សូមអាណាព្យាបាលទាំងអស់ប្រុងប្រយ័ត្ន! កុមារីអាយុ៥ឆ្នាំម្នាក់ ស្លាប់បាត់បង់ ដោយសារឆក់អគ្គិសនី

ខេត្តកណ្ដាល៖ នៅ៨និង៣០នាទីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ ត្រង់ចំណុចលើគ្រែក្រោមផ្ទះរបស់ឈ្មោះស៊ុំ សៀង(ជីដូនជនរងគ្រោះ)ស្ថិតក្នុងភូមិព្រែកសែម,ឃុំសំពៅពូន,ស្រុកកោះធំ,ខេត្តកណ្តាល។ កុមារីរងគ្រោះឈ្មោះ ជាង តាវ៉ាន់,អាយុ៥ឆ្នាំ,មុខបរក្នុងបន្ទុក,មានទីលំនៅភូមិព្រែកសែម,ឃុំសំពៅពូន,ស្រុកកោះធំ,ខេត្តកណ្តាល។ មានឪពុកឈ្មោះ ពេជ្រ ជាង អាយុ២៦ឆ្នាំមុខរបរ,កម្មករសំណង់និងម្តាយឈ្មោះ ចេង សារ៉ែន អាយុ២៥ឆ្នាំ,មុខរបរកម្មកររោងចក្រ ។ កន្លងមកឪពុកម្ដាយកុមារីរងគ្រោះតែងទុកកូនរបស់ខ្លួនចំនួន២នាក់ឲ្យម្ដាយរបស់ខ្លួនជាអ្នកមើលដោយខ្លួនទាំង២នាក់ប្តីប្រពន្ធរវល់ធ្វើការងាររៀងៗខ្លួន។ លុះមកដល់ថ្ងៃកើតហេតុ ខ្លួនបានយកកូនឲ្យម្ដាយខ្លួនមើលដូចសព្វមួយដងហើយខ្លួនបានចេញទៅធ្វើការបាត់រហូតមកដល់វេលាម៉ោងប្រមាណ៨ព្រឹកស្ត្រីជាម្ដាយដែលត្រូវជាជីដូនរបស់កុមារីរងគ្រោះបានទុកចៅតូចម្នាក់ទៀតនៅលើគ្រែហើយឲ្យកុមារីរងគ្រោះជាបងនៅអង្គុយមើលប្អូនបន្ទាប់មកស្ត្រីជាជីដូនបានត្បាញកន្ទេលនៅក្បែកន្លែងកើតហេតុដែរលុះមកដល់វេលាម៉ោង៨និង៣០នាទីស្ត្រីជាជីដូនបានមើលទៅលើគ្រែក៏ស្រាប់តែឃើញកុមារីរងគ្រោះនៅលើដីដោយដៃម្ខាងមានកាន់ខ្សែភ្លើងជាប់នឹងព្រីឃើញដូចនេះស្រ្តីជាជីដូនក៏ផ្តាច់ចរន្តភ្លើងរួចចាប់លើកចៅឡើងពីដីហើយហៅអ្នកជិតខាងមកជួយមើលតែជាអកុសលចៅគាត់បានស្លាប់បាត់ទៅហើយ។ លោកគ្រូពេទ្យនិងផ្នែកជំនាញធ្វើការពិនិត្យបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយឆក់ចរន្តអគ្គីសនីប្រាកដមែន៕

អានបន្ត

ភ្ញាក់ផ្អើលណាស់ ! ពន្លឺព្រះអាទិត្យរះចាំងចែងចំទ្វារប្រាសាទបុរាណខ្មែរ​នៅចំថ្ងៃទី០៩ខែ០៩ឆ្នាំ២០១៩….

