ក្តុកក្ដួលណាស់! បុរសម្នាក់លង់ទឹកស្លាប់ខណៈសុំមិត្តស្រីរៀបការនៅក្រោមទឹក​…(មានវីដេអូ)

បរទេសៈ បុរសជនជាតិអាមេរិកម្នាក់បានលង់ទឹកស្លាប់ខណៈពេលដែលស្នើសុំមិត្តស្រីរបស់ខ្លួននៅក្រោមទឹក នៅឯកោះមួយនៅឯនាយឆ្នេរនៃប្រទេសតង់ហ្សានី។ មិត្តស្រីរបស់គាត់Kenesha Antoine បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាងដែលមានឈ្មោះថាSteven Weber ស្នើទៅនាងតាមបង្អួចបន្ទប់សណ្ឋាគារក្រោមទឹករបស់ពួកគេនៅឯរមណីយដ្ឋានManta ដ៏ប្រណីតក្នុងZanzibar ។ នាងបានសរសេរកាលពីថ្ងៃសុក្រថា អ្នកមិនដែលចេញពីជំរៅទាំងនោះទេដូច្នេះអ្នកមិនដែលលឺចម្លើយរបស់ខ្ញុំថាចា!ចា​មួយលានដងមែនហើយខ្ញុំនឹងរៀបការជាមួយអ្នក។ វីដេអូរបស់នាងបង្ហាញពីWeber ហែលទឹកឡើងលើបង្អួចហើយចុចសរសេរដោយដៃសរសេរលើវាដែលអានថា បងមិនអាចទប់ដង្ហើមរបស់បងបានយូរដើម្បីប្រាប់អ្នកនូវអ្វីគ្រប់យ៉ាងដែលបងស្រឡាញ់ចំពោះអ្នកទេ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលបងស្រឡាញ់ចំពោះអូន​ បងស្រឡាញ់កាន់តែច្រើនជារៀងរាល់ថ្ងៃ តើអ្នកអាចធ្វើជាភរិយារបស់ខ្ញុំ​រៀបការជាមួយខ្ញុំទេ? វាមិនច្បាស់ថាមានអ្វីខុសក្នុងការស្នើសុំនៅកោះផាមបាដែលជាគោលដៅក្រេបទឹកឃ្មុំដ៏ពេញនិយម។

អានបន្ត

ជួយស៊ែរបន្តផង! អាជ្ញាធរខេត្តសៀមរាប​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ចំពោះទឹកជំនន់ ពិសេសត្រូវជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ និងសត្វទៅរកទីទួលសុវត្ថិភាព…

ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរស្រុកបានចុះពិនិត្យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែងកំពុងរងគ្រោះដោយទឹកជំនន់នៅស្រុកអង្គរជុំ។ នៅរសៀលថ្ងៃទីអង្គារ​១១រោច​ខែភទ្របទ​ឆ្នាំកុរ​ឯកស័ក​ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី២៤​ខែកញ្ញា​ឆ្នាំ២០១៩​លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប​ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកអង្គរជុំខេត្តសៀមរាប​ ដែលកំពុងលិចលង់មន្ទីរពេទ្យ​.សាលារៀន​.ផ្សារ.​ផ្ទះប្រជាពលរដ្ឋ​ផ្លូវ​។​ ករណីទឹកជំនន់នេះ​បានកេីតឡេីងចាប់ពីម៉ោង៨យប់​ ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៩​មកម្លេះ​ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាអោយជន់លិចផ្ទះប្រជាពលរដ្ឋចំនួន​ ៤២០​ខ្នង​នៅឃុំដូនពេង​ ក្នុងនោះមាន​ផ្ទះប្រមាណ៣០០ខ្នង​ ស្ថិតនៅភូមិបេង​ និងភូមិខ្ចាស់​មានការលិចខ្លាំងជាងគេ​។ ជាមួយគ្នានេះ

អានបន្ត

គួរឲ្យរន្ធត់ណាស់! ពលករខ្មែរម្នាក់បានស្លាប់ និងរបួស៣នាក់ក្នុងករណីបាក់អាគារសំណង់ ខុនដូកម្ពស់៨ជាន់នៅប្រទេសថៃ…(មានវីដេអូ)

