ចិត្តធម៍មែន! លោក ផែង វណ្ណៈ សូមកោតសរសេីរម្ចាស់រថយន្តស្ព័រ​ ដែលមានសប្បុរសធម៌យោគយល់ដល់អ្នកខ្វះខាត មិនទាមទារសំណងដោយគ្រាន់តែឲ្យអ្នកបើកបរនោះ…

កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយដោយរថយន្តដឹកទំនិញមួយគ្រឿង បុកពីចំហៀងផ្នែកខាងក្រោយរថយន្តសេរីទំនើបមួយគ្រឿងមួយគ្រឿងម៉ាក់Mclaren 720sមានតម្លៃរាប់ម៉ឺនដុល្លារ ដែលគេស្គាល់ថាជារបស់លោកឧកញ៉ាម្នាក់ រងការខូចខាតកំប៉ិតនៅផ្នែកទ្វារខាងក្រោយផ្នែកខាងឆ្វេង ត្រង់ចំណុចគល់ស្ពាន់ជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុរថយន្តទាំងពីរត្រូវបានដឹកយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ទាក់ទងនឹងរឿងនេះលោក ផែង វណ្ណៈ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់លោកបានឲ្យដឹងបែបនេះថា៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទេសចរណ៍​២៤កៅអី​ និង​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​នៅរង្វង់មូលគួចកាណុង​ ត្រូវ​បានដោះស្រាយបញ្ចប់ហេីយ​ដោយ​ម្ចាស់រថយន្ត​ស្ព័រ​

អានបន្ត

ប្រពៃណាស់! លោក ឩកញ្ញា ដួងឆាយនឹងក្រុមការងារបាននាំយករទេះគ្រឿងឧបភោគបរិភោពនិងបច្ច័យមួយចំនួនប្រគេនដល់លោកតាជរាពិការដែលមានជន្មាយុ៩៦ព្រះវស្សា…

នៅរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩នេះលោកឩកញ្ញា ដួងឆាយនឹងក្រុមការងាររបស់គាត់បាននាំយករទេះគ្រឿងឧបភោគបរិភោពនិងបច្ច័យមួយចំនួនប្រគេនដល់លោកតាជរាពិការដែលមានជន្មាយុ៩៦ព្រះវស្សាគង់នៅវត្តព្រៃសំណាង ស្រុកដងទង់ខេត្តកំពត។ក្រោយពេលបាននាំយកគ្រឿងប្រើប្រាស់នឹងគ្រឿងបរិភោគទាំងអស់នេះទៅប្រគេនព្រះសង្ឃនៅវត្តព្រៃសំណាងហើយលោកឩកញ្ញា ដួងឆាយក៏បានបង្ហោះសារនៅលើគណនីហ្វេបុករបស់គាត់មានខ្លឹម សារថាថ្ងៃនេះក្រុមការងារបាននាំយកនូវរទេះគ្រឿងឧបភោគបរិភោព និងបច្ច័យមួយចំនួនប្រគេនដល់លោកតាជរាពិការដែលមានជន្មាយុ ៩៦ព្រះវស្សាគង់នៅវត្តព្រៃសំណាងស្រុកដងទង់ខេត្តកំពត។ ខ្ញុំបាទសូមគោរពឧទ្ទិសកុសល្យផលបុណ្យនិងជូនពរដល់លោកតា និងប្រជាពលរដ្ឋខ្មែរទាំងអស់សូមឱ្យជួបតែសុភមង្គលសុខភាពល្អ និងរីករាយគ្រប់ក្រុមគ្រួសារជាពិសេសពេលធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពជានិច្ច។

អានបន្ត

អស្ចារ្យណាស់! តារាចម្រៀង រតន: ពិសី ត្រូវបានជ្រើសឲ្យក្លាយជាតំណាងរបស់កម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ាននៅឯប្រទេសចិន…

ភ្នំពេញ៖ ថ្មីៗនេះកាលពីប៉ុន្មានថ្ងៃមុននៅយប់ថ្ងៃទី១៨ខែកញ្ញា កញ្ញារតន: ពិសី បានធ្វើឲ្យអ្នកគាំទ្ររំភើបកោតសរសើរយ៉ាងខ្លាំងទៅលើរូបនាង ដោយសារតែកញ្ញា ត្រូវបានអ្នករៀបចំកម្មវិធីជ្រើសជាតារាតំណាងប្រទេសកម្ពុជាក្នុងការសម្ដែងសិល្ប: ទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលមានឈ្មោះថា “ASEAN-China TV Drama Week” ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន។ នេះជាកិត្តិយស ដែលនាងទទួលបាន បន្ទាប់ពីបានហក់ ចូលផលិតកម្មថោន។ ព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅទីក្រុងណាននីងខេត្តគ័ងស៊ី ប្រទេសចិន

អានបន្ត

អាសូរគាត់ណាស់ ! លោកតាម្នាក់ស្លាប់បាត់បង់ជីវិតដោយសាររថយន្តធុនធំមួយគ្រឿងបានបុក….

