ក្តៅៗ! ពេលនេះពលករកូរ៉េ បានចេញមុខបកស្រាយរឿងដែលថាលោកដៀលពូជសាសន៍ខ្លួនឯងហើយ…(មានវីដេអូ)

កាលពីព្រឹកមិញនេះ ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​បានមានការ​ផ្ទុះ​កក្រើក​យ៉ាង​ខ្លាំង​តែម្ដង​ ទាក់ទង​នឹង​ហេតុការណ៍​ដែល​យុវជនខ្មែរ​ជា​ពលករ​ប្រទេស​កូរ៉េ​មួយ​ក្រុម​បាន​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ដោយ​ដឹកនាំ​ដោយ​លោក​ ហេង​ ឡុង​ និង​លោក​ឧកញ៉ា​ឡេង​ ណាវ៉ាត្រា​ នៅឯព្រលានយន្តហោះប្រទេសម៉ាឡេស៊ី​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​ ដេីម្បី​ប្រគុំតន្ត្រីអចលនៈទ្រព្យដ៏ធំ​ដែលនឹង​ប្រារព្ធ​ធ្វើ​ឡើង​នាថ្ងៃ​ទី​១៣​ស្អែក​នេះ​។ ដោយឡែក​កាលពី​ព្រឹកមិញ​នេះ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ Bun Hoeun Sanh​ ដែលជា​អ្នកថតរូប​ក្នុង​ទិដ្ឋភាព​ខាង​លើ​​ បានមានការ​រៀបរាប់​ពី​ដំណើរ​រឿង​ឲ្យ​ដឹងថា​៖ពីព្រលានយន្តហោះកូរ៉េ ពេលព្រឹកតាមជើងយន្តហោះជាមួយគ្នា ខ្ញុំ

អានបន្ត

ក្តៅៗ! អ្នកនាង ចន ចាន់លក្ខិណា ស្រាប់តែបង្ហោះសារមួយ យ៉ាងចាក់ដោតភ្លាមៗថាតាម គំនិតខ្ញុំបុគ្គលដែលថតក្រុមការងារបស់ខ្ញុំគាត់បានបំពាន៣ករណីគឺ…

(ភ្នំពេញ)៖ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវដ៌កក្រើកបណ្តាញសង្គម ដោយតាមរយៈគេហទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះ Bun Hoeun Sanh បានធ្វើការអះអាងយ៉ាងដូច្នេះថា៖ព្រឹកមិញ នៅព្រលានយន្តហោះប្រទេសកូរ៉េ តារានិងឧកញ្ញាមួយក្រុមបានមករករឿងយើង ហើយលោកឧកញ្ញាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ។ ទាក់ទងចំពោះករណីខាងលើនេះ ក៏មានអ្នកបញ្ចេញមតិម្នាក់ ដែលបានអះអាងថាខ្លួន បានឃើញហេតុការណ៏ខាងលើនេះបានលើកឡើងថា៖ជម្លោះនេះ គឺបណ្ដាលមកពីក្រុមលោកឧកញ៉ា និងក្រុមតារាទាំងនោះទៅចាក់ភ្លេង រាំរែកនៅក្នុងព្រលានយន្តហោះ។ ប៉ុន្ដែបើយើងក្រឡែកទៅមើល

អានបន្ត

ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ! បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរចំនួន៤នាក់ស្លាប់និងរងរបួស៧នាក់ ក្នុងនៅខេត្តសាកែវ ស្រះកែវ ប្រទេសថៃ…

ថៃ: ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នៅប្រទេសថៃនៅវេលាម៉ោង១០.២៤នាទីព្រឹកថ្ងៃព្រហស្បតិ៍១៤កើតខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ នៅមុខវត្តណូនជិកឃុំវឌ្ឍនាណាក់ខនស្រុកវឌ្ឍនាណាក់ខនខេត្តសាកែវ មានហេតុការណ៍រថយន្តទេសចរណ៍មួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បានបុកយ៉ាងពេញទំហឹងជាមួយរថយន្តប្រភេទវ៉ែនដឹកអ្នកដំណើរមួយគ្រឿងដែលកំពុងធ្វើដំណើរទិសដៅពីទីក្រុងបាងកក ឆ្ពោះមកកាន់ផ្សាររោងក្លឿ ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត-ខ្លងលឹក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៥នាក់ និងរងរបួស៧នាក់។ ក្នុងនោះពលរដ្ឋខ្មែរចំនួន ១០នាក់ជាទេសចរនិងអ្នកជំងឺ ដែលជិះក្នុងរថយន្តវ៉ែនបើកបរដោយជនជាតិថៃ ទិសដៅពីបាងកក

អានបន្ត

ជួយស៊ែររកសាច់ញ្ញាត់គាត់ផង ! លោកតាម្នាក់បានខ្យល់គស្លាប់នៅមុខផ្ទះគេ…..

