ក្តៅៗ! សូមអមអរសាទរ នៅមុននេះបន្តិចភរិយារបស់លោក ឆាយ វីរៈយុទ្ធ បានប្រសូតបុត្រស្រីយ៉ាងស្រស់ស្អាត ហើយថែមទាំង…

នៅមុននេះបន្តិចតាមរយៈគណនីហ្វ៊េសបុក​របស់លោក ឆៃ វីរះយុទ្ធ បានបង្ហោះថា៖កូនស្រីឈ្មោះ វីរៈយុទ្ធ អភិជាតាទេវីហៅអាតារ៉ា( Atara ) កើតថ្ងៃអាទិត្យ២រោចខែភទ្របទ ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង៨.២៧នាទីព្រឹក ទំងន់៣គីឡូក្រាម ខ្ញុំបាទ ឆាយ វីរៈយុទ្ធ Chhay Virakyuth និងភរិយា សែ ចាន់ឌី

អានបន្ត

ជួយស៊ែរម្នាក់មួយផង! ដើម្បីឲ្យបានដឹងទៅដល់សប្បុរសជនទាំងឡាយ អាណិតណាស់ផ្ទះសេខ្សែភ្លើងឆេះផ្ទះយាយតាអាយុជាង៨០ឆ្នាំ ឆេះអស់ទាំងស្រុងនៅបាត់ដំបង…

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៩ ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ១ខ្នងនេះ ដោយសារទុស្សេខ្សែភ្លើងស្ថិតនៅចំណុចក្រុម០៤ ភូមិស្រណាល ឃុំព្រៃខ្ពស់ស្រុកបវេលខេត្តបាត់ដំបង ។ ផ្ទះមួយខ្នងរបស់លោកតានិងលោកយាយវ័យចំណាស់ 2នាក់ ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង ដោយសារតែមូលហេតុទុសេ្សភ្លើងក៏ឲ្យមានការអាណិតអាសូរជាតិខ្លាំង ចំពោះលោកយាយលោកតាវ័យចំណាស់មួយគូនេះ។ ករណីនេះម្ចាស់ផ្ទះឈ្មោះ ធឹក យ៉ៃភេទប្រុសអាយុ៨៣ឆ្នាំ និងប្រពន្ធឈ្មោះ ឡាប់ ម៉ៅ អាយុ៧៦ឆ្នាំ សម្ភារខូចខាត:ផ្ទះឈើប្រក់សង្ក័សី

អានបន្ត

ខ្លាំងបាត់! បុរសម្នាក់បានCallទៅ នាង ខ្ញុង សួរត្រង់ៗទៅអ្នកនាងខ្ញុងដោយបានចោទជាសំណួរថា…(មានវីដេអូ)

ក្រោយពីជម្លោះនៅប្រលានយន្តហោះរួចមក ធ្វើអោយមហាជនច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងនិងបុគ្គលល្បីៗចេញមុខចេញមាត់ លើកឡើងនូវមតិផ្សេងៗគ្នា។ ស្រាប់តែបុរសម្នាក់បានតេទៅអ្នកនាង ខ្ញុង សួរត្រង់ៗទៅអ្នកនាងខ្ញុងដោយបានចោទជាសំណួរថា៖នៅ ទល់មុខកាណាឌីយ៉ាមានក្មេងបែកថ្នាំតេីយេីងគួរតែទៅថតឬក៏ទៅប្រាប់គេសិនទន្ទឹមនឹងរឿងរ៉ាវនេះដែរបេីយេីងក្រឡេកមកមើលឃ្លីបវីដេអូមួយនេះអ្នកនាងខ្ញុងហាក់មិនមានការចាប់អារម្មណ៍ពីការចោទជាសំនួរនេះទេដែលការចោទសួរជាសំនួរនេះសំដៅទៅលេី ន័យប្រៀបធៀបតែប៉ុណ្ណោះ។ ជាពិសេសនោះគឺថាមានបងប្រុសគណនីហ្វេសប៊ុកឈ្មោះSomnok Pl គាត់ក៏បានចូលCommentក្នុងឃ្លីបវីដេអូមួយនេះបានមានការលេីកឡេីងថា៖ ប្អូនកាន់តែខុស​ បេីប្អូនមិន​សិក្សា​ពី​ពាក្យពេជ្ររបស់ច្បាប់។ ម្ចាស់រូបថតមានសិទ្ធិខាងរូបភាព ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គលដែល​ទទួល​បាន​ការការពារ​ដោយ​ក្រម​រដ្ឋប្បវេណី។ ​ មាត្រា ១០​ “សិទ្ធិ​របស់​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត​រូបកាយ​