ពិតជាអាសូរលោកតាណាស់ ! នៅថ្ងៃទី21ខែកញ្ញាឆ្នាំ2019 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំនិងម៉ូតូគុប បានបណ្តាលឲ្យលោកតាម្នាក់ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ51,ចន្លោះគីឡូម៉ែត្រលេខ17-18 ស្ថិតនៅក្នុងភូមិបាត់ដឹង,ឃុំក្សេមក្សាន្ត,ស្រុកឧដុង្គ,ខេត្តកំពង់ស្ពឺ។

អានបន្ត

សូមជួយស៊ែរម្នាក់១! ឲ្យកូនខ្មែរគ្រប់គ្នាបានដឹងផង🇰🇭 រកឃើញបង្គោលព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំកណ្តាលក្រុងបាងកកប្រទេសថៃ…(មានវីដេអូ)

បើអ្នកជាកូនខ្មែរ🇰🇭 សូមជួយចែករំលែកម្នាក់១ អោយកូនខ្មែរគ្រប់គ្នាបានដឹងផង ភ្ញាក់ផ្អើល.!! រកឃើញបង្គោលព្រំដែនកម្ពុជា-ថៃ ចំកណ្ដាលទីក្រុងបាំងកក ។ បង្គោលព្រំដែនខ្មែរ ស្ថិតនៅកណ្តាលក្រុងបាងកកប្រទេសថៃ ដែលម្ចាស់ផ្ទះរៀបចំសង់ផ្ទះហើយប្រទះឃើញ ស្តាយអតីតទឹកដី មិនគួរណាឡើយដែនដីខ្មែរបាត់បង់សោះ ។ សូមស្វែងយល់ជាគំនិតដូចតទៅ៖ ប្រវត្តិដើមឡើយបង្គោលនេះស្ថិតនៅព្រំប្រទល់រវាងប៉យប៉ែត ជាមួយស្រុកអារញប្រៈថេត ខេត្តស្រះកែវប្រទេសថៃ។ នៅសម័យសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនបានចូលមកដល់ តំបនឥណ្ឌូចិន

អានបន្ត

(មានវីដេអូ) ក្ដៅៗ ! មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទំនិញមួយគ្រឿង បុកពីចំហៀងរថយន្តសេរីទំនើបមួយគ្រឿងដែលមានតម្លៃខ្ទង់លានដុល្លារ….

ភ្នំពេញ៖ (ព័ត៏មានបឋម)កាលពីវេលាមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទំនិញមួយគ្រឿងបុកពីចំហៀងផ្នែកខាងក្រោយរថយន្តសេរីទំនើបមួយគ្រឿងមួយគ្រឿងម៉ាក់Mclaren របស់ឧកញ៉ាម្នាក់តម្លៃខ្ទង់លានដុល្លារពាក់ស្លាក់លេខភ្នំពេញ 2AW-0720 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចគល់ស្ពាន់ជ្រោយចង្វារ,សង្កាត់វត្តភ្នំ,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ៕

អានបន្ត

អាសូរណាស់ ! កម្មករសំណង់ប្រឹងធ្វេីការគ្រាន់លុយទៅភ្ជុំតែជាអកុសលបានឆក់ខ្សែភ្លេីងស្លាប់….

ពិតជាអាណិតអាសូរណាស់ខ្លាំង កម្មករសំណង់ប្រឹងធ្វេីការគ្រាន់លុយទៅភ្ជុំតែជាអកុសលបានឆក់ខ្សែភ្លេីងស្លាប់បាត់! នៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩កាលពីវេលាមុននេះបន្តិចមានករណីកម្មករសំណង់៣នាក់នាំគ្នាលេីកអន្ទារដេីម្បីរៀបចំបូកតែជាអកុសលអន្ទារបានប៉ះខ្សែភ្លេីងបណ្តាលអោយឆក់ស្លាប់ម្នាក់ភ្លាមនិងម្នាក់រងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​។ ករណីនេះបានកើតឡើងនៅសង្កាត់ចោមចៅទី១​,ខណ្ឌពោធិសែនជ័យ៕

អានបន្ត

សូមចូលរួមរំលែកទុក្ខផង ! ប៉ូលិសម្នាក់បានស្លាប់ភ្លាមៗដោយសារជិះម៉ូតូជ្រុលបុករថយន្ត….

