នរណាមិនលោៈព្រលឹង!​ ករណី​ធ្លាក់ដែកពីលេីសំណង់​ CEO KT PACIFIC នៅក្បែរបុរីកីឡា…(មានវីដេអូ)

ភ្នំពេញ​ ៖ការអភិវឌ្ឍជាគោលនយោ​បាយដែលរាជ​រដ្ឋាភិបាល​បានជំរុញដាក់​ ចេញ​ស្របតាមប្រទេសកំពុងមានសុខ​សន្តិភាពពេញលេញ​ប៉ុន្តែ​ការធ្វេស​ប្រហែសធ្វេីអោយទ្រព្យសម្បតិ្តអ្នកដទៃខូចខាត​នោះ​ជាទំនួលខុសត្រូវរបស់ម្ចាស់សំណង់ចំពោះមុខច្បាប់​ ។ នៅ​មុននេះ​បន្តិចមានករណីដែកបំពង់ទីបប្រវែងវែងបានធ្លាក់ពីលេីអគាររបស់ក្រុម​ហ៊ុន​CEO KT PACIFIC ជុងរថយន្តមួយគ្រឿង​ បណ្តាលអោយ​ខូច​ខាត​តែមិនបណ្តាលអោយ​មនុស្សរបួសឬស្លាប់នោះទេ​។ ហេតុ​ការណ៍​នេះបានកើតហេតុនាវេលា​ម៉ោង២រសៀលថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៩ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញ ។ការដ្ឋានសំណង់នេះ​ឈ្មោះ​ CEO KT PACIFICមានទីតាំង​នៅក្បែរ​បុរីកីឡាជាប់សាលាខណ្ឌ៧មករា ។ ប្រភពព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ដក​ស្រង់​សម្តី​ម្ចាស់រថយន្តខាងលើបានឲ្យ​ដឹងថា កូនៗរបស់គាត់ត្រឡប់ពីដំណើរកំសាន្តនៅតាមខេត្តហើយក៏បានចុះពីរថយន្តនាំគ្នាជញ្ជូនឥវ៉ាន់ចូលក្នុងផ្ទះ ខណៈ​បម្រុងយករថយន្តចេញទៅក្រៅស្រាប់តែមិនទាន់បានឡើងរថយន្តផងក៏ធ្លាក់ដែកពីលើការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងយីហោCEO KT PACIFICក្បែរបុរីកីឡាជាប់សាលាខណ្ឌ៧មករា

អានបន្ត