សូមបងប្អូនជួយគាត់ផង ! នេះជាឪពុកដែលចូលទៅជួយកូនពេលភ្លេីងឆេះផ្ទះតែមិនបានសម្រេច កូនក៏ស្លាប់ហេីយឪពុកបានរង់របួសធ្ងន់នៅមន្ទីពេទ្យកាម៉ែត…

ភ្នំពេញ៖ កាលពីម្សិលមិញប្រិយមិត្តប្រាកដជា បានជ្រាបច្បាស់ហើយថាមានករណីអគ្គិភ័យឆេះដោយមានក្មេងអាយុ១១ឆ្នាំម្នាក់បានស្លាប់យ៉ាងរន្ធត់។ចំណែកឪពុកដែលចូលទៅជួយសង្គ្រោះកូនបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសល្យបានស្លាប់ថែមម្នាក់ទៀតយ៉ាងរន្ធត់និងគួរឲ្យអាសូរក្នុងករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជិត១០ខ្នងក្នុងថ្ងៃកាន់បិណ្ឌទី៤នេះ។ ករណីអគ្គិភ័យដ៍គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៧ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ជិតវិហារឥស្លាមក្នុងខណ្ឌឬស្សីកែវ,រាជធានីភ្នំពេញ។សមត្ថកិច្ចបានអន្តរាគមន៍បាញ់ពន្លត់ទាំងស្រុងនៅម៉ោងប្រហែល១២និង៤៥នាទីថ្ងៃដដែពោលគឺឆាបឆេះប្រហែល៤៥នាទីប៉ុណ្ណោះ។ ប៉ុន្តែដោយសារលំនៅដ្ឋានទាំងនោះភាគច្រើនសង់ពីឈើទើបបង្កអោយអគ្គីភ័យឆាបឆេះយ៉ាងលឿន។ដោយឡែកថ្ងៃនេះមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះMahirah Musslimបានបង្ហោះរូបបុរសដែលជាឪពុករបស់ជនរងគ្រោះដែលស្លាប់កាលពីម្សិលមិញថែមទាំងបានសរសេររៀបរាប់ថា៖ នេះជាឪពុកដែលចូលទៅជួយកូនពេលភ្លេីងឆេះផ្ទះតែមិនបានសំរេកូនក៏ស្លាប់បាត់ទៅហេីយឪពុកបានរង់របួសធ្ងន់នៅពេទ្យកាម៉ែត😭😭។សូមជួយជាថវិកានឹងសំភារះខ្លះៗដល់ពួកគាត់ទាំងអស់គ្នាជាពិសេសគ្រួសារសពដែលកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យទំនាក់ទំនងតាមរយះលេខ085434310៕

អានបន្ត

ភ្ញាក់ផ្អើល ! ស្ងាត់ៗតារាកំប្លែងនាយ តាក់ស៊ី ទិញរថយន្តថ្មីហើយ ដោយទទួលបានការជួយរៃអង្គាសពីសប្បុរសជន….

តារាកំប្លែងនាយ តាក់ស៊ី ដែលបងប្អូនប្រិយមិត្តស្គាល់រូបគាត់ច្បាស់តាមរយៈកាយវិការកំប្លុកកំប្លែងជាពិសេសគឺនៅពេលដែលបានប្រកាសលាឈប់ពីអាជីពសិល្បៈទៅបួសធ្វើជាព្រះសង្ឃ។យ៉ាងណាមិញក្រោយបួសបានមួយរយៈខ្លីតារាកំប្លែងរូបនេះបានលាចាកសិក្ខាបទព្រោះតែស្ថានភាពជម្ងឺរបស់ខ្លួន ហើយវិលត្រលប់ចូលមកកំប្លែងវិញ។ហើយថ្មីៗនេះនាយ តាក់ស៊ី ក៏ទទួលបានការជួយពីសប្បុរសជនដោយមានការរៃអង្គាសប្រាក់ទិញរថយន្តថ្មីប៉ុន្តែនៅសល់ចំនួន២ពាន់ដុល្លារទៀតទើបបង់រំលួសដាច់។ដោយបង្ហាញពីក្តីរំភើបរីករាយក្រោយទទួលបានរថយន្តថ្មី នឹងសង្ឃឹមថានេះជាមធ្យោបាយងាយស្រួលឲ្យលោកចេញទៅសម្តែងធ្វើការបានងាយស្រួលនិងរកចំណូលដើម្បីបង់រំលួសបន្ថែម។ យោងតាមប្រភពលោក K01 បានឲ្យដឹងថា៖ «មកអបអរជាមួយនឹងនាយតាក់ស៊ីដែលបាននាំសមាជិកថ្មីចូលផ្ទះហើយពេលនេះសូមអោយបងជួបតែសំណាងល្អអរគុណដល់គ្រុបស្រលាញ់មួយជីវិតបេះដូងមនុស្សធម៌ដែលបានរៃគ្នាជួយបានខ្លះ,ខ្លះទៀតគឺខ្វះគេសិន»៕

