ពិតជាស្រស់ស្អាតណាស់! លោកជំទាវភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប ទាំងរូបរាងស្អាតទាំងទឹកចិត្ត សំខាន់គាត់គាំទ្ររបស់ខ្មែរ សូមសរសើរដោយស្មោះ លើកស្ទួយស្នាដៃខ្មែរហើយថែមទាំងបង្ហាញ…

កាលពីប៉ុន្មានសប្តាហ៍មុននេះ លោកជំទាវទាង អេង ទៀ សីហា ភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប ត្រូវបានមហាជនកោតសរសើរម្តងមកហើយ ដែលលោកជំទាវតែងតែប្រើប្រាស់កាបូបកំប្លោក និងកាបូបចាក់ ដែលជាផលិតផលរបស់ខ្មែរ មិនថាចូលរួមកម្មវិធីធំៗ សកម្មភាពមនុស្សធម៌ តែងតែឃើញលោកជំទាវប្រើប្រាស់កាបូបប្រភេទនេះ ដោយកម្រឃើញលោកជំទាវប្រើប្រាស់កាបូបស្បែកប្រេនៗណាស់។ អ្នកលេងហ្វេសបុកបានសរសើរលោកជំទាវថា “គាត់ស្រស់ស្អាតណាស់ស្អាតទាំងរូបរាងស្អាតទាំងទឹកចិត្ត សំខាន់គាត់គាំទ្ររបស់ខ្មែរ សូមសរសើរដោយស្មោះ លើកស្ទួយស្នាដៃខ្មែរ”។ ងាកមកថ្ងៃនេះវិញលោកជំទាវបានទៅលេងប្រាសាទព្រះខ័ន

អានបន្ត

ហួសចិត្ត​ ! សត្វចង្រឹតចូលត្រចៀកក្មេង យកទៅពេទ្យយប់ពេក ពេទ្យថាចាំស្អែក….

កាលពីពេលថ្មីៗកន្លងទៅនេះមានរឿងមួយដែលបានកើតឡើងចំពោះកុមារម្នាក់ដែលមានសត្វចង្រឹតចូលត្រចៀកធ្វើឲ្យកុមារនោះពិបាកទ្រាំ ហើយភ្លាមៗនោះក្រុមគ្រួរសារក៍បានយកទៅពេទ្យមួយដែលមិនបានបញ្ចេញឈ្មោះ។ អ្វីដែលនឹកឡើងហួសចិត្តនោះគឺពេលទៅដល់មន្ទីរនោះយប់ពេកពេទ្យប្រាប់ថាស្អែកព្រឹកចាំមក។ ជាក់ស្តែងបើយើងតាមគណនីយហ្វេសប៊ុកមួយឈ្មោះPorcheak Eng បានសរសេររៀបរាប់ថា៖ សត្វចង្រឹតចូលត្រចៀកក្មេងយកទៅពេទ្យយប់ពេកពេទ្យថាស្អែកព្រឹកឪពុកឃើញកូនឈឺយំពេកស្វែងរកជំនួយមកដល់ហាងម៉ាស្សា សាឡន យូអី យកចេញបាត់ឈឺ តែសល់ជើង1ក្នុង ទុកអោយពេទ្យស្អែកចាត់ការត៕

អានបន្ត

ព្រៃផ្សៃណាស់ ! បុរសម្នាក់បានប្រើហឹង្សាវាយទាត់ធាក់ទៅលើក្មេងតូចដែលជាកូនចុងបណ្ដាលឲ្យ….

ស្រុកព្រៃនប់៖នគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលប្រើហឹង្សាវាយទាត់ធាក់ទៅលើក្មេងតូចជាកូនចុងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨.០៩.២០១៩នៅភូមិបត់គគីរឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់​ខេត្តព្រះសីហនុ។ នគរបាលបញ្ជាក់តាមរបាយការណ៍ថាជន​សង្ស័យឈ្មោះ អ៊ូម ពៅ ភេទប្រុស,អាយុ៤៦ឆ្នាំ,មុខរបរមិនពិត​ប្រាកដបានប្រើអំបោសជារំពាត់ប្រើដៃនិងជើងវាយទាត់ធាក់ទៅលើកូនចុង​ឈ្មោះ ពៅ ដំ ភេទប្រុស អាយុ៣ឆ្នាំបណ្តាលអោយរងរបួសពេញដងខ្លួនដែលតាមស្ត្រីជាម្តាយក្មេងតូចអះអាងថា ដោយសារបុរសជាឳពុកចុងនេះ ស្រវឹងស្រារក​រឿងវាយរូបគាត់ជាប្រពន្ធមិនបានទើបវាយកូន​ចុងតែម្តង។​ បច្ចុប្បន្ននគរបាលឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕

អានបន្ត

សូមថ្នាក់ដឹកនាំមេត្តាពង្រឹងពួកគាត់ផង! បងៗប៉ូលិសចរាចរណ៍ចាប់ម៉ូតូប្រជាពលរដ្ឋ ហេីយវ៉ៃប្រជាពលរដ្ឋដួលម៉ូតូទៀត…(មានវីដេអូ)

ដោយយោងតាមគណនីហ្វេសបុកមួយ ដែលមានឈ្មោះថា Sros Phanith បានសរសេររៀបរាប់ថា មុននេះបន្តិចមានហេតុមួយ ដែរគួរភ័យតក់ស្លុតមួយដែរខ្ញុំឃេីញផ្ទាល់ភ្នែក ដែលបងប៉ូលិសចរាចរណ៍ចាប់ម៉ូតូប្រជាពលរដ្ឋ ហេីយវ៉ៃប្រជាពលរដ្ឋដួលម៉ូតូទៀត😡😡😡ករណីនេះកេីតឡេីង នៅលេីបណ្តោយផ្លូវនរោត្តមជិតធនាគារប៊ូយុង។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ សូមបញ្ចេញមតិថាបងប៉ូសីសចរាចរណ៍ធ្វេីចឹងមិនត្រឹមត្រូវទេ.គាត់ជាមន្រ្តីអនុវត្តច្បាប់តែគាត់មិនគោរពក្រមសីលធម៍ ជាមន្រ្តីអនុវត្តច្បាប់ផង តេីអោយត្រូវគោរពពួកគាត់មែន? សូមថ្នាក់ដឹកនាំមេត្តាពង្រឹងពួកគាត់ផង។ នេះគាត់វ៉ៃគេត្រឹមដួលម៉ូតូនឹងគ្រោះថ្នាក់តិចតួច បេីបាត់បងជិវិតគេ តេីគិតយ៉ាងម៉េច? សូមមេត្តាទៅ🙏🙏🙏 តើបងប្អូនយល់យ៉ាងណាដែរ

អានបន្ត

ទឹកជំនន់ទន្លេមេគង្លលិច៩៩,៩៩%ហេីយ​ អ្នកភូមិកំពុងប្រញ៉ាប់ជន្លៀសសត្វពាហនៈ​ ចេញជាបន្ទាន់នៅស្រុក….

កាលពីម្សិលមុិញថ្ងៃទី០៧ខែ​កញ្ញាឆ្នាំ២០១៩​ សត្វគោចំនួន១៦៦ក្បាលស្មើនឹង៤៦គ្រួសារត្រូវបានដឹកចេញពីកោះដាច់ភូមិទី៨,ឃុំកោះសំរោងទៅកាន់ទីទួលសុវត្ថិភាពចំនួនពីរកន្លែងគឺនៅវត្តបល្ល័ង្កពេជ្រស្ថិតនៅក្នុងភូមិថ្មគោលឃុំរអាងចំនួន១២៤ក្បាល​និងវត្តរអាងក្រោមស្ថិតនៅក្នុងឃុំរអាងចំនួន​៤២ក្បាល។​ក្នុងនោះឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ សាលាភូមិន្ទកសិកម្មចំការដូងនិងជាប្រធានក្រុមការងារចុះជួយឃុំកោះសំរោងស្រុកកំពង់សៀមរួមនឹងសហការីបានជួយឧបត្ថម្ភថវិការដឹកជញ្ជូនចំនួន១៦៥ក្បាល x១០០០០ = 1.650.000រៀល​(រូបភាពកោះសំរោង០១)៕ប្រភព៖ FBTV news

អានបន្ត

សូមមេត្តាជួយស៊ែរបន្តផង! សង្ឃឹមលើបងប្អូនហើយ កីឡាករបាល់ទាត់ក្លឹបភ្នំពេញក្រោន សុខ បញ្ញា ប្រកាសស្វែងរកម្តាយរបស់ខ្លួន និងបងប្អូន២នាក់ ក្រោយបែកបាក់គ្នាអស់ជាង១០ឆ្នាំ…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្ហោះខ្សែវីដេអូមួយ ដែលបង្ហាញកីឡាករដែលលេងក្នុងតំណែងជាខ្សែការពារស្តាំ សុខ បញ្ញាបានប្រកាសស្វែងរកម្តាយរបស់ខ្លួន ក្រោយរូបគេបានខកខាតជួបមុខម្តាយបងស្រី និងប្អូនប្រុសប្រមាណជាង១០ឆ្នាំមកហើយ ។ កីឡាកររូបនេះមានស្រុកកំណើតនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយម្តាយរបស់គេមានឈ្មោះថាផល្លី ដែលបច្ចុប្បន្នរូបគេកំពុងតែស្វែងរក ។ លោក បញ្ញា បាននិយាយទាំងទឹកភ្នែកថា “ខ្ញុំរកម៉ាក់ខ្ញុំវិញ បើខ្ញុំនៅរស់

