ជួយស៊ែរលើកទឹកចិត្តកីឡាករយើងផង ! ជូនពរឲ្យក្រុមគោព្រៃកម្ពុជាទទួលបានជ័យជំនេះនៅល្ងាចនេះ ដែលត្រូវបើកទ្វារទទួលក្រុមភ្ញៀវជម្រើសជាតិបារ៉ែន….

ភ្នំពេញ៖ បងប្អូនបានជ្រាបហើយថាលោកKeisuke Hondaជាអតីតកីទ្បាករជម្រើសជាតិជប៉ុននឹងជាកីទ្បាករលំដាប់ពិភពលោកម្នាក់។ លោកបានក្លាយជាអ្នកចាត់ការទូទៅនិងគ្រូបង្វិក ជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៨ ដោយលោកមិនទទួលយកប្រាក់កម្រៃទ្បើយ។ចាប់តាំងពីគាត់ក្លាយជាអ្នកចាត់ការទូទៅនិងគ្រូបង្វិកជម្រើសជាតិកម្ពុជាមកមានការផ្លាស់ប្តូរច្រើន។ គេនៅចាំបានថាកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨គឺជាថ្ងៃលោក Keisuke Honda ដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតអន្ដរជាតិលើកដំបូងបន្ទាប់ពីត្រូវសហព័ន្ធតែងតាំងជាអ្នកចាត់ការទូទៅដោយប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីខណៈលទ្ធផលចាញ់ក្រុមភ្ញៀវ១ទល់៣។ ដូច្នេះថ្ងៃនេះគឺជាខួប១ឆ្នាំ ដែលអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះបានដឹកនាំក្រុមគោព្រៃកម្ពុជាធ្វើសង្គ្រាមលើសមរភូមិវាលស្មៅស្របពេលកម្ពុជាត្រូវប៉ះបារ៉ែននាវេលាម៉ោង៦៖៣០នាទីល្ងាចនេះ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២នៅប្រទេសកាតា(FIFA World Cup Qatar 2022)ជុំទី២-តំបន់អាស៊ី ពូលC នៅលើទីលានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។

អានបន្ត

ចាប់បានទៀតហើយ ! ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ដកហូតបានសំភារៈមួយចំនួនមានដូចជា….

ដោយយោងតាមការស្រាវជ្រាវរបស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានដឹកនាំកម្លាំងបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះជួលផ្លូវលំ,ភូមិអ័រគីដេ,សង្កាត់អូរបែកក្អម,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ,ក្នុងនោះយើងបានឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់(ស្រី០៣នាក់)និងដកហូតសំភារៈមួយចំនួនមានដូចជា៖ 1.ក្រាមសសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់,2.ថ្នាំគ្រាប់ព័ណខៀវចំនួន០២គ្រាប់,3.ដបថ្នាំពណ៍ខ្មៅតូច០១,4.ម៉ាស៊ីនចាក់ភ្លេង០១គ្រឿង,5.Laptop០១គ្រឿង,6.បាស់JBL០១គ្រឿង,7.អំពូលភ្លើងព័ណ០១គ្រឿង។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើកំលាំងសម្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត៕

អានបន្ត

ស៊ែរមួយនេះហើយទឹកចិត្តលោកពុក! កូនពុកប្រលងជាប់ហើយពុកទិញម៉ូតូថ្មីជូនកូន ពុកសុខចិត្តជិះម៉ូតូចាស់ដដែលក៍បាន…(មានរូបភាព)

កាលពីម្សិលមិញនេះ លទ្ធផល​ប្រឡង​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​​បិទផ្សាយ​រួចរាល់អស់ហើយ ព្រមទាំងការ​ប្រកាស​លើ​​ទំព័រ​ហ្វេកប៊ុក​​ផេក របស់ក្រសួងថែមទៀតផង។ ក្នុងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី/​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិចំណេះ​ទូទៅ និង​បំពេញ​វិជ្ជាសម័យ​ប្រឡង១៩សីហា២០១៩ដែល​នេះ​​បញ្ជាក់​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។ នេះជាទឹកចិត្តឪពុក គាត់ខំស្កាត់មកទិញម៉ូតូដើម្បី Surprise កូនរបស់គាត់ដែលប្រលងជាប់បាក់ឌុប។ អរគុណធំធេង

អានបន្ត

ជួយស៊ែរបន្តម្នាក់មួយផង ! ពេលនេះស្ថានភាពជម្ងឺរបស់អតីតតារាសម្តែងលោក ណូ ជ័យរិទ្ធី ហៅ(តូ) ហាក់កាន់តែធ្ងន់ធ្ងរហើយ ដោយសារជម្ងឺ….