អានបន្ត

គិតមកត្រឹមម៉ោងនេះ ភ្លៀងនៅតែបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងក្នុងក្រុងព្រះសីហនុដែលធ្វើឲ្យជំនន់ទឹកភ្លៀងនៅបន្តជន់លិចលំនៅដ្ឋានពលរដ្ឋជាច្រើន….

ក្រុងព្រះសីហនុ-គិតមកត្រឹមម៉ោង១០ព្រឹកថ្ងៃ១៥កញ្ញា២០១៩នេះភ្លៀងនៅតែបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងក្នុងក្រុងព្រះសីហនុដែលធ្វើអោយតំបន់ទំនាបខ្លាំងតាមសង្កាត់មួយចំនួនក្នុងក្រុង ជំនន់ទឹកភ្លៀងនៅបន្តជន់លិចលំនៅដ្ឋានពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធ័សាធារណៈខ្លះទៀត។ មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងថានៅព្រឹកថ្ងៃ១៥កញ្ញានេះថ្នាក់ដឹកនាំខេត្ត អជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែកបានចលត័កម្លាំងចុះពិនិត្យតាមតំបន់ដែលប្រឈមខ្លាំង ដើម្បីដោះស្រាយកិច្ចការសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់ក្នុងនោះពលរដ្ឋខ្លះដែលជាប់ក្នុងផ្ទះចេញមិនរួចដោយសារជំនន់ទឹកភ្លៀងនេះត្រូវបានអជ្ញាធរជួយសង្គ្រោះនាំមកកាន់ទីទួលសុវត្ថិភាពនិងថាគិតមកត្រឹមម៉ោងដដែលនេះមិនមានមនុស្សរងគ្រោះទេ ប៉ុន្តបើតាមមន្ត្រីប្រាប់ជាបណ្តោះអាសន្នថា មានទ្រព្យសម្បត្តិពលដ្ឋជាច្រើនបានរងការខូចខាត។ សូមបញ្ជាក់ថាភ្លៀងបានធ្លាក់ខ្លាំងនៅក្រុងព្រះសីហនុចាប់តាំងពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៤កញ្ញា២០១៩ ធ្វើអោយមានជំនន់ទឹកភ្លៀងដ៏អាក្រក់ជាថ្មីម្តងទៀត ៕

អានបន្ត

ជួយស៊ែរបន្តផង ! ទារិកាអាយុ៣១ថ្ងៃ បានប្រឈមនឹងភាពពិការភ្នែក ក្រោយពីម្តាយបានបន្តក់ទឹកដោះខ្លួនឯងចូលក្នុងភ្នែកកូនរយៈពេល២ថ្ងៃ….

កាលពីពេលថ្មីនេះមានរឿងដែលគួរឲ្យអាណិតមួយដែលបានកើតឡើងចំពោះ ទារិកាដែលមានអាយុទើបតែបានរយះពេលអាយុ៣១ថ្ងៃអាចនឹងប្រឈមនឹងភាពពិការភ្នែក ដោយសារជំងឺដំបៅកញ្ចក់ភ្នែកកំរិតធ្ងន់ធ្ងរ ។ មូលហេតុដោយសារតែម្តាយបានបន្តក់ទឹកដោះខ្លួនឯងចូលក្នុងភ្នែកកូនរយៈពេល២ថ្ងៃ។អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋជាពិសេសឪពុកម្តាយ អាណាព្យាបាលទាំងអស់មេត្តាប្រុងប្រយ័ត្ននិងបញ្ឈប់ជំនឿដែលគ្មានវេជ្ជសាស្រ្តទទួលស្គាល់ដែលគិតថាទឹកដោះ ម្តាយអាចព្យាបាលបញ្ហាភ្នែកកូនបាន ត្រូវបញ្ជូនក្មេងដែលមានបញ្ហា មកពិគ្រោះជាមួយគ្រូពេទ្យឯកទេស។ សូមបងប្អូនជួយចែករំលែកតៗគ្នាដើម្បីឲ្យបានដឹងខ្លាចជួបរឿងបែបនេះ។ ប្រភព:មន្ទីរពទ្យព្រះអង្គឌួង

