ពិតជាអស្ចារ្យណាស់ ! ស្ត្រីខ្មែរ៣រូបមានកិត្តិយសបានទទួលមកុដជានារីឆ្នើមលើឆាកអន្តរជាតិ….

ភ្នំពេញ៖ ក្រោមការទទួលស្គាល់ពីព្រះរាជវង្សថៃស្ត្រីខ្មែរ៣រូប ត្រូវបានប្រទេសថៃ បំពាក់មកុដឲ្យជានារីឆ្នើមតំណាងកម្ពុជា កម្មវិធីនារីឆ្នើមលើឆាកអន្តរជាតិ ដែលស្រ្តីមានស្នាដៃមកពីប្រទេសជាច្រើនដូចជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងអាមេរិកជាដើមបានចូលរួមដោយមុននឹងទទួលបានមកុដក៏មានការចោទឆ្លើយដើម្បីបញ្ជាក់ពីសមត្ថភាពផងដែរ។ ស្ត្រីខ្មែរ ដែលទទួលបានមកុដជានារីឆ្នើមតំណាងប្រទេសកម្ពុជាទាំង៣នោះរួមមាន អ្នកស្រី ចែម សេរីរក្ស អ្នកស្រី ប្រាក់ គន្ធីនី

អានបន្ត

សូមបងប្អូនជួយ Share ផង! ប្អូនស្រីម្នាក់គ្រោះថ្នាក់ចរាចរណ៍ជើងម្ខាងរងរបួសធ្ងន់ ពេលនេះមិនទាន់ឃើញសាច់ញាតគាត់មកនៅឡើយទេ…(មានវីដេអូ)

កំពង់ឆ្នាំងៈ សូមបងប្អូនជួយស៊ែរបន្តម្នាក់មួយផង ចាត់ទុកថាយកបុណ្យទៅចុះ ដើម្បីអោយបានដឹងដល់គ្រួសារគាត់ផង គួរអោយអាណិតប្អូនស្រីណាស់។ ប្អូនស្រីម្នាក់គ្រោះថ្នាក់ចរាចរណ៍នៅជិតវិមានឯករាជ ខេត្តកំពង់ឆ្នាំងប្រហែល២០នាទីមុននេះ មិនទាន់មានសាច់ញាតមកមើលនៅឡើយទេ ប្អូនស្រីបាក់ជើងម្ខាងរងរបួសធ្ងន់។ សូមអរគុណបងប្អូន!ព័តមានបឋម 5/09/2019

អានបន្ត

ជួយស៊ែរបន្តផង ! សូមបងប្អូនប្រុងប្រយ័ត្ន ផ្លូវបេតុងឡើងភ្នំអានសេះដោយសារជំនន់ទឹកភ្លៀងបានធ្វើឲ្យមានការបាក់ស្រុត.

សេចក្តីរាយការណ៍បឋមអំពីផលប៉ះពាល់ផ្លូវបេតុងឡើងភ្នំអានសេះដោយជំនន់ទឹកភ្លៀងស្ថិតក្នុងស្រុកជាំក្សាន្ត,ខេត្តព្រះវិហារ—កាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ ២០១៩ ផ្លូវបេតុងឡើងភ្នំអានសេះប្រវែង១២០ម,ទទឹង៩ម,ចាប់ពីគ.ម ២+០០០ដល់២+១២០ ត្រូវបានខូចខាតដោយភ្លៀងធ្លាក់ខ្លាំងចំនួនបួនថ្ងៃជាប់ៗគ្នាបានបង្កទៅជាជំនន់ទឹកភ្លៀងហូរច្រោះផ្លូវដែលធ្វើឱ្យមានការស្រុតបាក់។ បច្ចុប្បន្នក្រសួងនិងភាគីពាក់ពន័្ធកំពុងតែយកចិត្តទុកដាក់ក្នុងកិច្ចការជួសជុលឡើងវិញនៅកំណាត់ផ្លូវដែលរងការខូចខាតនេះដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ដែរថាប៉ុន្មានថ្ងៃនេះប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលព្យុះជាប់ៗគ្នាធ្វើឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ឥតឈប់ឈរដែលកំពុងគំរាមគំហែងដល់ផ្លូវមួយចំនួននៅក្នុងប្រទេសកម្ពុជា អា្រស័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ និងមានការប្រុងប្រយត័្ន។