បូរីរ៉ាម៖​ ភ្ញៀវជាតិនិងអន្តរជាតិមានការស្ងើចសរសើរនូវភាពដ៏អស្ចារ្យចំពោះទ្វារប្រាង្គប្រាសាទដែលមានពន្លឺចែងចាំតាមច្រកទ្វារទាំង១៥ច្រក គឺជាពន្លឺថាមពលព្រះអាទិត្យ ដែលវាកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែ០៩ឆ្នាំ ២០១៩។ បាតុភូតថ្ងៃរះនេះគឺនៅប្រាសាទខាវផានុម រ៉ុង ស្រុកចាឡឹមក្រៀតខេត្តបុរីរ៉ាម,ប្រទេសថៃ។ ភាពអស្ចារ្យនៃប្រាសាទវ័យចំណាស់របស់ខ្មែរនេះត្រូវបានរចនាឡើងដោយអាចទទួលបានថាមពលពន្លឺព្រះអាទិត្យចំខ្លោងទ្វាទាំង១៥ នៃប្រាសាទ។ មនុស្សជាច្រើនឈរចាំផ្តិតយករូបភាពនេះ ដោយអារម្មណ៍រីករាយបំផុត។ គួររំលឹកផងដែរថាបាតុភូតថ្ងៃរះចំទ្វារប្រាសាទនេះគឺវាកើតឡើងនៅចន្លោះពីថ្ងៃទី៨-១០ខែកញ្ញាឆ្នាំ២០១៩ នៅប្រាសាទKhao Phanom Rungដែលជាប្រាសាទប្រវត្តិសាស្ត្រខ្មែរស្ថិតនៅលើទឹកដីburiramហើយវាតែងតែកើតឡើង០៤ដងក្នុងមួយឆ្នាំ៕

អានបន្ត

សូមជួយចែករំលែកបន្តផង ! ប្ដីរវល់ទៅបំពេញបេសកម្ម ប្រពន្ធលួចមានមានប្រុសថ្មី…

កាលពីវេលាមុននេះបន្តិចមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ ChYa StepPrô ដោយគាត់បានបង្ហោះរូបព្រមបានសរសេររៀបរាប់ជាច្រើនប្រាប់បញ្ហារបស់គាត់ពេលនេះ។ ចង់ជ្រាបកាន់តែច្បាស់សូមអាននូវអត្ថបទរបស់ដូចតទៅ៖ ខ្ញុំសែនឈឺចាប់😭😭ស្រីផិតប្តី​,ស្រីកាកី,​គ្មានកេរ្តិ៍​ខ្មាស់​,ទាំងអាយុមិនទាន់១៨ឆ្នាំពេញផងរឿងដែលនឹកស្មានមិនដល់វាបានកេីតឡេីង😭😭😭ខ្ញុំបានរៀបកានៅថ្ងៃទី​17​ខែ3​ឆ្នាំ2019​ មកដល់ពេលនេះមិនទាន់បាន6ខែស្រួលបួលផងក្រោយមកបានទៅរស់នៅខាងស្រីបានរយះពេលពីខែកន្លះខ្ញុំក៏ត្រូវទៅបំពេញបេសកកម្ម​ នៅកងពលធំលេខ៣​រយះពេល3ខែ​ ដោយត្រឡប់មកផ្ទះរៀងរាល់ថ្ងៃអាទិត្យជាធម្មតាតែរយះពេលដែខ្ញុំចេញទៅធ្វេីកាក្រោយបាន​2សប្ដាហ៍​ តែងតែមានរឿងឈ្លោះដោយគ្មានមូលហេតុ​ហេីយខ្ញុំបានព្យាយាមលួងលោមគេជាច្រេីនដង។ លុមកដល់ថ្ងៃទី​៩​ខែ8​ឆ្នាំ២០១៩​ខ្ញុំក៏បានមកផ្ទះជាធម្មតាមួយថ្ងៃបន្ទាប់​ម៉ោង​1​រសៀល​នាងបានប្រាប់ខ្ញុំថា​នាងត្រូវទៅធ្វេីខ្លួនធ្វេីក្រចក​ខ្ញុំក៏សុំទៅជាមួយនាង​ ដោយនិយាយថា(អោយបងទៅដែទៅ​បងទៅអង្គុយចាំក៏បានដែ)តែគេនិយាយថា​(មិនបាច់ទៅទេកុំអោយរញេរញៃ)ខ្ញុំក៏សុខចិត្តនៅផ្ទះតែម្នាក់ឯង​ ចាប់តាំងពីម៉ោង​១រៀល​ រហូតដល់ម៉ោង​៦:៣០​ខ្ញុំក៏ដាច់ចិត្តcallទៅតែ​ទូរសព្ទ​បិទ​ខ្ញុំក៏ជិះម៉ូតូតាមរក​ក៏បានតាមទាន់គេកំពុងជិះម៉ូតូអោបចង្កេះមនុស្សប្រុសចេញពីកន្លែងសុីផឹក។ សូមជួយជួយចែករំលែកផង៕ ប្រភព៖ ChYa StepPrô