មានបងប្អូនជាច្រើនប្រកដជាបានស្គាល់ហើយអតីតតារាសម្តែងប្រុសលោក ណូ ជ័យរិទ្ធី ដែលជាតារាមានទេពកោសល្យនិងប្រជាប្រិយភាពមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដោយកាលពីពេលថ្មីៗនេះលោកបានប្រកាសស្វែងរកជំនួយក្រោយពីដែលខ្លួនធ្លាក់មានជម្ងឺធ្ងន់ធ្ងរ។ ជាក់ស្ដែងពេលនេះស្ថានភាពជម្ងឺរបស់លោកគឺហាក់រឹតតែធ្ងន់ធ្ងរជាងមុនទៅទៀត។ ដោយឡែកយោងតាមប្រភពគណនីយហ្វេសប៊ុកលោកលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា៖«សូមជួយស៊ែរShareម្នាក់១ផងបងប្អូនអតីតតារាសម្តែងរូបសង្ហាលោក ណូ ជ័យរិទ្ធី បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ។

អានបន្ត

ជួយស៊ែរបន្តផង ! ជ្រូកជាច្រើនក្បាលកំពុងត្រូវការសង្គ្រោះ ព្រោះទឹកជន់លិចនៅកសិដ្ឋានខេត្តព្រះវិហារ…..

ព្រះវិហារ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូនមួយកន្លែង ក្នុងខេត្តព្រះវិហារបានសំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយសង្ក្រោះសត្វជ្រូករបស់គាត់ផង ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។ ជ្រូកដែលកំពុងត្រូវការសង្គ្រោះក្នុងកសិដ្ឋានមានប្រមាណជិត៤.០០០ក្បាលស្ថិតនៅចំណុចអូរបាក់,ភូមិស្រែព្រៀង,ឃុំប្រមេរុ,ស្រុកត្បែងមានជ័យ,ខេត្តព្រះវិហារ។ ដោយរងគ្រោះទឹកជំនន់ជ្រូកជាង៤០០ក្បាលត្រូវអណ្តែតតាមទឹកធ្វើអោយម្ចាស់កសិដ្ឋានយំក៏មិនចេញដែលខាតបង់ទឹកប្រាក់អស់ប្រមាណជិត៤០លានរៀលក្នុងរយះពេល៣ថ្ងៃ នៃទឹកជំនន់លិចកសិដ្ឋានរបស់គាត់៕

អានបន្ត

ចូលរួមអបអរសាទរ!បេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបាននិទ្ទេស…

កំពង់ធំ៖ ចូលរួមអបអរសាទរបេក្ខជនទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបាននិទ្ទេសDនៃថ្នាក់វិទ្យាសាស្ត្រសង្គមនាសម័យប្រឡង១៩សីហាឆ្នាំ២០១៩ ។ នេះបើតាមការបង្ហោះរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩នេះ​បាន​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក និង​ភ្ជាប់​មក​ជាមួយ​នូវ​រូប​ថត​ផងដោយ​បាន​សំដែង​ការអបអរសាទរ​ដល់​យុវសិស្ស​ម្នាក់​នេះថា ចូលរួមអបអរសាទរបេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូរហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩សីហា២០១៩។ សូមជម្រាបថាបេក្ខជនទុយ សុខដុងបានប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ខេត្តកំពង់ធំ៕

អានបន្ត

ប្រតិបត្តិការទាញយកសាឡង់ដឹកខ្សាច់មួយគ្រឿងដែលបើកបុកសសរស្ពានព្រែកតាមាក់បានបន្តឈានដល់ថ្ងៃទីពីរហើយ….

នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួងនិងភាគីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការទាញយកចេញនូវសាឡង់ដឹកខ្សាច់មួយគ្រឿងដែលបុកសសរស្ពានព្រែកតាមាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមន្ដ្រីបច្ចេកទេសអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផងដែរ។សូមជម្រាបជូនថា៖ កាលពីថ្ងៃអាទិត្យងៃទី០៨ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៣និង៣០នាទីរសៀលនៅចំណុចភូមិសាស្រ្តស្រុកមុខកំពូល,ខេត្តកណ្តាលមានករណីសាឡង់ដឹកខ្សាច់មួយគ្រឿងបើកបរដោយឈ្មោះ ភា រម្យ ភេទប្រុសអាយុ៣៩ឆ្នាំរួមដំណើរដោយប្រពន្ធនិងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើងបានបើកបុកសសរស្ពានទី៨នៃស្ពានព្រែកតាមាក់ទើរជាប់នឹងសរសេរ(ស្ថិតនៅចន្លោះសសរស្ពានសម្រាប់ធ្វើនាវាចរណ៍)ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើងហើយត្រូវបានជួយសង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម។ បន្ទាប់ពីមានឧប្បត្តិហេតុនេះកើតឡើងនៅថ្ងៃចន្ទទី០៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញក្រុមការងារបច្ចេកទេសជួយសង្គ្រោះរបស់ក្រសួងរួមជាមួយនឹងអាជ្ញាធរខេត្តកណ្តាលនិងកំពង់ផែស្វយ័តភ្នំពេញបានប្រជុំពិភាក្សារិះរកមធ្យោបាយដើម្បីទាញរំដោះយកសាឡង់នោះចេញពីជើងសសរស្ពានដោយប្រើនាវាសណ្តោង៣គ្រឿងក្នុងនោះ៖ នាវាកំពង់ផែស្វយ័តភ្នំពេញចំនួន២គ្រឿងនិងនាវាក្រុមហ៊ុនSovereignចំនួនមួយគ្រឿងរួមជាមួយនាវាបូមខ្សាច់មួយគ្រឿងទៀតដើម្បីសម្រាលបន្ទុកនាវាប៉ុន្តែដោយសារសាឡង់ដឹកខ្សាច់នោះមានទម្ងន់ធ្ងន់ពេករួមជាមួយនឹងកម្លាំងទឹកហូរគួចខ្លាំងប្រតិបត្តិការធ្វើឡើងនៅពេលយប់និងស្ថានភាពមិនអំណោយផលផងក្រុមប្រតិបត្តិការជួយសង្គ្រោះមិនអាចទាញរំដោះយកសាឡង់ដឹកខ្សាច់នោះចេញបានទេហើយប្រតិបត្តិការនេះនៅបន្តឈានដល់ថ្ងៃនេះបន្តទៀត។ សាឡង់ដឹកខ្សាច់នោះពាក់ផ្លាកលេខភព៦.៨២៦៣ សំបកដែកម៉ាស៊ីនម៉ាកMitsubishiមានបណ្តោយប្រវែង៤៣.៣០ម៉ែត្រទទឹង៨.០៥ ម៉ែត្រជម្រៅផ្ទុកខ្សាច់ពេញ២.៥០ម៉ែត្រតាមការប៉ាន់ស្មានមានទម្ងន់សរុបប្រហែល៨០០តោនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនង៉ូវ

អានបន្ត

កក្រើកតែម្តង! មង្គលការអ្នកនាង សឹម សូលីកា យប់មិញនេះប្រជុំសុទ្ធតែតារាល្បីៗចូលរួមនាំគ្នាលេងខ្លួនយ៉ាងស្អាតស្រស់សោភា…(មានរូបភាពជាច្រើន)

ភ្នំពេញ៖ ប្រិយមិត្ដគ្រប់គ្នាប្រាកដជាបានដឹងរួចមកហើយ ដែលកាលពីម្សិលមិញនេះថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៩នេះ គឺជាថ្ងៃជ័យថ្ងៃមង្គលរបស់តារាសម្ដែងនិងជាពិធីការិនីអ្នកនាង សុឹម សូលោកា ជាមួយតារាសម្ដែងនិងជាពិធីកររួមទ្រនំក្នុងស្ថានីយទូរទស្សន៏បាយ័នលោក អេង រិទ្ធីដោយមានការរៀបចំយ៉ាងអធិកអធម និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រេីនរូប។ ជាក់ស្តែងក្នុងថ្ងៃដ៏វិសេសវិសាល មានសិរីសួស្តីមួយនេះគេសង្កេតឃើញមានវត្តមាន តារាប្រុសស្រីជាច្រេីនរូបដែលពួកគេបាននាំគ្នាលេងខ្លួនយ៉ាងស្រស់សោភា បណ្តើរគ្នាជាគូ ដើម្បីនាំគ្នាចូលរួមអបអរដល់ថ្ងៃពិសេសរបស់តារាប្រុសស្រីរូបនេះ ដែលធ្វើឡើងពោរពេញដោយស្នាមញញឹមនិងក្តីសុខបំផុត។ ទន្ទឹមនឹងនេះក្នុងកម្មវិធីមង្គលរបស់អ្នកនាង សុឹម សូលិកា និងលោក