អានបន្ត

ប្រពៃណាស់! កូនប្រុសគ្រោះថ្នាក់ចរាចរណ៍ស្លាប់ លោកយាយនិយាយថាគ្មានលុយធ្វើបុណ្យឲ្យកូនទេ ស្រាប់តែក្រុមអ្នកសង្គ្រោះឃើញបែបនេះ ក៏រៃលុយគ្នាជួយរៀបចំធ្វើបុណ្យឲ្យមួយចប់កម្មវិធី…

បរទេស៖ ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានអំពើល្អមួយបានធ្វើចេញពីក្រុមជួយសង្គ្រោះ ដោយផ្តើមចេញពីលោកយាយម្នាក់កូនប្រុសបានស្លាប់បាត់បង់ជីវិត ត្រូវបញ្ជូនមកធ្វើបុណ្យតែគាត់មានប្រាក់មិនដល់១០០បាតក្នុងខ្លួន មិនមានលទ្ធភាពរៀបចំពិធីបុណ្យ ចៃដន្យបានជួបក្រុមជួយសង្គ្រោះចិត្តល្អបានស្ម័គ្រចិត្តរៀបចំពិធីបុណ្យ និងថ្លៃចំណាយផ្សេងៗជូនគាត់។ លោកយាយកម្សត់ដែលមានឈ្មោះថា សាំងវៀន វង់ច័ន្ទ អាយុ ៦៧ឆ្នាំ រស់នៅឯខេត្តស្រៈបុរី ប្រទេសថៃ បានរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកព្រោះតែទឹកចិត្តសប្បុរសរបស់ក្រុមសង្គ្រោះដែលបានជួយរៀបចំពិធីបុណ្យសពកូនប្រុសខ្លួនដែលបានបាត់បង់ជីវិតព្រោះតែគ្រោះថ្នាក់ចរាចរណ៍។ ដំបូងនៅពេលដែលដឹងថាកូនប្រុសលោកយាយបានស្លាប់បាត់បង់ជីវិតលោកយាយមានការសោកសៅជាខ្លាំង ហើយលោកយាយហាក់អស់សង្ឃឹមជាខ្លាំង ព្រោះតែសពកូនប្រុសលោកយាយត្រូវបញ្ជូនចេញពីមន្ទីរពេទ្យដើម្បីទៅដាក់វត្តរៀបចំពិធីបុណ្យ។ ភ្លាមៗនោះលោកយាយបានយកកាបូបដែលលោកយាយសន្សំដើម្បីបង្ហាញថាលោកយាយគ្មានលុយទេ

អានបន្ត

ក្ដៅៗ ! ស្ថានភាពទឹកទន្លេមេគង្គបានជន់លិចផ្លូវក្នុងខេត្តត្បូងឃ្មុំហើយ….

ត្បូងឃ្មុំ ៖ ស្ថានភាពទឹកទន្លេមេគង្គបានជន់លិចផ្លូវបេតុងនិងភូមិឋានប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកដល់រសៀលថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៩ ទឹកទន្លេមេគង្គបានជន់លិចផ្លូវបេតុងមានប្រវែងប្រមាណជាង ២គីឡូម៉ែត្រ ជម្រៅពី០,៥ម៉ែត្រ ទៅ០,៨ម៉ែត្រ មិនអាចធេី្វចរាចរណ៍ឆ្លងកាត់ពីស្រុកត្បូងឃ្មុំ ទៅស្រុកក្រូចឆ្មារ បានទេនិងលិចភូមិឋានប្រជាពលរដ្ឋចំនួន០៦ភូមិនៅក្នុងឃុំទន្លេបិទ ឃុំជីរោទិ៍ទី១និងឃុំបឹងព្រួល ប្រមាណជាពី៣០%ទៅ៦០%តាមភូមិនីមួយៗ។

អានបន្ត

ជួយស៊ែរលើកទឹកចិត្តពួកគាត់ផង ! ជូនពរឲ្យក្រុមគោព្រៃកម្ពុជាទទួលបានជ័យជំនេះនៅល្ងាចនេះ ដែលត្រូវបើកទ្វារទទួលក្រុមភ្ញៀវជម្រើសជាតិហុងកុង…