អានបន្ត

តើអាចទេត្រឹមម្នាក់មួយស៊ែរ! របាំរបស់ខ្មែរយើងដ៏កម្រមួយបានទៅដល់ទី្វបអឺរ៉ុប ក្រោយវត្តមានដំបូងតាំងពីជាង១០០ឆ្នាំមុន…

ជាង​១០០​ឆ្នាំ​មក​ហើយដែល​របាំ​ព្រះរាជ​ទ្រព្យ​ បាន​ដង្ហែ​ហ្លួង​ព្រះ​ស៊ី​សុវត្ថិ​ទៅ​ដល់​ទឹកដី​ប្រទេស​បារាំង​ ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩០៦​។ជា​ថ្មី​ម្ដង​ទៀតនិង​ជាលើកទី១នៅឆ្នាំ២០១៨នេះ ការ​សម្ដែង​បែប​មុខ​ស​ឬ​បែប​នាដកា​សម័យ​ហ្លួង​ព្រះស៊ីសុវត្ថិ​នេះ​បាន​មក​ដល់និង​សម្ដែង​នៅ​ក្នុង​ទឹក​ដី​ទ្វីប​អឺរ៉ុបគឺ​ក្នុងទីក្រុង​ប៉ារីសប្រទេស​បារាំង។​ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក ដែល​គេ​ស្គាល់​ថា​ជា​របស់​នាដកាឬ​ហៅថាអ្នក​របាំឈ្មោះ ពុំ ធារ៉ា​ចិន្តា បាន​បញ្ញាក់​ថាក្រុម​របាំ​ព្រះរាជទ្រព្យ​ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ក៏បាន​ចូលរួម​សម្ដែង​២លើក​រួច​មក​ហើយ​ នៅ​ប្រទេស​ស្វីស​កាលពីថ្ងៃទី៧-៨ខែ​ឧសភាឆ្នាំ២០១៨កន្លងទៅ។ សូម​បញ្ជាក់​ថា​ការ​ផ្សព្វផ្សាយ​របាំ​ព្រះរាជទ្រព្យ​ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ធ្លាប់​បាន​មក​សម្ដែង​នៅ​ប្រទេស​បារាំង​ជា​ច្រើន​ដង​ ប៉ុន្តែ​ការ​សម្ដែង​បែបមុខ​សឬ​បែប​នាដកា​សម័យ​ហ្លួង​ព្រះស៊ីសុវត្ថិ​នេះ​គឺជាលើកទី១។ របាំ​ព្រះរាជទ្រព្យឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​មាន​ចំនួន៨២របាំរបាំ​ដែល​រស់​ឡើង​វិញ​មាន​ចំនួន៥៤របាំ និង​នៅ​បាត់​បង់​ចំនួន២៨របាំ។ រីឯ​របាំ​រឿង​មាន​ចំនួន៣៥រឿងហើយរបាំរឿងដែលរស់ឡើងវិញមានចំនួន២១ រឿង​និង​នៅ​បាត់បង់ចំនួន១៤រឿង។ ការ​បង្ហាញ​វត្តមាន​របាំ​ព្រះរាជ​ទ្រព្យ​របស់​ខ្មែរ​នា​ពេល​នេះគឺជា​ការ​បន្សាប​ទៅ​វិញ​នូវ​មតិ​រិះគន់​មួយ​ចំនួន​ថាកម្ពុជា​មិន​បាន​យកចិត្តទុកដាក់​ជំរុញ​ការ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ​នៅ​ក្រៅប្រទេសក្នុង​ពេល​ដែល​ប្រទេស​ថៃ​បាន​នាំ​យក​របាំ​បុរាណ​យក​ទៅ​បង្ហាញ​នៅ​ទ្វីបអឺរ៉ុប​កាលពី​ពេលថ្មី​ៗ​កន្លង​មក៕