អានបន្ត

ស្មានមិនដល់សោះ ! តាមពិតសាកលវិទ្យាល័យ Excelpolitan University នៅខណ្ឌសែនសុខជាទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនសោះ….

រាជធានីភ្នំពេញ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍កាលពីយប់ថ្ងៃទី៩ខែកញ្ញា បានបើកប្រតិបត្តិការចាប់ខ្លួនជនជាតិចិនសរុប១០៥នាក់មានស្រី១០នាក់ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់និងបើកល្បែងតាមអ៊ឺនធឺណិត។ សមត្ថកិច្ចបញ្ជាក់ថាប្រតិបត្តិការចាប់ខ្លួនជនជាតិចិនទាំង១០៥នាក់នេះត្រូវបានធ្វើឡើងក្នុងអគារកម្ពស់៩ជាន់នៅតាមបណ្ដោយផ្លូវទ្រុងមាន់,ស្ថិតក្នុងសង្កាត់អូរបែកក្អម,ខណ្ឌសែនសុខ។ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនទាំងអស់នេះមានបំពាក់ផ្លាកយីហោសាកលវិទ្យាល័យ“Excelpolitan University”ប៉ុន្ដែធាតុពិតទីតាំងនេះបើកជួលឲ្យប្រព្រឹត្តអំពើល្មើសច្បាប់ទៅវិញ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចក៏បានដកហូតកុំព្យទ័រលើតុDeskTopចំនួន៨០គ្រឿងផងដែរ។ ជនជាតិដែលសមត្ថកិច្ចចាប់ខ្លួននៅពេលនេះមានខ្លះពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់និងខ្លះទៀតពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងតាមអ៊ឺនធឺណិត។ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីដើម្បីចាត់ការបន្ដតាមច្បាប់៕

អានបន្ត

ទីបំផុត! ស្ត្រីជាប្រពន្ធនាយទាហ៊ាននោះបានចេញមុខបកស្រាយរឿងថា ប្តីរវល់ទៅបំពេញបេសកម្ម ហើយលួចមានប្រុសថ្មីយ៉ាងច្បាស់ៗថាបើ…(មានវីដេអូ)

បន្ទាប់ពីមានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៏ ពីសំណាក់មហាជនក្រោយពេលម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះChYa StepPrô បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ ព្រោះតែភរិយាជាទីស្រលាញ់របស់ខ្លួន ដែលការពេញច្បាប់បែរជាក្បត់ចិត្ដរបស់ខ្លួន ដោយទៅលួចទាក់ទងជាមួយអ្នកថ្មីនិងបានជិះម៉ូតូអោបចង្កេះគ្នា តែត្រូវបានបុរសជាប្ដីតាមដាន រួចថតទុកជាភស្ដុតាងថែមទៀតផង។ យ៉ាងណាមិញក្នុងខណៈពេលនេះនារីខាងលើដែលគាត់មានគណនីហ្វេសប៊ុកមានឈ្មោះ រត្ន័ សុធារី ហើយត្រូវបានម្ចាស់គណនីខាងលើត្រូវជាអតីតប្ដី ចោទថាបានផឹតក្បត់ខ្លួននោះព្រមចេញមុខមកធ្វើការបកស្រាយហើយ ដោយនាងបានLive Video រៀបរាប់ប្រាប់ឲ្យដឹងថា៖ បើខ្ញុំអាក្រក់គេព្រមចុះហេត្ថលេខាលេងលះហើយ។ ព្រោះគេនៅចង់សុីទ្រព្យខ្ញុំ

អានបន្ត