មន្ត្រីកាំងកុងត្រូលចុះពិនិត្យទីតាំងខារ៉ាអូខេដែលសង្ស័យថាមានករណីបុគ្គលិកខារ៉ាអូខេពុលមី ប្រកាច់ក្អួតចង្អោរវិលមុខបញ្ជូនមកសង្គ្រោះនៅ…

លោកហោដារ៉េតអនុសាខាហកាំងកុងត្រូលខេត្តស្វាយរៀងបានសហការជាមួយកងរាជអាវុធហត្ថក្រុងសហការគ្នាចុះពិនិត្យទីតាំងខារ៉ាអូខេដែលសង្ស័យថាមានករណីបុគ្គលិកខារ៉ាអូខេពុលមីនៅថ្ងៃទី៧តុលា២០១៩នេះ។ បើតាមលោកហោដារ៉េតអនុសាខាកាំកុងត្រូលបានថ្លែងថា យ៉ាងហោចណាស់បុគ្គលិកខារ៉ាអូខេ(ហ្វាងថាងល៊ំាងហ្វាន់ស័រ)ចំនួន២៤នាក់ ក្នុងនោះមានជនជាតិចិន៤នាក់ដោយសង្ស័យថាបានពុលមី ប្រកាច់ក្អួតចង្អោរវិលមុខបញ្ជូនមកសង្គ្រោះនៅគ្លីនិកឯកជនមួយនៅក្រុងបាវិត។ ក្រោមការចង្អុលបង្ហាញពីលោកផឹងនិលប្រធានសាខាកាំកុងត្រូលបានឲ្យមន្ត្រីចុះត្រួតពិនិត្យទីតាំងដែលកើតហេតុខាងលើនិងទីតាំងលក់មីនៅក្រុងបាវិតដើម្បីយកភស្តុតាងទៅពិនិត្យរកការពិត។ លោកបានបន្តថាក្រោយពីបានត្រួតពិនិត្យហ្នឹងយកភស្តុតាង(មីគីមួយកញ្ចប់ធំ សុទ្ទទឹកសម្រាម់ធ្វើស៊ុបនិងស្ឍ្ពៃទឿ)ទៅទីស្នាក់ការកណ្ដាលនៅភ្នំពេញដើម្បីពិនិត្យនិងធ្វើការពិសោធន៍រកការពិត។ នៅក្នុងករណីខាងលើនេះដែរចំពោះមីដែលស្តុបនៅក្នុងហាងចិនមួយកន្លែងនៅក្រុងបាវិតនោះមានចំនួន៥៩កញ្ចប់ធំមិនឲ្យលក់ទៀតទេរង់ចាំការធ្វើតេសន៌រកការពិតសិនទើបឲ្យលក់បន្តទៀត។ បើតាមការឲ្យដឹងពីបុគ្គលិកម្នាក់ឈ្មោះម៉ន សាកាន ភេទស្រីអាយុ៤៨ឆ្នាំបានបញ្ជាក់ថា នៅមុនពេលកើតហេតុការណ៍នេះមានបុគ្គលិកនៅក្នុងខារ៉ាអូខេខាងលើ បាននាំគ្នាហូបមីជំនួសបាយក្រោយពីហូបរួច បានប្រមាណជាង១ម៉ោងបានធ្វើទុកក្អួតចង្អោរវិលមុខថប់ដង្ហើម ដោយឃើញអាការៈបុគ្គលិកមិនស្រួលខ្លួនបែបនេះមេការខារ៉ាអូខេ ក៏បញ្ជូនមកសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយកន្លែងនៅក្រុងបាវិតតែម្តង។ សូមបញ្ជាក់មកដល់ថ្ងៃទី៩នេះតុលាឆ្នាំ២០១៩នេះបុគ្គលិកដែលសង្ស័យថាពុលមីទាំងអស់បានចេញមកធ្វើការវិញហើយ៕