ប្រទេសថៃៈ ដោយយៅងតាមគណនីហ្វេសបុកដែលមានឈ្មោះថា កូន ខ្លាតូច បានសរសេររៀបរាប់ថានៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៩នេះ នៅខេត្តឈុនបុរីប្រទេសថៃ🇹🇭🇹នេះហើយជាជីវិតពលករចំណាកស្រុកនៅប្រទេសថៃ មានករណីបាក់អាគារសំណង់ ខុនដូកម្ពស់៨ជាន់នៅក្នុងតំបន់Pattaya ស្រុកបាងឡាម៉ុង ខេត្តឈុនបុរីប្រទេសថៃកើតហេតុកាលពីវេលាម៉ោង១០ព្រឹក។ ក្នុងហេតុការណ៍ដ៏រន្ធត់នេះ បណ្ដាលអោយពលករចំនួន៤នាក់ទទួលគ្រោះថ្នាក់ពលករ១ម្នាក់ស្លាប់ និងរបួស៣នាក់៖ ជនរងគ្រោះទី១.ឈ្មោះ ថន ភេទប្រុស អាយុ២០ឆ្នាំ ស្លាប់ជាពលករខ្មែរ(ជនជាតិខ្មែរ) ជនរងគ្រោះទី២.ឈ្មោះ សាន់

អានបន្ត

សត្វព្រៃជាង២០០គីឡូ បានលួចដឹកតាមរថយន្តក្រុង បូព៌ាអាស៊ី ត្រូវកម្លាំងកងអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបបាន…..

កំពង់ធំ៖ ក្រុមហ៊ុរថយន្តក្រុងបូព៌ាអាស៊ីបានលួចដឹកសត្វព្រៃប្រមាន២៣២គីឡូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង,ខេត្តកំពង់ធំបង្ក្រាបបានកាលពីវេលាម៉ោង០២និង១៥នាទីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៩ម្សិលម៉ិញ។ បើយោងតាមការផ្សព្វផ្សយរបស់បណ្តាញសង្គមកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថាកម្លាំងអាវុធហត្ថស្រុកស្ទោងដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោងនិងលោកវរៈសេនីទោ ឃុន ប៊ុនហូ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំនិងដោយមានការសម្របសម្រួលពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំកម្លាំងបានចេញប្រតិបត្តការបង្ក្រាបបទល្មើសសត្វព្រៃនៅចំណុចក្នុងភូមិស្លាក់ក្រាញ់,ឃុំសំព្រោជ,ស្រុកស្ទោង។ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងន វុនរ៉ា ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិប្រម៉ោយ,ឃុំប្រម៉ោយ,ស្រុកវាលវែង,ខេត្តពោធិសាត់(ជាតៃកុងរថយន្ត)។ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងអាវុធហត្ថបានធ្វើការឃាត់ចាប់រថយន្តក្រុង១គ្រឿងម៉ាកKIAពណ៌ស្លាទុំលាយសរពាក់ស្លាកលេខភ្នំពេញ3D-2417 ជារបស់ក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ,អណ្តើកសកលចំនួន២៨ក្បាលស្មើនឹង១៧៩គីឡូក្រាម,ពស់ចាន់ល្មម៨២ក្បាលស្មើនឹង៤៥គីឡូក្រាមនិងអន្សង០៤ក្បាលស្មើនឹង០៨គីឡូក្រាម។ក្រោយការបង្រ្កាបសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង,ខេត្តកំពង់ធំបានប្រគល់វត្ថុតាងជូននាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោងដើម្បីបន្តតាមនីតិវិធីស្តីពីបទល្មើសសត្វព្រៃ៕

អានបន្ត

(មានវីដេអូ) ​ប្រពន្ធ​ណា​មិន​រំភើប បើ​​ប្តី​មកពី​កូរ៉េ​ស្ងាត់ៗ ហើយ​សហការ​ជាមួយ​មិត្តភក្តិ​ស៊ើ​ប្រាយបែបនេះ….