អានបន្ត

ពិតជារំភើបណាស់! អ្នកគាំទ្រជាច្រើនបាននាំគ្នា Surprise ខួបកំណើតតារាស្រី ឱក សុគន្ធកញ្ញា ទោះបីជាយប់ជ្រៅម៉ោងមួយកន្លះទៅហើយក្តី…(មានវីដេអូ)

កាលពីម្សិលមិញនេះបន្ទាប់ពីចប់កម្មវិធីប្រឡងThe X-Factor Cambodiaវគ្គ​live show សប្តាហ៍ទី២រួចមក​អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំងដោយមានអ្នកគាំទ្រជាច្រើន បាននាំគ្នាSurprise ខួបកំណើតតារាស្រីរូបនេះ មុនថ្ងៃខួបកំណើតពិតប្រាកដ ជាពិសេសទោះបីជាយប់ជ្រៅម៉ោងមួយកន្លះទៅហើយក្តីក៏អ្នកគាំទ្រ នៅតែរង់ចាំធ្វើការ Surprise ដល់រូបនាងពោរពេញដោយបរិយាកាសរីករាយ។ ដោយមានអ្នកគាំទ្រមួយរូបបានបង្ហោះវីដេអូបង្ហាញពីភាពរីករាយយ៉ាងដូច្នេះថា ៖ “X factor Live

អានបន្ត

ជួយស៊ែរបន្តផង ! លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៩ ជាប់សរុប៦៨.៦២% នឹងប្រកាសនៅម៉ោង៣រសៀលថ្ងៃនេះ សម្រាប់មណ្ឌលភ្នំពេញនិងកណ្តាល…

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសឱ្យដឹងថាលទ្ធផលប្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នឹងប្រកាសនៅម៉ោង៣រសៀលថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៩នេះ សម្រាប់មណ្ឌលរាជធានីភ្នំពេញនិងខេត្តកណ្តាល។ ដោយឡែកតាមបណ្តាខេត្តដទៃទៀតនឹងប្រកាសនៅព្រឹកថ្ងៃទី១០ខែកញ្ញាស្អែកនេះ។ សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែសីហាឆ្នាំ២០១៩កន្លងទៅនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុចំនួន១១៧,០៤៣នាក់,ស្រី៦០,៤២៧នាក់ និងមានមណ្ឌលប្រឡងចំនួន២០២មណ្ឌល។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថាដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩សីហា២០១៩បានប្រព្រឹត្តិទៅដោយរលូននិងប្រសិទ្ធភាពខ្ពស់ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ៕

អានបន្ត

ជួយស៊ែរបន្តផង! សូមប្រយ័ត្នទាំងអស់គ្នា អ្នកចូលចិត្តគេងផ្អៀងចុចទូរស័ព្ទរាល់យប់មុនចូលគេង ថ្ងៃក្រោយអាច…

តាមបច្ចេកវិទ្យាដែលកាន់តែទំនើប ហេតុដូច្នេះហើយជីវភាពរបស់មនុស្សសព្វថ្ងៃក៏មានភាពល្អប្រសើរនិងទាន់សម័យយ៉ាងខ្លាំងផងដែរ។ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏មនុស្សគ្រប់គ្នា មិនដែលគិតដល់ចំនុចនេះហើយតែតែងតែចូលដេកផ្អៀង មិនគិតដល់ថ្ងៃខាងមុខនឹងមានអ្វីកើតឡើងនេាះទេ។ យ៉ាងណាមិញយើងគួរស្វែងយល់ចំពោះអត្ថបទមួយនេះ ពេលអ្នកអានហើយពិតជាភ្ញាក់ខ្លួនព្រឺត។ មួយក្នុងចំណោមរឿងចុងក្រោយបង្អស់ ដែលយើងម្នាក់ៗចូលចិត្តធ្វើមុនពេលចូលគេង គឺការប្រើប្រាស់ទូរស័ព្ទដៃ។ ពិតមែនហើយ ការសម្រាកដើម្បីធ្វើរឿងនេះ មុនពេលអ្នកគេង នោះវាពិតជាសកម្មភាពដ៏អាក្រក់ខ្លាំងណាស់សម្រាប់រាងកាយរបស់អ្នក ជាពិសេសប្រសិនបើអ្នក «ដេកផ្អៀង» ។ ក្មេងស្រីអាយុ ១៦ឆ្នាំ មកពី Kaohsiung

អានបន្ត

អាណិតស្ទើរស្រក់ទឹកភ្នែក ! ឪពុកម្តាយស្លាប់ចោលកូន៣នាក់ឲ្យនៅកំព្រាដោយសារការបាញ់សម្លាប់ព្រោះទំនាស់ដីធ្លី….