អានបន្ត

លោកឧកញ៉ាទៀវិចិត្រ! បានអោយកម្លាំងនិងអូបរ័ចុះជួយជនរងគ្រោះ ករណីឆេះទូកនេសាទមួយគ្រឿងនៅចំណុចមុខផែធំចន្លោះកោះពស់ក្បែរកោះត្រងោល…

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៩ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៣និង៣០នាទីរសៀល លោកឧកញ៉ាទៀវិចិត្របានអោយកម្លាំងនិងអូបរ័ចុះជួយជនរងគ្រោះ ករណីឆេះទូកនេសាទមួយគ្រឿងនៅចំណុចមុខផែធំចន្លោះកោះពស់ក្បែរកោះត្រងោលស្ថិតនៅ ភូមិ៣សង្កាត់៣ក្រុងខេត្តព្រះសីហនុ។ សមត្ថកិច្ចប្រាប់ថា ទូកនេសាទដែលឆេះនេះពណ៌ខៀវ មានប្រវែងទទឹង២.៥ម៉ែត្របណ្តោយប្រវែង១២ម៉ែត្រ មានមនុស្សចំនួន៣នាក់នៅលើទូកនេសាទដែលឆេះនោះ៖ទី១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរនេសាទរស់នៅភូមិព្រែកអំពិលឃុំកោះតូចខេត្តកំពតជាម្ចាស់ទូក ទី២ឈ្មោះហៀក បឿន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរនេសាទ(កូនដៃ) និងទី៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុសអាយុ៣២ឆ្នាំមុខរបរនេសាទ(កូនដៃ)។ តាមម្ចាស់ទូកមូលហេតុដែលបណ្តាលអោយឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ។ ហើយសម្ភារៈនេសាទនៅលើទូកខូចខាតទាំងស្រុង។

អានបន្ត

(មានវីដេអូស្ដែងៗ) ឡានដឹកជ្រូកនិងឡានដឹកស៊ីម៉ង់ ឈ្លោះគ្នាវ៉ាជែងកៀរគ្នាទម្លាក់ផ្លូវ….

បងប្អូនបានដឹងហើយថាបញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជាអ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុនិងពីខេត្តព្រះសីហនុមកទីក្រុងភ្នំពេញ។ ដោយឡែកកាលពីពេលថ្មីៗនេះមានការបង្ហោះវីដេអូទិដ្ឋភាពស្តែងៗដែលរថយន្តដឹកជ្រូកនិងរថយន្តដឹកស៊ីម៉ង់បានបើកបរដោយគ្មានការគោរពជីវិតអ្នកដទៃដោយតៃកុងឡានទាំង២បានបើកវ៉ាជែងយកតែឈ្នះរៀងៗខ្លួន។ ដោយមានបងប្អូនប្រជាពលរដ្ឋដែលលេងបណ្តាញសង្គមបានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ “គ្រោះថ្នាក់សព្វថ្ងៃនេះកេីតឡេីងដោយសារកត្តាអ្វីខ្លះបានជាបណ្តាលអោយមនុស្សស្លាប់រាល់ថ្ងៃ? គួរនិយាយបែបណាទៅ?បេីសត្វជាអ្នកបេីកបរមិនមែនមនុស្សបេីកផងហ្នឹង”៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

អានបន្ត

យុវតីម្នាក់ជិះទូកលេងជាមួយបុរស២នាក់ លិចទូកលង់ស្លាប់អក្រាតកាយ ផ្អើលក្រុមគ្រួសារស្មានតែករណីផ្សេង…(មានវីដេអូ)

