ម៉ូតូ​កែឆ្នៃបំពង់​ស៊ីម៉ាំង​លាន់ឮ​រំពង​៩​គ្រឿងទៀតហេីយ ត្រូវសមត្ថកិច្ច​ឃាត់មកអប់​រំ​ធ្វើ​កិច្ច​សន្យា….​

នៅថ្ងៃទី​០១​ខែ​តុលា​​ឆ្នាំ​២០១៩​កម្លាំង​សមត្ថកិច្ច​ នគរបាល​អធិការ​ក្រុងខេមរភូមិន្ទ​អធិការស្រុកស្រែអំបិល​និង​ស្រុក​គីរីសាគរ​ បានចុះ​បង្ក្រាប​ឃាត់ម៉ូតូ​៩​ គ្រឿង​ដែលមាន​សម្លេង​លាន់ឮ​រំពង​ធ្វេីអោយ​មានការ​រំខាន ​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​តាមគេហដ្ឋាន ​និងតាមទី​សាធារណៈ​យកមក​អប់រំណែរ​នាំ​ចុះ​កិច្ចសន្យា​ដោយ​អោយ​ដូរ ​បំពង់​ស៊ីម៉ាំង​លាន់ឮ​ចេញ​មកជាទម្រង់ដេីមវិញ​។ ចំពោះករណីនេះកម្លាំងសមត្ថកិច្ចនឹងបង្ក្រាប ជាបន្តបន្ទាប់ទៀតចំពោះម៉ូតូកែឆ្នៃបច្ចេកទេស។

អានបន្ត

គួរឲ្យអាណិតណាស់ ! ស្ត្រីម្នាក់ប្រើម៉ាស៊ីនបោកខោអាវសង្ស័យឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆក់ស្លាប់ភ្លាមៗ…

ខេត្តសៀមរាប៖ តាមប្រភពរាយការណ៍ពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានអោយដឹងថា មានករណីឆក់ចរន្តអគ្គីសនីបណ្តាលអោយស្ត្រីម្នាក់ស្លាប់ភ្លាមៗខណះគាតបានប្រើប្រាស់ម៉ាស៊ីនបោកខោអាវ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹកស្ថិតនៅក្រុមទី០២,ភូមិទក្សិណខាងត្បូង,សង្កាត់គោកចក,ក្រុងសៀមរាប,ខេត្តសៀមរាប។ តាមសមត្ថកិច្ចបានអោយដឹងថាសាកសពស្រ្តីរងគ្រោះមានឈ្មោះ ម៉ុក សូភី ភេទស្រី,អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកើតហេតុខាងលើ។តាមការពិនិត្យកន្លែងកើតហេតុគឺដោយសារម៉ាស៊ីនបោកខោអាវឆ្លងចរន្តអគ្គីសនីទើបបណ្តាលអោយឆក់ស្លាប់។បច្ចុប្បន្នសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អានបន្ត

តាមពិតអញ្ចឹងទេ! សុគន្ធ​ ​និសា តាមពិត​មិនមែន​មិន​ចង់បាន​កូន​តូចៗប្រលែងលេងនោះទេ ប៉ុន្ដែ​ធ្វើ​ម្តេច​បើ​នាង…

ភ្នំពេញ៖ បើ​ទោះបីជា​រៀបការ​យូរ​ក្រែល​ក៏​ពិតមែនតែ​ ​សុគន្ធ​ ​និសា​ ​មិនទាន់​មានកូន​ប្រលែង​លេង​នៅ​ ឡើយ​ទេ​។​មានមិត្តភក្តិ​ខ្លះ​លើកឡើង​ថា​ ​សុគន្ធ​ ​និសា​ ​តាម​មិត្ត​រួម​ផលិតកម្ម​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​លែង​ទាន់​ហើយ​។​ ​ប៉ុន្តែ​បើ​តាម​ប្រភព​ដែល​ស្និទ្ធ​តារាចម្រៀង​មុខ​ស្រទន់​រូប​នេះ​បាន​ទម្លាយ​ថាតាមពិត​ ​សុគន្ធ​ ​និសា​ ​ចង់បាន​កូន​ខ្លាំង​ណាស់​ ​តែ​ធ្វើ​ម្តេច​បើ​នាង​មិន​ទាន់​មាន​។​តាមពិត​មិនមែន​មិន​ចង់បាន​កូន​តូចប្រលែងលេងទេ ​ព្រោះ​សព្វថ្ងៃ​វ័យ​របស់​ ​សុគន្ធ​ ​និសា​ក៏​ច្រើន​ហើយ​ដែរ​

អានបន្ត

អាសូរណាស់! លោកយាយម្នាក់មានលុយត្រឹមតែ១០០រៀលប៉ុណ្នោះ សំរាប់ប្រគេនព្រះសង្ឃដើម្បីឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា​…