រតនះគិរី៖ កាលពីវេលាម៉ោង៧.៣០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩មានហេតុការណ៍បាញ់ប្រហារដោយខ្មាន់កាំភ្លើង២នាក់ប្ដីប្រពន្ធនៅចំណុចអូរគគី,ស្ថិតក្នុងភូមិវាលវិល,ឃុំត្រយ៉,ស្រុកកោះញែក,ខេត្តមណ្ឌលគិរី។ នៅព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៩សាកសពប្ដីប្រពន្ធ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលអធិការស្រុកកូនមុំដឹកយកមកតំកល់នៅវត្តន៍អូរភ្លង,ស្រុកកូនមុំ,ខេត្តរតនគិរី។ សពជនរង្គ្រោះមានឈ្មោះ រ៉ា ហៅ(ម៉ៅ),អាយុ៣៧ឆ្នាំជាប្ដីសពប្រពន្ធមានឈ្មោះ អុលអាយុ៣៣ឆ្នាំ។ សពអ្នកទាំង២នាក់ជាជនជាតិខ្មែរទើបមកពីខេត្តកំពង់ធំធ្វើចំការនៅចំណុចខាងលើបាន៩ខែមានកូនតូចៗ៣នាក់,កូនប្រុសច្បងអាយុ៧ឆ្នាំ,កូនទី២ស្រី,អាយុ៥ឆ្នាំ,និងប្អូនទី៣ស្រី,អាយុ៤ឆ្នាំ។ លោក រស់ វណ្ណាមេបញ្ជាការអាវុធហត្ថស្រុកកូនមុំបានឲ្យដឹងថាបើតាមការឲ្យដឹងពីអ្នកជិតខាងក្រុមគ្រួសារទាំងពីរមានទំនាស់ទាស់ទែងគ្នាជាច្រើនលើកច្រើនសាមកហើយដោយសារឿងដីដែលជនដៃដល់បានឲ្យទៅជនរងង្គ្រោះក្រោយមកក្រុមគ្រួសារអ្នកទាំងពីរក៏មានទំនាស់និងគ្នាហើយជនដៃដល់ទាមទារយកដីមកវិញតែខាងជនរង្គ្រោះមិនព្រមឲ្យ។ ក្រុមគ្រួសារទាំងពីរនេះតែងតែឈ្លោះប្រកែកគ្នាជារើយៗ។ ដល់ថ្ងៃកើតហេតុជនរង្គ្រោះរួមទាំងអ្នកជិតខាងបានចាក់ធុងបាសផឹកស្រាមានគ្នា៥ទៅ៦នាក់តាំងពីម៉ោងប្រមាជាជាង៣រសៀលរហូតដល់ម៉ោង៧យប់ទើបឈប់។ ហើយគ្រាដែលញាតិមិត្តវិលត្រឡប់ទៅផ្ទះវិញនោះជនដៃដល់ក៏បានមកស្ទាក់តាមផ្លូវរករឿងឈ្លោះប្រកែកគ្នារឿងចាក់ធុងបាស់ជនរងគ្រោះឮដូច្នោះក៏បានចេញពីផ្ទះទាំងពីរនាក់ប្ដីប្រពន្ធទៅសួរនាំក៏ប៉ុន្តែខ្មាន់កាំភ្លើងទាំងពីរនាក់ប្ដីប្រពន្ធបានបាញ់ប្រហារទៅលើប្ដីប្រពន្ធជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។លោកមេបញ្ជាការអាវុធហត្ថស្រុកកូនមុំបានបញ្ជាក់ទៀតថាខ្មាន់កាំភ្លើងបាញ់ប្រហារជាប្រពន្ធត្រូវសមត្ថកិច្ចស្រុកកោះញែកខេត្តមណ្ឌលគីរីចាប់ខ្លួនបានហើយនៅឡើយតែប្ដី សមត្ថកិច្ចកំពង់ស្វែងរក។ បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធសមត្ថកិច្ចស្រុកកូនមុំខេត្តរតនគីរីបានយកមកតំកល់ទុកនៅវត្តអូរភ្លង,ស្រុកកូនមុំ,ខេត្តរតនគិរី ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យនៅខេត្តកំពង់ធំ។ គួរបញ្ជាក់ថាចំណុចកើតហេតុនៅតំបន់ដាច់ស្រយាលពីទីរួមស្រុកកោះញែកហើយមិនទាន់មានផ្លូវតភ្ជាប់ផងនោះទើបអ្នកជិតខាងទំនាក់ទំនងមកសមត្ថកិច្ចបញ្ជូនសពមកស្រុកកូនមុំ ខេត្តរតនគិរីបើទោះជាមានផ្លូវឆ្ងាយបន្តិចមែនតែមានផ្លូវងាយស្រួលអាចបើកបររថយន្តបានកាត់តាមក្រុមហ៊ុនដូងប្រេងដែលមានផ្លូវតភ្ជាប់ជិតដល់ចំណុចកើតហេតុមកស្រុកកូនមុំ៕