ភ្នំពេញ៖ យុវតីម្នាក់បានលង់ទឹកស្លាប់និងយុវជន២នាក់ទៀត បានហែលរួចបានទៅប្រាប់គេឯងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបឹងកន្លែងដាក់បែលត្រីក្នុងភូមិតាគរសង្កាត់សំរោងកណ្តាលខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះពេជ្រលាងហេងភេទស្រីអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។ ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញមានមនុស្សប្រុស២នាក់និងស្រីម្នាក់យុវតីរងគ្រោះ បាននាំគ្នាជិះទូកលេងតាមទឹកបឹងខាងលើបានមួយសន្ទុះ ក៏ឃើញមនុស្សប្រុស២នាក់ដែលជិះទូកជាមួយបានហែលទឹកមកដល់គោកវិញ ប្រាប់ថាលិចទូកតែមិនឃើញនារីរងគ្រោះហែលមកវិញទេ។ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ រាវរកយុវតីរងគ្រោះ រហូតដល់ម៉ោង៥ជាងល្ងាចទើបឃើញសាកសពទាំងអាក្រាតកាយផ្នែកខាងក្រោម ។ ប្រភពបន្តថាដោយមានការសង្ស័យក្នុងចិត្តព្រោះក្រុមគ្រួសារអះអាងថា នាងចេះហែលទឹកហេតុអីក៏លង់ទឹកហើយអក្រាតកាយទៀត ទើបស្នើសុំសមត្ថកិច្ចជួយពិនិត្យក្រែងជារំលោភសម្លាប់តែដោយរង់ចាំសមត្ថកិច្ចជំនាញមិនឃើញមកយូរពេក ក៏នាំគ្នាយកទៅមណ្ឌសុខភាពឬស្សីកែវដើម្បីឲ្យលោកគ្រូអ្នកគ្រូពេទ្យពិនិត្យមើល

អានបន្ត

សូមជួយស៊ែរបន្តផង! បើប្អូនស្រីបានឃើញសូមត្រឡប់មកផ្ទះរកគ្រួសារវិញផង….

ភ្នំពេញៈ សូមជួយស៊ែរបន្តផងព្រោះបងប្អូនកំពុងព្រួយបារម្មណ៍យ៉ាងខ្លាំងដែលបាត់ខ្លួនតាំងពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៩ រហូតមកដល់ពេលនេះបងប្អូនមិនអាចទាក់ទងបានទេប្អូនស្រីខាងលើមាន ឈ្មោះ សុខ ហេង អាយុ២៥ឆ្នាំ ធ្វើការរោងចក្រស្នាក់នៅភូមិព្រៃទា,សង្កាត់ចោមចៅ៣,មានស្រុកកំណើតស្រុកឆ្លូង ខេត្តក្រចេះ។ បើមានបងប្អូនណាបានឃើញឬស្គាល់ភិនភាគដូចរូបភាពខាងលើសូមទាក់ទងមកបងប្អូនគាត់ផងព្រោះគ្រួសារកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង រឺទាក់ទងតាមទូរស័ព្វលេខ ០១០៦២៥៧៦៦,០៨៨៦៩៨៥២៥៤ សូមអរគុណ៕

អានបន្ត

ព្រះកេសលោកេស្វរៈចំនួនមួយត្រូវបានប្រទះឃើញពេលកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ…

ព្រះកេសបដិមាព្រះពោធិសត្វលោកេសូរឬលោកេស្វរៈចំនួនមួយធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្មនិងដីដំបូកយកមកជួសជុលប្រាសាទកាលពីព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩កន្លងមកនេះ។តាមការបញ្ជាក់របស់លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃនិងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា ចម្លាក់ព្រះកេសលោកេស្វរៈ ដែលក្រុមការងារជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃប្រទះឃើញគឺមានត្រឹមតែព្រះកេសប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែបព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម។ សភាពខូចខាតទាំងនេះជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែកឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។ ម្យ៉ាងវិញទៀតចម្លាក់មួយនេះក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងនេះដូចគ្នា។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យនិងធ្វើការវាស់ទំហំព្រះកេសបដិមាព្រះពោធិសត្វលោកេសូរ

អានបន្ត

សាហាវខ្លាំងណាស់….កឺកឺទៀតហើយ ! សង្ស័យជាករណីប្លន់ទាំងកណ្តាលថ្ងៃនិងកណ្តាលវ៉ូងមនុស្សជាច្រើន…