កាលពីពេលថ្មីៗនេះមានវីដេអូមួយដែលធ្វើឲ្យមហាជនដែលនិយមលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកពិតជាភ្ញាក់ផ្អើលណាស់ដែលមានបុរស​ម្នាក់កំពុង​ទទួល​ការកោតសរសើរ​ជាខ្លាំង ចំពោះ​សកម្មភាព​គាត់​មកពីប្រទេស​កូរ៉េ​ស្ងាត់ៗ ហើយក៍បាន​សហការគ្នាជាមួយ​មិត្តភក្តិនិង​ពូរបស់គាត់ ដើម្បី​ធ្វើឲ្យប្រពន្ទរបស់គាត់មាន​ការភ្ញាក់ផ្អើលនិងត្រែកអរ។ ដោយបាន​បន្លំ​ខ្លួន​ធ្វើជា​អតិថិជន​តេ​កូ​ម្ម៉​ង់​ឡេ​៣​ឈុត​ពី​ប្រពន្ធ​ដែល​អ្នកលក់​ឡេ​អន​ឡាញ ខណៈ​ធ្វើដំណើរ​មកដល់​ក្រុង​សួង(​កំពង់ចាម​)បន្ទាប់​ចាកចេញ​ពី​ព្រលានយន្តហោះ។ ​​ចង់ដឹងថា​ទិដ្ឋភាព​នោះ​ប្រពន្ធ​រំជួលចិត្តរំភើប​ខ្លាំង​ប៉ុណ្ណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖

អានបន្ត

ដុតណាស់! កំពូលកូនសិស្សជំនាន់២០១៩ ​បីរូបបញ្ចេញមតិយ៉ាងចាស់ដៃទៅកាន់អ្នកគ្រូម្នាក់ ​អានហើយចង់បាក់ចង្កេះ…

អាជីពជាគ្រូបង្រៀនមិនមែនជា​អាជីព​មួយគ្រប់គ្នាសុទ្ធតែអាចធ្វើបាន​នោះទេ ពោលត្រូវការហាត់រៀនសិក្សាទាំងទ្រឹស្តិ ​និងការអនុវត្តប្រកបដោយវិជ្ជាជីវៈទៀតផង។សូម្បីតែនៅក្នុងការ​បង្រៀន ​ក្រោយពីបានក្លាយទៅជាគ្រូបង្រៀនពេញសិទ្ធហើយ ​ក៏ ត្រូវ​មានរឿងប្រឈមមុនជាច្រើន ​ទាំងការបង្រៀន ការណែនាំ ​និយាយរួមត្រូវតែពូកែទាំងការបង្រៀនផ្តល់ចំណេះដឹង ប្រៀនប្រដៅនិងអត្តចរិតត្រូវតែល្អដើម្បិជា​គំរូ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ទោះជាយ៉ាងនេះក្តៅ ​គ្រូបង្រៀននៅតែគេចមិនផុតពីការរិះគន់ ការស្តីបន្ទោសនិងរងនូវបញ្ហាប្រឈមជាច្រើនផងដែរ ​តែក៏មានគ្រូបង្រៀនខ្លះក៏ទទួលបានភាពជោកជ័យ និងទទួលបានការសរសើរពីសិស្សនិងអាណាព្យាបាលសិស្សដែរ។ ដោយឡែកថ្មីៗ ​នេះមានអ្នកគ្រូមួយរូបដែលយើងមិនបានដឹងពីឈ្មោះពិតប្រាកដ ​បានបង្កើតកម្មវិធីបញ្ចេញមតិមួយ ដើម្បីឱ្យសិស្សបានសរសេរពាក្យក្នុងចិត្តទាំងការសំណូមពរនិងការមិនពេញចិត្តចំពោះខ្លួនដែរ

អានបន្ត

ចុមធ្វើចឹងបានទៀត! បុកគ្នាឡើងផ្លោងមនុស្សទៅលើឡានហើយ នៅឆ្លៀតទាញទូរស័ព្ទបើកកាមេរ៉ាSelfieមួយទុកជា…(មានរូបភាព)