ហ្វេសបុក៖ ពលរដ្ឋ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តាខេត្តនានា​ក្នុងប្រទេសកម្ពុជា​ ​បាន​ចូលរួម​ប្រារព្ធ​ការ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌជាបន្តបន្ទាប់​ចាប់​តាំង​ពី​ដើម​សប្តាហ៍​នេះ។​ ​ពុទ្ធសាសនិក​ខ្មែរ​ជាច្រើន​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា​និង​ញាតិ​មិត្ត​ ដែល​បាន​ចែក​ឋាន​ចាប់​តាំង​ពី​ព្រហាម​ថ្ងៃអង្គារ​ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​សាសនា​រយៈ​ពេល​១៥ថ្ងៃ​នេះរូបថតមួយសន្លឹកត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសង្កេគឃើញថាមានលោកយាយម្នាក់កំពុងតែអង្គុយសំពះព្រះសង្ឍ ហើយលោកយាយមកតែម្នាក់ឯង គ្មានសាច់ញាតិបងប្អូនមកជាមួយ គាត់គ្មានសាច់ញាតិ អ្វីដែលធ្វើឲ្យរន្ទត់ចិត្តនោះក្នុងខ្លួនរបស់គាត់មានលុយត្រឹមតែ១០០រៀលប៉ុណ្នោះ សំរាប់ប្រគេនព្រះសង្ឃ។ ក្រោយពីបង្ហោះសារបែបនេះភ្លាម មានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំង ហេតុតែស្រលាញ់ព្រះពុទ្ធសាសនា លោកយាយហ៊ានលះបង់ ថវិកាបន្តិចបន្តួចរបស់ខ្លួនទោះបីជាតិចតួចមែន តែវាជាសណ្តានចិត្តដ៏ល្អមិនងាយរកបាន ។

អានបន្ត

(មានវីដេអូ) ហួសចិត្ត ! ផ្លូវគេធ្វើចែកអោយជិះម្នាក់ម្ខាងហើយ ទៅជិះបញ្ច្រាសផ្លូវគេមានអីឡានធំមកពីមុខជាប់នៅនិង ទៅមុខក៏មិនរួចក្រោយក៏មិនរួច….

កាលពីវេលាមុននេះបន្តិចមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះRichard Rickyបានបង្ហោះវីដេអូមួយទាក់ទងនឹងមួយរថយន្តដែលបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ទាល់តែសោះដោយបានបើកបរបញ្ច្រាសគេឯង។ ជាក់ស្ដែងបើតាមសម្ដីម្ចាស់គណនីយផ្ទាល់បានសរសេររៀបរាប់ប្រាប់ថាថា៖ “ម្សិលមិញផ្លូវជាតិលេខ៥យើងហ្នឹង ចេះប្រញាប់អីតែឯងអោយរាងផ្លូវគេធ្វើចែកអោយជិះម្នាក់ម្ខាងហើយទៅជិះបញ្ច្រាស់ផ្លូវគេមានអីឡានធំមកពីមុខជាប់នៅនឹងទៅមុខក៏មិនរួចក្រោយក៏មិនរួច”៕

អានបន្ត

ក្ដៅៗ ! កងរាជអាវុធហត្ថបង្ក្រាបបានករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នានៅខេត្តព្រះសីហនុ….

ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងតាមរបាយការណ៍ជាបឋមថា កងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាកាលពីរសៀលថ្ងៃទី30ខែកញ្ញាឆ្នាំ2019 នៅចំណុចក្នុងបុរីសុខសាន្ត ក្រុម14 ភូមិ5,សង្កាត់លេខ4,ក្រុងព្រះសីហនុ។ ក្នុងនោះកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័បានចំនួន6​នាក់។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបញ្ជាក់បន្ថែមថាក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរំដោះជនរងគ្រោះចំនួន4​នាក់ភេទប្រុស ជាជនជាតិចិនដែលក្រុមជនសង្ស័យចាប់ឃុំឃាំងបង្ខាំងដោយខុសច្បាប់និងជំរិតទារប្រាក់ដោយប្រើទារុណកម្មក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនមាន៖ទូរសព្ទដៃចំនួន០6គ្រឿង,ខ្នោះដៃចំនួន០4គូរ,រថយន្តចំនួន០1គ្រឿង,ប្រាក់ដុល្លាចំនួន15០០$ព្រមទាំងសម្ភារ:មួយចំនួនទៀត។បច្ចុប្បន្នជនសង្សយ័ទាំង៦នាក់សមត្ថកិច្ចកងរាជអាវុធហត្ថកំពុងសាកសួរសាវតាបន្តដើម្បីបំពេញនិតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

អានបន្ត