លោក Keisuke Honda ជាអតីតកីទ្បាករជម្រើសជាតិជប៉ុន នឹងជាកីទ្បាករលំដាប់ពិភពលោកម្នាក់។ លោកបានក្លាយជាអ្នកចាត់ការទូទៅ និងគ្រូបង្វិក ជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៨ ដោយលោកមិនទទួលយកប្រាក់កម្រៃទ្បើយ។ ចាប់តាំងពីគាត់ក្លាយជាអ្នកចាត់ការទូទៅ និងគ្រូបង្វិក ជម្រើសជាតិកម្ពុជាមក មានការផ្លាស់ប្តូរច្រើន ការលេងជាក្រុម សហការគ្នាបានល្អ កីឡាករមានឆន្ទះក្នុងការឈ្នះជាក្រុម និងដើម្បីជាតិ ជ្រើសរើសកីឡាករមានសមត្ថភាពពិតប្រាកដ មិនមានខ្សែច្រវ៉ាក់ ឬកេរ្តិ៍ឈ្មោះ

អានបន្ត

(មានវីដេអូ)ជនជាតិវៀតណាមមានគ្នា៤នាក់ ! រត់បំបុកចូលផ្ទះឱសថស្ថានមួយកន្លែង​ មិនដឹងថាមានបំណងអ្វី បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នា…

ព័ត៌មានបឋមៈ ជនជាតិវៀតណាមមួយក្រុមមានគ្នា៤នាក់​ រត់បំបុកចូលផ្ទះឱសថស្ថានមួយកន្លែង​ មិនដឹងថាមានបំណងអ្វី​ ឬជាករណីអ្វីនៅឡេីយនោះទេ​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ជួយទាញបិទទ្វារ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ច​ចម្រុះ ចុះមកជួយអន្តរាគមន៍​ ឃាត់ខ្លួនបានទាំងបួននាក់​ នាំទៅប៉ុស្តិ៍អូឡាំពិក​ ដេីម្បីសាកសួរ​ផងដែរ​ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់នេះ​ សម្រាប់ព័ត៌មានលំអិតខាងក្រុមការងាររបស់យើងខ្ញុំ នឹងធ្វើការអាប់ដេតបន្ថែមទៀតសូមអរគុណ! សូមទស្សនាវីដេអូនៅខាងក្រោមៈ ប្រភពៈ កូនខ្លាតូច

អានបន្ត

ផ្អើលឆោឡោពេញក្នុងរោងចក្រ! កម្មករចំនួន៣៥នាក់បានដួលសន្លប់ នៅឯរោងចក្រកាត់ដេរសម្លៀកបំពាក់គ្រីស្តាលម៉ាទីន(ខេមបូឌា)លីមីតធីតដោយសារតែ…

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ៉ា ឆ្នាំ២០១៩ នៅ រោងចក្រកាត់ដេសម្លៀកបំពាក់គ្រីស្តាលម៉ាទីន(ខេមបូឌា)លីមីតធីតមានកម្មករពុលផ្សែងនៅក្នុងរោងចក្រដួលសន្លប់ចំនួន៣៥នាក់ ដែលមានទីតាំង7NG ភូមិវិហារសួគ៌ ឃំុវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ កម្មកររោងចក្រខាងលើបានបញ្ជាក់ប្រាប់ថា ក្រុមពួកកម្មករធ្វើការសុខៗ ស្រាបមានកម្មករដួលសន្លប់ជាបន្តបន្ទាប់ ហើយក៍មានការផ្អើលឆោឡោពេញក្នុងរោងចក្រតែម្ដង។ ក្រោយកមអាជ្ញាធរ សមត្តកិច្ចស្រុកខ្សាច់កណ្ដាល ហើយកម្លាំងខាងអាជ្ញាធរ សមត្តកិច្ច

អានបន្ត

ជួយស៊ែរបន្តផង ! ប្រទះឃើញកាបូបឯកសារបោះប្លុងចោលក្នុងព្រៃដែលគេសង្ស័យថាពាក់ព័ន្ធនឹង…..