ភ្នំពេញ៖ របាយការណ៏​បឋមនៅថ្ងៃទី​១២​-០៩-២០១៩​ វេលាម៉ោង​១៦:២០​នាទីមានករណី​មួយដោយមានមនុស្សស្លាប់​ដោយសារ​ខ្យល់​គនៅត្រង់ចំណុច​មុខផ្ទះលេខ​២​Eo,ផ្លូវព្រះមុនីរ៉េត​ កែង​ផ្លូវព្រះសីហនុ​,ក្រុម​៤៧​,ភូមិ​១១​,សង្កាត់​ទួលស្វាយព្រៃ​ទី២​,ខណ្ឌ​បឹងកេងកង​,រាជធានីភ្នំពេញ​។សពដែលបានស្លាប់ឈ្មោះ​​ ​ឡោះ​ សាឡេះ ភេទ​ប្រុស​,អាយុ​៨២ឆ្នាំ​ជនជាតិ​ខ្មែរ​-ឥស្លាម​​ មុខរបរ​នៅផ្ទះ​,មានអាសយដ្ឋាន​ផ្ទះលេខ​១២៩៦​,ផ្លូវ​លេខ​៥​,ក្រុម​៦​,ភូមិ១១​,សង្កាត់​ច្រាំងចំរេះទី២​,ខណ្ឌ​ឬស្សីកែវ​រាជធានីភ្នំពេញ​។ បច្ចុប្បន្ន​សពខាងលេីនេះ​កម្លាំងការិយាល័បច្ចេកទេស​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​កំពុងធ្វេីកោសល្យវិច្ច័យ​។

អានបន្ត

ពិតជាអាសូរណាស់ ! បុរសម្នាក់ទៀតហើយបានស្លាប់ រថយន្តដឹកដីបានបុកប៉ះជាមួយអ្នកថ្មើរជើង….

ស្រុកព្រៃនប់-មនុស្សម្នាក់ទៀតហើយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកប៉ះជាមួយអ្នកថ្មើរជើងវេលាម៉ោងជាង៣រសៀលថ្ងៃទី១២កញ្ញា២០១៩ នៅភូមិបឹងវែង,ឃុំវាលរេញ,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ។ លើផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨០~១៨១។ នគរបាលប្រាប់ថាជនរងគ្រោះឈ្មោះ ផូ ឌីណា ភេទប្រុសអាយុ៣៧ឆ្នាំ គ្មានមុខរបរច្បាស់លាស់មានទីលំនៅភូមិបឹងវែងឃុំវាលរេញ,ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ត្រូវរថយន្តបុកកិនពីលើពេលរត់ឆ្លងផ្លូវចំពីមុខរថយន្តបណ្តាលអោយស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តដឹកដី០១គ្រឿងនោះគ្មានពាក់ផ្លាកលេខ បើកបរទិសដៅភ្នំពេញ-ព្រះសីហនុក្រោយកើតហេតុអ្នកបើកបរទុករថយន្តចោលហើយចុះរត់គេចខ្លួន(នៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ)។ វត្ថុតាងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ហើយការដោះស្រាយសមត្ថកិច្ចកំពុងបន្តតាមនិតិវិធី៕

អានបន្ត

ក្តៅៗ! ទ្រាំមិនបានពេលនេះលោក សាន្ត ប៊ុនធឿន ចេញមុខនិយាយជុំវិញបញ្ហាទំនាស់នៅព្រលានយន្តហោះ ថាកុំចេះតើហ៊ានប្រយ័ត្ន…(មានវីដេអូ)

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ រឿងរ៉ាវដ៌កក្រើកពេញហ៊្វេកបុក នេះបើយោងតាមគណនីយ្យរបស់ហ្វេសប៊ុកមួយឆ្មោះថា Bun Ho eun Sanh បានសរសេររៀបរាប់កាលពីយប់មិញរួចប្រិយមិត្តក៏បានជ្រាបរួចដែរ។ ស្របពេលដែលរឿងជម្លោះរវាងក្រុមសិល្បករ និងយុវជនមួយក្រុមដែលលួចថតសកម្មភាពគេយកបង្ហោះ ក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គម រហូតមានការប្តឹងផ្តល់គ្នា។ យ៉ាងណាមិញនេះបើយោងតាមប្រភពផេកហ៊្វេកបុករបស់ លោក សាន្ត ប៊ុនធឿន បានចេញមុខបកស្រាយមួយៗភ្ចាប់នឹងសារយ៉ាងដូច្នេះថា៖ 12,09,2019,ផ្សាយផ្ទាល់៖បើលោកចាងហ្វាងមិននិយាយមិនបាន សុំនិយាយបន្តិចប្រិយមិត្ត រឿងពលករតឹងសសៃករដាក់គ្នាជាមួយក្រុមលោក

អានបន្ត

បើគាំទ្រជួយស៊ែរម្នាក់មួយផង ! លោក តាន់​ គីមសួរ និយាយថា​(ដាច់ខាត) ត្រូវតែចាប់បុរសម្ចាស់វីដេអូដែល​ជេដៀលប្រមាថខ្មែរដល់ពូជមកទទួលទោសដូចចំប៉ីខ្មៅ…..

កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ីក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករសិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖“ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុមបានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ ស្របពេលដែលរឿងជម្លោះរវាងក្រុមសិល្បករនិងយុវជនមួយក្រុមដែលលួចថតសកម្មភាពគេយកបង្ហោះក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមរហូតមានការប្តឹងផ្តល់គ្នា។លោកតាន់ គីមសួរក៏បានបញ្ចេញយោបល់ចំពោះរឿងនេះដូចគ្នាដោយលោកបាននិយាយថា៖«បើមិនចាប់បុគ្គលដែលជេរប្រមាថពូជខ្មែរទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ទេវាហាក់ដូចជាអយុត្តិធម៌ចំពោះចំប៉ីខ្មៅពេក។ បងឡុងនិងអ្នករាល់គ្នាមានសិទ្ធលើកលែងទោសឲ្យបុគ្គលទាំងនោះបានតែច្បាប់មិនអាចលំអៀងបានទេ»។ និយាយរំលឹកដល់ចំប៉ីខ្មៅបែបនេះ បងប្អូននៅចាំគាត់បានដែរទេ?ចំប៉ីខ្មៅគឺជាយុវជនមួយរូបដែលមានឈ្មោះពិតថា(យិន ហេង)ត្រូវបានចៅក្រមពេជ្រ វិជ្ជាធរបង្គាប់ឲ្យអនុរក្ស​គុក​ព្រៃ​ស​នាំ​ខ្លួន​ចំប៉ីខ្មៅមកសាកសួរឡើងវិញនៅ​សាលាដំបូង​រាជធានី​ភ្នំពេញជុំវិញករណី“ញុះញង់​ឲ្យ​មានការ​រើសអើង”។ យិន ហេងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៩ក្រោយពីបុគ្គលរូបនេះបានបង្ហាញការខឹងសម្បារនិងជេរប្រមាថដល់ជាតិសាសន៍ខ្មែរថាជាពូជបាត់ដីបន្ទាប់ពីត្រូវជនមិនស្គាល់មុខបានខោកក្បាលនៅតាមសាធារណៈ៕

អានបន្ត

សាច់ពិសេសនៅស្វាយរៀងល្បីណាស់ ! ក្រោមផ្សែងហុយៗនៃចង្ក្រានអាំងសាច់សុនខ មើលមួយភ្លែតស្មានថាជាសាច់គោអាំង….

ស្វាយរៀងៈ ក្រោមផ្សែងហុយៗនៃចង្ក្រានអាំងសាច់សុនខ(សាច់ឆ្កែអាំង)នោះមើលមួយភ្លែតស្មានថាជាសាច់គោអាំងតែការតាមពិតជាសាច់ពិសេសទេហើយជារាងរាល់ថ្ងៃចាប់ពីម៉ោង៣រសៀល គេសង្កេតឃើញមានភ្ញៀវជាពិសេសអ្នកដែលចូលចិត្ត​បរិភោគសាច់សុនខ(សត្វឆ្កែ)តែងតែមកចូលទិញខ្ចប់ដាក់ប្រអប់យកទៅផ្ទះឬអង្គុយហូបនៅកន្លែងលក់តែម្តង។ បើតាមលោក កុយ ជាអ្នកលក់សាច់សុនខអាំងបានប្រាប់អោយដឹងថារូបគាត់និងប្រពន្ធរបស់គាត់បានចាប់យកមុខរបរលក់សាច់សុនខអាំងបង្វិលនេះអស់រយៈពេលជាង៣ឆ្នាំមកហើយក្នុងរបរលក់សាច់ពិសេសមួយនេះមានអ្នកចូលចិត្តហូបយ៉ាងច្រើនផងដែរដែលធ្វើអោយមុខរបរមួយនេះ​កាក់កបល្អប្រសើរជីវភាព។ លោកបានបន្តអោយសារព័ត៌មានយើងដឹងទៀតថាក្នុងមួយថ្ងៃគាត់លក់អស់មួយក្បាលបើគិតពីទម្ងន់១០គីឡូជាងហើយសត្វសុនខ(សត្វឆ្កែ)គាត់យកធ្វើបាន២មុខដោយខ្លួនទាំងមូលយកទៅបង្វិលអាំងពណ៌ឡើងក្រហមដូចគោអាំងឬជ្រូកខ្វៃចំណែកគ្រឿងក្នុងនិងក្បាលយកធ្វើជាសម្លរដែលមានបន្លែផ្គប់ច្រលក់ទឹកប្រហុក។ លោក កុយ បានបន្ថែមទៀតថាការលក់សាច់ពិសេសនេះមានការធ្លាក់ចុះជាងឆ្នាំមុនៗដែលមួយថ្ងៃៗអាចលក់អស់២ក្បាលតែឥឡូវលក់បានតែមួយក្បាលហើយក្នុងមួយប្រអប់ឬមួយចានមានតម្លៃ១ម៉ឺនរៀលតែបើកុម្មង់យកគ្រឿងល្អៗអាចថ្លៃជាងនេះបន្តិចហើយភ្ញៀវអ្នកមកទិញមានទាំងខ្ចប់យកទៅផ្ទះនិងមានទាំងហូបនៅកន្លែងផងដែរ៕

