ក្ដៅៗ ! ស្នាដៃចម្រៀងដែល Eno និពន្ធឲ្យ ចាន់ឡា បានចេញជាផ្លូវការហើយ ពិតជាពិរោះនិងមានអត្ថន័យណាស់

មានប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបខ្លះៗរួចមកហើយដោយកាលពីថ្មីៗនេះតារាចម្រៀងប្រុសលោកEnoបានប្រកាសថាខ្លួននឹងតែងនិពន្ធបទចម្រៀងជាមួយបទភ្លេងថ្មីដល់អតីតបេក្ខនារី XFactor Cambodiaលៀង ចាន់ឡាដូចពាក្យដែលខ្លួនបានធ្លាប់ប្រកាសនិងសន្យា។ក្រោយពេលបានជួបជុំគ្នានិងពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍ទីបំផុតលៀង ចាន់ឡាក៏បានចូលថតចម្រៀងថ្មីមួយបទដែលជាស្នាដៃនិពន្ធរបស់លោកEno។ ពេលនេះចម្រៀងដែលចាន់ឡា​បានថតបានចេញរូបរាងជាផ្លូវការហើយដោយស្នាដៃបទថ្មីនេះមានចំណងជើងថា(ស្ត្រី)ដែលជាស្នាដៃនិពន្ធទំនុកច្រៀងនិងមេឡូឌីដោយMao Kleeនិងបទភ្លេងដោយDeeoនិងMao Klee។លោកEnoក៏បានបង្ហាញពីអារម្មណ៍ចំពោះចម្រៀងមួយបទនេះដែរថា៖«ថ្ងៃនេះជាថ្ងៃដែរប៉ាម៉ាក់ខ្ញុំផ្តល់កំណើតអោយខ្ញុំសូមគោរពអរគុណលោកប៉ាអ្នកម៉ាក់ដែលបីបាច់ថែរក្សាកូនបានយ៉ាងល្អហើយអោយកូនមានថ្ងៃនេះចំណងដៃថ្ងៃនេះខ្ញុំសូមផុសបទភ្លេងថ្មីមួយបទដែលជាការនិពន្ធទំនុកច្រៀងនិងMelodyថ្មីដោយខ្ញុំបាទផ្ទាល់រួមជាមួយក្រុមការងារOriginalរបស់ខ្ញុំបាទផងដែរ។តោះមកស្តាប់ទាំងអស់គ្នា៖

អានបន្ត

ចូលរួមត្រែកអរផង ! លោកជំទាវ ហ៊ុន ចាន់ថុល បានជួយឧបត្ថម្ភថវិកាចំនួន…..ដល់នាយតាក់ស៊ី…..

បងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់នាយតាក់ស៊ីច្បាស់ហើយតាមរយៈការសម្ដែងកំប្លែងនោះ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះនាយតាក់ស៊ីក៏បានទទួលការជួយពីសប្បុរសជនដោយមានការរៃអង្គាសប្រាក់ទិញរថយន្តថ្មីឲ្យ។ប៉ុន្តែនៅសល់ពីរពាន់ដុល្លារទៀតទើបបងរំលោះអស់។នាយតាក់ស៊ីបានបញ្ចេញអារម្មណ៍រីករាយក្រោយពីបានទទួលរថយន្តថ្មីនិងសង្ឃឹមថាលោកបានចេញទៅសម្ដែងនិងធ្វើការងារបានងាយស្រួលជាងមុនដើម្បីរកប្រាក់ចំណូលពីការសំដែងដើម្បីបង់រំលោះបន្ថែម។ដោយឡែកយោងតាមគណនីយហ្វេសប៊ុកលោកSola Khang(k01)បានបង្ហោះកាលពីវេលាមុននេះបន្តិចបានឲ្យដឹងថា៖លោកជំទាវ ហ៊ុន ចាន់ថុលបានជួយឧបត្ថម្ភថវិកាចំនួន ២លានរៀល(៥០០ដុល្លារអាមេរិក)។ ក្នុងនោះផងដែរលោកK01បានសរសេររៀបរាប់ថា៖ ជួយអបអរជាមួយសំលាញ់តាក់ស៊ីណាស់ពេលនេះក្មួយស្រីសម្តេចហ៊ុនសែនគឺលោកជំទាវហ៊ុន ចាន់ថុលបានជួយឧប្ថមថវិកា2លានរៀលដល់នាយតាក់ស៊ីអរគុណលោកជំទាវផងដែរ៕

អានបន្ត

ជួយស៊ែរឲ្យលោកចោរមកយកម៉ូតូវិញផង! ចោរគ្រោងនិងគាស់ផ្ទះលួចទ្រព្យសម្បត្ដិមិនបានសម្រេចបែរជាទុកម៉ូតូរបស់ខ្លួនអោយម្ចាស់ផ្ទះទៅវិញ..