ភ្នំពេញ ៖ កាបូបមួយឃើញមានឯកសារខោអាវលិខិតឆ្លងដែននៅក្នុងនោះផងត្រូវបានប្រជាពលរដ្ឋដើររកជីកទំពាំងប្រទះឃើញបោះប្លុងចោលក្នុងព្រៃដែលគេដាក់ការសង្ស័យអាចជាសម្ភារៈពាក់ព័ន្ធមកពីបទល្មើសឆក់ណាមួយហើយ រើរកកាយឆែកយកលុយអស់បោះប្លុងកាបូបចោល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០១៩ នៅព្រៃរបោះខាងត្បូងវត្តជន្លង់ម្លូ,ភូមិព្រៃរងៀង,សង្កាត់ភ្លើងឆេះរទេះ,ខណ្ឌកំបូល ។ តាមប្រជាពលរដ្ឋប្រជាការពារភូមិបានឲ្យដឹងថាមុនប្រទះឃើញកាបូបខ្មៅខាងលើបន្ទាប់ពីមានប្រជាពលរដ្ឋដើររកជីទំពាំងប្រទះឃើញកាបូបបោះប្លុងចោលក្នុងព្រៃចំណុចខាងលើ ឃើញរាយពាយមានឯកសារលិខិតឆ្លងដែនជាជនជាតិចិនទើបផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅប្រមូលយកទៅរក្សាទុកបន្តស្រាវជ្រាវ ។ តាមការពិនិត្យលើលិខិតឆ្លងដែនមានឈ្មោះ SUN GUOQING ភេទប្រុស,កើតនៅថ្ងៃទី១៧សីហា១៩៦៦ជាជនជាតិចិន បម្រើការងារនៅក្រុមហ៊ុនSELF EMPLOYED។ ហើយក្រៅពីឯកសារឃើញមានខោអាវមួយចំនួនទៀតផង។ ក្រោយពីប្រទះសម្ភារៈឯកសារទាំងនោះដែលគេសន្និដ្ឋានជាសម្ភារៈដែលជនសង្ស័យឆក់កាបូបពីជនរងគ្រោះបានហើយគេចខ្លួនទៅរើកកាយយកលុយអស់ហើយបោះសម្ភារៈកាបូបចោលក្នុងព្រៃទីនោះតែម្តង។ តែទោះជាយ៉ាងណាក្តីសមត្ថកិច្ចប្រមូលយកសម្ភារៈទាំងនោះទៅរក្សាទុកនៅប៉ុស្តិ៍ភ្លើងឆេះរទេះខណ្ឌកំបូលបន្តធ្វើការស្រាវជ្រាវរកម្ចាស់៕

អានបន្ត

ខណះទឹកកំពុងតែមានការឡេីងខ្លាំង សូមប្រុងប្រយ័ត្នកូនតូចៗឲ្យបានខ្ពស់ !! ក្មេងប្រុសស្រី២នាក់បានស្លាប់ដោយសារលេងទឹកព្រែកដោយសារតែការធ្វេសប្រហែសរបស់អាណាព្យាបាល….

ថ្ងៃទី០5ខែកញ្ញាឆ្នាំ2019 វេលាម៉ោង10:30am មានករណីដ៍សោកសៅមួយដោយមានក្មេងប្រុសស្រី ២នាក់ បានស្លាប់ដោយសារលេងទឹកព្រែកខណះទឹកកំពុងតែមានការឡេីងខ្លាំង។ ក្មេងប្រុស-ស្រី 02នាក់មានអាយុ10ឆ្នាំដូចគ្នាបានស្លាប់ នៅចំណុចភូមិគោកសំរោង,ឃុំសឿ,ស្រុកមង្គលបុរី,ខេត្តបន្ទាយមានជ័យ និងក្មេងប្រុសម្នាក់ទៀតនៅខេត្តក្រចេះ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបនិងកន្លែងទឹកជំនន់ សូមប្រយ័ត្នកូនតូចៗឲ្យបានខ្ពស់ ដេីម្បីជៀសវាងនូវវិបត្តិទាំងឡាយដែលកេីតមានឡេិង៕

អានបន្ត