អានបន្ត

រឿងកាន់តែវែងឆ្ងាយហើយ ! ពេលនេះលោកឧកញ៉ា ឡេង ណាវ៉ាត្រានិងលោក ហេង ឡុង បានសម្រេចដាក់ពាក្យបណ្តឹងទៅក្រុមបង្កដែលបានលួចថតវីដេអូ​នៅប៉ុស្តិ៍ប៉ូលីសនៃប្រទេសកូរ៉េរួចរាល់ហេីយ

បងប្អូនខ្លះបានជ្រាបហើយកាលពីប៉ុន្មានថ្ងៃមុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតការប្រគុំតន្រ្ដីបុរី ឡេង ណាវ៉ាត្រាដ៏ធំមួយនៅឯប្រទេសកូរ៉េខាងត្បូងដោយលោកឧកញ៉ាផ្ទាល់បានអញ្ចើញតារាចម្រៀងល្បីជាច្រើនរូបនិងពិធីករកំពូលៗនៅក្នុងប្រទេសកម្ពុជាយើងដើម្បីធ្វើឲ្យព្រឹត្តការណ៏មួយនេះកក្រើតតែម្ដងដោយលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានការអញ្ចើញទៅផ្ទាល់ផងដែរ។កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ី ក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករសិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េ ដោយថែមទាំងមានការតិះដៀលថាក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖ “ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុមបានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀតខ្ញុំនឹងបញ្ចេញវីដេអូនេះ”។ ប៉ុន្តែមុនការបង្ហោះបញ្ហានេះបុរសខាងលើបានបង្ហោះវីដេអូដែលខ្លួនបានថតក្រុមអ្នកសិល្បៈថែមទាំងបានប្រើប្រាសពាក្យសម្តីធ្ងន់ៗជាច្រើនដូចជាពាក្យដៀលថា“ពូជខ្មែរជាពូជមិនថ្លៃថ្នូរ”នៅក្នុងវីដេអូផងដែរតែពេលនេះវីដេអូនោះត្រូវបានបុរសម្ចាស់គណនីលុបចោលបាត់ហើយយ៉ាងណាក៏នៅមានគេទាយយកវីដេអូនោះមកទុកនិងចែករំលែកតគ្នាពេញបណ្តាញនៅឡើយ។ យ៉ាងណាមិញទាក់ទងចំពោះរឿងខាងលើនេះដោយនៅក្នុងខណៈកាលពីប៉ុន្មានម៉ោងមុននេះយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក

អានបន្ត

ក្រោយពីផ្ទុះជម្លោះ! អ្នកនាង យក់ ឋិតរដ្ឋាដាក់មួយឃ្លាថា “សំខាន់​យេីងជាជនជាតិខ្មែរដូចគ្នាតាស់ហី ម៉េចចូលចិត្តជាន់ពន្លិចថែមចឹង ហេីយដៀលជនជាតិខ្លួនឯងទៀតលោក”…

ថ្មីៗនេះផ្ទុះជម្លោះមួយនៅឯប្រលានយន្តហោះកូរ៉េ ក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះBun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករ សិល្បការិនីដែលរាំច្រៀងលេងនៅព្រលានយន្តហោះម៉ាឡេស៊ី ខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េ ដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃ មិនខ្លាចមិនក្រែងចិត្តអ្នកដទៃ។ ដោយជម្លោះនោះខាងគណនីហ្វេសប៊ុកឈ្មោះBun Hoeun Sanh បានធ្វើការចោទប្រកាន់ថាឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងសិល្បករ សិល្បការិនី បានមករករឿងនិងវាយខ្លួននៅព្រលានយន្តហោះថែមទៀតផង។ យ៉ាងណាមិញជាមួយនឹងករណីនេះ

អានបន្ត