ជួយស៊ែរឲ្យលោកចោរមកយកម៉ូតូវិញផង!ចោរគ្រោងនិងគាស់ផ្ទះលួចទ្រព្យសម្បត្ដិមិនបានសម្រេចបែរជាទុកម៉ូតូរបស់ខ្លួនអោយម្ចាស់ផ្ទះទៅវិញ.. បន្ទាយមាជ័យ៖ ចោរម្នាក់បានជិះម៉ូតូគម្រោងធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះគេ តែមិនសម្រេចត្រូវម្ចាស់ផ្ទះដឹងទាន់បិតសារប៊ូយ៉ុងព្រុច បន្សល់នូវម៉ូតូ ០១គ្រឿងសេរីឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង០៨ព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩នេះ ស្ថិតចំនុចកែងស្តង់ជ្រូកក្នុងភូមិបាលិលេយ្យ១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា៖ ដោយមានពលរដ្ឋបានរាយការណ៍មកថា៖ មានករណីជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ មានបំណងចង់ចូលលួចទ្រព្យសម្បត្តិរបស់គាត់ដោយគាត់បានដឹងខ្លួនទាន់ជនសង្ស័យនោះបិតសារប៊ូ យ៉ុងព្រុច រកតែព្រះអាយុបាត់ស្រមោលឈឹងតែម្តងបន្សល់ទុកម៉ូតូ១គ្រឿង

អានបន្ត

ជួយស៊ែរឲ្យមហាជនបានដឹងផង ! នេះហើយមុខជើងខ្លាំងវ៉ៃព្រះសង្ឃឡើងជង្គង់ផ្អើលនៅមន្ទីពេទ្យរុស្ស៊ី….

ដោយយោងតាមប្រភពផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា៖PPN Daily News Onlineបានបង្ហោះរូបសន្តិសុខម្នាក់ដែលល្បីថាមានចរិកពោលថែមទាំងដល់ថ្នាក់ហ៊ានវ៉ៃទៀតផង។ជាក់ស្ដែងតាមប្រភពផេកផ្ទាល់បានសរសេររៀបរាប់បញ្ជាក់ថា៖ នាយប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៩នេះត្រឹមជាសន្តិសុខម្នាក់សោះសម្ដីឈ្លើយនិងចរិកពាលបាតផ្សារ។គួបញ្ជាក់ផងដែរថា÷សន្តិសុខជើងខ្លាំងនេះមានឈ្មោះជា តី មិនត្រឹមតែវ៉ៃព្រះសង្សទេថែមទាំងចាប់ព្រះសង្ឃអុកនិងឡើងជង្គង់ព្រះសង្ឃហើយបបួសឲ្យលោកដោះស្បង់ចីវរវ៉ៃគ្នាមួយស្មើថែមទៀត៕ប្រភព៖ PPN Daily News Online៕

អានបន្ត

(មានវីដេអូ) អាណិតនាយតាក់ស៊ីណាស់ ! ឡានដែលសប្បុរសជនទើបរៃអង្គាសប្រាក់ទិញឲ្យ ឥឡូវខូចហើយ….

ភ្នំពេញ៖បងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់នាយតាក់ស៊ីច្បាស់ហើយតាមរយៈការសម្ដែងកំប្លែងនោះ។ ដោយឡែកកាលពីពេលថ្មីៗនេះនាយតាក់ស៊ីក៏បានទទួលការជួយពីសប្បុរសជនដោយមានការរៃអង្គាសប្រាក់ទិញរថយន្តថ្មីឲ្យ។ប៉ុន្តែនៅសល់ពីរពាន់ដុល្លារទៀតទើបបងរំលោះអស់។នាយតាក់ស៊ីបានបញ្ចេញអារម្មណ៍រីករាយក្រោយពីបានទទួលរថយន្តថ្មីនិងសង្ឃឹមថាលោកបានចេញទៅសម្ដែងនិងធ្វើការងារបានងាយស្រួលជាងមុនដើម្បីរកប្រាក់ចំណូលពីការសំដែងដើម្បីបង់រំលោះបន្ថែម។ យ៉ាងណាមិញបន្ទាប់ពីទិញរថយន្តមិនទាន់បានប៉ុន្មានផងស្រាប់តែរថយន្តនេះបានខូចដោយសារដោយដេរមិនឆេះខូចម៉ាស៊ីនត្រជាក់ថែមទៀតផង។ ជាក់ស្ដែងតាមរយៈលោកk01បានបង្ហោះវីដេអូនិងសម្ដែងការអាណិតអាសូរដល់នាយតាក់ស៊ីដោយបានរៀបរាប់ថា៖អាណិតណាស់សម្លាញ់តាក់ស៊ីអើយជួបជិះតាមផ្លូវខូចម៉ាស៊ីនពេលឆេះម៉ាស៊ីនខូចត្រជាក់ទៅវិញពេលមកដល់ជាងខូចបូមចង្កូតផងខូចជើងក្រោមទៀតព្រោះឡានចង់រលួយហើយ”៕

អានបន្ត

(មានវីដេអូ) ខ្លាំងបាត់ ! រថយន្ត​អូឌីស៊េរីទំនេីបបើកបុករបងធ្លាយចូលអង់ទែនទួលគោក…

ភ្នំពេញ៖ កាលវេលា​ម៉ោង២នាទី​០០រំលងអាធ្រាត្រត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩ មានហេតុការណ៍មួយបានកើតឡើងដោយមានរថយន្តមួយគ្រឿងម៉ាក​អូឌីស៊េរីទំនេីបបានបុករបងធ្លាយចូលអង់ទែនទួលគោកបណ្ដាលរថយន្តរងការខូចខាតយ៉ាងដំណំ​ ករណីហេតុការណ៍​នេះ​បានកើតឡើងដែលស្ថិតនៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី១​,ខណ្ឌ​ឬស្សីកែវ,រាជធានីភ្នំពេញ៕

អានបន្ត