អានបន្ត

(មានវីដេអូ) ជួយស៊ែរបន្តផង ! សាលារៀនស្តង់ដារបែបជប៉ុន បើកដំណើរការក្នុងប្រទេសកម្ពុជាហើយសិក្សាដោយមិនគិតថ្លៃ

សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹងបញ្ញាស្មារតីជំនាញ,និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់,និងអាចក្លាយជាអ្នកដឹកនាំ និងជាសរសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។សាលាមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិកោះក្របី,សង្កាត់ព្រែកថ្មី,ខណ្ឌច្បារអំពៅ,រាជធានីភ្នំពេញ។ សូមបញ្ជាក់ដែរថាសាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESFនេះ បង្រៀនជាពីរភាសាគឺភាសាខ្មែរនិងភាសាជប៉ុន ហើយការរៀននៅទីនេះដោយពុំមានបង់ប្រាក់នោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត។ សូមទស្សនាវីដេអូខាងក្រោមនេះ៕

អានបន្ត

លិចទៀតហើយ ! នៅតាមសង្កាត់នានាក្នុងក្រុងព្រះសីហនុ បានជន់លិចដោយជំនន់ទឹកភ្លៀងដ៍អាក្រក់ជាថ្មីម្តងទៀតហើយ

ក្រុងព្រះសីហនុ-តំបន់ទំនាបនិងតំបន់ក្បែរអូរប្រឡាយ នៅតាមសង្កាត់នានាក្នុងក្រុងព្រះសីហនុ បានជន់លិចដោយជំនន់ទឹកភ្លៀងដ៍អាក្រក់ជាថ្មីម្តងទៀត នៅយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៤ឆ្លងចូលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ។ សេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋក៍ដូចជាអាជ្ញាធរមូលដ្ឋានអោយដឹងថា មានផ្លូវថ្នល់សាធារណៈនិងលំនៅដ្ឋានពលរដ្ឋមួយចំនួនទឹកបានជន់លិចហូរលើផ្លូវនិងហូរចូលដល់ក្នុងផ្ទះប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិខ្លះក្នុងនោះក៍មានកន្លែងខ្លះហូរច្រោះដីបាក់រលំរបងផ្ទះផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ភ្លាមៗសមត្ថកិច្ចចម្រុះមាននគរបាល,កងរាជអាវុធហត្ថ,ប្រជាការពាររួមនិងអជ្ញាធរភូមិ,សង្កាត់ក៍ត្រូវបានរដ្ឋបាលខេត្តនិងក្រុង ចាត់បញ្ជាអោយចេញកម្លាំងពិនិត្យនិងជួយដោះស្រាយការងារចាំបាច់ជូនពលរដ្ឋតាមកន្លែងដែលមានទឹកជន់លិចខ្លាំង ក្នុងនោះអង្គភាពអគ្គិសនីខេត្តក៍បានសម្រេចបិទផ្អាកការផ្គត់ផ្គង់ចរន្តភ្លើងតាមតំបន់ដែលទឹកជន់លិចខ្លាំងផងដែរដើម្បីបង្ការខ្លាចមានគ្រោះថ្នាក់ដោយការឆ្លងចរន្តអគ្គិសនី។ សូមបញ្ជាក់ថាគិតមកត្រឹមព្រឹកព្រលឹមថ្ងៃ១៥កញ្ញាដដែលនេះ ភ្លៀងនៅតែបន្ត ធ្លាក់ក្នុងក្រុងព្រះសីហនុ មិនទាន់រាំងនៅឡើយ៕

អានបន្ត