អានបន្ត

ស្រ្តីម្នាក់ទៅមន្ទីពេទ្យដើម្បីសម្រាលកូន ប៉ុន្តែទៅមិនទាន់ដល់ក៍បានសម្រាលកូននៅផ្លូវ……

កាលពីព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៩ នៅវេលាម៉ោង៦៖៣០ព្រឹក តាមរយះគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ សុខ ប៊ុនរ៉ុង បានបង្ហោះរូបស្រ្ដីម្នាក់ទៅមន្ទីពេទ្យដើម្បីសម្រាលកូន ប៉ុន្តែទៅមិនដល់មន្ទីពេលផងក៍បានសម្រាលកូននៅតាមផ្លូវ។ ជាក់ស្ដែងបើតាមសម្តីម្ចាស់គណនីយហ្វេសប៊ុករូបនេះបានសរសេររៀបរាប់ថា៖ មានស្រ្តីម្នាក់គាត់ទៅសំរាលកូននៅមន្ទីពេទ្យតែមិនទាន់ដល់ពេទ្យផងកត្រូវសំរាលកូននៅតាមផ្លូវជាតិលេខ៦ចំណុចភូមិស្ពានក្អែក,ឃុំកណ្តែក,ស្រុកប្រសាទបាគង,ខេត្តសៀមរាប៕

អានបន្ត

បើចង់ក្លាយជានារីបម្រើការលើយន្តហោះ ត្រូវហាត់រៀនពីច្បាប់ទាំងនេះជាមុនសិន….

និស្សិតដែលបានមកពីភាគនិរតីខេត្តស៊ីឈួនមហាវិទ្យាល័យវិជ្ជាជីវៈអាកាសចរស៊ីវិលនៅក្នុងទីក្រុងប្រទេសចិននៃទីក្រុង Chengdu ត្រូវបានគេរៀបចំសម្រាប់ការប្រឡងនាពេលខាងមុខមួយដែលនឹងអនុញ្ញាតឱ្យពួកគេដើម្បីក្លាយជាអ្នកមើលខុសត្រូវនិងបម្រើសេវាកម្មលើយន្តហោះ។ ការហាត់បម្រើត្រូវបានទទួលយកមេរៀនដោយការប្រើប្រាស់ចង្កឹះនិងវិធីងាយស្រួលជាច្រើនផ្សេងទៀត។ការប្រលងមានដូចខាងក្រោម ៖ការធ្វើឱ្យមានលំនឹងសៀវភៅនៅលើក្បាលរបស់ពួកគេ,ប្រើមាត់ខាំចង្កឹះដោយឲ្យពួកគេមានការញញឹមឥតខ្ចោះនិងមានភាពរោះរាយ,ការដាក់ក្រដាស A4 មួយនៅចន្លោះជង្គង់របស់គេនៅពេលដែលឈរត្រង់,ការពីហាត់ឥរិយាបថក្នុងគារវកិច្ចនិងឥរិយាបថផ្សេងៗទៀត។

អានបន្ត

ដំណឹងល្អ! ឱកាសមកដល់ហើយ អាវុធហត្ថលើផ្ទៃប្រទេសប្រកាសជ្រើសរើសពលទាហានក្របខ័ណ្ឌកងរាជអាវុធហត្ថជាង២០០នាក់…

(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹងដល់សិស្សនិស្សិត និងយុវជនទាំងអស់ជ្រាប់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថចំនួន២៦០នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកឯកសារ (ដោយឥតបង់ប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១២

អានបន្ត