ថៃ៖ មិនដឹងថាជារឿងដែលត្រូវអស់សំណើច ​ឬគួរឱ្យអាណិតនោះទេ ដោយថ្មីៗនេះករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសថៃរវាងម៉ូតូធំ និងឡាន ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហួសចិត្តជាខ្លាំង ​ព្រោះតែករណីនេះបានធ្វើឱ្យនារីរងគ្រោះម្នាក់ផ្លោងលោតពីម៉ូតូទើបលើដំបូលឡានភាគីម្ខាងទៀតភ្លាមៗ។ តែរឿងដែលស្ទើរមិនគួរឱ្យជឿ ​នារីម្នាក់នេះមិនព្រមចុះពីលើដំបូលឡានដើម្បីត្រួតពិនិត្យរបួសខ្លួនឯងភ្លាមៗនោះឡើយ តែបែរជាទាញទូរស័ព្ួបើកកាមេរ៉ា ​Selfieទៅវិញ។ រឿងមួយនេះត្រូវបានគេសន្និដ្ឋានបានថា ​ទំនងជានារីរងគ្រោះខ្លាចចុះពីកន្លែងកើតហេតុបាត់ភសត្តុតាងក៏ថាបាន ដូច្នេះបានជាសុខចិត្តថតរូបខ្លួនឯងទុកជាមិនសិន។គួរឱ្យដឹងផងដែរថា ​មកទល់ពេលនេះហេតុការណ៍នេះមិនទាន់ត្រូវបានគេទម្លាយបកស្រាយថាយ៉ាងណានោះទេ ឬក៏ភាគីខាងណាខុសខាងណាត្រូវនោះឡើយ៕

អានបន្ត

អរចង់ហោះ! បុរសម្នាក់កំពុងជួបជីវភាពលំបាកផង ស្រាប់តែប្រទះឃើញទឹកប្រាក់10000$ ក្រោយពេលពិនិត្យក្រវិលកំប៉ុងប៊ូសស្ត្រង…

មានហេតុការណ៍មូយបង្កឲ្យមានភាពភ្ញាក់ផ្អើលបានកើតឡើងក្នុងទឹកដីខេត្តកំពត ដែលស្ថិតនៅភូមិ ក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស។ ដោយបុរសម្នាក់ឈ្នោះ ម៉ឹង ឌា ជាអ្នកស៊ីឈ្នួលកិនស្រូវយកកន្ទក់ទៅលក់ដើម្បីចិញ្ចឹមគ្រួសារ រកព្រឹកខ្វះ ល្ងាច កំពុងជួបជីវភាពលំបាក ស្រាប់តែប្រទះឃើញទឹកប្រាក់10000$ ក្រោយពេលពិនិត្យក្រវិលកំប៉ុងប៊ូសស្ត្រង។ ក្រោយពេលសាកសួរលោក ម៉ឹង ឌា គាត់បានឲ្យក្រុមការងារយើងដឹងថារាល់ថ្ងៃគាត់ជាអ្នកស៊ីឈ្នួលកិនស្រូវទៅជាអង្កឲ្យគេរួចគាត់យកតែកន្ទក់ដើម្បីលក់ជាថ្នូរនឹងការកិនស្រូវ។ កាលពីថ្មីនេះគាត់មានការហត់អស់កំលាំងពីការងារនេះទើបគាត់ទៅរើសយក

អានបន្ត

នៅរដូវភ្ជុំបិណ្ឌផង ! កូនចិត្តតិរច្ឆានប្រេីកាំបិតកាប់ឪពុក​ ម្តាយបង្កេីតឲ្យរងរបួសធ្ងន់ធ្ងរនៅខេត្តបាត់ដំបង….

