប់និងហេីយ ស្ទេីរតែធ្វេីកូនខ្ញុំឈឺកាន់តែធ្ងន់ទៅ😞ពេទ្យចេះតែថាឈឺធម្មតាអោយថ្នាំមកផ្ទះ កូនខ្ញុំក៏ក្តៅខ្លួនមួយយប់ទល់ភ្លឺយំស្ទេីរតែគាំងទៅហេីយអ្នកផ្ទះភ័យគ្រប់គ្នាម៉ាក់ខ្ញុំប៉ាខ្ញុំនាំទៅសៀមរាបទាំងយប់។ ខ្ញុំនិងប្តីខ្ញុំមិនសប្បាយចិត្តដែលប៉ាខ្ញុំនាំកូនខ្ញុំទៅពេទ្យរដ្ធព្រោះខ្លាចមិនមានអនាម័យនិងមេីលមិនបានដិតដល់។ តែអ្វីដែលពួកខ្ញុំគិតគឺខុសទាំងអស់លេីកទីមួយដែលនាងខ្ញុំនាំកូនចូលពេទ្យគុន្ធបុប្ផាពេលចូលទៅដល់ភ្លឺភែ្នកច្បាស់ថាពេទ្យអនាម័យខ្ពស់ជាងពេទ្យផ្សេងទៀតសេវាក៏ល្អពេទ្យក៏រួសរាយហេីយគ្មានអស់លុយ1រយទេ🙏🏻មានពេទ្យនៅចាំមេីលថែគ្រប់ពេល🙏🏻ពិតជាពេទ្យទេវតាមែនអរគុណលោកគ្រូអ្នកគ្រូនៅក្នុងពេទ្យទាំងអស់គ្នា🙏🏻ជាពិសេសអរគុណអ្នកមានគុណលេីកូនប្រុសនាងខ្ញុំមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប🙏🏻❤️Limhuor Hak Sunhea Hak

អានបន្ត