អានបន្ត

សូមប្រុងប្រយ័ត្ន ! លឺសម្លេងក្នុងម៉ាស៊ីនត្រជាក់ ពេលបើកមើលឃើញសុទ្ធតែពស់សង្ងំក្នុងនោះ…

ថ្មីៗនេះបុរសជនជាតិថៃម្នាក់បានបង្ហោះសារនៅលើបណ្តាញសង្គមក្រោយពីជួបហេតុការណ៍ឃើញសត្វពស់ជាច្រើនក្បាលសង្ងំនៅក្នុងម៉ាស៊ីនត្រជាក់ក្នុងបន្ទប់របស់ខ្លួន។ លោកSomkiat Thawornsuk ជាម្ចាស់ផ្ទះបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៩។ យោងតាមសម្តីរបស់លោកSomkiatបានបញ្ជាក់ថានៅយប់ថ្ងៃច័ន្ទនៅពេលដែលលោកបានបើកម៉ាស៊ីនត្រជាក់លោកក៏បានលឺសម្លេងម្យ៉ាងចេញពីក្នុងនោះដូច្នេះហើយលោកក៏សម្រេចចិត្តបើកគំរបម៉ាស៊ីនត្រជាក់ដើម្បីពិនិត្យមើលក៏ស្រាប់តែលោកបានឃើញពស់ជាច្រើនក្បាលធ្វើចលនានៅក្នុងនោះសឹងតែធ្វើឲ្យលោកស្រែករកពុទ្ធោ។ យ៉ាងណាមិញពស់ដែលសង្ងំនៅក្នុងម៉ាស៊ីនត្រជាក់មានសរុបចំនួន៥ក្បាលហើយក៏មិនមានរបាយការណ៍ណាបញ្ជាក់ថាពស់៥ក្បាលនោះជាពស់អ្វីឡើយ។ទន្ទឹមនឹងនេះដែរសារព័ត៌មានចិនបានរាយការណ៍ថាពស់ដែលត្រូវបានគេរកឃើញនៅក្នុងផ្ទះរបស់លោកSomkiatគឺមិនមាបង្កហានិភ័យដល់អាយុជីវិតឡើយពួកវាគ្រាន់តែសង្ញំដើម្បីចាប់សត្វផ្សេងៗធ្វើជាចំណីតែប៉ុណ្ណោះ៕

អានបន្ត

សូមប្រុងប្រយ័ត្ន ! ចោរសម័យទំនើប លួចស្លាកលេខឡានហើយថែមទាំងក្លែងបន្លំQR code ពេលស្កេនគឺចេញតាម Website ក្លែងក្លាយ….

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីថ្មីមួយដោយមានការក្លែងបន្លំនូវQR codeស្លាកលេខឡានតម្រូវតាមវេបសាយក្លែងក្លាយជាដែលក្រុមខិលខូចបានបង្កើត។ ដោយម្ចាស់ស្លាកលេខមានគណនីហ្វេសប៊ុកឈ្មោះSophal Amarinបានឲ្យដឹងថាស្លាកលេខរថយន្តរបស់ខ្លួនដែលបានបាត់ត្រូវបានប្រទះឃើញនៅលើរថយន្តអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះក្រុមចោរបានក្លែងបន្លំQR codeពេលស្កេនគឺចេញតាមWebsiteក្លែងក្លាយដែលជនខិលខូចនោះបានបង្កើតដូច្នេះហើយនេះបទពិសោធន៍មួយសម្រាប់បងប្អូនចៀសវាងក្នុងការទិញស្លាកលេខឡានមួយទឹក​ និងប្រុងប្រយ័ត្ននៅពេលដែលស្កេនORCodeគួរតែកត់សម្គាល់ថាវេបសាយណាពិតវេបសាយណាក្លែងក្លាយដោយវេបសាយខុសគ្នាត្រង់អក្សរកន្ទុយ​.kh (ពិត)​និង​.com(ក្លែងក្លាយ)។ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖“ឡានដែលបានបាត់ស្លាកលេខ​និង​ឡានដែលប្រេីស្លាកលេខដែលគេបានបាត់​អ្វីដែលពិសេសល្បិចថ្មីមួយទៀតគឺវាកែQR Codeតម្រូវតាម​Websiteដែលបង្កេីតក្លែងក្លាយដែលពេលដែលយេីងScanQRcodeទៅគឺវាបង្ហាញម៉ូដែលឡានត្រូវតាមស្លាកលេខ”៕

អានបន្ត