មួយរយៈនេះយើងសង្កេតឃើញថាមានបញ្ហាអសន្តិសុខជាច្រើនដែលបានកើតឡើងដោយសារតែជនជាតិចិន ជាពិសេសនៅក្នុងខេត្តព្រះសីហនុតែម្ដងដែលបានបង្កឡើងករណីជាច្រើនដោយសារតែជនជាតិចិន។ ជាក់ស្ដែងនៅថ្ងៃនេះកាលពីវេលាម៉ោង ១១ៈ០០ថ្ងៃត្រង់ថ្ងៃទី០៩ តុលា ២០១៩ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឃើញហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានជនជាតិចិន២នាក់បានធ្វើសកម្មភាពដូចជាប្លន់ទៅលើបុរសម្នាក់ទាំងកណ្តាលថ្ងៃត្រង់ តាមផ្លូវទៅអង្គរការម្លប់តាប៉ាង ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អានបន្ត

ចូលរួមរំលែកទុក្ខផង ! បុរសម្នាក់គាំងបេះដូងស្លាប់ដោយសារតែមិនហាត់ប្រាណហើយប្រើថ្នាំសម្រកទម្ងន់មិនត្រឹមត្រូវ…..

ពិតជាគួរឲ្យសោកស្តាយណាស់ដោយកាលពីពេលថ្មីៗនេះមានករណីបុរសម្នាក់ប្រើថ្នាំសម្រកទម្ងន់និងហាត់ប្រាណមិនបានត្រឹមត្រូវស្រាប់តែគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម។ នេះបើយោងតាមការបង្ហោះរបស់តារាសម្តែងលោកSool Coolបានបង្ហាញពីការសោកស្តាយចំពោះការស្លាប់របស់ក្មួយប្រុសរបស់ខ្លួនដោយលោកបានសរសេរសារយ៉ាងដូច្នេះថា៖ “លទ្ធផលមិនហាត់ប្រាណហើយប្រើថ្នាំសម្រកអត់សួរគូ អត់សួររបៀបថែខ្លួន អត់សួរបែរជាធ្វើអីតាមចិត្ត។ ចឹងបានថាអ្នកចង់សម្រកប្រយ័ត្នទៅទៀតទោះចង់ហាត់ប្រាណក៏ត្រូវរកគ្រូបង្រៀនអោយបានត្រឹមត្រូវមិនត្រូវចង់ស្អាតហួសចឹងទេ។ អ្នកធាត់ៗល្មមដឹងខ្លួនហើយកុំបណ្តោយទៀត។ទៅចុះក្មួយទៅអោយបានសុខណាក្មួយសំលាញ់លារហូតហើយRIP Tol Smart boy”។ក្រោយពីតារាសម្តែងSool Coolបានប្រកាសពីដំណឹងមរណភាពរបស់ក្មួយប្រុសខ្លួនមានមហាជនជាច្រើនបានបង្ហាញពីការសោកស្តាយ និងមិនគួរឲ្យជឿនូវដំណឹងមរណភាពនេះ។ ដូច្នេះហើយនេះជាមេរៀននិងជាបទពិសោធន៍សម្រាប់អ្នកតមហួសកំណត់លេបថ្នាំមិនត្រឹមត្រូវហាត់ប្រាណពុំត្រូវស្តង់ដាសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

អានបន្ត

ជួយស៊ែររកយុត្តិធម៏ផង! សិស្សសាលាម្នាក់ត្រូវបានសិស្សដូចគ្នាវាយជាច្រើនដៃហើយសិស្សសាលាដែលត្រូវវាយនោះត្រូវបាននាយកសាលាបណ្ដេញចេញនិងបញ្ឈប់ការសិក្សាថែមទៀត…(មានវីដេអូ)