អានបន្ត

លោកជំទាវ ស្រីតូច ចំណាន សំពះមើលទៅពិតជាស្រស់ស្អាត ហើយអង្គុយពិតជាមានភាពថ្លៃថ្នូរណាស់

ភ្នំពេញ ៖ ដោយសារតែរូបសម្រស់ជាមួយនឹងចរិតដ៏គួរឲ្យគោរពមានចិត្តមេត្តារបស់អតីតតារាសម្តែងដ៏ល្បីឈ្មោះនិងធ្លាប់ជាពិធីការិនីមួយរូបកាលពីជាង២០ឆ្នាំមុនលោកជំទាវស្រីតូច ចំណានធ្វើឲ្យមហាជនជាច្រើនស្រលាញ់លោកជំទាវគ្រប់គ្នា។យ៉ាងណាមិញកាលពីម្សិលមិញនេះសណ្ឋាគារលំដាប់ផ្កាយ៥របស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឯកោះរ៉ុងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងមានការចូលរួមអបអរពីអ្នកលេងបណ្តាញសង្គម ដែលទទួលបានសណ្ឋាគារដ៏ស្រស់ស្អាតជាងគេបែបនេះនៅស្រុកខ្មែរ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោកជំទាវស្រីតូច ចំណាន បានតែងខ្លួននៅក្នុងសម្លៀកបំពាក់បែបប្រពៃណីពណ៌ទឹកមាសដោយមើលទៅពិតជាស្រស់ស្អាតខ្លាំងនិងថ្លៃថ្នូរមែនទែន នៅក្នុងពិធីសម្ពោធសណ្ឋាគារថ្មី។ចំណែកឯសកម្មភាពអង្គុយរបស់លោកជំទាវវិញបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចាប់អារម្មណ៍ថាលោកជំទាវអង្គុយមើលទៅយ៉ាងសុភាព ដាក់ដៃលើភ្លៅព្រោះថាគ្រប់បុស្តិ៍នៃរូបភាពលោកជំទាវអង្គុយពិតជាសមជានារីខ្មែរពិតៗនិងគួរឲ្យគោរពខ្លាំង។ទន្ទឹមនឹងនេះផងដែរក៏មានអ្នកបណ្តាញសង្គមមួយចំនួនបានពេញចិត្ត និងចរិតដ៏សុភាពរបស់លោកជំទាវខ្លាំងមែន៕ប្រភព៖ ហ្វេសប៊ុក

អានបន្ត

សូមចូលរួមរំលែកទុក្ខផង ! កុមារាម្នាក់បានលង់ទឹកស្លាប់ដោយសារតែ….

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៩កាលពីវេលាម៉ោង៩.០០នាទីមានករណីក្មេងលង់ទឹកស្លាប់កើតឡើងត្រង់ចំណុចខាងជើងទំនប់ទួលតាលាប់(ទឹកឡើងពីបឹង)ស្ថិតភូមិទួល តាលាប់,ឃុំអំពិលតាពក,ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ កុមាររងគ្រោះឈ្មោះខំ ប៊ុនណេងភេទប្រុសអាយុ៥ឆ្នាំជាកូនរបស់ឈ្មោះខំ ប៊ុនណាអាយុ៣៥ឆ្នាំម្តាយឈ្មោះសនអាយុ២៧ឆ្នាំទីលំនៅភូមិឃុំកើតហេតុខាងលើទៅលេងទឹកទំនប់ចំណុចខាងលើត្រូវបានលង់ទឹកស្លាប់តែម្ដង។ ក្រោយពីបានទទួលព័ត៌មានរួចភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរាំងឳសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលតាពកចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវពិនិត្យសាកសពពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែនពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។

អានបន្ត

សូមជួយស៊ែរបន្តផង! ប្អូនៗត្រៀមខ្លួនហើយឫនៅ? លទ្ធផលប្រឡងបាក់ឌុបនឹងត្រូវប្រកាសថ្ងៃស្អែកនេះហើយ….

ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩សីហា២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ គណៈកម្មការស្រង់បូកពិន្ទុទាំងអស់គោរពតាមបទបញ្ញត្តិបានល្អ និងអនុវត្តតាមកម្រងភារកិច្ចប្រកបដោយភាពហ្មត់ចត់ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការស្រង់បូកពិន្ទុបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច។ លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅរសៀលថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩។ ប្រភព៖ MoEYS Cambodia

អានបន្ត