កាលពីថ្ងៃ​អាទិត្យទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១​៩​មាន​ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កូនប្រើកាំបិតកាប់ឪពុក-ម្ដាយបង្កើត)​មួយកេីតឡេីងនៅចំណុចត្រាំសសរ,ភូមិឆាយរំពាត់,ឃុំកន្ទឺ២,ស្រុកបាណន់​,ខេត្តបាត់ដំបង។ជនសង័្សយរូបនោះឈ្មោះ លុយ សុធី(ហៅជយ)ភេទប្រុសអាយុ២៦ឆ្នាំ,រស់នៅភូមិ,ឃុំកើតហេតុខាងលេីបានប្រើកាំបិតកាប់ទៅលើឪពុកម្តាយបង្កេីតរបស់ខ្លួនប​ណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ​និងបានបញ្ជូនទៅ​សង្រ្គោះនៅ​មន្ទីរ​ពេទ្យ។ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធនោះគឺ៖១-ឈ្មោះលុយ វ័រ,ភេទប្រុសអាយុ៦៧ឆ្នាំ(ឪពុកបង្កើត)រងរបួសធ្ងន់ត្រង់ក្បាលធ្ងន់ធ្ងរ។ ២-ឈ្មោះស៊ុន ភានភេទស្រី,អាយុ៦២ឆ្នាំ(ម្ដាយបង្កើត)រងរបួសស្រាល។នៅពេលទទួលបានព័ត៌មាននេះ​លោកវរសេនី​យ៍​ឯក​ ប៉ាន់​ វណ្ណនី​ អធិការនគរបាលស្រុកបា​ណន់​បានចាត់ចែងធ្វេីការស្រាវជ្រាវ​ រហូតឈាន​ដល់ធ្វេីការឃាត់ខ្លួនជនសង័្សយជាកូនឈ្មោះលុយ សុធី(ហៅជយ)នេះបាន​ព្រមទាំងដកហូតយកកាំបិតជាភស្តុតាងក្នុងការកាប់​ប្រ​ហារនេះផង​នាថ្ងៃទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០១៩។លោកវរសេនីយ៍ឯក​ ប៉ាន់​ វណ្ណនី​ បានឲ្យដឹងបន្ថែមថា​ឈ្មោះ​ លុយ​ សុធី​(ហៅជយ​)ជាមនុស្សដែលមានស្មារតីវិបល្លាស​។ទោះជាយ៉ាងណាក៏ដោយជនសង័្សយនិងវត្ថុតាងបានរៀបចំសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ចាត់ការតាមផ្លូវច្បាប់​៕

អានបន្ត

គួរឲ្យអាណិតណាស់ ! ពីរនាក់ប្តីប្រពន្ធពិការភ្នែកដែលមានការងារជាអ្នកម៉ាស្សាត្រូវបានជនខិលខូចបោកយកលុយអស់១០០០$…

តាមរយៈគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះMorokat Nhemបានឲ្យដឹងថា៖ ពីរនាក់ប្តីប្រពន្ធពិការភ្នែកដែលមានការងារជាអ្នកម៉ាស្សានៅខេត្តព្រះសីហនុ ត្រូវបានជនខិលខូចប្រើល្បិចតេមកថាត្រូវរង្វាន់ជាង៤០លានរៀលនិងឲ្យដាក់លុយទៅពួកវា១០០០$មុនទើបបើកបាន។ ដោយយល់ថាពួកគាត់ជាជនពិការភ្នែកខ្ញុំសូមអំពាវនាវឲ្យសមត្ថិកិច្ចជួយស្វែងរកក្រុមជនថោកទាបមកផ្តន្ទាទោសតាមច្បាប់។ ពួកគាត់ត្រូវចិញ្ចឹមកូន២នាក់ឲ្យរៀនសូត្របន្ត ប្រសិនបើសប្បុរសជនមិនយល់ទាស់ទេមេត្តាជួយឧបត្ថម្ភតាមសិទ្ធាជ្រះថ្លាជួយដល់ពួកគាត់ផងធ្វើម៉េចគ្នាងងឹតហើយមិនបានដឹងអំពីល្បិចបោកប្រាស់នេះឮតែរង្វាន់ប្រមូលលុយឲ្យគេអស់រលីង៕

អានបន្ត