ហ្វេសប៊ុក៖ មានការភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើចែករំលែកតៗគ្នា​ អំពីករណីអំពើហិង្សា ក្មេងសិស្សសាលាម្នាក់ត្រូវបានជនមិនស្គាល់មុខដែលស្លៀកឯកសណ្ឋានសិស្សដូចគ្នា មកលោតធាក់ បណ្តាលឲ្យត្រូវជើងនិងវាយលើមុខ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចសាលារៀនចិនគាកឃួននៅស្រុកកំពង់ត្រាចខេត្តកំពត។ យ៉ាងណាមិញជនរងគ្រោះមានឈ្មោះថាប៉ែត ចិន្តា ភេទប្រុសអាយុជាង10ឆ្នាំមានទីលំនៅភូមិអូរស្លែងឃុំដំណាក់កន្ទួតខាង ត្បូងស្រុកកំពង់ត្រាចខេត្តកំពត។ បើតាមការរៀបរាប់របស់ក្មេងប្រុសរងគ្រោះ បានប្រាប់ថាប្អូនប្រុសដែលជាជនរងគ្រោះ គឺគាត់មិនស្គាល់ជនដៃដល់នោះទេគ្រាន់តែធ្លាប់ឃើញជនបង្កនោះជិះម៉ូតូតែប៉ុណ្ណោះ។ តួយ៉ាង​បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាសារព័តមាន ខេមបូឌាប៉ុស្តិ គាត់បានធ្វើការបង្ហោះអំពីសកម្មភាពរបស់ជនដៃដល់ដែលបានលោតធាក់លើជនរងគ្រោះព្រមទាំងបានសរសេររៀបរាប់ថា “សាលារៀនចិនគាកឃួននៅស្រុកកំពង់ត្រាចខេត្តកំពត សិស្សវាយគ្នាដូចរឿងហុងកុងនាយកសាលាមិនទទួលខុសត្រូវទើបទាំងគំរាមចង់ដេញសិស្សដែលជនរងគ្រោះអោយឈប់រៀនទៀត

អានបន្ត

កក្រើកពេញអុីអន!​ កញ្ញា សុខ ពិសី បានប៉ះគ្នាលើកដំបូងជាមួយនឹងតារាសម្តែងស្រីថៃPinky ឯសម្រស់វិញមិនចាញ់គ្នានោះទេ….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រហែលជាដឹងហើយថា កាលពីពេលថ្មីៗនេះស្រាប់តែលេចមុខតារាស្រីថៃSavika Pinkyនៅលើទឹកដីប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវត្តមានរបស់នាង។ យ៉ាងណាមិញ ឃើញថាសម្រស់របស់នាងនៅក្រៅពិតជាស្រស់ស្អាតខ្លាំង គួរឲ្យសរសើរទោះបីជាវ័យកាន់តែច្រើនយ៉ាងណាក្តី។ ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ពេលនាងមកដល់ប្រទេសខ្មែរលើកនេះតារាស្រីថៃរូបនេះបានបង្ហាញភាពស្និទ្ធស្នាល និងរាក់ទាក់យ៉ាងខ្លាំងចំពោះហ្វេនៗជាពិសេសគឺតារាស្រីខ្មែរកញ្ញាសុខ ពិសី តាមរយៈសកម្មភាពជាច្រើននៅលើឆាក។ ជាក់ស្តែងដោយបានធ្វើឲ្យល្បីពេញបណ្តាញសង្គមថា អ្នកទាំងពីរពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំង ប្រៀបដូចជាស្គាល់គ្នាតាំងពីយូរយ៉ាងមកហើយ ព្រោះថារាល់សកម្មភាពរបស់តារាស្រីទាំង២ ពោរពេញដោយសា្នមញញឹមភាពរាក់ទាក់គ្នាយ៉ាងខ្លាំងតែម្តង។ ហើយបើក្រឡេកទៅមើលពីសម្រស់របស់អ្នកទាំងពី ក៏មើលទៅស្រស់សោភាស្អាតមិនចាញ់គ្នាប៉ុន្មាននោះដែរ។តួយយ៉ាង

អានបន្ត