រាជធានីភ្នំពេញ៖ នគរបាលម្នាក់នៃនាយកដ្ឋាននគរបាលការពារបានបាត់បង់ជីវិតភ្លាមៗបន្ទាប់ជួបគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្តកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២១ខែកញ្ញាឆ្នាំ២០១៩នៅចំណុចមុខក្រុមហ៊ុនលក់រថយន្តMerceodesតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះជឹម រតនៈ មានអាយុ៣៥ឆ្នាំជាមន្ត្រីនគរបាលនៅនាយកដ្ឋាននគរបាលការពារប្រចាំការនៅស្ថានទូតឥណ្ឌា។ បច្ចុប្បន្នស្នាក់នៅភូមិអន្លង់គងចាស់,សង្កាត់ព្រៃស,ខណ្ឌដង្កោ,រាជធានីភ្នំពេញ,ជិះម៉ូតូម៉ាកឌ្រីមសង់,ពណ៌ខ្មៅ,ពាក់ស្លាកលេខភ្នំពេញ1H-7710 រីឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស,ពាក់ស្លាកលេខព្រះសីហនុ3A-5883តៃកុងរត់បាត់។

អានបន្ត

ម៉ាទឹកកកប្រមាណជិត៥០០គីឡូក្រាម បានធ្លាក់ចេញពីរថយន្តពេលជួបគ្រោះថ្នាក់នៅខេត្ត….

(ប្រទេសថៃ)៖ ការភ្ញាក់ផ្អើលមួយបានកើតឡើងព្រមទាំងបានធ្វើអោយក្រុមតម្រួតថៃឡោមព័ទ្ធជុំជិតត្រង់កន្លែងកើតហេតុបន្ទាប់ពីមានរថយន្តធុនធ្ងន់មួយគ្រឿងបានជួបនឹងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ហើយបានធ្លាក់នូវការ៉ុងដែលខាងក្នុងសុទ្ធសឹងជាប្រភេទគ្រឿងញៀនទាំងអស់ យោងតាមប្រភពសារព័ត៌មានថៃដែលបានរាយការបឋមបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤២នាទីយប់ ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩លើកំណាត់ផ្លូវក្រោមស្ពានត្រង់ចំណុចផ្លូវចូលទៅស្រុកភិតបុរី។ ព័ត៌មានបានបន្តថាក្រោយពីមានការចុះត្រួតពិនិត្យពីសំណាក់ក្រុមតម្រួតថៃគេសង្គេតឃើញថាមានរថយន្តប្រភេទកង់១០មួយគ្រឿងពាក់ស្លាកលេខណាខនប៉ាធុម៧២-៣១៨៦ដែលគេសន្និដ្ឋានថាអាចមានការបើកបរក្នុងល្បឿនលឿនម៉្យាងទើបនឹងមានភ្លៀងធ្លាក់រួចថ្មីៗបានធ្វើអោយផ្លូវមានសភាពរអិលនិងធ្វើអោយរថយន្តរេចង្កូតចេញពីផ្លូវទៅបុកនឹងបង្គោលភ្លើងដែលនៅកណ្តាលទ្រូងផ្លូវបង្កអោយអ្នកបើកបរនិងអ្នករួមដំណើររងរបួសធ្ងន់ទាំង២នាក់។នៅក្នុងករណីនេះដែរទំនិញដែលគេផ្ទុកនៅក្នុងទ្រុងរថយន្តដែលក្នុងនោះគេសង្គេតឃើញជាប្រភេទការ៉ុងជីបានធ្លាក់រាយប៉ាយពេញផ្លូវព្រមទាំងមានការ៉ុងខ្លះបែកធ្លាយចេញថ្នាំញៀនប្រភេទម៉ាទឹកកកផងដែរទើបធ្វើអោយមានការភ្ញាក់ផ្អើល។ ក្រោយពេលត្រួតពិនិត្យគឺការ៉ុងថ្នាំញៀនដែលដាក់បន្លំជាមួយការ៉ុងជីមានចំនួន១៦ការ៉ុងក្នុងមួយការ៉ុងមានទម្ងន់៣០គីឡូក្រាមដោយសារមានការបែកធ្លាយអស់ខ្លះទើបថ្នាំញៀនទាំងនៅសល់ជាង៤៧០គីឡូក្រាមហើយត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅកាន់អង្គភាពដើម្បីសាកសួរព័ត៌មានក្រោយពីជនសង្ស័យទាំង២នាក់ព្យាបាលរបួសរួច៕

អានបន្ត